ឧត្ដរមានជ័យ ៖ ស្ថាប័នតុលាការនៅខេត្តឧត្ដរមានជ័យ ត្រូវបានបង្កើតហើយដើម្បីដំណើរការនីតិវិធី តាមក្រឹត្យក្រមច្បាប់ ដែលកាលពីមុននៅខេត្តឆ្ងាយដាច់ស្រយាលមួយនេះមិនមានស្ថាប័នតុលាការនៅ ឡើយ ហើយការកាត់ក្ដីទៀតសោត ក៏ត្រូវដឹកជញ្ជូនធ្វើដំណើរមកជំនុំជម្រះនៅក្នុងសាលាដំបូងខេត្តសៀម រាប។
ការប្រកាសជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ លោកប៉ិច សុភិន អភិបាលខេត្តឧត្ដរមានជ័យ និងស្ថាប័នពាក់ព័ន្ធទាំងអស់ទូទាំងខេត្តទាំងមូល។
សេចក្ដីរាយការណ៍ពីកន្លែងប្រារព្ធពិធីបានឲ្យដឹងថា ប្រធាន អនុប្រធាន និងព្រះរាជអាជ្ញា ត្រូវបាន ផ្លាស់ប្ដូរពីកន្លែងផ្សេងៗគ្នា មានដូចជា លោកអ៊ាត ផល្លា ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបាន ប្រកាសឲ្យធ្វើជាប្រធានតុលាការខេត្តឧត្ដរមានជ័យ លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញារងខេត្តបាត់ដំបង មកកាន់ជាព្រះរាជអាជ្ញាខេត្តឧត្ដរមានជ័យ និងលោកសួស ឡា ចៅក្រមខេត្តសៀមរាប ត្រូវបានប្រកាសជា អនុប្រធានសាលាដំបូងខេត្តឧត្ដរមានជ័យ៕
អ. ពៅ
No comments:
Post a Comment