Monday, January 31, 2011

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​កាំកុងត្រូល​ចាប់បាន​ម្ស៉ៅ​ស៊ុប​បន្លំ​ម៉ាក​

បន្ទាយមានជ័យ: ​ប្រធាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​កាំកុងត្រូល​បាន​ស្ទាក់​បង្ក្រាប​ម្សៅ​ស៊ុប​ដែល​បាន បន្លំ​ម៉ាក​សញ្ញា​គ្មាន​ឯកសារ​បែបបទ​គ្មាន​បញ្ជាក់​ថ្ងៃ​-​ខែ ផលិត​លើ​សំបក​ក​ញ្ចា​ប់​។​

​    ​ការបង្ក្រាប​នោះ​ធ្វើ ឡើង​ពី​ល្ងាច​ថ្ងៃទី ២៨ មករា នៅ​ផ្សារ​ចម្ការ​គ​ភូមិ​២ សង្កាត់ ភ្នំ​ស្វាយ ក្រុង សិរីសោភ័ណ ដោយ​រកឃើញ ម្សៅ ស៊ុប​សញ្ញា រូប ដើមឈើ​បុណ្យ​គ្រី​ស​ស្មាស ចំនួន ២៩​កា​រ៉ុង ទម្ងន់ ៧២៥ គីឡូក្រាម​។ ម្សៅ​ស៊ុប​ទាំងនេះ​គ្មាន ឯកសារ​ថ្ងៃ​-​ខែ បញ្ជាក់​លើ​សំបក​ក​ញ្ចា​ប់​ដូចដែល​សមត្ថកិច្ច​ត្រួតពិនិត្យបាន​ណែនាំ​។ រីឯ​ម្សៅ​ស៊ុប​សញ្ញា​វែក​មាន សរសេរ​លើ​សំបក​កា​រ៉ុង​ថា Kumbo ( GPPS) ចំនួន​២០​កា​រ៉ុង​ទម្ងន់​៦០០​គីឡូក្រាម​។ ទំនិញ​ទាំងនេះ​នាំ​មកពី​ភ្នំ ពេញ​មក​លក់​នៅ​បន្ទាយមានជ័យ​ពោលគឺ​នាំមក​ដល់​ក្នុងប្រទេស​រួចមកហើយ​។​

​លោក យិន ប្រសិទ្ធ​ប្រធាន​ក្រុម​ប្រតិបត្តិ​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​អោយដឹងថា រថយន្ត​ដែល​ផ្ទុកទំនិញ​នេះ​គឺ​ម៉ាក​អ៊ី​ស៊ុយ​ខ្មៅ ស្លាក​សញ្ញា ភព​២ ០៤៥៦ ឈ្មោះ​កែវ សុភា​រិ​ន ភេទ ប្រុស អាយុ ៣១ លំនៅ​ភូមិ​សែ​សិន សង្កាត់ អូរ​អំបិល ក្រុង សិរីសោភ័ណ​។ ឯ​ទំនិញ​មាន​ម្ចាស់​ឈ្មោះ ហៀ​ង សភាព ភេទ ប្រុស អាយុ ២៨​ឆ្នាំ លំនៅ​ភូមិ​-​សង្កាត់​កំពង់ស្វាយ​។​
​    ​
​លោក ខេង ស៊ុម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​អោយដឹងថា ម្សៅ​ស៊ុប ១៣២៥​គីឡូក្រាម នេះ​និង​រថយន្ត​ត្រូវ​រក្សាទុក​នៅ​នគរបាល​រង់ចាំ​ការពិនិត្យ​សម្រេច​លើ​ឯ​សារ​កំនត់ហេតុ​និង​សំនុំរឿង​បង្ក្រាប ពី​ថ្នាក់លើ​ ៕ 

ដោយ : សុផុន 

No comments:

Post a Comment