Saturday, January 29, 2011

ស្ថាន​ការណ៍​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ទ្រឹងខណៈ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​​មេ​ទ័ព​ខ្មែរ​-សៀម​ហូបបាយរួម​គ្នា​

ព្រំ​ដែន​កម្ពុ​ជា​-ថៃ​៖ សភាព​ការណ៍​តានតឹង​តាម​បណ្តោយ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុ​ជា​-ថៃ​ ​បាន​អូស​បន្លាយ​តាំង​ពី​ថ្ងៃ​ទី​២៧មក​រា​រហូត​មក​ដល់​ថ្ងៃ​ទី​២៩នេះ​ ​នៅ​តែ​មាន​ស្ថាន​ភាព​ស្ថិត​ក្នុង​ការ​ ​ប្រុង​ប្រយ័ត្ន​រៀ​ងៗ​ខ្លួន​នៅ​ឡើយ​ ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​ប្រចាំ​ទិស​ប្រាសាទ​ព្រះ​ ​វិហារ​ ​។
មន្ត្រី​យោធា​ប្រចាំ​ទិស​ប្រាសាទ​ព្រះ​វិហារ​បាន​បញ្ជាក់​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩នេះ​ថា កង​ទ័ព​កម្ពុ​ជា​រហូត​មក​ទល់​ពេល​នេះ​នៅ​ត្រៀម​ទប់ទល់​រាល់​អំពើ​ឈ្លានពាន​ ​ដែល​ថៃ​បាន​គំរាម​កំហែង​រ​យៈ​ពេល​ ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ ​មន្ត្រី​យោធា​ដដែល​បាន​បន្ថែម​ថា​ ​ស្ថាន​ភាព​ហាក់​បីដូច​ជា​ស្ងប់​ស្ងាត់​ ​ក៏​ប៉ុន្តែ​កង​ទ័ព​ទាំង​អស់​ ​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រុង​ជើងការ​ ​។
ចំណែក​នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ទល់​មុខ​ខេត្ត​ចន្ទ​បុរី​រ៉ាំ​របស់​ថៃ​ ​មាន​សេ​ច​ក្តី​រាយ​ការ​ណ៌​ថា​ ​មេ​បញ្ជាការ​កង​ទ័ព​កម្ពុ​ជា​និង​មេ​ទ័ព​ថៃ​បាន​ជួប​ពិភាក្សា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ដោយ​អាវុធ​ ​និង​មាន​ ​ការ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា​នៅ​លើ​ប្រាសាទ​តា​មាន់​ផង​ ​។
ប្រភព​នៃ​សេ​ច​ក្តី​រាយ​ការណ៍​បាន​បន្ថែម​ថា​ ​ភា​គី​ទាំង​ពីរ​កម្ពុ​ជា​-ថៃ​ ​បាន​ព្រម​ព្រៀ​ង​ជា​ថ្មី​ទទួល​យក​ ​ ​សំណើ​ទៅ​វិញ​ទៅ​មក​ ​ក្នុង​គោល​បំណង​សហ​ប្រតិបត្តិ​ការ​ល្អ​ ​បញ្ចៀស​អោ​យ​បាន​ការ​ផ្ទុះ​អាវុធ​ ​ដែល​អាច​ធ្វើ​អោ​យ​ប៉ះ​ពាល់​ដល់​ចំណង​សាមគ្គី​ភាព​សហ​ប្រតិបត្តិ​ការ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ​ ​ដូច​ជា​ ​បើ​ភា​គី​ថៃ​មាន​បំណង​ចង់​ចូល​មក​តំបន់​ប្រាសាទ​តា​មាន់​ ​ប្រាសាទ​តា​ក្របី​ ​មិន​ត្រូវ​មាន​អាវុធ​ ​ភ្ជាប់​ជាមួយ​ខ្លួន​ឡើយ​ ​ហើយ​ត្រូវ​ជូន​ដំណឹង​មក​ដល់​ភា​គី​កម្ពុ​ជា​ជា​មុន​ ​។ ចំពោះ​ការ​ធ្វើ​សម​យុទ្ធ​​យោធា​ឬ​ការ​ចល័ត​ទ័ព​មក​ក្បែរ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ​ក៏​ត្រូវ​តែ​ទំនាក់​ទំនង​ផ្ត​ល់​ព័ត៌មាន​អោ​យ​គ្នា​ទៅ​វិញ​ ​ទៅ​មក​ជា​ចាំបាច់​ដែរ​ដើម្បី​ ​កុំ​អោ​យ​មាន​ការ​ភ័ន្ត​ច្រឡំ​ ​ ​៕

ដោយ​ ៖ ភិរម្យ

ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​គី​រី​សាគរ សំណូមពរ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​រឿង​ដីធ្លី

កោះ​ស្តេច-​ខេត្តកោះកុង: ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​គី​រី​សាគរ​ជាច្រើន​គ្រួសារ បានធ្វើការ​អំពាវនាវ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តាជួយ​អន្តរាគមន៍ ចំពោះ​ការដណ្តើម​កាន់កាប់​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន UNION DEVELOPMENT GROUP CO.LTD ដែល​តែងតែ​ធ្វើ​ការរុះរើ​ផ្ទះសម្បែង និង​បំ​ផិ្ល​ច​បំ​ផា្ល​ញ​ដំណាំ​ដាំ​ដុះ ដោយ​មិនមាន​ការឯកភាព​ពី​ម្ចាស់ និង​អនុវត្ត​គោលការណ៍​ដោះស្រាយ​ជា​សំណង​អ្វី​ទាំងអស់​។ 

​    ​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា គាត់​មានផ្ទះ​សម្បែង និង​ដីធ្លី​ទំហំ​ប្រមាណ​ជិត​ដប់​ហិកតា នៅ​ព្រែ​កអាវ​សូវ​ង់ ក្នុង​ឃុំ​កោះ​ស្តេច ស្រុក​កោះ​ស្តេច ខេត្តកោះកុង និង​មាន​ដំណាំ​ជាច្រើន​មុខ រួម​នឹងមាន​ផ្ទះមួយ​ខ្នង ហើយ​ដីធ្លី​នោះ​គាត់​កាន់កាប់​តាំងពី​ឆ្នាំ ១៩៩៣ មកម្ល៉េះ ដោយមាន​ប្លង់​កម្មសិទ្ធិ​លេខ E1.0135​ចុះ​ថ្ងៃទី​១៧.១២.១៩៩៣ និង​ប្លង់​មួយ​សន្លឹក​ទៀត​មាន​លេខ កក ០០២២២៥​ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៩៨  ស្រាប់តែ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១០ កន្លងទៅនេះ​មាន​លិខិត​មួយ​សន្លឹក​របស់​ក្រុមការងារ​ចម្រុះ​គណៈកម្មការ​អន្តរក្រសួង បាន​បង្ខំ​ឲ្យ​រូបគាត់​រុះផ្ទះ​សម្បែង​ចេញ នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១១ ជាបន្ទាន់ ដោយ​រូបគាត់​ជា​ស្ត្រី​មេម៉ាយ មានការ​យឺតយ៉ាវ​ក្នុង​ការរុះរើ​ផ្ទះសម្បែង​នោះ ស្រាប់តែ​ក្រុមការងារ​នោះគេ​បាននាំគ្នា​មក​រុះរើ​ដោយ​កំទេចចោល​ទាំងស្រុង​តែម្តង ។​

​    ​គាត់​បន្ដថា ក្នុង​ខ្លឹមសា​នៃ​លិខិត​បង្គាប់​ឲ្យ​រុះរើ​ផ្ទះ​របស់គាត់​នោះគេ​សរសេ​ដាក់ថា យោងតាម​លិខិត​លេខ​១៥១០ សជណ​,​កស ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​ឯកភាព​តាម​របាយការណ៍​អំពី​គោល​ការ​តម្លៃ ដែល​ត្រូវ​ទូទាត់​សំណង និង​គោលនយោបាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​វិនិយោគ​របស់​ក្រុមហ៊ុន UNION DEVELOPMENT GROUP CO.LTD របស់​គណៈកម្មការ​អន្តរក្រសួង ប៉ុន្តែ​ន​យ័​ខាងលើនេះ​រូបគាត់​ជា​ប្រជារាស្ត្រ​ល្ងង់ខ្លៅ​មិនចេះ​អក្សរ មិនបាន​ដឹង​និង​យល់ព្រម​ឯកភាព​អ្វី​នោះទេ និយាយ​ឲ្យ​ត្រង់​ទៅ​មិនបាន​ដឹង​រឿង​អ្វី​ទាំងអស់ ស្រាប់តែ​ពួកគេ​មក​រុះរើ​ផ្ទះសម្បែង​ខ្ទេចខ្ទីរ​អស់ ។​

​    ​អ្នកស្រុក​គី​រី​សាគរ​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ថា បើ​តម្រូវការ​ដី​វិនិយោគ​ទៅ​ហើយក៏​ពួកគាត់​មិន​ថា​អី​ដែរ តែ​អាណិត​មេត្តា​ដោះស្រាយ​តាម​ជាក់ស្តែង បាន​ដល់ដៃ​រាស្ត្រ​​កុំ​មានតែ​របាយការណ៍ ហើយ​លុយ​មិន​ឲ្យ​រាស្ត្រ​ដូច​សព្វថ្ងៃនេះ នៅពេល​ថ្មីៗ​នេះ​នៅឯ​ឃុំ​ចម្លង​គោ​ក៏មាន​ករណី​មក​រុះរើ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់ ចំនួន​ប្រមាណ ១៦ ខ្នង​ដែរ និង​មានការ​លួច​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ទៀតផង ដោយសារតែ​ការប្រើ​អំណាច​វិនិយោគ​ហួស​ព្រំដែន ដោយ​សំអាងថា​នៅក្នុង​តំបន់​ព្រៃ​នោះ​ពុំមាន​អ្នកចេះដឹង​ច្រើន និង​ជា​តំបន់​ចុងកា​តមាត់​ញក​កម្រ​មាន​អ្នកណា​ទៅដល់​ក្រៅពី​ពួកគេ ។​

​    ​លោក ឈេ​ង ឆិ អភិបាលស្រុក​គី​រី​សាគរ ខេត្តកោះកុង មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​នៅពេលនេះ ដោយឡែក​ក្រុមហ៊ុន​ខាងលើ​ក៏​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បា​ដែរ ៕

ដោយ : សិលា

មេទ័ព​កម្ពុជា​-​ថៃ ជួបចរចា​បន្ថយ​ភាព​តានតឹង​នៅ​ប្រាសាទ​តា​មាន់ ក្នុង​ខេត្ត​ឧត្តរមានជ័យ

ព្រំដែនកម្ពុជា-ថៃ: មេបញ្ជាការ​កងទ័ព​កម្ពុជា ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ បាន​ជួប​ជាមួយ​មេទ័ព​ឈុតខ្មៅ​ថៃ កាលពី​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៩​មករា ឆ្នាំ​២០១១ ដើម្បី​ចរចា និង​ទទួលទាន​បាយ​រួមគ្នា ឈាន​ទៅ​សម្រួល​ស្ថានការណ៍​តឹងតែង​រវាង​កងទ័ព​ទាំងពីរ​។ 

​    ​ការចរចា​នៅ​លើ​ប្រាសាទ​តា​មាន់ ស្ថិតក្នុង​ភូមិ​គូ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ លើ​ខ្នងភ្នំ​ដងរែក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក នាក់ វង្ស មេបញ្ជាការរង​កងពល​អន្តរាគមន៍​លេខ ៤២ ទទួលបន្ទុក​ទិស​ប្រាសាទ​តា​មាន់ និង​លោក​វរសេនីយ៍ឯក សំ សួង មេបញ្ជាការរង​នៃ​សេនាធិការ​យោធភូមិភាគ​ទី​៤ បាន​ជួប​ចរចា​ជាមួយ​លោក​វរៈសេនីយ៍ឯក អា​ដុត ប៊ុន​ថា​ន់ មេបញ្ជាការ​កងទ័ព​ឈុតខ្មៅ ក្នុង​វរៈ​សេនា​ធំ លេខ ២៦ ប្រចាំ​ខេត្ត​បូរី​រ៉ាំ និង​ខេត្ត​សូ​រិន្ទ​។​
​    ​ការជួប​មុខ និង​ទទួលទាន​បាយ​រួមគ្នា​លើ​ប្រាសាទ​តា​មាន់រ​វាង​មេទ័ព​កម្ពុជា និង​ថៃ នៅថ្ងៃនេះ ដើម្បី​សម្រួល​សភាពការណ៍​កុំឲ្យ​តានតឹង​។​
​    ​មេទ័ព​កម្ពុជា បាន​ប្រាប់​ទៅ​មេទ័ព​ថៃ កុំ​ឲ្យ​នាំ​កម្លាំង​ចូល​ប្រាសាទ​តា​មាន់ ដោយ​កាន់​កាំភ្លើង ហើយ​នៅពេល​ថៃ​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត ត្រូវ​ប្រាប់​ដំណឹង​មក​កម្ពុជា​ជាមុន​។​
​    ​ជា​ការឆ្លើយតប មេទ័ព​ឈុតខ្មៅ​ថៃ បានបញ្ជាក់​ថា ការនាំ​កម្លាំង​កងទ័ព​ថៃ​មក​កាន់​តំបន់​ព្រំដែន​កម្ពុជា គឺ​ដើម្បី​ទប់ កុំឲ្យ​ក្រុម​ជ្រុលនិយម​ថៃ រុលចូល​ប្រាសាទ​តា​មាន់​។ ម្យ៉ាងវិញទៀត នៅពេល​សមយុទ្ធ​យោធា ដោយ​បាញ់​គ្រាប់​ពិត ទាហាន​ថៃ នឹង​ផ្តល់​ដំណឹង​ដល់​ភាគី​កម្ពុជា ដើម្បី​កុំឲ្យ​មាន​ការភ្ញាក់ផ្អើល ហើយ​សមយុទ្ធ​នោះ បាន​ធ្វើឡើង​ក្នុង​ទឹកដី​ថៃ ជម្រៅ ៣ គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​។ 
​    ​កាលពី​យប់​ថ្ងៃ​ទី​២៧​មករា ឆ្នាំ​២០១១ ទាហាន​ឈុតខ្មៅ​ថៃ ប្រដាប់​ដោយ​អាវុធ បាន​ឡើង ចូល​ប្រាសាទ​តា​មាន់ បង្ក​ឲ្យមាន​ភាព​តានតឹង​កើតឡើង​។ នៅ​ប្រាសាទ​តា​មាន់ ភាគី​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា​ថា មិនត្រូវ​មាន​កងកម្លាំង​ណាមួយ កាន់​អាវុធ​ចូល​ឡើយ គឺ​រក្សា​ទុក​តែ​កម្លាំង​ស៊ីវិល​ប៉ុណ្ណោះ​៕

ដោយ : លី ទីដែន

មន្ដ្រីកាំកុងត្រូលផែស្ងួត-ចុងទីភ្នំពេញ ចុះត្រួតពិនិត្យហាងលក់ទំនិញ វេចខ្ចប់ចំរុះជាវត្ថុអនុស្សាវរិយ៍


ព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១១ លោក ហូយ វត្ថា អនុប្រធានសាខាកាំកុង ត្រូលផែស្ងួត-ចុងទីភ្នំពេញ និងសហការី រួមសហការជាមួយមន្ទីរ ពាណិជ្ជកម្មរាជធានី ភ្នំពេញ បានចុះត្រួត ពិនិត្យហាងលក់ផ្លែឈើ និងទំនិញវេចខ្ចប់ចំរុះ ជាវត្ថុអនុស្សារីយ៍ នៅតាមបណ្ដោយផ្លូវមុនីវង្ស់ស្ថិតនៅ ក្នុងសង្កាត់ បឹងកេងកង ២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
លោកប្រធានសាខាបានអោយដឹកថា ការចុះត្រួតពិនិត្យនេះ សំខាន់ទៅលើផលិតផលផ្លែឈើ ម្ហូបអាហារវេចខ្ចប់ស្រាប់ ជាពិសេសទំនិញវេចខ្ចប់ចំរុះជាវត្ថុអនុស្សារីយ៍ និងទប់ស្កាត់ចរាចរទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ព្រោះកន្លងមកមានអាជីវករ មួយចំនួនបានយកទំនិញ ផលិតផលម្ហូអាហារ ភេសជ្ជៈ គ្រឿងទេសគ្រប់ប្រភេទ វេចខ្ចប់បញ្ចូលលាយឡំគ្នាជាមួយផលិតផល ខូចគុណភាព ហួសកាលបរិច្ឆេប្រើប្រាស់ជាដើម ដាក់លក់ជាវត្ថុអនុស្សាវរីយ៍ ហៅថាកាដូ ដើម្បីបំភាន់ ភ្នែកអតិថជិន ដែលយកទៅប្រើប្រាស់ និងជូនគ្នាជាកាដូ ឬវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសចូលឆ្នាំចិន វៀតណាម ឬក្នុងពិធីបុណ្យផ្សេៗ ស្ថានភាពបែបនេះ គឺជាការប្រព្រឹត្ដល្មើសនឹងច្បាប់ស្ដីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ។ មន្ដ្រីអគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើ ការណែនាំដល់អាជីវករ ត្រូវមានបិទស្លាកសំគាល់បញ្ជាក់នូវឈ្មោះ និងអាស័យដ្ឋានរបស់ អាជីវកម្ម នៅលើវត្ថុអនុស្សាវរីយ៍វេចខ្ចប់នោះអោយបានត្រឹមត្រូវ និងបានអំពាវនាវដល់អតិថិជនទាំងអស់ត្រូវ ពិនិត្យបន្ថែមមុននឹងទិញផលិតផលទាំងនោះយកទៅបរិភោគ ត្រូវយកវិក្ក័យបត្រ័ទុកជាភស្ដុតាង នៅពេលមានបញ្ហាពាក់ព័ន្ធនឹងផលិតផលទាំងនោះ ដើម្បីងាយស្រួលសមត្ថកិច្ចតាមដាន និងស្រាវជ្រាវ បានទាន់ពេលវេលា ។


សភាព​ការណ៍​ព្រំ​ដែន​កម្ពុ​ជា​-សៀម​ឋិត​ក្នុង​ភាព​ប្រុង​ជើងការ​

ព្រំ​ដែន​កម្ពុ​ជា​-សៀម​ ​៖ ព្រឹក​ថ្ងៃ​ទី​ ​២៩ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ នេះ​ ​សភាព​ការណ៍​នៅ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​-សៀម​ ​ចំណុច​ប្រាសាទ​ព្រះ​វិហារ​ ​ឋិត​នៅ​ក្នុង​ស្ថាន​ភាព​ទ្រឹង​ ​និង​ប្រុង​ជើងការ​ ​ចំណែក​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ​ខេ​ត្ដ​ឧត្ដរ​មាន​ជ័យ​-សៀម​ ​ក៏​មាន​សភាព​ការណ៍​ប្រហាក់​ប្រហែល​គ្នា​ដែរ។
ម​ន្ដ្រី​យោធា​ប្រចាំ​ការ​តំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​ ​១១ ថ្ងៃ​ត្រង់​នេះ​ថា​ ​កង​ទ័ព​កម្ពុ​ជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ​ក្នុង​ស្ថាន​ភាព​កង​ទ័ព​ការពារ​ព្រំ​ដែ​ន​។
ម​ន្ដ្រី​ដដែល​បាន​បញ្ជាក់​ថា​ ​ព្រឹក​មិ​ញ​នេះ​ទាហាន​សៀម​ ​បាន​ចល័ត​ទ័ព​នៅ​ម្ដុំ​តំបន់​វាល​ឥន្ទ្រី​យ៍​ហើយ​ត្រៀម​ក្នុង​លេណដ្ឋាន​ ​បង្ហាញ​ពី​ការ​គំរាម​កំហែង​មក​លើ​ភា​គី​កម្ពុ​ជា​ ​ប៉ុន្ដែ​កង​ទ័ព​កម្ពុ​ជា​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ទ​ង្វើ​នោះ​ទេ​។​ ​ម​ន្ដ្រី​យោធា​នេះ​ ​បាន​រំលឹក​ឡើង​ថា​ ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​កើត​មាន​ភាព​តានតឹង​ម្ដង​ជា​ពីរ​ដង​ ​រួច​មក​ហើយ​ ​ដោយសារ​ភា​គី​សៀម​ព្យាយាម​លើក​ស្លាក​សញ្ញា​របស់​ខ្លួន​ប្រឆាំង​នឹង​ស្លាក​សញ្ញា​របស់​កម្ពុ​ជា​ ​នៅ​លើ​វ​ត្ដ​កែវ​សិក្ខា​គិរី​ស្វ​រៈ​ ​ហើយ​ឥឡូវ​​នេះ​សៀម​បាន​ប​ន្ដ​ទាមទារ​ឱ្យ​កម្ពុ​ជា​ដក​ទង់​ជាតិ​ចេញ​ពី​វ​ត្ដ​កែវ​សិក្ខា​គិរី​ស្វ​រៈ​ ​ដែល​ភា​គី​កម្ពុ​ជា​មិន​អាច​ទទួល​យក​បាន​ឡើ​យ​។
ក្រសួង​ការ​បរទេស​កម្ពុ​ជា​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ដោយ​ទាត់​ចោល​រួច​ហើយ​ ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​​រ​ដ្ឋា​ភិ​បា​ល​សៀម​ ​ចំពោះ​ការ​ដក​ទង់​ជាតិ​កម្ពុ​ជា​ចេញ​ពី​វ​ត្ដ​កែវ​សិក្ខា​គិរី​ស្វ​រៈ​ថា​ជា​ការ​ប្រមា​ថ​។
លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ព័​ត៍​មាន​ ​បាន​ថ្លែង​ថា​កម្ពុ​ជា​មិន​អាចយ​ក​ចំណែក​ណា​មួយ​នៃ​ទឹក​ដី​កម្ពុ​ជា​ ​ដើម្បី​ធ្វើ​ការ​លួង​លោម​ក្រុម​ថៃ​អាវ​លឿង​ឡើ​យ​។
នៅ​ខេ​ត្ដ​ឧត្ដរមានជ័យ​ឯ​ណោះ​វិញ​ ​ម​ន្ដ្រី​យោធា​មួយ​រូប​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ ​រហូត​មក​ដល់​ពេល​នេះ​សភាព​ការណ៍​ ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​ខេ​ត្ដ​ឧត្ដរ មានជ័យ​ ​ជាប់​ទល់​មុខ​និង​ខេ​ត្ដ​បុរី​រ៉ាំ​ថៃ​ ​ពិសេស​ស្រុក​បន្ទាយ​អំពិល​ ​មាន​សភាព​ការណ៍​នៅ​ទ្រឹង​ដដែល​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ​។
កាល​ពី​ម្សិល​មិ​ញ​ថ្ងៃ​ទី​ ​២៨ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ កង​ទ័ព​កម្ពុ​ជា​បាន​បញ្ជូន​អាវុធ​យុទ្ធ​ភណ្ឌ​មាន​ដូច​ជា​ ​រថ​ក្រោះ​ ​រថ​ពាស​ដែក​ ​អាវុធ​ធុន​ធ្ងន់​ ​និង​កាំជ្រួច​ហ្វូង​ ​ចេញ​ពី​បន្ទាយ​ទៅ​កាន់​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​-សៀម​ ​ដើម្បី​ទប់ទល់​ ​និង​សភាព​ការណ៍​បង្ហាញ​សាច់​ដុំ​របស់​សៀម​ ​មក​លើ​កម្ពុ​ជា​។​ ​សូម​បញ្ជាក់​ថា ការ​នាំ​គ្រឿង​យុទ្ធ​បក​រ​ណ៍​របស់​កម្ពុ​ជា​ ​ទៅ​កាន់​ព្រំ​ដែន​នា​ពេល​នេះ​ ​មិន​មែន​ជា​ការ​គំរាម​កំហែង​នោះ​ទេ​ ​តែ​ជា​កាតព្វកិច្ច​ការពារ​ប្រទេស​ជា​តិ​៕
 
ដោយ​ ៖ ភិរម្យ

គ​ណៈ​បញ្ជាការ​ឯក​ភាព​ស្រុក​ប្រជុំ​ដាក់​ផែនការ​ការពារ​ស​ន្ដិ​សុខ​


ខេត្តកណ្ដាល៖  គ​ណៈ​បញ្ជាការ​ឯក​ភាព​ស្រុក​កៀនស្វាយ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ ​មក​រា​ ​ឆ្នាំ​២០១១ បាន​បើក​កិច្ច​ប្រជុំ​ដាក់​ផែនការ​នៅ​តាម​បណ្ដា​គោល​ដៅ​ទាំង​អស់​សម្រាប់​ការពារ​សុវត្ថិ​ភាព​ស​ន្ដិ​សុខ​ថ្ងៃ​ចូល​ឆ្នាំ​ចិន -វៀ​ត​ណា​ម​ខាង​មុខ​នេះ​ ​។  
កិច្ច​ប្រជុំ​របស់​គ​ណៈ​បញ្ជាការ​ឯក​ភាព​ ​ស្រុក​មាន​ការ​ចូល​រួម​ពី​លោក​ហេង​ ​ធៀ​ម​ ​ប្រធាន​គ​ណៈ​បញ្ជាការ​ឯក​ភាព​ស្រុក​ ​និង​ ​ជា​អភិបាល​ស្រុក , លោក​អ៊ូ​ ​ឈា​ង​ ​ប្រធាន​ ​ក្រុម​ប្រឹក្សា​ស្រុក , អភិបាល​រង​ស្រុក , លោក​ប៉ា​ ​សំអិត​ ​អធិការ​នគរបាល​ស្រុក​ ​និង​អាជ្ញា​ធ​រ​សមត្ថ​កិច្ច​នៅ​តាម​បណ្ដា​ ​ប៉ុស្ដិ៍​ជា​ច្រើន​នាក់​ទៀត​ ​។ កិច្ច​ប្រជុំ​នេះ​ ​សំដៅ​ពង្រឹង​ស​ន្ដិ​សុខ​នៅ​តាម​មូល​ដ្ឋា​ន​ ​មិន​ថា​តែ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀ​ត​ណា​ម​ ​ប៉ុណ្ណោះ​ទេ​ ​គឺ​ប​ន្ដ​រឹត​ប​ន្ដឹ​ង​ជា​រៀង​រាល់​ថ្ងៃ​ ​នៅ​តាម​គោល​ដៅ​របស់​ខ្លួន​ដោយ​បែង​ ​ចែក​កម្លាំង​ប្រចាំ​ការ​ជា​ប្រចាំ​ ​។
លោក​ប៉ា​ ​សំអិត​ ​អធិការ​នគរបាល​ ​ស្រុក​កៀនស្វាយ​បាន​ឱ្យ​ដឹង​ថា​ ​ទោះបីជា​ ​ស​ន្ដិ​សុខ​សុវត្ថិ​ភាព​មាន​ការ​ល្អ​ប្រសើរ​ ​យ៉ាង​ណា​ក៏​ដោយ​ ​ក្នុង​នាម​កង​កម្លាំង​ ​ប្រដាប់​អាវុធ​មាន​តួ​នាទី​សំខាន់​ ​គឺ​ការ​ ​បង្ការ​ ​ ​ប​ង្ក្រា​ប​បទ​ល្មើស​ ​និង​ការពារ​ស​ន្ដិ សុខ​ជូន​ប្រជា​ពលរដ្ឋ​ ​។នគរបាល​ប៉ុស្ដិ៍ គឺ​ ​ជា​កម្លាំង​មូល​ដ្ឋា​ន​ដ៏​សំខាន់​បំផុត​ដែល​ ​ត្រូវ​អនុ​វ​ត្ដ​ការងារ​នៅ​តាម​គោល​ដៅ​ ​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​ដូច​ជា​ការ​ ​គ្រប់គ្រង​មុខ​សញ្ញា​សមាស​ភាព​ចំ​ណា​ក​ ​ស្រុក​ ​និង​មុខ​សញ្ញា​ចេញ​ពី​ពន្ធនាគារ​ ​ជា​ ​ពិសេស​គឺ​សកម្មភាព​ក្មេង​ទំនើង​តែ​ម្ដង​ ​។
លោក​អធិការ​បាន​ប​ន្ដ​ថា​ ​សម្រាប់​ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន -វៀ​ត​ណា​ម​ខាង​មុខ​ ​នេះ​ ​គឺ​ហាម​ដាច់​ខាត​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ ​ដុត​ផាវ​បង្ក​សំឡេង​ផ្ទុះ​នោះ​ឡើយ​ ​ធ្វើ​យ៉ាង​ ​ណា​អនុ​វ​ត្ដ​ន៍​សារា​ចរ​ណែនាំ​របស់​ថ្នាក់​ ​ដឹកនាំ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​។ លើស​ពី​នេះ​ ​ទៀត​ត្រូវ​រួម​សហ​ការ​ជាមួយ​នឹង​អាជ្ញា​ធរ​ ​មូល​ដ្ឋា​ន​ ​មេឃុំ​ ​មេ​ភូមិ​ ​និង​សេនា​ជន​ ​ដើម្បី​គ្រប់គ្រង​សភាព​ការណ៍​នៅ​តាម​ ​គោល​ដៅ​ប៉ុស្ដិ៍​រៀ​ងៗ​ខ្លួន​ ​បើ​ប៉ុស្ដិ៍​ណា​ ​បង្ក​សំឡេង​ផ្ទុះ មេ​ប៉ុស្ដិ៍​នោះ​ត្រូវ​ទទួល​ខុស​ ​ត្រូវ​ ​។
ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ ​លោក​ហេង​ ​ធៀ​ម​ ​ប្រធាន​គ​ណៈ​បញ្ជាការ​ឯក​ភាព​ ​ស្រុក​ក៏​បាន​ណែនាំ​បន្ថែម​ទៀត​ថា​ ​អាជ្ញា - ធ​រ​សមត្ថ​កិច្ច​កង​កម្លាំង​ប្រដាប់​អាវុធ​ ​ត្រូវ​ត្រៀម​ប្រចាំ​ការ​ការពារ​ស​ន្ដិ​សុខ​ជូន​ ​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋា​ន​ ​ហាម​ ​មិន​ឱ្យ​មាន​លេង​ល្បែង​ស៊ីសង​ ​ដុត​ផាវ​ ​ឬ​សំឡេង​ផ្ទុះ​ផ្សេ​ងៗ​នោះ​ឡើយ​ ​ដែល​ជា​ ​ហេតុ​នាំ​ឱ្យ​កើត​មាន​ចលាចល​ ​ដូច​នេះ​ ​គ្រប់​គោល​ដៅ​ទាំង​អស់​ ​មេ​បញ្ជាការ​ ​មេ​បញ្ជាការ​រង​ ​អធិការ​ ​និង​អធិការ​រង​ ​ដែល​ទទួល​ភារ​កិច្ច​តាម​គោល​ដៅ​ ​ត្រូវ​ ​រឹត​ប​ន្ដឹ​ង​បន្ថែម​ទៀត​លើ​ការងារ​ស​ន្ដិ​សុខ​សណ្ដាប់ធ្នាប់​សង្គម​ ​ជា​ពិសេស​រួម​គ្នា​អនុ​វ​ត្ដ​ន៍​ឱ្យ​ខាង​តែ​បាន​នូវ​លក្ខណ​ស​ម្ប​ត្ដិ ទាំង​៥យ៉ាង​ដែល​មាន​ចែង​ក្នុង​គោល​នយោបាយ​ភូមិ -ឃុំ​មាន​សុវត្ថិ​ភាព​ ៕

ដោយ​ ៖ សណ្តោស

បើក​ការដ្ឋាន​ស្ថា​ប​នា​ផ្លូវ​បេតុង​៣ខ្សែ​ ​ថវិកា​របស់​ប្រជា​ពលរដ្ឋ​១០០ភាគ​រយ​

ភ្នំពេញ៖ ផ្លូវ​បេតុង​ចំនួន​៣ខ្សែ​មាន​ប្រវែង​ជាង​៦០០ម៉ែត្រ​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ​ត្រូវ​បាន​បើក​ការដ្ឋាន​ ​ឮស្ថា​ប​នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មក​រា​ ​ឆ្នាំ​២០១១ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​សេង​ ​សា​ញ់​ ​ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​លោក​ស៊ឹ​ម​ ​ចា​ន់​មក​រា​ ​ជា​នាយក​ក្រុម​ហ៊ុន​ ​និង​ម​ន្ដ្រី​សង្កាត់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ​ ​។
ផ្លូវ​ទាំង​៣ខ្សែ​ដែល​បើក​ការដ្ឋាន​ ​ស្ថា​ប​នា​នៅ​ថ្ងៃ​នេះ​ជា​ប្រភេទ​ផ្លូវ​ចាក់​ ​បេតុង​ថវិកា​១០០ភាគ​រយ​របស់​ប្រជា​ ​ពលរដ្ឋ​ ​១ខ្សែ​ស្ថិត​នៅ​ក្រុម​ទី​១៤ ភូមិ​ ​ភ្នៀ​ត​ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ​ខណ្ឌ​មាន​ជ័យ​ ​មាន​ប្រវែង​១៣៨ម៉ែត្រ​គុណ​៤ម៉ែត្រ​ ​១ខ្សែ​ទៀត​ស្ថិត​នៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​ ​មាន​ជ័យ​ ​ខណ្ឌ​មាន​ជ័យ​ ​មាន​ប្រវែង​ ​២៥០ម៉ែត្រ​គុណ​នឹង​៥ម៉ែត្រ​ ​និង​ខ្សែ​ទី​៣ ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ ​ជ័យ​ ​ខណ្ឌ​មាន​ជ័យ​ ​មាន​ប្រវែង​២៤០ ម៉ែត្រ​គុណ​៤ម៉ែត្រ​ ​។ ផ្លូវ​បេតុង​ទាំង​៣ ខ្សែ​ខាង​លើ​នេះ​ ​ស្ថា​ប​នា​ឡើង​ក្រោម​ថវិកា​ ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋា​ន​ ​ហើយ​ ​ស្ថា​ប​នា​ដោយ​ក្រុម​ហ៊ុន​ស៊ឹ​ម​ចា​ន់​មក​រា​ ​។
លោក​សេង​ ​សា​ញ់​ ​ចៅ​សង្កាត់​ស្ទឹង​ ​មាន​ជ័យ​បាន​ឱ្យ​ដឹង​ថា​ ​ការ​បើក​ការដ្ឋាន​ ​ស្ថា​ប​នា​ផ្លូវ​ចាក់​បេតុង​នៅ​ក្នុង​សង្កាត់​ ​ស្ទឹង​មាន​ជ័យ​ថ្ងៃ​នេះ​ ​គឺ​កើត​ឡើង​ដោយ​ ​សារ​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​នៅ​តាម​ ​មូល​ដ្ឋា​ន​ដែល​ជឿ​ជាក់​មក​លើ​អាជ្ញា​ធរ​ ​សង្កាត់​ក្នុង​ការ​រៀបចំ​កែ​លម្អ​ហេ​ដ្ឋា​រចនា​ ​ស​ម្ព័​ន្ធ​ ​ជា​ពិសេស​ផ្លូវ​និង​លូ​ ​។ មុន​ពេល​ ​ឈាន​ដល់​ការ​បើក​ការដ្ឋាន​នេះ​ ​គឺ​ប្រជា​ ​ពលរដ្ឋ​នៅ​តាម​ប​ណ្ដោ​យ​ផ្លូវ​គ្រប់​គ្រួសារ​ ​ទាំង​អស់​បាន​ផ្ដល់​ប្រាក់​សម្រាប់​អាជ្ញា​ធរ​ ​សង្កាត់​ ​ក្នុង​ការ​ស្ថា​ប​នា​ផ្លូវ​បេតុង​ ​ងាយ​ ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ ​។
លោក​ចៅ​សង្កាត់​បាន​ប​ន្ដ​ថា​ ​បន្ទាប់​ពី​ ​ប្រជា​ពលរដ្ឋ​ផ្ដល់​ជា​ថវិកា​សម្រាប់​ចំណ​យ​ ​លើ​ការ​ធ្វើ​ផ្លូវ​រួច​មក​ ​អាជ្ញា​ធ​រ​សង្កាត់​ ​បាន​ដាក់​គ្រឿង​ចក្រ​មក​ស្ថា​ប​នា​ភ្លា​មៗ​ ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​មើល​ឃើញ​ ​ហើយ​ ​ពុំ​ទាន់​បាន​ប្រមូល​ថវិកា​ពី​ប្រជា​ពលរដ្ឋ​ ​នោះ​ឡើយ​ ​គ្រាន់​តែ​ប្រជា​ពលរដ្ឋ​បាន​ ​សម្រេច​ផ្ដល់​ជា​ថវិកា​ក្នុង​ការ​សាង​សង់​ ​។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បង្ហាញ​ឱ្យ​ប្រជា​ ​ពលរដ្ឋ​មើល​ឃើញ​ច្បាស់​អំពី​ចំ​ណាត់​ការ​ ​របស់​អាជ្ញា​ធ​រ​សង្កាត់​ ​គឺ​មិន​បាន​យក​ ​ថវិកា​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ប្រើ​ ​ប្រាស់​ខុស​ទិស​ដៅ​នោះ​ឡើយ​ ​ធ្វើ​យ៉ាង​ ​ណា​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​មក​លើ​ការ​ ​អភិវឌ្ឍ​ក្នុង​មូល​ដ្ឋា​ន​ ​ព្រោះ​សម​ទ្ធិ​ផល​ ​ទាំង​នេះ​ពុំ​មែន​ជា​កម្ម​សិទ្ធិ​របស់​សង្កាត់​ ​នោះ​ឡើយ​ ​គឺ​ជា​ទ្រព្យ​ស​ម្ប​ត្ដិ​រួម​របស់​ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ងាយ​ស្រួល​ក្នុង​ការ​ ​ធ្វើ​ដំណើរ​ ​ការ​ប្រកប​អាជីវ​កម្ម​ដើម្បី​ ​សេដ្ឋ​កិច្ច​គ្រួសារ​ ​។
លោក​ចៅ​សង្កាត់​បាន​ឱ្យ​ដឹង​បន្ថែម​ ​ទៀត​ថា​ ​គោល​ដៅ​នៅ​ឆ្នាំ​២០១១នេះ​ ​គឺ​ប​ន្ដ​ស្ថា​ប​នា​ផ្លូវ​ចាក់​បេតុង​ជា​ថវិកា​ ​របស់​ប្រជា​ពលរដ្ឋ​១០០ភាគ​រយ​ ​បន្ថែម​ ​ទៀត​មាន​ចំនួន​៧ខ្សែ​ប្រវែង​សរុប​១.៣៣៦ ស្ថិត​នៅ​ភូមិ​ចំនួន​៥ គឺ​ភូមិ​ភ្នៀ​ត​ ​ភូមិ​ទ្រា​ ​ភូមិ​ទ្រា​៣ ភូមិ​ទ្រា​៤ និង​ភូមិ​ដំណាក់​ធំ​ ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ​។ ការ​បើក​ការ​ ​ដ្ឋា​ន​ស្ថា​ប​នា​ផ្លូវ​៣ខ្សែ​នៅ​ពេល​នេះ​ ​គឺ​ជា​ ​ផ្លូវ​ទី​១០៩ ១១០ និង​១១១ ក្នុង​ចំណោម​ ​ផ្លូវ​សរុប​២៧២ខ្សែ​ ​ហើយ​នៅ​សល់​ផ្លូវ​ដី​ ​មួយ​ចំនួន​ទៀត​នឹង​ប​ន្ដ​លើក​គម្រោង​ស្វែង​រក​ថវិកា​សម្រាប់​សាង​សង់​ជា​ផ្លូវ​បេតុង​ទាំង​អស់ ៕

ដោយ​ ៖ សណ្តោស

មេ​ព្រៃ​ខេ​ត្ដ​រតនគីរី​នៅ​តែ​បើក​ដៃ​ឱ្យ​ឈ្មួញ​ដឹក​ឈើ​ប្រណីត​ធ្វើ​អាជីវ​កម្ម​


 មេ​ព្រៃ​ខេ​ត្ដ​រតនគីរី​ ​នៅ​តែ​បើក​ដៃ​ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ប្រណីត​ធ្វើ​អាជីវ​កម្ម​ដ​ដែ​ល​។​ ​ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​២១ខែ​មក​រា​ ​ឆ្នាំ​២០១១ គេ​ឃើញ​ឈ្មួញ​ម្នាក់​បើក​រថ​យ​ន្ដ Tacoma ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ 2H-1317 ដឹក​ឈើ​ធ្នុ​ង​និង​សុ​ក្រំ​ពេញ​ ​គូទ​រថ​យ​ន្ដ​ខាង​ក្រោយ​ដោយ​គ្រប​ត​ង់​ពី​លើ​ ​បើក​ចូល​ទី​ក្រុង​ទាំង​ថ្ងៃ​ ​តែ​លោក​មេ​ព្រៃ​ ​ខេ​ត្ដ​មិន​ចាប់​​ដោយ​ប្រាប់​ថា​ ​គេ​ដឹក​ធ្វើ​ ​អន្លង់​ស្រកានាគ​ ​។
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​ឈើ​ ​មួយ​រថ​យ​ន្ដ​ខាង​លើ​នេះ​ ​គេ​ដឹក​ចេញ​ពី​ ​ភូមិ​សា​យ៉ស​ ​ឃុំ​កា​ឡែ​ង​ ​ស្រុក​លំ​ផាត់​ ​ចូល​មក​ទី​រួម​ខេ​ត្ដ​ ​ដើម្បី​ចែក​ចាយ​ឱ្យ សិប្ប​កម្ម​នានា​ដែល​កំពុង​ធ្វើ​សិប្ប​កម្ម​ ​ដោយ​ខុស​ច្បាប់​ ​។
តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បាន​ដឹង​ ​ហេតុ​ការណ៍​នោះ​បាន​ឱ្យ​ដឹង​ថា​ ​ម្ចាស់​រថ​ ​យ​ន្ដ​ខាង​លើ​ ​គឺ​ជា​នាយ​រង​ខណ្ឌ​រដ្ឋ​បា​ល​ ​ជល​ផល​ខេ​ត្ដ​មាន​សិប្ប​កម្ម​កែ​ច្នៃ​ឈើ​ ​ប្រណីត​ជា​គ្រឿង​ស​ង្ហា​រឹម​មាន​ជា​ច្រើន​ ​កន្លែង​ ​ប៉ុន្ដែ​ធ្វើ​ជា​លក្ខ​ណៈ​តូច​តាច​ដើម្បី​ ​បំ​ភ័​ន្ដ​ភ្នែក​ម​ន្ដ្រី​ជំនាញ​ ​ដែល​ទី​តាំង​ ​ស្ថិត​ ​នៅ​ម្ដុំ​អង់​តែ​ន​០១៦​ ​ភូមិ​២ សង្កាត់​ ​ឡា​បាន​សៀ​ក​ ​ក្រុង​បាន​លុង​ ​។ សិប្ប​កម្ម​ ​នេះ​ ​បាន​លួច​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​ពុំ​ ​ដែល​សមត្ថ​កិច្ច​ណា​សួរ​នាំ​ទេ​ ​។ ក្រៅ​ពី​ ​ម​ន្ដ្រី​ខណ្ឌ​ជល​ផល​ម្នាក់​នេះ​ ​រក​ស៊ី​ធ្វើ​មាន​ ​ធ្វើ​បាន​ដោយសារ​ឈើ , នៅ​មាន​ម​ន្ដ្រី មួយ​ចំនួន​ទៀត​ ​កំពុង​តែ​រក​ស៊ី​ឈើ​ ​ប្រណីត​ ​ដោយ​មាន​ការ​ឃុ​ប​ឃិ​ត​សម​ ​គំនិត​ពី​ម​ន្ដ្រី​ជំនាញ​ព្រៃ​ឈើ​គ្រប់​លំដាប់​ថ្នាក់​ទៀត​ដែ​រ​។​ ​បើ​ពុំនោះ​ទេ​ ​ក៏​ពុំ​មាន​ ​ឈើ​ប្រណីត​ដែល​ឈ្មួញ​ដឹក​ចេញ​ពី​ព្រៃ​ ​ចូល​ដល់​ទី​ក្រុង​បាន​ឡើយ​ ​ព្រោះ​ថា​ ​ក្រោយ​ ​ពី​បាន​បង្កើត​រដ្ឋ​បា​ល​ព្រៃ​ឈើ​កម្លាំង​ ​រដ្ឋ​បា​ល​បាន​ពង្រាយ​គ្នា​យ៉ាង​ស្អេក​ស្កះ​ ​គឺ​ថ្នាក់​សង្កាត់​ ​ថ្នាក់​ផ្នែក​ ​និង​ខណ្ឌ​ឈរ​ ​ជើង​គ្រប់​កន្លែង , តែ​ទី​បំផុត​ព្រៃ​ឈើ​កាន់​ ​តែ​បាត់បង់​ទៅៗ​ ​។ ចំណែក​សិប្ប​កម្ម​ ​កាន់តែ​កើន​ឡើង​ស្ទើរ​តែ​មិន​គួរ​ឱ្យ​ជឿ​ ​ព្រោះ​ខេ​ត្ដ​ដ៏​តូច​មួយ​នេះ​ ​មាន​រោង​សិប្ប​ ​កម្ម​កែ​ច្នៃ​ឈើ​ប្រណីត​ដល់​ទៅ​ជាង​៨០ កន្លែង​ ​។ ការ​កើន​ឡើង​នូវ​វិ​ស័​យ​ ​សិប្ប​ ​កម្ម​កែ​ច្នៃ​ឈើ​ប្រណីត​ខុស​ច្បាប់​ ​គឺ​បង្កើន​ ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ​ដើម្បី​បម្រើ​ ​សិប្ប​កម្ម​ ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ ​ទូ​ទាំង​ ​ខេ​ត្ដ​រតនគីរី​ ​ព្រួយ​បារម្ភ​ខ្លាច​ផុត​ពូជ​ព្រៃ​ ​ឈើ​នៅ​ខេ​ត្ដ​រតនគីរី​ទាំងមូល​ ​។
ជុំ​វិញ​ករណី​នេះ​លោក​វង្ស​ ​សុខ​សេរី​ ​នាយ​ខណ្ឌ​រដ្ឋ​បា​ល​ព្រៃ​ឈើ​ខេ​ត្ដ​រតនគីរី​បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មក​រា​ ​ឆ្នាំ​២០១១ថា​ ​រថ​យ​ន្ដដែល​ដឹក​ឈើ​ប្រណីត​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មក​រា​ ​ឆ្នាំ​២០១១ លោក​មិន​បាន​ដឹង​ទេ ៕

ដោយ​ ៖ សហការី

ADB​ ​ផ្ដល់​ហិរញ្ញ​ប្ប​ទាន​សម្បទាន​និង​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​៤៤លាន​ដុល្លារ​ដល់​កម្ពុ​ជា​

ភ្នំពេញ​៖ លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ គាត​ ​ឈ​ន់​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​វត្ថុ​និង​លោក Putu​ ​Kama​ ​yana ប្រធាន​តំណាង​ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB​) បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀ​ង​ផ្ដល់​ប្រាក់​កម្ចី​ហិរញ្ញ​ប្ប​ទាន​ ​និង​ជំនួយ​ឥត​សំណង​មាន​ចំនួន​ទឹក​ប្រាក់​សរុប​៤៤លាន​ដុល្លារ​អា​មេ​រិ​ក​ ​សម្រាប់​គម្រោង​អភិវឌ្ឍ​ន៍​ចំនួន​៣កាល​ពី​រសៀល​ ​ថ្ងៃ​ទី​២៧ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ទី​ស្ដី​ការ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វ​ត្ថុ​។
ហិរញ្ញ​ប្ប​ទាន​សម្បទាន​ ​និង​ជំនួយ​ឥត​សំណង​របស់ ADB នា​ពេល​នេះ​នឹង​ត្រូវ​យក​ទៅ​អនុ​វ​ត្ដ​ន៍​លើ​គម្រោង​អភិវឌ្ឍ​ន៍​ ​ចំនួន​៣រួម​មាន​កម្ម​វិធី​អភិវឌ្ឍ​ន៍​វិ​ស័​យ​ហិរញ្ញ​វត្ថុ​ជំហាន​ទី​២ (អនុ​កម្ម​វិធី​ទី​៤) គម្រោង​ទប់​ស្កាត់​ជំងឺ​ឆ្លង​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​ជំហាន​ទី​២ និង​គម្រោង​អភិ​រក្ស​ជី​វ​ចម្រុះ​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​។
លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ គាត​ ​ឈ​ន់​ ​បាន​បញ្ជាក់​ថា​ ​១-កម្ម​វិធី​អភិវឌ្ឍ​ន៍​ ​វិ​ស័​យ​ហិរញ្ញ​វត្ថុ​ជំហាន​ទី​២ (អនុ​កម្ម​វិធី​ទី​៤) នឹង​ប​ន្ដ​ជួយ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​កម្ពុ​ជា​ក្នុង​ការ​ពង្រឹង​វិ​ស័​យ​ហិរញ្ញ​វត្ថុ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​សំដៅ​លើក​កម្ពស់​ការ​កៀង​គរ​ធនធាន​ហិរញ្ញ​វត្ថុ​និង​ធានា​ឱ្យ​មាន​ស្ថិរ​ភាព​កំណើន​សេដ្ឋ​កិច្ច​តាម​រ​យៈ​ការ​ធ្វើ​ទំនើប​ភា​វូប​នី​យ​កម្ម​ប្រព័ន្ធ​ទូទាត់​ការ​រៀបចំ​ឱ្យ​មាន​ស្ថិរ​ភាព​ក្នុង​វិ​ស័​យ​ហិរញ្ញ​វ​ត្ថុ​។ ការ​ជំរុញ​អភិបាល​កិច្ច​ល្អ​ ​និង​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​ ​គ្រប់គ្រង​ព័ត៌មាន​ ​និង​ការ​ក​សាង​សមត្ថ​ភាព​ភ្នាក់ងារ​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញ​វ​ត្ថុ​។ កម្ម​វិធី​នេះ​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​១៥លាន​ដុល្លារ​អា​មេ​រិ​ក​ ​ដែល​ក្នុង​នោះ​ហិរញ្ញ​ប្ប​ទាន​សម្បទាន​ចំនួន​១០លាន​ដុល្លារ​អា​មេ​រិ​ក​ ​និង​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​ចំនួន​៥លាន​ដុល្លារ​អា​មេ​រិ​ក​ ​ហើយ​ភ្នាក់ងារ​ប្រតិបត្ដិ​កម្ម​វិធី​ខាង​លើ​ ​គឺ​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​ចូល​រួម​អនុ​វ​ត្ដ​ដោយ​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​វត្ថុ​ ​និង​ក្រសួង​ពាណិជ្ជ​ក​ម្ម​។
-គម្រោង​ទប់​ស្កាត់​ជំងឺ​ឆ្លង​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​ជំហាន​ទី​២ នឹង​ពង្រឹង​បន្ថែម​លើ​ការងារ​ដែល​សម្រេច​បាន​ក្រោម​គម្រោង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ ​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​ជំហាន​ទី​១ តាម​រ​យៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ទប់​ស្កាត់​ជំងឺ​ឆ្លង​តាម​តំបន់​ព្រំ​ដែន​ ​និង​ច្រក​របៀង​សេដ្ឋ​កិច្ច​ក្នុង​មហា​ ​អនុ​តំបន់​មេ​គ​ង្គ​ ​និង​ការ​ពង្រឹង​សមត្ថ​ភាព​គ្រប់គ្រង​គម្រោង​ឱ្យ​មាន​ប្រសិទ្ធ​ភា​ព​។​ ​គម្រោង​នេះ​ត្រូវ​ចំណាយ​ថវិកា​ ​អស់​ប្រមាណ​១១លាន​ដុល្លារ​អា​មេ​រិ​ក​។​ ​ក្នុង​នោះ​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​របស់ ADB ចំនួន​១០លាន​ដុល្លារ​អា​មេ​រិ​ក​ ​និង​ការ​ចូល​រួម​ជា​បដិភាគ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ប្រមាណ​១លាន​ដុល្លារ​អា​មេ​រិ​ក​ ​ហើយ​គម្រោង​នេះ​ ​ក្រសួង​សុ​ខា​ភិ​បា​ល​ ​ជា​ភ្នាក់ងារ​ប្រតិបត្ដិ​ និង​ត្រូវ​អនុ​វ​ត្ដ​ក្នុង​រ​យៈ​ពេល​៥ឆ្នាំ (២០១១ ដល់​ ​២០១៥)
-គម្រោង​អភិ​រក្ស​ជី​វ​ចម្រុះ​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​ ​ដែល​មាន​គោល​ដៅ​អភិ​រក្ស​ជី​វ​ចម្រុះ​ប្រកបដោយ​ចី​រ​ភាព​ ​និង​មាន​ភាព​ធន់​នឹង​ប​ម្រែ​ប​ ​ម្រួ​ល​អាកាស​ធាតុ​នៅ​ក្នុង​ខេ​ត្ដ​មណ្ឌល​គី​រី​ ​និង​ខេ​ត្ដ​កោះ​កុ​ង​។​ ​គម្រោង​នេះ​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ​២០.៩១ លាន​ដុល្លារ​អា​មេ​រិ​ក​ ​ក្នុង​នោះ​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​របស់ ADBចំនួន​១៩លាន​ដុល្លា​អា​មេ​រិ​ក​ ​និង​ការ​ចូល​រួម​ជា​បដិភាគ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ប្រមាណ​១.៩១លាន​ដុល្លារ​អា​មេ​រិ​ក​ ​ហើយ​គម្រោង​នេះ​គ្រោង​ដាក់​ឱ្យ​អនុ​វ​ត្ដ​នៅ​ឆ្នាំ​២០១១ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៩។ ភ្នាក់ងារ​ប្រតិបត្ដិ​គម្រោង​នេះ​ ​គឺ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ ​និង​នេសាទ (រដ្ឋ​បា​ល​ព្រៃ​ឈើ ) និង​ក្រសួង​ប​រិ​ស្ថា​ន​។
សូម​បញ្ជាក់​ថា​ ​បើ​រាប់​បញ្ចូល​ទាំង​ប្រាក់​កម្ចី​ហិរញ្ញ​ប្ប​ទាន​ ​និង​ជំនួយ​ឥត​សំណង​ ​ដែល​ចុះ​ហត្ថ​លេខា​នា​ថ្ងៃ​នេះ​នៅ​ក្នុង​ឆ្នាំ​២០១០ ធនាគារ​អភិវឌ្ឍ​ន៍​ ​អាស៊ី (ADB​) បាន​អនុ​ម័​ត​ផ្ដល់​នូវ​ប្រាក់​កម្ចី​ហិរញ្ញ​ប្ប​ទាន​ ​និង​ជំនួយ​ឥត​សំណង​ឱ្យ​ដល់​ប្រទេស​កម្ពុ​ជា​ ​ចំនួន​ជាង​១៦០ លាន​ដុល្លារ​អា​មេ​រិ​ក​ ​ដែល​បាន​មក​ពី​មូល​និ​ធិ​អភិវឌ្ឍ​ន៍​អាស៊ី​ ​និង​ជាង​៣៦លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ ​បាន​មក​ពី​ការ​កៀង​គរ​ពី​ដៃ​គូស​ហ​ហិរញ្ញ​ប្ប​ទាន​ ​នានា​ដូច​ជា​មូល​និ​ធិ​សហ​ប្រតិបត្ដិ​ការ​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​របស់​កូ​រ៉េ​ ​មូល​និ​ធិ OPEC សម្រាប់​ការ​អភិវឌ្ឍ​ន៍​អ​ន្ដរ​ជាតិ​ ​និង​មូល​និ​ធិ​អភិវឌ្ឍ​ ​អឺរ៉ុប​ខាង​ជើង​ជា​ដើ​ម​។
លោក Putu​ ​Kamayana បាន​បញ្ជាក់​ថា​ ​ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB​) ប្ដេជ្ញា​ចិ​ត្ដ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​នៅ​អាស៊ី​ ​និង​ប៉ា​ស៊ី​ហ្វិ​ក​ ​តាម​រ​យៈ​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​តាម​បែប​ចូល​រួម , កំណើន​ដែល​ធានា​និ​រ​ន្ដរ​ភាព​ប​រិ​ស្ថាន​ ​និង​ស​មា​ហរ​ណ​កម្ម​ថ្នាក់​តំ​ប​ន់​៕

ដោយ​ ៖ សា​គុណ​

វិចារណកថា​ ​៖ ស​ង្គ្រា​ម​ដណ្ដើម​អំណាច​កំពុង​បន្លាច​គណ​បក្ស​សម​ ​រ​ង្ស៊ី​

ដូច​នគរ​វ​ត្ដ​បាន​និយាយ​រួច​ហើយ​ថា​ ​នាវា​គណ​បក្ស​ប្រឆាំង​សម​ ​រ​ង្ស៊ី​ កំពុង​ធ្លុះ​ ​ធ្លាយ​យ៉ាង​ដំណំ​ហើយ​ ​ដែល​នឹង​អាច​លិច​លង់​ក្នុង​លំហ​សាគរ​នយោបាយ​ខ្មែរ​នៅ​ ​ពេល​ខាង​មុខ​ ​ដោយ​ចៀស​មិន​រួច​ ​។ ទោះបីជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​នេះ​និយាយ​ ​បន្លែ​ប​ន្លប់​ថា​រឿងរ៉ាវ​ប្ដូរ​ផ្លាស់​គ្នា​អង្គុយ​កៅអី​រដ្ឋ​សភា​ពាក់កណ្ដាល​អា​ណ​ត្ដិ​បាន​ ​ដោះ​ស្រាយ​ចប់​រួចរាល់​ហើយ​ក្ដី​ ​ក៏​ក្រុម​អ្នក​ត្រូវ​ដោះ​ដូរ​ ​(ចេញ​និង​ចូល​) មិន​យល់​ ​ព្រម​ទេ​ ​។ ការណ៍​នេះ​អាច​ជំរុញ​ដល់​តុលាការ​ដើម្បី​កាត់​ក្ដី​នៅ​ពេល​ខាង​មុខជា​មិន​ ​ខាន​ ​។
ព័ត៌មាន​ថ្មី​ៗបាន​ឱ្យ​ដឹង​ថា​ ​លោក​អ្នក​ទាំង​៨ដែល​ត្រូវ​ដោះ​ដូរ​គ្នា​អង្គុយ​កៅអី​រដ្ឋ​ ​សភា​ពាក់ កណ្ដាល​អា​ណ​ត្ដិ​នោះ​ ​គឺ​៧នាក់​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ចូល​ជំនួស​កៅអី​បាន​តែ​១ ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​ ​ពោល​គឺ​ត្រូវ​នៅ​រង់​ចាំ​ដល់​ខែ​មី​នា​ ​ឆ្នាំ​២០១២, ឯ​លោក​ម្នាក់​ ​ឈ្មោះ​អ៊ុ​ច​ ​សេរី​យុទ្ធ​ ​ត្រូវ​បក្ស​ផ្ទុក​ផ្ដា​ក់​ឱ្យ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​លំដាប់​ ​លេខ​២ នៅ​ពេល​បោះ​ឆ្នោត​ជា​អ​សាកល​ខាង​មុខ​ ​។ វិធាន​ការ​ដ៏​ចម្លែក​នេះ​ ​ទោះ​ ​យ៉ាង​ណា​ ​អស់លោក​ទាំង​៨មិន​ទទួល​យក​ការ​សម្រប​សម្រួល​នេះ​ទេ​ ​ហើយ​ទាមទារ​ ​ឱ្យ​ដោះ​ស្រាយ​បែប​ថ្មី​ផ្សេង​ទៀត​ ​។ ដំណោះ​ស្រាយ​នេះ​សោត​ ​ក្រុម​អ្នក​តំណាង​ ​រា​ស្ដ្រ​មួយ​ចំនួន​ក៏​បដិសេធ​ដែរ​ ​ដោយ​សំអាង​លើ​ពលិកម្ម​ដ៏​ច្រើន​ចំពោះ​បក្ស​ ​ដែល​នៅ​ពេល​បាន​ទទួល​ផល​យ៉ាង​ស្រួល​ហើយ​ ​សុ​ខៗ​ឱ្យ​ពួក​គេ​ចុះ​ចេញ​ពី​កៅអី​ដើរ​ ​ទាត់​ខ្យល់​វិញ​ពិត​ជា​មិន​កើត​ឡើយ​ ​។
បញ្ហា​ចម្រូងចម្រាស​ផ្ទៃ​ក្នុង​គណ​បក្ស​សមរ​ង្ស៊ី​ពេល​នេះ​ ​វា​ជាស​ង្គ្រា​ម​ដណ្ដើម​ ​អំណាច​ដ៏​ស្រួចស្រាល់​មួយ​ដែល​ធ្វើ​ឱ្យ​ល្បី​រន្ទឺ​សព្វ​ស្រុ​ក​។​ ​តាម​ប្រភព​ពី​ស្នា​ក់​ការ​ ​កណ្ដាល​គណ​បក្ស​សម​ ​រ​ង្ស៊ី​នៅ​ភ្នំពេញ​ឱ្យ​ដឹង​ថា​ ​បញ្ហា​ធំ​ ​គឺ​រឿង​បង់​ប្រាក់​រាប់​ម៉ឺន​ ​ដុល្លារ​ឱ្យ​បក្ស​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០០៨, ពេល​នេះ​ពួក​គេ​ត្រូវ​ការ​ ​ថវិកា​ទាំង​នោះ​ជា​សំខាន់​, មិន​មែន​ចង់​អង្គុយ​កៅអី​សភា​តែ​មួយ​ឆ្នាំ​កន្លះ​ខុស​ ​ពី​ការ​សន្យា​ដំ​បូ​ងៗ​របស់​មេ​បក្ស​ដែល​នាំ​ឱ្យ​ជាប់​ឈ្មោះ​ថា​ជា​សមាជិក​សភា​មិន​គ្រប់​ទឹក​នោះ​ឡើយ​ ​។ ដោយ​គិត​រ​យៈ​អេ​ពល​១ឆ្នាំ​កន្លះ​នោះ​ ​ប្រាក់​បំណាច់​សភា​ក៏​មិន​ ​សម​ល្មម​នឹង​ការ​ចំណាយ​ទាំង​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ​ ​និង​កម្លាំង​កាយ​ចិ​ត្ដ​ឈ្មុល​ ​ឈ្មុស​ជួយ​បក្ស​កន្លង​មក​ ​។ រី​ឯកា​រ​ត្រៀម​សម្រាប់​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ ​លំដាប់​លេខ​២របស់​ ​លោក​អ៊ុ​ច​ ​សេរី​យុទ្ធ​ ​សោត​ ​ក៏​ពុំ​មាន​តម្លៃ​ថ្លៃថ្នូរ​អ្វី​ដែរ​ ​ពីព្រោះ​តំណែង​ខ្យល់​នេះ​ ​នឹង​ត្រូវ​រលាយ​រលត់​ទៅ​វិញ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ ​អ​សាកល​ជា​មិន​ខាន​ ​ពីព្រោះ​បេក្ខជន​លេខ​រៀង​ទី​១របស់​គណ​បក្ស​នេះ​នឹង​ប្រមូល​ ​យក​សំឡេង​អស់​ពី​លេខ​២ ដូច​លើក​មុ​នៗ​ជា​មិន​ខាន​ ​។
មជ្ឈដ្ឋាន​អ្នកតា​ម​ដាន​នានា​និយាយ​ថា​ ​ចំ​ណាត់​វិធាន​ការ​របៀប​បញ្ឆោត​លួង​ ​លោម​របស់​គណ​បក្ស​សមរ​ង្ស៊ី​ ចំពោះ​មនុស្ស​ទាំង​៨នាក់​នោះ​ ​ពិត​ជា​មិន​អាច​ទៅ​ ​មុខ​រួច​ទេ​ ​ពីព្រោះ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​នាយក​ទាំង​៨នាក់​ ​បាន​ដឹង​ខ្លួន​ហើយ​ថា​ ​ពួក​គេ​កំពុង​រង​ការ​បោក​ប្រាស់​ម្ដង​ទៀត​នៅ​ក្នុង​នយោបាយ​កំណែ​ទម្រង់​ប្រជា​ធិ​ប​ ​តេ​យ្យ​ដ៏​ស៊ី​ជម្រៅ​នេះ​ ​។ នេះ​ជា​ជំងឺ​ទ្វេ​គ្រោះ​ ​(ទៅ​មុខ​មិន​រួច​ ​ថយ​ក្រោយ​មិន​បាន​) របស់​គណ​បក្ស​សមរ​ង្ស៊ី​ ដែល​ចាំបាច់​ត្រូវ​ស្រាយ​ឱ្យ​បាន​ជាក់​ស្ដែង​ជាង​នេះ​ ​បើ​ពុំ​ ​ដូច្នេះ​ទេ​ ​ផ្ទៃ​ក្នុង​គណ​បក្ស​សមរ​ង្ស៊ី​នឹង​ភប់​ប្រសព្វ​នូវ​ហាយន​ភាព​ដ៏​ធំ​ដែល​ពិបាក​ប៉ាន់​ ​ស្មាន​ ​។ កំណែ​ទម្រង់​ប្រជា​ធិ​ប​តេ​យ្យ​ស៊ី​ជម្រៅ​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ដែល​ចម្លែក​ខុស​គេ​នៅ​លើ​ពិភព​នយោបាយ​នេះ​ ​ពុំ​មាន​អ្នក​ឯក​ទេស​ណា​អាច​ជួយ​ ​ចង្អុល​ផ្លូវ​ទៅ​រក​ដំណោះ​ស្រាយ​ឱ្យ​សម​ស្រប​តាម​គ​ម្រូ​មូល​ដ្ឋា​ន​ច្បាប់​ណា​មួយ​ឱ្យ​ពិត​ ​ប្រាកដ​បាន​ឡើយ​ ​។ អ៊‌ី​ចឹ​ង​ហើយ​ ​ស្ថាន​ការណ៍​ផ្ទៃ​ក្នុង​គណ​បក្ស​សមរ​ង្ស៊ី​ វា​ដូច​ជំងឺ​ ​អាសន្ន​រោគ​បែប​ថ្មី​ ​ដែល​ពុំ​មាន​គ្រូ​ពេទ្យ​ជំនាញ​ឬ​ឱ​ស​ថ​ណា​អាច​ព្យាបាល​ឱ្យ​ជា​ ​សះ​ស្បើយ​បាន​ឡើយ​ ​។
វិបត្ដិ​ដ៏​ធ្ងន់​និង​ជា​គន្លឹះ​នៃ​បញ្ហា​ចម្រូងចម្រាស​នេះ​គឺ​ ​ក្រុម​អ្នក​តំណាង​រា​ស្ដ្រ​ កំពុង​អង្គុយ​កៅអី​សភា​សព្វ​ថ្ងៃ​ ​ដែល​មិន​ព្រម​ចុះ​ចេញ​នេះ​ ​ក៏​គណ​បក្ស​មិន​ដឹង​ ​ត្រូវ​ចាត់​វិធាន​ការ​យ៉ាង​ណា​ដែរ​, នេះ​ពុំ​ទាន់​និយាយ​ដល់​ការ​ដាក់​សំណើ​រុះ​រើ​នេះ​ ​មិន​ ​ដឹង​ជា​ប្រធាន​រដ្ឋ​សភា​ឬ​គ​ណៈ​ក​ម្មា​ធិ​ការ​អ​ចិ​ន្ដ្រៃ​យ៍​រដ្ឋ​សភា​យល់​ព្រម​យក​សំណើ​ ​នោះ​មក​ពិចារណា​ឬ​អត់​នៅ​ឡើយ​ ​ពីព្រោះ​នៅ​ពេល​នោះ​ ​(ខែ​មី​នា​ ​២០១២) មាន​ ​កិច្ច​ការ​រវល់​ច្រើន​ណាស់​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ​។
ដោយសារ​ថា​ ​វិបត្ដិ​ផ្ទៃ​ក្នុង​គណ​បក្ស​សម​ ​រ​ង្ស៊ី​ កំពុង​តែ​បង្ក​បរិយាកាស​ ​រំជើប​រ​ជួល​ខ្លាំង​ឡើ​ងៗ​ ​ដែល​ពុំ​មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​នោះ​ ​គេ​រំពឹង​ថា​ ​គណ​បក្ស​ ​មួយ​នេះ​ ​នឹង​ត្រូវ​ស្រងល់​ល្ងីល្ងើ​ ​មិន​អាច​រក​នឹក​វិធាន​ការ​ណា​ល្អ​ ​ដើម្បី​ស្រាយ​ ​បញ្ហា​ឱ្យ​ជ្រះ​ស្រឡះ​បាន​ឡើយ​ ​។ ក្នុង​ស្ថាន​ភាព​ចលាចល​ធ្វើ​ឱ្យ​គណ​បក្ស​កាន់តែ​ ​រយីក​រយាក​ឡើ​ងៗ​ ​នៅ​ពេល​នេះ​ហើយ​អ្នក​នាំ​ពាក្យ​ចេះ​តែ​ខំ​បិទ​បាំង​នោះ​ ​វា​កាន់តែ​ ​លេច​ច្បាស់​ឡើ​ងៗ​ថែម​ទៀត​ ​ដូច​ដំរី​ងាប់​ជ្រងោ​រៗ​កណ្ដាល​វាល​ ​គេ​ពុំ​អាចយ​ក​ ​បាត​ដៃ​ទៅ​បាំង​ខ្មោច​ដំរី​ជិត​ដូច្នោះ​ដែរ​ ​។ ព័ត៌មាន​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ ​ចំណោម​អស់លោក​អ្នក​ជា​ស្នូល​របស់​បក្ស​សមរ​ង្ស៊ី​ទាំង​ប្រាំពីរ​ប្រាំ​បី​នាក់​ ​កំពុង​រួម​ ​គំនិត​គ្នា​ពិចារណា​លើ​ដំណោះ​ស្រាយ​របស់​គណ​បក្ស​នេះ​។​ ​ពួក​គេ​នឹង​សម្រេច​ចិ​ត្ដ​ ​នៅ​រ​យៈ​ពេល​ពីរ​បី​ថ្ងៃ​ទៀត​ ​ឬ​មួយ​រង់​ចាំ​មួយ​ឆ្នាំ​ទៀត​ ​ដើម្បី​ក្លាយ​ជា​អ្នក​តំណាង​ ​រា​ស្ដ្រ​មិន​គ្រប់​ទឹក​ ​ឬ​មួយ​ត្រូវ​ដាក់​បណ្ដឹង​ទៅ​តុលាការ​ដើម្បី​ជម្រះ​បញ្ជី​គ្នា​មុន​ពួក​ ​គេ​ស្មា​លា​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ដែល​អនុ​វ​ត្ដ​របប​ប្រជា​ធិ​ប​តេ​យ្យ​ដ៏​ចម្លែក​ខុស​គេ​ ​នេះ​ ​។ ដូច្នេះ​ ​រឿង​ចម្រូងចម្រាស​ក្នុង​គណ​បក្ស​សមរ​ង្ស៊ី​លើក​នេះ​ ​មាន​ច្រើន​ភាគ​ ​ដែល​ត្រូវ​បញ្ចាំង​ជាប់​តៗ​គ្នា​ ​មិន​ដឹង​ឆ្នាំ​ណា​ ​ទើប​ចប់​សព្វ​គ្រប់​ឡើយ 
 ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

ឃុំ​ខ្លួន​ចាងហ្វាង​កាសែត​ព្រលឹង​ខ្មែរ​ពាក់​ព័ន្ធ​ការ​គំរាម​ហែក​កេរ្តិ៍​ប្រធាន​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ

ភ្នំពេញ​ ៖ ចាងហ្វាង​កាសែត​ម្នាក់​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​អង្កេត​តុលាការ​រាជ​ធានី​ភ្នំ​ពេញ​សម្រេច​ចេញ​ដី​កា​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​ហែក​កេរ្តិ៍​ក្រោយ​ពី​ជន​ជាប់​ចោទ​បាន​ទូរស័ព្ទ​គំរាម​ជំរិត​ទារ​ប្រាក់​ពី​លោក​អាំង​ មាល​តី​ប្រធាន​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ថ្នូរ​និង​ការ​មិន​ចុះ​ផ្សាយ​រឿង​អាស្រូវ​។
ជន​ជាប់​ចោទ​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​ឈ្មោះ​ ព្រំ​ សីហា ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ជា​ចាងហ្វាង​កាសែត​ព្រលឹង​ខ្មែរ​។លោក​ ព្រំ​ សីហា​​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៧​ខែ​មករា​ឆ្នាំ​២០១១​នៅ​ក្នុង​ភោជនីយដ្ឋាន​ឡឺប៊្រេស៊ីដង់​ស្ថិត​ក្នុង​ខណ្ឌ​ទួល​គោក​ខណៈ​ពេល​ទៅ​ទទួល​យក​ប្រាក់​ពី​លោក​ អាំង ​មាល​តី​។ក្រោយ​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មករា​ឆ្នាំ​២០១១​លោក​ ព្រំ​ សីហា​ ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​រាជ​ធានី​ភ្នំពេញ​ក្នុង​នោះ​ក្រោយ​ពី​បាន​សាក​សួរ​ចម្លើយ​ជន​សង្ស័យ​និង​របាយការណ៍​សាច់​រឿង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ ហៀង​ សុភ័ក្រ្ត​ ព្រះ​រាជ​អាជ្ញា​រង​អម​តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ ព្រំ​ សីហា​ ពី​បទ​គំរាម​កំហែង​ហែក​កេរ្តិ៍​តាម​មាត្រា​៣៧២​មាត្រា​៣៧៣​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ហើយ​បញ្ជូន​សំណុំ​រឿង​និង​ជន​ត្រូវ​ចោទ​ឲ្យ​ចៅ​ក្រម​ស៊ើប​អង្កេត​ចាត់​ការ​បន្ត​តាម​ច្បាប់​។បន្ទាប់​មក​លោក​ ឌុច​​ គឹម​សន​ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សំណុំ​រឿង​ក្ដី​នេះ​បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​រួច​មក​ក៏​សម្រេច​ចេញ​ដី​កា​ឃុំ​ខ្លួន​លោក​ ព្រំ​ សីហា​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែ​មករា​។

គួរ​បញ្ជាក់​ពាក់​ព័ន្ធ​និង​រឿង​ក្ដី​ខាង​លើ​ប្រភព​ព័ត៌មាន​ច្បាស់​លាស់​ពី​តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​នៅ​អំឡុង​ថ្ងៃ​ទី​ ២៥​និង​២៦​ខែ​មករា​លោក​ ព្រំ​ សីហា​ បាន​ទូរស័ព្ទ​ទៅ​លោក​អាំង​ មាល​តី​ ជា​ប្រធាន​តុលា​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដោយ​អះ​អាង​ថា​អង្គ​ភាព​កាសែត​ព្រលឹង​ខ្មែរ​បាន​ទទួល​ព័ត៌មាន​ថា​លោក​អាំង​ មាល​តី​ មាន​ពាក់​ព័ន្ធ​និង​អំពើ​ពុក​រលួយ​និង​ស្រី​ញី​ច្រើន​ហើយ​បើ​មិន​ចង់​ឲ្យ​កាសែត​ព្រលឹង​ខ្មែរ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​គឺ​ត្រូវ​ប្រគល់​ប្រាក់​ចំនួន​៥០០​ដុល្លារ​ជា​ថ្នូរ​និង​ការ​មិន​ចេញ​ផ្សាយ​ព័ត៌មាន​៕
មករា

លោក អូន ព័ន្ធមុនីរ័ត្ឋ ជា​ឥស្សរជន​ទី​៣​ដែល​បាន​ទទួល​ខ្សែ​ក្រវ៉ាត់​ខ្មៅ​កិត្តិយស ការ៉ាតេ​៦​ដាន់​ពី​សមាគម​ការ៉ាតេ​ជប៉ុន​ពិភព​លោក

ភ្នំពេញ ៖ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បាន​ក្លាយ​ទៅ​ជា​ឥស្សរជន​ទី​៣ ក្នុង​ពិភព​លោក​ដែល​ទទួល​បាន​ខ្សែ​ក្រវ៉ាត់​ខ្មៅ​ការ៉ាតេ​កិត្តិយស ៦ ដាន់ ដែល​ប្រគល់​ដោយ​សមាគម​កីឡា​ការ៉ាតេ​ជប៉ុន​ពិភពលោក​ ។ ឥស្សរ​ជន​ទី ១ ដែល​បាន​ទទួល​ខ្សែ​ក្រវ៉ាត់​ខ្មៅ​ការ៉ាតេ​កិត្តិយស ៦ ដាន់​ដូច​គ្នា​នេះ​ដែរ​ គឺ​ប្រធានាធិបតី​ប្រទេស អេហ្ស៊ីប និង​ទី​២ គឺ​ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល ។
ពិធី​ប្រគល់​ខ្សែ​ក្រវ៉ាត់​ខ្មៅ​កិត្តិយស​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៨ មករា​ដោយ​គណៈ ប្រតិភូ​សមាគម​ការ៉ាតេ​ជប៉ុន ហើយ​ស្ថិត​ក្រោម​អធិបតី​ភាព​របស់​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
យោង​តាម​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ឱ្យ​ដឹង​ថា សមាគម​ការ៉ាតេ​ជប៉ុន​ពិភព​លោក​បាន​កត់​សម្គាល់​ពី​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ឋ ដែល​បាន​ខិត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​កីឡា​ការ៉ាតេ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ព្រម​ទាំង​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ខិត​ខំ​បណ្តុះបណ្តាល ផ្សព្វ​ផ្សាយ​ក្បាច់​ការ៉ាតេ​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ ដែល​កីឡា​នេះ​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈ​សំខាន់​នៅ​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស ដែល​មាន​កាយ​សម្បទា​រឹង​មាំ និង​ធ្វើ​ឱ្យ​មាន​ស្មារតី​ភ្លឺ​ស្វាង សម​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៀត​ផង ។
មន្ត្រី​នោះ​ឱ្យ​ដឹង​បន្ត​ទៀត​ថា លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ឋ ដែល​សព្វ​ថ្ងៃ​មាន​តួនាទី​ជា​ប្រធាន​កិត្តិយស​សមាគម​ការ៉ាតេ និង យូដូ​កម្ពុជា​នោះ​បាន​ថ្លែង​អំណរគុណ​ចំពោះ​សមាគម​ការ៉ាតេ​ជប៉ុន​ពិភព​លោក ដែល​បាន​ផ្តល់​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​ក្លឹប​ការ៉ាតេ យូដូ​កម្ពុជា ហើយ​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​នៃ​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​​កីឡា​ផ្សេងៗ​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ជប៉ុន​នឹង​មាន​ការ​រីក​ដុះ​ដាល​​ជា​ប្រយោជន៍​ដើម្បី​កសាង​ធន​ធាន​មនុស្ស​នៅ​កម្ពុជា៕
ស្នាយពល

សមត្ថកិច្ច​ចម្រុះ​បំបែក​សំបុក​ថ្នាំ​ញៀន​ដុះ​ស្លែ​នៅ​ភូមិ​ត្រពាំង​ឈូក

ភ្នំពេញ ៖ ទី​តាំង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ ជា​សំបុក​ថ្នាំ​ញៀន​ដុះ​ស្លែ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​សែន​សុខ ចុះ​បង្រ្កាប​បំបែក​សំបុក និង​ចាប់​ខ្លួន​បាន​មេ​ក្លោង​ធំ​ៗ​ចំនួន ៦​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១១​នេះ។
ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ដោយ​មាន​ការ​ស៊ើប​អង្កេត​ជា​ច្រើន​ខែ​មក​ហើយ ទើប​កម្លាំង​ចម្រុះ​សម្រេច​ចេញ​ប្រតិបត្តិការ​បង្រ្កាប ដោយ​ចាប់​​បាន​ថ្នាំ​ញៀន​មួយ​ចំនួន នៅ​សល់​មួយ ចំនួន​ទៀត ត្រូវ​បាន​ក្រុម​ជន​ល្មើស​ទំលាក់​ចូល​ក្នុង​ទឹក​បឹង​អស់។ សមត្ថកិច្ច​បាន​បន្ត​ថា មនុស្ស​៦​នាក់ ដែល​ពាក់​ព័ន្ធ​ត្រូវ​បាន​ឃាត់​ខ្លួន​មាន​ទី​១-ឈ្មោះ​សុខ ចាន់នី ហៅ​បារាំង ភេទប្រុស អាយុ៣២ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ប្រពន្ធ​ឈ្មោះ​លឹម ស្រីពេជ្រ, ទី៣-ឈ្មោះ​ហែម ភក្ដី ភេទប្រុស អាយុ​២៧​ឆ្នាំ, ​ទី​៤-ឈ្មោះ ហ៊ាន សុភក្ត្រា ភេទ​បុ្រស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ​យាយ​នី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជា​មុខ​សញ្ញា​ចាស់។

សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​៦​នាក់​ទៅ​កាន់​អធិការ​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕
ចៅចិត្ត

ឃាត់​ខ្លួន​ក្រុម​ប្រឹក្សា​ក្រុង​ម្នាក់ តាម​ដីកា​​តុលាការ​ពី​បទ​សម​គំនិត​ឆបោក

កំពត ៖ បុរស​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​ប្រឹក្សា​ក្រុង​កំពត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់​ពី​ចេញ​ពី​ប្រជុំ​នៅ​សាលា​ក្រុង​ចប់​រួច​មក។ ការ​ចាប់​ខ្លួន​នេះ​តាម​ដីកា​របស់​តុលាការ​ខេត្ត​កំពត ក្នុង​ករណី​សម​គំនិត​ឆបោក។
សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បុរស​ជា​ក្រុម​ប្រឹក្សា​​ក្រុង កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ​២០១១ ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ខេត្ត​លេខ ០១ ចុះ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ ២០១១ ពី​បទ​សម​គំនិត​ឆបោក។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​​លោក​ហេង សំបូរ ជា​សមាជិក​ក្រុម ប្រឹក្សា​ក្រុង​កំពត គឺ​ពាក់​ព័ន្ធ​នឹង​រឿង​ចុះ​ហត្ថ​លេខា បញ្ជាក់​ដីធ្លី​របស់​ឈ្មោះ​មាស សុខ, មាស ទីណា, សោម គិន ដែល​អ្នក​ទាំង​នោះ​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ទ្វី​ខាង​ត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត៕
ស៊ុន លី

កងទ័ព​ថៃ បន្ត​បញ្ជូនមក​ព្រំដែន​កម្ពុជា ដោយ​មាន​ទាំង​ការជីក​លេណដ្ឋាន​

ព្រំដែនកម្ពុជា-ថៃ: ចាប់​តាំងពី​ព្រឹក​ព្រលឹម រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១១ នៅ​ចំណុច​មុខ​តំបន់​ប្រាសាទ​ព្រះវិហារ តំបន់​សំបុក​ឃ្មុំ តំបន់​វាល​ឥ​ន្ទ្រី កងទ័ព​ថៃ បាន​ជីក​លេណដ្ឋាន ជា​លក្ខណៈ​ត្រៀមប្រយុទ្ធ​។ លេណដ្ឋាន​ទាំងនោះ ត្រូវ​បាន​ជីក​ក្នុង​តំបន់​ទឹកដី​ថៃ​។​

​    ​ដោយឡែក​កាលពី​ម៉ោង ៧ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​២៩​មករា​នេះ នៅ​ចំណុច​ប៉ុស្តិ៍​ចុង​ព្រិច ប្រឈម​នឹង​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កងទ័ព​ថៃ ក៏​ត្រូវបាន​បញ្ជូន​ចូល​ក្នុង​កង​រយ​ឈុតខ្មៅ​លេខ ២៣០១ ផងដែរ​។​
​    ​ជាមួយ​នឹង​ការបង្កើន​កម្លាំង​ទ័ព និង​ការជីក​លេណដ្ឋាន​តាម​ព្រំដែន​កម្ពុជា កងទ័ព​ថៃ​ក៏​បាន​បញ្ជា​យន្តហោះ​ស៊ើប​ការណ៍ ហោះ​ចុះឡើងៗ នៅ​ចំណុច​ភ្នំ​ត្បាល់ រហូត​ដល់​ច្រក​ជាំ​ស្រ​ងាំ កាលពី​ម៉ោង ២ រសៀល​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១១​។​
​    ​ចំពោះ​ទង្វើ​របស់​កងទ័ព​ថៃ​ទាំងនេះ ត្រូវបាន​កងទ័ព​កម្ពុ​ជា ចាត់ទុកថា ជា​ការរំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា ព្រោះ​ការ​យន្តហោះ​ស៊ើបការណ៍​ថៃ​នោះ បាន​ហោះ​ឆ្លងកាត់​ប៉ុស្តិ៍​ព្រះ​ប្រឡាយ របស់​កម្ពុជា ដែល​ស្ថិត​ក្នុង​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧត្តរមានជ័យ​។​
​    ​ចាប់តាំងពី​ថ្ងៃ​ទី​២៧​មករា កងទ័ព​ថៃ​រាប់រយ​នាក់ ប្រដាប់​ដោយ​អាវុធ សព្វាវុធ​ធុន​ធ្ងន់ រថក្រោះ និង​រថពាសដែក ត្រូវបាន​បញ្ជូន​មកកាន់​តំបន់​ព្រំដែន​កម្ពុជា ពិសេស​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ 
​    ​ចំពោះមុខ​សភាពការណ៍​បង្ក​ជំលោះ​របស់​ថៃ​ដូច្នេះ កម្ពុជា ក៏​បាន​បញ្ជូន​កងទ័ព សព្វាវុធ​ធុន​ធ្ងន់ រថពាសដែក និង​រថក្រោះ​ជាច្រើន​គ្រឿង ទៅ​កាន់​តំបន់​ព្រំដែន ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​ថៃ​។ ក្បួនកងទ័ពកម្ពុជាបានចេញដំណើរពីបន្ទាយលង្វែក ក្នុងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៨មករា ឆ្នាំ២០១១៕​

ដោយ : លី ទីដែន

នាយទាហាន​ខ្មែរ​និង​ថៃ​ជួប​គ្នា​នៅ​ប្រាសាទតាមាន់ធំ​ដើម្បី​បន្ធូរ​សភាពការណ៍​

ភ្នំពេញ​: មេបញ្ជាការ​ការពារ​ព្រំដែន​ខ្មែរ​និង​ថៃ​រវាង​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​បូ​រ៉​រ៉ាំ​និង​សុរិន្ទ​បាន​ជួប ពិភាក្សា​គ្នា​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩​មករា​នេះ​នៅ​ឯ​ប្រាសាទតាមាន់ធំ​ដើម្បី​ធ្វើយ៉ាងណា​បន្ធូ​បន្ថយ​ស្ថានការណ៍​នៅ​តាម​ជាយ​ដែន​។​

​ភាគី​កម្ពុជា​មាន​លោក​វរៈសេនីយ៍ឯក​នាក់ រ​ង្ស មេបញ្ជាការរង​កងពល​តូច​ថ្មើជើង​លេខ​៤២ និង​វរៈសេនីយ៍ឯក​សម សួង​នាយរង​សេនាធិការ​ភូមិភាគ​៤​បាន​ជួប​ជាមួយ​វរៈសេនីយ៍ឯក​ថៃ​ម្នាក់​ឈ្មោះ​អា​ឌុន​នៃ​ទាហាន​ឈុតខ្មៅ​ការពារ​ព្រំដែន​ថៃ​។​

​គោលបំណង​នៃ​ជំនួប​នោះ​គឺ​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​តាម​ជាយដែន​ដែល​កំពុង​តែ​តានតឹង​។ ភាគី​ថៃ​បាន​អះអាង​ថា ពួក​គេ​គ្រាន់តែ​ការពារ​កុំឱ្យ​ពួក​ជ្រុលនិយម​អាវ​លឿង​ថៃ​ចូល​ទៅ កាន់​ប្រាសាទ​តែប៉ុណ្ណោះ និង​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ទាហាន​ថៃ​ដែល​បាន​ចូល ទៅ​ប្រាសាទ​តា​មាន់​កាលពី​យប់​ថ្ងៃទី​២៧​មករា​។​

​ទាក់ទិន​នឹង​ការធ្វើ​សមយុទ្ធ​យោធា​នៅ​តាម​ជាយ​ដែន ភាគី​ថៃ​អះអាងថា​នឹង​ជូនដំណឹង ដល់​កម្ពុជា​ប្រសិនបើ​មាន​ការបាញ់​គ្រាប់​ពិត​។ បន្ទាប់​ពី​ជំនួប​នោះ ភាគី​ទាំងពីរ​បាន​ពិសារ បាយ​ថ្ងៃត្រង់​ជាមួយគ្នា​នៅ​ឯ​ប្រាសាទតាមាន់ធំ​៕

ដោយ : រតនា

សិល្បៈ​មិត្តភាព​កម្ពុជា​.​ចិន ស្វែងយល់​ពី​វប្បធម៌​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍

បន្ទាយមានជ័យ: ​ដើម្បី​ស្វែងយល់​ពី​វប្បធម៌​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក នៅ​សាកល​វិ​ទ្យ​ល័យ​មានជ័យ​កាល​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០១១​សិល្បករ​-​សិល្បការ​នី​កម្ពុជា​.​ចិន សំដែង​សិល្បៈ​រួមគ្នា​ជា​មិត្តភាព ។​

​    ​ដំណើរ​នៃ​កម្មវិធី​សំដែង​សិល្បៈ​មិត្តភាព​កម្ពុជា​.​ចិន​រួមមាន ការសម្តែង​ចំរៀង​ប្រជាប្រិយ រាំវង់​និង​សា​រ៉ា​វ៉ាន់​, របាំ​ស្វា​ពល​, ការបង្ហាញ​ម៉ូត​សំលៀកបំពាក់​ប្រពៃណី​,​របាំ​គោះត្រឡោក​ពិធី​ដង្ហែរ​កូនកំលោះ​ចូល​រោង​ជ័យ​, របាំ​ប្រពៃណី​, របាំ​កសិករ បន្ទាប់ពី​មាន​របាំ​ដែលជា​បង្ហាញ​ពី​សកម្មភាព​នៃ​ការដាំដុះ​នូវ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា បទ​ផ្កាម្លិះ​, ការសម្ដែង​ទ្រ​ទោល​, សេះ​ច​ម្បាំ​កំពុង​លោត​ហក់​, របាំ​ឈូក​ធឺ​អ៊ី​ន​, បទ​អ្នក​ដូចជា​ព្រិល​ធ្លាក់​ពីលើ​មេឃ​, របាំ​លើក​កែវ​ឡើង​សម្លាញ់​និង​របាំ​ប្រពៃណី​ជាច្រើន​ទៀត​ដែល​សម្ដែង​ដោយ​សិល្បៈករ​សិល្បៈការ​នី​ចិន​។​

​    ​លោក អ៊ុង អឿន មានប្រសាសន៍ថា ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ រវាង​ព្រះរាជណាចក្រ​កម្ពុជា​និង​សាធារណៈ​ប្រជាមានិត​ចិន មានការ​លើកឡើង​ពាក្យស្លោក​របស់​ប្រជាជន​កម្ពុជា​ថា​៖ “ មិត្តភាព​កម្ពុជា​. ចិន​ស្ថិតនៅ​ជា​អមតៈ​ម៉ឺន​ឆ្នាំ ” ។ លោក​បន្តថា ការសំដែង​សិល្បៈ​មិត្តភាព​រួមគ្នា​នាពេលនេះ​បានបង្ហាញ​ពី​ស្នាដៃ​សិល្បៈ ទំនាក់ទំនង​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ទាំងពីរ​ដែលមាន​ចំណងមិត្តភាព​ផ្សារភ្ជាប់​គ្នា​រាប់ពាន់​ឆ្នាំ​ហើយ​មាន​ប្រវត្តិសាស្ត្រ​បាន​ចារ​ទុក​តាំងពី​សម័យ​អាណាចក្រ​ភ្នំ នា​សតវត្ស​ទី​១​នៃ​គ្រឹះសករាជ​ដែល​គ្រប់គ្រង​នគរ​ដោយ​មហាក្សត្រ​ខ្មែរ ព្រះ​នាង​សោមា ( ចិន​ហៅថា​ព្រះ​នាង​លីវយី ) និង​ព្រះបាទ​កោ​ណិ្ឌ​ន្យ ( ចិន​ហៅថា​ព្រះបាទ​ហ៊ុនទៀន ) ។​

    ​តាមរយៈ​ការសំដែង​សិល្បៈ​មិត្តភាព​នេះ​ពិតជា​មានបទពិសោធន៍​ដើម្បី​ស្វែងយល់​ពី​អត្តសញ្ញាណ​នៃ​វប្បធម៌​សិល្បៈ​ក៏ដូចជា​ផ្សារភ្ជាប់​នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ ។​
​    ​
    លោក អ៊ុង​. អឿន អំពាវនាវ​ដល់​ក្មួយៗ​ជា​និស្សិត​, សាស្ត្រាចារ្យ សូម​យក​អស់​មនសិការ ស្មារតី និង​ឆន្ទៈ ចូលរួម​ការពារ​កេ​មរតក​ដូនតា​រួមទាំង​ប្រពៃណី​វប្បធម៌​សិល្បៈជាតិ​យើង អោយនៅ​ស្ថិតស្ថេរ​ជា​អមតៈ ៕

ដោយ : សុផុន

បិទ​វគ្គ​បណ្ដុះបណ្ដាល​អង្គការ​ផេ​ក​អ្នកយកព័ត៌មាន កម្មវិធី​ផ្ស​ព្ធ​ផ្សាយ​ក្នុង​អភិបាលកិច្ច​ល្អ​

បាត់ដំបង: ​វគ្គ​បណ្ដុះបណ្ដាល​របស់​អង្គការ​ផេ​ក​កម្ពុជា​សហការ​ជាមួយ​វិទ្យុជាតិ​ចំការចេក​បាត់ដំបង រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤​ដល់​២៨​ខែមករា​ឆ្នាំ​២០១១​នៅ​សាល​ប្រ​
​ជុំ​វិទ្យុជាតិ​ចំការចេក​ខេត្តបាត់ដំបង ដែលមាន​អ្នកយក​ព័ត​មាន​វិទ្យុ ទូរទស្សន៍ និង កាសែត​ចំនួន ១១​នាក់ ដែល​កំពុង​បំពេញ​តួនាទី​ស្រាប់​នោះ​ត្រូវបាន​បិទ​វគ្គ ក្រោម​ប្រធានបទ យក​ព័ត៌មាន​មក​កម្មវិធី​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ក្នុង​អភិបាលកិច្ច​ល្អ​និង​កំណែទម្រង់ ។​
​    ​
​    ​លោក​សេក បរិសុទ្ធ​ តំណាង​អង្គការ​ផេ​កបាន​ឲ្យ​ដឹងថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ជា​លើក​ទី​១​ដែល​បានជ្រើសរើស​ទីកន្លែង​នៅ​ខេត្តបាត់ដំបង​ជា​លើកដំបូង ដើម្បី​សាកល្បង​កម្មវិធី​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ក្នុង​អភិបាលកិច្ច​ល្អ និង កំណែរ​ទម្រង់​បាន​ជោគជ័យ​ល្អប្រសើ​នោះ និង​ឈានទៅ​ធ្វើ​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។​ កិច្ចសហការ​ពី​វិទ្យុជាតិ​ចំការចេក​ខេត្តបាត់ដំបង​បានផ្ដល់​ទីកន្លែង និង ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ព្រមទាំង​បុគ្គលិក​ដែល​បំពេញការងារ​ស្រេច​មាន​អ្នកយក​ព័ត៌​មាន​វិទ្យុ ទូរ​ទស្ស​ន៏​ចំនួន ៨​នាក់ ។ ចំណែក​ខាង​អ្នកយក​ព័ត​មាន​ផ្នែក​បោះពុម្ព​មាន​កាសែត​រស្មី​កម្ពុជា​ម្នាក់ កាសែត​កម្ពុ​ជាថ្មី​ម្នាក់ កាសែត​កោះសន្តិភាព​ម្នាក់ ។ វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​បំពេញបន្ថែម​នូវ​របៀប​យក​ព័ត​មានការ​សរសេរ​ព័ត៌មាន​បច្ចេកទេស សម្ភាស​ន៏ និង ចង់​ឲ្យ​យល់ដឹង​ពី​ក្រម​សី​លធ​ម៍ និង​ច្បាប់ ដើម្បី​ជៀសវាង​ពី​ការ​ពាក់ព័ន្ធនិង​ប្រធានបទ​ដែល​ត្រូវ​សរសេរ​ផ្ស​ព្ធ​ផ្សាយ​ជួន​សាធារណៈជន​បានដឹង​រឿងរ៉ាវ​ពាក់ព័ន្ធ​និង​អំពើ​អវិជ្ជមាន ឬ អំពើ​វិជ្ជមាន​នៃ​អភិបាលកិច្ច​ល្អ​និង​កំណែរ​ទម្រង់​ដែល​ក្រសួងមហាផ្ទៃ​បានសម្រេច ។​
​   
 ​លោក​សេក បរិសុទ្ធ​ បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​២៨​ខែ​កម​រា​នេះ​បាន​បិទ​វគ្គបណ្ដុះបណ្ដាល​ហើយ​សិក្ខាកាម​ទាំងអស់​បាន​ខិតខំ​ស្ដាប់​ការពន្យល់​ពី​លោក​គ្រួ​ឆាយ សុផល អស់​រយៈពេល ៥​ថ្ងៃ នេះហើយ​ទៅ​បំពេញការងារ​យក​ព័ត៌​មាន​ពាក់ព័ន្ធ​អភិបាលកិច្ច​ល្អ​នៅតាម​ស្រុក ឬ ផ្ដល់​ព័ត៌មានមក​កម្មវិធី​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​វិទ្យុជាតិ​ចំការចេក​ដែលមាន​កម្មវិធី​នេះ​បានកំណត់​ម៉ោង​ពេល​ផ្សាយ​៕

ដោយ : មង្គល

ផ្សព្វផ្សាយ​ពី​ការកំណត់​ព្រំដី​សម្បទាន​នៃ​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្ដារ​ព្រៃឈើ​ស្នួល​ទ្រេត​

បន្ទាយមានជ័យ​: ​មន្ត្រីរដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​ដែនដី អ្នកទទួល​សិទ្ធិ​វិនិយោគ​និង​ស្ដារ​ព្រៃឈើ​ឡើងវិញ​និង​អ្នកពាក់ព័ន្ធ​ដទៃទៀត បាន​ប្រជុំពិភាក្សា​និង​ផ្សព្វផ្សាយ​ពី​ការកំណត់​នូវ​វិធានការ​ក្នុងការ​បោះបង្គោល​ព្រំដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​ស្នួល​ទ្រេ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១១

​    ​លោក អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ​បើក​កិច្ចពិភាក្សា ដោយ​និយាយថា គ្រប់ភាគី​ពាក់ព័ន្ធ​មាន​កាតព្វកិច្ច​យល់ដឹង​និង​សហការ​ក្នុងការ​អនុវត្ត​វិធានការ​បោះបង្គោល​ព្រំដី​ស្ថានីយ៍​នេះ​ដើម្បី​ការពារ​និង​ធានា​សិទ្ធិ​ទាំងអស់គ្នា ។​
​    ​
លោក​បាន​បន្តថា រាជរដ្ឋាភិបាល​គិតគូរ​និង​បារម្ភ​ណាស់​ការ បាត់បង់​ព្រៃឈើ​ត្រូវ​ស្តារ​អភិវឌ្ឍន៍​ព្រៃឈើ​ឡើងវិញ​ដើម្បី​ជីវភាព​ពលរដ្ឋ​និង​បរិស្ថាន​ប្រព័ន្ធ​អេកូឡូស៊ី​។​

​    ​លោក គង់ ណារិន នាយ​អធិការ​នៃ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប លើកឡើង​នូវ​ស្ថានភាព​ទូទៅ​កិច្ចដំណើរការ​នៃ​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃ​ឈឺ​ស្នួល​ទ្រេត​។ ដំណើរការ​នៃ​ការបោះ​បង្គោលព្រំ​ស្ថានីយ៍​ដោយ​ផែនការ​សកម្មភាព​ត្រូវ​កំណត់​យុទ្ធសាស្ត្រ​ការអនុវត្ត​ទាំង​ពេលមុន​កំពុង​និង​ក្រោយពេល​អនុវត្ត​ក៏ បញ្ជាក់​ពី​សមាសភាព​ក្រុមការងារ​ផងដែរ​។​
​    ​
​    ​ចំពោះ​បំណង​នៃ​ការបង្កើត​ស្ថានីយ៍​គឺ ស្តារ​ព្រៃឈើ​ឡើងវិញ​តាមរយៈ​ការដាំ​ឈើ​សម្រាប់​វិស័យសេដ្ឋកិច្ច​។ បំផុស​ការចូលរួម​ដាំ​ឈើ​របស់​សហគមន៍​មូលដ្ឋាន​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ក្នុង​តំបន់​។ អភិវឌ្ឍន៍ ចំនេះដឹង​វិស័យ​ព្រៃឈើ​ព្រៃ​ដល់​សហគមន៍​មូលដ្ឋាន​។ ទប់ស្កាត់​បង្ក្រាប​និង​ង​លុបបំបាត់​ការកាប់​រាន​ការ ឈូសឆាយ​និង​ការហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃ​ឈើ​និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នូវ​សេដ្ឋកិច្ចសង្គម​និង បរិស្ថាន​ជាដើម​។​ល​។
​    ​
​    ​លោក អ៊ុង អឿន និយាយ​បន្តថា រដ្ឋ​បានផ្តល់​សម្បទាន​ដី​សង្គមកិច្ច​ដល់​ពលរ​ដ្ឋ​និង​អ្នកវិនិយោគ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ហើយក៏​ផ្តល់​ដី​សម្បទាន​ដល់​អ្នកវិនិយោគ​ដើម្បី​សេដ្ឋកិច្ច​។ ហើយ​ធម្មជាតិ ព្រៃឈើ​ដុះ​ដាំ​បែប​ឧស្សាហ៍កម្ម​ដើម្បី​ចំរើន​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ចសង្គម​ហើយ​ដី​ស្ថានីយ៍​នេះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហ​ការអោយ​មាំទាំ​ដើម្បី​សម្រេច​ផល​តាម​គ្រោងទុក​៕

ដោយ : សុផុន

ស្ថានភាព​ព្រំដែន​ទ្រឹង ខណៈ​សព្វាវុធ​ប្រយុទ្ធ​របស់​កម្ពុជា​ទៅ​ដល់​ចំណុច​គោលដៅ​


ភ្នំពេញ: ស្ថានភាព​ប្រឈម​នៅ​ចំណុច​ព្រំដែន​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ស្ថិតនៅ​ក្នុង​សភាព​ទ្រឹង​ដដែល​រហូត​មកដល់​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មករា​នេះ។​ កងទ័ព​ទាំង​សងខាង​បាន​រក្សា​ភាព​ប្រុង​ជើង​ការណ៍​នៅលើ​ចំណែក​ទឹកដី​រៀងៗ​ខ្លួន​។​ ចំណែក​កងទ័ព​កម្ពុជា​បាន​ព្រមាន​ទុកជាមុន​ថា បើ​ទាហាន​សៀម​ហ៊ាន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​នោះ​នឹង​ទទួល​នូវ​ការកំទេច​។​

​    ​សេចក្តីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះ​វិហារនា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ មករា​នេះ​បានឲ្យដឹងថា ស្ថានភាព​យោធា​ចាប់​តាំងពី​ចំណុច​ប្រាសាទ​តា​មាន់ តា​ក្របី នៃ​ខេត្ត​ឧត្តរមានជ័យ​រហូត​មកដល់​ចំណុច​ប្រាសាទព្រះវិហារនៃ​ខេត្ត​ព្រះវិហារ​បាន​ស្ថិតនៅក្នុង​សភាព​ដដែល ដែល​ទាំងសងខាង​មិនមាន​អ្វី​ប្រែប្រួល​។​ ប៉ុន្តែ​ខាង​កម្ពុជា​បាន​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយសារតែ​ទាហាន​សៀម​ទាំងនោះ​តែងតែ​បង្កហេតុ​មិន​ឲ្យដឹង​ជា​មុន​។​ ដោយឡែក​គ្រឿង​សព្វាវុធ​យោធា​ធុន​ធ្ងន់​ដែល​មាន​រថក្រោះ រថពាសដែក កាំជ្រួច​ប្រតិកម្ម បាន​ទៅ​ដល់​ខេត្ត​សៀមរាប​ហើយ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៩ មករានេះ ហើយ​គេ​រំពឹងថា​នឹង​ទៅដល់​ចំណុច​គោលដៅ​នា​ព្រឹក​ថ្ងៃ​ដដែលនេះ​ដែរ​។​

​    ​មន្ត្រី​យោធា​នៅ​ទិស​ប្រាសាទ​ព្រះវិហារ បាន​និយាយថា រហូតមកដល់​ពេលនេះ​មិនទាន់​មាន​ការជួបគ្នា​ណាមួយ​រវាង​មេទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ទិសនេះ​ទេ ហើយ​ខាង​សៀម​ដែល​គំរាម​និង​ទាមទារ​ឲ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញពី​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈកា​លពី​ម្សិលមិញ​(២៨​មករា​)​ក៏​មិនទាន់​មាន​ការទាមទារ​អ្វី​ជា​ថ្មី​ដែរ​បន្ទាប់​ពី​ខាង​កម្ពុជា​បានបញ្ជាក់​ច្បាស់​ថា គ្មាន​ការដកចេញ​ព្រោះ​ជា​ទឹកដី​និង​វត្ត​របស់​ខ្មែរ​។​មន្ត្រី​រូបនោះ​បាន​បន្តទៀតថា យើង​បាន​ព្រមាន​ទុន​ជាមុន​ហើយ​ថា បើ​ទាហាន​សៀម​ហ៊ាន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​នោះ​កងទ័ព​កម្ពុជា​នឹង​ប្រើ​សិទ្ធ​ស្វ័យការពារ​ខ្លួន​និង​ការពារ​បូរណភាព​ទឹកដី​​៕

ដោយ : សិរី
 

ដើមឆ្នាំ២០១១ការនាំអង្កទៅទីផ្សារអន្តរជាតិ មានការកើនឡើង


ភ្នំពេញៈ ប្រធានអនុក្រុមការងារ កសិករផលិតស្រូវ និងសមាគមរោង ម៉ាស៊ីនស្រូវបានអះអាងអោយ ដឹងថានៅក្នុងដើមឆ្នាំ២០១១ ការនាំអង្ក ចេញទៅលក់នៅលើទី ផ្សារអន្តរជាតិមានការកើន ឡើងបើធៀបនឹងឆ្នាំ ២០១០កន្លងទៅ។
លោកប្រធានអនុក្រុមការងារ កសិករផលិតស្រូវ និងសមាគមរោងម៉ាស៊ីនស្រូវ ភួ ពុយ បានមានប្រសាសន៍ថា “ការនាំចេញនៅក្នុងឆ្នាំ២០១០ និងការនាំ អង្កចេញនៅក្នុងឆ្នាំ២០១១ គឺមានការខុសគ្នាច្រើន ដោយនៅក្នុងដើមឆ្នាំ២០១១ ការនាំអង្កចេញគឺមានការកើនឡើង”។ លោកបានបន្តថា ក្នុងឆ្នាំ២០១០ការនាំអង្កចេញមានចំនួន៤ម៉ឺនតោន តែក្នុងខែដំបូងនៃឆ្នាំ២០១១គឺប្រហាក់ប្រហែល រយៈពេលមួយឆ្នាំ នៃឆ្នាំ២០១០រួចហើយ។
លោក ភួ ពុយ បានមានប្រសាសន៍អោយដឹងទៀតថា ទីផ្សារធំដែលអាចទទួលទិញអង្កពីកម្ពុជាបាន គឺមានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីផ្សារនៅក្នុងប្រទេសនៃសហភាពអឺរ៉ុបផងដែរ។ ហើយអង្កដែលមានការយកទៅលក់នៅ លើទីផ្សារអន្តរជាតិនោះគឺជាអង្កប្រភេទក្រអូប។
ទាក់ទងទៅនឹងការនាំអង្ក ចេញទៅលក់នៅលើទីផ្សារអន្តរជាតិនេះដែរ សមាគមម៉ាស៊ីនស្រូវនៅក្នុងប្រទេសកម្ពុជាក៏បានធ្វើការពិភាក្សា នឹងស្វែងរក យុទ្ធវិធីក្នុងការផលិតអង្កដែលមានគុណភាព ទៅតាមកំរិតស្តង់ដារ សំរាប់ទីផ្សារនោះ។
លោក លឹម ប៊ុនហេង ប្រធានក្រុមឡឺរ៉ង់ បានមានប្រសាសន៍ថា គឺធ្វើយ៉ាង បច្ចេកទេសក្នុងផលិតអង្ក គឺទាមទាអោយមានឧបករណ៍ ដូចជាម៉ាស៊ីនសម្ងួត ស្រូវ មានម៉ាស៊ីនសំរាប់រើសថ្ម គ្រោះ គឺធ្វើយ៉ាងណាទៅតាមស្តង់ដាដែលទីផ្សារត្រូវការ និងចង់បាន។
គួរបញ្ជាក់ដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេសអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថានៅក្នុងឆ្នាំ២០១៥ ធ្វើយ៉ាងណានាំអង្កចេញទៅលក់នៅលើ ទីផ្សារអន្តរជាតិអោយបាន១លានតោន៕

 CamBn

គំ​រោង​ជួប​ពិភាក្សា​ ​MOU​ ​កម្ពុ​ជា​-ថៃ​នៅ​ខេ​ត្ដ​ប៉ៃលិន​ត្រូវ​អាក់​ខាន​

ភ្នំពេញ​ ​៖ រហូត​ដល់​វេលា​ម៉ោង​ ​៤ និង​១០នាទី​ ​ល្ងាច​នេះ​ ​គ​ណៈ​កម្ម​ការ MOU កម្ពុ​ជា​-ថៃ​ ​ដែល​គ្រោង​ជួប​ ​ពិភាក្សា​គ្នា​ពី​ ​បញ្ហា​ព្រំ​ដែន​រវាង​ខេ​ត្ដ​ប៉ៃលិន​កម្ពុ​ជា​ ​និង​ខេ​ត្ដ​ច័​ន្ទ​បូ​រី​ថៃ​ ​ត្រូវ​បាន​ខក​ខាន​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ​ទេ​។
          សូម​ជ​ម្រា​បា​ថា​ ​កាល​ពី​ថ្ងៃ​ទី​ ​២៤ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ច័​ន្ទ​បូ​រី​ត្រា​ត​ប្រទេស​ថៃ​ ​រួម​និង​ប្រតិភូ​ថៃ​ចំនួន​ ​៣០នាក់​ ​ចុះ​មក​ផ្អាក​ការ​សាង​សង់​ជញ្ជាំង​អូរ​ការពារ​ទឹក​ជំនន់​ ​តាម​ប​ណ្ដោ​យ​ផ្លូវ​ជាតិ​លេខ​ ​៥៧ ឋិត​ក្នុង​បរិវេណ​ច្រក​អ​ន្ដរ​ជាតិ​ព្រំ​ ​ដើម្បី​សុំ​ភា​គី​កម្ពុ​ជា​ផ្អាក​ការ​សាង​សង់​នេះ​ជា​បណ្ដោះអាសន្ន​ ​រង់​ចាំ​ថ្ងៃ​ទី​ ​២៨ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ ដើម្បី​ឱ្យ​គ​ណៈ​កម្ម​ការ MOU នៃ​ប្រទេស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​សិន​ ​ប៉ុន្ដែ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​ ​២៨ នេះ​ ​ការ​សន្យា​របស់​ថៃ​មិន​ត្រូវ​បាន​ពួក​គេ​អនុ​វ​ត្ដ​ទេ​។
          លោក​ ​ជិន​ ​ចំណាន​ ​ប្រធាន​ច្រក​ទ្វារ​អ​ន្ដរ​ជាតិ​ព្រំ​ ​បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​ ​២៨ នេះ​ថា​ ​ការ​គ្រោង​ទុក​ស្ដី​ពី​ការ​ ​ជួប​ពិភាក្សា​តាម​សំណូម​ពរ​របស់​ភា​គី​ថៃ​ ​នៃ​ការ​ផ្អាក​សាង​សង់​ជញ្ជាំង​ច្រាំង​អូរ​ ​របស់​កម្ពុ​ជា​ទំនងជា​ត្រូវ​អាក់​ខាន​ ​ព្រោះ​ ​មិន​ឃើញ​ភា​គី​ថៃ​មក​ដូច​តាម​ការ​សន្យា​នោះ​ទេ​៕

ដោយ​ ៖ ភិរម្យ