Friday, January 07, 2011

ការ​សួរ​យក​ចម្លើយ​ជន​ជាតិ​ថៃ​៧នាក់​ជា​លើក​ទី​២ស្ថិត​ក្នុង​អាថ៌​កំបាំង​

 ភ្នំពេញ​៖ លោក​ស្រី​ចាំង​ ​ស៊ី​ ​ណា​ត​ ​ចៅក្រម​ស៊ើប​​សួរ​សាលា​​ដំបូង​ ​រាជ​ធានី​ភ្នំពេញ​ ​ខ​ណៈ​ដែល​​កាសែត​ ​នគរ​វ​ត្ដ​សួរ​សំណួរ​ថា​ ​តើ​បន្ទាប់​ពី​ ​សាកសួរ​​ជន​ជាតិ​ថៃ​ទាំង​​៧នាក់​ក្រោម​ ​ការ​ចោទ​ប្រកាន់​​បទ​ល្មើស​ចំនួន​២ មាន​អ្វី​ប្លែក​ទៀត​ដែរ​ឬ​អត់ ? ពេល​ ​នោះ​លោក​ស្រី​ចាំង​ ​ស៊ី​ណា​ត​ ​បាន​ ​បញ្ជាក់​ថា “ករណី​នេះ​ខ្ញុំ​កំពុង​តែ​ធ្វើ​ ​ការ​ស៊ើប​សួរ​ជា​សម្ងាត់​ ​ដូច្នេះ​ខ្ញុំ​មិន​ ​អាច​ ​ជម្រាប​ពី​បញ្ហា​ទាំង​នោះ​បាន​ទេ​ ​សូម​ ​អភ័យ​ទោស ”។
ពិត​ណាស់​ក្នុង​ការ​សាកសួរ​ជន​ជាតិ​ ​ថៃ​ទាំង​៧នាក់​ ​ដែល​ចូល​មក​ដី​ខ្មែរ​ដោយ​ ​ខុស​ច្បាប់​ ​និង​ទុច្ចរិត​ចូល​ក្នុង​តំបន់​យោធា​ ​ត្រូវ​ចៅក្រម​ស៊ើប​សួរ​កោះ​ហៅ​មក​សួរ​ ​ចម្លើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មក​រា​ ​ឆ្នាំ​ ​២០១១ រហូត​ដល់​ម៉ោង​៧យប់​ទើប​ចប់​ ​តែ​លទ្ធ​ផល​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ ​មាន​ ​បទ​ល្មើស​ថ្មី​បន្ថែម​ទៀត​ ​ឬ​ក៏​យ៉ាង​ណា​ ​នោះ​ទេ​ ​។
កន្លង​មក​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ត្រូវ​ ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ ​ដោយ​ខុស​ច្បាប់​តាម​មាត្រា​២៩ នៃ​ច្បាប់​ ​អ​ន្ដោ​ប្រវេ​សន៍​ ​និង​ករណី​មួយ​ទៀត​ត្រូវ​ ​ចោទ​ប្រកាន់​ពី​បទ​លប​លួច​ចូល​ដោយ​ ​ទុច្ចរិត​ក្នុង​តំបន់​យោធា​ ​តាម​មាត្រា​ ​៤៧៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ ​។ មាត្រា​២៩ នៃ​ច្បាប់​អ​ន្ដោ​ប្រវេ​សន៍​ ​ប្រសិនបើ​ថ្ងៃ​ ​បើក​សវ​នា​ការ​ ​តុលាការ​រក​ឃើញ​ថា​ ​មាន​កំហុស​មែន​នោះ​ ​ប្រឈម​ក្នុង​ការ​ ​ជាប់​ពន្ធនាគារ​ក្នុង​ម្នា​ក់ៗ​ពី​៣ខែ​ ​ទៅ​៦ខែ​ ​រួច​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុ​ជា​ ​។ ដោយ​ឡែក​មាត្រា​៤៧៣ នៃ​ក្រម​ព្រហ្ម​ ​ទណ្ឌ​ថ្មី​ ​ចែង​ថា​ ​ជន​បរទេស​ណា​លប​លួច​ ​ចូល​ដោយ​ទុច្ចរិត​ក្នុង​តំបន់​យោធា​ ​ប្រ​សិន​ ​បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ ​ប្រឈម​ក្នុង​ការ​ជាប់​ពន្ធនាគារ​ពី​៦ខែ​ ​ទៅ​១ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ផង​ដែរ​ ​។
ប្រភព​ព័ត៌មាន​ខ្លះ​បាន​និយាយ​ថា​ ​ជន​ ​ជាតិ​ថៃ​ទាំង​៧នាក់​ ​ក្នុង​នោះ​មាន​២នាក់​ ​អាច​រក​ឃើញ​មាន​បទ​ល្មើស​ថ្មី​គឺ​ ​បទ​ធ្វើ​ ​ចារ​កម្ម​ចូល​តំបន់​យោធា​ ​ប៉ុន្ដែ​ប្រភព​ ​ខ្លះ​ទៀត​និយាយ​ថា​ ​មិន​មាន​បទ​ល្មើស​ថ្មី​ ​បន្ថែម​នោះ​ទេ​ ​គឺ​ចៅក្រម​ស៊ើប​សួរ​ ​សួរ​តែ​លើ​បទ​ចោទ​ប្រកាន់​២ប៉ុណ្ណោះ​ ​។
ប្រភព​ព័ត៌មាន​ដែល​ដក​ស្រង់​ចេញ​ ​ពី​កាសែត​ថៃ​ ​និង​កាសែត​បរទេស​មួយ​ ​ចំនួន​ទៀត​ ​សុទ្ធតែ​បាន​អះអាង​ថា​ ​ការ​ ​ចូល​មក​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​របស់​ ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​គឺ​ជា​កំហុស​របស់​ ​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​។ មូល​ ​ហេតុ​ដែល​កាសែត​បរទេស​និយាយ​យ៉ាង​ ​ដូច្នេះ​ ​គឺ​តំណាង​រា​ស្ដ្រ​ម្នាក់​ក្នុង​ចំណោម​ ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​នោះ​ ​បាន​រាយ​ការណ៍​ ​ជូន​លោក​អាប់​ភី​ស៊ី​ត​ ​ថា​ខ្លួន​នឹង​ចូល​ទៅ​ ​មើល​តំបន់​ព្រំ​ដែន​ដែល​ប្រជា​ពលរដ្ឋ​ថៃ​ ​រាយ​ការណ៍​ ​។ ប៉ុន្ដែ​ពេល​ដែល​ទាហាន​ ​ខ្មែរ​ចាប់​តំណាង​រា​ស្ដ្រ​ម្នាក់​ ​និង​អ្នក​រួម​ ​ដំណើរ​៦នាក់​ទៀត​ ​ដែល​លប​លួច​ចូល​ ​ក្នុង​តំបន់​យោធា​ដោយ​ខុស​ច្បាប់​ ​បែរ​ជា​ ​លោក​អាប់​ភី​ស៊ី​ត​ ​មិន​ដឹង​ទៅ​វិញ​ ​។
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​កាល​ពី​ ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ​ឆ្នាំ​២០១០ សមត្ថ​កិច្ច​ខ្មែរ​ ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​ហើយ​ក្នុង​នោះ​បាន​រក​ឃើញ​ម៉ាស៊ីន​ថត​ ​សំឡេង​បែប​ចារ​កម្ម​មួយ​គ្រឿង​ ​ដែល​ ​អាច​ស្រូប​សំឡេង​បាន​រាប់​សិ​ប​ម៉ែត្រ​ពី​ ​ក្នុង​ខ្លួន​របស់​លោក​ស្រី​ណា​ធឿ​ម​ ​ម៉ុ​ល​ជី​ត​ ​វ៉ា​វ៉ា​ត់​ ​ជា​លេខា​របស់​លោក​វី​រៈ​ស៊ុម​ខ្វាម​ ​ឃី​ត​ ​អគ្គ​លេខាធិការ​បណ្ដាញ​ប្រជា​ជន​ ​ប្រឆាំង​អំពើ​ពុក​រលួយ​ ​។
ឧបករណ៍​ថត​សំឡេង​ខ្នាត​តូច​ដែល​ ​អាច​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​បាន​ដូចដែល​ ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​អ៊‌ី​ចឹ​ង​ដែរ​ ​ដែល​ ​ឧបករណ៍​នោះ​អាច​ជា​ឧបករណ៍​ចារ​កម្ម​ ​។ ការ​សួរ​ចម្លើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មក​រា​ ​រហូត​ដល់​វេលា​ម៉ោង​៧យប់​ ​គ្មាន​តម្រុយ​ ​ណា​មួយ​ថា​ ​ត្រូវ​បាន​ចោទ​ប្រកាន់​បទ​ ​ល្មើស​បន្ថែម​នោះ​ទេ​ ​។ ប៉ុន្ដែ​ប្រសិនបើ​ ​តុលាការ​រក​ឃើញ​បទ​ល្មើស​ថ្មី​មែន​នោះ​ ​គឺ​ត្រូវ​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ ​៤៤៦នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ​ពី​បទ​ប្រមូល​ផ្ដុំ​ ​ព័ត៌មាន​ ​ជា​អា​ទិ៍​ ​ដែល​អាច​ធ្វើ​ឱ្យ​អ​ន្ដ​រាយ​ ​ការ​ការពារ​ជាតិ​ ​អំពើ​ទទួល​ ​ឬ​ប្រមូល​ផ្ដុំ​ ​ព័ត៌មាន​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​បរទេស​ ​ឬ​ភ្នា​ក់​ ​ងារ​បរទេស​នូវ​ព័ត៌មាន​ ​វិធី​ ​វត្ថុ​ ​ឯក​សារ​ ​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ ​ឬ​សលាក​ប​ត្រ​ ​ដែល​អាច​ធ្វើ​ឱ្យ​អ​ន្ដ​រាយ​ការ​ការពារ​ជាតិ​ ​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥ទៅ​ ​១០ឆ្នាំ​ ​។ ដូច្នេះ​ក្នុង​ចំណោម​ជន​ជាតិ​ថៃ​ ​ទាំង​៧នាក់​ ​ប្រសិនបើ​មាន​នរណា​ម្នាក់​ ​រក​ឃើញ​ថា​ ​មាន​បទ​ល្មើស​ដូច​ខាង​លើ​ ​មែន​ ​ប្រឈម​ក្នុង​ការ​ជាប់​ពន្ធនាគារ​ដូច​ ​ដែល​ច្បាប់​បាន​ចែង​ជាក់​ជា​មិន​ខាន​ទេ​ ​។
កន្លង​មក​ ​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​ធ្លាប់​បាន​ជួប​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី និង​ជាម​ន្ដ្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ដើម្បី​សុំ​ឱ្យ​ពួក​គេ​ទាំង​៧នាក់​ ​បាន​នៅ​ក្រៅ​ឃុំ​ ​ជា​បណ្ដោះអាសន្ន​ ​តែ​ក្នុង​ជំនួប​រវាង​រដ្ឋ​ ​ម​ន្ដ្រី​ការ​បរទេស​ខ្មែរ​ ​និង​រដ្ឋ​ម​ន្ដ្រី​ការ​ ​បរទេស​ថៃ​ ​មិន​បាន​ជោគជ័យ​នោះ​ទេ​ ​។ដោយ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី ហោ​ ​ណាំ​ហុង​ ​បាន​ថ្លែង​ថា​ ​កិច្ច​ការ​ទាំង​នោះ​ ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​តុលាការ​ហើយ​ ​ដូច្នេះ​ទុក​ភារ​កិច្ច​នោះ​ឱ្យ​តុលាការ​ចាត់​ ​ការ​តាម​នីតិ​វិធី​ចុះ​ ​។ ដូច្នេះ​ការ​ស្វះ​ស្វែង​ ​របស់​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​គឺ​បរាជ័យ​ ​យ៉ាង​អាម៉ាស់​ ​ដោយ​មិន​អាច​ជួយ​តំណាង​ ​រា​ស្ដ្រ និង​ប្រជា​ជន​របស់​ខ្លួន​បាន​ ​។
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​ក្រោយ​ ​ពី​សួរ​យក​ចម្លើយ​លើក​ទី​២ ជន​ជាតិ​ថៃ​ ​មួយ​ចំនួន​បាន​ឆ្លើយ​សារភាព​ថា​ ​ពិត​ជា​ ​បាន​ចូល​មក​ក្នុង​ដី​កម្ពុ​ជា​មែន​ ​តែ​ជន​ ​ជាតិ​ថៃ​ខ្លះ​បាន​និយាយ​សារភាព​របៀប​ ​លេង​សើច​ថា​ ​ចូល​មក​ដី​ខ្មែរ​ដើម្បី​ ​ទស្សន​កិច្ច​ប៉ុណ្ណោះ​ ​។
ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​ប្រជា​ជន​កម្ពុ​ជា​ជា​ច្រើន​លាន​នាក់​សុទ្ធ​ ​តែ​បាន​បង្ហាញ​ទ​ស្ស​នៈ​ថា​ ​ទាហាន​ខ្មែរ​ ​ពិត​ជា​គោរព​ច្បាប់​ ​ហើយ​ទាហាន​ខ្មែរ​គឺ​ ​ជា​ទាហាន​ដែល​ស៊ី​វិ​ល័​យ​ ​ខុស​ពី​ទាហាន​ ​សៀម​ដែល​ប្រជា​ជន​ខ្មែរ​ឆ្លង​ដែន​ចូល​ដី​ថៃ​ ​ពួក​គេ​មិន​បាន​ចាប់​ខ្លួន​នោះ​ឡើយ​ ​គឺ​ ​បាញ់​សម្លាប់​ចោល​តែ​ម្ដង​ ​។ ករណី​នេះ​ ​ពិភព​លោក​គេ​បាន​មើល​ឃើញ​ថា​ ​ប្រទេស​កម្ពុ​ជា​ ​គឺ​ជា​ប្រទេស​ដែល​ស៊ី​វិ​ល័​យ​ ​ហើយ​ប្រទេស​ថៃ​ដែល​ធ្លាប់​តែ​ស៊ី​វិ​ល័​យ​ ​នោះ​បែរ​ជា​មិន​គោរព​ច្បាប់​ទៅ​វិញ 

No comments: