នាយករដ្ឋមន្ត្រីថៃបានសន្យាថា នឹងប្រឹងប្រែងអោយអស់កំរិត ដើម្បី ជួយរកការដោះលែង ជនជាតិថៃទាំង៧ ដែលកម្ពុជា បានចាប់ឃុំអស់ជាងមួយ សប្តាហ៍កន្លងមកហើយ។ កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់ប្រសាសន៍ របស់លោកនាយក រដ្ឋមន្ត្រីថៃ អាប់ភីស៊ីតដែល បញ្ជាក់ នៅថ្ងៃនេះថា មន្ត្រីផ្នែកក្រសួងការបរទេសថៃ ក្រសួងយុត្តិធម៌ ថៃ និង ក្រសួងការពារជាតិថៃ ត្រូវគេចាត់តាំងអោយធ្វើការទាក់ង ជាមួយនឹង កម្ពុជាដើម្បី រកការដោះលែងជនជាតិថៃទាំង៧នាក់នោះ។
លោកនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា កិច្ចប្រឹងប្រែងពេញទំហឹងនេះ នឹងមិនធ្វើដល់កំរិត លើការជួបរវាងនាយក រដ្ឋមន្ត្រីទាំង២នោះទេ ប៉ុន្តែ នឹងជំរុញអោយដំណើរការនិតិវិធីតាមតុលាការធ្វើអោយបានឆាប់។
កិច្ចប្រឹងប្រែងពេញទំហឹងនេះដែរ បានធ្វើឡើងក្រោយការបញ្ចេញ Video Clip តាមវ៉េបសាយយូធូប ដែលបង្ហាញថានាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត គឺ ជាមនុស្សជាប់ពាក់ព័ន្ធនឹងការបញ្ជូន សមាជិកសភាថៃ លោកផានិច វីឃីស្រេត ដែលក្រោយមកត្រូវកម្ពុជា បានចាប់ដោយ សារចូលក្នងទឹក ដី កម្ពុជា ដោយខុសច្បាប់ ជាមួយនឹងសកម្មជនថៃ អាវលឿង៦នាក់ ទៀត។
នៅថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោកកាស៊ីត ភីរម្យ បានគំរាមថានឹងសើរើទំនាក់ទំនងកម្ពុជានិងថៃ ផងដែរបើសិន ជាដំណើរការរកជួយពីភាគីថៃនោះមិនបានសម្រេច នោះទេ។ មន្ត្រី ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបថា គេមិនរវល់ ចំពោះសម្តី របស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃនោះឡើយ។
No comments:
Post a Comment