ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលបានមាន ប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានឱ្យដឹងថា: មកដល់ពេលនេះស្ថានភាពតំបន់ព្រំដែនមានភាពទ្រឹងធម្មតា ហើយកន្លងមកដោយសារតែថៃមកឃាត់កម្ពុជាមិនឱ្យធ្វើផ្លូវ នៅក្នុងទឹកដីកម្ពុជាហើយពេលនោះបើថៃនៅតែរឹងចូលមក គឺអាចមានការផ្ទុះអាវុធ។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា: ពេលនេះបានសម្រួលគ្នារៀងៗខ្លួនរួចហើយ។ ចំពោះទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងថៃនៅល្អជាធម្មតានៅឡើយ នៅថ្ងៃទី៣ ខែកុម្ភៈ សប្តាហ៍ខាងមុខនេះរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរជួបគ្នា (ក្នុងកិច្ចប្រជុំខេត្តសៀមរាប)។ លោករដ្ឋមន្ត្រីបន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អត់មានគំរោងជួបជាមួយលោកអាប់ ភិស៊ីត នាយករដ្ឋមន្ត្រីប្រទេសថៃទេនៅពេលខាងមុខនេះ។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តទៀតថា: កម្ពុជានិងថៃមានបញ្ហាព្រំដែនជាមួយគ្នាអស់រយៈពេល ១០០ឆ្នាំ មកហើយដូច្នេះបើត្រូវរង់ចាំ ៥ ទៅ ៦ ឆ្នាំទៀតអត់យូរទេ ហើយបញ្ហាព្រំដែនទុកឱ្យអ្នកបច្ចេកទេសធ្វើការវាស់វែងហើយអ្នក នយោបាយកុំលូកដៃចូល។
ចំពោះទង់ជាតិខ្មែរនៅវត្តកែវសិក្ខាគិរីស្វារ: ជំហររបស់កម្ពុជាអត់ដោះចេញទេ គឺវត្តនៅស្ថិតនៅក្នុងទឹកដីរបស់ខ្មែរវត្តនេះត្រូវបានកសាងឡើងវិញនៅឆ្នាំ១៩៩៩ មកម្ល៉េះ។
ចំពោះបញ្ហាជម្លោះតានតឹងតាមព្រំដែនកាលពីមុននិងសព្វថ្ងៃនេះ គឺត្រូវបានលោកខៀវ កាញារីទ្ធ មានស្រសាន៍ប្រាប់ក្រុមអ្នកកាសែតថា ជំហររបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺបន្តដោះស្រាយនូវភាពតានតឹងជាមួយគ្នាដោយសន្តិភាពហើយជំ
រុញឱ្យមេបញ្ជាការនៃកងទ័ពជួរមុខនៃប្រទេសទាំងពីរជួបពិភាក្សាជាមួយគ្នាដើម្បីកុំឱ្យមានភាពតានតឹង។ ជាមួយគ្នានោះដែរលោកខៀវ កាញារីទ្ធ បានអះអាងថា ទាំងកម្ពុជានិងថៃសុទ្ធមានអ្នកស្រឡាញ់ទឹកដីព្រំដែនដូចគ្នាតែសុំកុំឱ្យអ្នកនយោបាយទាំងនោះយកបញ្ហាព្រំដែនធ្វើជាឈ្មួញសង្គ្រាម។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍ “យើងគិតថាលទ្ធភាពនៃការកើតឡើង
(ផ្ទុះអាវុធ) គឺតិចតួចដោយសារតែមេបញ្ជាការទាំងសងខាងមានទំនាក់ទំនងជាមួយគ្នាជាប់ជានិច្ច” ហើយជំហររបស់កម្ពុជា គឺបង្កើនកិច្ចសហប្រតិបត្តិការបន្ថយទំនាស់៕
ដោយ : រតនា
No comments:
Post a Comment