Thursday, December 30, 2010

លោក​កាស៊ីត ភីរម្យ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ​បាន​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ

នៅ​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣០​ ខែ​​ធ្នូ ឆ្នាំ​២០១០​នេះ លោក​កាស៊ីត ភីរម្យយ៉ា រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ថៃ បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​ ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​សម្របសម្រួល​អន្តរាគមន៍ ករណី​តំណាង​រាស្រ្ត និង​ជន​ជាតិ​ថៃ​៧​រូប​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ចោទ​ប្រកាន់​ពី​បទ​ចូល​ទឹក​ដី​កម្ពុជា​ ដោយ ខុស​ច្បាប់។
លោក​កាស៊ីត ភីរម្យ នឹង​ចូល​ជួប​ពិភាក្សា​ផ្លូវ​ច្បាប់ ករណី​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​រូប ជាមួយ​លោក​ឧបនា​យក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ។

នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ ជន​ជាតិ​ថៃ​ទាំង​៧​រូប កំពុង​ត្រូវ​​បាន​ព្រះ​​រាជ​អាជ្ញា​អម​តុលាការ​រាជធានី​ភ្នំពេញ ចោទ​សួរ​ដេញ​ដោល​ករណី​ឆ្លង​ចូល​មក​វាស់​ដី ក្នុង​ដែន​ដី កម្ពុជា​ដោយ​ខុស​ច្បាប់ នៅ​ចំណុច​ច្រក​​ណង​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​ទៅ៕

No comments:

Post a Comment