Saturday, January 22, 2011

សមត្ថកិច្ចកំពុងស៊ើបរកមើលមូលហេតុ ករណីស្ត្រីអ្នកកាសែតម្នាក់ស្លាប់ និងបុរស៣នាក់សន្លប់

មានសេចក្តីរាយការណ៏ថាមានអ្នកកាសែត ឈ្មោះ Jessica Carol Thompson ដេកស្លាប់ កាលពីថ្ងៃត្រង់ថ្ងៃ សៅរ៍នេះក្នុងបន្ទប់ជួលមួយ ក្នុងរាជធានីភ្នំពេញ។ ប៉ូលិសបាននិយាយថានៅក្បែរ សាកសពអ្នកកាសែតស្រីដែលស្លាប់ នោះមានបុរសជនបរទេស៣រូបទៀត បានដេកសន្លប់និងរងរបួស ហើយត្រូវបានគេដឹកយកមកព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត្រ ។ សមត្ថកិច្ចកំពុងស៊ើបរកមើលមូលហេតុដែលជាប់ពាក់ ព័ន្ធទៅនិងករណីនេះផងដែរ។ បន្ទប់ដែល ស្ត្រីអ្នកកាសែតដេកស្លាប់ និងបុរស៣នាក់បាន ដេកសន្លប់នោះ គឺស្ថិតក្នុងវីឡាផ្ទះជួលមួយ លេខ១២អឺ០ ផ្លូវ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ នៅពេលនេះគេនៅមិនទាន់ដឹងថាតើមូលហេតុអ្វីដែលមានរឿង ហេតុនោះបានកើ់តឡើងទេ។
CamBn

ផ្ដល់​​ពូជ​​ស្រូវ​​សម្រាប់​បង្កបង្កើន​ផល​ស្រូវ​នៅ​រដូវ​ប្រាំង​ដល់​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​កន្លង​មក​

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​រដូវរស្សា​ចំនួន ៦២២ គ្រូសារ​ស្ថិត​នៅ​ក្នុង​ឃុំ​ទឹកជោរ ​និង​ឃុំ​ប្រាសាទ​​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​នាំ​យក​ពូជ​ស្រូវ អ៊ីអែ ៦៦​សរុប​ចំនួន ១២​តោន សំរាប់​បង្កបង្កើន​ផល​នៅ​រដូវ​ប្រាំង​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី( ADB )​តាមរយៈ​គំរោង​ឧបត្ថម្ភ​ស្បៀង​សង្រ្គោះ​​បន្ទាន់។
លោក លី សុវណ្ណារិទ្ធ អភិបាល​ស្រុក​ព្រះ​នេត្រ​ព្រះ​អោយ​ដឹង​ថា ​ស្រុក​មាន​ផ្ទៃដី​សរុប ១០៥.៨៣៥​ហិកតា​ក្នុង​នោះ​ផ្ទៃ​ដី​បង្កបង្កើន​ផល​មាន​៧០.៦០១​ហិកតា​ក្នុង​ឆ្នំា​២០១១​កន្លង​មក​នេះ​ប្រជា​កសិករ ទូទាំង​ស្រុក បង្កបង្កើន​ផល​ស្រូវ​សម្រេច​បាន​ផ្ទៃដី​៤៦.៤៩៥ ហិកតា​លើស​ផែនការ​(៤៥.៧០០ហិកតា)។ លទ្ធផល​ដែល​សំរេច​បាន​នេះ​ត្រូវ​បាន​រង​ការ​ខូច​ខាត​ទៅ​វិញ​មួយ​ចំនួន​ដោយ​គ្រោះ​ទឹក​ជំនន់​​ខូច​ខាត​​ស្ទើរ​គ្រប់​ឃុំ​សរុប ប៉ះពាល់​ចំនួន​១០.១៦៥​ហិកតា​ខូចខាត ១៧៣០​ហិកតា។
លោក​បន្ត​ថា ហេដ្ឋា​រចនា​សម័្ពន្ធ​រូបវន្ត​ត្រូវ​រង​ការ​ខូច​ខាត​ជាច្រើន​រួម​មាន៖ ផ្លូវ​ខូច ខាត​មធ្យម​ចំនួន ៤ ខ្សែ​ស្មើ​១៨៤.គីឡូម៉ែត្រ​ ខូច​ខាត​ធ្ងន់​ ២០​គីឡូម៉ែត្រ បាក់​ស្រុត​ស្ពាន​បេតុង ១​កន្លែង​ទៀត។
លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​លើក​យក​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​ទាំង​បី ដែល​តែង​តែ​គិត​គូ យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក​ប្រជាពលរដ្ឋ​គ្រប់​កន្លែង​នៅ​ទូទាំង​ប្រទេស។
លោក អ៊ុង អឿន បន្ត​ថា ការ​ផ្តត់ផ្គង់​ស្រូវ​ពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​រដូវវស្សា​ក្នុង​ថ្ងៃ​នេះ​គឺ​ដើម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​បន្ធូរបន្ថយ​នូវ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការ​ខូច​ខាត​ខ្លាំង​លើ​ដំណាំ​ស្រូវ សត្វ​ពាហនៈ​និង​លំនៅឋាន។តាម​រយៈ​ការ​ផ្គត់ផ្គង់​នេះ​បង​ប្អូន ឲ្យ​ទៅ​ដោះ​ស្រាយ​ជីវភាព​ចំពោះ​មុខ​ឬ យក​ទៅ​ដំាដុះ​ដើម្បី​ធានា​បាន​នូវ​តម្រូវ​ការ​ស្បៀង​យូរ​អង្វែង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។
ជាមួយ​គ្នា​នេះ​ដែរ​លោក អ៊ុង អឿន បាន​ជូន​ថវិកា ២​លាន​រៀល​ដើម្បី​ចូល​រួម​កសាង ស្ពាន​យោល កន្ទួត ស្ថិត​ក្នុង​ភូមិ​កន្ទួត ឃុំ​ទឹកជោរ ស្រុក​ព្រះ​នេត្រ​ព្រះ ត​ភ្ជាប់​ជាមួយ​តាអាន ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ព្រម​ទាំង​សន្យា​ជូន​ឧគ្ឃោសនស័ព្ទ​បំពង​សំលេង​​មួយ​ឈុត​ដល់​ឃុំ​ទឹក​ជោរ​ និង​ឃុំ​ប្រាសាទ ក្នុង​ឱកាស​ចូល​ឆ្នាំ ប្រពៃណី​ខ្មែរ​ផង​ដែរ៕
. ពៅ

ថៃទាំង៥នាក់ចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៣រសៀលនេះ

ជនជាតិថៃទាំង៥ដែលតុលាការកមជា បានបណ្តេញចេញក្រោយការកាត់ទោស កាលពីម្សិលមិញ ត្រៀមនឹងចាក ចេញទៅប្រទេសថៃ វេលាថ្ងៃនេះ។ មន្ត្រី ក្រសួងការបរទេសថៃ លោក ឆាវ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត ត្រូវគេរាយការណ៍ បានអញ្ជើញទៅស្ថានទូតថៃ ក្នងដំណើរមកទទួលយកជនជាតិ ថៃទាំង៥ដែលនឹងចាកចេញពី កម្ពុជានៅថ្ងៃនេះ។ ជនជាតិថៃទាំង៥នាក់នៅមុនការចាកចេញ បានធ្វើដំណើរទៅតុលាការ រាជធានីភ្នំពេញដើម្បីបំពេញ បែបបទចុងក្រោយតាមនិតិវិធី។ ក្រោយពីបំពេញបែបបទហើយនោះ ពួកគេបានចេញទៅ យកសម្ភារៈនៅឯសាលាដំបូងរាជធានីភ្នំពេញ ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ពេលឃាត់ខ្លួននោះ ហើយនៅវេលាម៉ោង៣រសៀលនេះ នឹងពួកគេនឹងចាកចេញ ទៅព្រលានយន្តហោះអន្តរជាតិត្រៀមចាក ចេញទៅប្រទេសថៃហើយ។
សូមជំរាបថា កាលពីម្សិល មិញ តុលាការបានចេញសាលក្រម សម្រេចកាត់ទោសជនជាតិថៃ ទាំង៥អោយជាប់គុកចំនួន៩ខែ ប៉ុន្តែទោសទាំងនោះ ត្រូវព្យួរដោយការមិនបន្តដាក់ គុកអ្នកទាំងនោះទៀតទេ ពីប្រោះបានជាប់ឃុំអស់ មួយរយៈពេលនោះហើយ ក្រោយការចាប់ខ្លនតាំងពីថ្ងៃទី២៩ធ្នមកនោះ។ តុលាការ ខ្មែរបាន បណ្តេញ ថៃទាំង៥អោយវិលត្រឡប់ ទៅវិញនិងបង្គាប់ការបង់ប្រាក់ពិន័យម្នាក់ៗ ចំនួន១លានរៀល។ ការកាត់ទោសជនជាតិថៃនៅថ្ងៃទី២១មករានេះ មានចំនួន តែ៥ នាក់ប៉ុណ្ណោះ រីឯជន ជាតិថៃ២នាក់ទៀតនឹងត្រូវគេធ្វើនៅថ្ងៃទី១កុម្ភៈ។ ជនជាតិ ថៃទាំង២ដែលតុលាការរង់ចាំថ្ងៃទី១កុម្ភៈ ដើម្បីធ្វើសវនាការកាត់ទោសនោះ មាន ឈ្មោះវីរ៉ាស៊ុមក្វាមឃីត និងស្ត្រីម្នាក់ជាលេខាធិការរបស់គាត់ ឈ្មោះ រ៉ាទ្រី ផៃភូ រតនាផៃប៊ូន។ អ្នកទាំង២ ត្រូវគេចោទទោសបន្ថែមមួយទៀតពីបទ ធ្វើចារកម្មព័ត៌ មាន ដែលមានទម្ងន់ធ្ងន់ជាងទោស ឆ្លងដែនខុសច្បាប់ និងឆ្លងកាត់តំបន់យោធា ដែលគេហាមឃាត់នោះទៅទៀត។
CamBn

វិចារណកថា​ ​៖ វាសនា​ក្រុម​ប្រឆាំង​នៅ​កម្ពុ​ជា​គឺ​ ​“រស់​មិន​ខ្លាំង​ ​ខ្សោយ​មិន​ស្លាប់​”

ចំណង​ជើង​ខាង​លើ​នេះ​ជា​សង្ខេប​ន័យ​របស់​មេ​ដឹកនាំ​គណ​បក្ស​កាន់​អំណាច​ដៅ​ ​ទៅ​លើ​រាសី​លិច​អណ្ដែត​របស់​ក្រុម​ប្រឆាំង​នៅ​ក្នុង​ស្រុក​យើង​ ​។ នៅ​កម្ពុ​ជា​សព្វ​ ​ថ្ងៃ​ ​គណ​បក្ស​នយោបាយ​ប្រឆាំង​មាន​តែ​ពីរ​ឬ​បី​ ​ហើយ​ដែល​សុទ្ធតែ​ជា​ក្រុម​តូ​ចៗ​ ​ពុំ​មាន​ទម្ងន់​នយោបាយ​គ្រប់​គ្រាន់​ដែល​អាច​ដណ្ដើម​ជោគជ័យ​នៅ​លើ​សង្វៀន​ ​នយោបាយ​កម្ពុ​ជា​សព្វ​ថ្ងៃ​បាន​ទេ​ ​។ ស្ថាន​ភាព​ពិត​របស់​ក្រុម​ប្រឆាំង​ ​វា​គ្រាន់​ ​តែ​ ​“រស់​មិន​ខ្លាំង​” តែ​ ​“ខ្សោយ​មិន​ស្លាប់​” ។ និយាយ​មួយ​បែប​ទៀត​ថា​ ​ក្រុម​ប្រឆាំង​ ​ល្អិត​ល្អោច​ទាំង​នេះ​ ​គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​បង្ក​ចលាចល​ក្នុង​សង្គម​មួយ​ដង​ ​មួយ​កាល​ដើម្បី​កំដរ​ឆាក​នយោបាយ​កម្ពុ​ជា​ ​កុំ​ឱ្យ​តែ​ស្ងាត់​រោង​ពេក​ប៉ុណ្ណោះ​ ​។
និយាយ​ដល់​ឈ្មោះ​គណ​បក្ស​ប្រឆាំង​ ​គេ​អាច​ស្គាល់​ភ្លាម​ថា​ ​នោះ​គឺ​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ ​ព្រម​ទាំង​សម្ពន្ធ​មិ​ត្ដ​អា​រាត់​អា​រាយ​របស់​ពួក​គេ​ ​តិច​តួច​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ ​ដែល​មាន​ភារ​កិច្ច​ជា​ចម្បង​គឺ​ញុះញង់​អុជអាល​ ​ឱ្យ​ក្រុម​ប្រឆាំង​ខាត​លក្ខណ៍​បាក់​អ​ន្សា​អស់​នេះ​ ​ធ្វើ​សកម្មភាព​ប្រឆាំង​ដោយ​ងងឹត​ ​ងងុល​មក​លើ​សង្គម​ស​ន្ដិ​ភាព​ក្រោម​ការ​ដឹកនាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​បច្ចុប្បន្ន​ ​។ ប៉ុន្ដែ​សកម្មភាព​បំបះ​ស្ថាន​ការណ៍​សង្គម​របស់​ក្រុម​ប្រឆាំង​ទាំង​នេះ​ ​កំពុង​បង្ហាញ​នូវ​សញ្ញា​អវិជ្ជមាន​ជា​ទូទៅ​ ​នៅ​ពេល​រ​ដូ​វ​កាល​បោះ​ឆ្នោត​ព្រឹទ្ធសភា​, ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​និង​ការ​បោះ​ឆ្នោត​សាកល​ពី​នេះ​រហូត​ដល់​ឆ្នាំ​២០១៣ កាន់​ ​តែ​ឈាន​ស​ន្សឹ​មៗ​មក​ហើយ​នេះ​ ​។
គេ​សង្កេត​ឃើញ​គណ​បក្ស​សិទ្ធិ​មនុស្ស​ ​ដែល​ប្រមូល​ផ្ដុំ​សុទ្ធតែ​ក្រុម​អ្នក​ន​យោ​ ​បាយ​ច្រើន​ភ្លើ​ង​ហើយ​នោះ​ ​បាន​និង​កំពុង​ប​ន្ដ​បើក​យុទ្ធនា​ការ​ដើម្បី​សន្សំ​ពិន្ទុ​ន​យោ​ ​បាយ​របស់​ខ្លួន​យ៉ាង​សកម្ម​ពេញ​បន្ទុក​ ​ជា​ពិសេស​នៅ​តាម​ស្រុក​ស្រែ​ជនបទ​ឆ្ងា​យៗ​។​ ​ក្រុម​នេះ​បាន​ខំ​លាប​ពណ៌​ផាត់​មុខ​ថ្នាក់​ដឹកនាំ​គណ​បក្ស​កាន់​អំណាច​ ​ហើយ​បំភ័យ​ ​ប្រជា​ពលរដ្ឋ​ឱ្យ​ងាក​មក​គាំ​ទ្រ​គណ​បក្ស​សិទ្ធិ​មនុស្ស​វិញ​ ​។ ដោយ​ឈ្លក់​នឹង​ទ្រឹស្ដី​ហៀរ​ ​កែង​របស់​ខ្លួន​ ​យូ​រៗ​ទៅ​ក្រុម​នេះ​ស្រមៃ​ដល់​តំណែង​នាយក​រដ្ឋ​ម​ន្ដ្រី​ និង​សមាជិក​ ​សភា​ហើយ​ប្រកាស​ខ្លួន​ឯង​ជា​ប្រមុខ​ដឹកនាំ​រ​ដ្ឋា​ភិ​បា​ល​នៅ​ពេល​អនាគត​ ​។ ឥឡូវ​ ​នេះ​ ​ក្រុម​ម​ន្ដ្រី​គណ​បក្ស​សិទ្ធិ​មនុស្ស​កំពុង​ពុល​នឹង​អារម្មណ៍​មមើ​មមៃ​ទៅ​ដល់​ការ​ ​គ្រប់គ្រង​អំណាច​ ​ហើយ​ត្រូវ​ធ្វើ​អ្វី​ៗសព្វ​យ៉ាង​ដើម្បី​បម្រើ​ប្រយោជន៍​ប្រជា​ជន​និង​ ​ប្រទេស​ជាតិ​ ​ដែល​តាម​ការ​បរិយាយ​របស់​ពួក​គេ​ ​មើល​ទៅ​ដូច​ចៅ​ចាក់ស្មុគ​នៅ​ ​លើ​ចុង​ត្នោត​ ​ដែល​គេ​ខ្លាច​តែ​ក្ដី​ស្រមៃ​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​ប្រឆាំង​ចាក់ស្មុគ​អស់​នេះ​ ​ធ្លាក់​ពី​ចុង​ត្នោត​ដល់​ក្ដី​មរណា​មុន​ថ្ងៃ​រះ​វិញ​ទេ​ ​។
ឯ​គណ​បក្ស​សមរ​ង្ស៊ី​ ដែល​តាំង​ខ្លួន​ឯង​ជា​ក្រុម​ប្រឆាំង​អាជីព​លេខ​១ នៅ​ប្រទេស​ ​កម្ពុ​ជា​នោះ​ ​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ដូច​ដើម​ត្នោត​កំបុត​ចុង​ហើ​យ​។​ ​នៅ​ពេល​នេះ​ ​មេ​បក្ស​គឺ​លោក​សម​ ​រ​ង្ស៊ី​ ដែល​បាន​ជាប់​ពិរុទ្ធ​ក្នុង​បទ​ល្មើស​ព្រហ្ម​ ​ទណ្ឌ​ច្រើន​ករណី​នោះ​ ​កំពុង​បង្ខំ​ចិ​ត្ដ​នី​រ​ទេស​ខ្លួន​ដោយ​ខ្លួន​ឯង​ប​ណ្ដោ​យ​ឱ្យ​ក្រុម​អ្នក​ ​នយោបាយ​រខេក​រខាក​ប្រ​ព្រឹ​ត្ដ​អំពើ​ប៉ោឡែ​អបាយ​មុខ​តាម​ទំនើង​ចិ​ត្ដ​រៀ​ងៗ​ខ្លួន​នៅ​ ​ក្នុង​ប្រទេស​ ​។ សកម្មភាព​ដឹកនាំ​របស់​មេ​បក្ស​សម​ ​រ​ង្ស៊ី​ ដែល​បាន​នាំ​ប្រជា​ពលរដ្ឋ​ ​ឱ្យ​ប្រ​ព្រឹ​ត្ដប​ទ​ល្មើស​ព្រហ្ម​ទណ្ឌ​កន្លង​មក​ ​ដូច​នាំ​ប្រជា​ពលរដ្ឋ​ឱ្យ​ជាប់​គុក​ហើយ​ខ្លួន​ ​គាត់​រត់​ចោល​យក​រួច​ខ្លួន​តែ​ម្នាក់​ឯង​នេះ​ជា​ដើម​ ​នាំ​ឱ្យ​គេ​មើល​ឃើញ​ថា​ ​មេ​បក្ស​ ​ម្នាក់​នេះ​បាន​បំផ្លាញ​គណ​បក្ស​ខ្លួន​ឯង​ ​ពីព្រោះ​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​គាំ​ទ្រ​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ បាន​ដក​ជំនឿ​ទុក​ចិ​ត្ដ​ ​និង​ឈប់​គាំ​ទ្រ​ត​ទៅ​ទៀត​ ​។ ម្យ៉ាង​នៅ​ផ្ទៃ​ក្នុង​ ​គណ​បក្ស​វិញ​ ​ក្រុម​ខិល​ខូច​បាន​និង​កំពុង​រៀបចំ​សេ​ណា​រី​យោ​ក្ដោប​ក្ដាប់​អំណាច​ក្នុង​ ​បក្ស​ជា​លក្ខ​ណៈ​គ្រួសារ​ ​និង​បក្ស​ពួក​និយម​យ៉ាង​មាំ​ ​ធ្វើ​ឱ្យ​ផ្ទៃ​ក្នុង​បែក​បាក់​គ្នា​យ៉ាង​ ​តិច​ចំនួន​៣ក្រុម​រួច​ហើយ​មក​ទល់​ពេល​នេះ​ ​។ ដូច្នេះ​ ​វាសនា​របស់​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ហាក់​ដូច​ស៊ូ​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ​ ​។ ប៉ុន្ដែ​ដើម្បី​ទប់​ជ្រែង​នឹង​ស្រោច​ស្រង់​ស្ថាន​ ​ការណ៍​ធ្លាក់​ជ្រោះ​របស់​ក្រុម​ប្រឆាំង​សមរ​ង្ស៊ី​នេះ​ ​មេ​បក្ស​ដែល​កំពុង​ខ្ចាត់​ព្រាត់​ ​លោក​សម​ ​រ​ង្ស៊ី​ បាន​រហ​ន់​កោះ​ម​ន្ដ្រី​ខិល​ខូច​របស់​ខ្លួន​ពី​ភ្នំពេញ​ទៅ​ប្រជុំ​គ្នា​រ​យៈ​ពេល​ ​ជិត​១អាទិត្យ​ ​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​ស​បា្ដ​ហ៍​នេះ​ ​ប្រយោជន៍​ស្ដារ​ស្ថាន​ភាព​ ​អាក្រក់​ក្នុង​គណ​ប​ក្ស​។​ ​ប៉ុន្ដែ​ការ​ព្យាយាម​ពូន​ជ្រួយ​របស់​សមរ​ង្ស៊ី​នេះ​ ​គ្មាន​លទ្ធ​ផល​ ​អ្វី​ប្រសើរ​ទេ​ ​ពីព្រោះ​ម​ន្ដ្រី​ខិល​ខូច​របស់​សមរ​ង្ស៊ី​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ ​“ឆ្មា​មិន​នៅ​កណ្ដុរ​ឡើង​រាជ្យ​” អស់​ហើយ​ ​។ ដូច្នេះ​ ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ក៏​កំពុង​ស្រូត​ ​ចុះ​ជម្រាល​យ៉ាង​លឿន​ ​ដែល​ពុំ​មាន​មេ​ណា​មក​ទប់​ជាប់​ដែរ​ ​។
ទោះបីជា​នៅ​ពេល​នេះ​ ​ក្រុម​អ​សតិ​ខ្លះ​ខំ​ជួយ​ស្ដារ​ក្រុម​អ្នក​ប្រឆាំង​យ៉ាង​ណា​ ​ក៏​មិន​ ​អាចយ​ក​អាសា​បាន​ដែរ​ ​។ យក​អាសា​មិន​បាន​ ​ពីព្រោះ​ក្រុម​ប្រឆាំង​ទាំង​ពីរ​រោង​ ​ដូច​ពោល​មក​នេះ​ ​សុទ្ធតែ​ជា​ក្រុម​បង់​មារយាទ​ដូច​គ្នា​ ​។ ពួក​គេ​ខំ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ ​គ្រា​អវសាន​នៃ​ជីវិត​នយោបាយ​របស់​ខ្លួន​ពេល​នេះ​ ​គឺ​ដើម្បី​ក​ញ្ជ្រោ​ក​បោក​បាច​បំផ្លាញ​ ​លទ្ធ​ផល​សង្គម​ដែល​កើត​ចេញ​ពី​ស្នាដៃ​ដឹកនាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​តែ​ ​ប៉ុណ្ណោះ​ ​គឺ​ក្នុង​ន័យ​ថា​ ​បើ​ពួក​គេ​មិន​បាន​ស៊ី​ ​ត្រូវ​តែ​ជាន់​ឈ្លី​កម្ទេច​ឱ្យ​ខ្ទេចខ្ទី​នូវ​ ​លទ្ធ​ផល​ទាំង​នោះ​ដែរ​ ​។ អាស្រ័យ​ហេតុ​នោះ​ ​បាន​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន​ ​សែន​ ​បាន​ ​សង្ខេប​ន័យ​ថា​ ​ក្រុម​ប្រឆាំង​សព្វ​ថ្ងៃ​ ​“រស់​មិន​ខ្លាំង​” តែ​ ​“ខ្សោយ​មិន​ស្លាប់​” ឡើយ​ ​នោះ​គឺ​មាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ជា​ដើម​ ​និង​គណ​បក្ស​សមរ​ង្ស៊ី​ ជា​ទី​បំផុត​ ៕
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

មន្ត្រីក្រសួងការបរទេសថៃ លោក ឆា វ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត នឹងមកទទួលយកជនជាតិថៃទាំង៥នាក់

ប្រភពដែលស្និទ្ធនឹងស្ថានទូតថៃ បាននិយាយថា មន្ត្រីក្រសួងការបរទេសថៃ លោក ឆា វ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត នឹងមកទទួលយកជនជាតិថៃទាំង៥នាក់ នៅនឹងស្ថានទូតថៃនៅថ្ងៃនេះ។ សូមជំរាបថាចៅក្រមកម្ពុជា លោក សួស សំអាត បានសម្រេចថាកាត់ ទោសជនជាតិថៃទាំង៥នាក់ អោយជាប់គុកចំនួន៩ខែ ប៉ុន្តែទោសទាំងនោះត្រូវព្យួរ ដោយការមិនបន្ត ដាក់គុកអ្នកទាំងនោះទៀតទេ ពីប្រោះបានជាប់អស់ មួយរយៈ ពេលហើយក្រោយការចាប់ខ្លនតាំងពីថ្ងៃទី២៩ធ្នូ ២០១០កន្លងមកនោះ។

សម្តេចហ៊ុនសែនព្រមានដល់ជនប្រព្រឹត្តអំពើមិន ប្រក្រតីឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីព្រមានដល់ជនប្រព្រឹត្តិ អំពើមិនប្រក្រតី មួយចំនួនឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។ សម្តេចបានមានប្រសាសន៍ ដោយក្រើនរំលឹកសារជា ថ្មីឲ្យមន្ត្រីណាក៏ ដោយបើសិនណាជាមានការពាក់ព័ន្ធ នឹងអំពើពុករលួយ ការជួយដូរគ្រឿងញៀន ការរំលោភដីធ្លី ការកាប់បំផ្លាញ ព្រៃឈើ ទោះបីជាអះអាងថាស្មោះស្ម័គ្រជាមួយ គណបក្សប្រជាជនកម្ពុជា ក៏ដោយ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ដើម្បីជៀស វាងពីការផ្តន្ទាទោស ដោយច្បាប់រដ្ឋ ។ ប្រសាសន៍របស់សម្តេចគឺស្របពេលដែលអង្គភាពប្រឆាំង អំពើពុករលួយបាននិងកំពុងបន្តការស៊ើបអង្កេតចំពោះជនសង្ស័យពាក់ព័ន្ធ នឹងករណីមិនប្រក្រត្រីផងនោះដែរ ។
សូមជម្រាបថាជនសង្ស័យមួយចំនួនពាក់ព័ន្ធនឹងអំពើពុករលួយនិងគ្រឿងញៀនត្រូវបានគេដឹង ថាអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ នៅក្នុងសន្នីសីទនៅអង្គភាពប្រឆាំងអំពើពុករលួយនាថ្ងៃទី២១ខែមករានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱមយិនទៀងបានឲ្យដឹងថា អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯកមឹក ដារ៉ា និង ប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ លោកជា ឡេង និងលោកឈៀង សុន អតីតស្នងការរងខេត្តបន្ទាយមានជ័យត្រូវបានគេចោទប្រកាន់ចំនួនពីរ បទល្មើសគឺបទពុករលួយនិងជួញដូរគ្រឿងញៀនដែល បទល្មើសនេះអាចប្រឈមនឹងការជាប់គុកអស់មួយជីវិត។
ទន្ទឹមនឹងនេះលោកឱមយិនទៀងបញ្ជាក់ថា អតីតស្នងការខេត្តបន្ទាយមានជ័យ លោកហ៊ុន ហ៊ាន ដែលត្រូវបានគេចាប់ខ្លួនក្នុង កាលពីថ្ងៃទី១០មករាត្រូវបានគេចោទតែមួយករណីប៉ុណ្ណោះគឺបទពុករលួយ ។លោកឱម យ៉ិនទៀងឱ្យដឹងថា សំណុំរឿងដ៏ធំមួយនេះត្រូវបានគេតាមដានតាំងពីឆ្នាំ២០០៧មកម្ល៉េះ មានសំណុំរឿងពី១៥ទៅ១៧ករណីដែល ជាប់ពាក់ពន្ធ័នឹងរឿងក្តីមួយនេះហើយទើបតែបំបែកបាននៅពេលនេះ។លោកឱម យ៉ិនទៀង បានអះអាងថា តុលាការបានអនុញ្ញាតឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតបន្ត សំណុំរឿងនេះ តែលោកអះអាងថា គ្មានអ្នកធំជាងមឹក ដារ៉ាជាប់ពាក់ពន្ធ័ក្នុងសំណុំរឿងនេះទេ។

CamBn

វិចារណកថា​ ​៖ ការ​ចាប់​ខ្លួន​សៀម​៧នាក់​នាំ​មក​នូវ​ ​បច្ច័យ​ល្អ​ដល់​ទំនាក់​ទំនង ​កម្ពុ​ជា​-ថៃ​

ចំ​ណាត់​វិធាន​ការ​ទប់​ស្កាត់​ចលនា​ស្នេហា​ជាតិ​ជ្រុល​និយម​ក្រុម​អាវ​លឿង​សៀម​ ​នា​ពេល​ថ្មី​ៗនេះ ពី​សំណាក់​អាជ្ញា​ធ​រ​ថៃ​នៅ​តាម​ព្រំ​ដែន​កម្ពុ​ជា​និង​ក្នុង​ក្រុង​បាងកក​ ​បន្ទាប់​ពី​កម្ពុ​ជា​ចាប់​សៀម​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​៧នាក់​នា​ពេល​នេះ​ ​ជា​បច្ច័យ​ល្អ​ក្នុង​ ​ទំនាក់​ទំនង​រវាង​រ​ដ្ឋា​ភិ​បា​ល​នៃ​ប្រទេស​ទាំង​ពីរ​ ​ហើយ​នេះ​ក៏​បញ្ជាក់​បង្ហាញ​នូវ​ជំហរ​ ​សុចរិត​ភាព​និង​ចរិត​ស៊ី​វិ​ល័​យ​របស់​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​យុគ​សម័យ​ទំនើប​ ​នេះ​ដែរ​ ​។
ដើម​ឡើយ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ធ្នូ​ ​ឆ្នាំទៅ​ ​ដែល​អាជ្ញា​ធ​រ​កម្ពុ​ជា​ចាប់​ឃាត់​ខ្លួន​ជន​ ​ជាតិ​សៀម​៧នាក់​ ​ពី​បទ​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ​ ​សាធារណ​ជន​និង​ ​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នានា​បាន​សម្ដែង​នូវ​ទុទ្ទិដ្ឋិនិយម​យ៉ាង​ខ្លាំង​អំពី​ទំនាក់​ទំនង​ ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ទើប​តែ​បាន​ផ្សះផ្សា​រ​ថ្មី​ៗនេះ​ថា​ ​នឹង​អាច​ត្រ​ឡប់​ទៅ​រក​ ​ភាព​តានតឹង​ឡើង​វិញ​ ​។ ពេល​នោះ​សោត​ ​ក្រុម​មេ​ដឹកនាំ​ក្រុង​បាងកក​ក៏​បាន​ធ្វើ​ ​អត្ថា​ធិ​ប្បា​យ​កាន់ជើង​ពួក​សៀម​កំហូច​ទាំង​៧នាក់​នោះ​ផង​ដែរ​, ប៉ុន្ដែ​ដោយសារ​ ​ការ​ព្យាយាម​ពន្យល់​ហេតុ​ផល​ត្រឹម​ត្រូវ​និង​ការ​ប្រកាន់​ជំហរ​របស់​កម្ពុ​ជា​ជាក់​ ​លាក់​ ​ក្នុង​ការ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ចំណង​មិ​ត្ដ​ភាព​របស់​ប្រទេស​ទាំង​ពីរ​ ​ព្រោះ​តែ​ ​ការ​ចាប់​ខ្លួន​ជន​ល្មើស​សៀម​ទាំង​៧នាក់​នោះ​ ​ធ្វើ​ឱ្យ​ក្រុង​បាងកក​ភ្លឺ​ភ្នែក​ហើយ​ ​ទទួល​ស្គាល់​ការ​ពិត​នៃ​កំ​ហុង​ឆ្គង​របស់​ជន​សៀម​ពាក់​អាវ​លឿង​ទាំង​នោះ​ដែរ​ ​។ អាស្រ័យ​ហេតុ​នេះ​ ​លើ​ទិដ្ឋភាព​រួម​នៃ​ទំនាក់​ទំនង​កម្ពុ​ជា​-ថៃ​ ​នៅ​តែ​ធ្វើ​ដំណើរ​ ​ទៅ​មុខ​ដោយ​រលូន​ជា​ប្រក្រតី​ ​ស្រប​ពេល​ដែល​ជន​សៀម​ទាំង​៧កំពុង​រង់​ចាំ​សវ​នា​ ​ការ​កាត់​ទោស​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​ ​។
ឥឡូវ​នេះ​ ​ក្រុម​បណ្ដាញ​ស្នេហា​ជាតិ​ជ្រុល​និយម​សៀម​ដែល​ធ្លាប់​ប្រឡាក់​ប្រឡូស​ ​នឹង​ឧក្រិដ្ឋ​កម្ម​រាប់​មិន​អស់​នៅ​នឹង​ស្រុក​ថៃ​តាំង​ពី​៤,៥ឆ្នាំ​រហូត​មក​នេះ​បាន​ត្រូវ​ ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​បាងកក​ចាត់​ការ​តាម​នីតិ​វិធី​ទៅ​លើ​ពួក​គេ​ជា​ប​ន្ដ​បន្ទាប់​ហើយ​ ​ដូច​ ​ ​នៅ​កម្ពុ​ជា​ដែល​កំពុង​តែ​ចាត់​ការ​ក្រុម​អាវ​លឿង​ទាំង​៧ដូច្នោះ​ដែរ​ ​។ ការ​ប​ង្ក្រា​ប​ ​និង​ទប់​ស្កាត់​ក្រុម​អាវ​លឿង​ស្នេហា​ជាតិ​ជ្រុល​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ពេល​មុន​និង​ ​ពេល​នេះ​ ​ជា​សញ្ញា​បង្ហាញ​ថា​ ​អាជ្ញា​ធ​រ​ថៃ​កំពុង​និង​ប​ន្ដ​កាត់​ផ្ដាច់​ ​បណ្ដាញ​ក្រុម​អាវ​ ​លឿង​ជា​ក​ង់ៗ​ដែល​ផ្ដើម​ឡើង​ដោយ​ការ​ចាប់​ពួក​មេ​កោយ​សំ​ខា​ន់ៗ​ញាត់​គុក​ជា​ ​ប​ណ្ដើ​រៗ​ ​ធ្វើ​ឱ្យ​ក្រុម​នេះ​បាក់​ផែនការ​ជា​ផ្ទាំ​ងៗ​ ​ហើយ​ដែល​តាម​ក្រុម​អ្នក​ឃ្លាំ​ ​មើល​នានា​ទ​ស្ស​ន៍​ទាយ​ថា​ ​ក្រុម​អាវ​លឿង​សៀម​នឹង​ត្រូវ​ស្ថិត​ក្នុង​សភាព​រលាយ​ ​រលំ​ឬ​យ៉ាង​ណោ​ច​ណាស់​ ​ក៏​បាត់បង់​មូល​ដ្ឋា​ន​គាំ​ទ្រ​ស្ទើរ​អស់​ ​ដូច​ពួក​ប្រឆាំង​ ​មួយ​ក្ដាប់​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​យើង​នេះ​ដែរ​ ​។
នៅ​នឹង​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ឈ្មោះ​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​អគ្គ​លេខាធិការ​ ​ក្រុម​អាវ​លឿង​សៀម​ដែល​ចចេស​រឹងរូស​ចំពោះ​ចៅក្រម​ស៊ើប​សួរ​របស់​កម្ពុ​ជា​ ​ដែល​កំពុង​ប​ន្ដ​ដេក​គុក​តែ​ម្នាក់​ឯង​នៅ​ព្រៃ​ស​នោះ​, មេ​ដឹកនាំ​ដ៏​សំខាន់​ម្នាក់​ទៀត​ ​របស់​ក្រុម​អាវ​លឿង​ឈ្មោះ​ឆាយ​វ៉ា​ត​ ​ស៊ី​សុ​វង្ស​ ​ត្រូវ​សមត្ថ​កិច្ច​ចាប់​វាយ​ខ្នោះ​ ​សែង​ដាក់​រថ​យ​ន្ដ​យក​ទៅ​ច្រក​គុក​កាល​ពី​ថ្ងៃ​ទី​ ​១៨ មក​រា​នេះ​ពី​បទ​បង្ក​វិនាស​កម្ម​ ​សេដ្ឋ​កិច្ច​ថៃ​ ​ក្នុង​ឱ​កាស​គាត់​នេះ​និង​បក្ស​ពួក​ឡោម​ព័ទ្ធ​អាកាស​យាន​ដ្ឋា​ន​ដ​ន​មឿង​ ​ ​ថៃ​ ​កាល​ពី​៣ឆ្នាំ​មុន​ ​។ ការ​ចាប់​ខ្លួន​នេះ​ ​ធ្វើ​នៅ​ពេល​គ្នី​គ្នា​គាត់​យក​ញ​ត្ដិ​ទៅ​ថ្វាយ​ ​ស្ដេច​សៀម​ឱ្យ​ជួយ​អ​ន្ដ​រាគ​ម​ន៍​ដោះ​លែង​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​ពី​ពន្ធនាគារ​ព្រៃ​ស​ ​របស់​កម្ពុ​ជា​ ​។ ឯ​មេ​ដឹកនាំ​ក្រុម​អាវ​លឿង​អ​ន្ទ្រើ​សៗ​ឯទៀត​ ​ដូច​ជា​សុ​ន្ធិ​ លឹ​ម​ថង​ ​គុល​ ​និង​ចម្លង​ ​ស្រី​មឿង​ ​ជា​ដើម​ ​ក៏​បាន​ជាប់​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​បំផ្លិច​បំផ្លាញ​ ​ទ្រព្យ​ស​ម្ប​ត្ដិ​សា​ធារ​ណៈ​ ​ពេល​ដឹកនាំ​បាតុកម្ម​ឡោម​ព័ទ្ធ​ព្រ​លាន​យ​ន្ដ​ហោះ​នៅ​គ្រា​ ​នោះ​ដែរ​ ​ហើយ​ក៏​មាន​ដីកា​កោះ​ហៅ​ម្ដង​ជា​ពីរ​ដង​រួច​ហើយ​ដែរ​ ​។ ដូច្នេះ​អាវ​លឿង​ ​សៀម​កំពុង​ដាច់​សរសៃ​ឈាម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ដែល​នៅ​ទី​បំផុត​នឹង​វិនាស​ខ្ចាត់​ ​ខ្ចាយ​ជា​អហោសិកម្ម​ ​។ ឧបមា​ថា​ ​បើ​ក្រុម​អាវ​លឿង​នេះ​រលាយ​ពិត​មែន​ ​នុ៎ះ​ទំនាក់​ ​ទំនង​កម្ពុ​ជា​-ថៃ​ ​នឹង​រឹង​រិ​ត​តែ​មាន​វឌ្ឍន​ភាព​លើ​គ្រប់​វិ​ស័​យ​យ៉ាង​លឿន​ថែម​ទៀត​ដែ​រ​។
ជ្រុង​មួយ​ទៀត​ដែល​ជា​សញ្ញា​នៃ​ការ​រក្សា​ស្ថាន​ភាព​ល្អ​រវាង​កម្ពុ​ជា​-ថៃ​ ​ក្នុង​កា​លៈ​ ​ទេ​សៈ​នេះ​ ​គឺ​ប្រទេស​ថៃ​បាន​យល់​និង​ទទួល​ស្គាល់​តម្លៃ​នៃ​អធិបតេយ្យ​របស់​កម្ពុ​ជា​ ​លើ​ចំ​ណាត់​ការ​នីតិ​វិធី​ទៅ​លើ​ជន​ជាតិ​សៀម​ទាំង​៧នេះ​ ​និង​ខិតខំ​ការពារ​បង្ការ​ក្រុម​ ​អាវ​លឿង​ឯ​ទៀត​មិន​ឱ្យ​បង្ក​អំពើ​ល្មើស​ផ្សេ​ងៗ​ ​ដែល​ជា​ទ​ង្វើ​បង្ក​អរិ​ភាព​រវាង​ជាតិ​ ​និង​ប្រទេស​ទាំង​ពីរ​ត​ទៅ​ទៀត​ ​។ ក្រៅ​ពី​នោះ​ ​ចំ​ណាត់​ការ​របស់​កម្ពុ​ជា​ពេល​នេះ​ ​ក៏​បង្ខំ​ឱ្យ​រដ្ឋ​បា​ល​ក្រុង​បាងកក​ប្រើ​នយោបាយ​ ​“ក្ដៅ​ស៊ី​រាក់​ ​ត្រជាក់​ស៊ី​ជ្រៅ​” ដែរ​ ​គឺ​អាជ្ញា​ធ​រ​ថៃ​បាន​ស្ម័គ្រ​ដោះ​លែង​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ដែល​បាន​ជាប់​ ​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ​ពី​បទ​កំហុស​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​កន្លង​មក​ឱ្យ​ មាន​សេរី​ភាព​វិញ​ហើយ​ដែរ​ ​។ សរុប​មក​ ​កម្ពុ​ជា​ចាប់​ខ្លួន​ជន​ល្មើស​សៀម​ទាំង​៧ នេះ​ ​បាន​កើត​ជា​បច្ច័យ​ល្អ​មួយ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុ​ជា​និង​ថៃ​យ៉ាង​ពិត​ប្រាកដ​ ​។ នេះ​ក៏​ជា​ការ​លើក​ទឹក​ចិ​ត្ដ​យ៉ាង​ធំ​សម្បើម​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ​ពិសេស​ ​វីរ​យុទ្ធ​ជន​ល្បាត​ព្រំ​ដែន​ឱ្យ​កាន់តែ​មាន​មោ​ទ​នភា​ព​ប្រកបដោយ​ទឹក​ចិ​ត្ដ​ក្លាហាន​ ​ស្នេហា​ជាតិ​ ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ​ឱ្យ​រឹង​មាំ​ឥត​ឃ្លៀង​ឃ្លាត​ជា​យូរ​អង្វែង​ ​ទៅ​មុខ​ទៀត 
 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

វិចារណកថា​ ​៖ ក្រុម​ប្រឆាំង​ប្រថុយ​ប្រថាន​ធ្វើ​វិច្ឆេទ​កម្ម​ផ្ទៃ​ក្នុង​គណ​បក្ស​ប្រជា​ជន​

បន្ទាប់​ពី​គណ​បក្ស​ប្រជា​ជន​បាន​ប្រា​រ​ឰ​ទិវា​ជ័យ​ជំ​នះ​ ​៧មក​រា​ ​លើក​ទី​៣២ កន្លង​ ​មក​នេះ​ ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​បាន​បើក​យុទ្ធ​ការ​ធ្វើ​វិច្ឆេទ​កម្ម​មក​លើ​ប្រមុខ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ជាប់​រហូត​ ​។ យុទ្ធ​ការ​នេះ​ប្រ​ចុ​ប​ប្រចែង​ដោយ​ប្រព័ន្ធ​ ​ឃោសនា​បរទេស​ ​និង​អង្គ​ការ​ខ្លះ​គឺ​គេ​ជួយ​បន្ទរ​បង្ក​ជា​បរិយាកាស​អាប់​អួ​លាប​ ​ពណ៌​កម្ពុ​ជា​យ៉ាង​ខ្មៅ​ងងឹត​ ​មើល​តែ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ជាស​ត្រូវ​សួរ​ពូជ​របស់​ ​ពួក​គេ​ជា​ច្រើន​តំណ​មក​ហើយ​ដូច្នោះ​ដែរ​ ​។
នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ ​ខ​ណៈ​ដែល​ក្រុម​ប្រេត​ ​អា​ដាម​ ​នៃ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​ ​មនុស្ស​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​បាន​ធ្វើ​អត្ថា​ធិ​ប្បា​យ​តាម​រ​យៈ​វិទ្យុ​អាស៊ី​សេរី​ ​ដោយ​ផាត់​ ​ពណ៌​ថ្នាក់​ដឹកនាំ​កម្ពុ​ជា​ ​ពិសេស​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​ថា​ជា​ជន​ពុក​រលួយ​ផ្ដាច់​ការ​ ​គ្រប់​បែប​សព្វ​យ៉ាង​នោះ​, វិទ្យុ​អង់គ្លេស​ ​BBC​ ​ក៏​បាន​ផ្សាយ​នូវ​អត្ថ​បទ​របស់​អង្គ​ការ​ ​ប​រិ​ស្ថាន​ក្លូ​ប​ល​វីត​ណេ​ស​ថា​ ​កម្ពុ​ជា​ជា​ប្រទេស​សម្រាប់​ដាក់​លក់​ដែ​រ​។​ ​ឥឡូវ​នេះ​ ​សោត​ ​ក្រុម​ប្រឆាំង​ក្នុង​ស្រុក​កំពុង​បើក​យុទ្ធ​ការ​ធ្វើ​វិច្ឆេទ​កម្ម​នយោបាយ​ទៅ​ ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ដោយ​ពួក​នេះ​ខំ​ប្រ​កូ​ក​ប្រកាស​នូវ​របស់​ដែល​ហៅ​ថា​ ​ ​ការ​ចាប់​ផ្ដើម​បែក​បាក់​ផ្ទៃ​ក្នុង​គណ​បក្ស​កាន់​អំ​ណា​ច​។​ ​ពួក​គេ​ចាប់​ផ្ដើម​ឃោសនា​ ​ដោយ​ចង្អុល​បង្ហាញ​នូវ​ព្រឹត្ដិ​ការណ៍​ចាប់​ពួក​ឧត្ដម​សេនីយ៍​មហាផ្ទៃ​ដែល​ជាប់​ពាក់​ ​ព័ន្ធ​ក្នុង​អំពើ​ជួញ​គ្រឿង​ញៀន​ប៉ុន្មាន​នាក់​បច្ចុប្បន្ន​ថា​ជា​ការ​វាយ​បំបាក់​ខ្សែ​ន​យោ​ ​បាយ​ប៉ែក​ខាង​លោក​ស​ ​ខេ​ង​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​មហាផ្ទៃ​ ​។ ទោះបីជា​លោក​រដ្ឋ​ម​ន្ដ្រី​ មហាផ្ទៃ​ ​ស​ ​ខេ​ង​ ​បាន​បញ្ជាក់​រួច​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​អំពី​ដំណើរ​ការ​ច្បាប់​ចាប់​ ​ពិរុទ្ធ​ទៅ​លើ​ម​ន្ដ្រី​ថ្នាក់​ឧត្ដម​សេនីយ៍​មហាផ្ទៃ​ខ្លះ​ដែល​ជាប់​ចោទ​ពី​បទ​ជួញ​គ្រឿង​ ​ញៀន​ថា​ជា​បញ្ហា​បុគ្គល​ផ្ទាល់​ខ្លួន​របស់​គេ​ម្នា​ក់ៗ​ក៏​ដោយ​ ​ក៏​នៅ​ថ្ងៃ​ម្សិល​ ​មេ​ ​គណ​បក្ស​សិទ្ធិ​មនុស្ស​នៅ​តែ​ប្រើ​សំដី​ញំ​ត្រណោត​ប្រកាន់​ចោទ​ទាំង​ពភ្លីពភ្លើ​ទៅ​លើ​ ​របស់​ដែល​គាត់​ថា​មាន​សញ្ញា​នៃ​ការ​ប្រេះ​ស្រាំ​ផ្ទៃ​ក្នុង​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ដែល​មាន​និន្នាការ​ខុស​គ្នា​នោះ​ដដែល​ ​។
ការ​លើក​ឡើង​របស់​ក្រុម​ប្រឆាំង​លើ​មូល​បទ​នៃ​ការ​ប្រេះ​ស្រាំ​ឬ​បែក​បាក់​ផ្ទៃ​ក្នុង​ ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ដែល​កំពុង​កាន់​អំណាច​នេះ​ ​ដោយ​ពិត​ទៅ​វា​ជា​រឿង​ចាស់​ ​កំ​ព្រោក​នៃ​យុទ្ធ​សា​ស្ដ្រ​របស់​ក្រុម​ប្រឆាំង​ ​ហើយ​វិធី​បំបាក់​នេះ​ក៏​ពុំ​ដែល​ទទួល​ ​ជោគជ័យ​ម្ដង​ណា​ដែរ​ ​ពិសេស​តាំង​ពី​ពីរ​បី​អា​ណ​ត្ដិ​នៃ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​កន្លង​ម​ក​។​ ​គេ​នៅ​ចាំ​បាន​ថា​ ​កាល​បោះ​ឆ្នោត​អា​ណ​ត្ដិ​ទី​២(១៩៩៨) និង​អា​ណ​ត្ដិ​ទី​៣ (២០០៣) គណ​បក្ស​សមរ​ង្ស៊ី​ និង​គណ​បក្ស​ខ្លះ​ទៀត​ ​រួម​ជាមួយ​ប្រព័ន្ធ​ឃោសនា​ប្រឆាំង​ ​មួយ​ចំនួន​បាន​បំ​ផ្លោង​ព្រឹត្ដិ​ការណ៍​អកុសល​ជា​ច្រើន​ថា​ ​គណ​បក្ស​ប្រជា​ជន​ ​កម្ពុ​ជា​បាន​បែក​ចេញ​ជា​ពីរ​ហើយ​ ​រវាង​លោក​ជា​ ​ស៊ី​ម​ ​ប្រធាន​គណ​បក្ស​ ​នឹង​ ​លោក​ ​ហ៊ុន​ ​សែន​ ​អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ ​។ កាល​នោះ​ ​គណ​បក្ស​សមរ​ង្ស៊ី​ បាន​បង្កើត​ជំរំ​ត​ស៊ូ​ស្រមោល​មួយ​ដែល​ហៅ​ថា​ជា​ក្រុម​របស់​លោក​ជា​ ​ស៊ី​ម​ ​នៅ​ ​តំបន់​អូរ​ស្មាច់​ ​ជាប់​ព្រំ​ដែន​សៀម​ហើយ​ឃោសនា​ថា​ ​ភា​គី​លោក​ ​ជា​ ​ស៊ី​ម​ ​កំពុង​ ​ប្រមូល​កម្លាំង​គាំ​ទ្រ​នយោបាយ​ពេល​នោះ​ទៀត​ផង​ ​។ ឯ​នៅ​នឹង​ក្រុង​ភ្នំពេញ​នេះ​វិញ​ ​ក្រុម​ប្រឆាំង​ដដែល​បាន​បំផុស​ព័ត៌មាន​បំផ្លើស​ព្រឹត្ដិ​ការណ៍​រាល់​ថ្ងៃ​ស្ដី​ពី​ការ​ប្រទាំង​ ​ប្រទើស​ប្រេះ​ស្រាំ​ផ្ទៃ​ក្នុង​គណ​បក្ស​ប្រជា​ជន​ ​ដែល​ពេល​ខ្លះ​គេ​ហ៊ាន​ឃោសនា​រហូត​ ​ដល់​ថា​ ​មាន​កម្លាំង​ប​ដិ​បក្ស​ក្នុង​គណ​បក្ស​ប្រជា​ជន​ឡោម​ព័ទ្ធ​ត្រៀម​វាយ​ផ្ដួល​គ្នា​ ​តាម​មធ្យោបាយ​អាវុធ​ទៀត​ផង​ ​។ ប៉ុន្ដែ​ សកម្មភាព​ឃោសនា​បំភាន់​និង​លាប​ពណ៌​ ​របស់​គណ​បក្ស​ប្រឆាំង​ពេល​នោះ​ ​ពុំ​បាន​ទទួល​លទ្ធ​ផល​អ្វី​ទាំង​អស់​ ​ពីព្រោះ​ការ​ពិត​ ​គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​នៅ​តែ​ជា​គណ​បក្ស​មាន​សាមគ្គី​ផ្ទៃ​ក្នុង​រឹង​មាំ​ដូច​ដែក​ថែប​ ​ជា​ដដែល​ ​ហើយ​នៅ​តែ​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​ជា​ប​ន្ដ​បន្ទាប់​រហូត​មក​ ​។
ឥឡូវ​នេះ​ ​នៅ​មុន​ការ​បោះ​ឆ្នោត​អា​ណ​ត្ដិ​ទី​៥ ក្រុម​ប្រឆាំង​របស់​លោក​ ​កឹ​ម​ ​សុ​ខា​ ​ ​បាន​ចាប់​ផ្ដើម​យក​មេ​រៀន​កំហូច​របស់​គណ​បក្ស​សមរ​ង្ស៊ី​មក​ឃោសនា​ញុះ​ ​ញ​ង់​បំបែក​បំបាក់​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ឡើង​វិញ​នេះ​ ​ជា​សកម្មភាព​មួយ​ដែល​ ​ក្រុម​អ្នកតា​ម​ដាន​នយោបាយ​ខ្មែរ​ចាត់​ថា​ជា​ការ​ចំណាយ​កម្លាំង​ដ៏​ឥត​ប្រយោជន៍​ ​របស់​ក្រុម​ប្រឆាំង​រខេក​រខាក​មួយ​នេះ​ ​។ អ្នក​ណា​ក៏​ដឹង​ឮ​គ្រប់​គ្នា​រួច​ហើយ​ថា​ ​អង្គ​ ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និង​កំពុង​ប​ន្ដ​យុទ្ធ​សា​ស្ដ្រ​ប​ង្ក្រា​ប​បទ​ល្មើស​ពុក​រលួយ​ ​ក្នុង​នោះ​គេ​ឃើញ​មិន​មែនមាន​តែ​ឧត្ដម​សេនីយ៍​និង​វរ​សេនីយ៍​ប៉ុន្មាន​នាក់​ត្រូវ​ ​ជាប់​ជំពាក់​ពិរុទ្ធ​ភាព​នៃ​អំពើ​ពុក​រលួយ​ទេ​ ​តែ​គេ​រំពឹង​ថា​នឹង​មាន​ម​ន្ដ្រី​ជា​ច្រើន​ ​ទៀត​អាច​នឹង​ជាប់​ក្នុង​សំណាញ់​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថែម​ទៀត​ ​។ ម្យ៉ាង​ទៀត​ ​ម​ន្ដ្រី​ដែល​ត្រូវ​ប្រឈម​នឹង​រនុក​ច្បាប់​នៅ​ពេល​អនាគត​ ​មិន​ថា​ជា​នរណា​ឬ​ម​ន្ដ្រី​ ណា​នៅ​ក្នុង​បក្ស​ស​ម្ព័​ន្ធ​ណា​ទេ​ ​ឱ្យ​តែ​មាន​បទ​ល្មើស​ភស្ដុ​តាង​ជាក់​ស្ដែង​ ​គឺ​ត្រូវ​ ​ប​ង្ក្រា​ប​ចាប់​ឃាត់​ខ្លួន​ជា​យថាហេតុ​ ​។ ដូច្នេះ​ ​ការ​បំ​ផ្លោង​ដំណឹង​អកុសល​របស់​ ​ក្រុម​ប្រឆាំង​នៅ​ពេល​នេះ​អំពី​ថា​មាន​ការ​ប​ង្ក្រា​ប​អ្នក​មាន​និន្នាការ​ខុស​ខ្សែ​គ្នា​ក្នុង​ ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​វា​ជា​ការ​ឃោសនា​ឆាប់​ហួស​ពេក​ ​និង​ជា​ទ​ស្ស​នៈ​រ​វើ​ ​រ​វាយ​ព​ភ្លឺ​ពភ្លើ​គ្មាន​តម្លៃ​ឡើយ​ ​។ ទី​បំផុត​ពួក​នេះ​នឹង​ចាញ់​អាត្មា​ដូច​សម្ពន្ធ​មិ​ត្ដ​ ​របស់​គេ​ធ្លាប់​បរាជ័យ​ម្ដង​ជា​ពីរ​ដង​តាំង​ពី​យូរ​មក​ហើយ​នោះ​ដែរ​ ​។
នគរ​វ​ត្ដ​មាន​ក្ដី​សោក​ស្ដាយ​ចំពោះ​អ្នក​នយោបាយ​ប្រឆាំង​ទាំងឡាយ​ដែល​ចេះ​ ​តែ​ប្រើ​នយោបាយ​បំបែក​បំបាក់​ខ្មែរ​គ្នា​ឯង​ ​ដោយ​បង្ហាញ​នូវ​ចេតនា​អាក្រក់​ហួស​ ​ហេតុ​បែប​នេះ​ ​។ យើង​យល់​ថា​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត​ដែល​បោះ​ឆ្នោត​ ​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ទទួល​អាស​នៈ​សភា​ចំនួន​៩០លើ​១២៣អាស​នៈ​ក្នុង​ ​អា​ណ​ត្ដិ​ទី​៤នេះ​ ​ពិត​ជា​មិន​អត់​ឱ​ន​ទោស​ដល់​ក្រុម​ប្រឆាំង​ដ៏​រយីក​រយាក​អស់​នេះ​ ​ឡើយ​ ​បើ​សិន​ជា​ក្រុម​ប្រឆាំង​នៅ​តែ​ប​ន្ដ​នយោបាយ​ហែក​ហួរ​គណ​បក្ស​ប្រជា​ជន​ ​ដោយ​គ្មាន​ហេតុ​ផល​ត្រឹម​ត្រូវ​បែប​នេះ​ ​។ យើង​ធ្លាប់​ឮ​ក្រុម​មេ​ដឹកនាំ​គណ​បក្ស​ ​សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម​ ​សុ​ខា​ ​តែង​ឃោសនា​ជា​ញឹ​ក​ញាប់​ថា​ ​គណ​បក្ស​លោក​ ​មិន​យក​ខ្មែរ​ធ្វើ​ជាស​ត្រូវ​របស់​ខ្លួន​ ​គឺ​ថា​ខ្មែរ​គ្រប់​និន្នាការ​អាច​រួម​ជាមួយ​គណ​បក្ស​ ​សិទ្ធិ​មនុស្ស​បាន​គ្រប់​ពេល​ទាំង​អស់​ ​ឱ្យ​តែ​ខ្មែរ​ទាំង​នោះ​មាន​ឧត្ដម​គតិ​ជាតិ​ពិត​ ​ប្រាកដ​ ​។ ប៉ុន្ដែ​ឥឡូវ​នេះ​ ​លោក​កឹ​ម​ ​សុ​ខា​ ​បែរ​ជា​បញ្ចេញ​ទ​ង្វើ​បំបែក​បំបាក់​ ​គណ​បក្ស​ប្រជា​ជន​ដែល​កំពុង​ទទួល​ការ​គាំ​ទ្រ​ពី​ប្រជា​ជន​ស្ទើរ​១០០ភាគ​រយ​ ​នៅ​ ​ទូ​ទាំង​ប្រទេស​ទៅ​វិញ​ ​។ គេ​គិត​ថា​ ​ប្រធាន​គណ​បក្ស​ប្រឆាំង​មួយ​នេះ​កំពុង​អនុ​វ​ត្ដ​ ​“ទ្រឹស្ដី​ក្បត់​ខ្លឹម​សារ​” ទាំងស្រុង​ហើយ​ ​ដែល​ទ​ង្វើ​នេះ​នឹង​ត្រូវ​រង​ការ​ផ្ដន្ទា​ទោស​ពី​ ​ប្រជា​ជន​យ៉ាង​ដំណំ​នៅ​ពេល​ខាង​មុខជា​មិន​ខាន​៕          
 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

វិចារណកថា​​៖ នៅ​ភ្នំពេញ​កាត់​ទោស​ជន​ជាតិ​សៀម​ ក្រុង​បាងកក​នឹង​កើត​កលិយុគ​

ក្នុង​រ​យៈ​ពេល​ក​ន្លៈ​ខែ​មក​នេះ​ ​មាន​រឿងរ៉ាវ​សំ​ខា​ន់ៗ​ចំនួន​៣ដែល​ទាញ​មតិ​សា​ធា​ ​រ​ណៈ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​គឺ​រឿង​អាជ្ញា​ធ​រ​ខ្មែរ​ចាប់​ជន​វង្វេង​ផ្លូវ​សៀម​ ​៧នាក់​, រឿង​ចាប់​បណ្ដា​ម​ន្ដ្រី​មហាផ្ទៃ​និង​ចៅ ក្រម​​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ក្នុង​មុខ​ ​របរ​ធ្វើ​ជំនួញ​គ្រឿង​ញៀន​ ​និង​រឿង​ចាប់​ម​ន្ដ្រី​យោធា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជ្រើស​ ​រើស​កម្លាំង​ខុស​ច្បាប់​ ​។ ប៉ុន្ដែ​រឿង​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​រឿង​ជន​វង្វេង​ផ្លូវ​សៀម​ ​ទាំង​៧នាក់​ ​ដែល​ឥឡូវ​នេះ​ក្នុង​ចំណោម​អ្នក​ទាំង​៧ មាន​៦នាក់​បាន​ទទួល​ការ​ ​សន្ដោស​ពីសា​លា​ឧទ្ធរណ៍​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​រង់​ចាំ​ការ​បើក​សវ​នា​ការ​ ​នៅ​ពេល​ខាង​មុខ​ ​។
សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មក​រា​ ​បាន​អនុគ្រោះ​ដោះ​លែង​ជន​ជាតិ​សៀម​៤ នាក់​ទៀត​ចេញ​ពី​គុក​ព្រៃ​ស​ឱ្យ​មក​នៅ​ក្រៅ​ឃុំ​ក្នុង​ស្ថាន​ទូត​ថៃ​ ​ក្រុង​ភ្នំពេញ​, នៅ​ ​សល់​តែ​មេ​កន្ទ្រាញ​ក្រុម​អាវ​លឿង​ម្នាក់​គត់​គឺ​លោក​វី​រៈ​ ​ស៊ូ​ម​ខ្វាម​គី​ត​ ​ឱ្យ​សម្រាក​ ​ក្នុង​គុក​ព្រៃ​សត​ទៅ​ទៀត​ ​។ ដូច្នេះ​ ​ក្នុង​ចំណោម​ជន​ជាតិ​សៀម​ទាំង​៧ ដែល​សមត្ថ​ ​កិច្ច​កម្ពុ​ជា​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ធ្នូ​ ​២០១០ ក្នុង​បទ​ឆ្លង​ដែន​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ ​ខុស​ច្បាប់​នោះ​មាន​៦នាក់​បាន​រួច​ពី​គុក​មក​សម្រាក​ក្នុង​ស្ថាន​ទូត​ប្រទេស​ខ្លួន​ ​។ សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ព្រឹក​ម្សិល​ចំពោះ​វាសនា​ជន​ជាតិ​សៀម​ទាំង​ ​នោះ​ ​ត្រូវ​ចំ​នឹង​ក្ដី​រំពឹង​របស់​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​លោក​អាប់​ភី​ស៊ី​ត​ ​វេចា​ជី​វៈ​ ​ដែល​បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ក្រុង​បាងកក​មុន​នេះ​មួយ​ថ្ងៃ​ថា​ ​លោក​សង្ឃឹម​ ​ថា​រឿងរ៉ាវ​ជន​ជាតិ​ថៃ​ទាំង​៧នឹង​ត្រូវ​ដោះ​លែង​ឬ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដែរ​នោះ​ ​។ ទោះ​យ៉ាង​ណា​ ​ករណី​លោក​មេ​ធំ​អាវ​ ​លឿង​ឈ្មោះ​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​ដែល​នៅ​តែ​ត្រូវ​ជាប់​ឃុំ​តែ​ម្នាក់​ឯង​ ​(ក្នុង​ចំណោម​គ្នី​ ​គ្នា​៧នាក់​) នៅ​ឡើយ​នេះ​ ​វា​មិន​ល្អ​ជា​ចំពោះ​អ្នក​នយោបាយ​ក្រុង​បាងកក​និង​ក្រុម​ ​អាវ​លឿង​ប៉ុន្មាន​ឡើយ​ ​។
ពេល​នេះ​នៅ​ពី​មុខ​អគារ​ទី​ស្ដី​ការ​រ​ដ្ឋា​ភិ​បា​ល​ថៃ​ក្រុង​បាងកក​ ​ក្រុម​អាវ​លឿង​ ​បាន​ប​ន្ដ​បោះ​ត​ង់​ប្រមូល​ផ្ដុំ​គ្នា​ស្រែក​អាក្រោស​ដេញ​លោក​អាប់​ភី​ស៊ី​ត​និង​រដ្ឋ​ម​ន្ដ្រី​ ការ​បរទេស​, រដ្ឋ​ម​ន្ដ្រី​ការពារ​ជាតិ​និង​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ស៊ូ​ថេ​ប​ ​ថង​ស៊ូ​បាន​ឱ្យ​ចុះ​ ​ចេញ​ពី​តំណែង​ ​ដោយសារ​តែ​ក្រុម​អ្នក​ទាំង​៤ មិន​អាច​ជួយ​យក​អាសា​ជន​ជាតិ​ ​សៀម​ទាំង​៧ឱ្យ​ផុត​ពី​គុក​ព្រៃ​ស​នៅ​ប្រទេស​ខ្មែរ​ ​និង​ចោទ​ថា​អ្នក​នយោបាយ​ទាំង​ ​នេះ​បាន​ធ្វើ​ឱ្យ​ថៃ​បាត់បង់​ទឹក​ដី​ ​។ ដូច្នេះ​ ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​កាល​ ​ពី​ព្រឹក​ម្សិល​ ​គេ​ជឿ​ថា​ ​ជា​ការ​ស្រោច​សាំង​ទៅ​លើ​ភ្លើ​ង​ដែល​កំពុង​ឆាប​ឆេះ​ស្រាប់​ ​នៅ​ក្រុង​បាងកក​ឱ្យ​កាន់តែ​សន្ធោ​សន្ធៅ​ឡើង​ ​ហើយ​ភាព​វឹកវរ​ប្រឆាំង​តប​ត​គ្នា​ ​នៅ​កណ្ដាល​ក្រុង​បាង​ក​ប្រាកដ​ជា​កើត​មាន​ដោយ​ចៀស​មិន​ផុត​ ​។ ក្រុម​មេ​ដឹកនាំ​ ​អាវ​លឿង​ដែល​ខក​បំណង​ជា​ច្រើន​លើក​ក្នុង​ការ​លើក​គ្នា​មក​អុកឡុក​នៅ​តាម​ ​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​ហើយ​នោះ​ ​ម្សិល​មិ​ញ​ក៏​បាន​លើក​គ្នា​យក​ញ​ត្ដិ​ថ្វាយ​ស្ដេច​ ​សៀម​ឱ្យ​ជួយ​ធ្វើ​អ​ន្ដ​រាគ​ម​ន៍​ក្នុង​ករណី​សៀម​៧នាក់​ជាប់​គុក​នៅ​កម្ពុ​ជា​នេះ​ដែរ​ ​។ ទោះ​យ៉ាង​ណា​ ​គេ​មិន​ជឿ​ថា​ ​ស្ដេច​សៀម​មាន​ឥទ្ធិ​ពល​អ្វី​មក​ជ្រៀត​ជ្រែក​ប្រព័ន្ធ​ ​តុលាការ​កម្ពុ​ជា​កើត​ឡើយ​ ​។ អាស្រ័យ​ហេតុ​នេះ​ ​ក្រុម​អាវ​លឿង​និង​ក្រុម​អ្នក​កាន់​ ​អំណាច​ក្រុង​បាងកក​ប្រាកដ​ជា​នឹង​ត្រូវ​ត​តាំង​បង្ហូរ​ឈាម​គ្នា​បង្ក​ចលាចល​មួយ​រ​យៈ​ ​ទៀត​ជា​ពុំ​ខាន​ ​។
អំពី​បុរស​ចំណាស់​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​ដែល​ត្រូវ​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ ​ក្រៅ​ឃុំ​នោះ​ ​គាត់​នេះ​និង​លេខា​ធិ​កា​រិ​នី​របស់​គាត់​ជាប់​ក្នុង​បទ​ចោទ​ដល់​ទៅ​៣ ករណី​ ​គឺ​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​, ចូល​ទី​លាន​យោធា​កម្ពុ​ជា​ក្នុង​បំណង​ ​ទុច្ចរិត​ ​និង​ការ​ធ្វើ​ចារ​កម្ម​បង្ក​អ​ស​ន្ដិ​សុខ​ដល់​កម្ពុ​ជា​ ​។ ជន​ចំណាស់​សៀម​ម្នាក់​នេះ​ ​ធ្លាប់​ងងើល​ឆ្លង​ចូល​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ជា​ច្រើន​លើក​ហើ​យៗ​បាន​សន្យា​លើ​ ​លិខិត​ស្នាម​ជាមួយ​កង​កម្លាំង​ព្រំ​ដែន​ខ្មែរ​ថា​លែង​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ជា​ច្រើន​ ​លើក​រួច​ហើយ​ដែ​រ​។​ ​ប៉ុន្ដែ​គាត់​នេះ​នៅ​តែ​ចចេស​ក្នុង​បទ​ល្មើស​ដដែល​ទៀត​ដោយ​ ​មាក់ងាយ​ថា​ ​កម្ពុ​ជា​មិន​ហ៊ាន​ធ្វើ​អ្វី​គេ​នោះ​ទេ​ ​។ អ្វី​ដែល​គេ​នៅ​ចាំ​នៅ​ពេល​សួរ​ ​ចម្លើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ​គឺ​មេ​អាវ​លឿង​ម្នាក់​នេះ​ហើយ​ ​ដែល​ឆ្លើយ​ប្រាប់​ ​ចៅក្រម​ស៊ើប​សួរ​ថា​ ​គេ​ឆ្លង​ដែន​នេះ​ចង់​ឱ្យ​កម្ពុ​ជា​ចាប់​ខ្លួន​គាត់​នេះ​ឯង​ ​។ ដោយ​ ​សារ​តែ​គាត់​មាន​បំណង​អ៊‌ី​ចឹ​ង​ទេ​ដឹង​ ​បាន​ជា​សាលា​ឧទ្ធរណ៍​សម្រេច​សេចក្ដី​ឱ្យ​គាត់​ ​ប​ន្ដ​ដេក​គុក​តាម​បំណង​ប្រាថ្នា​យ៉ាង​នេះ​ ​។
ដោយ​ឡែក​ ​ក្រុម​ឧត្ដម​សេនីយ៍​និង​វរ​សេនីយ៍​ខ្មែរ​យ៉ាង​ហោច​៤នាក់​ ​ត្រូវ​តុលា​ ​ការ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ហើយ​នៅ​ដើម​ស​បា្ដ​ហ៍​នេះ​ពី​បទ​ ​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុក​រលួយ​ជួញ​ដូរ​គ្រឿង​ញៀន​ ​។ ឥឡូវ​នេះ​ ​អាជ្ញា​ធ​របា​ន​ដាក់​គុក​ ​បំបែក​គ្នា​អស់​ហើយ​ ​ដើម្បី​ដេក​ចាំ​ថ្ងៃ​បើក​សវ​នា​ការ​កាត់​ទោស​គឺ​ឧត្ដម​សេនីយ៍​ ​ម៉ឹ​ក​ ​ដា​រា​ ​ត្រូវ​បញ្ជូន​ពី​បន្ទាយ​មាន​ជ័យ​មក​ដាក់​នៅ​ព្រៃ​ស​, លោក​ឧត្ដម​សេនីយ៍​ ​ហ៊ុន​ ​ហ៊ាន​ ​និង​វរ​សេនីយ៍​ឈៀ​ង​ ​សុ​ន​ ​បញ្ជូន​ទៅ​ច្រក​ពន្ធនាគារ​នៅ​សៀមរាប​, ឯ​ ​លោក​វរ​សេនីយ៍​ជា​ ​ឡេ​ង​ ​ត្រូវ​សម្រាក​នៅ​នឹង​ពន្ធនាគារ​បន្ទាយ​មាន​ជ័យ​ ​។ ឯ​បក្ស​ ​ពួក​មួយ​ហ្វូង​ទៀត​ដែល​មាន​គ្នា​ជិត​១០នាក់​ ​ត្រូវ​ចាប់​ខ្លួន​ពី​មុ​នៗ​នោះ​ ​ខ្លះ​ជាប់​នៅ​ ​នឹង​បន្ទាយ​មាន​ជ័យ​ ​ឯ​ខ្លះ​ជាប់​នៅ​ពន្ធនាគារ​ពោធិ៍សាត់​គ្រ​ប់ៗ​គ្នា​ហើយ​ដែរ​ ​បន្ទាប់​ ​ពី​សួរ​ចម្លើយ​មួយ​លើក​ជា​ពីរ​លើក​ ​។ នៅ​ក្នុង​រឿង​ទោស​ទណ្ឌ​នេះ​ដែរ​ ​ថ្នាក់​វរ​សេនីយ៍​ ​ចំនួន​៣រូប​ដែល​មាន​ឈ្មោះ​ ​សា​មិ​ត្ដ​ ​វី​រៈ​, លោក​ពើ​យ​ ​ប៉ែល​ ​ម្នាក់​ទៀត​គឺ​ ​រុន​ ​សារា​ត​ ​ជា​អ្នក​បើក​រថ​យ​ន្ដលោក​សា​មិ​ត្ដ​ ​វី​រៈ​ ​ដែល​ទាក់ទង​នឹង​រឿង​ជ្រើស​រើស​ ​កម្លាំង​ដោយ​ខុស​ច្បាប់​ហើយ​ដែល​ធ្លាប់​ជា​យុទ្ធ​មិ​ត្ដ​របស់​ចលនា​សេរី​ជាតិ​កម្ពុ​ជា​ ​ឬ​ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ ​ជ​ធ​ធ​ ​នោះ​ ​ក៏​តុលាការ​យោធា​កំពុង​ចាត់​ការ​ ​តាម​នីតិ​វ​ធី​ដែរ​ ​។
ព័ត៌មាន​សំ​ខា​ន់ៗ​នៅ​ស​បា្ដ​ហ៍​នេះ​ក្នុង​ប្រទេស​កម្ពុ​ជា​មាន​បី​មុខ​ព្រួញ​នេះ​ដែល​សាធារណ​ជន​កំពុង​តាម​ដាន​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​បំផុត​ ​។ នគរ​វ​ត្ដ​ជឿ​ថា​ ​ព័ត៌មាន​ទាំង​អស់​នេះ​នឹង​រឹត​តែ​ក្ដៅ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ពីព្រោះ​រឿង​រ៉ាង​ទាំង​ ​នេះ​ ​សុទ្ធតែ​ត្រៀម​លក្ខ​ណៈ​ចូល​រង្វង់​ក្រចក​សេះ​ដូច​គ្នា​នា​ពេល​ឆា​ប់ៗ​នេះ​ ​។ ប៉ុន្ដែ​ រឿង​ដែល​ក្ដៅ​ជាង​គេ​ ​គឺ​សវ​នា​ការ​កាត់​ទោស​ជន​ជាតិ​សៀម​ទាំង​៧នាក់​ ​ដែល​ស្រួល​ ​មិន​ស្រួល​ ​ការ​កាត់​ក្ដី​សៀម​នៅ​កម្ពុ​ជា​នេះ​ ​អាច​ផ្ទុះ​ស​ង្គ្រា​ម​ពាក្យ​សំដី​និង​ឈាន​ ​ដល់​ផ្ទុះ​ហិង្សា​នៅ​កណ្ដាល​ក្រុង​បាងកក​ទៀត​ផង​ ​ព្រោះ​ជន​ជាតិ​សៀម​សម្លាប់​គ្នា​ ​មិន​សូវ​ប្រណី​ដៃ​ឡើយ​៕                                      
 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

រញ្ជួយ​កៅអី​នៅ​ស្នង​ការ​ក្រុង​ក្រោយ​ពី​ចាប់​ខ្លួន​ស្នង​ការ​បន្ទាយ​មាន​ជ័យ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មក​រា​ ​ឆ្នាំ​២០១១ ម្សិ​ល​មិ​ញ​នេះ​ ​នៅ​ស្នង​ការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ ​មាន​ពិធី​ប្រកាស​ស្នង​ការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ​២រូប​ដែរ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ ​និង​ផ្ទេរ​ភារ​កិច្ច​ក្រោម​អធិបតី​ភាព​លោក​ ​ចា​ន់​ ​អ៊ា​ន​ ​អគ្គ​ស្នង​ការ​រង​និង​ជា​ប្រធាន​នាយក​ដ្ឋា​ន​បុគ្គលិក​តំណាង​ឱ្យ​នាយ​ឧត្ដម​សេនីយ៍​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ធ្វើ​ការ​ប្រកាស​ ​និង​តែងតាំង​ម​ន្ដ្រី​នគរបាល​នេះ​ផង​ដែ​រ​។
យោង​តាម​សេចក្ដី​សម្រេច​ ​និង​ប្រកាស​លេខ​០៥២ ចុះ​ថ្ងៃ​ទី​១៤ ខែ​មក​រា​ ​ឆ្នាំ​២០១១ របស់​ក្រសួង​មហាផ្ទៃ​ ​ត្រូវ​បាន​ផ្ទេរ​ភារ​កិច្ច​លោក​ ​ប៉ែន​ ​រ័​ត្ន​ ​ស្នង​ការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ​ ​ទទួល​បន្ទុក​កណ្ដាល​សណ្ដាប់ធ្នាប់​សា​ធារ​ណៈ​ទៅ​គ្រប់គ្រង​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​ ​ដូច​ជា​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ ​ការិយាល័យ​សេដ្ឋ​កិច្ច​ ​និង​ការិយាល័យ​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​ ​និង​ការពារ​អ​នីតិ​ជ​ន​។​ ​ដោយ​ឡែក​ស្នង​ការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ​ ​ដែល​ត្រូវ​ចូល​មក​ជំនួស​កៅអី​លោក​ ​ប៉ែន​ ​រ័​ត្ន​ ​មាន​លោក​ ​ស​ ​សុ​ខា​ ​អតីត​ជំនួយ​ការ​លោក​ ​ខៀវ​ ​សុភ​ភ្រ័​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មក​ទទួល​បន្ទុក​កណ្ដាល​សណ្ដាប់​សា​ធារ​ណៈ​នេះ​វិ​ញ​។
គួរ​បញ្ជាក់​ថា​ ​កន្លែង​ដែល​លោក​ ​ប៉ែន​ ​រ័​ត្ន​ ​ផ្ទេរ​ទៅ​គ្រប់គ្រង​នោះ​ ​គឺ​គេ​ដឹង​ថា​ ​ជា​កៅអី​របស់​លោក​ ​សុខ​ ​ខេ​ម​រិ​ន្ធ​ ​អតីត​ស្នង​ការ​រង​រាជ​ធានី​ភ្នំពេញ​ ​ហើយ​ដែល​ត្រូវ​បាន​ថ្នាក់​លើ​ដក​ទៅ​កាន់​ស្នង​ការ​រង​ខេ​ត្ដ​សៀមរាប​ជំនួស​លោក​ ​ខេ​ង​ ​ស៊ុម​ ​ដែល​លោក​ ​ខេ​ង​ ​ស៊ុម​ ​ត្រូវ​បាន​ឡើង​ឋា​នៈ​ជា​ស្នង​ការ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​ជំនួស​លោក​ ​ហ៊ុន​ ​ហ៊ាន​ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​។
ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​លោក​ ​ប៉ែន​ ​រ័​ត្ន​ ​បាន​ធ្វើ​ការ​ថ្លែង​ចំពោះ​មុខ​អ​ធ​ប​តី​ថា​ ​ថ្ងៃ​នេះ​ ​គឺ​ជា​ថ្ងៃ​មហា​កិត្ដិ​យស​ដ៏​ឧ​ត្ដង​ឧត្ដម​ឧបត្ថម្ភ​ជា​ទី​បំផុត​សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ​ដែល​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​ ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ​និង​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ ​ផ្ដល់​ការ​ទុក​ចិ​ត្ដ​ ​និង​ផ្ដល់​តំណែង​ធ្វើ​ឱ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​មាន​សេចក្ដី​ ​រំភើប​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បា​ន​។
ដើម្បី​ឆ្លើយ​តប​នូវ​គុណ​បំណាច់​ដ៏​ថ្លៃ​ថ្លា​នេះ​ ​លោក​ ​ប៉ែន​ ​រ័​ត្ន​ ​ដែល​ទើប​ត្រូវ​បាន​តែងតាំង​មុខ​តំណែង​មុខ​តំណែង​ថ្មី​នោះ​ ​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិ​ត្ដ​ថា​ ​គោរព​នឹង​អនុ​វ​ត្ដ​ដោយ​ស្មោះ​ត្រង់​រាល់​កម្ម​វិធី​នយោបាយ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ខិតខំ​បំពេញ​ភារ​កិច្ច​តាម​បទ​ ​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ​ស្នង​ការ​រ​ដ្ឋា​ន​នគរបាល​ជាតិ​ដើម្បី​សេចក្ដី​សុខ​ ​សុវត្ថិ​ភាព​នៃ​ស​ង្គ​ម​៕

ដោយ​ ៖ តា​ឡឹម​

លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ គាត​ ​ឈ​ន់​ ​ចុះ​ពិ​និត្យ​ការដ្ឋាន​សាង​សង់​ផ្លូវ​ ​និង​ស្ពាន​

ភ្នំពេញ​៖ ក្នុង​ឱ​កាស​ចុះ​បំពេញ​បេសកកម្ម​នៅ​ខេ​ត្ដ​ក្រចេះ​កាល​ពី​ដើម​ស​បា្ដ​ហ៍​នេះ​ ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ គាត​ ​ឈ​ន់​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​វត្ថុ​អម​ដំណើរ​ដោយ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័​ត្ន​ ​រដ្ឋ​ម​ន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​ម​ន្ដ្រី​ និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​វត្ថុ​និង​លោក​ ​ខាំ​ ​ភឿន​ ​អភិបាល​នៃ​គ​ណៈ​អភិបាល​ខេ​ត្ដ​ក្រចេះ​ ​ព្រម​ទាំង​អស់លោក​ ​លោក​ស្រី​ ​និង​ម​ន្ដ្រី​ជំនាញ​ក្រោម​ឱ​វាទ​ជា​ច្រើន​រូប​ ​បាន​ចុះ​ពិ​និត្យ​ការដ្ឋាន​ស្ថា​ប​នា​ផ្លូវ​ ​និង​ស្ពាន​ចំនួន​៣កន្លែង​ដែល​កំពុង​ដំណើរ​ការ​សាង​សង់​លើ​កំណាត់​ផ្លូវ​លេខ​៧៣ពី​ស្ពាន​កំពង់​រាំង​ ​ឃុំ​ឆ្លូង​រហូត​ដល់​ខេ​ត្ដ​ ​ក្រ​ចេះ​។
តាម​របាយ​ការណ៍​របស់​មន្ទីរ​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​ខេ​ត្ដ​ក្រចេះ​បាន​ឱ្យ​ដឹង​ថា​ ​ស្ពាន​ទាំង​៣កន្លែង​នេះ​រួម​មាន​ស្ពាន​ព្រែក​ជី​ក​ ​ស្ពាន​ចំ​ឡាក់​ ​និង​ស្ពាន​ព្រែក​តា​ចឹ​ង​បាន​ចាប់​ដំណើរ​ការ​សាង​សង់​តាំង​ពី​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១០ រហូត​ដល់​ខែ​មក​រា​ ​ឆ្នាំ​២០១១ នេះ​ ​បាន​សម្រេច​៤៦ភារ​យ​ហើ​យ​។​ ​ដោយ​ឡែក​ ​ផ្លូវ​លេខ​៧៣ ចាប់​ពី​ផ្លូវ​បំបែក​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ប្រ​ធាតុ​ ​ស្រុក​តំ​បែរ​ ​ខេ​ត្ដ​កំពង់​ចាម​ដល់​ក្រុង​ក្រចេះ​មាន​ប្រវែង​៩៣គីឡូ​ម៉េ​ត្រ​ ​កាត់​តាម​ស្រុក​តំ​បែរ​ ​និង​ស្រុក​ឆ្លូង​ខេ​ត្ដ​ក្រចេះ​ ​ដែល​អនុ​វ​ត្ដ​ដោយ​នាយក​ដ្ឋា​នក​ង​វិ​ស្វ​កម្ម​នៃ​ក្រសួង​ការពារ​ជា​តិ​។
តាម​ការ​បញ្ជាក់​របស់​មន្ទីរ​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​ខេ​ត្ដ​បាន​ឱ្យ​ដឹង​ថា​ ​កំណាត់​ផ្លូវ​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ពី​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ដ្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ឱ្យ​ជួស​ជុល​ឡើង​វិញ​ជា​ជំ​ហា​នៗ​ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ រហូត​ដល់​ឆ្នាំ​២០១០ នេះ​ជួស​ជុល​ ​និង​ក្រាល​កៅស៊ូ DBST រួចរាល់​បាន​ប្រវែង​៨២.៨ គីឡូម៉ែត្រ​ហើយ , នៅ​សល់​ប្រមាណ​ជា​១០គីឡូម៉ែត្រ​ទៀត​ ​ ​នឹង​ត្រូវ​ក្រាល​កៅស៊ូ​រួច​បង្ហើយ​នៅ​ក្នុង​អំឡុង​ពេល​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។​ ​ការ​ជួស​ជុល​ក្រាល​កៅស៊ូ​ផ្លូវ​ជាតិ​លេខ​៧៣ នេះ​ ​ផ្ដល់​ហិរញ្ញ​ប្ប​ទាន​ ​ដោយ​ថវិកា​ជាតិ​ ​និង​អនុ​វ​ត្ដ​ដោយ​នាយក​ដ្ឋា​ន​វិ​ស្វ​កម្ម​ក្រសួង​ការពារ​ជាតិ , មន្ទីរ​សាធារណ​ការ​និង​ដឹក​ជញ្ជូន​ខេ​ត្ដ​ក្រចេះ​ ​និង​មន្ទីរ​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​ខេ​ត្ដ​កំពង់​ចា​ម​។
បន្ទាប់​ពី​ចុះ​ពិ​និត្យ​មើល​ការដ្ឋាន​ស្ថា​ប​នា​ផ្លូវ​ ​និង​ស្ពាន​ហើយ​ ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ គាត​ ​ឈ​ន់​ ​រួម​ទាំង​អស់លោក​ ​លោក​ស្រី​អម​ដំណើរ​បាន​ប​ន្ដ​ ​ដំណើរ​ទៅ​ពិ​និត្យ​អគារ​សិក្សា​នៃ​អនុ​វិទ្យា​ល័​យស​ម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន​ ​សែន​ ​តា​ម៉ៅ​ ​ដែល​ជា​អំណោយ​របស់​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ គាត​ ​ឈ​ន់​ ​និង​ភរិយា​ដែល​មាន​អគារ​សិក្សា​១ខ្នង​ ​មាន​១០បន្ទប់​ ​ផ្លូវ​ចូល​សាលា​និង​ទី​លាន​កីឡា​ស្ថិត​ក្នុង​ស្រុក​ព្រែក​ ​ប្រសព្វ​ខេ​ត្ដ​ក្រចេះ​ដែល​កំពុង​សាង​សង់​គ្រោង​រួចរាល់​ជា​ស្ថាពរ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​៕
ដោយ​ ៖ សា​គុណ​

ក្រុម​ហ៊ុន​ឥណ្ឌូ​ឆាយណា​ហែរី​ធេច​ត្រាវែល​សម្ពោធ​​សាខា​នៅ​ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ឥណ្ឌូ​ឆាយណា ហែរី​ធេច ត្រាវែល បាន​បង្កើត​ឡើង​នៅ​ខេត្ត​សៀម​រាប​នា​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០០៦ ដែល​ជា​ក្រុម​ហ៊ុន​បំរើ​សេវា​កម្ម​លើ​ការ​រៀបចំ​ដំណើរ​កំសាន្ត​ក្នុង​ប្រទេស (Domestic) ក្រៅ​​ប្រទេស (Outbound) និង​ការ​ទទួល​ភ្ញៀវ​បរ​ទេស​ចូល​ទស្សនា​​ប្រទេស​កម្ពុជា (Inbound) ទៅ​​តាម​តំរូវ​ការ​របស់​អតិថិ​ជន។ បន្ទាប់​ពី​ការ​បង្កើត​ឡើង​អស់​រយៈ​ពេល​ជាង​៤​ឆ្នាំ ដោយ​សារ​ការ​អភិ​វឌ្ឍ និង​តំរូវ​ការ​របស់​អតិថិ​ជន ក្រុម​ហ៊ុន​យើង​ខ្ញុំ​បាន​សំរេច​ចិត្ត​បង្កើត​សាខា​ថ្មី​មួយ​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ ផ្ទះ​លេខ​៣៥០B មហា​វិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មក នា​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១១។ ក្នុង​ពិធី​សម្ពោធ​នេះ​មាន​ភ្ញៀវ​អញ្ជើញ​ចូល​រួម​ពី​​ក្រសួង​ទេស​ចរណ៍ ក្រុម​ហ៊ុន​ដៃគូ និង​សារ​ព័ត៌​មាន​នានា​នៅ​ក្នុង​ប្រទេស។ ភ្ញៀវ​កិត្តិ​យស​ក្នុង​កម្ម​វិធី​នេះ​មាន​ដូច​ជា ថ្នាក់​ដឹក​នាំ​ក្រសួង​ទេស​ចរណ៍ ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ទេស​ចរណ៍​វៀត​ត្រាវែល (មក​ពី​ប្រទេស​វៀត​ណាម) និង​តំណាង​កាសែត និង​ទូរ​ទស្សន៍​ក្នុង​ប្រទេស។
លោក​ត្រាន់ ឌឹកហៃ នាយក​ក្រុម​ហ៊ុន​បាន​មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​​នេះ​ក្រុម​ហ៊ុន​ឥណ្ឌូ​ឆាយណា ហែរី​ធេច ត្រាវែល បាន​បង្កើត​កម្ម​វិធី​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស គឺ​កម្ម​វិធី​ពិនិត្យ​សុខ​ភាព និង​ការ​ដើរ​កំសាន្ត និង​កម្ម​វិធី​កំសាន្ត​​នៅ​តំបន់​ថ្មី​នៅ​ប្រទេស​វៀត​ណាម​ដូច​ជា​ប៊ីន​ចូវ ទីក្រុង​សមុទ្រ​វុង​តាវ...។ កម្ម​វិធី​ពិនិត្យ​សុខ​ភាព និង​ការ​ដើរ​កំសាន្ត​បាន​ផ្តល់​អត្ថ​ប្រយោជន៍ និង​ភាព​ងាយ​ស្រួល​ជា​ច្រើន​ដល់​ប្រជា​ជន​កម្ពុជា​ ដូច​ជា​ទទួល​បាន​ការ​ពិនិត្យ​សុខ​ភាព​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ​មក​ពី​មន្ទីរ​ពេទ្យ​ល្បី​ឈ្មោះ​របស់​ប្រទេស​វៀត​ណាម សេវា​កម្ម​ឆាប់​រហ័ស​ និង​ងាយ​ស្រួល​រាល់​បណ្តា​ឯក​សារ​នៅ​មន្ទីរ​ពេទ្យ​ត្រូវ​បាន​ឥណ្ឌូ​ឆាយណា ហែរី​ធេច រៀបចំ​រួច​ជា​ស្រេច។ បន្ទាប់​ពី​ការ​ពិនិត្យ ​ភ្ញៀវ​នឹង​ទទួល​បាន​ការ​ដើរ​កំសាន្ត​នៅ​តាម​បណ្តា​តំបន់ ឬ​ខេត្ត​ល្បី​នៅ​ក្នុង​ប្រទេស​វៀត​ណាម ដូច​ជា​ទីក្រុង​ហូជីមិញ ទៅ​ប៊ីន​ចូវ (បារៀគ) ទីក្រុង​សមុទ្រ​វុង​តាវ និង​តំបន់​ខ្ពង់​រាប​ទីក្រុង​ដាឡាត់ (ត្រជាក់​ពេញ៤​រដូវ)។
លោក​នាយក​ក្រុម​ហ៊ុន​ឥណ្ឌូ​ឆាយណា ហែរី​ធេច ត្រាវែល បាន​ឱ្យ​ដឹង​ទៀត​ថា កម្ម​វិធី​ពិនិត្យ​សុខ​ភាព និង​ការ​ដើរ​កំសាន្ត​៣​ថ្ងៃ «សួន​សត្វ-​​ដាំសែន» ការ​ពិនិត្យ​សុខ​ភាព​នៅ​មណ្ឌល​ពិនិត្យ​សុខ​​ភាព​អន្តរ​ជាតិ ​វិត​តើរៀរ ហែល​ឃែរ (៧៩ ដៀន​បៀនហ្វូ សង្កាត់​ដាកាវ ខណ្ឌ​១) នេះ​ជា​មណ្ឌល​ពិនិត្យ​ដែល​សហ​ការ​រវាង​អាមេរិក និង​វៀត​ណាម​តាម​ស្តង់ដា​អាមេរិក។ នៅ​មន្ទីរ​ពេទ្យ​វិតតើរៀរ ហែល​ឃែរ បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ទាន់​សម័យ ក្រុម​វេជ្ជ​បណ្ឌិត​មាន​បទ​ពិសោធន៍​ខ្ពស់ និង​ការ​ពិនិត្យ​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​លទ្ធ​ផល​រហ័ស​ទាន់​ចិត្ត។ ការ​ពិនិត្យ​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក​ដោយ​ក្រុម​វេជ្ជ​បណ្ឌិត ហើយ​ពិនិត្យ​ឈាម និង​ទទួល​លទ្ធ​ផល​​នៅ​ពេល​យប់។ ការ​ទស្សនា​កន្លែង​ដែល​ល្បី​ឈ្មោះ​នៅ​ទីក្រុង​ហូជីមិញ ដូច​ជា​ព្រះ​វិហារ​កាតូលិក ប៉ុស្តិ៍​ប្រៃសណីយ៍​ សាលា​ក្រុង រោង​មហោ​ស្រព និង​សួន​ដាំសែន ដែល​មាន​ល្បែង​កំសាន្ត​សប្បាយ​ៗ រួច​មាន​ផ្ទះ​ទឹក​កក (ដក​សូន្យ​អង្សា) រទេះ​ភ្លើង​ក្រឡាប់​ចាក់ កប៉ាល់​​វិល​ដោយ​ល្បឿន​លឿន ហើយ​ការ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​អាន​ដុង។
កម្ម​វិធី​ដើរ​កំសាន្ត​៤​ថ្ងៃ «សួន​សត្វ-​ប៊ិន​ចូវ-​វុង​តាវ» តំបន់​ពិសេស​ជ្រោះ​ទឹក​ក្តៅ ប៊ិចូវ នៅ​​ក្នុង​ឃុំ​បឹង​រៀង ស្រុក​សៀន​ម៉ុក បារៀក ជា​កន្លែង​មាន​ទិដ្ឋ​ភាព​ធម្ម​ជាតិ​ស្រស់​ស្អាត នៅ​កណ្តាល​ព្រៃ​ព្រឹក្សា​ផុស​ឡើង​​ថ្លុក​ទឹក​ក្តៅ​ធម្ម​ជាតិ​ដែល​មាន​កំដៅ​ពី​37C0 ដល់ 82C0 ដោយ​​បញ្ចេញ​សីតុណ្ហ​ភាព​រៀង​រាល់​ខែ​ឆ្នាំ។ ក្នុង​ប្រភព​ទឹក​នេះ​មាន​ផ្ទុក​សារ​ធាតុ​ច្រើន​ដូច​ជា​ស៊ីលីក ណីតើ ស្ពាន់​ធ័រ ណាទ្រី ក្ល... មាន​ប្រយោជន៍​ជួយ​ព្យាបាល​ជំងឺ​លោក​អ្នក​គ្រាន់​តែ​​ត្រាំ​ខ្លួន​រយៈ​ពេល​១៥​នាទី​ក្នុង​តំបន់​ទឹក​ក្តៅ​ 37C0 វា​អាច​ជួយ​ឱ្យ​​ធូរ​ស្រាល​នូវ​ជំងឺ​សរ​សៃ​ប្រសាទ ជំងឺ​សើ​ស្បែក ឬ​ត្រាំ​ជើង​៣០​នាទី នៅ​​តំបន់​ទឹក​ក្តៅ 40C0 អាច​ធូរ​ស្រាល​នូវ​ជំងឺ​ឈឺ​ឆ្អឹង​ឆ្អែង​បែក​ញើស​ដៃ​ជើង ឈឺ​សន្លាក់​ឆ្អឹង និង​ចលនា​សាច់​ដុំ។
កម្ម​វិធី​ដើរ​កំសាន្ត​៥​ថ្ងៃ «​សួន​សត្វ​-សួយ​ទៀន​-ដាឡាត់» លោក​អ្នក​នឹង​បាន​ទៅ​ទស្សនា​ទីក្រុង​ដាឡាត់​​ដែល​ជា​ទីក្រុង​ស្នេហ៍​ស្ថិត​នៅ​​លើ​តំបន់​​ខ្ពង់​រាប​ដែល​មាន​កំពស់​មធ្យម​១.៥០០​ម៉ែត្រ ដែល​ត្រជាក់​ពេញ​៤​រដូវ និង​ភាព​ស្ងប់​ស្ងាត់​របស់​ដាឡាត់​បាន​ទាក់​ទាញ​​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​អ្នក​ចូល​ទស្សនា​ប្រទេស​វៀត​ណាម។ លោក​ត្រាន់ ឌឹកហៃ បាន​បញ្ជាក់​ថា កម្ម​វិធី​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍​វៀត​​ត្រាវែល ដែល​ជា​ក្រុម​ហ៊ុន​មុន​គេ​បង្អស់​ក្នុង​ការ​រៀបចំ​ដំណើរ​ទេស​ចរណ៍​នៅ​វៀត​ណាម​​ជា​មួយ​នឹង​បទ​ពិសោធន៍​១៥​ឆ្នាំ កម្ម​វិធី​ទេស​ចរណ៍​ទៅ​បរ​ទេស និង​ក្នុង​ស្រុក​នៅ​វៀត​ណាម ជា​មួយ​ឥណ្ឌូ​ឆាយណា​ ហែរី​ធេច និង​រៀបចំ​បណ្តា​កម្ម​វិធី​ទេស​ចរណ៍​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ វិសេស​ និង​មាន​គុណ​ភាព​ខ្ពស់​សំរាប់​ភ្ញៀវ​ទេស​ចរ​ពី​កម្ពុជា​ទៅ​វៀត​ណាម​ ក្នុង​នោះ​​កម្ម​វិធី​ដំបូង​ គឺ​ពិនិត្យ​សុខ​ភាព និង​ការ​ដើរ​កំសាន្ត៕

ដោយ ៖ កោះឯករាជ្យ

បញ្ជា​របស់​លោក​សៅ សុខា អត់​ប្រសិទ្ធ​ភាព ! មន្រ្តី​អាវុធ​ហត្ថ​បាញ់​បោះ​ត្រូវ​អ្នក​ដទៃ ត្រូវ​បាន​ដោះលែង

ភ្នំពេញ ៖ កាល​មុន​នេះ​បន្តិច លោក​សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន ចេញ​បញ្ជា​យ៉ាង​ដាច់​ណាត់ ឲ្យ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន​ម្នាក់ ឲ្យ​តុលា ការ​វិនិច្ឆ័យ​ទោស​តាម​ច្បាប់ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុះ​អាវុធ​សេរី បណ្ដាល​ឲ្យ​រង​របួស​អ្នក​ដទៃ។ គ្រាន់​​តែ​​ចេញ​បញ្ជា​​ចប់ ជន​ដៃ​ដល់ ត្រូវ​បាន​គេ​ឃុប​ឃិត​គ្នា​ដោះ​លែង​ស្ងាត់ៗ ដោយ​មិន​បាន​បញ្ជូន​ឲ្យ​តុលាការ​ចាត់​ការ​តាម ផ្លូវ​ច្បាប់​ឡើយ។
ជន​ដៃ​ដល់​ដែល​លោក​សៅ សុខា បញ្ជា​ឲ្យ​ចាប់​ខ្លួន​នោះ ឈ្មោះ​សំបូរ ចាន់វណ្ណា ជា​មន្រ្តី​អាវុធ​ហត្ថ រាជធានី​ភ្នំពេញ និង​ជា​កូន​របស់​លោក​មុំ ភារម្យ ប្រធាន​ការិយាល័យ​ព័ត៌មាន​សន្តិសុខ​អាវុធ​ហត្ថ​រាជធានី​ភ្នំ ពេញ។

នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១១ ឈ្មោះ​សំបូរ ចាន់វណ្ណា បាន​ប្រើ​កាំភ្លើង ម៉ាក រឺឡូ បាញ់​ចំនួន​១​គ្រាប់ ចៃដន្យ​គ្រាប់​កាំភ្លើង​នោះ បាន​ត្រូវ​ស្រ្តី​មា្នក់ ឈ្មោះ​ស្រី និច អាយុ​១៨​ឆ្នាំ មាន​មុខ របរ​ជា​អ្នក​លក់​គ្រឿង​ក្រអូប នៅ​ក្នុង​ផ្សារ​ចាស់ គ្រាប់​កាំភ្លើង​បាន​ត្រូវ​ជើង​ឆ្វេង​របស់​នាង​រង​របួស​ជា​ទម្ងន់ ហើយ​បាន​ត្រូវ​បញ្ជូន​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា។
ក្រោយ​កើត​ហេតុ លោក​សៅ​ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គ​មេ​បញ្ជា ការ​រង​កង​យោធពលខេមរ​ភូមិន្ទ បាន​ចេញ​បញ្ជា​យ៉ាង​ហំហាន ឲ្យ​ស្វែង​រក​ចាប់​ខ្លួន​ឈ្មោះ​សំបូរ ចាន់វណ្ណា ហើយ​ព្រមាន​មន្រ្តី​ថ្នាក់​ក្រោម​របស់​ខ្លួន មិន​ឲ្យ​ធ្វើ​អន្តរាគមន៍​សម្របសម្រួល​ជាមួយ​ជន​រង​គ្រោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​ដាច់​ខាត​ត្រូវ​តែ​បញ្ជូន​ជន​ដៃ​ដល់​ឲ្យ​តុលាការ​អនុវត្ត​តាម​ច្បាប់។
ក្រោយ​មាន​បញ្ជា សមត្ថកិច្ច​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ស្វែង​រក​ចាប់​ខ្លួន​ឈ្មោះ​សំបូរ ចាន់វណ្ណា ហៅ​មុំ សិលា អាយុ២​៤​ឆ្នាំ ដែល​ប្រើ​ប្រាស់​កាំភ្លើង​ម៉ាក​រឺឡូ បាញ់​បោះ​បណ្ដាល​ឲ្យ​ត្រូវ​របួស​អ្នក​ដទៃ។ ប៉ុន្តែ ក្រោយ​ចាប់​ខ្លួន ជន​នេះ មិន​ត្រូវ​បាន​បញ្ជូន​មក​តុលាការ តាម​បញ្ជា​របស់​លោក​ឧត្ដម​សេនីយ៍ សៅ សុខា ឡើយ ហើយ​បើ​តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​អះអាង​ថា មាន​មន្រ្តី​ថា្នក់​ក្រោម​មួយ​ចំនួន បាន​ធ្វើ​ការ​សម្របសម្រួល សុំ​មិន​ឲ្យ​ជន​រង​គ្រោះ​ប្ដឹង​ផ្ដល់ ហើយ​បាន​សុខ​ចិត្ត​សង​សំណង​ជា​លុយ​កាក់ ដល់​ជន​រង​គ្រោះ​ក្រៅ​ប្រព័ន្ធ តុលាការ​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ ទើប​ជន​រង​គ្រោះ​ដក​ពាក្យ​ឈប់​ប្ដឹង ហើយ​ឈ្មោះ​សំបូរ ចាន់វណ្ណា ក៏​មិន ត្រូវ​បាន​បញ្ជូន​ឲ្យ​តុលាការ អនុវត្ត​នីតិវិធី​ច្បាប់ តាម​បញ្ជា​របស់​លោក​ឧត្ដម​សេនីយ៍​សៅ សុខា​ឡើយ៕

សម្ភារៈ​សិក្សា​អំណោយ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​ចែក​ដល់​សិស្ស បឋម​សិក្សា​ត្រពាំង​លើក

ភ្នំពេញ ៖ អំណោយ​ជា​សម្ភារៈ​សិក្សា​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ត្រូវ​បាន​​ចែក​ដល់​សិស្ស​បឋម​សិក្សា​ត្រពាំង​លើក ស្ថិត​ក្នុង​ឃុំ​ត្រាចទង​ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ដែល​មាន​គ្រូ​៧​នាក់ និង​សិស្ស​សរុប​៥៤៥ នាក់ ។ សម្ភារៈ​សិក្សា​រួម​មាន​សៀវភៅ​១​ពាន់​ក្បាល ប៊ិច​១​ពាន់​ដើម និង​នំ​៨​ធុង។
លោកគ្រូ​អ្នក​គ្រូ​សាលា​បឋម​សិក្សា​ត្រពាំង​លើក​បាន​ថ្លែង​អំណរ​គុណ ចំពោះ​លោក​រដ្ឋមន្រ្តី ក្រសួង​ព័ត៌មាន​ដែល​បាន​ផ្តល់​សំភារៈ​សិក្សា​ទាំង​នេះ។
លោក​មាស ឫទ្ធី តំណាង​រដ្ឋមន្ត្រី​បាន​និយាយ​ថា នេះ​ជា​អំណោយ​តិច​តួច​ពិត​មែន តែ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​ដែល​រស់​នៅ​តាម​តំបន់​ជនបទ​ឲ្យ​ខិត​ខំ​ប្រឹងប្រែង​រៀនសូត្រ កុំ​គិត​ថា ខ្លួន​ក្រីក្រ​រៀន​មិន​បាន​វែងឆ្ងាយ សូម្បី​តែ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ក៏​ប្រសូត្រ​ចេញ​ពី​កសិករ​ដែរ តែ​អ្វីៗ​បាន​កើត​ចេញ​ពី​ការ​តស៊ូ​យ៉ាង​ពិតប្រាកដ។ លោក​រដ្ឋមន្រ្តី​បាន​ផ្តាំ​ផ្ញើ​មក​​​ក្មួយ​ៗ​ថា​ ត្រូវ​ចៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន និង​ក្មេង​ទំនើង​ទើប​សម​ជា​កូន​ល្អ​នៅ​ក្នុង​សង្គម៕
ឬទ្ធី

យក​សព​កូន​ទៅ​កប់​ក្បែរ​បង្គោល​ព្រំដែនក្នុង​ដី​ខ្មែរ ទាហាន​ថៃ​លើក​គ្នា​មក​ឲ្យ​គាស់​ចេញ

បាត់ដំបង ៖ កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​ការពារ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រង់​បង្គោល​ឡាក់​លេខ​៥៣ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​នាំ​គ្នា​រត់​ចូល​ទីតាំង​ប្រយុទ្ធ​រៀងៗ​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​ទាហាន​ថៃ​លើក​គ្នា​មក​ត្រួត​ពិនិត្យ បង្គោល​ព្រំដែនលេខ​៥៣ ហើយ​ទាហាន​ថៃ​មួយ​ចំនួន បាន​ដាក់​ពង្រាយ​គ្នា​ក្នុង​លក្ខណៈ​ត្រៀម​ប្រយុទ្ធ។ ក្រោយ​មក​ទាហាន​ខ្មែរ​បាន​ដើរ​ចូល​ទៅ​សួរ​នាំ ទើប​ដឹង​ថា ទាហាន​ថៃ​បាន​ឃើញ​ផ្នូរ​ខ្មោច​​ទារក ដែល​ឪពុក​បាន​យក​ទៅ​កប់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ក្បែរ​បង្គោល​ឡាក់​លេខ​៥៣ តែ​លយ​ចូល​ក្នុង​ដី​ថៃ​តែ​មួយ​ចប​ប៉ុណ្ណោះ។
ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១១​មក​ម្ល៉េះ គឺ​ស្ថិត​នៅ ភូមិ​អូរក្រូច ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្រោយ​ពី​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង គេ​ឃើញ កង​កម្លាំង​ប្រដាប់​អាវុធ ប៉ូលិស កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំរៀង ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ចុះ​ទៅ​ដល់​បង្គោល ព្រំដែនលេខ​៥៣​នោះ ដើម្បី​ត្រួត​ពិនិត្យ។
តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំរៀង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​ចម្រុះ​បាន​ទៅ​ដល់​ទីតាំង​កើត​ហេតុ គេ​ឃើញ​មាន​ទាហាន​ថៃ​២​នាក់ បាន​ស្នើ​ឲ្យ​គាត់​គាស់​ខ្មោច​ទារក​ដែល​កប់​ជាប់​បង្គោល ព្រំដែនលេខ​៥៣​នោះ​ចេញ។ សមត្ថកិច្ច​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា សព​ទារក​នោះ​ទើប​តែ​កើត​បាន​១៥​ថ្ងៃ ក៏ ត្រូវ​ស្លាប់ ហើយ​ត្រូវ​ឪពុក​យក​ទៅ​កប់​ជាប់​បង្គោល​ព្រំដែននោះ ទុក​ជា​ចំណាំ តែ​ការ​កប់​នោះ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ទេ គ្រាន់​តែ​លយ​ចូល​ក្នុង​ដី​ថៃ​ត្រង់​បរិវេណ​បង្គោល​ព្រំដែនលេខ​៥៣​នោះ​តែ​មួយ​ចប​ប៉ុណ្ណោះ។
ក្រោយ​ពី​ការ​ជជែក​គ្នា​គ្មាន​លទ្ធផល​អស់​រយៈពេល​១​ម៉ោង​រួច​មក កង​កម្លាំង​ប្រដាប់​អាវុធ​រួម​និង​អាជ្ញា​ធរ​ដែន​ដី នៅ​តំបន់​នោះ បាន​ទៅ​ហៅ​ឪពុក​ទារក​នោះ គាស់​សព​ចេញ​ទាំង​ក្ដី​អាណិត​អាសូរ។
តាម​ការ​រៀប​រាប់​ពី​ឪពុក​សព​ទារក​នោះ​ឈ្មោះ ហួន ឡាក់ អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង លើ បាន​និយាយ​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា ខ្លួន​គាត់​ជា​កម្មករ​ដើរ​ស៊ី​ឈ្នួល​កាច់​ពោត​ឲ្យ​គេ គ្មាន​ដី​គ្មាន​ផ្ទះ​ទេ ហើយ​ពេល​ប្រពន្ធ​សម្រាល​កូន​បាន​រយៈពេល​១៥​ថ្ងៃ កូន​នោះ​ឈ្មោះ​សៀម អូន បាន​ឈឺ​ស្លាប់​គ្មាន​ដី​កប់ ក៏​សម្រេច​ចិត្ត​យក​កូន​នោះ​ទៅ​កប់​នៅ​ក្បែរ​បង្គោល​ព្រំដែនលេខ​៥៣ ដោយ​មិន​ដឹង​ថា​ជា​តំបន់​ហាម​ឃាត់​នោះ ទេ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឪពុក​គាស់​សព​កូន​ចេញ​ពី​បង្គោល​ព្រំដែនលេខ​៥៣ យក​ទៅ​កប់​ក្នុង​ដី​ខ្មែរ​ប្រមាណ​១៥​ម៉ែត្រ ទើប​ទាហាន​ថៃ​ដក​ថយ​ទៅ​វិញ៕
ចិន្តា

វេទិកា​​ទេសចរណ៍​អា​ស៊ា​ន​ ​២០១១ នៅ​ភ្នំពេញ​បញ្ចប់​ដោយ​ភាព​រីករាយ​

ភ្នំពេញ​៖ វេទិកា​​ទេសចរណ៍​អា​ស៊ា​ន​ ​២០១១ នៅ​រាជ​ធានី​ភ្នំពេញ​ ​(ថ្ងៃ​ទី​១៥-២១ ខែ​មក​រា​) បាន​បញ្ចប់​ដំណើរ​ការ​ហើយ​កាល​ពី​រាត្រី​ទី​២១ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ ​។
        លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​បិទ​វេទិកា​​ទេសចរណ៍​អា​ស៊ា​ន​ឆ្នាំ​២០១១បាន​ថ្លែង​ថា​ ​រ​យៈ​ពេល​មួយ​ស​ប្ដា​ហ៍​នេះ​វេទិកា​ទេសចរណ៍​អា​ស៊ា​ន​សម្រេច​បាន​សមិទ្ធ​ផល​គួរ​ជា​ទី​មោ​ទ​នៈ​ ​៕
ដោយ​ ៖ ភិរម្យ


ព័ត៌មាន​បន្ថែម​ស្ដីពី​ពលរដ្ឋ​ខ្មែរ​៩នាក់​ដែល​ត្រូវ​ទាហាន​ព្រំ​ដែន​ឡាវ​បាញ់​ប្រហារ

ស្រុក​សៀម​ប៉ា​ង -ខេ​ត្ដ​ស្ទឹង​ត្រែង​​៖ មាន​សេចក្ដី​រាយ​ការណ៍​ពី​វ​រៈ​ការពារ​ព្រំ​ដែន​ ​ខ្មែរ -ឡាវ​មក​ថា​ ​នៅ​វេលា​ម៉ោ​១៨ និង​ ​០០នាទី​ ​ល្ងាច​ថ្ងៃ​ទី​ ​២០ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ ពលរដ្ឋ​ខ្មែរ​ចំនួន​ ​៩ នាក់​ ​ត្រូវ​បាន​បាញ់​រះ​ដោយ​អាវុធ​អឹ​ម​សី​ពី​សំណាក់​កង​ត​រ​ម្រួ​ត​យោធា​ការពារ​ ​ព្រំ​សី​ម៉ា​ ​នៃ​ ​ ​ប្រទេស​ឡាវ​ ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់​ ​និង​ ​៦ នាក់​ទៀត​ត្រូវ​បាត់​ខ្លួន​ ​។ ដែល​ព្រឹ​ត្ដ​ការណ៍​បាញ់​រះ​មក​លើ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​នោះ​ ​បាន​កើត​ឡើង​ស្ថិត​ត្រង់​ចំណុច​អូរ​ឡែ​ ​ក្នុង​ចន្លោះ​បង្គោល​ខណ្ឌ​សី​ម៉ា​ ​លេខ​ ​០៦២ និង​ ​លេខ​ ​០៦៣ នៃ​ដី​ឡាវ​ប្រមាណ​ជា​ ​៥ ទៅ​ ​៦ គីឡូម៉ែត្រ​ ​គឺ​ ​នៅ​ទល់​មុខ​នឹង​ស្រុក​សៀម​ប៉ា​ង​ ​ខេ​ត្ដ​ស្ទឹង​ត្រែង​ ​។
            ប្រភព​ពី​ប្រធាន​នគរបាល​វ​រៈ​លេខ​ ​៧០១ ការពារ​សី​ម៉ា​ខ្មែរ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​នោះ​បាន​លួច​ឆ្លង​ដែន​ចូល​ ​ទៅ​ក្នុង​ទឹក​ដី​ ​នៃ​ ​ប្រទេស​ឡាវ​ ​ដោយ​ស្ងា​ត់ៗ​ ​ហើយ​ក៏​ត្រូវ​កង​ទាហាន​ឡាវ​ធ្វើ​ការ​បាញ់​ប្រហារ​ ​បណ្ដាល​ឱ្យ រង​របួស​ធ្ងន់​ម្នាក់​ ​ហើយ​បុរស​ម្នាក់​នោះ​ក៏​ត្រូវ​បាន​អ្នក​រួម​ដំណើរ​ ​២ នាក់​ក្នុង​ចំណោម​ ​៩ នាក់​ជួយ​គ្រា​រត់​គេច​ចេញ​ពី​ការ​បាញ់​ប្រ​ ​ហារ​ដោយ​របស់​កង​តម្រួត​ឡាវ​ ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ចា​វិញ​ ​ចំណែក​ឯ​ ​៦ នាក់​ទៀត​បាន​រត់​ភៀស​ខ្លួន​បាត់​ឈឹង​ ​មិន​ដឹង​ ​ជា​ស្លាប់​ ​ឬ​ ​រស់​ ​ព្រោះ​ត្បិត​សមត្ថ​កិច្ច​ខាង​កម្ពុ​ជា​ ​នៅ​ពុំ​ទាន់​ទទួល​បាន​របាយ​ការណ៍​ជាក់​លាក់​ណា​មួយ​ពី​ករណី​នេះ​នៅ​ឡើយ​ទេ​ ​។
            ប្រភព​ដដែល​នោះ​បាន​ប​ន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​ដែល​ត្រូវ​បាន​កង​ទាហាន​ឡាវ​ ​ដេញ​បាញ់​ប្រហារ​កាល​ពី​ល្ងាច​ ​ថ្ងៃ​ទី​ ​២០ ខែ​ ​មក​រា​ ​កន្លង​ទៅ​ថ្មី​ៗនោះ រួម​មាន​ ​១.ឈ្មោះ​ ​នួន​ ​នី​ ​អាយុ​ ​៣៥ ឆ្នាំ​ ​ ​រង​របួស​ធ្ងន់​បាក់​ដៃ​ដោយ​ចំ​ស្មា​ខាង​ឆ្វេង​ ​២.ឈ្មោះ​ ​គា​ ​ឡៃ​ ​ភេទ​ប្រុស​អាយុ​ ​៣៥ ឆ្នាំ​ ​៣.ឈ្មោះ​ ​សៅ​ ​អ៊ី​ន​ ​ភេទ​ប្រុ​ ​ស​អាយុ​ ​៣៣ ឆ្នាំ​ ​៤. ឈ្មោះ​ ​ហួត​ ​សៅ​ ​ភេទ​ប្រុស​អាយុ​ ​២៩ ឆ្នាំ​ ​៥.ឈ្មោះ​ ​ចែ​ម​ ​ញឹ​ល​ ​ភេទ​ប្រុស​អាយុ​ ​៤០ ឆ្នាំ​ ​៦.ឈ្មោះ​ ​ចែ​ម​ ​ផាត​ ​ភេទ​ប្រុស​ ​អាយុ​ ​៣៤ ឆ្នាំ​ ​៧.ឈ្មោះ​ ​វុ​ធ​ ​ភេទ​ប្រុស​ ​៣៨ ឆ្នាំ​ ​៨.ឈ្មោះ​ ​សេង​ ​សែ​ ​ភេទ​ប្រុស​អាយុ​ ​២៩ ឆ្នាំ​ ​និង​ ​ទី​៩.ឈ្មោះ​ ​អ៊ី​ន​ ​ផៃ​ ​ភេទ​ប្រុស​ ​អាយុ​ ​៣៥ ឆ្នាំ​ ​អ្នក​ទាំង​ ​៩ មាន​ទី​លំនៅ​ ​ភូមិ​ ​កែង​ ​ឃុំ​ ​ជ្រោយ​បន្ទាយ​ ​ស្រុក​ ​ព្រែក​ប្រសព្វ​ ​ខេ​ត្ដ​ក្រចេះ​ ​។
            លោក​ ​ស៊ុន​ ​បាន​ ​ប្រធាន​វ​រៈ​ការពារ​ព្រំ​ដែន​ខ្មែរ​បាន​បញ្ជាក់​ប្រាប់​នគរ​វ​ត្ដ​ឱ្យ​ដឹង​នៅ​យប់​មិ​ញ​នេះ​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​នោះ​ ​បាន​រត់​បក​ក្រោយ​សំដៅ​ចូល​មក​កាន់​ទឹក​ដី​ខ្មែរ​វិញ​ទាំង​តក់ស្លុត​ ​ហើយ​បាន​រត់​បែក​ផ្លូវ​គ្នា​អស់​ ​តែ​គ្រាន់​តែ​ដឹង​ថា​ ​៦ នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ឡាវ​ឯ​ ​២ នាក់​ទៀត​ក៏​បាន​ជួយ​គ្រា​ ​ឈ្មោះ​ ​នួន​ ​នី​ ​ដែល​រង​របួស​ដោយសារ​ទាហាន​ឡាវ​ ​បាញ់​នោះ​រត់​មក​កាន់​ទឹក​ដី​ខ្មែរ​វិញ​ ​រហូត​មក​ទល់​នឹង​យប់​ថ្ងៃ​ទី​ ​២១ ខែ​ ​មក​រា​ ​នេះ​នៅ​ពុំ​ទាន់​ដឹង​ថា​ ​អ្នក​ទាំង​ ​៣ នាក់​នោះ​ទៅ​ដល់​ទី​ណា​ឡើយ​ ​ ​ហើយ​ក៏​មិន​បាន​ដឹង​អំពី​មូល​ហេតុ​ ​នៃ​ ​ការ​ឆ្លង​ដែន​ចូល​ក្នុង​ទឹក​ដី​ឡាវ​ដែរ​ ​បច្ចុប្បន្ន​ ​ភា​គី​កម្ពុ​ជា​ ​កំពុង​ប​ន្ដ​ការ​ស្វែង​រក​ពលរដ្ឋ​ទាំង​ ​៩ នាក់​នោះ​នៅ​ឡើយ​ ​ដោយ​ធ្វើ​ការ​ទំនាក់​ទំនងជា​មួយ​នឹង​ភា​គី​ខាង​ប្រទេស​ឡាវ​ដើម្បី​មាន​ពន្លឺ​ពី​ករណី​នេះ​ ​។
            ប្រភព​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​បាន​ឱ្យ​ដឹង​ថា​ ​ពលរដ្ឋ​ទាំង​ ​៦ នាក់​ដែល​បាត់​ខ្លួន​ ​បន្ទាប់​ពី​ទាហាន​ឡាវ​បាញ់​រះ​នោះ​ ​នៅ​មិន​ ​ទាន់​ឃើញ​វិល​ត្រ​ឡប់​មក​ដល់​ទឹក​ដី​ខ្មែរ​វិញ​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២២ ខែ​ ​មក​រា​ ​នេះ​ ​ចំណែក​ឯ​ ​៣ នាក់​ទៀត​ឮ​ថា​បាន​ចូល​ទៅ​សំ​រាក​ព្យាបាល​ ​នៅ​ក្នុង​ម​ណ្ឌ​ល់​សុខ​ភាព​ស្រុក​សៀម​ប៉ា​ង​ ​ប៉ុន្ដែ​ត្រូវ​បាន​បដិសេធ​ដោយ​លោក​ប្រធាន​ម​ណ្ឌ​ល់​សុខ​ភាព​ ​។ បន្ទាប់​មក​អ្នក​យក​ព័​ត៍​មាន​នគរ​វ​ត្ដ​ ​បាន​ប​ន្ដ​ជួប​សំ​ភា​ស​ន៍​ជាមួយ​លោក​ ​អ៊ុ​ង​ ​សូ​វៀ​ត​ ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេ​ត្ដ​ស្ទឹង​ត្រែង​ ​ហើយ​ក៏​ត្រូវ​បាន​លោក​បដិសេធ​ដ​ដែ​ល​។
            ប៉ុន្ដែ​លោក​ ​អ៊ុ​ង​ ​សូ​វៀ​ត​ ​បាន​បង្ហើប​ឱ្យ​នគរ​វ​ត្ដ​ដឹង​ថា​ ​មាន​បុគ្គលិក​របស់​លោក​ម្នាក់​ ​ឈ្មោះ​ ​តឹក​ ​ភាព​ ​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ក្រុង​ ​ស្ទឹង​ត្រែង​ ​បាន​ទទួល​ព្យាបាល​អ្នក​ជ​ម្ងឺ​រ​ម្នាក់​នៅ​ឯ​ផ្ទះ​ ​ក្រោម​ការ​ពឹង​ពាក់​តាម​រ​យៈ​មិ​ត្ដ​ភ​ក្ដិ​ស្គាល់​គ្នា​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ​២១ ខែ​ ​មក​រា​ ​ម្សិល​មិ​ញ​ ​ដែល​អ្នក​ជ​ម្ងឺ​រ​នោះ​មក​ពី​ព្រំ​ដែន​ខ្មែរ -ឡាវ​ ​រង​របួស​ធ្ងន់​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​ ​។
            ប្រភព​ច្បាស់​ការណ៍​ជា​ចុង​ក្រោយ​ពី​លោក​ ​តឹក​ ​ភាព​ ​បុគ្គលិក​មន្ទីរ​ពេទ្យ​ខេ​ត្ដ​ ​និង​ ​ជា​អ្នក​ទទួល​ព្យាបាល​ឱ្យ​ជន​រង​គ្រោះ​ ​ពី​ការ​បា​ ​ញ់​ប្រហារ​ដោយ​ទាហាន​ឡាវ​នោះ​ ​បាន​បញ្ជាក់​ថា​ ​រូប​លោក​ពិត​ជា​បាន​ទទួល​ព្យាបាល​ឱ្យ​ជន​រង​គ្រោះ​នោះ​មែន​ ​គឺ​ ​ក្រោម​ការ​ពឹង​ពាក់​របស់​ ​មិ​ត្ដ​ភ​ក្ដិ​ ​និង​ ​ក្នុង​នាម​លោក​ជា​គ្រូ​ពេទ្យ​មួយ​រូប​ ​ឃើញ​រម​ក​ដល់​ផ្ទះ​ហើយ​មិន​ជួយ​មិន​កើត​ទេ​ ​។
            ប្រភព​នោះ​បាន​ប​ន្ដ​ទៀត​ថា​ ​បន្ទាប់​ពី​លោក​បាន​រំ​របួស​ ​ចាក់​ថ្នាំ​ ​និង​ ​ព្យួ​សេ​រ៉ូ​ម​ឱ្យ​ហើយ​ឃើញ​ថា​ ​ស្ថាន​ភាព​ជ​ម្ងឺ​ហាក់​បាន​ធូរ​ស្រាល​ ​ជាង​ពេល​មក​ដល់​ដំបូង​ ​មិន​បង្អង់​យូរ​ជន​រង​គ្រោះ​ ​និង​ ​គូកន​ពីរ​ ​បី​ ​នាក់​ទៀត​ក៏​បាន​លា​ចាក​ចេញ​ទៅ​ ​តែ​មុន​ពេល​ចេញ​ទៅ​ពួក​គាត់​បាន​និ​ ​យាយ​ប្រាប់​លោក​ថា​ ​បាន​ជា​គាត់​រង​របួស​ធ្ងន់​យ៉ាង​នេះ​ ​គឺ​ ​ដោយសារ​តែ​ពួក​គាត់​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ដី​ឡាវ​ ​ដើម្បី​ស្វែង​រក​កាប់​ឈើ​គ្រញូង​ ​នៅ​ទី​នោះ​ ​ហើយ​នៅ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ឈប់​សំ​រាក​រក​កន្លែង​ដាក់​ស​ម្ភា​រៈ​មាន​ ​កាំបិត​ ​ពូថៅ​ ​និង​ ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ផង​នោះ​ ​ខ​ណៈ​ ​នោះ​ស្រាប់តែ​លេច​មុខ​ក្រុម​ទាហាន​ឡាវ​ជា​ច្រើន​នាក់​មក​ធ្វើ​ការ​ឡោម​ព័ទ្ធ​ ​ហើយ​ចាប់​យក​អស់​នូវ​ស​ម្ភា​រៈ​ដែល​ភ្ជាប់​មក​នឹង​ខ្លួន​ទាំង​ប៉ុ​ ​ន្មា​ន​នោះ​ទៅ​ ​បន្ទាប់​មក​កង​ទាហាន​ឡាវ​ទាំង​នោះ​ក៏​បាន​ដើរ​ចាក​ចេញ​ពី​ពួក​គាត់​ ​ឃើញ​ឱ​កាស​ល្អ​ ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​រត់​ ​។ ភ្លា​មៗ​នោះ​គ្រាប់​កាំភ្លើង​ ​ក៏​ ​បាន​ហើរ​សំដៅ​មក​ស្រោច​លើ​ទី​កន្លែង​ដែល​ពួក​គាត់​ត្រូវ​បាន​ទាហាន​ឡាវ​ឡោម​ព័ទ្ធ​ ​និង​ ​ដក​ហូត​យក​ ​ស​ម្ភា​រៈ​នោះ​ប្រៀប​ដូច​ជា​ទឹក​ភ្លៀង​នៅ​កណ្ដាល​ព្រៃ​ស្រោង​ ​។
            ការ​រៀបរាប់​នោះ​បាន​ប​ន្ដ​ទៀត​ថា​ ​ពួក​គាត់​ក៏​មិន​នឹក​ស្មាន​ថា​ ​បាន​ជួប​នឹង​ទាហាន​ឡាវ​ ​ហើយ​ក៏​មិន​នឹក​ស្មាន​ដែរ​ថា​បាន​រួច​ជីវិត​ពី​ ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ឡាវ​ដែរ​ ​តែ​គួរ​ឱ្យ​អាណិត​ទៅ​ដល់​ ​៦ នាក់​ទៀត​ ​នៅ​ពេល​នេះ​មិន​ដឹង​ថា​ស្លាប់​ ​ឬ​ ​រស់​ ​ឬ​ ​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ​ ​។និយាយ​ដល់​ត្រឹម​នេះ​ពួក​គាត់​ក៏​បាន​ចាក​ចេញ​ទៅ​ ​ក្នុង​បំណង​ទៅ​សំ​រាក​ព្យាបាល​ជ​ម្ងឺ​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេ​ត្ដ​ក្រចេះ​ ​ហើយ​បើ​សភាព​ជ​ម្ងឺ​នោះ​ ​ធ្ងន់ធ្ងរ​ពេក​ ​នឹង​ ​ប​ន្ដ​ទៅ​កាន់​មន្ទីរ​ពេទ្យ​រាជ​ធានី​ភ្នំពេញ​ប​ន្ដ​ទៀត​ ​៕

ដោយ​ ៖ ឡុ​ង​ ​សំ​បូ​រ​

ប្រជាពលរដ្ឋ​ទៅ​ជីក​ដំឡូង ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​៦០​ម.ម រាយ​ការណ៍​ជូន​សមត្ថកិច្ច

សៀមរាប ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ជីក​ដំឡូង​​ នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ប្រទះ​ឃើញ​គ្រាប់ ៦០.មម ដែល​ត្រូវ​បាន​​លាក់​ទុក​ក្រោម​ដើម​ឈើ ចំងាយ​ពី​ភូមិ​ប្រមាណ ៤​គីឡូ​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ភូមិ រវៀង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ។
ហេតុការណ៍​ដែល​ប្រទះ​ឃើញ​គ្រាប់ ៦០ ម.ម​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ ២០១១ ​វេលា​ម៉ោង ៩.៣០ នាទី ព្រឹក ស្ថិត​នៅ​ចំណុច​ទីតាំង​ក្នុង​ព្រៃ ក្នុង​ភូមិ ឃុំ​ខាងលើ ដោយ​សារ​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា ៥ទៅ ៦​នាក់ នាំ​គ្នា​ចូល​ព្រៃ ដើម្បី​ជីក​ដំឡូង ក៏​បាន​ឃើញ​គ្រាប់​ចំនួន​ប្រាំ​គ្រាប់​ដែល​មាន​លក្ខណៈ​នៅ​ល្អ នឹង​អាច​ប្រើ​ការ​បាន បន្ទាប់​មក​ក៏​បាន​រាយ​ការណ៍​ជូន​សមត្ថកិច្ច ប៉ូលិស​ដើម្បី​ចាត់​វិធាន​ការ​ការពារ និង​ថែរក្សា​គ្រាប់​ទាំង​នេះ ។
លោក អនុសេនីយ៍ត្រី ឌី សុធា ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ទ ប្រចាំការ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ខ្វាវ បាន​អោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយ​ការណ៍​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ចំណុច​ទីតាំង​ខាងលើ លោក​បាន​ដឹក​នាំ​កំលាំង​ចុះ​ទៅ​ពិនិត្យ​​ឃើញ​ថា​ជាគ្រាប់ ៦០ ម.ម ដែល​មាន​គេ​យក​មក​លាក់​ទុក និង​ពុំ​ទាន់​ខូច​អ្វី​​ឡើយ ជំហាន​ដំបូង​លោក​ត្រូវ​តែ​កាប់​សម្រាស់​ដាក់​គ្រប​ពី​លើ និង​ធ្វើ​ស្លាក​សញ្ញា​សំគាល់ ដើម្បី​ជា​សុវត្ថិភាព​របស់​បងប្អូន កុំ​អោយ​ចូល​ទៅ​ទីតាំង​ខាង​លើ។ ចំណែក​គ្រាប់​៦០​ម.ម​នេះ លោក​នឹង​រាយ​ការណ៍​អោយ​សមត្ថកិច្ច​ជំនាញ ដើម្បី​មក​ទទួល និង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ កុំ​ប៉ះពាល់​គ្រាប់​រំសេវ ឬ​អាវុធ​ជាតិ​ផ្ទុះ​ទាំង​ឡាយ​ដែល​ជួប​ប្រទះ​តាម​ព្រៃ​អោយ​សោះ និង​រាយ​ការណ៍​ជូន​សមត្ថកិច្ច​។
លោក រៀម រិទ្ធី រស់​នៅ​ភូមិ​ឃុំ​ខាងលើ បាន​រៀប​រាប់​ប្រាប់​កម្ពុជាថ្មី​ថា នៅ​ក្នុង​ឃុំ​ខ្វាវ ទឹក​ដី​ស្រុក​ជីក្រែង​នេះ កាល​ពី​សម័យ​សង្គ្រាម តំបន់​នេះ​ជា​តំបន់​សមរភូមិ​ក្តៅ​គគុក និង​ជា​កន្លែង​ដែល​ប៉ុលពត​កាន់​កាប់​នៅ​តំបន់​នេះ បើ​តាម​ការ​បាន់​ស្មាន​គ្រាប់​ដែល​យក​មក​លាក់​ទុក​នៅ​ទីនេះ​ គឺជា​គ្រាប់​ដែល​បាន​យក​លាក់​នៅ​ឆ្នាំ ១៩៩៤ ព្រោះ​គ្រាប់​នៅ​សភាព​ល្អ​ទាំងអស់ រហូត​មក​ដល់​ពេល​នេះ​បើ​នៅ​តាម​របង និង​នៅ​ជាយ​ភូមិ ប្រទះ​ឃើញ​គ្រាប់​ជាច្រើន​នៅ​រាយប៉ាយ​ក្នុង​ដី​របស់​ប្រជាពលរដ្ឋ គ្រាប់​ខ្លះ​ពុំ​មាន​នរណា​ហ៊ាន​ប៉ះពាល់​នោះ​ទេ ពេល​គេ​ជួប​ប្រទះ​បាន​ត្រឹម​តែ​កាប់​សម្រាស់​ដាក់​គ្រប​ពី​លើ​តែប៉ុណ្ណោះ ហើយ​ពុំ​ទាន់​មាន​សមត្ថកិច្ច​ជំនាញ ចុះ​មក​ដោះ​មីន​នៅ​ឡើយ​ដែរ។
ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ខ្វាវ បាន​សំណូមពរ​អោយ​អង្គការ​ស៊ីម៉ាក់ ជួយ​ជំរុញ​ការ​ដោះ​មីន​នៅ​ក្នុង​ឃុំ​ខ្វាវ​ផង ដោយ​សារ​តែ​កន្លង​មក​បាន​ជួប​ប្រទះ​គ្រាប់​រំសេវ​ជាច្រើន​ដែល​នៅ​ក្នុង​ដី និង​ព្រៃ អាច​មាន​អន្តរាយ​ដល់​កូនៗ និង​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​ពេល​រដូវ​ភ្លើង​ឆេះ​ព្រៃ អាច​មើល​ឃើញ​តាម​ព្រៃ​តែម្តង ។
ប៊ុន រដ្ឋា

លោក​ ​ឱម​ ​យ៉ី​ន​ទៀង​ ​ហែក​រឿង​ខ្មៅ​ម៉ឹ​ក​ ​ដា​រ៉ា​

សម្ដេច​តេ​ជោ​ព្រមាន​បញ្ឈប់​សកម្មភាព​ពុក​រលួយ​ជា​បន្ទាន់​ចៀស​វាង​ពី​ទោស
ម៉ឹ​ក​ ​ដា​រ៉ា​ ​ចង់​ធ្វើ​អ​ត្ដ​ឃាត
ម៉ឹ​ក​ ​ដា​រ៉ា​ ​ទន់​ជង្គង់​ ​ពេល​ឃើញ​ភស្ដុ​តាង​ ​និង​ឯក​សារ​ពុក​រលួយ

ភ្នំពេញ​ ​៖ សំណុំ​រឿង​អគ្គ​លេខាធិការ​អាជ្ញា​ធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​លោក​ ​ម៉ឹ​ក​ ​ដា​រ៉ា​ ​ត្រូវ​បាន​អង្គ​ភាព​ ​ប្រឆាំង​អំពើ​ពុក​រលួយ​ហែក​បង្ហាញ​នៅ​ក្នុង​សន្និសីទ​កាសែត​នា​រសៀល​ ​ថ្ងៃ​ទី​២១ មក​រា​ ​២០១១ម្សិល​មិ​ញ​នេះ​ ​ដែល​ ​បទ​ល្មើស​របស់​ ​ម៉ឹ​ក​ ​ដា​រ៉ា​ ​មាន​រហូត​ ​ដល់​១៥-១៦ ករណី​ឯ​ណោះ​ ​។
លោក​ឱម​ ​យ៉ី​ន​ទៀង​ ​ប្រធាន​អង្គ​ភាព​ ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​មាន​ប្រសាសន៍​ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នោះ​ថា​ ​លោក​ម៉ឹ​ក​ ​ដា​រ៉ា​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​ ​ប្រ​ព្រឹ​ត្ដ​អំពើ​ពុក​រលួយ​និង​ជួញ​ដូរ​គ្រឿង​ ​ញៀន​ជា​ច្រើន​ករណី​ ​នេះ​បើ​តាម​អង្គ​ភាព​រក​ឃើញ​ភស្ដុ​តាង​សំ​ខា​ន់ៗ​ជា​ច្រើន​ ​ដែល​លោក​ម៉ឹ​ក​ ​ដា​រ៉ា​និង​បក្ខ​ពួក​បាន​ ​ប្រ​ព្រឹ​ត្ដ​កន្លង​មក​ ​។
លោក​ឱម​ ​យ៉ី​ន​ទៀង​ ​បាន​ឱ្យ​ដឹង​ទៀត​ ​ថា​ ​លោក​ម៉ឹ​ក​ ​ដា​រ៉ា​បាន​យក​មន្ទីរ​ប្រយុទ្ធ​ ​ប្រឆាំង​គ្រឿង​ញៀន​ ​ដែល​ស្ថិត​នៅ​ក្រោម​ ​ចំណុះ​របស់​ខ្លួន​ធ្វើ​ជា​អង្គ​ការ​ចាត់​តាំង​ ​ជួញ​ដូរ​គ្រឿង​ញៀន​ ​ដោយ​ដើរតួ​ជា​អ្នក​ ​ប​ង្ក្រា​ប​ផង​ ​និង​ជា​អ្នក​លក់​ដូរ​គ្រឿង​ញៀន​ ​ផង​ដែរ​ ​ក្នុង​នោះ​លោក​ម៉ឹ​ក​ ​ដា​រ៉ា​នៅ​ ​បាន​ជំរិត​ទារ​ប្រាក់​ពី​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ ​ញៀន​ថែម​ទៀត​ផង​ ​។
លោក​ ​ឱម​ ​យ៉ិ​ន​ទៀង​ ​បាន​ប​ន្ដ​ថា​ ​“ក្នុង​ការ​ប​ង្ក្រា​ប​បទ​ល្មើស​គ្រឿង​ញៀន​ ​កន្លង​មក​ ​ពួក​គេ​តែង​តែ​ប្រ​ឌិ​ត​រឿង​ ​ដើម្បី​ ​បិទ​បាំង​ទ​ង្វើ​របស់​ ​ខ្លួន​ ​រួម​ជាមួយ​បក្ខ​ពួក​ ​ដោយ​បង្កើត​តួ​អង្គ​ថ្មី​ ​ដើម្បី​សម្រាល​ ​ទោស​ដល់​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ពិត​ ​ប្រាកដ​តាម​រ​យៈ​ការ​ធ្វើ​កំណត់ហេតុ​ ​ក្លែង​ក្លាយ​ថ្មី​មួយ​យក​កំណត់ហេតុ​ចាស់​ ​ទៅ​បំផ្លាញ​ចោល​ ​។ ក្នុង​នោះ​ ​ក្រុម​របស់​ ​លោក​ ​ម៉ឹ​ក​ ​ដា​រ៉ា​ ​ក្លែង​យក​រឿង​គ្រឿង​ ​ញៀន​ទុក​នៅ​ពេល​ប​ង្ក្រា​ប​បាន​ម្ដ​ងៗ​ ​សម្រាប់​លក់​ឱ្យ​ឈ្មួញ​ដោយ​ធ្វើ​សកម្ម​ ​ភាព​ចេញ​ពី​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ​នេះ​តែ​ម្ដង​ ​។
លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​នៅ​ពេល​ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បង្ហាញ​ ​ភស្ដុ​តាង​មួយ​ចំនួន​ជុំ​វិញ​ការ​ប្រ​ព្រឹ​ត្ដ​ ​បទ​ល្មើស​របស់​ខ្លួន​លោក​ ​ម៉ឹ​ក​ ​ដា​រ៉ា​ ​បាន​ ​ព្យាយាម​មិន​ផ្ដល់​ចម្លើយ​ ​ដោយ​ចង់​ ​ធ្វើ​អ​ត្ដ​ឃាត​ ​ហើយ​បាន​អង្វរ​អង្គ​ភាព​ ​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទ​ប្រកាន់​ ​លោក​តែ​មួយ​ករណី​បាន​ ​ហើយ​គឺ​ការ​ ​ប្រ​ព្រឹ​ត្ដ​អំពើ​ពុក​រលួយ​ដោយ​កុំ​ឱ្យ​ ចោទ​ប្រកាន់​ករណី​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ ​ដូរ​គ្រឿង​ញៀន​ ​។
បទ​ល្មើស​របស់​លោក​ ​ម៉ឹ​ក​ ​ដា​រ៉ា​ ​រួម​ ​ជាមួយ​បក្ខ​ពួក​ត្រូវ​រក​ឃើញ​ថា​ ​ចាប់​ ​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៧មក​ម្ល៉េះ​ ​ដោយ​ ​រៀបចំ​ជា​រចនា​ស​ម្ព័​ន្ធ​ជួញ​ដូរ​គ្រឿង​ញៀន​ ​យ៉ាង​សកម្ម​ ​។
បើ​តាម​លោក​ ​ឱម​ ​យ៉ី​ន​ទៀង​ ​ក្រុម​ ​របស់​លោក​ ​ម៉ឹ​ក​ ​ដា​រ៉ា​ ​នៅ​ឯ​ខេ​ត្ដ​បន្ទាយ​ ​មាន​ជ័យ​ ​ដែល​មាន​លោក​ ​ឈៀ​ង​ ​សុ​ន​, នាង​ ​វ​ណ្ណា​ (អតីត​ប្រធាន​គុក​) មាន​ ​សំណុំ​រឿង​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​ ​លែង​អ្នក​រក​ស៊ី​គ្រឿង​ញៀន​ ​។ សំណុំ​រឿង​ ​ប្រហែល​២០ករណី​ ​ត្រូវ​បាន​ដោះ​លែង​ ​ដែល​ពេល​នេះ​ ​សមត្ថ​កិច្ច​កំពុង​តាម​ ​ចាប់​យក​មក​វិញ​ ​។
លោក​ឱម​ ​យ៉ិ​ន​ទៀង​ ​បាន​ប​ន្ដ​ទៀត​ថា​ ​លោក​ម៉ឹ​ក​ ​ដា​រ៉ា​, លោក​ជា​ ​ឡេ​ង​និង​ ​លោក​ឈៀ​ង​ ​សុ​ន​អាច​ប្រឈម​នឹង​ការ​ ​ជាប់​ទោស​អស់​មួយ​ជីវិត​ ​ក្នុង​នោះ​អតីត​ ​ស្នង​ការ​នគរបាល​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​លោក​ហ៊ុន​ ​ហ៊ាន​ ​អង្គ​ភាព​បាន​រក​ឃើញ​ ​បទ​ល្មើស​តែ​មួយ​ករណី​ប៉ុណ្ណោះ​ ​គឺ​ការ​ ​ប្រ​ព្រឹ​ត្ដ​អំពើ​ពុក​រលួយ​ ​។ ជាមួយ​គ្នា​នេះ​ ​លោក​ឱម​ ​យ៉ី​ន​ទៀង​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ ​ដែរ​ថា​ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​កំពុង​ស៊ើប​អង្កេត​៣-៤ករណី​បន្ថែម​ ​ទៀត​ ​ប៉ុន្ដែ​អង្គ​ភាព​នេះ​មិន​បង្ហាញ​ថា​ ​ពាក់​ព័ន្ធ​នឹង​ករណី​អ្វី​ទេ​ ​ហើយ​ជន​នោះ​ជា​ ​នរណា​ដែរ​ ​។
គួរ​បញ្ជាក់​ថា​ ​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ ​រសៀល​ថ្ងៃ​ដដែល​ ​អង្គ​ភាព​ប្រឆាំង​អំពើ​ ​ពុក​រលួយ​បាន​បង្ហាញ​អំពី​គំរូ​មួយ​ចំនួន​ ​ស្ដី​ពី​ការ​ប្រ​ព្រឹ​ត្ដ​អំពើ​ពុក​រលួយ​ ​និង​ការ​ ​ជួញ​ដូរ​គ្រឿង​ញៀន​របស់​ក្រុម​លោក​ម៉ឹ​ក​ ​ដា​រ៉ា​ ​រួម​ទាំង​មាន​ការ​បង្ហាញ​ភស្ដុ​តាង​ ​រូប​ភាព​ ​និង​កំណត់ហេតុ​ដែល​លោក​ម៉ឹ​ក​ ​ដា​រ៉ា​បាន​ប្រ​ព្រឹ​ត្ដ​ ​។ ទន្ទឹម​នឹង​នោះ​ ​ក៏​បាន​ ​បង្ហាញ​ពី​សេ​ណា​រី​យ៉ូ​ដែល​ក្រុម​នេះ​បាន​ ​រៀបចំ​ឡើង​ដើម្បី​បិទ​បាំង​នឹង​សកម្មភាព​ ​ជួញ​ដូរ​គ្រឿង​ញៀន​របស់​ខ្លួន​ ​។
ដោយ​ឡែក​ ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​ ​អង្គ​របស់​គ​ណៈ​រដ្ឋ​ម​ន្ដ្រី​នា​ព្រឹក​ថ្ងៃ​ទី​២១ មក​រា​ ​២០១១ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ ​ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនា​ប​តី​ ​តេ​ជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ នៃ​ព្រះ​ ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​សម្ដេច​បាន​មាន​ ​ប្រសាសន៍​ក្រើន​រំឭក​សា​ជា​ថ្មី​ឱ្យ​ម​ន្ដ្រី​ ណា​ក៏​ដោយ​ ​បើ​សិន​ជា​មាន​ការ​ពាក់​ ​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ការ​ជួញ​ដូរ​គ្រឿង​ ​ញៀន​ ​ការ​រំលោភ​ដី​ធ្លី​ ​ការ​កាប់​បំផ្លាញ​ ​ព្រៃ​ឈើ​ ​ទោះបី​អះអាង​ថា​ ​ស្មោះ​ស្ម័គ្រ​ជា​ ​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ក៏​ដោយ​ ​ ​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​ ​ដើម្បី​ចៀស​វាង​ពី​ការ​ផ្ដន្ទា​ទោស​ដោយ​ ​ច្បាប់​រ​ដ្ឋ​៕

ដោយ​ ៖ មរតក​

ការ​ត្រួត​ពិនិត្យ​​និង​ដកពិសោធន៍​​ការ​អនុវត្ត​​គោល​នយោ​បាយ​«ភូមិ-ឃុំមានសុវត្ថិ​ភាព»

ខេត្ត​បាត់ដំបង ៖ តំណាង​ក្រសួង​​មហា​ផ្ទៃ​​និង​អាជ្ញា​ធរ​នៃ​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង​​បើក​កិច្ច​ប្រជុំ​​​ដើម្បី​​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ដក​ពិសោធន៍ ​ពី​ការ​ចាត់​តាំង​អនុវត្ត​​គោល​នយោ​បាយ​ «ភូមិ-ឃុំ ​មានសុវត្ថិ​ភាព» ក្នុង​រយៈ​ពេល​៣​ខែរបស់​ខេត្ត​​​បាត់​ដំបង ​កាលពី​រសៀល​ថ្ងៃទី​១៩ ​មករា​ ឆ្នាំ ២០១១ ​នៅ​សាលប្រជុំ​​សាលា​ខេត្ត​ ​ក្រោម​​អធិបតី​ភាព​លោក​សេង​ វ៉ាឡាត់ អនុ​រដ្ឋ​​លេខា​ធិការ​ក្រសួង​​​មហា​ផ្ទៃ ​ជា​ប្រធាន​​ក្រុម​ការ​ងារ​​ទី៧ ​ទទួលខុសត្រូវ​ដឹក​នាំ​​ត្រួតពិនិត្យ​​ការ​អនុ​វត្ត​​គោល​​នយោ​បាយ«ភូមិ​-ឃុំ​​មាន​សុវត្ថិ​ភាព» ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃ​លិន ​និង​ជា​តំណាង​​លោក​​សក់ សេដ្ឋា ​រដ្ឋ​លេខា​ធិការ​ក្រសួង​​មហា​ផ្ទៃ​​​ ។ វត្ត​មាន​ចូល​រួម​នាឱកាស​នោះ​មានលោក​ប្រាជ្ញ ច័ន្ទ ទី​ប្រឹក្សា​​សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃព្រះ រា​ជា​ណា​ចក្រ​កម្ពុជា​ និង​ជា​អភិ​បាល​​ខេត្ត​​បាត់​ដំបង ​​ព្រម​ទាំង​​សមា​ជិក សមា​ជិកា​មក​ពី​ស្ថាប័ន​មន្ទីរ​​អង្គ​ភាព​ពាក់ព័ន្ធ​នានា កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ ​​​អាជ្ញា​ធរ​រដ្ឋ​​បា​ល​​ស្រុក-ក្រុង ​​និង​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ ​សរុប​៨៦​នាក់ ។
ឆ្លង​តាម​​រ​បាយ​ការណ៍​ឆ្លុះ​បញ្ចាំង​ពីសកម្ម​ភាព​​អនុវត្ត​ជាក់ស្តែង​​កន្លង​មក​នេះ លោក​ឧត្តម​សេ​នីយ៍​ត្រី​ស ថេត ​​ស្នង​ការ​នគរ​បាល​ខេត្ត​បាត់​ដំបង បានធ្វើ​ការ​​វាយ​តំលៃ​​តាម​រយៈ​​សកម្ម​ភាព​​និង​លទ្ធផល​មួយចំនួន​ដែល​ទាក់​ទិន​នឹងការ​កសាង​​ផែន​ការ​របស់គណៈបញ្ជា​ការ​ឯក​ភាព​ខេត្ត​​ ការ​រៀបចំ​​លេខា​ធិការ​ដ្ឋាន និង​ក្រុម​ការ​ងារ ការ​ស្រង់​ទិន្ន​ន័យ​​ និង​វាយ​តំលៃ ​ប្រភេទភូមិ​-ឃុំ​​​ ការ​រៀប​ចំ​វេទិកា​​សា​ធារណៈ លទ្ធ​ផល​ការ​ងារ​បង្ក្រាប​​​បទ​ល្មើស ។ ​ធ្វើ​ការ​ត្រួតពិនិត្យ​ពីចំណុច​​​ខ្លាំង និង​ចំណុច​ខ្សោយ​​​ និង​ការ​ដាក់​ចេញ​នូវ​ទិសដៅ​​​សំរាប់​ការអ​នុវត្ត​​​បន្ត ។ លោកស ថេត ស្នង​ការ​​នគរបាល​ខេត្ត​បានបញ្ជាក់ឱ្យ​ដឹង​ទៀត​ថា ​នៅគ្រប់​ស្រុក​ និងក្រុង​ទូទាំង​​ខេត្ត​បាត់​ដំបង បានបង្កើត​​ប្រព័ន្ធ​ប្រទាក់​ក្រឡា​​ដោយ​បាន​​រៀប​ចំ​​កំលាំង​ឈរ​ជើង​តាមគោល​ដៅ​សំខាន់ៗ​ ដើម្បី​​ធានា​ដល់​ការ​បង្ការ បង្ក្រាប​បទល្មើស​​​គ្រប់​ប្រភេទ​​ និងបាន​ចលនា​ប្រជា​ការ​ពារ​ជួយសហ​​ការ​ពេល​យប់ និង​មានគោលដៅ​​ប្រជា​ការ​ពារ​​​ចំនួន​៣៨០​កន្លែង ។
លោក​សេង វ៉ាឡាត់ ប្រធាន​ក្រុម​ការ​ងារ​ទី​៧ ​ទទួល​ខុសត្រូវដឹក​នាំ​​​ត្រួតពិនិត្យ​​កា​រ​អនុវត្ត​គោល​នយោ​បាយ​ «ភូមិ​-ឃុំ​​មាន​សុវត្ថិ​ភាព» ​នៅ​ខេត្ត​បាត់​ដំបង និងខេត្ត​ប៉ៃលិន និង​លោក​ប្រាជ្ញ ច័ន្ទ អភិបាល​​​ខេត្ត​​បាត់​ដំបង ​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាសនោះ ដោយបាន​ផ្តល់​នូវ​អនុសាសន៍​ផ្តោត​លើការ​ពង្រឹង​​​បន្ថែម​​ក្រុម​លេខា​ធិការ​ដ្ឋាន​គណៈ​បញ្ជា​ការ​ឯក​ភាពខេត្ត​-ក្រុង​-ស្រុក និង​ក្រុម​ការ​ងារ​​តាម​មូល​ដ្ឋាន​​ ដើម្បី​ធ្វើជា​សេនា​ធិការ​ក្នុង​​ការ​តាម​​ដាន​អនុវត្ត​ និងចុះ​ធ្វើ​សកម្ម​ភាព​តាម​ភូមិ-ឃុំ​ ។ ត្រូវ​​បន្ត​ជំរុញ​កិច្ច​ប្រតិបត្តិ​ការ​​បង្ក្រាប​​ឱ្យ​បានជា​ប្រចាំ ។ ​ត្រូវជំរុញ​ការ​រៀប​ចំ​វេទិកា​សាធារណៈ​ឱ្យ​បាន​សម​ស្រប​​តាមការ​ណែ​នាំ​​ ទី​កន្លែង​រៀប​ចំ​គួរ​​នៅ​កន្លែង​ដែល​មាន​ចរិត​​សាធា​រណៈ​ ។ ត្រូវ​ខិត​ខំ​​​អភិវឌ្ឍន៍​វិធី​សាស្ត្រ​វាយតំលៃ​​ភូមិ-ឃុំ​​ឱ្យបាន​​កាន់​តែ​សុក្រឹត​ប្រកប​ដោយ​​សម​ធម៌ ។​ ជាមួយ​​គ្នា​នេះត្រូវ​ធ្វើការ​ពង្រឹង​​ពង្រីក​ធនធាន​មនុស្ស​​ ​មធ្យោ​បាយ​ សំភារ​ ដើម្បី​ឱ្យ​ការ​អនុវត្ត​​គោលនយោ​បាយ​នេះ​កាន់តែ​ទទួល​បាន​ជោគ​ជ័យ​ល្អ​បន្ថែម​ទៀត ៕

ដោយ ៖ កោះឯករាជ្យ

 (​រូបថត កញ្ចក់​ទិព្វ)