Monday, January 31, 2011

សាលា​ក្ដី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កំពុង​បើក​សវនាការ​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ របស់ នួន ជា, ខៀវ សំផន និង​អៀង ធីរិទ្ធ

ភ្នំពេញ ៖ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១​នេះ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​នួន ជា អតីត​ប្រធាន​សភា, ខៀវ សំផន អតីត​​ប្រធាន​គណៈ​ប្រធាន​រដ្ឋ និង​អៀង ធីរិទ្ធ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច ក្នុង​របប​កម្ពុជា​ប្រជាធិប តេយ្យ។
តាម​សេចក្ដី​រាយ​ការណ៍​ពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឲ្យ​ដឹង​ថា​ដំណើរ​ការ​នីតិ វិធី​បើក​សវនាការ​មាន​ការ​ចូល​រួម​​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ជន​រង​គ្រោះ អ្នក​សារព័ត៌មាន​ជាតិ និង អន្តរជាតិ​ជាច្រើន​នាក់៕

កោះកែវ

No comments:

Post a Comment