ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ លោកព្រឹទ្ធាចារ្យហ៊ុន នាង ប្រធានមូលនិធិសម្ដេចជួន ណាត អមដំណើរដោយលោកឧកញ៉ាចាយ ស៊ាងអ៊ី លោកជំទាវឧកញ៉ាសៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ដ និងលោកកង សាទី សមាជិកក្រុមលេខាសម្ដេចនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី២មូលនិធិសម្ដេចជួន ណាត បានអញ្ជើញចូលរួមក្នុងពិធិបញ្ចុះបឋមសិលាសង់អគារសិក្សាមួយខ្នង៦បន្ទប់ និងខ្លោងទ្វារនៅក្នុងសាលាបឋមសិក្សាបាក់ខែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអំណោយដ៏ថ្លៃថ្លារបស់លោកព្រឹទ្ធាចារ្យ ហ៊ុន នាងផ្ទាល់ ។
ពិធីនេះមានការស្វាគមន៍ដោយមន្ដ្រី អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សចូលរួមយ៉ាងច្រើនកុះករ ។ ក្នុង ឱកាសនោះ លោកអ៊ិន ឫទ្ធិវង្ស វិស្វករ ទទួលបន្ទុកសាងសង់អគារសិក្សា និង ខ្លោងទ្វារសាលាបឋមសិក្សាបាក់ខែង បានឱ្យដឹងថា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១១ ក្រុមជាងនឹងចាប់ផ្ដើមដំណើរ ការបើកការដ្ឋានសាងសង់ខ្លោងទ្វារនិង អគារសិក្សា១ខ្នង ៦បន្ទប់ធ្វើអំពីឥដ្ឋប្រក់ ក្បឿង មានប្រវែងបណ្ដោយ៤៨ម៉ែត្រ ទទឹង៨.៥០ម៉ែត្រ និងខ្លោងទ្វារមាន កម្ពស់៦.៥០ម៉ែត្រ ទទឹង៤.៨០ម៉ែត្រ ដែលនឹងសាងសង់រួចរាល់រយៈពេល៣ ខែកន្លះ ។
អភិបាលខណ្ឌឫស្សីកែវ លោកឃ្លាំង ហួតបានថ្លែងថា បច្ចុប្បន្ន សាលានេះ មានសិស្សរៀនចំនួន៨១១នាក់ មានគ្រូ ១៧នាក់ ដែលចំនួននេះមានបរិមាណ ច្រើនហួសពីនិយាមគរុកោសល្យ ជា ហេតុធ្វើឱ្យគ្រូនិងសិស្សមានការលំបាក ខ្លាំង ទាំងការបង្រៀន និងរៀន ។ ប៉ុន្ដែ ពេលនេះ ក្មួយៗទាំងអស់មានភ័ព្វ វាសនាទទួលបាននូវអគារសិក្សា១ខ្នង ៦ បន្ទប់ និងខ្លោងទ្វារសាលាថ្មី ដែលជា អំណោយដ៏ថ្លៃថ្លារបស់លោកព្រឹទ្ធាចារ្យ ហ៊ុន នាង ជាបិតាបង្កើតរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ដល់ជូនកូនចៅ ប្រជាជននៅសង្កាត់ ព្រែកលៀបនេះ សិក្សារៀនសូត្របានយូរ អង្វែង ។
លោកអភិបាលខណ្ឌឫស្សីកែវថ្លែងឱ្យ ដឹងទៀតថា ក្នុងនាមប្រជាពលរដ្ឋ សិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែន ដី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោកព្រឹទ្ធាចារ្យហ៊ុន នាង ដែលជា និច្ចកាលបានយកចិត្ដទុកដាក់ជួយជ្រោម ជ្រែងទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ និងសូមបួងសួងដល់បារមីវត្ដបាក់ខែង សូមទ្រទ្រង់ថែរក្សាការពារលោកព្រឹទ្ធា ចារ្យ ព្រមទាំងកូនចៅ ចៅទួត ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវបណ្ឌិត សូមជួប ប្រទះសេចក្ដីសុខ សុភមង្គល ដើម្បីដឹក នាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន រុងរឿងជានិរន្ដរ៍ ។
ពិធីនេះត្រូវបានបញ្ចប់បន្ទាប់ពីមានពិធីបញ្ចុះបឋមសិលានិងបានអញ្ជើញ ទស្សនាកន្លែងសាងសង់តាមគម្រោងរួចមក ៕
ដោយ ៖ អារុណរះ
No comments:
Post a Comment