អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក
និងអន្តរជាតិប្រចាំនៅក្នុងប្រទេសកម្ពុជា បានថ្លែងអំគុណដល់រដ្ឋាភិបាលកម្ពុជា
ចំពោះការចែករំលែកសេចក្តីព្រាងច្បាប់ស្តីពីសមាគម
និងអង្គការមិនមែនរដ្ឋាភិបាល។អង្គការវេទិកាមិនមែនរដ្ឋាភិ បាលស្តីពីកម្ពុជា
គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា អង្គការ Medicam និងអង្គការសមាគមមួយចំនួនទៀត
ប្រចាំនៅក្នុងប្រទេសកម្ពុជា បានចេញលិខិតមួយក្នុងគោល ជំហររួមរបស់សមាគម- អង្គការក្រៅរដ្ឋាភិបាល
ស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
នៅក្នុងលិខិតនេះបានលើកឡើងថា ចំពោះការចែករំលែកសេចក្តីព្រាងច្បាប់ខាងលើនេះ សមាគម
និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ យកមកដើម្បីពិភាក្សានៅមុនសិក្ឋាសាលាថ្ងៃទី១០
ខែមករា ឆ្នាំ២០១១។
នៅក្នុងលិខិតដដែលនេះបានអោយដឹងទៀតថា អង្គការមិនមែនរដ្ឋាភិបាល មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច សុខាភិ បាល អប់រំ យុត្តិធម៌ និងវិស័យផ្សេងៗជាច្រើនទៀត។ តួនាទីនេះ មានលក្ខណៈ ពិសេសដោយផ្តោតទៅលើសុខមាលភាពសាធារណៈ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្សេងៗដែលវិស័យឯកជន ឬរដ្ឋមិនអាចបំពេញបាន។
លិខិតដដែលនេះបានបញ្ជាក់ទៀតថាស អង្គការមិនមែនរដ្ឋាភិបាល ក៏បានផ្តល់ផលប្រយោជន៍ផងដែរដល់វិស័យសេដ្ឋកិច្ចដោយបានផ្តល់ការងារ និងបណ្តុះបណ្តាលប្រជាជនកម្ពុជា នៅទូទាំងប្រទេស ក៏ដូចជានាំមកនូវទឹកប្រាក់រារយលានដុល្លាក្នុងមួយឆ្នាំ។
ទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់នេះផងដែរ នៅក្នុងមាត្រា២ បានចែងថា “ច្បាប់នេះមានគោលបំណងលើកកម្ពស់ការអនុវត្តសិទ្ធិ សេរីភាព របស់ប្រជា ពលរដ្ឋខ្មែរក្នុងការបង្កើតសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីរួមគ្នាការពារផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន និងផលប្រយោជន៍សាធារណៈ៕