Wednesday, January 26, 2011

វេទិការជាតិស្តីពី​ ការជំរុញចលនាភូមិមួយ ផលិតផលមួយ នៅកម្ពុជា គំរូខេត្តតាកែវ



នៅព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១១ នៅស្រុកគីរីវង់ ខេត្តតាកែវ មានប្រារព្ធ​ពិធី​វេទិកា​ជាតិ ស្តីពីការជំរុញចលនាភូមិ១ ផលិតផល១ នៅកម្ពុជា ‌គំរូខេត្តតាកែវ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​​ការ​គណៈរដ្ឋមន្ត្រី​  និងជាអនុប្រធាន​គណៈកម្មាធិការជាតិ​ជំរុញ​ចលនា​​​​ភូមិ១ផលិត​ផល១ ព្រមទាំង​​មាន​ចូលការ​រួមពី​សំណាក់​​ចំនួន៣៩០ នាក់ ដែលមកពី មន្ទីរ ស្ថាប័ននានា។



បន្ទាប់ពីបានស្តាប់សុន្ទរកថាស្វាគមន៍​របស់ ឯកឧត្តម ​ស្រី បេន អភិបាល​ខេត្តតា​កែវ​រួចមក ឯកឧត្តម សុន គន្ធរ អគ្គលេខាធិការគណៈ​កម្មាធិការ​ជាតិជំរុញ​ចលនា​ភូមិ១ ផលិត​ផល១ ប្រធាន មុខរបរ និងមីក្រូសហគ្រាសកម្ពុជា ប្រធានអគ្គនាយកធនាគារ​អភិវឌ្ឍន៍​​ជន​បទ​បានមាន ប្រសាសន៍ ថា អគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនាភូមិ១ ផលិត​ផល១ បានរៀបចំវេទិការ ជាតិស្តីពី ការជំរុញចលនាភូមិ១ ផលិតផល១ នៅកម្ពុជា “ គំរូខេត្តតាកែវ ”ក្រោមកិច្ចសហការ ជាមួយមជ្ឈមណ្ឌលផលិតភាព​ជាតិ​នៃ​ក្រសួង​​​ឧស្សា​ហកម្ម រ៉ែ និងថាមពល ដោយមានការ ឧបត្ថម្ភថវិកាពីអង្គការផលិតភាពអាស៊ី      ( Asian Productivity Organization )  



ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០០៦ មក អគ្គលេខា​​ធិការ​​ដ្ឋាន នៃគណៈកម្មាធិការជាតិ​ជំរុញចលនា​ភូមិ១​ផលិតផល១  បានអនុវត្តការងារជា​ជំហានៗ ដើម្បីជួយ ជំរុញដល់ការផលិតនូវផលិតផលរបស់​ប្រជាពលរដ្ឋ តាមរយៈការច្នៃប្រឌិត​​បង្កើនគុណភាព និងការ វេចខ្ចប់ឲ្យមានលក្ខណៈត្រឹមត្រូវតាម​ស្តង់ដារសមស្របតាមទីផ្សារ​ក្នុង និងក្រៅប្រទេស  ។ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ជំរុញ​ចលនា​​ភូមិ១​​ផលិតផល១  បានចុះ សិក្សាស្រាវ ជ្រាវផលិតផលសម្រាប់អនុវត្តគម្រោងភូមិ១ ផលិត​ផល១​នៅតាមបណ្តាខេត្ត-ក្រុងនានា បានផ្សព្វ ផ្សាយស្តីពីចលនាភូមិ១ ផលិតផល១ ដល់​សិស្ស និស្សិតនៅតាម បណ្តាម ហាវិទ្យាល័យនានា។ ទន្ទឹមនឹងនេះ ក៏បានចូលរួមការ​តាំង​ពិព័ណ៌​​​​ដើម្បីប​ង្ហាញ និង​ទាក់ទាញ​នូវការគាំទ្រពីសំណាក់ភ្ញៀវជាតិនិងអន្តរ​ជាតិ​ចំពោះ​ផលិត​ផល​ខ្មែរ ក៏ដូច​ជា​ការ​បំផុស​ឱ្យ​មាន​ការចូលរួមពីសំណាក់កសិករ សិប្បករ ផលិត​ករ​ខ្មែរ ក្នុង​ការអនុវត្តចលនាភូមិ១​ផលិតផល១​នៅ​ទូទាំងប្រទេស បាន​សហការ​ជាមួយ​សភា​មុខ​របរ​​និងមីក្រូសហគ្រាសកម្ពុជា  និង​សាលា​រាជធានី​ភ្នំពេញ​រៀបចំផ្សាររាត្រី ភូមិ១ ផលិត​ផល១ ដែលជាស្ពាន​សម្រាប់ផ្សារភ្ជាប់​ផលិតកម្ម​មូលដ្ឋាន​ទៅនឹង​ទីផ្សារ​កណ្តាល ផលិត​កម្ម​មូល​ដ្ឋានទៅនឹង អ្នកប្រើប្រាស់ ស្របតាមទស្សនៈទាន​ដ៏​ខ្ពង់ខ្ពស់របស់សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា “ ប្រើប្រាស់​ផលិត​​ ផល​​​​ខ្មែរ ដើម្បីយើងទាំងអស់គ្នា ” និងពិសេសបម្រើដល់​​​វិស័យ​ទេសចរណ៏ ។
ឯកឧត្តមបានបន្តទៀតថា ក្រោមការទំនាក់ទំនងនិងសម្របសម្រួលរបស់អគ្គ​លេខា​ធិការ​​ដ្ឋាន ភ១.ផ១ អង្គការស្បៀង និង​កសិកម្មនៃអង្គការសហប្រជាជាតិ​ FAO បានផ្តល់​ជំនួយ​​​បច្ចេកទេស ដែលមានទឹកប្រាក់ចំនួន USD ៤៧០,០០០ សម្រាប់អភិវឌ្ឍន៍វិស័យ​សូត្រ​​នៅ​​កម្ពុជា​ ដើម្បីបំពេញ តម្រូវការក្នុងស្រុក​ដែលកម្ពុជា​បាននាំចូលវត្ថុធាតុដើម​ជា​សសៃ​​​​​សូត្រ​​​ប្រមាណពី ៤០០ ទៅ ៥០០ ​ក្នុង១​ឆ្នាំ​។



នៅក្នុងខេត្តតាកែវ ពិសេសនៅក្នុងស្រុក​គីរីវង់​នេះមានផលិតផលសក្តានុពលជា​ច្រើន​​ដែល​បាន​និង​កំពុង​ជំរុញ គួបផ្សំនឹងលទ្ធភាពដែលមាន​​ដូចជា ការដាំដើមមន ចិញ្ចឹម​ដង្កូវ​​នាង និងផលិត​សូត្រ ការដាំឆៃថាវ ការកែច្នៃឆៃប៉ូវ ម្ទេស ម្រេច និង ដីភ្លៃ ។ល។ ការ​បង្កើត​​​​ផ្សារកសិផល សុខ អាន ទន្លាប់-មជ្ឈមណ្ឌលភូមិ១ផលិតផល១ផងនោះ ខេត្ត​នេះ​អាច​​ជ្រើសរើស​ជាខេត្តគំរូ​ក្នុងការ​ជំរុញ​ចលនា​ភូមិ១ផលិតផល១។ 



ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តី​ការគណៈរដ្ឋ​មន្ត្រី បានមានប្រសាសន៍ថាកម្ពុជាបានអនុវត្តជាបណ្តើរៗ​រហូតមកដោយ​មាន​ការ​សហការ​ជាមួយ​ខេត្តអយតាប្រទេសជប៉ុន និងបណ្តាប្រទេស​ដែល​ជំរុញ​ចលនា​ដូច​គ្នា និងស្រដៀង គ្នានេះ​គឺចលនាភូមិថ្មី របស់ប្រទេស​កូរ៉េដោយមានការ​បញ្ជូនថ្នាក់​ដឹក​នាំ និង​មន្រ្តីរាជរដ្ឋា ភិបាលទៅ ដកស្រង់បទពិសោធន៍ពី​ជប៉ុននិងបណ្តាប្រទេសទាំងឡាយ។



ស្ថិតក្នុងស្ថានភាពកំពុងបន្តកសាង ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​ធនធាន មនុស្ស ក៏ដូចជាបណ្តាវិស័យទាំងឡាយព្រមគ្នា​ទាំងអស់ដូចបាន​រំលេចយ៉ាង​ច្បាស់​​នៅក្នុង យុទ្ធ សាស្រ្តចតុកោណ ការរៀបចំកម្មវិធីអភិវឌ្ឍន៍ត្រូវឲ្យ គិតបញ្ចូលនូវបញ្ហា​ពហុ​វិស័យព្រោះថា យើងមិន អាច​ជុំរុញ​វិស័យ​កសិកម្មបានលឿនទេប្រសិនបើយើង​ពុំទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសមរម្យ ដូចជា ប្រព័ន្ធ​ធារាសាស្រ្តផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ និង​ផ្លូវ​ថ្នល់សម្រាប់ដឹកផលិតផលកសិផល ពីកន្លែង​ផលិត​ទៅកន្លែង​កែច្នៃ​ឬទៅ​លក់ដូរ​បាន​ស្រួល​ទេនោះ។ ក្នុងន័យនេះជាមួយនឹង ការជំរុញ កម្មវិធីអភិវឌ្ឍន៍​ចាំ​បាច់​ជាច្រើនគួបផ្សំ និង​ថវិការ​មានកំរិត ការជំរុញចលនាភូមិ១ ផលិតផល១ ក៍ជា កម្មវិធីមួយរបស់ រាជ​រដ្ឋា​ភិបាល និងបានចាប់ផ្តើមអនុវត្តដែរ ​ហើយយើងបាន ធ្វើឡើងក្នុង រូបភាព ជាការផ្សព្វផ្សាយ ឲ្យ​អ្នក​ពាក់​ព័ន្ធទាំងអស់ដែលត្រូវចូលរួមអនុវត្តបានយល់ដឹងទស្សនាទាននេះ ដែល​ក្នុងនោះមាន​ការរៀបចំ​កិច្ច​ប្រជុំផ្សេងៗជាការពិតណាស់ដើម្បីផ្លាស់ប្តូរផ្នត់គំនិតថ្នាក់ដឹកនាំ និងប្រជាជន នៅក្នុងមូលដ្ឋានឲ្យ​ចូល​រួមក្នុងចលនានេះបានកាត់តែច្រើន ពិតជាត្រូវការនូវរូបមន្ត​ជោគ​ជ័យ​​នៅកម្ពុជាមួយដែលប​ញ្ជាក់ថា​ យើងអាចធ្វើបាន ហើយឈរ​លើមូលដ្ឋាននេះយើង​អាច​កៀរ​​គរឲ្យមានការចូលរួម អនុវត្តកាត់តែសកម្ម និងមាន​សង្ឃឹម​ចំពោះលទ្ធផល​ដែល​នឹង​ទទួល បាន។ ពីសំណាល់ថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់។ នៅពេល​ដែល​គាត់មាន ចំណូល និងប្រាក់ចំណេញកើនឡើងធ្វើឲ្យ​ជីវ​ភាពបានប្រសើរ​ឡើង​ដែល​បង្កើន​​ការប្រើប្រាស់ទំនិញ និងសេវាកម្មនៅក្នុងគ្រួសារ ហើយនិង ការសន្សំ​ប្រាក់​​ខ្លះ​ សម្រាប់ការវិនិយោគ បន្តដោយផ្តោត ជាបន្ថែមលើការកែច្នៃ​ការវេចខ្ចប់​រចនា តុបតែងលំអរ​​ដាក់ម៉ាក និងបញ្ចូលគំនិតថ្មីផ្សេងៗ និងអាច អភិវឌ្ឍផលិតផល កាន់តែទាក់ទាញ​ដល់​អតិថិ​ជន​ឲ្យចង់​ប្រើប្រាស់ដែលនាំឲ្យកាន់តែលក់ដាច់ នៅ ផ្សារកសិផល ដែលមានហើយ​ថែម​ទាំង​​អាចពង្រីកការ​លក់​ទៅស្រុកផ្សេងទូទាំងខេត្ត ទូទាំងប្រទេស និងអាចឈាន​ទៅក្រៅ​ប្រទេសផងដែរ។

 
ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមទៀតថា ស្រុកគីរីវង់ជាកន្លែង​គំ​រូ ព្រោះ ថា យើងប្រមូលផ្តុំកិច្ចខិតខំ​ជាវិធានការជាក់ស្តែងលើគំរោងមួយចំនួនដើម្បីធានា ដល់ជោគជ័យក្នុង ការអនុវត្តជាគំរូមួយ។ ម្យ៉ាងទៀត សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល​បានជំរុញឲ្យគ្រប់រាជធានី ខេត្ត​រៀបចំគណៈកម្មាធិការភូមិ១ ផលិតផល១​ថ្នាក់ខេត្ត-រាជធានី​ ដើម្បីទទួលបន្ទុកអនុវត្តចលនា នេះ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ហើយខេត្តតាកែវ​ក៍បាន​បង្កើត​​រួចហើយដែរ។ មួយវិញទៀតចលនា ភូមិ១ ផលិតផល១នេះមានលក្ខណៈស្របនឹង​កម្មវិធី​អភិវឌ្ឍជនបទដើម្បីកាត់បន្ថយ ភាពក្រីក្រ នៅកម្ពុជា។












































វិចារណកថា​ ​៖ សម្បទាន​របស់​កម្ពុ​ជា​ដែល​ទប់​ស្កាត់​ ​ភ្លើ​ង​ស​ង្គ្រា​ម​ពី​ពួក​សៀម​ឈ្លានពាន

តាម​ដំណឹង​ថា​ ​មេ​ទ័ព​ខ្មែរ​នៅ​ទិស​ប្រាសាទ​ព្រះ​វិហារ​បាន​ធ្វើ​សម្បទាន​មួយ​ ​លើក​ទៀត​ ​គឺ​សុខ​ចិ​ត្ដ​កែ​ខ្លឹម​សារ​សិលា​ចារឹក​នៅ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ ​បន្ទាប់​ពី​ភា​គី​ ​ថៃ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ​។ សម្បទាន​នេះ​អាច​ធ្វើ​ឱ្យ​ក្រុម​មេ​ទ័ព​ថៃ​ស្ងប់​ចិ​ត្ដ​ ​និង​ក៏​ជា​ ​ផ្នែក​មួយ​ជួយ​សម្រួល​ស្ថាន​ការណ៍​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ស្ងប់​ស្ងាត់​វិញ​ដែ​រ​។
សិលា​ចារឹក​នៅ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​នោះ​ ​មេ​ទ័ព​កម្ពុ​ជា​បាន​ដាក់​តាំង​ជា​ ​អនុ​ស្សា​វ​រី​យ៍​នៃ​ការ​ឈ្លានពាន​របស់​កង​ទ័ព​ថៃ​ ​កាល​ពី​ថ្ងៃ​ទី​១៥ ក​ក្ក​ដា​ ​២០០៨ ហើយ​ដក​ទៅ​វិញ​នៅ​វេលា​ម៉ោង​៨:៣០ នាទី​ ​ថ្ងៃ​ទី​ ​១ ធ្នូ​ ​២០១០ ។ ប៉ុន្ដែ​ក្រោយ​ពី​ ​កង​ទ័ព​ខ្មែរ​អនុញ្ញាត​ឱ្យ​ម​ន្ដ្រី​យោធា​និង​អភិបាល​ខេ​ត្ដ​ស៊ី​សាកេ​ត​ចូល​មក​ថ្វាយបង្គំ​ ​ព្រះ​រតន​ត្រៃ​កាល​ពី​ស​បា្ដ​ហ៍​មុន​ ​ក្រុម​នេះ​បាន​ឃើញ​សិលា​ចារឹក​នេះ​ហើយ​ទាម​ ​ទារ​ដាច់​អហង្ការ​ឱ្យ​ភា​គី​ខ្មែរ​ដក​ចេញ​ ​ពុំនោះ​សោត​ពួក​គេ​នឹង​ចារឹក​លើ​ផ្ទាំង​សិលា​ ​មួយ​ផ្សេង​ ​យក​មក​តាំង​នៅ​ក្នុង​វ​ត្ដ​នេះ​ដែរ​ ​ឬ​ក៏​ពួក​គេ​នឹង​ចូល​មក​រុះ​រើ​សិលា​ចារឹក​ ​ខ្មែរ​នោះ​ចេញ​ ​។
ស្ថាន​ភាព​បែប​នេះ​អាច​ឈាន​ដល់​ការ​បង្ហូរ​ឈាម​គ្នា​មួយ​លើក​ទៀត​ ​បើ​សិន​ជា​ ​ពុំ​មាន​សម្រប​សម្រួល​ណា​មួយ​ ​ឬ​និយាយ​ឱ្យ​ចំ​គឺ​ ​កម្ពុ​ជា​មិន​ធ្វើ​សម្បទាន​ដើម្បី​ ​រម្ងាប់​អារម្មណ៍​ពួក​សៀម​ឈ្លានពាន​ទេ​ ​។ អាស្រ័យ​ហេតុ​នេះ​បាន​ជា​ភា​គី​កម្ពុ​ជា​ ​សុខ​ចិ​ត្ដ​កែ​ប្រែ​ខ្លឹម​សារ​សិលា​ចារឹក​នោះ​ចេញ​ ​ដោយ​ដាក់​ជា​ថ្មី​ថា​ ​“ទី​នេះ​ជា​ទឹក​ដី​ ​កម្ពុ​ជា​” ជា​ជំនួស​វិញ​ ​។ ទោះបីជា​សម្បទាន​របស់​កម្ពុ​ជា​ពេល​នេះ​បាន​រង​ការ​រិះ​ ​គន់​និង​មិន​សូវ​សប្បាយ​ចិ​ត្ដ​ពី​អ្នក​ជាតិ​និយម​ខ្មែរ​ខ្លះ​ក៏​ដោយ​ ​ក៏​វិធាន​ការ​ប្រកប​ ​ដោយ​ឥរិយាបថ​ទន់ភ្លន់​ ​ដែល​អាច​សម្រាល​ស្ថាន​ការណ៍​ដោយ​បញ្ចៀស​ស​ង្គ្រា​ម​ ​រាំង​ជល់​នៅ​ព្រំ​ប្រទល់​នោះ​ ​ជា​ឥរិយាបថ​ថ្លៃថ្នូរ​និង​បង្ហាញ​នូវ​ការ​យោគ​យល់​ដ៏​ ​ជ្រាល​ជ្រៅ​របស់​មេ​ដឹកនាំ​ខ្មែរ​ ​ក៏​ដូច​ជា​មេ​ទ័ព​ខ្មែរ​ក្នុង​បំណង​រស់​នៅ​ដោយ​សុខដុម​ ​រម​នា​ជាមួយ​ប្រទេស​ជិត​ខាង​មួយ​នេះ​ ​។
ការ​យោគ​យល់​របស់​កម្ពុ​ជា​មាន​លំនាំ​ប្រហាក់​ប្រហែល​នឹង​អនុ​សាសន៍​ ​របស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន​ ​សែន​ ​ដែល​មិន​អនុញ្ញាត​ឱ្យ​ចល័ត​កង​ទ័ព​កម្ពុ​ជា​ ​នៅ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ដែរ​ ​នៅ​ពេល​ថៃ​មាន​វិបត្ដិ​ផ្ទៃ​ក្នុង​យ៉ាង​ធំ​កាល​ ​ ​ពី​ឆ្នាំ​កន្លង​មក​នេះ​ ​។ អ​ត្ដ​ចរិយា​ដ៏​ថ្លៃថ្នូរ​ប្រកបដោយ​សុ​ច្ឆ​ន្ទៈ​របស់​មេ​ដឹកនាំ​ខ្មែរ​ពី​ ​លើ​ដល់​ក្រោម​បែប​នេះ​ ​គឺ​បាន​បង្ហាញ​នូវ​គំនិត​ស្នេហា​ស​ន្ដិ​ភាព​ ​ចង់​រួម​រស់​ក្នុង​ ​ស​ន្ដិ​សុខ​យ៉ាង​ពិត​ប្រាកដ​ជាមួយ​បណ្ដា​ប្រទេស​ ​។ ឧទាហរណ៍​ជាក់​ស្ដែង​នៅ​ពេល​ថៃ​ ​លើក​ទ័ព​គគ្រឹកគគ្រេង​ចូល​មក​រំលោភ​បំពាន​ចូល​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះ​ ​វិហារ​ ​ពិសេស​នៅ​ជ​ញ្ជ្រំ​ជើង​កាន់​កាប់​ក្នុង​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​អស់​រ​យៈ​ពេល​ជាង​ ​២ឆ្នាំ​មុន​នេះ​ ​ខាង​កម្ពុ​ជា​នៅ​តែ​ប​ន្ដ​នយោបាយ​ចរចា​ដោយ​ស​ន្ដិ​វិធី​ជាមួយ​ពួក​ ​ឈ្លានពាន​ ​រហូត​ដល់​កម្លាំង​ថៃ​ឈ្លានពាន​ដក​ត្រ​ឡប់​ក្រោយ​វិញ​ដោយ​ស​ន្ដិ​វិ​ធី​។​ ​ជា​ ​ពិសេស​បាន​សម្រួល​កង​ទ័ព​ថៃ​នៅ​ក្នុង​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ឱ្យ​ចេញ​ទៅ​វិញ​យ៉ាង​ ​សុខ​សា​ន្ដ​ពី​ម៉ោង​៨:៣០នាទី​ព្រឹក​ថ្ងៃ​ទី​ ​១ ធ្នូ​ ​ ​២០១០ ដោយ​មិន​បាន​ប្រើ​អាវុធ​ ​១ គ្រាប់​ឡើយ​ ​។
យើង​ទាំង​អស់​គ្នា​ជា​ខ្មែរ​បាន​ដឹង​ឮ​រាល់​ថ្ងៃ​នេះ​ថា​ ​ក្រុម​ជាតិ​និយម​ជ្រុល​សៀម​ ​មួយ​ក្ដាប់​ ​(ក្រុម​អាវ​លឿង​) នៅ​តែ​ចិញ្ចឹម​គំនិត​ឈ្លានពាន​មក​លើ​កម្ពុ​ជា​នៅ​ឡើយ​ ​ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ម្សិល​ ​ក្នុង​បាតុកម្ម​នៅ​វិមាន​រ​ដ្ឋា​ភិ​បា​ល​ថៃ​ ​ក្រុម​អាវ​លឿង​ ​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍​ចំ​ឡង​ ​ស្រី​មឿង​ ​បាន​ទាមទារ​រ​ដ្ឋា​ភិ​បា​ល​អាប់​ភី​ស៊ី​ត​ ​ឱ្យ​ដោះ​ស្រាយ​នូវ​ការ​តវ៉ា​ទាមទារ​របស់​ពួក​គេ​ចំនួន​៣ចំណុច​គឺ​ ​១-ថៃ​ដក​ខ្លួន​ពី​ ​សមាជិក​យូ​ណេ​ស្កូ​, ២-លុប​ចោល​អនុ​ស្សរ​ណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០០ រវាង​ថៃ​នឹង​កម្ពុ​ជា​ ​និង​ ​៣-បណ្ដេញ​ប្រជា​ជន​កម្ពុ​ជា​ចេញ​ពី​លើ​ផ្ទៃ​ដី​៤,៥ គីឡូម៉ែត្រ​ ​ក្រឡា​ ​ដែល​សៀម​អាវ​លឿង​ប្រកាស​ថា​ជា​ដី​របស់​គេ​នោះ​ ​។ ប្រមុខ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​ ​បាងកក​ ​ពេល​នេះ​កំពុង​ឈឺ​ក្បាល​យ៉ាង​ខ្លាំង​នឹង​ពួក​អាវ​លឿង​នេះ​ ​។
គួរ​បញ្ជាក់​ទៀត​ថា​ ​នៅ​ក្រុង​បាងកក​ពេល​នេះ​មាន​រលក​បាតុកម្ម​ពីរ​ក្រុម​ ​(អាវ​ ​ក្រហម​និង​អាវ​លឿង​) ធ្វើ​ឡើង​ប​ន្ដ​បន្ទាប់​គ្នា​ ​ហើយ​ព្យាយាម​ដាក់​សម្ពាធ​ឱ្យ​នាយក​ ​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​ដោះ​ស្រាយ​នូវ​សំណូម​ពរ​លំ​បា​កៗ​ជា​ច្រើន​ ​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​ ​នយោបាយ​នៅ​ទី​នោះ​ ​កំពុង​ឆ្ពោះ​ទៅ​រក​សភាព​វឹកវរ​ក្រឡាប់​ចាក់​ខ្លាំង​ឡើ​ងៗ​ ​។ ស្ថាន​ភាព​នយោបាយ​ដ៏​ជ្រួល​ច្របល់​នៅ​បាងកក​នេះ​ ​ទោះ​យ៉ាង​ណា​ក៏​មាន​ពាក់​ ​ព័ន្ធ​នឹង​បញ្ហា​កម្ពុ​ជា​ដែរ​ ​ដូចដែល​ក្រុម​អាវ​លឿង​បាន​ទាមទារ​៣ចំណុច​ដូច​ពោល​ ​ខាង​លើ​ស្រាប់​ ​។
អាស្រ័យ​ហេតុ​នេះ​ ​ការ​បន្ទន់​ឥរិយាបថ​របស់​កង​ទ័ព​នៅ​ប្រាសាទ​ព្រះ​វិហារ​ដែល​ ​សុខ​ចិ​ត្ដ​កែ​ប្រែ​ខ្លឹម​សារ​នៃ​ផ្ទាំង​សិលា​ចារឹក​វិញ​នៅ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​នោះ​ ​ជា​ ​មធ្យោបាយ​បន្សាប​ជម្លោះ​និង​សម្រាល​ស្ថាន​ការណ៍​នៅ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ ស្ងប់​ស្ងាត់​តាម​បំណង​ប្រាថ្នា​របស់​ជាតិ​ទាំងមូល​ ​។ យើង​យល់​ស្រប​ជាមួយ​គំនិត​ដ៏​ ​ឈ្លាស​វៃ​របស់​មេ​ទ័ព​ខ្មែរ​ទាំង​អស់​នោះ​ ​ដែល​ចេះ​ប្រើ​យុទ្ធ​វិធី​យក​ ​“ទឹក​រំលត់​ភ្លើ​ង​” ជា​ជាង​យក​ ​“សាំង​ចាក់​លើ​ភ្លើ​ង​” ពីព្រោះ​ភ្លើ​ង​ស្នេហា​ជាតិ​ដ៏​លេលា​របស់​ក្រុម​ ​វង្វេង​សាវតារ​សៀម​អាវ​លឿង​នេះ​ ​បើ​សិន​ខ្មែរ​យើង​មិន​ឈ្លាស​វៃ​ដោះ​ស្រាយ​សម្រប​ ​ស្ថាន​ការណ៍​ទេ​ ​នុ៎ះ​កម្ទេច​ភ្លើ​ង​តូច​នេះ​ ​អាច​នឹង​ក្លាយ​ជា​ភ្លើ​ង​ស​ង្គ្រា​ម​ដ៏​ធំ​ដែល​បង្ក​ ​ម​ហ​ន្ដ​រាយ​ដល់​ជាតិ​និង​ប្រជា​ពលរដ្ឋ​យ៉ាង​ដំណំ​បាន​ ​។ ដូច្នេះ​ ​យើង​អាច​និយាយ​បាន​ ​ថា​ ​សម្បទាន​របស់​កង​ទ័ព​កម្ពុ​ជា​ចំពោះ​ភា​គី​ថៃ​មួយ​លើក​ទៀត​នេះ​ ​ជា​កាយ​វិការ​ ​ស​ន្ដិ​និយម​ដ៏​ឧត្ដុង្គ​ឧត្ដម​ ​គួរ​ឱ្យ​កោត​សរសើរ​ក្រៃ​លែង៕

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

វិចារណកថា​ ​៖ កម្ពុ​ជា​ ​ក្រោម​ក្រសែ​ភ្នែក​លំអៀង​ព្យាបាទ​ពី​ក្រុម​ប្រឆាំង​ខ្នាត​អ​ន្ដរ​ជាតិ​

មូល​ដ្ឋា​ន​សេរី​ភាព​នៅ​កម្ពុ​ជា​បាន​ត្រូវ​ធានា​និង​ការពារ​យ៉ាង​ខ្ជាប់ខ្ជួន​ ​ហើយ​ ​ពលរដ្ឋ​គ្រប់​រូប​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ដោយ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ជា​ ​កំហិត​ ​។ នេះ​ជា​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​មួយ​ដែល​កម្ពុ​ជា​ប្រកាន់​ខ្ជាប់​ក្នុង​ការ​ ​ពង្រឹង​ការ​ក​សាង​នីតិ​រដ្ឋ​នៅ​កម្ពុ​ជា​ពី​ពេល​នេះ​តទៅ​ ​។ ប៉ុន្ដែ​ ចំ​ណាត់​វិធាន​ការ​ពង្រឹង​ ​ការ​អនុ​វ​ត្ដ​ច្បាប់​របស់​កម្ពុ​ជា​ ​បែរ​ជា​ត្រូវ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អ​ន្ដរ​ជាតិ​ ​ថ្កោល​ទោស​ទៅ​វិញ​ ​។ ការ​ថ្កោល​ទោស​នេះ​ ​បង្ហាញ​នូវ​ចរិត​លំអៀង​ប្រឆាំង​យ៉ាង​ ​ទុច្ចរិត​របស់​ក្រុម​ប្រឆាំង​ខ្វះ​មនសិការ​និង​ខូច​សតិ​ស​ម្ប​ជ​ញ្ញៈ​មួយ​ ​ក្ដាប់​តូច​ ​។
              ជា​ថ្មី​ម្ដង​ទៀត​ ​នៅ​ថ្ងៃ​ទី​២៥ មក​រា​ ​២០១១នេះ​ ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អំពាវ​នាវ​ដល់​អង្គ​ការ​សហ​ប្រជា​ជាតិ​និង​ ​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយ​កម្ពុ​ជា​ឱ្យ​ទប់ទល់​ប្រឆាំង​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​កុំឱ្យ​គាប​សង្កត់​ ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​តាម​ការ​ចង្អុល​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ ​ព័ត៌មាន​នេះ​មាន​ដូច​ជា​ ​ការ​បញ្ជូន​ជន​ជាតិ​ភាគ​តិច​ចិន​ទៅ​ប្រទេស​ចិន ,ការ​គាប​ ​សង្កត់​សហ​ជីព​កម្ម​ក​រ​។​ ​ការ​បណ្ដេញ​ម​ន្ដ្រី​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​និង​ ​គំរាម​បិទ​ការិយាល័យ​នេះ , ការ​ចាប់​ដាក់​ពន្ធនាគារ​ម​ន្ដ្រី​កម្ម​វិធី​ស្បៀង​អាហារ​ ​ ​ពិភព​លោក​ ​និង​ការ​កាត់​ទោស​អ្នក​តំណាង​រា​ស្ដ្រ​គណ​បក្ស​ប្រឆាំង​ជា​ដើម​ ​។
               សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​មាន​លំនាំ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​សកម្មភាព​នានា​ ​របស់​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុ​ជា​ ​គឺ​ការ​ខំ​បំប៉ោង​ស្ថាន​ការណ៍​នៅ​កម្ពុ​ជា​ឱ្យ​កាន់តែ​ ​ខ្មៅ​ងងឹត , កាន់ជើង​បុគ្គល​មួយ​ចំនួន​ដែល​បំពាន​ច្បាប់​ ​រួច​ហើយ​ប​រិ​យារ​រិះ​គន់​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​ថា​រឹតត្បិត​សេរី​ភាព​និង​រំលោភ​សិទ្ធិ​មនុស្ស​ ​។ ក្នុង​ចំ​ណាត់​វិធាន​ការ​ ​នានា​របស់​រ​ដ្ឋា​ភិ​បា​ល​ដើម្បី​ពង្រឹង​នីតិ​រដ្ឋ​នា​បច្ចុប្បន្នកាល​ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​ ​មនុស្ស​ចាត់​ទុកជា​ ​គំនាប​សង្កត់​របស់​រ​ដ្ឋា​ភិ​បា​ល​ទៅ​លើ​ជន​ល្មើស​ទាំង​នោះ​ ​។ នេះ​ ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កំពុង​សម​គំនិត​ជាមួយ​ ​ក្រុម​ប្រឆាំង​ ​និង​គាំ​ទ្រ​ជន​ល្មើស​នានា​ដើម្បី​វាយ​ប្រហារ​រ​ដ្ឋា​ភិ​បា​ល​គណ​បក្ស​ប្រជា​ ​ជន​កម្ពុ​ជា​ ​ដែល​ទ​ង្វើ​បែប​នេះ​បាន​លេច​ផុស​ចេញ​យ៉ាង​ច្បាស់​ក្រឡែត​ពី​ក្រុម​ម​ន្ដ្រី​ ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​ឃុ​ប​ឃិ​ត​ជាមួយ​ក្រុម​ប្រឆាំង​មួយ​ក្ដាប់​តូច​ ​ដើម្បី​អុកឡុក​ ​បន្ទច់​បង្អាក់​សកម្មភាព​រ​ដ្ឋា​ភិ​បា​ល​និង​ដំណើរ​ក​សាង​ប្រទេស​ជាតិ​របស់​ប្រជា​ពល​ ​រដ្ឋ​ខ្មែរ​ ​។ ដោយសារ​តែ​មាន​ចរិត​លំអៀង​របស់​ក្រុម​ម​ន្ដ្រី​សិទ្ធិ​មនុស្ស​យ៉ាង​នេះ​ ​ទើប​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​មិន​ផ្ដល់​តម្លៃ​ដល់​បុគ្គល​ទាំង​នោះ​ ​ហើយ​ក៏​មិន​ចង់​ ​ស្វាគមន៍​ពួក​គេ​នៅ​កម្ពុ​ជា​ដែរ​ ​។
              នៅ​ប្រទេស​កម្ពុ​ជា​ពិត​ជា​ពុំ​បាន​លើក​លែង​ទោស​ដល់​ជន​ល្មើស​ណា​ម្នាក់​ឡើយ​ ​ ​ទោះ​អ្នក​នោះ​ជាម​ន្ដ្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​ដ្ឋា​ភិ​បា​ល , ជាម​ន្ដ្រី​សិទ្ធិ​មនុស្ស​សហ​ប្រជា​ជាតិ​ ​ប្រចាំ​នៅ​កម្ពុ​ជា , ជាម​ន្ដ្រី​គណ​បក្ស​ប្រឆាំង , ជា​កម្ម​ករ​ ​ឬ​សហ​ជីព​កម្ម​ករ​ក៏​ដោយ​ ​ពីព្រោះ​ទាំង​អស់​គ្នា​ត្រូវ​គោរព​ច្បាប់​ស្មើ​មុខ​គ្នា​ ​។ ជាក់​ស្ដែង​ដូច​ជាម​ន្ដ្រី​គណ​បក្ស​ ​ប្រឆាំង​លោក​សម​ ​រ​ង្ស៊ី​ មាន​ចេតនា​បំផ្លាញ​ស​ម្ប​ត្ដិ​សា​ធារ​ណៈ (ដក​បង្គោល​ ​ព្រំ​ដែន ) ជា​ដើម​ ​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ , ម​ន្ដ្រី​សិទ្ធិ​មនុស្ស​ ​ជាតិ​និង​សហ​ប្រជា​ជាតិ​ដែល​សម​គំនិត​ ​និង​កាន់ជើង​ពួក​ជន​ល្មើស​ទាំងឡាយ​ ​ក៏​ ​មិន​អាច​ចាក​ចេញ​ពី​ទំនួល​ខុស​ត្រូវ​ដូច​នេះ​ដែរ​ ​។ ដូច្នេះ​ ​ការ​គោរព​ច្បាប់​នៅ​ ​កម្ពុ​ជា​ ​គឺ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​ឋានានុក្រម​ ​គ្រប់​ជាតិ​សាសន៍​ដែល​កំពុង​រស់​រាន​និង​ ​ប្រកប​អាជីព​នៅ​ទី​នេះ​ ​មាន​តម្លៃ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ ​គឺ​ពុំ​មាន​ម​ន្ដ្រី​ឬ​ ​ឥស្សរ​ជន​កំពូល​ណា​មួយ​អាច​ជាន់​ឈ្លី​តាម​ទំនើង​ចិ​ត្ដ​លើ​ច្បាប់​បាន​ឡើ​យ​។​ ​ដូច​អ្នក​ ​នាំ​ពាក្យ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​បញ្ជាក់​រួច​ហើយ​ថា​ ​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ ​ប្រទេស​នេះ​ត្រូវ​អនុ​វ​ត្ដ​ច្បាប់​ជា​កំហិត​ ​និង​ថា​ចាប់​ពី​ពេល​នេះ​ទៅ​ ​មិន​មាន​សកម្ម​ ​ភាព​ណា​មួយ​ដែល​ត្រូវ​ចាក​ឆ្ងាយ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ប្រ​ព្រឹ​ត្ដ​នោះ​ឡើ​យ​។
               សេចក្ដី​ប្រកាស​ព័ត៌មាន​ចុង​ក្រោយ​នេះ​របស់​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​ជា​សារ​ទុច្ចរិត​របស់​អង្គ​ការ​មួយ​ដែល​ធ្លាប់​តែ​ចង​គំនុំ​គុំ​កួន​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​នេះ​ ​វា​ពុំ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ត​ថ​ភាព​ក្នុង​សង្គម​ពិត​នៅ​កម្ពុ​ជា​ទេ​ ​។ ប៉ុន្ដែ​វា​ជា​ ​មធ្យោបាយ​ឃោសនា​ ​ជួយ​បិទ​បាំង​ជន​ល្មើស​មួយ​ក្ដាប់​ដែល​ស្អប់​និង​ផ្ចាញ់​ផ្ចា​ល់​ ​រ​ដ្ឋា​ភិ​បា​ល​ជា​ប្រពៃណី​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​ ​។ ទោះ​យ៉ាង​ណា​ក្រុម​ឃ្លាំង​មើល​ ​សិទ្ធិ​មនុស្ស​ស្អី​នោះ​ ​នឹង​ពុំ​អាច​ស្ទួយ​យោង​ជន​ទុច្ចរិត​បាន​ទេ​ ​ហើយ​ការ​ព្យាបាទ​ដែល​ ​ពោរ​ពេញ​ទោ​ដោយ​ចរិត​បំផ្លិច​បំផ្លាញ​កម្ពុ​ជា​ពី​ក្រុម​អ​សោ​ចិ៍​កេរ្ដិ៍​មួយ​នេះ​ ​ក៏​នឹង​ ​ពុំ​អាច​ប្រែ​ក្រឡាស់​ស្ថាន​ភាព​ល្អ​ពិត​នៅ​កម្ពុ​ជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​គន្លង​អនាធិបតេយ្យ​ ​របស់​ពួក​គេ​បាន​ដែរ៕

ព្រឹទ្ធ​សភា​បារាំង​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រើ​ប្រាស់​ភាសា​បារាំង​នា​ពេល​បច្ចុប្បន្ន

លោក​ជំទាវ​កា​ទីរីន តាស្កា ​(Catherine Tasca) អនុប្រធាន​ព្រឹទ្ធ​សភា​បារាំង​និង​ជា​ប្រធាន​ក្រុម​មិត្ត​ភាព​បារាំង​កម្ពុជា​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រើ​ប្រាស់​ភាសា​​បារាំង​នា​ពេល​បច្ចុប្បន្ន​ដែល​ស្នើ​សុំ​អោយ​កម្ពុជា​ពិនិត្យ​និង​ពង្រឹង​ការ​សិក្សា​ភាសា​បារាំង​នៅ​កម្ពុជា​ធ្វើ​យ៉ាង​ណា​ត្រូវ​អោយ​អ្នក​ចេះ​ភាសា​បារាំង​ពី​មុន​បន្ត​ពង្រីក​បន្ថែម​ទៀត​។
នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរ​សម​ជា​មួយ​លោក​ ងួន​ ញ៉ិល​ប្រធាន​រដ្ឋសភា​ស្ដី​ទី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០១១​នៅ​វិមាន​រដ្ឋសភា​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​ដឹក​នាំ​គណៈ​ប្រតិភូ​ព្រឹទ្ធសភា​បារាំង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លោក​ជំទាវ​បាន​សម្ដែង​នូវ​ការ​រីក​រាយ​ដោយ​បាន​ឃើញ​ពី​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​កម្ពុជា​ទាំង​លើ​ផ្នែក​នយោបាយ​និង​សេដ្ឋ​កិច្ច​ហើយ​តាម​រយៈ​នេះ​នៅ​ពេល​លោក​ជំទាវ​វិល​ត្រឡប់​ទៅ​កាន់​មាតុ​ប្រទេស​វិញ​លោក​ជំទាវ​និង​ជម្រាប​ជូន​អ្នក​វិនិយោគ​បារាំង​អំពី​ភាព​ជាក់​ស្ដែង​។
លោក​ជំទាវ​បាន​ជម្រាប​ជូន​ពី​ដំណើរ​ការ​មួយ​ចំនួន​របស់​ព្រឹទ្ធ​សភា​បារាំង​ដែល​កំពុង​អនុវត្តន៍​ក្នុង​ពេល​កន្លង​មក​និង​កំពុង​បន្ត​អនុវត្តន៍​ប្រកប​ដោយ​ភាព​រីក​ចំរើន​ហើយ​តាម​រយៈ​នេះ​ស្ថាប័ន​ព្រឹទ្ធ​សភា​បារាំង​និង​ត្រៀម​ខ្លួន​ជួយ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​ធ្វើ​អោយ​ស្ថាប័ន​នេះ​កាន់​តែ​ទទួល​បាន​ការ​រីក​ចំរើន​។
លោក​ ងួន​ ញ៉ិល​ប្រធាន​រដ្ឋសភា​ស្ដី​ទី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​លោក​ជំទាវ​ព្រម​ទាំង​គណៈ​ប្រតិភូ​ព្រឹទ្ធសភា​បារាំង​ដែល​បាន​ទទួល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។វត្ត​មាន​របស់​គណ​ប្រតិភូ​ព្រឹទ្ធសភា​បារាំង​នៅ​កម្ពុជា​នា​ពេល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ទំនាក់​ទំនង​សាមគ្គី​ភាព​មិត្ត​ភាព​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ជា​ពិសេស​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំង​ពីរ​កម្ពុជា​ បារាំង​៕
សុងយោ

គណៈ​ប្រតិភូ​​​​និស្សិត​​​​កូរ៉េ​​​មក​​​​បំពេញ​​​​ទស្សន​​​កិច្ច​​​​មនុស្ស​​​​ធម៌​​​នៅ​​​​កម្ពុជា

តាម​​រយៈ​​គម្រោង​​សេវា​​សន្តិភាព​​ពិភព​​លោក​ (Service for Reace)​ និស្សិត​​កូរ៉េ​​មក​​ពី​សកល​​វិទ្យាល័យ​ CHUNGJU​​ NATIONAL​ ​UNIVERSITY​ ចំនួន​​២៤​​នាក់​​ដឹក​​នាំ​​ដោយ​លោក​​បណ្ឌិត​ Kim​ Kyeong​ Jin​ តំណាង​​នៃ​​គម្រោង​​មក​​​ពី​​ប្រទេស​​កូរ៉េ​​បាន​​មក​​បំពេញ​ទស្សនកិច្ច​​មនុស្ស​​ធម៌​​នៅ​​កម្ពុជា​​ពី​​ថ្ងៃ​​ទី​​១២​​ដល់​​ថ្ងៃ​​ទី​​២៦​​ខែ​​មករា​​ឆ្នាំ​​២០១១​។
លោក​ ហូរ​ ឡុង​ផេង ប្រធាន​គម្រោង​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​មាន​និស្សិត​ស្ម័គ្រ​ចិត្ត​កម្ពុជា​មក​ពី​បណ្ដា​មហា​វិទ្យាល័យ​នានា​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ចំនួន​ ១០​នាក់​ដឹក​នាំ​ដោយ​លោក​ ឥន្ទ​​ទិត្យ​ដារា​ ចូល​រួម​ផង​ដែរ​។តាម​កម្ម​វិធី​ពី​ថ្ងៃ​ទី​១២​ដល់​២៦​ខែ​មករា​ឆ្នាំ​២០១១​ក្រុម​និសិ្សត​នៃ​សាធារណរដ្ឋ​កូរ៉េ​និង​និស្សិត​ស្ម័គ្រ​ចិត្ត​កម្ពុជា​និង​ទៅ​ចូល​រួម​ជួស​ជុល​អាគារ​មួយ​ខ្នង​នៅ​បឋម​សិក្សា​កំពង់​ធំ​ខេត្ត​កំពង់​ធំ​ទៅ​ជួយ​ឧបត្ថម្ភ​អង្ករ​ដល់​សិស្ស​និង​ផ្ដល់​ការ​អប់​រំ​និង​ផ្លាស់​ប្ដូរ​វប្បធម៌​គ្នា​រវាង​និសិ្សត​កូរ៉េ​និង​សិស្សានុសិស្ស​ក្មេង​កំព្រា​ដែល​ស្នាក់​នៅ​ក្នុង​ SPCA​ ភ្នំពេញ​។បន្ទាប់​មក​បន្ត​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ភ្នំពេញ​ដើម្បី​សួរ​សុខ​ទុក្ខ​និង​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​នៅ​អង្គការ​អេស្ពេកា​និង​Missionary​ of Charity​ រួច​បន្ត​ដំណើរ​ដើម្បី​សួរ​សុខ​ទុក្ខ​និង​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​នៅ​អង្គ​ការ​ Dail​ Community ៕
សុង​ យោ

សម្ព័ន្ធ​​​​សហ​គ្រាស​​​​កៅស៊ូ​​​​វៀត​​ណាម​​​​នៅ​​​​កម្ពុជា​​​​ដំា​​​​​កៅ​​ស៊ូ​​​​ថ្មី​​​បាន​​​​លើ​​​​ផ្ទៃ​​ដី​​​​ជិត​​​​ ២​៦​​០០០​​​​ហិកតា

ភ្នំពេញ​​ ​៖ ក្រុម​ហ៊ុន​​វិនិយោគ​​ដាំ​​កៅស៊ូ​​វៀត​ណាម​​ចំនួន​​១០​​ចំណុះ​ឲ្យ​​សម្ព័ន្ធ​​សហ​គ្រាស​​កៅស៊ូ​​វៀត​ណាម​​នៅ​​កម្ពុជា​​បាន​​ធ្វើ​​ការ​វិនិ​យោគ​​ដាំ​​ដុះ​​កៅស៊ូ​​នៅ​​កម្ពុជា​​បាន​​ជិត​​២៦០០០​​ហិកតា​​ហើយ​។​​នេះ​បើ​​តាម​​របាយការណ៍​​​បូក​​សរុប​​លទ្ធផល​​ការ​ងារ​​ដាំ​​ដុះ​​កៅ​ស៊ូ​ឆ្នាំ​​២០១០​រ​បស់​​លោក​​ឧកញ៉ា​ ឡេង​ ឬទ្ធី​ ប្រធាន​​ការិយាល័យ​​តំណាង​​សម្ព័ន្ធ​​សហ​គ្រាស​កៅស៊ូ​​វៀត​ណាម​​ប្រចំា​​កម្ពុជា​។
ថ្លែង​អោយ​ដឹង​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ដាំ​ដុះ​កៅស៊ូ​ឆ្នាំ​២០១០​របស់​សម្ព័ន្ធ​សហ​គ្រាស​កៅស៊ូ​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​នៅ​សណ្ឋាគារ​ភ្នំពេញ​រសៀល​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០១១​ក្រោម​អធិបតី​ភាព​លោក​ TRAN​ NGOC​ THUAN​ អគ្គ​នាយក​សម្ព័ន្ធ​សហ​គ្រាស​កៅស៊ូ​វៀតណាម​និង​មាន​អញ្ជើញ​ចូល​រួម​ពី​លោក​ ង៉ូ អាញ់យុង ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​លោក​ គៀង វ៉ាង រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា​លោក​អភិបាល​រង​ខេត្ត​តំណាង​ឲ្យ​អាជ្ញា​ធរ​ដែន​ដី​កម្ពុជា​ផង​ដែរ​។
លោក​ឧកញ៉ា​ ឡេង ​ឬទ្ធី​​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​ផ្ទៃ​ដី​ដែល​ដាំ​បាន​ជិត​ ២៦០០០​ហិតា​ក្នុង​នោះ​ផ្ទៃ​ដី​ដាំ​ថ្មី​ឆ្នាំ​២០១០​ចំនួន​ជាង​ ១៥៥៨៦​ហិតា​និង​កំពុង​ដំណើរ​ការ​ថែ​ទាំ​ជាង​ ១០៣៧៨​ហិតា​។ការ​អនុវត្តន៏​នូវ​គម្រោង​ផែន​ការ​ដាំ​ដុះ​កៅស៊ូ​ចំនួន​១០​ម៉ឺន​ហិតា​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​២​វៀត​ណាម​និង​កម្ពុជា​សម្ព័ន្ធ​សហ​គ្រាស​កៅស៊ូ​វៀតណាម​បាន​ចាប់​ផ្ដើម​លើ​ផ្ទៃ​ដី​ស្ថិត​ក្រោម​រូប​ភាព​ពីរ​គឺ​ ការ​ផ្ទេរ​សិទ្ធ​គ្រប់​គ្រង​និង​ដី​សម្បទាន​ចំនួន​ ៩៥១៧៨​ហិតា​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ​ កំពង់ធំ​ រតនគីរី​ ស្ទឹងត្រែង​។
លោក​ គៀង​វ៉ាង​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កម្ពុជា​បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ហ៊ុន​វៀត​ណាម​ទាំង​អស់​ដែល​កំពុង​អភិវឌ្ឍន៍​កៅស៊ូ​នៅ​កម្ពុជា​បាន​ល្អ​ប្រសើរ​ហើយ​សង្ឃឹម​ថា​និង​ទទួល​លទ្ធ​ផល​ល្អ​។លោក​ក៏​សំណូម​ពរ​ដល់​ក្រុម​ហ៊ុន​វៀតណាម​បន្ត​ជួយ​កសាង​ជម្រក​ស្នាក់​នៅ​សាលា​រៀន​មន្ទីរពេទ្យ​ វត្ត​អារាម​ ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​កំពុង​ធ្វើ​កម្មករ​ដើម្បី​ជួយ​ដល់​ការ​រស់​នៅ​ក្នុង​ក្រុម​ហ៊ុន​ជា​ដៃ​គូរ​ដ៏​ល្អ​និង​សុំ​ជួយ​ផ្ដល់​នូវ​បច្ចេកទេស​និង​កូន​ដើម​កៅ​ស៊ូ​បច្ចេកទេស​ដាំ​ដុះ​ថែ​រក្សា​ឲ្យ​បាន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ល្អ​ផង​ដែរ​។
សុង​ យោ

ទាហាន​​ឈុត​​ខ្មៅ​​និង​​ឈុត​​ប៉ារ៉ា​​សៀម​​យក​​ផ្ទាំង​​ប៉ាណូ​​មក​​ដាក់​​ច្រក​​សម្បុក​ឃ្មុំ​​ធ្វើ​​ឲ្យ​​កង​​ទ័ព​​កំពុង​​ប្រឈម​​មុខ​​​គ្នា

ភាព​ចម្រូងចម្រាស​នៅ​ច្រក​សម្បុក​ឃ្មុំ​ក្បែរ​ប្រាសាទ​ព្រះវិហារ​កំពុង​កើត​ឡើង​ខ្លាំង​រវាង​កង​ទ័ពកម្ពុជា-សៀម​មិន​ទាន់​ដោះ​ស្រាយ​ចប់​នៅ​ឡើយ​ទេ។ កង​ទ័ព​សៀម​បាន​បញ្ជូន​កំលាំង​របស់​ខ្លួនរាប់​រយ​នាក់​នាំ​មក​ជាមួយ​នូវ​ផ្ទាំង​​ប៉ាណូ​​ជា​ភាសារ សៀម​មួយ​ផ្ទាំង​មក​ដាក់​តាំង​ចំណុច​ច្រក​សម្បុក​ឃ្មុំ​ទៀត​ផង។
កង​ទ័ព​កម្ពុជា​ប្រចាំ​ច្រក​សម្បុក​ឃ្មុំ​ប្រាប់​កម្ពុជា​ថ្មី​ថា​យើង​មិន​ទាន់​ដឹង​ថា យីហោ​ស្លាក​នោះ​ដាក់​ ខ្លឹម​សារ​យ៉ាង​ម៉េច​ទេ​ដោយ​សារ​ភាសា​សៀម មើល​មិន​ដាច់ ។​ តែ​ស្លាក​នេះ​ពួក​សៀម​គ្រោង​យក​មក ដាក់​នៅ​លើ​វត្ត កែវ​សិក្ខា​គីរី​ស្វារ:​ក្បែរ​ស្លាក​យើង​ដាក់​នេះ​ដែរ តែ​ត្រូវ​បាន​រារាំង​ដោយ​កង​ទ័ព​កម្ពុជា។ ដូច្នេះ​បើ សិន​ជា​ភាគី​សៀម​នៅ​តែ​ព្យា​យាម​យក​ស្លាក​នោះ​មក​ដាក់​លើ​វត្ត​ខ្មែរ​អាវុធ​និង​ផ្ទុះ​ភ្លាម ៕

ឬទ្ធី

លោក​អភិបាល​ខណ្ឌ​មាន​ជ័យ​ឃាត់​រថយន្ត​ដឹក​ខ្សាច់​​៣៧​​គ្រឿង​ដែល​ដឹក​មិន​គោរព​តាម​លក្ខខណ្ឌ

ភ្នំពេញ ៖ លោក​គួច ចំរើន ជំនួយ​ការ​ផ្ទាល់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ជា​អភិ បាល​ខណ្ឌ​មាន​ជ័យ បាន​ចាត់​វិធាន​ការ​ក្ដៅ​ចំពោះ​រថយន្ត​ដឹក​ខ្សាច់ ដែល​មិន​បាន​គោរព​តាម​លក្ខខណ្ឌ របស់​ អាជ្ញាធរ​តម្រូវ​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ទាំង​នោះ គ្រប​បិទ​ជិត​លើ​ខ្សាច់ ដើម្បី​កុំ​ឲ្យ​ហ៊ុយ​ធ្លាក់​មក​លើ​ផ្លូវ បណ្ដាល​ឲ្យ ប៉ះ​ពាល់​ទៅ​លើ​សុខភាព​របស់​អ្នក​ដំណើរ និង​អ្នក​រស់​នៅ​អម​សង​ខាង​ផ្លូវ​ទៀត​ផង។ ការ​ចាត់​វិធាន​ការ​ក្ដៅ​នេះ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរ​មួយ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ខ្សាច់ នៅ​លើ​ស្ពាន​ព្រះ​មុនីវង្ស​ចាស់ កាល ពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា​នេះ ទើប​អាជ្ញាធរ​ចាត់​វិធាន​ការ​ក្ដៅ​រយៈពេល​ត្រឹម​តែ​២​ម៉ោង​ប៉ុណ្ណោះ ឃាត់​បាន​រថយន្ត​ចំនួន​​៣៧​​គ្រឿង យក​មក​អប់រំ ណែនាំ និង​រៀប​ចំ​ឲ្យ​មាន​របៀប​រៀប​រយ។
យោង​តាម​ប្រសាសន៍​លោក​ឡុង ង៉ែត នាយក​មន្ទីរ​សាលា​ខណ្ឌ​មានជ័យ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្នុង យុទ្ធនាការ​ចាប់​ឃាត់​រថយន្ត​ដឹក​ខ្សាច់ ក្នុង​រយៈ​ពេល​២​ម៉ោង កម្លាំង​អាជ្ញាធរ​ខណ្ឌ​មានជ័យ រួម​មាន​នគរបាល និង​អាវុធ​ហត្ថ និង​អាជ្ញាធរ​សង្កាត់​ពាក់ព័ន្ធ បាន​ចេញ​ធ្វើ​សកម្មភាព​គ្រប់​ច្រក​ល្ហក​ដើម្បី​ទប់​ស្កាត់​រាល់​បទ​ល្មើស ក្នុង​នោះ​មាន​រថយន្ត​ដឹក​ខ្សាច់​មួយ​ចំនួន​គ្មាន​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ពី​សាលា​រាជធានី​ភ្នំពេញ ហើយ រថយន្ត​ខ្លះ​ទៀត​​បើក​បរ​ក្នុង​ម៉ោង​ហាម​ឃាត់។ ជាក់​ស្ដែង​ដូច​ករណី​គ្រោះ​ថ្នាក់​ចរាចរ​លើ​ស្ពាន​ព្រះ​មុនីវង្ស​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ នៅ​ចន្លោះ​ម៉ោង​ដែល​មន្រ្តី​រាជការ​ចេញ​ទៅ​ធ្វើ​ការងារ។ ​ចំពោះ​វិធាន​ការ​ចុះ​ឃាត់​រថយន្ត​ដឹក​ខ្សាច់​ឆ្លង​កាត់​ទឹក​ដី​ខណ្ឌ​មានជ័យ គឺ​អាជ្ញាធរ​នឹង​ត្រូវ​រឹត​បន្តឹង​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ដើម្បី​កាត់ បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ខ្សាច់ ពិសេស​គឺ​កំពប់​ខ្សាច់​នៅ​លើ​ដង​ផ្លូវ ដែល បណ្ដាល​ឲ្យ​ហ៊ុយ​ប៉ះពាល់ ដល់​អ្នក​ធ្វើ​ដំណើរ​និង​អ្នក​រស់​នៅ​ក្បែរ​ខាង៕
នរា

លទ្ធផល​ចរចា​មេទ័ព​កម្ពុជា-សៀម សម្រេច​បាន ៖ វាយ​ស្លាក​សិលា​ចារិក​ចោល និង​ដក​ទ័ព​ទាំង​សង​ខាង

ព្រះវិហារ ៖ ស្ថានភាព​ព្រំដែន​ប្រាសាទ​ព្រះ​វិហារ​បាន​ធូរ​ស្រាល​​ហើយ​​ បន្ទាប់​ពី​លទ្ធផល​ជំនួប​ចរចា​​រវាង​មេទ័ព និង​មេ​ទ័ព បាន​សម្រេច​ថា ស្លាក​សិលា​ចារិក ទាំង​កម្ពុជា ទាំង​ថៃ ត្រូវ​វាយ​ចោល​ទាំងអស់​គ្នា ហើយ កង​ទ័ព​ក៏​ត្រូវ​ដក​ទាំង​សង​ខាង​ដូចគ្នា។ ស្លាក​សិលា​ចារិក​ដែល​បាន​វាយ​កំទេច​ចោល​ទាំង​សង​ខាង​នេះ មាន អត្ថន័យ​ដូចគ្នា​ថា«ទី​នេះ​ទឹក​ដី​កម្ពុជា»,«ទី​នេះ​ទឹក​ដី​ថៃ»។
មេទ័ព​ប្រចាំ​ប្រាសាទ​ព្រះវិហារ​បាន​ប្រាប់​កម្ពុជា​ថ្មី​មុន​នេះ​ថា ស្ថាន​ភាព​​ព្រំដែន​បាន​​វិល​ទៅ​រក​ប្រក្រតី​ឡើង​វិញ​ហើយ តែ​មិន​ទាន់​ជ្រះ​ស្រឡះ​ទាំង​ស្រុង​ទេ បើ​ទោះ​បី​មាន​ការ​ឯកភាព​គ្នា​វាយ​ស្លាក​សិលា​ចារិក​ចោល និង​យល់​ព្រម​ដក​ទ័ព​ទាំង​សង​ខាង​ក៏​ដោយ។ តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ផ្លូវ​មួយ​ដែល​យើង​រក​ឃើញ​ថា ត្រូវ​ដើរ​លើ​ភាព​ទន់ភ្លន់ និង​ផ្អែក​លើ​យុទ្ធសាស្រ្ត​សន្តិវិធី​និង​ភាព​ស្មោះ​ត្រង់​ទាំងអស់​គ្នា។

ក្រោយ​ជំនួប​ចរចា​ចប់​នៅ​ម៉ោង​៣​និង​១៥​នាទី រសៀល​ថ្ងៃ​នេះ ស្លាក​សិលា​ចារិក​ដែល​ត្រូវ​បំផ្លាញ​ចោល​ត្រូវ​បាន​អនុវត្ត​ភ្លាមៗ ដោយ​ភាគី​កម្ពុជា​មាន​តំណាង​ទៅ​ពិនិត្យ​ការ​បំផ្លាញ​ស្លាក​សិលា​ចារិក​ខាង​ភាគី សៀម និង​ភាគី​សៀម​មាន​តំណាង​មក​ពិនិត្យ​ការ​បំផ្លាញ​ស្លាក​សិលា​ចារិក​ខាង​កម្ពុជា។ ដូច្នេះ​លទ្ធផល​ដែល ធ្វើ​ឲ្យ​ភាព​ធូរ​ស្រាល​នៅ​ព្រំដែន​ព្រះវិហារ​ឡើង​វិញ ដោយ​សារ​តែ​មាន​ជំនួប​បន្ទាន់​នេះ។
ឫទ្ធី

កាសែត​សៀម​បំផុស​ពលរដ្ឋ​ខ្លួន​ឲ្យ​គិតគូរ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​ឲ្យបាន​ច្រើន​

ភ្នំពេញ: កាសែត​ខុម​ឆាត់​លឹក របស់​សៀម បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា បាន​ដកស្រង់​ពី​ប្រភព​កងទ័ព តាម​ព្រំដែន​របស់​ថៃ​ថា សភាពការណ៍ នៅតាម​ព្រំដែន​ប្រាសាទ​តា​មាន់ កំពុង​តានតឹង ព្រោះតែ​កម្ពុជា​បាន​បញ្ជូន​កងទ័ព​ជាច្រើន ទៅ​កាន់​ទីនោះ​។ ពី​បញ្ជូន​កងទ័ព​ទៅ​តាម​ព្រំដែន​កម្ពុជា នៅបានកសាង​ផ្លូវ​ទៅ​ជិត​ដល់​ប្រាសាទតាមាន់ធំ​និង​ជី​កលានដ្ឋាន​ជា​ច្រើន​ទៀត​នៅ​ទីនោះ​។​

​សារព័ត៌មាន​សៀម​មួយ​នេះ ដែល​បាន​សម្អាង​លើ​ការដកស្រង់​សម្តី​យោធា តាម​ព្រំដែន​បាន​និយាយថា ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃនេះ កងទ័ព​កម្ពុជា បាន​បន្ថែម​កម្លាំង​តាមប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ហើយ​ពេលនេះ​គេ​ចង់​ឲ្យ​ពលរដ្ឋ​សៀម គិតគូ​ពី​ព្រំដែន​ឲ្យបាន​ច្រើនក្រែង​ត្រូវ​បាត់បង់​ទឹកដី​ឲ្យមក​ដល់កម្ពុជា​។​

​កាសែត​បន្ត​​ថា​កាលពី​ថ្មីៗ​មកនេះ កម្ពុជា​បាន​បញ្ជូន​កងទ័ព​ចំនួន​៣០០​នាក់ ទៅជិត​ប្រាសាទតាមាន់ធំ ហើយ​ដាក់​កម្លាំង​ការពារ ដែល​មាន​ចម្ងាយ​ពី​ប្រាសាទ​បុរាណ របស់​ខ្មែរ​មួយ​នេះ តែ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ​។ យោង​តាម​កាសែត​ដដែល នៅ​ប្រាសាទ​តា​ក្របី​វិញ មាន​ពលរដ្ឋ​កម្ពុជា ទៅ​កម្សាន្ត​ច្រើន ហើយ​ជនជាតិ​សៀម បាន​ទៅ​កាន់​ទីនោះ​តិចតួច​បំផុត ។​

​នៅ​ទីនោះ​ដែរ​កម្ពុជា​បាន​ដាក់​កម្លាំង​កងទ័ព​ជាច្រើន ហើយ​មាន​កងទ័ព​យាម​ប្រចាំការ​មិនតិចជាង​៥០​នាក់​ទេ​។ កម្ពុជា​បាន​កសាង​ផ្លូវ ទៅ​កាន់​ប្រាសាទ​មួយ​នេះ ជិត​ដល់​តួ​ប្រាសាទ ខ​ណៈដែល​ប្រទេស​សៀម​វិញ ពេលនេះ​បាន​ព្យាយាម​កសាង​ផ្លូវ​ដែរ ដោយ​កាលពីមុន​បើ​គេ​ធ្វើដំណើរ ទៅកាន់​ប្រសាទ​តា​ក្របី​ត្រូវ​ដើរ​រយៈ​ចម្ងាយ​ផ្លូវ​៣​គីឡូម៉ែត្រ​ទើប​ទៅដល់ តែ​ពេល​នេះ​ផ្លូវ​បាន​កសាង​សល់​តែ​មួយ​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ នឹង​ទៅ​ដល់​ប្រាសាទ​នេះហើយ​។​

​កាសែត​ខាងលើ​ដែល​តែង​វាយប្រហារ​កម្ពុជា​ពី​រឿង​ព្រំដែន​ញឹកញាប់​បាន​បន្ថែម​ឲ្យដឹង​ទៀត​ថា​ពេល​នេះ​គេ​ត្រូវ​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​សៀម​ធ្វើដំណើរ​ទៅ​កម្សាន្ត​ប្រាសាទ​តា​មាន់​និង​ប្រាសាទ​តា​ក្របី​ឲ្យបាន​ច្រើន​ដើម្បី​ដណ្តើម​សិទ្ធ​ិធ្វើ​ជា​ម្ចាស់​លើ​ប្រសាទ​ខ្មែរ​ទាំងពី​នេះ​ហើយ​ក្រៅពីនេះ​នៅ​បាន​ឲ្យ​ពលរដ្ឋ​សៀម​ឈប់​ឈ្លោះ​គ្នា​ហើយ​ងាក​មក​គិតគូរ​ពី​បញ្ហា​ព្រំដែន​ឲ្យបាន​ខ្លាំងក្លា​៕

ដោយ : សម្បត្តិ 

ផ្ទាំង​ថ្ម​ដែល​ចារឹក​អក្សរ​ថា​ទាហាន​ថៃ​ឈ្លានពាន​ត្រូវ​បាន​វាយ​កម្ទេចចោល​

 ភ្នំពេញ​: មិនមែន​គ្រាន់តែ​កែសម្រួល​ទេ តែ​​ស្លាក​សញ្ញា​ថ្ម “ទីនេះ​ទាហាន​ថៃ​ចូល​ឈ្លានពាន​ថ្ងៃទី​១៥ កក្កដា ២០០៨” ​និង​ស្លាក​សញ្ញា​ថ្មី​មួយទៀត​សរសេរថា “​ទី​នេះ​ជា​ទី​កដី​កម្ពុជា​” នៅមុខ​បរិវេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​​របស់​កម្ពុជា​នោះ ត្រូវ​បាន​វាយ​កម្ទេចចោល​ទាំងស្រុង​នៅ​រសៀល​ថ្ងៃទី​២៦ មករា ២០១១​។​

​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​បាន​ចុះផ្សាយ​រូបថត​នៃ​ការ​វាយកម្ទេច​ផ្ទាំង​ថ្ម​ចារឹក​នោះ​​ដោយ​ដាក់​ចំណងជើង​ថា ​“​ស្លាក​សញ្ញា​ត្រូវ​បាន​កម្ទេច​ចោល​” ​។ បាងកក​ប៉ុស្តិ៍​រាយការណ៍​ថា​​កងកម្លាំង​កម្ពុជា​បាន​វាយកម្ទេច​ផ្ទាំង​ថ្ម​បង្កជម្លោះ​នោះ​ចោល​ដោយសារ​ភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា​ថា​គ្មាន​ការ​ដាក់​តាំង​ស្លាក​សញ្ញា​អ្វី​ទាំងអស់​នៅក្នុង​តំបន់​ជម្លោះ​។​

​ប្រភព​ពី​ជាយដែន​ឱ្យដឹងថា ស្លាក​សញ្ញា​ថ្ម​​មួយ​ផ្សេង​ទៀត​របស់​ទាហាន​ថៃ​ដែល​មានន័យថា “​ទំហំ​ដី​៤,៦​គីឡូម៉ែត្រ ជា​ទឹកដី​ថៃ​” ​ដែល​តាំងនៅ​ចំណុច​សំបុក​ឃ្មុំ​នោះ ក៏​ត្រូវបាន​រុះរើ​ចេញ​វិញ​ផង​ដែរ​។ ចំណែក​ទាហាន​ថៃ ដែល​ចូល​មក​ឈរ​ជើង​នៅ​ ចំណុច​សំបុក​ឃ្មុំ​ទល់មុខ​ប្រាសាទ​ព្រះវិហារ​កាលពី​ព្រឹក​មិញ​នោះ ត្រូវបាន​ដកចេញ​ទៅ​វិញ​អស់ហើយ​។​

​ការរុះរើ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី មេទ័ព​នៃ​ភាគី​ទាំង​២ ​កម្ពុជា​-​ថៃ បាន​ជួប​ចរចា​គ្នានៅក្នុង​បរិវេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​នេះ​ដើម្បី​ពិភាក្សា​ដោះស្រាយ​ការរុះរើ​ស្លាក​សញ្ញា​ថ្ម​ចារឹក​ទាំង​២​ភាគី​នោះ​ចេញ​។​

​ក្រោយ​ជំនួប​នោះ ភាគី​កម្ពុជា​យល់ព្រម​រុះរើ​ស្លាក​ថ្ម​ចារឹក​របស់ខ្លួន​ចេញ​ទាំង ​២ ចំណែក​ភាគី​ថៃ​ក៏​យល់ព្រម​រុះរើ​ស្លាក​ថ្ម​របស់​ពួកគេ​ចេញ​វិញ​ផង​ដែរ រីឯ​កងទ័ព​ថៃ​ជាច្រើន​រយ​នាក់​ត្រូវបាន​ដកចេញ​ពី​តំបន់​សំបុក​ឃ្មុំ​អស់ហើយ​៕

ដោយ : សម្បត្តិ

បង្ក្រាប​ទំនិញ​ខូចគុណភាព​បង្កប់​ក្នុង​រទេះ​នាំចូល​ពី​ថៃ

 បន្ទាយមានជ័យ: ​សមត្ថកិច្ច​កាំកុងត្រូល​សហការ​នឹង​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ស្ទាក់​ឆែកឆេរ​រកឃើញ​ផលិតផល​សាច់​ស៊ុតមាន់​លាក់​បង្កប់​ក្នុង​រទេះអូស​របស់​កម្ម​ករ​អូស​នាំ​ពី​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ​ឆ្លងកាត់​ព្រំដែន​ប៉ោយប៉ែត ។​
​    ​លោក ស៊ាន ស៊ី​ណាត អនុប្រធាន​កាំកុងត្រូល​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឲ្យ​ដឹង​ថ្ងៃទី​២៦ ខែមករា​ថា ជា​បន្តបន្ទាប់​ថ្មីៗ​នេះ​សមត្ថកិច្ច​កាំកុងត្រូល​សហការ​នឹង​គយ និង​រដ្ឋាករ​, ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​និង​នគរបាល​ប៉ុស្ដិ៍​ច្រកទ្វារ​បាន​រកឃើញ​ផលិតផល​ពី​សាច់​ស៊ុតមាន់​ដែល​លាក់​បង្កប់​នឹង​ទំនិញ​ដទៃទៀត នាំ​ពី​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ​មក​ប៉ោយប៉ែត​ចំនួន ២៥​គីឡូក្រាម ។ ប៉ុន្តែ​នគរបាល​ពុំ​ឃើញ​ម្ចាស់​ទំនិញ​ដូច​មុន​ដដែល ។​
​លោក​បន្តថា ទោះជា​សមត្ថកិច្ច​រាយការណ៍​ត្រួតពិនិត្យ​យ៉ាងណាក៏ដោយ​ឈ្មួញ​ខិលខូច​នៅតែ​លួច​បង្កប់​នាំចូល​នៅ​ទំនិញ​ពី​ផលិតផល​បក្សី​ដែល​ហាមឃាត់​នាំចូល​ប្រទេស​ទាំងនោះ​ដដែល ៕

ដោយ : សូផុន

ចុះ​ពិនិត្យ​ការស្ថាបនា​បណ្តាញ​ផ្លូវ​ទិសនិរតី​និង​ការងារ​ស្តារឡើងវិញ​


 ភ្នំពេញ: លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន  លោក លឹម ស៊ីដេនី​ន​រដ្ឋលេខាធិការ និង​សហការី​ព្រមទាំង​ក្រុម​ការងារ មន្ត្រី​បចេ្ចកទេស បាន​ចុះទៅពិនិត្យ​មើល​ការងារ​ស្តារឡើងវិញ និង​ជួសជុល​នូវ​បណ្តាញ​ផ្លូវ​ជាតិ​មួយ​ចំនួន​នៅ​និរតី​នៃ​ប្រទេស ។ 

​ផ្លូវ​ដែល​ប្រតិភូ​ពិនិត្យ​នោះ​មាន ផ្លូវជាតិ​លេខ​៤១ មាន​ប្រវែង ៩៥,២៨៣​គ​.​ម (​ដោយ​ភ្ជាប់​ពី​ផ្លូវ​ជ​តិលេខ​៤ ត្រង់​ថ្នល់ទទឹង ខេត្ត​កំពង់ស្ពឺ ដល់​ស្រុក​ជុំ​គិរី ខេត្ត​កំពត​) , ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង ១៣៧.៥០​គម (​ពី​ចោមចៅ ខ័ណ្ឌដង្កោ រាជធានី​ភ្នំពេញ ដល់​ខេត្ត​កំពត​) ដែល​មាន​ទឹកប្រាក់​សរុប ៤១.៥ លាន​ដុល្លា​អាមេរិក ចាប់ផ្តើម​ជួសជុល​ពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០០៨ ដោយ​ក្រុមហ៊ុន​កូរ៉េ Kukdong Engineering & Construction Co., Ltd និង HHI Coperation Joint Venture  និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Korea Construction International and Yooshin បច្ចុប្បន្ន​សម្រេចបាន ៨៦.៨៤%​ហើយ នឹងត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១១ ។​

​ផ្លូវជាតិ​លេខ​៣១ ប្រវែង​៥៤.៧៩​គម (​ពី​បែក​គូស ដល់​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​) , ផ្លូវជាតិ​លេខ​៣៣ មាន​ប្រវែង ៣៦.២៧​គ​.​ម (​ចាប់​ពី​ខេត្ត​កំពត ដល់​ស្រុក​កំពង់ត្រាច​) និង​ការដ្ឋាន​សាងសង់ កំណាត់​ផ្លូវ​លេខ​១១៧ (​ពី​កន្ថោ​ខាងលិច ដល់​ព្រែក​ក្រេះ ច្រកទ្វារព្រំដែន តន់ ហន់​) ប្រវែង ១១.២៥​គ​.​ម គម្រោង​សាងសង់​ផ្លូវ​ទាំង​បី​ខ្សែ​មាន​រយៈពេល​សាងសង់​៤​ឆ្នាំ ក្រោម​ប្រាក់​កម្ចី​សម្បទាន​កូរ៉េ​តំលៃ​សរុប ៣០​លាន​ដុល្លា ដែល​ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស SAMBO in association with KEC និង KUNHWA in association with Yooshin បច្ចុប្បន្ន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កំពុង​បន្ត​ពិនិត្យ​លើ​ឯកសារ​សិក្សា​គម្រោង​ប្លង់​លំអិត​ទាំងនេះ ដើម្បី​ផ្ញើជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ Exim កូរ៉េ ធ្វើការ​ពិនិត្យ​មុន​នឹង​សម្រេច ។ ចំណែកឯ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ មាន​ប្រវែង ១៥.៦​គម (​ពី​កំពង់ត្រាច​-​ព្រែក​ចាក ដល់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​) ក្រោម​កម្ចីសម្បទាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែល​មាន​ទឹកប្រាក់​សរុប ២៥.៤៥៤.៤៨៩​ដុល្លារ ក្រសួង​បាន​វាយតម្លៃ​លើ​ឯកសារ​ដេញថ្លៃ ទៅ ADB ដើម្បី​សុំ​ការអនុម័ត ។​

​គ្រប់កន្លែង​ប្រតិភូ​ទៅដល់ លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​បច្ចេកទេស បុគ្គលិក កម្មករ ក្រសួង ឱ្យ​យកចិត្តទុកដាក់​ក្នុង​ការសាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស ធានា​នូវ​គុណភាព និង​យកចិត្តទុកដាក់​ក្នុង​ការថែទាំ ជួសជុល​ផ្លូវ ស្ពាន ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឱ្យ​អនុ​លាម​តាម​គម្រោង ផែនការ​ប្រចាំឆ្នាំ ឬ​គម្រោង​ស្នើសុំ​ដែល​ក្រសួង​ស្នើឡើង ផ្អែក​តាម​តំរូវការ​ចាំបាច់ នៃ​ចរាចរ​ដឹក​ជញ្ជូន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ៕

ដោយ : សេរី

ថៃ​បង្កើន​កម្លាំង​ទព័តាម​ព្រំដែន​ជិត​ព្រះវិហារ

ឧត្តរមានជយ័: ​ប្រភព​ពី​ខេត្ត​ព្រះវិហារ​ឱ្យដឹងថា កងកម្លាំង​ថៃ បាន​បង្កើ់ន​ចំនួន​និង​ប្រុង​ជើងការ​ខ្ពស់ជាង​សព្វមួយដង បន្ទាប់ពី​មាន​ករណី​ខ្មាន់កាំភ្លើង​ថៃ​បាញ់​សម្លាប់​និង​ចាប់​ពលរដ្ឋ​ខ្មែរ ស៊ីឈ្នួល​កាប់​ឈើ​ក្រញូង​នៅ​ព្រំដែន​ខ្លួន កាលពី​ថ្ងៃ​ទី​២៣ និង​២៤ ខែ​មករា​។​

 កងកម្លាំង​ឈុតខ្មៅ​កងរ​យ​២៣០២ បាន​បង្កើន​ចំនួន​និង​ពង្រាយ​បន្ថែម​ពី​៣០​ទៅ​៥០​នាក់​ទៅ​ជិត​១០០​នាក់​នៅ​ចំនុច​គោលដៅ​ព្រំដែន​មួយចំនួន​ក្នុង​ស្រុក​ឃុន​ហាន​និង​ស្រុក​ខាន់​តា​ឡាក់​ខេត្ត​ស៊ីសាកេត ដែល​ឈម​និង​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​និង​ស្រុកជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ វត្ត​មាន​កម្លាំង​ទាំងនោះ​ទំនង​ជា​ប្រុងប្រយ័ត្ន​កុំ​អោយ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ចូល​កាប់​ឈើ​ក្រញូង​បន្តទៀត​និង​បង្ក​ក្រែង​កងកម្លាំង​កម្ពុជា​ព្យាយាម​អោយ​ភាគី​ថៃ​ពន្យល់​ពី​មូលហេតុ​រំលោភ​សិទ្ធិមនុស្ស​ថ្មីៗ​ទៀត​ដែល​ខ្មាន់កាំភ្លើង​ថៃ​បាន​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​និង​ចាប់ខ្លួន​ឃុំឃាំង​៣​នាក់​។​

​លោក តូច រ៉ា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​​ជាំ​ក្សាន្ត ស្រុក​អន្លង់វែង បានឱ្យដឹងថាៈ ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ខ្មាន់កាំភ្លើង​ថៃ​បាញ់សម្លាប់​ត្រូវគេ​ទុក​សព​នៅ​មន្ទីរពេទ្យ​ស្រុក​ខាន់​តា​ឡាក់​។ ឯ​ពលរដ្ឋ​៣​នាក់​ទៀត​ដែល​ត្រូវ​ចាប់ខ្លួន​ក៏​ឃុំ​បណ្ដោះ​នៅ​ស្រុក​នោះ​នៅឡើយ​ដែរ ។ តែ​គេ​បានប្រកាស​រក​គ្រួសារ​សព​ដើម្បី​ទៅ​ទទួល​សព​ដែរ​។​

​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១១ ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​១៩​នាក់​ដែល​ស៊ីឈ្នួល​កាប់​ឈើ​ក្រញូង​ដោយ​ឆ្លងកាត់​លើ​ខ្នង​ជួរ​ភ្នំ​ដងរែ​កខ័ណ្ឌ​ចែកព្រំដែន​រួច​ចូលក្នុង​ព្រៃ​នៃ​ទឹកដី​ថៃ ភូមិសាស្ត្រ​ខ្សែស្រប​ទី​៥០​ក្បែរ​ភ្នំ​អូរ​ជប់​ម្លូរ ភូមិ​-​ឃុំ​រលាយ ស្រុក​ឃុន​ហាន ហើយ​ត្រូវ​ខ្មាន់កាំភ្លើង​ថៃ​ព័ទ្ធ​ស្ទាក់​បាញ់​បែកខ្ញែក​ពេញ​ព្រៃ​។​

​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទាំងនោះ មាន​អនុសេនីយ៍ឯក រិទ្ធី ជា​យោធា​នៅ​វិស្វកម្ម​កងពលធំ​លេខ​៣​និង​ម្នាក់​ទៀត​ជា​យោធា​ដែរ ឈ្មោះ ប៉ុល តាប់ ។ តែ​ប្រភព​ខ្លះ អនុសេនីយ៍ឯក​នោះ ឈ្មោះ ង៉ែត ង៉​ន ដែល​ពួកគេ​ស្នាក់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​។​

​ក្នុងពេលនោះ​ខ្មាន់កាំភ្លើង​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​បាន​៣​នាក់​មាន ១.​ឈ្មោះ ដុក ដាំ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។ ២.​ឈ្មោះ ផន ផាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៣.​ឈ្មោះ​ហៀ​ម ថា​ន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។ ពួកគេ​ជា​ជន​ចំនូលស្រុក​ថ្មី មក​ស្នាក់នៅ​ជើង​ជួរ​ភ្នំ​ដងរែក ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​មាន​ពលរដ្ឋ​ម្នាក់​បាន​បាត់​ខ្លួន​មួយ​យប់​លុះ​ថ្ងៃ​បន្ទាប់​បាន​វិល​វិញ​ដូច​ពលរដ្ឋ​១៦​រូប​ផ្សេងទៀត​ដែរ​៕

ដោយ : សុផុន

មនុស្ស​ជាង​ដប់​ម៉ឺន​នាក់​នឹង​មក​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របស់ អ​.​វ​.​ត​.​ក នៅ​ឆ្នាំ​២០១១


ភ្នំពេញ: កម្មវិធី​ផ្សព្វផ្សាយ​ដែល​រៀបចំ​ដោយ​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អ​.​វ​.​ត​.​ក​នឹង​មាន​សន្ទុះ​ខ្លាំងក្លា​ជាង​មុន សម្រាប់​ឆ្នាំ​២០១១​នេះ ហើយ​ចំនួន​អ្នកចូលរួម​ត្រូវបាន​រំពឹងថា​នឹង​កើន​ដល់​ជាង​ដប់​ម៉ឺន​នាក់​។ ការកើនឡើង​នេះ​គឺ​ដោយសារ​កំណើន​នៃ​អ្នកចូលរួម​ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​។​ជាងនេះទៅទៀត​ដោយសារ​អង្គជំនុំជម្រះ​សាលាដំបូង​នឹង​បើក​សវនាការ​សាធារណៈ​ទៅ​លើ​សំណុំរឿង​០០២​ហើយ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ក៏​នឹង​បើក​សវនាការ​សាធារណៈ​ទៅ​លើ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង ០០១​នៅក្នុង សប្តាហ៍​ទី​៤​នៃ​ខែ​មីនា ក្នុង​ឆ្នាំ​២០១១​នេះដែរ​។ 

​ដោយ​គិត​ត្រឹម​ចុងឆ្នាំ​២០១០ តួលេខ​នៃ​អ្នកចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​និង​អ្នកចូលរួម​ស្តាប់ សវនាការ​សាធារណៈ​នៅ អ​.​វ​.​ត​.​ក គឺ ៦៧.០០០​នាក់​។  ដោយសារ​សំណូមពរ​ដ៏​ច្រើន​លើសលុប​ដែល ផ្នែក​កិច្ចការ​សាធារណៈ​បាន​ទទួល​ពី​ប្រជាជន ដែល​ចង់​មក​ចូលរួម​ក្នុង​ដំណើរការ​របស់ អ​.​វ​.​ត​.​ក តួលេខ​ក្នុង​ឆ្នាំ​២០១១​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ដល់​ជាង​១០​ម៉ឺន​នាក់​។​

​កាលវិភាគ​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​ត្រូវបាន​រក្សា​២​ដង​ក្នុង​មួយ​សប្តាហ៍​ដដែល​ប៉ុន្តែ​អ្នក​ចូល​រួមមាន​ចំនួន​កើនឡើង​ហើយ​ផ្នែក​កិច្ចការ​សាធារណៈ​បានទទួល​សំណូមពរ​កាន់តែ​ច្រើនឡើងៗ​ពី​ប្រជាជន​នៅ តាម​បណ្តា​ខេត្ត និង​ពី​វិទ្យាល័យ​-​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ 

​គ្រាន់តែ​ក្នុង​អំឡុង​ពេល​បី​សប្តាហ៍​ដំបូង​នៃ​ខែ​មករា​ឆ្នាំ​២០១១​នេះ មាន​អ្នកចូលរួម​ចំនួន ២.៨៧០​នាក់ មកពី​ខេត្ត​ក្រុង​ចំនួន​៧ ក្នុងនោះ ៤៥០​នាក់ គឺជា​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ នីតិសាស្ត្រ​និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ 

​ដោយឡែក​ដំណើ​រទស្ស​កិច្ច​សិក្សា​សម្រាប់​និស្សិត​ច្បាប់​ចំនួន​៤៥០​នាក់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែ​មករា​នេះ ។ ក្រុមនិស្សិត​ដែល​សិក្សា ឆ្នាំ​ទី​១​ដល់​ឆ្នាំ​ទី​៣ បាន​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​ពី​ព្រឹក បន្ទាប់​មក​ធ្វើ ដំណើរ​ទៅ​ទីតាំង អ​.​វ​.​ត​.​ក ដែល​នៅ​ទីនោះ និស្សិត​បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​ស្តី​អំពី​ដំណើរការ រឿង​ក្តី​នៅ អ​.​វ​.​ត​.​ក និង​ជួប​ជាមួយ​មន្ត្រី​តំណាង​ការិយាល័យ​នីមួយៗ មាន​ការិយាល័យ​សហ​ព្រះរាជ អាជ្ញា ការិយាល័យ​សហ​ចៅក្រម ស៊ើបអង្កេត ការិយាល័យ​គាំពារ​ការការពារ​ក្តី និង​ផ្នែក​កិច្ចការ សាធារណៈ​។ និស្សិត​បាន​ស្តាប់​បទឧទ្ទេសនាម​អំពី​ការបង្កើតឲ្យមាន អ​.​វ​.​ត​.​ក និង​មូលហេតុ​នៃ​ការ ចូលរួម​របស់​អន្តរជាតិ​នៅក្នុង​ដំណើរការ​នេះ អំពី​តួនាទី​និង​ភារកិច្ច​របស់​ការិយាល័យ​សហ​ព្រះរាជ អាជ្ញា និង​តួនាទី​និង​តម្រូវការ​ឲ្យមាន​ការិ​យាល័យ​គាំពារ​ការការពារ​ក្តី​។ នៅ​រសៀល​ថ្ងៃ​ដែដល និស្សិត បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ដោយ​ការ​ទស្សនា​វាលពិឃាត​ជើងឯក​។​

​ប្អូនប្រុស សា​រ័ត្ន ណាវុ​ធ ដែល​រៀន​នៅ​ឆ្នាំ​ទី​៣ បានឲ្យដឹងថា “​ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​អំពី ដំណើរ​ទស្សនកិច្ច​សិក្សា​នៅពេលនេះ ជាពិសេស​នៅពេល​បាន​ស្តាប់​បទឧទ្ទេសនាម​របស់​មន្ត្រី​តុលាការ ខ្មែរក្រហម​។ ខ្ញុំ​បាន​យល់ដឹង​អំពី​នីតិវិធី​ច្បាប់​ក្នុង​ដំណើរការ​ក្តី​ប្រកបដោ​យយុត្តិធម៌ អំពី​ការគោរព​សិទ្ធិ ចុងចោទ អំពី​វិធាន​នៃ​ការសម្រេចចិត្ត​របស់​ចៅក្រម​នៅក្នុង​អង្គជំនុំជម្រះ​នីមួយៗ​នៃ អ​.​វ​.​ត​.​ក ហើយ តាមរយៈ​ការអាន​សាលក្រម ឌុ​ច ខ្ញុំ​បាន​យល់​អំពី​រេ​បៀ​បសរ​សេរ​សាលក្រម​លម្អិត​និង​ពិស្តារ​។​” 

​មាន​យោបល់​មិន​ខុស​គ្នា​ប៉ុន្មាន​ប្អូនស្រី លឹម ហ្កិ​ចទៀង ដែល​រៀន​ឆ្នាំ​ទី​៣​ដែរ​និង​មានបំណង ក្លាយ​ជា​មេធាវី​នាពេល​អនាគត​បានបញ្ជាក់​បន្ថែមថា​“​អ្វី​ដែល​ខ្ញុំ​បាន​រៀនសូត្រ​ពី​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ជា​និស្សិត​ច្បាប់ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ចំណេះដឹង​ក្នុង​វិស័យ​ច្បាប់​កាន់តែ ទូលំទូលាយ​និង​អាច​ប្រើប្រាស់​ចំណេះដឹង​ទាំងនេះ​នៅ​ពេល​ខ្ញុំ​បញ្ចប់​ការសិក្សា​និង​ចេញ​បម្រើ​ការងារ​។​”

​កម្មវិធី​ទស្ស​កិច្ច​សិក្សា​របស់​អ​.​វ​.​ត​.​ក​ត្រូវ​បាន​ដឹង​យ៉ាង​ទូលំទូលាយ​ទូទាំង​ប្រទេស​តាមរយៈ​ការ និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​របស់​អ្នក​ដែល​បាន​មក​ចូលរួម​តាមរយៈ​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌ មាន​នានា​ហើយ​មាន​សំណូមពរ​ជា​បន្តបន្ទាប់​ឲ្យ​ផ្នែក​កិច្ចការ​សាធារណៈ​រៀបចំ​ដំណើរ​ទស្សនកិច្ច​សម្រាប់​តំបន់​ដដែល​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់បាន​ចូលរួម​ដែល​ធ្វើឲ្យ​កម្មវិធី​នេះ​មាន​ការទទួលស្គាល់​កាន់តែ​ច្រើនឡើង​។ 

​ឆែ លី អ្នកស្ម័គ្រចិត្ត​នៅ​អង្គការ យូ​ណាយ​ធី​ត ស្តេត ភី​សខប (United States Peace Corps)​ដែល​ង្រៀន​នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ ក្រុងព្រះសីហនុ ដែល​បាន​ចូលរួម​ដំណើរ ទស្សនកិច្ច​សិក្សា​របស់​អ​.​វ​.​ត​.​ក​កាលពី​ថ្ងៃ​ទី​២០​ខែ​មករា​ថ្មីៗ​នេះ​បាន​សម្តែង​ក្តីកោតសរសើរ​អំពី​កម្មវិធី​នេះ ថា​បាន​ផ្តល់​ឧិ​កាសដ៏​ប្រពៃ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការយល់ដឹង​អំពី​ដំណើរការ​ថ្មីៗ​ទាក់ទង​នឹង​ប្រវត្តិ សាស្ត្រ​នៃ​របប​ខ្មែរក្រហម និង​បាន​សំណូមពរ​ឲ្យ​ផ្នែក​កិច្ចការ​សាធារណៈ​រៀបចំ​ដំណើរ​ទស្សនកិច្ច សិក្សា​មួយ​សម្រាប់​សិស្ស ៣០០​នាក់ នៃ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ​។ នៅក្នុង​សារ​អេឡិកត្រូនិក មួយ​ដែល​ផ្ញើរ​ជូន​ផ្នែក​កិច្ចការ​សាធារណៈ​បួន​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​គាត់ ឆែ លី បាន​លើក ឡើង​ថា “​ខ្ញុំ​ជឿជាក់​ថា កម្មវិធី​ទស្សនកិច្ច​សិក្សា​របស់ អ​.​វ​.​ត​.​ក គឺ​ជាឧិ​កាសដ៍​ពិសេស​សម្រាប់ ប្រជាជន​ខ្មែរ​។ ខ្ញុំ​យល់​ថា កម្មវិធី​នេះ​ផ្តល់​ឧិ​កាសដ៏​ប្រពៃ​ដល់​ប្រជាជន​ខ្មែរ​ឲ្យ​យល់ដឹង​ប្រសើរ​ជាង​មុន អំពី​ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម​។​”

​នៅក្នុង​លិខិត​ដដែល លី បាន​បន្ថែមថា “​ខ្ញុំ​មាន​ការ​កោតស្ញប់ស្ញែង​ចំពោះ​កម្មវិធី​នេះ និង​ចង់ឲ្យ បទពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន​ក្លាយជា​ការអប់រំ​មួយ​។ ខ្ញុំ​ចង់​ឲ្យ​សិស្ស​របស់ខ្ញុំ​ទទួលបាន​បទពិសោធន៍ ដូច​គ្នា​អំពី​តុលាការ​ខ្មែរក្រហម​។ យុវ​សិស្ស​ទាំងនេះ​គឺ​ជា​អនាគត​នៃ​កម្ពុជា ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​ពួកគេ មាន​ចំណែក​ក្នុង​ការថែរក្សា​ការ​ចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នេះ និង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​អនាគត ប្រកប​ដោយ​ការយល់ដឹង​និង​តាម​ផ្លូវ​គតិយុត្តិ​។​” សំណូមពរ​របស់ ឆែ លី ត្រូវ​បាន​ទទួលយក ហើយ ដំណើរ​ទស្សនកិច្ច​សិក្សា​មួយ​សម្រាប់​សិស្ស​៣០០​នាក់​នៃ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ នឹង​ត្រូវ​បាន រៀបចំ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សម្រាប់​សប្តាហ៍​ចុងក្រោយ​នៃ​ខែ​មករា​នេះ​ផ្នែក​កិច្ចការ​សាធារណៈ​នឹង​ទទួល​សមាជិក​ឃុំ​សង្កាត់​ចំនួន​៤០០​នាក់ មកពី​២៤​ខេត្ត​ក្រុង ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខាងមុខនេះ​។ ហើយ​នៅ​ថ្ងៃ ទី​៣១ អង្គជំនុំជម្រះ​សាលាដំបូង​នឹង​បើក​សវនាការ​សាធារណៈ​ចំនួន​ពីរ ទាក់ទិន​នឹង សំណើសុំ​នៅ ក្រៅ​ឃុំ​របស់​ជនជាប់ចោទ​ពីរ​រូប​គឺ នួន​ជា និង ខៀវ សំផន​។ ប្រជាជន​កម្ពុជា​ចំនួន ជាង​៧០០​នាក់ នៅតាម​បណ្តា​ខេត្ត រួម​ទាំង​សាធារណជន មកពី​អង្គការក្រៅរដ្ឋាភិបាល និង​សិស្ស​និស្សិត​មក​ពី​វិទ្យាល័យ​សាកលវិទ្យាល័យ​នានា កំពុង​ត្រៀម​ខ្លួន​រង់ចាំ​ចូលរួម​ស្តាប់ សវនាការ​នេះ​៕

ដោយ : កល្យាណ

រឿងក្តី​គ្រួសារ​ត្រ​កូល​ខូវ ប្រកាស​សាលក្រម​ថ្ងៃទី​១៥ កុម្ភៈ​


 ភ្នំពេញ: ​សវនាការ​៦​លើក​លើ​សំណុំរឿង​គ្រួសារ​ត្រកូល​ខូវ​ត្រូវបាន​បញ្ចប់​ទាំងស្រុង​ហើយ​នៅ​ថ្ងៃ​ទី​២៦​មករា​នេះ​។ ប៉ុន្តែ សាលក្រម​នឹងត្រូវ​គេ​ប្រកាស​នៅ​ថ្ងៃទី​១៥​កុម្ភៈ​ខាង​មុខ​។​

​ជនជាប់ចោទ​៥​នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ឋនាគារ​ព្រៃ​ស​អស់រយៈ ពេល​ជាង​៦​ខែ ក្រោម​ការចោទប្រកាន់​ពី​បទប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជាមុន​លើ​ភរិយា និង​កូន​លោក ស៊ុន ចាន់ថុល  បាន​សំណូមពរ សុំឱ្យ​តុលាការ​លើកលែងការ ចោទប្រកាន់ ព្រោះ​ពួកគេ​ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នេះ​ទេ​។ 

​ប៉ុន្តែ​តំណាង អយ្យការ​និង មេធាវី​តំណាង​ដើមបណ្តឹង​នៅតែ​សុំឱ្យ​តុលាការ​ធ្វើការ​ផ្តន្ទាទោស​ជនជាប់ចោទ​​តាម​ច្បាប់​ដដែល ដូច្នេះ​តុលាការ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម ដើម្បី​សម្រេច​ជោគវាសនា​ជនជាប់ចោទ​ទាំង​៥​នាក់​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភះ ឆ្នាំ​២០១១ ខាងមុខ​នេះ​វិញ​។​
 
​ជនជាប់ចោទ​ទាំង​៥​នាក់​នោះ​មានឈ្មោះ ចាន់ សុខា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​អ្នកបម្រើ​ផ្ទាល់ខ្លួន​នៅ​ផ្ទះ លោក​ខូវ ជឺលី ឈ្មោះ​នាង ស៊ី​ណាត ភេទ​ស្រី អាយុ​២៥​ឆ្នាំ អ្នកបម្រើ​នៅ​ផ្ទះ​លោក​ស៊ុន ចាន់ថុល​,​ឈ្មោះ​ខន ឡាក់ ហៅ សុខ ឡាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ខូវ ជឺលី ,​ឈ្មោះ​យាន សុធារិទ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ខូវ ជឺលី បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១០ និង​ខែកក្កដា ឆ្នាំ​២០១០​។ 

​ជនជាប់ចោទ​ទាំង​៥​នាក់​បាន​ត្រូវ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ឋនាគារ​ក្រោម​ការចោទប្រកាន់ ពីបទប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១០ នៅ​ចំណុច​ភូមិគ្រឹះ​លេខ​១​បេ ផ្លូវន័រ​ប្រ៊ិជ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
 
​ទី​បំផុត​ទៅ​រឿង​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំងណាស់​។ ជនជាប់ចោទ​ទាំងអស់​បាន​អះអាង​ថា​លោក​ស៊ុន ចាន់ថុល ជា​អ្នករៀបចំ ហើយ​ឱ្យ​ប៉ូលិស​ជា​អ្នក​កត់ត្រា មិនតែប៉ុណ្ណោះ ការសាកសួរ​ចម្លើយ​លើ​ចាន់ សុខា និង​នាង ស៊ី​ណាត គឺធ្វើឡើង​ក្នុង​ផ្ទះ​លោក​ស៊ុន ចាន់ថុល ដោយ​ពេលនោះ ខាង​ប៉ូលិស​បាននាំ​កូន​ប្រុស និង​បងប្អូន​ចាន់ សុខា មក​ផ្ទះ​លោក​ស៊ុន ចាន់ថុល​ថែមទៀត ហើយ​ប្រើ​ពាក្យថា ​“​ស្រលាញ់​កូន​និង គ្រួសារឫអត់​” តើ​ពាក្យ​នេះ​ជា​ការ​លួង​លោមឫ​គំរាមកំហែ​ង​ដើម្បីឱ្យ​ចាន់ សុខា ឆ្លើយ​ដាក់ បន្ទុក​លើ​ខ្លួនឯង​? 

​ម្យ៉ាងវិញ​ទៀត​ឈ្មោះ​ចាន់ សុខា បាន​ប្រាប់​ទៅ​សាច់ញាតិ​ថា​ “ជា​រឿង​មិន​ពិត​គឺជា​ការ​ប្រឌិតទាំងអស់ ដូច​ពាក្យ​ថា ស្វា​ស៊ីបាយ​លាប​មាត់​ពពែអី​ញ្ចឹង​ដែរ​”​។ ប៉ុន្តែ មេធាវី​ការពារ​ដើមបណ្តឹង​​នៅ​តែ​រក្សា​ការចោទប្រកាន់​ដដែល​ដោយ​អះអាង​ថា​ពិតជា​មាន​គម្រោង​សម្លាប់​កូនក្តី​របស់​ខ្លួន​មែន​។​
​យ៉ាងណាក៏ដោយ គេ​រង់ចាំ​មើល​​ការសម្រេច​របស់​តុលាការ​នៅ​ថ្ងៃទី​១៥​កុម្ភៈ​ខាង​មុខ​៕

ដោយ : បញ្ញាវ័ន្ត

ស្ថានភាពនៅតំបន់ទល់មុខប្រាសាទព្រះវិហារ មានភាពធូរស្រាល

ស្ថានភាពនៅតំបន់សំបុកឃ្មុំ ទល់មុខប្រាសាទព្រះវិហារ បានស្ថិតក្នុងសភាព តានតឹងមួយរយៈពេលខ្លីតែនៅពេលនេះ ត្រូវបានមន្ត្រីយោធាប្រចាំនៅតំបន់ ប្រាសាទព្រះវិហារអះអាងថា ទាហានថៃបានដកទ័ពចេញអស់ ទៅហើយនោះ។ សូមជម្រាបថាការអះអាងនេះគឺនៅ ក្រោយដែលមានសេចក្តីរាយការណ៍ថា មានទាហានថៃបំរុងយកស្លាកសញ្ញាប្រឆាំង មួយ មកដាក់នៅតំបន់ សំបុកឃ្មុំ នោះផង។ ហេតុការណ៍នេះបានកើតឡើងតាំង ពីព្រឹករហូតដល់ ម៉ោង១០ថ្ងៃទី២៦មករា ទើបបានមានភាពធូរស្រាលទៅវិញ ក្រោយពេលដែល មានការចរចាត្រូវគ្នារួចរាល់។

អនុប្រធានទីមួយនៃព្រឹទ្ធសភាបារាំងកំពុង បំពេញទស្សនកិច្ចនៅកម្ពុជា

អនុប្រធានទីមួយនៃព្រឹទ្ធសភា និងប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង កម្ពុជា លោកស្រី Catherine Tasca កំពុងបំពេញ ទស្សនកិច្ចនៅកម្ពុជាដែលដំណើរ ទស្សនកិច្ចនេះនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមករាខាងមុខនេះ ។ មន្ត្រីទំនាក់ទំនងស្ថានទូតបារាំង បានបញ្ជាក់ថា លោកស្រី Catherine បាន ចូលរួមក្នុងសិក្ខាសាលាមួយ ស្តីពីការងារនិតិកម្ម ការពិនិត្យ ការអនុវត្តច្បាប់ និងសកម្មភាពក្នុងមូលដ្ឋាន នៅឯព្រឹទ្ធសភាកម្ពុជាដែលមានការចូលរួម ពីមន្ត្រី ព្រឹទ្ធសភាកម្ពុជាចូលរួមជាច្រើននាក់។ មន្ត្រីទំនាក់ទំនងស្ថានទូតបារាំងប្រចាំ នៅកម្ពុជាលោក ទឹង សុខលីម បានឲ្យដឹងថាលោកស្រី អនុប្រធានទីមួយ នៃព្រឹទ្ធសភា Catherine នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហម នៅថ្ងៃទី២៦ខែមករានេះ ផងដែរ
សូមជម្រាបថាកាលពីម្សិលមិញនេះ អនុប្រធានទីមួយនៃព្រឹទ្ធសភានិងប្រធាន ក្រុមមិត្តភាពព្រឹទ្ធសភាបារាំងកម្ពុជា លោកស្រី Catherine បានជួបសវនាការ ជាមួយ ប្រធានព្រឹទ្ធសភា លោក ងួន ញ៉ិល ហើយបានពិភាក្សាអំពីកិច្ចសហប្រតិ បត្តិការស្ថាប័ននិតិបញ្ញត្តិរបស់ប្រទេសកម្ពុជានិងស្ថាប័នព្រឹទ្ធសភារបស់បារាំង ផងដែរ ហើយលោកស្រីក៏បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ។

ស្ថានភាពនៅតំបន់ប្រាសាទព្រះវិហារមាន ភាពតានតឹង

ស្ថានភាពនៅតំបន់ប្រាសាទ ព្រះវិហារត្រូវបានគេរាយការណ៍ថា មានសភាពតានតឹងឡើងវិញហើយ។ តាមសេចក្តីរាយការណ៍ ពីមន្ត្រីយោធាប្រចាំនៅ តំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា មានទាហានឈុតខ្មៅថៃ ប្រមាណ៣០នាក់កាលពីព្រឹកមិញ បាននាំគ្នាចូលក្នុងតំបន់សម្បុកឃ្មុំក្បែរ ប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា ។ សូមជម្រាបថាតំបន់នេះ ជាតំបន់ក្តៅដែលទាហាន កម្ពុជានិងថៃធ្លាប់បានរងការប៉ះទង្គិចគ្នារួចមក ហើយពេលដែលទាហាន ថៃឈ្លានពានចូលទឹកដីកម្ពុជា ។ សេចក្តីរាយការណ៍ ពីការចូលឈ្លានពាន នេះគឺនៅគ្រាដែលទាហានថៃមានបំណងចង់ធ្វើសមយុទ្ធ មួយក្បែរតំបន់ ប្រាសាទព្រះវិហារ ក្រោយពីមានការអនុញ្ញាតិពីនាយករដ្ឋមន្ត្រីថៃ ហើយ ។ គួរបញ្ជាក់ថាមេបញ្ជាការកងទ័ពជើងគោកថៃ លោក ប្រាយុទ្ធ ចាន់អូចា ធ្លាប់បាននិយាយថាថៃនឹងបន្តនូវគោលការណ៍ដោះស្រាយ ជុំវិញរឿងជម្លោះព្រំដែនជាមួយកម្ពុជា ។ លោកបានលើកឡើងថាមានបី ដំណាក់កាលដែលត្រូវដោះស្រាយរឿងជម្លោះព្រំប្រទល់ ក្នុងនោះមានការចរចា វិធិសាស្ត្រក្នុងការពង្រឹងនិងការប្រើកម្លាំងទ័ព ។ សេចក្តីរាយការណ៍បន្ថែម ទៀតបានឲ្យដឹងថាទាហានថៃ មាន គម្រោងយកស្លាកសម្គាល់មកដាក់នៅ វត្តខ្មែរកែសិក្ខាគិរីស្វារៈ នៅពេលនេះ តែត្រូវបានកម្លាំងទាហានកម្ពុជារារាំង ៕

សមាគមរ៉ាករៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើគំរោងការបង្ការទទួលសេវាពិនិត្យសុខភាព សំរាប់ក្រុមបុរសស្រលាញ់បុរស

អត្រាឆ្លងមេរោគអេដស៍និងការប្រើប្រាស់ គឿងញៀនតាមរយៈបុរស ស្រលាញ់បុរសនៅតែមានអត្រាខ្ពស់បំផុត ដែលធ្វើអោយមានការព្រួយ បារម្ភណ៍យ៉ាងខ្លាំង ក្នុងការឆ្លើយតបទៅនិង
បញ្ហនេះ។ នេះបើយោងតាមការ លើកឡើងរបស់ លោក អឿន ពៅ អភិបាលរង ក្រុងសៀមរាប
ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៥ មករា ម្សិលមិញ។ ហើយដើម្បីទប់ទល់ទៅ និង
វិធានការដែលអាចកើតមានឡើងរវាងក្រុម បុរសស្រឡាញ់បុរស សមាគមថែទាំសុខភាពគ្រួសារ
កម្ពុជារ៉ាក បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិគ្រោះយោបល់និងរិះរកវិធីសាស្ដ្រក្នុងការជំរុញ អោយ
ក្រុមបុរសស្រលាញ់បុរសទាំងនេះ បានមកទទួលសេវាពិនិត្យសុខភាពអោយបានទៀងទាត់ និងរក
វិធីសាស្ដ្រដើម្បីទប់ស្កាត់និងកាត់ន្ថយ ការឆ្លងរីករាលដាលនៃជំងឺអេដស៍ និងការប្រើប្រាស់គឿង
ញៀនអោយថយចុះនៅកំរិតទាប់បំផុត ។ បើយោងតាមរបាយការណ៍ របស់សមាគមថែទាំ សុខ
ភាព គ្រួសារកម្ពុជារ៉ាក បានអោយដឹងថាៈ នៅក្នុង ខេត្ដសៀមរាបទាំងមូល ស្ថិតិរវាង ក្រុមបុរស
ស្រលាញ់បុរសដែលចេញមុខមាត់ជាចំហរចំនួនប្រមាណជា១.១៤០នាក់និង មិនចេញមុខជាច្រើន
នាក់ទៀត ដែលជាបញ្ហាប្រឈមខា្លំង ធ្វើអោយយើងពិបាក ក្នុងការទប់ស្កាត់ នៃការឆ្លងមេរោគ
អេដស៍។
ដើម្បីបញ្ជៀសនៅការឆ្លងរីករាលដាលពីមេរោជអេដសិ៍្ដ-ជម្ងឺអេដសិ៍្ដ លោក អឿន ពៅ ក៍បាន
សុំណូមពរយ៉ាងទូតូចចំពោះក្រុមបុរសស្រលញ់បុរស សូមមេត្ដាមកទទួលការអប់រំ ការផ្ដល់សេវា
សុខភាព តាមរយៈ ការបង្កើននូវកិច្ចសហប្រតិបត្ដិការជាមួយ អាជ្ញារធពាក់ព័ន្ធ ដើម្បីជៀសផុត
ពីការឆ្លងមេរោគអេដស៍ និង ការប្រើប្រាស់គ្រឿងញៀន។ ព្រោះបញ្ហានេះវាបានធ្វើអោយប៉ះ
ពាល់ដល់សុខមាលភាពនិងសេដ្ឋកិច្ចសង្គមយ៉ាងខ្លាំង។

សៀម​ត្រៀម​ធ្វើ​សម​យុទ្ធ​គំរាម​ទ័ព​កម្ពុជា​មុខ​ប្រាសាទ​ព្រះវិហារ

ព្រះវិហារ ៖ ស្ថាន​ភាព​ព្រំដែន​ប្រាសាទ​ព្រះវិហារ​កំពុង​តាន​តឹង​សំរាប់​ព្រឹក​នេះ​ដោយ​ហេតុ​ថា​កង​ទ័ព​សៀម បាន​បញ្ជូន​កំលាំង​កាន់​តែ​ច្រើន​មក​ប្រឈម​ទល់​មុខ​កង​ទ័ព​កម្ពុជា ។
មេទ័ព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បាន​ប្រាប់​កម្ពុជា​ថ្មី​ព្រឹក​​ថ្ងៃទី​២៦ ខែមករា នេះ​ថាពួក​ទ័ព​សៀម​គេ​គ្រោង​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ចំ​ពី​មុខ​ប្រាសាទ​របស់​យើង​ជា​ការ​គំរាម​ទ័ព​កម្ពុជា​ ។ ឥឡូវ​ពួក​ទ័ព​សៀម​បាន​ដាក់​ពង្រាយ​គ្រប់​ទី​កន្លែង មិន​តិច​ជាង​២០០០​នាក់​ឡើយ ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​សៀម​ដែល​មាន​ភូមិ​នៅ​ជាប់​ព្រំដែន ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ទៅ​​ក្រោយ​​ទាំងអស់​ហាក់​បី​ដូច​ជា​គេ​មាន​យុទ្ធសាស្រ្ត​អ្វី​មួយ​គ្រោង​ទុក​ជា​មុន​ក្នុង​បំណង​អាក្រក់​មក​លើ​កម្ពុជា ។
ដូច្នេះ​កង​ទ័ព​សៀម​ឥឡូវ​បាន​កើន​ឡើង​ចំនួន​ច្រើន នៅ​មុខ​ប្រាសាទ​ខ្មែរ ដូច​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ ២០០៨ គឺ​ជា​ថ្ងៃ​ដែល​គេ​បាន​ឈ្លានពាន មក​លើ​ទឹក​ដី​កម្ពុជា​លើក​ដំបូង ។ លោក​អាប់ភីស៊ីត បាន​និយាយ​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ព្រឹក​​នេះ​ថា​ខ្លួន​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​ទាហាន​ខ្លួន​ធ្វើ​លំហាត់​សម​យុទ្ធ​នៅ​មុខ​ប្រាសាទ​ខ្មែរ​នោះ​មែន៕
ឫទ្ធី