Wednesday, January 19, 2011

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលែងកូនត្រី ៥០០០ក្បាល ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍លើកទី ១៤

លោក ជីម ណារី AKP ភ្នំពេញ–
ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី១៤ និងវេទិកាទេស ចរណ៍ ឆ្នាំ២០១១ ដែលប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នោះបណ្តារដ្ឋមន្រ្តី ទេសចរណ៍ នៃប្រ ទេសអាស៊ាន និងបណ្តាប្រទេសដៃគូ ដោយមានការចូលរួមរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលែងកូនត្រីចំនួន ៥០០០ក្បាល នៅចំណុច ប្រសព្វទន្លេចតុមុខ។
ពិធីលែងកូនត្រីនេះ ត្រូវបានធ្វើឡើងនាព្រឹកព្រលឹមថ្ងៃទី១៨ មករា ២០១១ ដែលរៀបចំឡើងដោយ ក្រសួង ទេសចរណ៍សហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តម ណៅ ធួក ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រ កម្ពុជា និងជាប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា ការប្រមូលផលនេសាទឆ្នាំនេះគឺ សំបូរនៅតាម កន្លែង ពីព្រោះទើបតែដើមរដូវ ហើយបើប្រៀបធៀបនឹងឆ្នាំ២០០៩ គឺត្រីទឹកសាបមានការកើន ឡើងនៅឆ្នាំ២០១០ ប្រមាន ៣៥ពាន់លានតោន។ ដែលក្នុងនោះបានមកពីការចិញ្ចឹម ១០ពាន់តោន និង ការនេសាទព្រម ទាំងឡូត៍ សហគមន៍ ២៥ពាន់តោន ។ ឯកឧត្តមបញ្ជាក់ទៀតថា ការលែងកូនត្រីថ្ងៃនេះគឺជា ការចូលរួមពង្រីក ស្មារតីផ្សព្វផ្សាយថែរក្សាចំពោះមច្ឆជាតិ ដែលប្រទេសអាស៊ាននិងប្រទេសដៃគូទាំងអស់ ត្រូវយកចិត្តទុកដាក់ ដែលកន្លងមកក៏មានប្រទេសវៀតណាមនិងប្រទេសឡាវ ក៏មានការរៀបចំពិធីលែងកូន ត្រីនេះដែរ។
ឯកឧត្តម ណៅ ធួក ក៏បានឲ្យដឹងដែរថា ឆ្នាំ២០១០ កន្លងមកកម្ពុជាបានលែងកូនត្រីជាង ៤លាន ក្បាល និង បង្កង ១២ម៉ឹនក្បាល ហើយនៅឆ្នាំ២០១១ នេះយើងគ្រោងលែងកូនត្រីប្រហែលពី ៤ ទៅ ៥ លានក្បាល និង បង្កងប្រហែល ១លានឬ ២លានកូនបន្ថែមទៀត ដើម្បីធ្វើឲ្យធនធានមច្ឆជាតិរបស់យើង កាន់តែសំបូរបែប ៕

No comments:

Post a Comment