សន្និសីទស្ដីពីវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍បានបើករយៈពេល៣ថ្ងៃពីថ្ងៃទី០៦ដល់០៨ខែមករាឆ្នាំ២០១១នេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនដោយមានដំណាងចូលរួមមកពីប្រទេសជប៉ុនចិនថៃនិងប្រទេសកម្ពុជា។
សន្និសីទស្ដីពីវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍នេះបានប្រារព្ធធ្វើឡើងយោងតាមអនុស្សរណៈយោគយល់គ្នាចុះថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១០ដើម្បីជំរុញការសហការស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យOSAKA Prefecture Universityក្រោមការឧបត្ថម្ភពីInstitut Electrical Engineers of Japan(IEEJ)។
នេះគឺជាលើកទីមួយហើយដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំសន្និសីទរួមស្ដីអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ដោយសហការរវាងប្រទេសកម្ពុជានិងប្រទេសជប៉ុនក្នុងគោលបំណងជំរុញការស្រាវជ្រាវនិងផ្លាស់ប្ដូរទស្សនកិច្ចសិក្សាលើផ្នែកបច្ចេកវិទ្យានិងទូរគមនាគមន៍រវាងប្រទេសទាំងពីរ។
លោកពិនចំណានរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានថ្លែងបញ្ជាក់ថាការធ្វើសន្និសីទនេះវាស្របទៅនិងការអភិវឌ្ឍន៍ជាពិសេសនៅក្នុងវិស័យអប់រំពីព្រោះICTនេះក៏ត្រូវបញ្ចូលទៅក្នុងវិស័យអប់រំផងដែរ