Friday, January 07, 2011

ហេដ្ឋារចនាសម្ពន្ធ័ថ្មីដែលត្រូវបើកការដ្ឋានក្នុងឆ្នាំ២០១១នេះ

របាយការណ៍​របស់​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​អោយដឹងថា ផ្លូវជាតិ​លេខ​៥៩ ដែល​មាន​ប្រវែង​សរុប​១៤៤​គម (​គិត​ចាប់ពី​ភូមិ​កូនដំរី​នៅ​ផ្លូវ​ជាតិ​លេខ​៥-​ម៉ាឡៃ​-​សំពៅ​លូន​-​ភ្នំ​ព្រឹក្ស​-​កំរៀង​-​ប៉ៃលិន​) ត្រូវ​គ្រោង​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​។​

 កំពង់ផែ​ភ្នំពេញ​ថ្មី គ្រោង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​២​ខែ​មិនា​។ ផ្លូវជាតិ​លេខ​៥៧B ដែល​មាន​ប្រវែង​សរុប ១៧៦​គម (​គិត​ចាប់ពី​ថ្មគោល​-​ប​វេល​-​សំពៅ​លូន​, ប​វេល​-​ភ្នំ​ព្រឹក្ស​-​ភូមិ​សាមសិប​-​កំរៀង​) គ្រោង​នឹង​បើក​ការដ្ឋាន​ថ្ងៃទី​២១ មិនា​។​
 
​ក្រៅពីនេះ ស្ពាន​តាខ្មៅ ស្ពាន​ជ្រោយចង្វារ​ទី​២ ផ្លូវជាតិ​លេខ​៤១ (​កំពង់​ត្រាំ​-​បសេដ្ឋ​-​ជុំ​គិរី​) ក៏​នឹង​ត្រូវ​គ្រោង​បើក​ការដ្ឋាន​ជា​បន្តបន្ទាប់​ផងដែរ​។ ចំពោះ​គម្រោង​ដែល​ត្រូវ​បើក​ការដ្ឋាន​នៅ​ចុងឆ្នាំ​២០១១​នោះ​រួមមាន៖ 

ផ្លូវ​លេខ​២១៤ ពី​ត្បែងមានជ័យ កាត់​ស្រុក​ឆែ​ប ទៅ​ថា​លាប​រិ​វ៉ាត់ និង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ (​ត្រង់​ចំនុច​ប្រសព្វ​បី​ជ្រុង​) ប្រវែង​១៣៥​គម  និង​ផ្លូវជាតិ​លេខ​៧៦ ពី​សែន​មនោ​រម្យ កាត់​ស្រុក​កោះ​ញែក ស្រុក​លំផាត់ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ឃុំ​តា​អង់​។ គួរបញ្ជាក់​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើនេះ ស្ថិត​នៅក្នុង​គម្រោង​ជំនួយ​របស់​ប្រទេស​ចិន​។​

​ចំពោះ​គម្រោង​សាងសង់​ផ្លូវ​ដែល​ជា​ជំនួយ​របស់​ប្រទេស​កូរ៉េ​វិញ មាន​គម្រោង​សាងសង់​ឡើង​វិញ​ផ្លូវជាតិ​លេខ​៣១ លេខ​៣៣ និង​ផ្លូវ​ខេត្ត​លេខ​១១៧ និង​ការងារ​សាងសង់​ប្រព័ន្ធ​លូ និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ ការស្តារ​ស្ទឹង​សៀមរាប​។​

​នៅក្នុង​ឆ្នាំ​២០១១​នេះ ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​ស្ពាន​អ្នក​លឿង​ដែល​មាន​ប្រវែង​២,២២​គម​ផងដែរ​។ ស្ពាន​ដ៏​ធំ​ឆ្លងកាត់​ទន្លេមេគង្គ​ក្រោម​នេះ នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ជប៉ុន Sumitomo Mitsui Construction ចាប់ពី​ខែ​មករា​ឆ្នាំ​២០១១​នេះ រហូតដល់​ឆ្នាំ​២០១៣៕