Thursday, January 06, 2011

អ្នក​នយោបាយ​សៀម​គង​សម្ដី​គ្នា​លើ​រឿង​របេះ​ក្បាច់​ជាប់​គុក​ខ្មែរ

ពេញ​មួយ​ស​បា្ដ​ហ៍​កន្លង​មក​នេះ​ ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ដែល​ដើរ​ ​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ទាំង​ខុស​ច្បាប់​នេះ​ ​នៅ​តែ​ជា​បញ្ហា​ក្ដៅ​គគុក​នៅ​ឡើយ​ ​ហើយ​រឹត​ ​តែ​ក្ដៅ​ខ្លាំង​នៅ​ពេល​ក្រុម​អ្នក​ជាតិ​និយម​ជ្រុល​ពាក់​អាវ​លឿង​ ​បាន​និង​ប​ន្ដ​អុកឡុក​ ​បំប៉ោង​ព្រឹត្ដិ​ការណ៍​រប៉េះរប៉ោះ​ ​ទី​នេះ​ប​ន្ដិ​ច​ ​ទី​នោះ​ប​ន្ដិ​ច​រាល់​ថ្ងៃ​ ​រហូត​ដល់​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ថៃ​វិល​ក្បុង​បាន​និយាយ​ប​ន្លប់​បន្លំ​គ​ម្រាម​កម្ពុ​ជា​ឱ្យ​ដោះ​លែង​ជន​ល្មើស​គ្នា​ ​គាត់​ទាំង​៧ ដោយ​គ្មាន​លក្ខ​ខ​ណ្ឌ​។

នៅ​លើ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ ​កម្ពុ​ជា​ដែល​ចាប់​ខ្លួន​ជន​បរទេស​សៀម​ល្មើស​ច្បាប់​ ​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ ​ ​គឺ​មិន​មាន​អ្វី​ចម្លែក​ទេ​ ​ទោះ​នោះ​ជា​សៀម​អាវ​លឿង​ឬ​ ​សៀម​ជា​សមាជិក​សភា​ក៏​ដោយ​ ​ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​អនុ​វ​ត្ដ​ច្បាប់​អ​ន្ដោ​ ប្រវេ​ស​ន៍​ដែល​ប្រទេស​ណា​ក៏​គេ​ធ្វើ​ដូច្នេះ​ដែរ​ ​។ ប៉ុន្ដែ​ ពួក​ថៃ​ជ្រុល​និយម​ឬ​ថៃ​អាង​ ​ខ្លួន​ជា​ប្រទេស​ធំ​បាន​លើក​បញ្ហា​ទំនាក់​ទំនង​ដែល​កំពុង​ផុយ​ស្រួយ​ស្រាប់​រវាង​កម្ពុ​ជា​ ​និង​ថៃ​មក​ធ្វើ​ជា​អាវុធ​ក្នុង​ការ​គ​ម្រាម​កម្ពុ​ជា​ ​។ ទោះ​យ៉ាង​ណា​ ​កម្ពុ​ជា​ពុំ​បាន​យក​ ​ចិ​ត្ដ​ទុកដាក់​នឹង​ទ​ស្ស​នៈ​រវើរវាយ​ប្រកាន់​ឧត្ដម​ភាព​ខុស​ទំនង​របស់​ក្រុម​ថៃ​ជ្រុល​ ​និយម​ទាំង​អស់​នោះ​ឡើយ​ ​ ​ពោល​គឺ​ក្រុម​ជន​ល្មើស​អាវ​លឿង​ទាំង​៦ រួម​នឹង​សមា​ ​ជិ​ក​សភា​ម្នាក់​ផង​ ​នៅ​តែ​ឋិត​ក្នុង​មហា​ពន្ធនាគារ​ព្រៃ​ស​ជា​ដដែល​ ​ដែល​បើ​សិន​ ​ការ​សួរ​ចម្លើយ​ក្រុម​ជន​ល្មើស​ទាំង​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​មិន​ទាន់​អាច​ចប់​សព្វ​ ​គ្រប់​ទេ​ ​ក្រុម​នេះ​នឹង​ត្រូវ​សម្ងំ​ស្ងៀម​នៅ​នឹង​គុក​រហូត​ដល់​៤ខែ​ ​ទៅ​មុខ​ទៀត​ ​ក៏​មិន​ ​ទាន់​រំលង​ច្បាប់​កម្ពុ​ជា​នៅ​ឡើយ​ដែរ​ ​។

រឿង​មិន​ធម្ម​តា​ដែល​ក្រុម​អ្នកតា​ម​ដាន​បង្ហាញ​ឡើង​នៅ​ពេល​នេះ​គឺ​ថា​ ​តើ​ហេតុ​ ​អ្វី​បាន​ជា​ពួក​សៀម​ទាំង​នេះ​ ​រាប់​ទាំង​សមាជិក​សភា​សៀម​ផង​ ​សុ​ខៗ​នាំ​គ្នា​ចូល​ក្នុង​ ​ទឹក​ដី​កម្ពុ​ជា​ទាំង​បំពាន​ច្បាប់​ភ្នែក​ស្រស់​ឱ្យ​កម្ពុ​ជា​ចាប់​ខ្លួន​? ហេតុ​ម្ដេច​ពួក​ទាហាន​ ​ល្បាត​ព្រំ​ដែន​សៀម​ដែល​បណ្ដាក់​គ្នា​ពេញ​ផ្លូវ​ពេញ​ព្រៃ​ ​មាន​ទាំង​រថ​ក្រោះ​រថ​ពាស​ ​ដែក​ ​មិន​ឃាត់​ក្រុម​វង្វេង​ផែនទី​សៀម​ទាំង​៧ កុំ​ឱ្យ​ចូល​ដី​ខ្មែរ​? ឬ​មួយ​នេះ​ជា​ការ​ ​រុញ​ទូក​ប​ណ្ដោ​យ​ទឹក​របស់​ក្រុម​យោធា​ថៃ​ ​ដើម្បី​ឱ្យ​កម្ពុ​ជា​ព្រមាន​ក្រុម​អាវ​លឿង​ ​វង្វេង​ទិស​ទាំង​នេះ​ ​កុំ​ឱ្យ​ចេះ​តែ​បង្ក​ទំនាស់​បង្កើត​បរិយាកាស​អាប់​អួ​នៅ​តាម​ព្រំ​ដែន​ ​ដែល​បង្ខូច​បង្ខាត​អាជីវ​កម្ម​របស់​ប្រជា​រា​ស្ដ្រ​កម្ពុ​ជា​និង​ថៃ​ ​នៅ​តាម​ព្រំ​ដែន​? ទាំង​ ​អស់​នេះ​ ​សុទ្ធតែ​ជា​ចំណោទ​ដែល​ត្រូវ​មាន​ចម្លើយ​មួយ​ត្រឹម​ត្រូវ​, កាល​ណា​រក​ ​ឃើញ​ពន្លឺ​នេះ​ហើយ​ ​ទើប​យើង​អាច​យល់​ដល់​ពោះវៀន​បត់​បន្ទាស​របស់​ក្រុម​ ​អ្នក​នយោបាយ​យ៉ាង​ច្បាស់​ ​។

យើង​នៅ​ចាំ​ថា​ ​កាល​មុន​លើក​ទ័ព​ទីងទាំង​ក​ម្រោ​ល​ចូល​មក​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ ​និង​តំបន់​ខ្លះ​នៅ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ ​នៅ​ថ្ងៃ​ទី​១៥ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០០៨ ក្រុម​នយោបាយ​ថៃ​ដ៏​សម្បូរ​ល្បិច​បាន​ប្រើ​លោក​សង្ឃ​និង​តាជី​ដូនជី​ក្លែង​ក្លាយ​៣ នាក់​ឱ្យ​ធ្វើ​ជា​ចូល​មករ​ក​កន្លែង​តាំង​សមាធិ​នៅ​ក្នុង​វ​ត្ដ​នេះ​។​ ​ពេល​អាជ្ញា​ធ​រ​ខ្មែរ​ចាប់​ ​ខ្លួន​ពួក​ត្រងោល​សៀម​អត់​សីល​អស់​នេះ​, ពួក​យោធិន​សៀម​បាន​យក​លេស​នេះ​លើក​គ្នា​ ​ចូល​ឈរ​ជើង​ក្នុង​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ជាង​២ឆ្នាំ​បា្ល​យ​ ​គឺ​រហូត​ដល់​ម៉ោង​១០:៣០ នាទី​ព្រឹក​ ​ថ្ងៃ​ទី​ ​១ ធ្នូ​ ​ឆ្នាំ​២០១០ ទើប​កម្ពុ​ជា​សម្រួល​ឱ្យ​ពួក​ឈ្លានពាន​ទាំង​នោះ​ចេញ​ ​ផុត​បាត់​ស្រមោល​ពី​ទឹក​ដី​កម្ពុ​ជា​ ​។ ដូច្នេះ​ ​រូប​ភាព​ក្រុម​សៀម​វង្វេង​ដី​ដែល​ឆ្លង​ ​ចូល​ជ្រៅ​ ​ក្នុង​ទឹក​ដី​ខ្មែរ​នេះ​ ​ពួក​គេ​យក​មេ​រៀន​ចាស់​ដើម្បី​ឈ្លានពាន​ខ្មែរ​សា​ឡើង​វិញ​ ​ពីព្រោះ​ក្រោយ​ពេល​អាជ្ញា​ធ​រ​ខ្មែរ​ចាប់​ខ្លួន​ពួក​ថៃ​ទាំង​៧ភ្លាម​ ​រដ្ឋ​ការ​ក្រុង​បាងកក​ ​បាន​ចល័ត​ទ័ព​ទីង​និង​រថ​ក្រោះ​រថ​ពាស​ដែក​យ៉ាង​គគ្រឹកគគ្រេង​ភ្លា​មៗ​ ​ដែរ​ ​ពិសេស​ការ​ចល័ត​នៅ​ត្រង់​ម្ដុំ​ទល់​ដែន​ខ្មែរ​បង្គោល​លេខ​៤៦ ដែល​ខ្មែរ​ចាប់​ពួក​ ​សៀម​វង្វេង​ទាំង​៧នោះ​ ​។ ប៉ុន្ដែ​វា​ទំនង​ណាស់​ថា​ ​ការ​បង្ហាញ​សាច់​ដុំ​កង​ទ័ព​នោះ​ ​មិន​អាច​បន្លាច​គ​ម្រាម​កម្លាំង​ប្រដាប់​អាវុធ​កម្ពុ​ជា​បាន​ ​ទើប​ពួក​គេ​(សៀម​)បែរ​ជា​ ​បក​ស្រាយ​គេចកែ​ថា​ជា​ការ​ចល័ត​ទ័ព​បង្ការ​ក្រុម​អាវ​លឿង​កុំ​ឱ្យ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​ ​កម្ពុ​ជា​ ​ដែល​អាច​ជ្រុល​ចូល​ទឹក​ដី​ខ្មែរ​ក្រែង​ត្រូវ​ចាប់​ខ្លួន​ថែម​ទៀត​នោះ​ទៅ​វិញ​ ​។ ការ​បិទ​ច្រក​របៀង​បួន​ប្រាំ​នៅ​តំបន់​ចាប់​ខ្លួន​សៀម​ទាំង​៧ ដែល​ពួក​សៀម​ធ្វើ​ឡើង​ ​ជា​ប​ន្ដ​បន្ទាប់​ពី​ព្រឹត្ដិ​ការណ៍​នោះ​ ​ក៏​ជា​រូប​ភាព​គ​ម្រាម​ដាក់​សម្ពាធ​មក​លើ​កម្ពុ​ជា​ ​មួយ​ផ្នែក​ដែរ​ ​។ ទាំង​នេះ​ជា​ទ​ង្វើ​ទុច្ចរិត​របស់​ភា​គី​ចម្រុះ​សៀម​មាន​ក្រុម​អាវ​លឿង​ ​សៀម​ ​សមាជិក​សភា​សៀម​ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​សៀម​ ​ដែល​ធ្លាប់​ជា​ចោរ​ ​ឈ្លានពាន​ទឹក​ដី​ខ្មែរ​ពី​បុរាណ​កាល​រហូត​មក​ ​។

ទាក់ទិន​នឹង​ពួក​សៀម​ល្មើស​នឹង​ច្បាប់​អ​ន្ដោ​ប្រវេ​ស​ន៍​ខ្មែរ​ដែល​កំពុង​រង់​ចាំ​កាត់​ ​ទោស​នៅ​ពេល​ខាង​មុខ​ ​ដែល​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​នេះ​ ​គេ​ដឹង​ថា​ ​ផ្ទៃ​ក្នុង​អ្នក​នយោបាយ​សៀម​កំពុង​គង​សំដី​គ្នា​យ៉ាង​ស្រួចស្រាល់​ ​។ នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ដែល​ទទួល​ស្គាល់​ថា​ ​លោក​បាន​ប្រើ​សមាជិក​សភា​ម្នាក់​នេះ​ឱ្យ​ ចុះ​មើល​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​នោះ​ ​កំពុង​ខឹង​ច្រឡោត​ចំពោះ​កង​ល្បាត​ព្រំ​ដែន​ថៃ​ ​ហេតុ​អ្វី​ប​ណ្ដោ​យ​អ្នក​ទាំង​៧នាក់​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​ខ្មែរ​ដល់​ជាង​១.២០០ម៉ែត្រ​ ​បណ្ដាល​ឱ្យ​កម្ពុ​ជា​ចាប់​ខ្លួន​? ឯ​សមាជិក​សភា​សៀម​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​ទូល​ ​ពិត​នាយក​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ថា​ ​ពេល​ក្រុម​ខ្លួន​មក​ដល់​ព្រំ​ដែន​គឺ​ពុំ​បាន​ជួប​ម​ន្ដ្រី​ យោធា​ថៃ​ ​ម្នាក់​ណា​នៅ​នឹង​ច្រក​ចូល​ទឹក​ដី​ខ្មែរ​នោះ​ឡើយ​ ​។ បញ្ហា​នេះ​នាំ​ឱ្យ​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ថៃ​ ​និង​កង​ទ័ព​កំពុង​តាម​ដាន​ស៊ើប​អង្កេត​គ្នា​ទៅ​វិញ​ទៅ​មក​ ​ ​។ ដោយ​ឡែក​ ​លោក​កា​ស៊ី​ត​ ​ភិ​រម្យ​ ​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​និង​ក្រុម​អ្នក​ជំនាញ​ព្រំ​ដែន​សៀម​ ​បាន​ទទួល​ស្គាល់​ថា​ ​ថៃ​ទាំង​៧នាក់​ពិត​ជា​បាន​ចូល​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ ​មែន​ ​ហើយ​ថៃ​ពុំ​មាន​អ្វី​ក្រៅ​ពី​រង់​ចាំ​ ​ដំណើរ​ការ​របស់​តុលាការ​កម្ពុ​ជា​រួច​ ​និង​ ​សុំ​ការ​លោះ​លា​ត្រា​ប្រណី​ពី​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​តែ​ប៉ុណ្ណោះ។

No comments:

Post a Comment