ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា កំពុងស្វែងរកចាប់ខ្លួនជនអនាមិកមួយក្រុមដែលបានធ្វើសកម្មភាពបាចខិត្ដប័ណ្ណនៅក្រុងសៀមរាបក្នុងបំណងប្រឆាំងទៅនឹងថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីនាំខ្លួនទៅកាន់តុលាការធ្វើការផ្តន្ទាទោស ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ខៀវ សុភ័គ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ៦ មករា ឆ្នាំ២០១១ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ខាងក្រសួងមហាផ្ទៃកំពុងតែស្វែងរកចាប់ខ្លួនបក្សពួកជនធ្វើសកម្មភាពបាចខិត្តប័ណ្ណដែលមានខ្លឹមសារប្រឆាំងទៅនឹងថ្ងៃរំដោះ៧ មករា ឱ្យខាងតែបាន ដើម្បីបញ្ជូនខ្លួនទៅតុលាការធ្វើការផ្តន្ទាទោសតាមច្បាប់ ព្រោះទង្វើរបស់ពួកអ្នកទាំងនោះវាខុសច្បាប់ទាំងស្រុង និងមិនមានទំរង់ជាការបញ្ចេញមតិទេ តែជាការអុជអាល ។ លោកបានបន្ដថា យើងគាំទ្រយ៉ាងពេញទំហឹងចំពោះសេរីភាពនៃការបញ្ចេញមតិ ហើយប្រទេសកម្ពុជាបានបង្កើតឱ្យមានគណបក្សនយោបាយជាច្រើន ដូច្នេះបើអ្នកណាចង់បព្ចោញមតិគួរតែលើកឡើងនៅក្នុងសភា ឬតាមវេទិកានានា មិនត្រូវធ្វើចលនាបាចខិត្តប័ណ្ណបែបហ្នឹងទេ ព្រោះវាអាចប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។
ការប្រកាសស្វែងរកចាប់ខ្លួនបក្សពួកជនអនាមិកដែលគេជឿជាក់ថា ជាសកម្មជនគណបក្សនយោបាយដែលបានធ្វើសកម្មភាពបាចខិត្តប័ណ្ណប្រឆាំងទៅនឹងថ្ងៃរំដោះ ៧ មករា នោះ ធ្វើឡើងបន្ទាប់ពីមានខិត្តប័ណ្ណរាប់រយសន្លឹកត្រូវបានគេប្រទះឃើញបាចនៅពាសពេញតាមដងផ្លូវនានានៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ។ លោកសាម ឡន ចៅសង្កាត់សាលាកំរើកបានថ្លែងថា យ៉ាងហោចណាស់មានខិត្តប័ណ្ណដែលមានខ្លឹមសារប្រឆាំងទៅនឹងថ្ងៃ៧ មករា ចំនួន១៥១សន្លឹកត្រូវបានប្រជាពលរដ្ឋប្រមូលឱ្យអាជាធរ បន្ទាប់ពីជនមិនស្គាល់មុខមួយក្រុមបានបាចកាលពីយប់មិញ (យប់ថ្ងៃទី ៥ មករា) នៅតាមដងផ្លូវក្រួសក្រហមចំនួនពីរខ្សែ ដែលខ្សែទី១ ក្រោយវត្ដបូព៌ និងខ្សែទី២ ផ្លូវផ្ទះសំណាក់ហូមស្វីតហូម ស្ថិតនៅក្នុងភូមិវត្ដបូព៌ ។ ខិត្តប័ណ្ណដែលបាចទាំងនោះត្រូវបានគេដាក់ឈ្មោះថា «សម្លេងខ្មែរជាតិនិយម» ដោយនៅផ្នែកខាងលើមានរំលេចជារូបប្រាសាទអង្គរវត្ដកំពូល៣ ហើយនៅផ្នែកខាងក្រោមបានសរសេររៀបរាប់បែបវាយប្រហាយ៉ាងខ្លាំងមកលើរដ្ឋាភិបាល ។
លោកទេព ប៊ុនឆាយ អភិបាលក្រុងសៀមរាប បានថ្លែងប្រាប់នៅរសៀលថ្ងៃដដែលនោះថា ចំពោះករណីនេះអាជា្ញធរកំពុងតែប្រឹងប្រែងក្នុងការស៊ើបអង្កេតដើម្បីឈានទៅរកចាប់ខ្លួនជនទាំងនេះ ហើយសកម្មភាពរបស់ជនលាក់មុខនេះមានតាំងពីខេត្ដបន្ទាយមានជ័យមកម៉្លេះ ដោយមានការគ្រោងទុកជាយូហើយដែរ លុះដល់ពេលខេត្ដសៀមរាបកំពុងប្រារព្ធពិធីអបអរសាទរខួបលើក៣២នៃទិវាជ័យជំនះ៧ មករា ពួកនេះក៏ធ្វើសកម្មភាពបាចតែម្ដង ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «បើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទេ វាគ្មានអ្វីៗទាំងអស់» ហើយចំណុចនេះវាជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចអ្នកណានឹងបំភាន់បានទេ វាហាក់បានក្លាយទៅជាសាសនា ព្រលឹងមួយដែលថ្ងៃនោះ គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាបាននឹកឃើញទៅដល់អ្វីដែលខ្លួនបានរួចផុតពីក្រញាំបិសាចបនប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «បើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទេ វាគ្មានអ្វីៗទាំងអស់» ហើយចំណុចនេះវាជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចអ្នកណានឹងបំភាន់បានទេ វាហាក់បានក្លាយទៅជាសាសនា ព្រលឹងមួយដែលថ្ងៃនោះ គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាបាននឹកឃើញទៅដល់អ្វីដែលខ្លួនបានរួចផុតពីក្រញាំបិសាចបនប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ថ្ងៃ៧មករា គឺជារបស់ប្រជាជនកម្ពុជាទូទៅ ៧មករា មិនបានព្យាយាមធ្វើជាសត្រូវជាមួយអ្នកណាទាំងអស់ ក្រៅតែពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរួមមានអង្គការចាត់តាំងនយោបាយ និងយោធារបស់វា ។ ដូច្នេះហើយបានជា៧មករា ក្លាយទៅជាចលនាជាតិមួយ ។ ទោះបីជាមានមនុស្សអគតិមួយចំនួនខិតខំបំភ្លៃប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពួកគេមិនអាចយកបាតដៃបាំងព្រះអាទិត្យបានឡើយ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា អ្នកដែលរមិលគុណថ្ងៃ៧មករា គឺដោយសារហេតុផលនយោបាយ ប៉ុន្តែហេតុផលនយោបាយនេះមិនចំណេញឱ្យពួកគេទេព្រោះថា ថ្ងៃ៧មករា គណបក្សប្រជាជនមិនយកធ្វើជារបស់ខ្លួនផ្តាច់មុខនោះទេ ដោយចាត់ទុកថា ៧មករា គឺជារបស់រួម អ្នកណាក៏ដោយដែលស្អប់ខ្ពើមរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះគឺជាអ្នកដែលរួមចំណែកទៅនឹង៧មករាទាំងអស់ ។ លើកលែងតែអ្នកដែលទទួលស្គាល់របបប៉ុល ពត ជារបបល្អរបស់គេ ទើបគេចាត់ទុកថា ថ្ងៃ៧មករាជាថ្ងៃសត្រូវរបស់គេ ។
សម្តេចតេជោបញ្ជាក់ថា បើគ្មានអំពើប្រល័យពូជសាសន៍ តើអ្នកដែលនិយាយមិនទទួលស្គាល់៧មករា ឬរហូតចោទប្រកាន់មួលបង្កាច់៧មករា តើគេហ៊ាននិយាយឆ្លើយតបជាមួយយើងទេថា តើមានអំពើប្រល័យពូជសាសន៍ប៉ុល ពត ឬអត់នៅកម្ពុជា? បើគេហ៊ានឆ្លើយគឺមានចំលើយតែពីរទេ ចំលើយទីមួយ គឺមានរបបប្រល័យពូជសាសន៍ពិតមែន និងចំលើយទីពីរ គឺគ្មានរបបប្រល័យពូជសាសន៍ ។ ដូច្នេះចំលើយនេះអាចសន្មតបានថា អ្នកដែលឆ្លើយថា គ្មានរបបប្រល័យពូជសាសន៍ គឺជាសម្ព័ន្ធមិត្តរបស់ប៉ុល ពត ហើយពួកគេគួរតែចូលទៅក្នុងសំណុំរឿងនៃការកាត់ទោសរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ ។ សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី៥ មករា ឆ្នាំ២០១១ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីអបអរសាទរខួបអនុស្សាវរិយ៍លើកទី៣២នៃទិវាជ័យជំនះ៧ មករា នៅឯស្រុកមេមត់ ខេត្ដកំពង់ចាម
No comments:
Post a Comment