រាជធានីភ្នំពេញ ៖ ជនជាតិថៃ៧នាក់ដែលចូលលុកលុយទឹកដីកម្ពុជា នៅឯព្រំដែន ហើយត្រូវទាហានការពារចាប់ឃាត់ខ្លួនបញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់មិញនោះ ត្រូវបានបញ្ជូនទៅកាន់តុលាការហើយកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ធ្នូ ២០១០ ខណៈអ្នកកាសែតរង់ចាំថតរូប និងយកព័ត៌មានយ៉ាងច្រើនកុះករ ។ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ បានឱ្យដឹងផងដែរថា បន្ទាប់ពីចាប់ខ្លួនជនជាតិថៃ៧នាក់កាលពីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ នៅឯព្រំដែនអូរបីជាន់ ក្នុងទឹកដីកម្ពុជារួចមក ពួកគេត្រូវបានបញ្ជូនមកឃុំខ្លួននៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកាលពីវេលាជិតពាក់កណ្តាលអធ្រាត្រ...ហើយព្រឹកនេះ (ថ្ងៃទី៣០ ធ្នូ ២០១០) ត្រូវបញ្ជូនទៅកាន់តុលាការដើម្បីសំរេចទៅតាមនីតិវិធី ។ នៅឯសាលាដំបូងរាជធានីភ្នំពេញឯណោះវិញ ព្រឹកថ្ងៃទី៣០ ធ្នូ ២០១០ នេះដែរ គេឃើញក្រុមអ្នកកាសែតច្រើនកុះកររង់ចាំជាស្រេច ដើម្បីថតរូបជនជាតិថៃ៧នាក់ និងស្តាប់ការសំរេចរបស់តុលាការ ខណៈសមត្ថកិច្ចបានបញ្ជូនពួកថៃ៧នាក់នោះ ទៅដល់តុលាការភ្លាមៗ។
សូមបញ្ជាក់ថា ក្រុមជ្រុលនិយមអាវលឿង សៀម៧នាក់នេះមានស្រី២ ប្រុស៥ ត្រូវបានកំលាំងសមត្ថកិច្ចជួរមុខបន្ទាត់ព្រំដែនភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅធ្វើការឃាត់ខ្លួន ខណៈពេលគេបានចូលមកធ្វើការវាស់វែងក្នុង
ទឹកដីកម្ពុជាដោយខុសច្បាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ ។ ក្រុមអាវលឿងមួយក្រុមនេះគឺដឹកនាំដោយឈ្មោះវីរៈ ស៊ុមខ្វាមឃីត ហៅវិរៈក្បាលតូច មេក្រុមអាវលឿងសៀម ព្រមទាំង៦នាក់ផ្សេងទៀត គឺ១-ឈ្មោះតាយ ណៃ ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះផាន លីតវិគីតសែត ភេទប្រុស អាយុ៤៧ឆ្នាំ ជាសមាជិកសភាភូថៃរ៉ាត់សាដន ក្រុងថែប ៣-ឈ្មោះកត់ផុនផនឈឺឆាក់សេរីមុនស្រ៊ី ភេទស្រី អាយុ៤៨ឆ្នាំ ៥-ឈ្មោះឡាត ទ្រីភិផាកណាផៃ ភេទស្រី អាយុ៥០ឆ្នាំ ៦-ឈ្មោះលឿ ទ្រីសែមឌីន លើតបុត ភេទប្រុស អាយុ៥៧ឆ្នាំ ជាលេខាធិការបក្សអាវលឿង ។ ក្រៅពីការឃាត់ខ្លួនក្រុមជ្រុលនិយមមួយក្រុមនេះ កំលាំងការពារព្រំដែនជួរមុខ ដកហូតបានម៉ាស៊ីនថតចំនួន៤គ្រឿង និងសំភារមួយចំនួន ។ ពួកគេទាំង៧នាក់បានលួចចូលមកទឹកដីកម្ពុជា នៅចំណុចបង្គោលឡាក់លេខ៤៦ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺឆ្លងហួសចូលមកទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាត និងផ្តល់ព័ត៌មានឱ្យសមត្ថកិច្ច ឬអាជ្ញាធរខ្មែរឡើយ ៕

ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment