ភ្នំពេញ: មន្ត្រីកម្ពុជានិងមន្ត្រីយូអិនឌីភីប្រចាំកម្ពុជាបាននិយាយកាលពីចុងសប្តាហ៍នេះថាគម្រោងពាណិជ្ជកម្មមួយដែលគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP)ដល់ក្រសួងពាណិជ្ជកម្មដែលមានតាំងតែពីឆ្នាំ២០០៦មកបានត្រូវបញ្ចប់នៅចុងខែមករានេះ។គម្រោងនេះមានឈ្មោះថាគម្រោងជំនួយពាណិជ្ជកម្មដើម្បីការអភិវឌ្ឈនិងសមធម៌ ។
លោកចមប្រសិទ្ធទេសរដ្ឋមន្ត្រីរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបាននិយាយថាគម្រោងនេះគឺជាគម្រោងមួយដែលបានរួមចំណែកជួយនឹងជំរុញពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាឱ្យដំណើរការទៅមុខ។តាមរយៈគម្រោងនេះមានគម្រោងជាច្រើនដែលស្ថិតនៅក្នុងជួរមុខនៃកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មមូលដ្ឋាននៃការនាំចេញរបស់ខ្លួន ។ គម្រោងនេះបានជួយលើការពង្រីកទីផ្សារលើផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា ដូចជា អង្ករ តំឡូងមី គ្រាប់ស្វាយចន្ទី និង កិច្ចព្រមព្រៀងថ្មីៗជាច្រើនជាមួយនឹងប្រទេសចិន ។
លោកបានឱ្យដឹងថាគម្រោងនេះបានផ្ដល់នូវការគាំទ្រជាច្រើនដល់កិច្ចប្រឹងប្រែងរបស់យើងដើម្បីជំរុញការសំរបសំរួលលើការធ្វើពាណិជ្ជកម្មរបស់ប្រទេស កម្ពុជាឱ្យទទួលបានជោគជ័យ ។
លោកស្រី អេឡេណា ទីឆេនកូ (លែនោ Tischenko)តំណាងយូអិនឌីភីប្រចាំនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថាគម្រោងនេះបានជួយដល់កម្ពុជាជាច្រើន លើគោលដៅនៃការកាត់បន្ថយភាពក្រីក្រនិងការឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឈន៍កម្ពុជា។គម្រោងនេះគឺជាគម្រោងមួយដែលបានជួយដល់ការធ្វើពិពិធកម្មចំពោះ ការនាំចេញលើសពីវិស័យកាត់ដេរនិងទេសចរណ៍ដូចជាការបង្កើនការយកចិត្ដទុកដាក់លើការនាំចេញកសិផលដែលជាឱកាសដ៏ល្អមួយដើម្បីធ្វើឱ្យពាណិជ្ជកម្មអន្ដរជាតិកាន់តែមានឥទ្ធិពលវិជ្ជមានទៅលើសហគមន៍ជនបទនិងការគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជានៅក្នុងការខិតខំដើម្បីឆ្លើយតបនឹងចំណុចគោលដៅអភិវឌ្ឈន៍សហស្សវត្សរ៍របស់កម្ពុជានៅក្នុងឆ្នាំ ២០១៥ ។
គួររំលឹកថាគម្រោងនេះបានជួយដល់វិស័យពាណិជ្ជកម្មកម្ពុជាលើគម្រោងតូចៗចំនួន ១១ ដែលមានតម្លៃ សរុបចំនួន ១,២ លានដុល្លារ ។
ដោយ : សេរី
No comments:
Post a Comment