យោធាថៃត្រូវបានរិះគន់ថាខ្សោយក្នុងការដោះស្រាយករណីជនជាតិថៃ៧នាក់ ដោយរួមទាំងសមាជិកសភាគណបក្សប្រជាធិបតេយ្យលោកផានិច វីគិតស្រេតផង ដែលត្រូវចាប់ខ្លួនពីសំណាក់ទាហានកម្ពុជានៅតំបន់ព្រំដែនមានជម្លោះកាលពីចុងខែមុន។
មេបញ្ជាការយោធាតំបន់១លោកឧត្តមដេ សីតាប៊ុតបាននិយាយក្នុងកិច្ចសម្ភាសន៍មួយថាឧបទ្ទវេហេតុនេះបានកើតឡើងដោយមិនរំពឹងទុកហើយយោធាបានធ្វើការងាររបស់ខ្លួនអស់ពីសមត្ថភាពដើម្បីជួយអ្នកដែលត្រូវបានចាប់ខ្លួននេះ។លោកបានសួរថា“តើយោធាមានបានត្រូវគេប្រាប់ជាមុនថាក្រុមនេះរួមទាំងលោកផានិចផងនឹងចូលក្នុងតំបន់ជម្លោះ?កងយោធាមូលដ្ឋានគ្រាន់តែបានដឹងថាក្រុមនេះបានបើកហួសចំណុចឆែកឆេរមួយ។ទាហានបានហៅពួកគេអោយឈប់តែពួកគេមិនឈប់”។
លោកបានបន្តទៀតថាពួកទាហានមិនអាចតាមពួកគេបានទេពីព្រោះម៉ូតូរបស់ពួកគេខូច។នៅពេលទាហានបានរកឃើញរថយន្តមួយនិងបានព្យាយាមតាមអោយទាន់ពួកគេ ជនទាំង៧នាក់នេះបានឆ្លងរបងលួសបន្លានិងចូលកម្ពុជាបាត់ទៅហើយ។បីនាក់ក្នុងចំណោមក្រុមនេះបានរង់ចាំនៅព្រំដែន ដូច្នេះយើងចង់ជួយពួកគេ។យើងត្រៀមជួយរួចរាល់ហើយតែពួកបញ្ជាការជាន់ខ្ពស់ត្រូវធ្វើការសំរេចចិត្តចុងក្រោយ។យើងបានដឹងថាអំពើដូច្នោះនឹងពិតជានាំអោយមានការប៉ះទង្គិចគ្នានិងអាចប៉ះពាល់ទំនាក់ទំនងទ្វេភាគី។យើងជាទាហានចាំតែទទួលបញ្ជា តែផលវិបាកក៏ត្រូវគិតពិចារណាផងដែរ តែយោធាបានធ្វើកាងាររបស់ខ្លួនអស់ពីសមត្ថភាពដើម្បីចរចា។
CEN
No comments:
New comments are not allowed.