ភ្នំពេញ៖
ឯកឧត្ដមខៀវកាញ៉ារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអនុញ្ញាតឲ្យគណៈប្រតិភូក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមដឹកនាំដោយលោកDUONG
DANG CAO
ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងព័ត៌មានព្រឹកថ្ងៃទី០៧ខែមករាឆ្នាំ២០១១នេះ។
នៅក្នុងជំនួបនោះលោកDUONG
DANG CAO
ប្រធានគណៈប្រតិភូក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានជម្រាបជូនឯកឧត្ដមខៀវកាញ៉ារិទ្ធថាក្នុងពេលខាងមុខនេះក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមនិងរៀបចំកម្មវិធីដំណើរទស្សនកិច្ចមួយរបស់ក្រុមនិស្សិតវៀតណាមពី៣០០០ទៅ៥០០០នាក់ដើម្បីមកទស្សនកិច្ចនៅរាជធានីភ្នំពេញនិងនៅអង្គវត្តខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។លោកបានបន្ថែមថាតាមគម្រោងដំណើរទស្សនកិច្ចនេះក្នុងមួយខែនិងមានក្រុមនិស្សិតវៀតណាម៣០០ទៅ៤០០នាក់មកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល៤ថ្ងៃ៣យប់នៅតាមមហាវិទ្យាល័យនានានៅរាជធានីភ្នំពេញនិងនៅខេត្តសៀមរាប។ក្នុងគោលបំណងនេះលោកប្រធានគណៈប្រតិភូក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមសំណូមពរឲ្យក្រសួងព័ត៌មានកម្ពុជាជួយសម្រួលអំពីដំណើរទស្សនកិច្ចនៅប្រទេសឡាវនាឆ្នាំកន្លងមក។
ជាការឆ្លើយតបឯកឧត្ដមកាញ៉ារិទ្ធបានសំដែងការរីករាយទទួលការយកនូវសំណូមពរនេះដើម្បីធ្វើទំនាក់ទំនងជាមួយក្រសួងទេសចរណ៍និងអាជ្ញាធរអប្សរានៃព្រះរាជាណាចក្រកម្ពុជាយ៉ាងណាឲ្យដំណើរទស្សនកិច្ចនេះមានភាពរលូនល្អទៅតាមទីកន្លែងដែលបានគ្រោងទុក។ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានមានប្រសាសន៍កោតសរសើរចំពោះក្រុមនិស្សិតវៀតណាមដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាបង្ហាញឲ្យឃើញនូវចំណុចល្អមួយក្នុងការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម៕