ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីបង្កើតអោយមានសាលាដំបូងប្រចាំខេត្តនេះរួចមកនៅព្រឹកថ្ងៃទី៣១ មករា ២០១១ ក៏ត្រូវបានប្រកាសអោយមានប្រធាន អនុប្រធាន និងព្រះរាជអាជ្ញាសម្រាប់សាលាដំបូងនេះផងដែរ។ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍, លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ , លោក មៀច សំអ៊ាន់ លោក ប៉ិក សុខិន អភិបាលខេត្តឧត្តរមានជ័យ លោកប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការកងប្រដាប់អាវុធជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនបានចូលរួម។
ប្រធាន អនុប្រធាន ព្រះរាជអាជ្ញាដែលត្រូវប្រកាសទទួលភារកិច្ចរួមមាន លោក អ៊ាត ផល្លា ពីចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យត្រូវបានទទួលភារកិច្ចជាប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, លោក សួស ឡា ពីចៅខេត្តសៀមរាបមកជាអនុប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, លោក គូយ កាន់យ៉ា ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបងមកជាប្រធានព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ។ ការប្រកាសនេះយោងតាមព្រះរាជក្រឹត្យ នស /រតក /០៩១០/៧៨៩ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ ឡាយព្រះហស្ថលេខាដោយសម្ដេចនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា។
លោក ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យបាននិយាយថា នេះជាលើកដំបូងហើយជាប្រវត្តិសាស្ត្រខេត្តឧត្តរមានជ័យមានប្រព័ន្ធលោកសង្ឃឹមថាការបង្កើតប្រព័ន្ធតុលាការនេះនឹងកាន់តែធ្វើអោយការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែល្អប្រសើរ។
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និយាយថា៖ ពេលដំណើរការសាលាដំបូងខេត្តឧត្តរមានជ័យនេះ។ នឹងនាំយកនូវសេវាយុត្តិធម៌មួយមកទៀត ហើយបម្រើពលរដ្ឋអោយងាយស្រួល។ ជួយសម្រួលអោយអតិបរមាដល់ពលរដ្ឋនៅខេត្តនេះ នឹងក្លាយជានីតិរដ្ឋមួយប្រកបដោយប្រសិទ្ធភាពតម្លាភាពយុត្តិធម៌។
លោករដ្ឋមន្ត្រីនិយាយបន្តថា៖ ចំពោះសំណុំរឿងចាស់ពីខេត្តនេះនៅក្នុងដៃតុលាការខេត្តសៀមរាបសុំ ប្រធានសាលាដំបូងខេត្តនេះបន្តចាត់ចែងតាមនីតិវិធីរហូតចប់ករណី គ្មានភាគីនៃបណ្តឹងស្នើសុំដើម្បីសមត្ថកិច្ចមកសាលាដំបូង ខេត្តឧត្តរមានជ័យទេ។ ឯសំនុំរឿងថ្មីជាសមត្ថកិច្ចរបស់សាលាដំបូងខេត្តឧត្តរមានជ័យ។
លោក អង្គ វង្សវឌ្ឍានា ស្នើអោយតួអង្គបម្រើសេវាយុត្តិធម៌ដែលកាន់តំណែងពីពេលនេះតទៅ ប្រកាន់ខ្ជាប់ស្មារតី ឧត្តមគតិខ្ពស់ក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋហើយធ្វើអោយយុត្ថាធិការមានភាពល្អប្រសើរ និងមានជំនឿអនុវត្តក្រមសីលធម៌នៅក្រមអយ្យការៀបចំទិសដៅផែនការមានសាមគ្គីភាពផ្ទៃក្នុង។ ទំនាក់ទំនងជាប្រចាំនឹងក្រសួងយុត្តិធម៌។ រៀបចំបញ្ជីសំណុំរឿងប្រកបដោយការទទួលខុសត្រូវ។ ចាត់ចែងទាន់ពេលនូវនីតិវិធីឃុំខ្លួនជនសង្ស័យ និងទណ្ឌិតដែលច្បាប់កំនត់កុំអោយលើសពេលនាំអោយប៉ះពាល់ដល់សិទ្ធិសើរីភាព កិត្តិយសរបស់បុគ្គល ឬបាត់បង់ផលប្រយោជន៍របស់ជនរងគ្រោះ។ ត្រូវប្រយ័ត្នបាត់សំណុំរឿង៕ដោយ ៖ សំរោង
No comments:
Post a Comment