ប្រជាពលរដ្ឋខ្មែរប្រមាណ១៥០នាក់ត្រូវបានទាហានការពារព្រំដែនថៃចាប់ខ្លួនបញ្ជូនទៅកាន់ក្រុងបាងកកភ្លាមៗកាលពីព្រឹកថ្ងៃទី៣០ ធ្នូ ២០១០ ខណៈពួកគេឆ្លងដែនតាមច្រករបៀងក្នុងគោលដៅទៅធ្វើការនៅភូមិណាំគៀង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។ ទីតាំងដែលចាប់ខ្លួននេះស្ថិតនៅទល់មុខភូមិទំនប់ដាច់ និងឆៀងខាងលិច-ខាងជើងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានថា ប្រជាពលរដ្ឋទាំងប្រមាណ១៥០នាក់នេះតែងតែចេញ-ចូលញឹកញាប់តាមច្រករបៀងខាងលើទៅស៊ីឈ្នួលធ្វើការឱ្យឈ្មួញថៃ ឬរកស៊ីលក់ដូរនៅក្នុងទឹកដីថៃ ដោយមានការព្រមព្រៀង ឬលិខិតអនុញ្ញាត Pass border ត្រឹមត្រូវ...ប៉ុន្តែមិនដឹងជាមូលហេតុអ្វីទេ ស្រាប់តែថ្ងៃនេះទាហានថៃ ចាប់ខ្លួនពលរដ្ឋខ្មែរច្រើនសន្ធឹកសន្ធាប់បញ្ជូនទៅក្រុងបាងកកទៅវិញ...តើនេះជាការសងសឹកឬយ៉ាងណា?
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment