Thursday, January 06, 2011

ខួប​អនុស្សាវរីយ​លើក​ទី​៣២​នៃ​ទិវា​ជ័យជំនះ​៧​មករា​និង​ជា​ថ្ងៃ​កំណើត​កើត​ឡើង​លើក​ទី​២​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ

 ខួប​អនុស្សាវរីយ​លើក​ទី​៣២​នៃ​ទិវា​ជ័យជំនះ​៧​មករា​និង​​ជា​ថ្ងៃ​កំណើត​កើត​ឡើង​ជា​​លើក​ទី២​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​​មាន​ជីវិត​ចាប់​កំណើត​រស់​ឡើង​វិញ​ជា​លើ​កទី​២​ថ្ងៃ​ទី​៧​មករា​១៩៧៩​ដែល​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​រហូត​ឈាន​ដល់​ការ​បង្កើត​ប្រវត្តិ​សាស្ត្រ​ចលនា​តស៊ូ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ក្រោម​ការ​គ្រប់​គ្រង​របប​ប្រល័យ​ពូជ​សាសន៍​​ប៉ុល​ពត​។
ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សួន​ច្បារ​មាត់​ព្រែក​មុខ​សាលា​ខេត្ត​កំពត​នៅ​វេលា​ម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី​០៦​ខែ​មករា​ឆ្នាំ​២០១១​ក្រោម​អធិបតី​ភាព​ឯក​ឧត្ដម​ឱម យ៉ីន​​ទៀង ​ប្រធាន​អង្គ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​ប្រជា​ពលរដ្ឋ​ហើយ​និង​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ខូយ ឃុន​ហ៊ួរ ​អភិបាល​ខេត្ត​និង​ជា​គណៈ​អភិបាល​ខេត្ត​របស់​ឃឹម​ សាម៉ន​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កំពត​និង​អស់​លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ស្ថាប័ន​ក្រោម​ឱវាទ​ទូទាំង​ខេត្ត​ព្រម​ទាំង​សិស្សានុសិស្ស​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុក​ករ​។

ក្នុង​ពិធី​នេះ​លោក​ខូយ ឃុនហ៊ួរ​អភិបាល​ខេត្ត​បាន​ឡើង​អាន​សុន្ទរកថា​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោ​ធិ​សាល​ជា​ស៊ីម​ប្រធាន​ព្រឹទ្ធសភា​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​ថា​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​មហា​អស្ចារ្យ​ហើយ​ក៏​ជា​ថ្ងៃ​ដែល​ប្រជា​ពលរដ្ឋ​យើង​ទាំង​អស់​គ្នា​មិន​អាច​បំភ្លេច​បាន​ហើយ​យើង​ទាំង​អស់​គ្នា​សូម​លំ​អោន​កាយ​គោរព​វិញ្ញាណក្ខន្ធ​ដល់​វីរជន​និង​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​រួម​ទាំង​ប្រជាជន​រួម​ជាតិ​រាប់​លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌​ជាទី​បំផុត​ក្នុង​របប​ឧក្រិដ្ឋ​កម្ម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុលពត​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​ឃោរឃៅ​​ ហើយ​នេះ​ជា​អត្ថន័យ​ដ៏​ធំធេង​សម្រាប់​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ដែល​មិន​អាច​បំភ្លេច​ថ្ងៃ​មហា​ដ៏​ធំ​ធេង​ជ័យជំនះ​៧​មករា​បាន​ឡើយ​។
នា​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្ដម​ឱម យ៉ីន​ទៀង​បាន​​មាន​ប្រសាសន៍​ថា​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​រំលឹក​ខួប​៧​មករា​១៩៧៩​ជា​ថ្ងៃ​មួយ​ដែល​ប្រជាជន​ទាំង​អស់​មិន​អាច​បំភ្លេច​បាន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​អ្នក​ស្នេហា​ជាតិ​បាន​រំដោះ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ដែល​យើង​បាន​រស់​នៅ​ស្គាល់​រស​ជាតិ​រយៈ​ពេល​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ ចង់​ចាំ​ជា​និច្ច​នូវ​ឧក្រិដ្ឋ​កម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​គុក​អត់​ជញ្ជាំង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ក្រោម​ការ​គ្រប់គ្រង​ប៉ុលពត​ហើយ​ក៏​ជា​អត្ថន័យ​មួយ​ដ៏​ធំ​ធេង​ជា​ប្រវត្តិ​សាស្ត្រ​ដែល​ប្រជា​ជន​ទាំង​អស់​មិន​អាច​បំភ្លេច​ថ្ងៃ​៧​មករា​ក្នុង​ក្រអៅ​បេះដូង​កូន​ខ្មែរ​គ្រប់​រូប​បាន​ឡើយ​