Wednesday, January 19, 2011

កម្ពុជាទទួលបានជោគជ័យយ៉ាងច្រើនក្នុង ការធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេចរណ៍អាស៊ាន

កម្ពុជាទទួលបានជោគជ័យយ៉ាងច្រើន ក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេចរណ៍ អាស៊ានអស់រយៈពេល៥ថ្ងៃមកនេះ ។ កាលពីយប់មិញ ទិវាទេសចរណ៍អាស៊ាន បានប្រារព្ធនៅកោះពេជ្រដែលមានមនុស្ស ច្រើនពាន់នាក់បានចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចហ៊ុនសែន និងលោកជំទាវ បណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ។ រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ អាស៊ានទាំង១០ រដ្ឋមន្ត្រី ក្រសួងទេស ចរណ៍ចិន រុស្សី ជប៉ុន ឥណ្ឌា និងកូរ៉េ រួមទាំងមន្ត្រីជាន់ ខ្ពស់នៃប្រទេស កម្ពុជា ដូចជាលោកឧបនាយករដ្ឋមន្ត្រីសខេង លោកឧប នាយករដ្ឋមន្ត្រី ទៀបាញ់ លោកឧបនាយករដ្ឋ មន្ត្រី សុខអាន រដ្ឋមន្ត្រីតាម ក្រសួងមន្ទីរនានា ប្រតិភូបរទេស ភ្ញៀវទូតនានា ក្នុងប្រទេសកម្ពុជាបានចូលរួមយ៉ាងកុះករ។ សម្តេចហ៊ុនសែន បានមានប្រសាសន៍ថា អាស៊ាន នឹងរួមគ្នាសម្រេចអោយបាននូវទស្សនៈ វិស័យ រួមអាស៊ានឆ្នាំ២០១៥ នៅក្នុង ការធ្វើអោយអាស៊ានក្លាយជាគោលដៅទេសចរណ៍ លំដាប់ពិភពលោក និង អាស៊ានផ្តល់ភាពកក់ក្តៅដល់ទេសចរណ៍ ផងដែរ។ មន្ត្រី ក្រសួងទេសចរណ៍ លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិបានមានប្រសាសន៍ថា ដំណើរ ការវេទិកាទេសចរណ៍អាស៊ាននេះកម្ពុជានិងបណ្តាប្រទេសអាស៊ាន បាន សម្រេចកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ ឆ្នាំ២០១១ដលើឆ្នាំ២០១៥។
ខណៈដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាននេះ ក៏មាន ការរៀបចំការតាំងពិព័ណ
ដើម្បីជ្រាបថាតើដំណើរ ការវេទិកាអាស៊ានបានទទួលជោគជ័យយ៉ាងណាខ្លះ
ឆ្នាំនេះ ចំនួន ទេស ចរណ៍អន្តរជាតិដែលអញ្ជើញមកកម្ពុជា មានចំនួន២លាន៥សែននាក់ ដោយមិនគិតពីទេសចរណ៍ក្នុងស្រុក ដែលមានចំនួន៧លាននាក់នោះ ផងទេ។

No comments:

Post a Comment