Friday, January 07, 2011

ប្រធានគណៈពង្រឹងស្រុកពញ្ញាឮ​ផ្ដល់រង្វាន់និង​សរសើរដល់សិស្ស​ពូកែ​ចំនួន​៦០នាក់និង​ក្រុមកីឡា​បាល់ទាត់

កណ្ដាល​៖ សិស្សានុសិស្ស​ដែល​​ទទួល​បាន​​ចំណាត់​ថ្នាក់​ជា​​សិស្ស​ពូកែ​ប្រចំា​​ស្រុក​ពញ្ញាឮ​​ចំនួន​៦០​នាក់​បាន​​ទទួល​ប័ណ្ណ​​សរសើរ​និង​​ប្រាក់​រង្វាន់​លើក​ទឹក​​ចិត្ត​ពី​​ឯកឧត្ដម ​លឹម​ គាន​ហោ​ រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​​ទឹក​និង​​ឧតុនិយម​​និង​​ជា​ប្រធាន​គណៈ​ពង្រឹង​​មូលដ្ឋាន​ស្រុក​កាល​​ពី​រសៀល​ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០១១​ខណៈ​ពេល​ដែល​លោក​រដ្ឋមន្ត្រី​អញ្ចើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បាល់​ទាត់​អប់​អរសារទរ​ខួប​អនុស្សាវរីយ​លើក​ទី​៣២​នៃ​ទិវា​ជ័យជំនះ​៧​មករា​នៅ​ទី​លាន​បាល់​ទាត់​សាលា​ស្រុក​ពញ្ញាឮ​។ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធាន​អនុ​ប្រធាន​ថ្នាក់​ពង្រឹង​តាម​បណ្ដា​ឃុំ​ស្រុក​ជា​ច្រើន​រូប​ទៀត​។

ឯក​ឧត្ដម​លឹម​គាន​ហោ​រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​បាន​មាន​ប្រសាសន៍​ថា​មុន​មាន​ថ្ងៃ​នេះ​សម្ដេច​ទាំង​៣​និង​ថ្នាក់​ដឹក​នាំ​ដ៏​ទៃ​ទៀត​បាន​ខិត​ខំ​ប្រឹង​ប្រែង​លះ​បង់​ជីវិត​រំដោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​យង់​ខ្នង​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​។ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​គឺ​ជា​ថ្ងៃ​កំណើត​ទី​២​របស់​បង​ប្អូន​ក្មួយ​ៗ​ទាំង​អស់​បើ​គ្មាន​ថ្ងៃ​៧​មករា​ក្មួយ​ប្រុស​ស្រី​មិន​មាន​ឱកាស​រៀន​សូត្រ​និង​ប្រកួត​កីឡា​បាល់​ទាត់​នៅ​ថ្ងៃ​នេះ​ទេ​ដូច្នេះ​ក្មួយ​ៗ​ត្រូវ​ចង​ចាំ​។បើ​ទោះ​បី​ជា​មាន​ជន​មួយ​ចំនួន​អគតិ​គេ​មិន​ទទួល​ស្គាល់​ថ្ងៃ​៧​មករា​ក៏​ដោយ​៕

No comments: