Monday, January 31, 2011

នគរបាល​សែន​សុខ​បង្ហាញ​មុខ​អ្នក​ប្រើ​ប្រាស់​-ចែក​ចាយ​ថ្នាំ​ញៀន​



ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ មក​រា​ ​២០១១ នៅ​អធិការ​ដ្ឋា​ន​ខណ្ឌ​សែន​សុខ​ ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​ ​បញ្ជូន​ជន​សង្ស័យ​១០នាក់​ពាក់​ព័ន្ធ​នឹង​ ​គ្រឿង​ញៀន​ទៅ​តុលាការ​ ​។ ជន​សង្ស័យ​ ​ទាំង​១០នាក់​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​ ​បទ​ចែក​ចាយ​គ្រឿង​ញៀន​ ​និង​ផ្ដល់​ទី​តាំង​ ​ឱ្យ​ប្រើ​ប្រាស់​នៅ​ចំណុច​ផ្ទះ​ជួល​ ​ផ្លូវ​លំ​ ​ក្រុម​ទី​១០ ភូមិ​ត្រ​ញំ​ង​ឈូក​ ​សង្កាត់​ទឹក​ ​ថ្លា​ ​ខណ្ឌ​សែន​សុខ​ ​កាល​ពី​វេលា​ម៉ោង​ ​៩:១៥នាទី​ ​ថ្ងៃ​ទី​២៩ មក​រា​ ​២០១១ ដឹក​ ​នាំ​ដោយ​លោក​ឃួ​ង​ ​ស្រេង​ ​ប្រធាន​គ​ណៈ​ ​ឯក​ភាព​ខណ្ឌ​សែន​សុខ​ ​និង​ជា​អភិបាល​ ​ខណ្ឌ​សែន​សុខ​ ​និង​លោក​គឺ​ ​ប៊ុ​ណ្ណា​រ៉ា​ ​ព្រះ​ ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ ​លោក​ ​ម៉ក់​ ​ហុង​ ​អធិការ​នគរបាល​ខណ្ឌ​សែន​ ​សុខ​ផង​ដែរ​ ​។
ជន​សង្ស័យ​ទាំង​១០នាក់​មាន​ឈ្មោះ​ ​១-សុខ​ ​ចា​ន់​នី​ ​ហៅ​បារាំង​ ​ភេទ​ប្រុស​ ​អាយុ​៣៩ឆ្នាំ , ២-ស៊ុន​ ​វ​ណ្ណា ហៅ​ណា​ ​ភេទ​ស្រី​ ​អាយុ​៣៩ឆ្នាំ , ៣-ញ៉ែ​ម​ ​ភក្ដី​ ​ហៅ​ ​ភក្ដី​ ​ភេទ​ប្រុស​ ​អាយុ​២៣ឆ្នាំ , ៤- សៀន​ ​ភ​ត្ដ្រា ហៅ​ត្រា​ ​ភេទ​ប្រុស​ ​អាយុ​ ​២៣ឆ្នាំ , ៥-ឈឹ​ម​ ​សំបា​ន​ ​ហៅ​បាន​ ​ភេទ​ ​ប្រុស​ ​អាយុ​២៨ឆ្នាំ , ៦-ឈួ​ន​ ​សា​វី​ ​ហៅ​ ​វី​ ​ភេទ​ប្រុស​ ​អាយុ​៤៧ឆ្នាំ , ៧-មាស​ ​ចំណាប់​ ​ហៅ​ចំណាប់​ ​ភេទ​ប្រុស​ ​អាយុ​ ​១៧ឆ្នាំ , ៨-ហេង​ ​សុ​ភ័​ក្រ​ ​ហៅ​ភ័​ក្រ​ ​ភេទ​ ​ប្រុស​ ​អាយុ​៣០ឆ្នាំ , ៩-លឹ​ម​ ​មុ​ន្នី​នៀ​ត​ ​ហៅ​រ៉ូ​ហ្សា ភេទ​ស្រី​ ​អាយុ​២០ឆ្នាំ​ ​និង​ទី​ ​១០-គឹ​ម​ ​សេង​ហួត​ ​ហៅ​ឃី​ន​ឌី​ ​ភេទ​ ​ប្រុស​ ​អាយុ​២៨ឆ្នាំ​ ​។ នៅ​ពេល​ឃាត់​ខ្លួន​ ​សមត្ថ​កិច្ច​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ ​ចំនួន​ដូច​ជា​ ​ស្រោម​សំបុត្រ​វេច​ខ្ចប់​២ គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ម៉ា​ ​ទឹក​កក )ចំនួន​០.១២ក្រាម​ ​និង​មេ​តំ​ហ្វេ​ ​តា​មីន (ម៉ា​ទឹក​កក )ចំនួន​០.៤៩ក្រាម​ ​ទូរស័ព្ទ​៩គ្រឿង (ខូច​គុណ​ភាព​៦គ្រឿង ) ប្រាក់​៤៤៤ដុល្លារ​ ​និង​៧៩០.០០០រៀល​ ​ក្បាល​វី​ស៊ី​ឌី​១គ្រឿង​ ​លោហ​ធាតុ​ពណ៌​ ​លឿង​ស្លេក​ចំនួន​៣ ខ្សែ​ក​១​ ​ខ្សែ​ដៃ​១ កង​ ​ដៃ​១ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១ និង​ ​ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​មួយ​ចំនួន​ ​ម៉ូ​តូ​២គ្រឿង (ម៉ា​កវី​វ៉ា​១ គ្រឿង​និង​ម៉ា​ក​ហុង​ដា​១គ្រឿង ) ។
សមត្ថ​កិច្ច​បាន​ប​ន្ដ​ថា​ ​ដោយសារ​ ​មាន​ការ​សហ​ការ​បាន​យ៉ាង​ល្អ​ជាមួយ​ ​ប្រជា​ពលរដ្ឋ​ ​ទើប​ឈាន​ដល់​ការ​ចាប់​ ​ជន​សង្ស័យ​បាន​រហូត​ដល់​១០នាក់​ជា​ ​ប​ន្ដ​បន្ទាប់​ ​។ សមត្ថ​កិច្ច​បាន​និយាយ​ថា​ ​កម្លាំង​របស់​លោក​នឹង​ស្រាវជ្រាវ​ប​ន្ដ​ ​ទៀត​ ​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ដែល​ ​ពាក់​ព័ន្ធ​ក្នុង​ការ​ចែក​ចាយ​នេះ​ ​។
បច្ចុប្បន្ន​ ​ជន​សង្ស័យ​ទាំង​អស់​ត្រូវ​ ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ ​ដើម្បី​ ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ​៕


ដោយ​ ៖ អ៊ុំ​ ​ណូ​ន

No comments:

Post a Comment