Thursday, December 30, 2010

ស្ថាន​ភាព​យោធា​នៅ​​តាមខ្សែ​បន្ទាត់​​ព្រំ​ដែន​ស្ងប់ស្ងាត់​​ធម្មតា

មន្ត្រីយោធា​ជាន់ខ្ពស់​​ក្រសួងការពារជាតិ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​​៨​និង​១៥នាទី​​ព្រឹកថ្ងៃព្រហស្បតិ៍ ​ទី​៣០ ធ្នូ ២០១០ ​ស្ថានភាព​យោធា​នៅ​​តំបន់ព្រំដែន​​ប្រា​សាទ​ព្រះវិហារ​ មាន​សភាពស្ងប់ស្ងាត់​​ធម្ម​តា ​ហើយ​ថា​​កង​ទ័ព​ថៃ និង​​កម្ពុជា​នៅ​តែមាន​​ទំនាក់ទំនង​​ល្អ​​ជាមួយគ្នា ។​ នេះជា​​ការថ្លែង​​របស់លោក​ជា តារា ​អគ្គមេ​បញ្ជា​​ការរង​នៃ​កង​យោ​ធពលខេមរ​ភូមិន្ទ ធ្វើ​​ឡើង​ក្រោយ​​​ពេលដែល​​ជនជាតិ​ថៃ​​ក្រុមអាវ​លឿង​​​​៧​នាក់ ​ក្នុងនោះ​មានស្រី​​​២​នាក់ ​និង​សមា​ជិក​​​សភា​​២នាក់​ផង​នោះ ត្រូវបាន​​ទាហាន​​ព្រំដែន​​​ខ្មែរ​ឃាត់ចាប់ខ្លួន​​កាលពី​ព្រឹក​ថ្ងៃទី​​២៩ ធ្នូ ២០១០ ​បន្ទាប់ពី​ពួកគេ​បាន​​​ចូលមកធ្វើ​​សកម្ម​ភាព​​វាស់​វែង និង​​ថត​រូប​ខុស​ច្បាប់​ក្នុង​ទឹកដី​កម្ពុជា​ត្រង់​បង្គោល​​ព្រំដែន​​​លេខ​៤៦ ស្ថិត​ក្នុង​​ភូមិជោគជ័យ​​​​ ឃុំ​អូរបីជាន់ ​ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមាន​ជ័យ ​នោះរួមក ។
លោកនាយ​ឧត្តម​​សេនីយ៍​ផ្កា​យ​មាស​៤ ជា តារា បាន​បញ្ជាក់​ប្រាប់​​កោះសន្តិភាព​​​តាមទូរស័ព្ទ​នៅ​​ប៉ុន្មាន​​​នាទី​មុន​នេះ​ថា ដោយ​​គោរព​​តាម​បទបញ្ជា​​ដ៏ម៉ឺងម៉ាត់​​​របស់​សម្តេច​​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​កង​ទ័ព​កម្ពុជា​​​នៅតែ​​ប្រកាន់ជំហរ​​​ស្វ័យ​​ការពារ​ខ្លួន​​ជា​និច្ច ​និង​មិន​ឱ្យ​​​​បាត់បង់​ទឹកដី​១មីល្លី​ម៉ែត្រ​ណាទេ ។ ​ទោះ​ជា​យ៉ាងណា ​លោក​​ជា តារា ​បន្ថែម​​ថា ​ដោយ​យោង​​លើ​ជំនួប​​៤ដង​​ចុង​ក្រោយ​នេះ ​រវាង​សម្តេច​​តេជោហ៊ុន សែន ​ និង​លោក​​នាយក​រដ្ឋ​មន្ត្រី​​​​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​កង​ទ័ព​ថៃ និងកម្ពុជា​​​នៅពេលនេះ នៅតែ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នាជាធម្ម​​​តា ​​។​ ចំណែក​​នៅ​តាម​ខ្សែ​បន្ទាត់ព្រំដែន​ខេត្ត​ឧត្តរ​មានជ័យ​​ឯណោះ​វិញ ​មន្ត្រី​យោធា​​ទំនាក់ទំនង​​ព្រំ​ដែន​​កម្ពុជា​-ថៃ ​បាន​ឱ្យ​ដឹង​ថា នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​​ ចាប់ពី​តំបន់​មុំ​៣ រហូត​ដល់​ប្រាសាទ​​តា​មាន់ធំ ជួរ​ភ្នំដង​រែក ស្ថានភាពយោធារវាង​កម្ពុជា​-​​ថៃ ​មិនមាន​ភាពតានតឹង​​កើតឡើង​ទេ បន្ទាប់ពីមាន​ការ​ចាប់ខ្លួន​ពលរដ្ឋថៃ​៧​នាក់​​បញ្ជូន​​​មកកាន់រាជធានី​ភ្នំពេញ​រួចមក ​ពោលគឺ​​ការ​ទំនាក់​ទំនង​​នៅល្អ​​ធម្មតា ៕
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment