Monday, January 31, 2011

ចាប់​ជន​ជាតិ​សៀម​២នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​

ខេត្តឧ​ត្ត​រ​មាន​ជ័យ​៖ ជន​ជាតិ​សៀម២នាក់​ត្រូវ​នគរបាល​កម្ពុ​ជា​ចាប់​ខ្លួន​បញ្ជូន​ទៅ​ ​ស្នង​ការដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ​កាល​ពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ​រួម​នឹង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ពណ៌​ផ្កាឈូក​ចំនួន​២៧គ្រាប់​ ​។
នាយ​ប៉ុ​សិ៍​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​បាន​បញ្ជាក់​ឲ្យ​ដឹង​ ​ម​ន្ត្រី​នគរបាល​អន្តោ​ប្រវេ​ស​ន៍​បាន​ចាប់​ឆែកឆេរ​លើ​ប​រុ​សជន​ជាតិ​សៀម​២នាក់​នៅ​វេលា​ពេល​ម៉ោង​ដូច​ខាង​លើ​ ​បាន​រក​ឃើញ​សារ​ធាតុ​ញៀន​ចំនួន​២៧គ្រាប់​ខ្ចប់​នឹង​ថង់​ផ្លា​ស្ទិ​ក​ ​ដាក់​ជាប់​នឹង​ខ្លួន​បំ​រុង​ឆ្លង​ចេញ​ទៅ​ប្រ​ទស​ថៃ​វិញ​ ​។
ពួក​គេ​ទាំង​២ឈ្មោះ​ ​ស៊ី​ទី​ ​ភី​និ​ត​ ​អាយុ​២០ឆ្នាំ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ​ភុ​ន​ ​តា​ហាន​ថា​ឡើង​សាក់​ ​អាយុ​២១ឆ្នាំ​ ​ទាំង​២នាក់​ជា​ទាហាន​ប៉ា​រ៉ា​ប្រចាំ​ការ​ទល់​មុខ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ​ស្ថិត​ក្នុង​ភូមិ​សា​ស្ត្រ​ស្រែ​ព្រៃ​ ​ឃុំ​តា​ប៊ុ​ន​ ​ស្រុក​ភូ​ស៊ី​ង​ ​ខេត្ត​ស៊ី​សាកេ​ត​ ​ប្រទេស​ថៃ​ ​។
ទាហាន​ប៉ា​រ៉ា​ទាំង​២នាក់​នេះ​ ​នឹង​ត្រូវ​ប្រ​ឈរ​មុខ​ចំពោះ​ការ​ផ្ត​ន្ទា​ទោស​ពី​បទ​ ​ជួយ​ដូរ​សារ​ធាតុ​ញៀន​ឆ្លង​ដែន​ ​៕
 
ដោយ​ ៖ ភិរម្យ

No comments:

Post a Comment