ក្រោយការសាកសួររយៈពេលជាង១១ម៉ោងរួចមក សាលាដំបូងរាជធានីភ្នំពេបានបញ្ចប់ការ សាកសួរនៅវេលាម៉ោង៧និង១៥នាទីល្ងាចថ្ងៃទី៦មករានេះដោយមិនទាន់មានសេចក្តីសម្រេចអ្វីនៅឡើយទេដោយសារតែហួសម៉ោងរដ្ឋបាល។
ប្រភពគួរឲ្យទុកចិត្តបានឲ្យដឹងថា បន្ទាប់ពីការចាប់ខ្លួន អាជ្ញាធរកម្ពុជារកឃើញម៉ាស៊ីនថតសម្លេងប្រភេទតូចលាក់ទុកក្នុងខ្លួនឈ្មោះ ណារឿម មុលជិតវ៉ាវ៉ាត់តាណា ភេទស្រី ជាមេផ្ទះ និង ជាលេខារបស់វិវៈស៊ុំក្វាមឃីតដែលឧបករណ៍នេះអាចបម្រើការងារចារកម្មបានព្រោះស្រូបសម្លេងបានរាប់សិបម៉ែត្រនៅជុំវិញខ្លួន និងបញ្ជូនទៅក្រៅប្រទេសបានភ្លាមៗ ពោលគឺដូចជាការផ្សាយបន្តផ្ទាល់ដែរ។
ករណីនេះអាចនឹងត្រូវតុលាការដេញដោល ហើយប្រសិនបើគេរកឃើញថាមានករណីបំណងទុច្ចរិតណាមួយទៀតក្នុងគោលដៅចារកម្មឬអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់វិស័យការពារជាតិកម្ពុជានោះ ជនជាតិថៃទាំងនោះ ឬមួយចំនួនអាចនឹងត្រូវតុលាការចោទប្រកាន់បន្ថែមទៀតជាមិនខាន។
ប្រសិនបើតុលាការរកឃើញបទចោទបន្ថែមស្តីពីការប្រមូលព័ត៌មានក្នុងបំណងទុច្ចរិតមែន ពួកគេអាចនឹងត្រូវគេចោទតាមមាត្រាមាត្រា៤៤៦ ដែលបញ្ជាក់ពីបទប្រមូលផ្តុំព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ បានចែងថា“អំពើទទួលប្ញប្រមូលផ្តុំដើម្បីផ្តល់ទៅឱ្យរដ្ឋបរទេស ប្ញ ភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ ព័ត៌មានវិទ្យា ប្ញសលាកប័ត្រ ដែលអាចធ្វើឱ្យអន្តរាយការការពារ ជាតិត្រូវផ្តន្ទាទោសដាក់ពន្ឋនាគារពី៥ឆ្នាំទៅ ១០ឆ្នាំ ”។
ជនជាតិថៃទាំង៧នាក់មានឈ្មោះ ផានិក វីគិតសេត(Panich Vikitseth) អាយុ៤៧ឆ្នាំជាសមាជិក សភា ក្រុងបាងកក មកពីគណបក្សប្រជាធិបតេយ្យ, ឈ្មោះគុជ ពុនថន ជូសាណាស៊េរី (Kochpontorn Chusana seree) អាយុ៤១ឆ្នាំ ជាជំនួយការលោកផានិក វីគិតសេត, ឈ្មោះ វិរៈស៊ុំក្វាមឃីត (Veera Somkwamkit) អាយុ៥៣ឆ្នាំ ជាអគ្គលេខាធិការបណ្តាញប្រជាជន ប្រឆាំងអំពើពុករលួយ, ឈ្មោះសែម ឌីនឡឺតប៊ូឆា (Samdin Lersbusya) ជាលេខាធិការបក្ស ឋានសួគ៌និងផែនដី,ឈ្មោះតាយ ណែមួងម៉ាកចន (Taynae Moongmachon) ជាអ្នកកាសែត ,ឈ្មោះណារឿម មុលជិតវ៉ាវ៉ាត់តាណា (Maruemol Chitwaratana) ភេទស្រី ជាមេផ្ទះ និង ឈ្មោះ រ៉ាត់ទ្រីប៉ៃ ម៉ូតាណាបៃប៉ូន (Ratree Paiputanapaiboon) ភេទស្រី ជាអ្នកលក់គ្រឿងទេសនិងជាអ្នក សារព័ត៌មាន
No comments:
Post a Comment