វិទ្យាល័យថ្មពួកស្ថិតនៅឃុំ-ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យបានទទួលនូវសមិទ្ធផលច្រើនសន្លឹកជាអំណោយរបស់សម្តេច តេជោ
ហ៊ុន សែន និងឥស្សរជនជាតិ សប្បុរជនអន្តរជាតិ ព្រមទាំងមិត្តយោធភូមិភាគទី៧
កងទ័ពប្រជាជនវៀតណាម ។ នេះបើតាមប្រសាសន៍របស់លោក អ៊ុង អឿន
អភិបាលខេត្តបន្ទាយមានជ័យនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជា
ផ្លូវការអគារសិក្សាថ្មី អគារទីចាត់ការនិងពិធីបញ្ចុះបឋមសិលា
សង់អាគារសិក្សាបន្ថែមកាលពីថ្ងៃទី៦ មករា ឆ្នាំ ២០១១ ។
លោក អ៊ុង អឿន និយាយថា សមិទ្ធផលក្នុងវិទ្យាល័យថ្មពួកសម្ពោធពេលនេះអំណោយថវិកាសរុបចំនួន ២០៩,៨៦០ដុល្លា ក្នុងនោះឧបត្ថម្ភពីអង្គភាពយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមចំនួន ១ ១០.០០០ដុល្លា។ សមិទ្ធផលទាំងនេះមានអគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ១២បន្ទប់ អគារកាត់ដេរ ១ខ្នង ទីចាត់ការ ១ខ្នង ។ វិទ្យាល័យថ្មពួកស្ថិតនៅភូមិ.ឃុំ.ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ មានផ្ទៃដី ៤០០ ម៉ែត្រគុណនិង ៣៨០ម៉ែត្រ ឬ ១៣,៥ហិចតា ។ វិទ្យាល័យនេះកសាងឆ្នាំ១៩៦៧ មានឈ្មោះថា អនុវិទ្យាល័យព្រះសីហនុថ្មពួកមាន ១អគាររួចដូរឈ្មោះជាវិទ្យាល័យថ្មពួកនៅក្នុងរបបលន់នល់ ។ វាជាឃ្លាំងពាណិជ្ជកម្មក្នុងរបបប៉ុលពត ។ ក្រោយរំដោះ ៧ មករា ១៩៧៩ ទីតាំងនេះជាបញ្ជាការដ្ឋានក្នុងទ័ពស្ម័គ្រចិត្តវៀតណាម ។ ដល់ឆ្នាំ១៩៨៩ សាលាបានដំណើរការឡើងវិញ គឺអនុវិទ្យាល័យថ្មពួកមាន ១អគារ ៤បន្ទប់ដដែល ។
ឆ្នាំ១៩៩៣ អនុវិទ្យាល័យនេះក្លាយជាវិទ្យាល័យដោយអង្គការ UNDP និងអង្គការ NICCO ជួយសង់អគារឈើប្រក់ហ្វីប្រូស៊ីម៉ង់ត៍ និង ប្រក់ស័ង្កសី ៤ខ្នង ដែលសព្វថ្ងៃចាស់ទ្រុតទ្រោម ។ ឆ្នាំ១៩៩៧ សម្ដេចតេជោហ៊ុន សែន ជួយអគារសិក្សា ១ខ្នង ។ ប៉ុន្តែដោយខ្វះខាតនិងមានសំណូមពរទើបសម្ដេចតេជោហ៊ុន សែន ប្រកាសផ្ដល់អំណោយអគារសិក្សា ១ខ្នង ២ជាន់ស្មើ ១២បន្ទប់ អគារកាត់ដេរ ១ខ្នង អគារទីចាត់ការ ១ខ្នង ដែលកសាងរួចនិងសម្ពោធពេលនេះ ។
អំណោយឧបត្ថម្ភតាមរយៈលោកឧបនាយករដ្ឋមន្ត្រី ស ខេង លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកឧត្តមសេនីយ៏ទោ ជៀវ ស៊ុនហ៊ មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបានសាងសង់ពីឆ្នាំ ២០០៨ និងរួចរាល់កាលពីខែតុលាឆ្នាំ ២០១០ ព្រមទាំងបំពាក់សម្ភារៈ ។ លោកអភិបាលខេត្តផ្ទាល់និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ជួយម៉ាស៊ីនដេរ ៣០គ្រឿង សប្បុរសជនក្នុងស្រុកជួយកសាងរបងមុខកាលពីឆ្នាំកន្លងមក និងឆ្នាំនេះកសាងបាន ២០ប្រឡោះទៀត។
លោក ជៀវ ស៊ុនហ៊ និយាយបថា ក្រោយពីមាតុភូមិនិវត្តន៏អង្គភាពវរៈនោះបានបំពេញភារកិច្ចនៅយោធភូមិភាគ៧ ដែលជាមានកងទ័ពច្រើននិងគ្រប់គ្រងភូមិសាស្ត្រធំជាងគេនៅវៀតណាម ។ ហើយឥឡូវនេះ មានលទ្ធភាពជួយកសាងសមិទ្ធផលជូនប្រជាពលរដ្ឋកម្ពុជាហើយរីករាយសាទរ ក្រោយបានវិលមកឃើញប្រជាពលរដ្ឋនិងប្រទេសកម្ពុជារីកចំរើនក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ វៀតណាម-កម្ពុជា ជាមិត្តជិតខាងល្អមិនជ្រៀតជ្រែកគ្នា ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា វៀតណាមគឺជាមិត្តជិតខាងល្អគ្រប់កាលៈទេសៈពិសេសពេលឧបសគ្គលំបាក ៕