កំពង់ធំ ៖ ពិធីផ្សព្វផ្សាយជ្រើសរើសពលករ ទៅបំរើការនៅប្រទេសជប៉ុន ត្រូវបានប្រារព្វពិធីឡើងនៅក្នុងបរិវេណសាលាស្រុកស្ទោង នៅវេលាម៉ោង ៩.៤០ នាទី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១១ ស្ថិតនៅក្នុងភូមិ ត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ពិធីផ្សព្វផ្សាយការជ្រើសរើស ពលករទៅធ្វើការនៅប្រទេសជប៉ុនដោយមានការចូលរួមពីសំណាក់លោក ហេង សួរ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងក្រុមហ៊ុន ព្រមទាំងលោក ព្រំ រដ្ឋ ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោក ហង្ស ស៊ីធីម អភិបាលស្រុកស្ទោង ព្រមទាំងលោក យ៉ង សំ អធិការនគរបាលស្រុកស្ទោង កងរាជអាវុធហត្ថស្រុកស្ទេង ព្រមទាំង មេភូមិ មេឃុំ និងប្រជាពលរដ្ឋចូលរួមជាង ៣០០ នាក់។
លោក ហង្ស ស៊ីធីម បានសំណូមពរដល់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ អោយបង្កើនកិច្ចសហប្រតិបត្តិការ អោយបានល្អ ក្នុងការជ្រើសរើសពលករទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានរៀបចំដោយរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន និងសូមថ្លែងអំណរគុណ ដល់អ្នកវិនិយោគ ក្រុមហ៊ុន និងតំណាង និងប្រធានមន្ទីរ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តដែលបានរៀបចំ ជ្រើសរើសពលករទៅបំរើការងារ និងសូមអោយមានភាពទទួលខុសត្រូវ ដើម្បីកាត់បន្ថយកំរិត ជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ប៊ុន រដ្ឋា
No comments:
Post a Comment