ក្រោយការសាកសួរអស់រយៈពេលមួយព្រឹករហូតដល់ម៉ោង៤ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ ២០១១នេះ ឆ្មាំពន្ធនាគារបានបញ្ជូនខ្លួនជនជាតិថៃ២នាក់ទៅគុកព្រៃសវិញជាបណ្ដើរៗហើយ។ ដោយឡែកបុរស៥នាក់ជាជនជាតិថៃដែលនៅសល់ នឹងត្រូវតម្រង់ជួរគ្នាចូលឆ្លើយចំពោះមុខតំណាងអយ្យការអមសាលារាជធានីភ្នំពេញជាបន្តបន្ទាប់ទៀត។
ស្រ្តីជនជាតិថៃទាំង៧នាក់នោះមានឈ្មោះមេដឹកនាំក្រុមអាវលឿងទាំង៧រូបនេះមានទី១-ឈ្មោះ Panich Vikitreth (ផានិក វិគិតសេត) តំណាងរាស្រ្តក្រុងបាងកក មកពីគណបក្សប្រជាធិបតេយ្យ, ទី២-ឈ្មោះ Kochpontorn Chusanaseree (គុជពុនថន ជូសាណាសេរី) ជំនួយការលោក ផានិក វិគិតសេត, ទី៣-ឈ្មោះ Veera Somkwamkid (វីរៈ ស៊ុំក្វាមឃីត) អគ្គលេខាធិការបណ្ដាញប្រជាជន ប្រឆាំងអំពើពុករលួយ, ទី៤-Samdin Lersbusya (សែម ឌីន ឡឺតប៊ូឆា) លេខាធិការបក្សឋានសួគ៌ និងផែនដី, ទី៥- Taynae Moongmachon (តាយណែ មួងម៉ាកចន) អ្នកសារព័ត៌មាន, ទី៦-Naruemol Chitwaratana (ណារឿមមុល ជីតវ៉ារ៉ាត់តាណា) មេផ្ទះ និងទី៧-Ratree Paiputanapaiboon (រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន) លក់គ្រឿងទេស-អ្នកសារព័ត៌មាន