កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជាពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប្រាក់ពីអ្នកដែលរកស៊ីធ្វើដំណើរចេញចូលតាមផ្លូវលំចូលមកកាន់វត្តសុគន្ធារាមហៅវត្តក្រាំងគន្ធរត្រង់ចំណុចពីភូមិអន្លង់វែងរហូតដល់ភូមិក្រាំងរលួសដែលមានប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់។
បើតាមការឲ្យដឹងពីក្រុមប្រជាពលរដ្ឋដែលកំពុងកាយដីលុបជង្ហុកតាមផ្លូវលំកាលពីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០១១បានឲ្យដឹងថាផ្លូវលំមួយខ្សែខាងលើមានសភាពលំបាកយ៉ាងខ្លាំងទើបក្រុមប្រជាពលរដ្ឋបានធ្វើលិខិតស្នើសុំស្វះស្វែងរកថវិកាពីបងប្អូនដែលមានរថយន្តធ្វើអាជីវកម្មរួមទាំងសប្បុរសជនទាំងអស់ដើម្បីរកលុយមកជួសជុលផ្លូវលំមួយនេះឲ្យបានមុនពិធីបុណ្យដាបាតលានតាមភូមិនិមួយៗស្ថិតនៅក្នុងឃុំនេះ។ក្រុមប្រជាពលរដ្ឋដដែលបានបន្តទៀតថាបន្ទាប់ពីទទួលបានការឯកភាពពីមេភូមិនិងលោកប្រធានក្រុមប្រឹក្សាឃុំក្រុមប្រជាពលរដ្ឋបានចាត់តំណាងដើម្បីផ្សព្វផ្សាយដល់បងប្អូនដែលមានមុខរបរធ្វើអាជីវកម្មរកស៊ីតាមផ្លូវលំនេះឲ្យជួយផ្ដល់ប្រាក់មួយចំនួនតាមសទ្ធា។
No comments:
New comments are not allowed.