គណបក្សប្រជាជនប្រារព្ធខួប៣២ឆ្នាំនៃផ្តួលរំលំរបបខ្មែរក្រហម៧មករា
នៅ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១១ នៅទីស្នាក់ការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា មានប្រារព្ធ មហាមីទ្ទីងអបអរសាទរខួបលើកទី៣២ ទិវាជ័យជំនះ៧មករា(៧ មករា ១៩៧៩-៧ មករា ២០១១) ដែលប្រារព្ធប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន កិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា។
ក្នុងឱកាសនោះសម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម បានថ្លែងថា ៖ យើងប្រារព្ធទិវា នៃជ័យជំនះនេះឡើង ក្នុងស្មារតីចងចាំជានិច្ច នូវឧក្រិដ្ឋកម្ម នៃរបបកម្ពុជា ប្រជាធិបតេយ្យ និងអត្ថន័យ ដ៏ ធំធេងជាប្រវត្តិសាស្រ្ត នៃជ័យជំនះ ៧មករា និងក្នុងស្មារតីគោរព ដឹងគុណដ៏ជ្រាលជ្រៅ ចំពោះវីរយុទ្ធ ជន យុទ្ធនារីនៃកងទ័ព បដិវត្តន៍កម្ពុជា ព្រមទាំងវីរ យុទ្ធជននៃកងទ័ព ស្ម័គ្រចិត្តវៀតណាម ដែលបាន ប្រយុទ្ធធ្វើពលិកម្ម ប្រកបដោយ វីរភាពដ៏ឧត្ដុងឧត្ដមបំផុត ដើម្បីបុព្វហេតុ នៃការរស់ ឡើងវិញរបស់ប្រ ជាជនកម្ពុជា។ ជាមួយនេះ យើងទាំងអស់គ្នា សូមលំឱនកាយ គោរពវិញ្ញាណក្ខ័ន្ធ របស់ជនរួមជាតិ រាប់លាននាក់ ដែលបាន បាត់បង់ជីវិតទៅ យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបប ប៉ុល ពត ដ៏យង់ឃ្នង ហើយឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់ លោកអ្នកទាំងអស់នោះ បានទៅកាន់សុគតិភព ជារៀងរហូតទៅ។
សម្ដេចអគ្គមហាធម្មពោធិសាល ថ្លែងទៀតថា ប្រវត្តិសាស្រ្តកម្ពុជារយៈកាល៤ ទសវត្សចុង ក្រោយនេះ បានកត់ត្រា ទុកនូវ ព្រឹត្តិការណ៍ ធំៗជាច្រើន ដែលបានជះឥទ្ធិពល យ៉ាងខ្លាំងមកលើអត្ថិ ភាពរបស់ប្រជាជន ខ្មែរយើង។ ជាពិសេស នៅក្នុងដំណាក់ កាលខ្លះ ប្រជាជាតិយើង ស្ទើរតែត្រូវបាត់ បង់ទៅហើយ។ ការបង្កើតឡើង នូវរបបកម្ពុជា ប្រជាធិបតេយ្យ ក្រោយការដួលរលំនៃ របបសាធារណ រដ្ឋខ្មែរ នាថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បានរុញច្រាន សង្គមកម្ពុជា ឲ្យធ្លាក់ កាន់តែជ្រៅទៅ ក្នុងសម័យ កាលដ៏ខ្មៅ ងងឹតបំផុត។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបប កម្ពុជាប្រជាធិបតេយ្យ ពួកមេ ដឹកនាំនៃរបបដ៏ យង់ឃ្នងនេះ បាននាំប្រទេសជាតិ ដែលត្រូវបាន បំផ្លាញយ៉ាង ធ្ងន់ធ្ងរបំផុត ដោយ សង្រ្គាមប្រាំឆ្នាំរួច មកហើយនោះ ឲ្យឈានទៅដល់ មាត់រណ្ដៅនៃ ការរលាយ សូន្យទាំងស្រុង នៅ ក្រោមនយោបាយ ប្រល័យពូជសាសន៍ ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត មនុស្សជាតិ។ ប្រជាជន ជាង៣លាននាក់ ត្រូវស្លាប់យ៉ាង អាណោចអាធ័មបំផុត រចនាសម្ព័ន្ធសង្គម ជាតិទាំងមូល ត្រូវបំផ្លាញ ខ្ទេចខ្ទីដល់ ឫសគល់។ មាតុភូមិកម្ពុជា នៅសល់តែ គំនរផេះផង់ ដែលក្រាលដិត ដាមដោយឈាម និង ទឹកភ្នែករបស់ ប្រជាជន។ ឯអ្នកដែល នៅរស់ ត្រូវរស់ក្នុង ភាពជាទាសករ ភ័យរន្ធត់ ព្រាត់ប្រាស គ្រួសារ អត់ឃ្លាន ឈឺរ៉ាំរ៉ៃ រង់ចាំតែថ្ងៃ ត្រូវគេសម្លាប់ ប៉ុណ្ណោះ។ នៅក្នុងកាលៈទេសៈ ដ៏គ្រោះថ្នាក់បំផុត នេះ កម្មាភិបាល យុទ្ធជន យុទ្ធនារីស្នេហាជាតិ ជាច្រើន ដែលបានភៀស ខ្លួនរួចផុតពីការ ត្រួតត្រារបស់ពួក ប៉ុល ពត បានប្រមូលផ្ដុំ គ្នាបង្កើតរណសិរ្ស សាមគ្គីសង្រ្គោះ ជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ឆ្នាំ ១៩៧៨ ដែលបច្ចុប្បន្ននេះ គឺជារណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដើម្បីដឹកនាំ ប្រជាជន ធ្វើការតស៊ូរំដោះ ប្រទេសជាតិ។ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ កងទ័ព រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដោយមានកិច្ចសហការជួយ ឧបត្ថម្ភដ៏ធំធេងពីសំណាក់ កងទ័ពស្ម័គ្រចិត្ត វៀតណាម បានវាយរំដោះ ទីក្រុងភ្នំពេញ និងតំបន់ផ្សេងៗទៀត ក្នុងថ្ងៃប្រទេស ហើយបញ្ចប់ទាំងស្រុង នូវការត្រួតត្រា នៃរបប កម្ពុជាប្រជាធិបតេយ្យ។ ជ័យជំនះ ៧ មករា ប្រៀបដូចពន្លឺដ៏ភ្លឺ ចាំងចែង ដែលបាន មកបំភ្លឺមាតុភូមិ កម្ពុជាឲ្យចេញ ផុតពីសម័យកាល ដ៏ខ្មៅងងឹត បំផុតនោះ។ ប្រជាជនកម្ពុជា បានចងចាំ ជានិច្ចថា«៧មករា គឺជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជំនះ ៧មករា ក៏គ្មានអ្វីៗ នាសព្វថ្ងៃនេះដែរ»។
សម្ដេចធម្មពោធិសាល បានថ្លែងបញ្ជាក់ទៀតថា បន្ទាប់ពីមាតុភូមិត្រូវ បានរំដោះភ្លាម នៅថ្ងៃ ៨ មករា ឆ្នាំ១៩៧៩ សាធារណរដ្ឋ ប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើង ដឹកនាំដោយក្រុមប្រឹក្សា ប្រជាជនបដិវត្តន៍កម្ពុជា ដែលជាតំណាង ស្របច្បាប់តែមួយ គត់របស់ប្រជាជន កម្ពុជា។ រដ្ឋអំណាច របស់ប្រជាជន បានចាប់ផ្ដើមស្ដារ ប្រទេសឡើងវិញ ពីចំណុចសូន្យ និងក្នុងស្ថានភាពមានសន្តិភាព ផង និងមានសង្រ្គាមផង ព្រោះត្រូវប្រយុទ្ធ ទប់ស្កាត់ការ ប៉ុនប៉ងវិលត្រឡប់ មកវិញនៃ របបប្រល័យ ពូជ សាសន៍ ដើម្បីការការពារ រស់ឡើងវិញ របស់ប្រជា ជាតិ។ ទោះបីត្រូវប្រឈមនឹង ឧបសគ្គច្រើនរាប់មិន អស់ក្ដី ក៏គ្មានអ្វីអាចមក រារាំងដំណើរទៅមុខរបស់ ជាតិយើងបាន ឡើយ។ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជន កម្ពុជា ក្រុមប្រឹក្សាប្រជាជន បដិវត្តន៍និង រណសិរ្សសាមគ្គី សង្រ្គោះជាតិ ប្រជា ជនកម្ពុជាបាន បន្តជ្រោងខ្ពស់ទង់ មហាសាមគ្គីជាតិ ការពារ និងកសាង មាតុភូមិ ហើយខិតខំស្ដារ ប្រទេសជាតិ ជាជំហានៗ រហូតបាន ចេញផុតពីដំណាក់ កាលដ៏លំបាក លំបិនបំផុត ដែលបង្កើតបាន នូវបុព្វបទ និងលក្ខៈសម្បត្តិចាំបាច់ ជាមូលដ្ឋាននានា សម្រាប់ការរីក ចម្រើនរបស់ជាតិ រហូតមកដល់ បច្ចុប្បន្ននេះ។ រយៈពេល៣២ឆ្នាំ បន្ទាប់ពីជ័យជំនះ ៧មករា គណបក្ស ប្រជាជនកម្ពុជា សម្រេចបាន សមិទ្ធផល យ៉ាងធំធេង ជាប្រវត្តិសាស្រ្ត ជូនជាតិគឺ ៖
ដំណាក់កាលពីឆ្នាំ ១៩៧៩ ដល់ ឆ្នាំ១៩៩៣ គណបក្សបានសម្រេច៖
១-ទប់ស្កាត់មិន ឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មក វិញបាន ការពារការរស់ ឡើងវិញ របស់ប្រជាជាតិ។
២-នាំមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាព លទ្ធិប្រជាធិតេយ្យ កិត្តិយស និងសេចក្ដីថ្លៃថ្នូ ដែលត្រូវបាន បាត់បង់ ទាំងស្រុងក្នុង របបកម្ពុជាប្រជាធិបតេយ្យ។
៣-ស្ដារ និងកសាងសេដ្ឋកិច្ច សង្គមឡើងវិញពីលេខសូន្យ ធ្វើឲ្យគ្រប់វិស័យបានរស់ឡើងវិញ និងមានការរីក ចម្រើនជា ជំហានៗ ដែលបាន បង្កបុព្វបទជាមូលដ្ឋាន សម្រាប់ការស្ដារ និងអភិវឌ្ឍន៍ មកដល់បច្ចុប្បន្ន។
៤-ធ្វើជាកម្លាំងស្នូលក្នុងដំណើរ ការបង្រួបបង្រួមជាតិ រហូតសម្រេចបាន កិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្ដីពី ដំណោះស្រាយ នយោបាយបញ្ហា កម្ពុជា នាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងជាកម្លាំង បង្អែកដែល មិនអាចខ្វះបាន ក្នុងការអនុវត្ត កិច្ចព្រមព្រៀងនេះ។
ដំណាក់កាល ពីឆ្នាំ១៩៩៣ មកដល់ បច្ចុប្បន្ន គណបក្សបានសម្រេច ៖
១-ការពារយ៉ាងគត់មត់នូវ រាល់សមិទ្ធផលនៃសង្គមជាតិ ជាពិសេសការពាររដ្ឋ ធម្មនុញ្ញដែលជា សមិទ្ធផល ដ៏ថ្លៃថ្លានៃ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស រាំងស្កាត់សកម្មភាព បង្កភាពវឹកវរចលាចល ធានា បានស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម និងនិរន្តរភាព នៃគ្រប់ស្ថាប័នរដ្ឋ។
២-ការពារកម្មសិទ្ធិស្រប ច្បាប់របស់ប្រជាជន ការពារអាជីពរបស់ មន្រ្តីរាជការ និងការពាររាល់ កិច្ចសន្យា វិនិយោគទុន ក្នុងសម័យរដ្ឋកម្ពុជា។
៣-ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យរីកចម្រើនឥត ឈប់ឈរ សម្រេច បានការបោះឆ្នោតជា បន្តបន្ទាប់ប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងការបោះឆ្នោត ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ទាំងសកល និងអសកល។ ដោះស្រាយបាន ភាពជាប់គាំងខាងនយោ បាយក្រោយពេល បោះឆ្នោត ឆ្នាំ១៩៩៨ និងឆ្នាំ ២០០៣។ ដោះស្រាយស្ថិរភាព នៃរាជបល្ល័ង្គ និងការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពីប្រព័ន្ធ ២/៣ មកប្រព័ន្ធភាគ ច្រើនដាច់ខាត។
៤-បញ្ចប់ទាំងស្រុង នូវសង្រ្គាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាព ពេញលេញ និងការឯកភាព ជាតិនៅ ទូទាំងប្រទេស ជាលើកដំបូង ចាប់ពីចុងឆ្នាំ ១៩៩៨ មកតាមរយៈ នយោបាយ ឈ្នះឈ្នះ។
៥-ស្ដារ និងអភិវឌ្ឍន៍វិស័យ សេដ្ឋកិច្ចឲ្យមានការរីក ចម្រើនប្រកប ដោយចីរភាព ដោយសម្រេច បានកំណើន កម្រិតខ្ពស់ ជាមធ្យម ៩.៤% ពីឆ្នាំ ១៩៩៣-២០០៨ ធានាបានការកាត់ បន្ថយភាព ក្រីក្រ ការលើកកម្ពស់ សុខុមាលភាព ប្រជាជន និងនិរន្តរភាពនៃ ធនធានធម្មជាតិ និងបរិស្ថាន ហើយបាន ចាត់វិធាន ការប្រកបដោយ ប្រសិទ្ធភាព ដើម្បីដោះស្រាយ ការប៉ះពាល់ពីវិបត្តិ ហិរញ្ញវត្ថុអន្តរជាតិ មកលើសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។
៦-អនុវត្តកម្មវិធីកំណែទម្រង់ រដ្ឋស៊ីជម្រៅ ទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កា ដែលរួមមាន ការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាល សាធារណៈ វិមជ្ឈការ និង វិសហមជ្ឈការ កំណែទម្រង់កង កម្លាំងប្រដាប់អាវុធ កំណែទម្រង់ ការគ្រប់ គ្រងហិរញ្ញវត្ថុ សាធារណៈ កំណែទម្រង់ ដីធ្លី កំណែទម្រង់បូរណភាព ទឹកដី និងកេរមរតក វប្បធម៌ជាតិ។
៧-ធ្វើសមាហរណកម្ម ព្រះរាជាណាចក្រកម្ពុជា ជាមួយសហគមន៍ អន្តរជាតិ ទាំងក្នុងក្របខណ្ឌ តំបន់ និងក្របខណ្ឌ ពិភពលោក ដោយបានពង្រឹងពង្រីក ទំនាក់ទំនងជាមួយប្រទេស នានាក្នុងសកល លោក និងបណ្ដាស្ថាប័ន អន្តរជាតិបានចូលរួម យ៉ាងសកម្មក្នុងរាល់ កិច្ចការអន្តរជាតិ និងតំបន់ ដើម្បី ឈានទៅកសាង សហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ហើយសម្រេចបានការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ក៏ដូចជាការចូលជា សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃគណៈ កម្មាធិការបេតិកភណ្ឌ ពិភពលោក និងបន្ទាប់មក ជាអនុប្រធាន នៃគណៈកម្មាធិការ នេះ។ ជោគជ័យ របស់កម្ពុជា ក្នុងការចូលរួម ចំណែកក្នុង ការបោសសំអាតមីន និងបេសកកម្ម ថែរក្សាសន្តិភាពរបស់ អង្គការសហប្រតិបត្តិការក្នុង ដំណើរការកាត់ក្ដីអតីត មេដឹកនាំជាន់ខ្ពស់នៃ របបកម្ពុជា ប្រជាធិបតេយ្យ បានក្លាយជាគំរូ សម្រាប់ប្រទេសមួយ ចំនួនអាចរៀនសូត្រ និងដកស្រង់បទ ពិសោធន៍ពីកម្ពុជា។ ឆ្លង តាមលទ្ធផល ដ៏ថ្លៃថ្លាទាំងនេះ ធ្វើឲ្យកត្តិយលជាតិ ត្រូវបានលើកកម្ពស់ ជាលំដាប់ ហើយទទួលបាន កិច្ចសហប្រតិបត្តិការ និងជំនួយ ឧបត្ថម្ភយ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍ប្រទេស។
ឆ្នាំ២០១០ កន្លងមកនេះ ក្នុងសភាពការណ៍ ដែលពិភពលោក ពិសេសតំបន់ អាស៊ីបាននិងកំពុងងើបចេញ ពីវិបត្តិហិរញ្ញវត្ថុ រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក៏បានសម្រេច សមិទ្ធផលគួរឲ្យមោទនភាព ផងដែរ ក្នុងដំណើរការ អភិវឌ្ឍន៍ប្រទេស។ យើងធានាបាន សន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមរឹងមាំ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែ ត្រូវបានពង្រឹង។ នៅក្នុងសម័យសេដ្ឋកិច្ច យើង សម្រេចបានកំណើន៥% ជាមួយនឹងការរក្សា បានស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងស្ថិរភាពនៃជីវភាពរស់ នៅរបស់ប្រជាជន។ លើមូលដ្ឋាននេះ ការព្យាករណ៍កំណើន សេដ្ឋកិច្ច ឆ្នាំ ២០១១ គឺអាចនឹង សម្រេច បាន៦%។ អត្រាភាពក្រីក្រ បានធ្លាក់ចុះពី៤៧% នៅឆ្នាំ១៩៩៣ មកត្រឹម ៣០% ក្នុងឆ្នាំ ២០០៧ និង មកនៅប្រមាណ២៦% នៅឆ្នាំ២០១០ គឺយើងបានសម្រេចការកាត់ បន្ថយភាពក្រីក្រជាង១% ក្នុង១ឆ្នាំ តាមគោលដៅ ដែលបានកំណត់។
ព្រមជាមួយនេះ ទំនាក់ទំនងអន្តរជាតិ ក្នុងឆ្នាំ២០១០ ក៏កាន់តែត្រូវបាន លើកកម្ពស់គួរឲ្យ មោទនៈ ជាក់ស្ដែងការ ផ្លាស់ប្ដូរគណៈប្រតិភូ ជាន់ខ្ពស់ជាមួយ បណ្ដាប្រទេស ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដមអគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅកម្ពុជា និងការធ្វើជាម្ចាស់ផ្ទះ នូកិច្ចប្រជុំអន្តរជាតិ នានា ទាំងក្នុងក្របខណ្ឌ អនុតំបន់ តំបន់ និងពិភពលោក បានជំរុញខ្លាំងដល់ កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ វិនិយោគទុន និងការអភិវឌ្ឍ ហើយឆ្លុះបញ្ចាំង ច្បាស់នូវសន្តិភាព និងស្ថិរភាពរបស់ កម្ពុជា។ លទ្ធផលទាំងអស់ នេះ កំពុងពង្រីកបាន នូវភាពអនុគ្រោះ ដល់ការបន្តអនុវត្តផែនការយុទ្ធ សាស្រ្តអភិវឌ្ឍន៍ជាតិក្នុង ឆ្នាំ២០១១នេះ ឲ្យសម្រេចបាន ជោគជ័យថ្មីៗជាបន្តទៀត។
សម្ដេចប្រធាន បានថ្លែងបន្តថា ពីសង្រ្គាមមកសន្តិភាព ពីគំនរផេះផង់នៃ វិនាសកម្មមកអភិវឌ្ឍន៍ និងពីសោកនាដកម្ម មកសុខដុមនីយកម្មសង្គម គឺជាការផ្លាស់ប្ដូរធំធេង ណាស់សម្រាប់ជាតិ យើង។ យើងមិនគ្រាន់តែ សម្រេចបាន សន្តិភាព និងការអភិវឌ្ឍ បច្ចុប្បន្ននេះប៉ុណ្ណោះទេ គឺយើងបាន លប់បំបាត់ ទាំងស្រុង នូវមូលហេតុផ្ទៃក្នុង ដែលនាំឲ្យកើត សង្រ្គាម ចាក់គ្រឹះសន្តិភាព ដ៏រឹងមាំ និងពង្រឹងកម្លាំង ជឿជាក់ចំពោះ អនាគតដ៏ល្អប្រសើរ សម្រាប់ប្រជាជន យើងគ្រប់ៗ ជំនាន់តរៀងទៅ។
ក្នុងនាមសម្ដេចទាំង៣ សម្ដេចប្រធានបានសម្ដែងនូវ កតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូន ចំពោះជនរួម ជាតិគ្រប់ទិសទី ដែលបានផ្ដល់ការគាំទ្រ ចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ទោះបីមានមជ្ឈដ្ឋាន អគតិមួយចំនួន បានព្យាយាមរក គ្រប់វិធី ដើម្បីមួលបង្កាច់ សកម្មភាពដ៏ ត្រឹមត្រូវរបស់ គណបក្ស និងបំផ្លាញ ទំនាក់ទំនង រវាងគណបក្ស និងប្រជាជន យ៉ាងណាក្ដី។ គឺចំណង ផ្សាភ្ជាប់ដ៏ ស្អិតរមួត រវាង គណបក្ស និងប្រជាជន នេះហើយ ដែលជាកត្ដា កំណត់នៃ រាល់ជ័យជំនះ របស់ជាតិយើង។
សម្ដេចបានថ្លែង បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា ដោយផ្អែកលើមូលដ្ឋាន សមិទ្ធផលនៃសង្គមជាតិ លើគ្រប់វិស័យ ជាមួយនឹងការទទួល ខុសត្រូវខ្ពស់ចំពោះ ឧត្ដមប្រយោជន៍ជាតិ រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងស្ថាប័នរដ្ឋ ផ្សេងៗទៀត ដែលជាតំណាង នៃអំណាចរបស់ ប្រជាជន នឹងសម្រេច បានជោគជ័យធំៗ ថ្មីទៀត ក្នុងការពង្រឹង ស្ថិរភាពជាតិ ការលើកកម្ពស់ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ព្រមទាំងការ ការពារអធិបតេយ្យ និងបូរណភាពទឹកដី។ ដោយប្រកាន់ខ្ជាប់ នយោបាយ មហាសាមគ្គីជាតិ គណ បក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាគណ បក្សនយោបាយ និងរាល់ មជ្ឈដ្ឋានស្នេហាជាតិ ក្នុងសង្គម ដើម្បីប្រមូលផ្ដុំ ថាមពលរបស់ជាតិ បម្រើបុព្វហេតុកសាង និងការពារ មាតុភូមិ។ ព្រមជាមួយនេះ ខ្ញុំមានជំនឿថា គ្រប់គណបក្សនយោបាយ ដែលកំពុងរៀបចំ ខ្លួនឆ្ពោះទៅ កាន់ការបោះឆ្នោត នាពេលខាងមុខនេះ នឹងអនុវត្តខ្ជាប់ខ្ជួន តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលស្រប ទៅនឹងបំណងប្រាថា្ន របស់ប្រជាជន ហើយឆ្លុះបញ្ចាំង នូវកិត្តិយស និងសេចក្ដី ថ្លៃថ្នូរបស់ជាតិយើង។
គណបក្សប្រជាជនកម្ពុជា គាំទ្រចំពោះការអនុវត្តប្រកប ដោយការទទួលខុសត្រូវ និងមានប្រ សិទ្ធភាពខ្ពស់ នៃច្បាប់ស្ដីពីការ ប្រឆាំងអំពើពុករលួយ ច្បាប់ភូមិបាល និងគោលនយោបាយ ដីធ្លី ច្បាប់ស្ដីពីព្រៃឈើ និងជលផល និងច្បាប់ ផ្សេងៗទៀត ដើម្បីការពារ និងលើកស្ទួយ ផលប្រយោជន៍ ប្រជាជន រក្សាសណ្ដាប់ធ្នាប់ សាធារណៈ និងពង្រឹងបរិស្ថាន សម្រាប់ការ វិនិយោគ។
គណបក្សប្រជាជនកម្ពុជា គាំទ្រចំពោះដំណើរការ នៃអង្គជំនុំជំម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដើម្បីវិនិច្ឆ័យ ឧក្រិដ្ឋកម្មរ បស់ពួកមេដឹកនាំ ជាន់ខ្ពស់នៃកម្ពុជា ប្រជាធិបតេយ្យ ហើយសូមអំ ពាវនាវសហគមន៍ អន្តរជាតិ បន្តផ្ដល់ការ គាំទ្រទាំង ខាងស្មារតី និងហិរញ្ញវត្ថុ ដល់ដំណើរការនេះឲ្យ បានបញ្ចប់ដោយ ជោគជ័យ ដោយឈរ លើមូលដ្ឋាន ការពាររាល់សមិទ្ធផល សង្គមជាតិ ជាពិសេសគឺ សន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលកម្ពុជា ខិតខំដណ្ដើមបានមក យ៉ាងលំបាកបំផុតនេះ។
គណបក្សប្រជាជនកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះការ ខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការងារ ខណ្ឌសីមា និងបោះបង្គោល ព្រំដែនជាមួយប្រទេសវៀតណាម និងជាមួយប្រទេសឡាវ ហើយគាំទ្រ ការបន្តជម្រុញ ដំណើរការនេះ ឲ្យបានសម្រេចទាំងស្រុង តាមការគ្រោងទុក និងថ្កោលទោសយ៉ាង ម៉ឺងម៉ាត់ចំពោះ បុគ្គលឬមជ្ឈដ្ឋានណា ដែលនៅតែបន្តធ្វើសកម្មភាព ប៉ុនប៉ងរារាំងដំណើរការនេះ។ គណបក្សប្រជាជន កម្ពុជា សូមអបអរសាទរ ចំពោះលទ្ធផលនៃ កិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម(CLMV) កិច្ចប្រជុំកំពូលស្ដីពីយុទ្ធសាស្រ្ត សហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចាវប្រាយ៉ា មេគង្គលើកទី៤(ACMECS) និង មហាសន្និបាទលើកទី៦ នៃគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ហើយគាំទ្រការប្រែក្លាយរាល់ ទិសដៅដែលសម្រេចបានក្នុង កិច្ចប្រជុំទាំងនេះ ឲ្យទៅជាលទ្ធផល ជាក់ស្ដែងពិតប្រាកដ។ មោទនភាពដ៏ធំធេង បំផុតចំពោះលទ្ធផល ក្នុងមហាសន្និ បាតលើកទី៦របស់ គណបក្សនយោបាយនៅអាស៊ី ដែលមានគណបក្ស ចំនួន៩៤ និងអង្គការអន្តរជាតិធំៗចំនួន៦ចូលរួម គឺអង្គប្រជុំបានកោត សរសើរនិងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងដំណើរការ បង្រួបបង្រួមជាតិតាមរយៈ នយោបាយឈ្នះឈ្នះ។ កម្ពុជាត្រូវបាន ចាត់ទុកថា ជាគំរូមួយសម្រាប់ពិភពលោក ក្នុងការដោះស្រាយ វិវាទដោយសន្តិវិធី ការបង្រួបបង្រួមជាតិផ្អែក លើដំណោះស្រាយ នយោបាយ និងការកសាងបាន នូវស្ថេរភាពនយោបាយ មួយយ៉ាងរឹងមាំ ដែលជាមូល ដ្ឋានគ្រឹះធ្វើឲ្យមាតុភូមិកម្ពុជា ជាទីស្នេហារបស់យើង បានរីកចម្រើនលូតលាស់ រហូតដល់សព្វថ្ងៃ។
គណបក្សប្រជាជនកម្ពុជា សូមសំដែងក្ដីសោមនស្ស រីករាយចំពោះភាព ធូរស្រាល និងដំណើរ ឈានទៅរក ប្រក្រតីភាពឡើងវិញ នូវសភាពការណ៍តាម បណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបានឆ្លើយ តបទៅនឹងបំណង ប្រាថ្នារបស់ប្រជាជាតិ នៃប្រទេសទាំង២ ហើយគាំទ្រទាំងស្រុង នូវគោលជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈការចរ ចារដោយសន្តិវិធី ដោយឈរលើមូលដ្ឋាន ធានាអធិបតេយ្យនិងបូរណភាព ទឹកដីរបស់ជាតិ ដើម្បី កសាងព្រំដែនមួយ ប្រកបដោយសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
គណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការ បន្តរក្សាស្ថិរភាព រាជរដ្ឋាភិបាលចម្រុះ លើមូលដ្ឋាន ទ្វេភាគីបច្ចុប្បន្ន ហើយនឹងនៅតែបន្តធ្វើ សហប្រតិបត្តិការជាមួយ គណបក្សហ៊្វុនស៊ិនប៉ិច តទៅមុខទៀត។ ក្នុងនាម គណបក្សប្រជាជនកម្ពុជា សម្ដេចប្រធានជា ស៊ីម បានបញ្ជាក់យ៉ាងឧឡា រឹកជាថ្មីទៀត នូវការគាំទ្របេក្ខភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៥ខាងមុខ ក៏ដូចអាណត្ដិ ក្រោយៗទៀត។
សម្ដេចអគ្គមហាធម្មពោធិសាល បានថ្លែងថា ៣២ឆ្នាំកន្លងមកនេះ ស្មារតី៧មករា បានបំភ្លឺផ្លូវ យើងជានិច្ចនិង ជាប្រភពកម្លាំងលើកទឹក ចិត្តដ៏ខ្លាំងក្លា ដែលបានធ្វើឲ្យយើងពុះពា ជំនះរាល់ឧបសគ្គ តូចធំបានដោយ ជោគជ័យ។ ស្មារតី៧មករា គឺជាសាមគ្គីភាព វីរភាព និងជ័យជំនះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ ទាំងអស់នៅគ្រប់ ទិសទៅ សូមរក្សាខ្ជាប់ ស្មារតី៧មករា ដ៏ថ្លៃថ្លា ហើយ បន្តពង្រឹងឯកភាព ជាតិជុំវិញរាជរដ្ឋាភិបាល ក្រោមម្លប់បារមី ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះ មហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ នៃយើង ដើម្បីនាំនាវា កម្ពុជាបន្តឆ្ពោះទៅរក អនាគតដ៏រុងរឿង។
គណបក្សប្រជាជនប្រារព្ធខួប៣២ឆ្នាំនៃផ្តួលរំលំរបបខ្មែរក្រហម៧មករា
No comments:
New comments are not allowed.