Friday, January 07, 2011

ទំនិញនៅក្នុងភូមិជោគជ័យឡើងថ្លៃដោយសារសៀមបិតច្រករបៀង

បន្ទាយមានជ័យ​៖ អ្នក​ស្រុក​នៅ​ក្នុង ​ភូមិ​ជោគជ័យ​ នាំ​គ្នា​និយាយ​ថា​​ទំនិញ​នៅ​ក្នុង​​ភូមិ​របស់​ពួក​​គាត់​មាន​​តម្លៃ​ឡើង​ខ្ពស់​​ថ្វេរ​មួយ​​ជា​ពីរ​ក្រោយ​​ពី​ខាង​សៀម​​បាន​បិត​ច្រក​របៀន​​អស់​ទាំង​ស្រុង​​តាម​បណ្ដោយ​​ព្រំដែន​​កម្ពុជា​សៀម​ធ្វើ​​អោយ​ពួក​គាត់​​មាន​ការ​លំបាក​​បំផុត​សម្រាប់​​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​តាម​សំដី​របស់​ពលរដ្ឋ​ចំនួន​៥​ភូមិ​ក្នុង​នោះ​មាន​ភូមិ​លាន​ចាន់​ហៅ​ភូមិ​ជោគជ័យ​ភូមិ​សីលា​ខ្មែរ​ភូមិ​ទំនប់​ដាច់​ភូមិ​ព្រៃ​ចាន់​ភូមិ​អូ​បី​ជាន់​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​បំផុត​ខាង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ព្រោះ​ក្រោយ​ពី​ពួក​ជ្រុល​និយម​អាវ​លឿង​មក​បង្កើត​បញ្ហា​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​សៀម​គឺ​ពួក​គាត់​ទាំង​អស់​គ្នា​ត្រូវ​បាន​ផ្អាក​ទៅ​រក​ស៊ី​ប្រចាំ​ថ្ងៃ​នៅ​លើ​ទឹក​ដី​សៀម​ពលរដ្ឋ​ក៏​បាន​បន្ត​ទៀត​ថា​មិន​មែន​ខាង​ទ័ព​ឬ​កម្លាំង​ប៉ូលិស​កម្ពុជា​នាំ​គ្នា​បិត​ច្រក​របៀន​ទេ​គឺ​ខាង​ទាហាន​សៀម​ឯណោះ​ជា​អ្នក​បិទ​ច្រក​របៀន​ហើយ​បណ្ដេញ​មិន​អោយ​ពលរដ្ឋ​ខ្មែរ​ឆ្លង​មក​ដី​សៀម​។ពលរដ្ឋ​ទាំង​នោះ​បាន​បន្ត​ថា​កាល​ពី​មិន​ទាន់​មាន​បញ្ហា​កើត​ឡើង​តាម​ព្រំដែន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​អោយ​សៀម​ហើយ​ភាគ​ច្រើន​គឺ​ពួក​គាត់​នាំ​គ្នា​ទិញ​ទំនិញ​មក​ពី​សៀម​ប៉ុន្តែ​ឥឡូវ​នេះ​នាំ​គ្នា​ទិញ​ទំនិញ​នៅ​ផ្សារ​ប៉ោយ​ប៉ែត​វិញ​៕

No comments: