Thursday, December 02, 2010

នាយករដ្ឋមន្ដ្រី នេប៉ាល់​ អញ្ជើញ​សម្តេច​តេជោ​ទៅ​ ទស្សនៈ​កិច្ច​ប្រទេស​នេប៉ាល់​(០២/១២/២០១០)

ឯកឧត្ដម MADHAV KUMAR NEPAL នាយករដ្ឋមន្ដ្រីនេប៉ាល់ មានប្រសាសន៍សំដែង នូវការ​រីក​​រាយ​ដោយបានអញ្ជើញមក កាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាត លើកទី៦ នៃ​សន្និសីទ​អន្ដរ​ជាតិ នៃគណបក្សនយោបាយនៅអាស៊ី នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ ក្នុង​ជំនួប​​​សំដែងការគួរសម ចំពោះ​សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណា​ចក្រកម្ពុជា នៅវិមាន សន្ដិភាពគណៈរដ្ឋមន្ដ្រី ល្ងាចថ្ងៃទី២ខែធ្នូឆ្នាំ២០១០ ឯកឧត្ដមនាយករដ្ឋមន្ដ្រី​នៃ​សាធារណៈរដ្ឋ​​​ នេប៉ាល់បានមានប្រសាសន៍បញ្ជាក់​ថា មហាន្និបាត ICAPP លើកទី៦នេះ មានសារៈ​ សំខាន់​ខ្លាំង​ណាស់ ក្នុងការចែករំលែកនិងផ្លាស់ប្ដូរបទពិសោធន៍ រវាង​គណបក្ស​និងគណបក្ស ទាំងអស់ ដែល​មាន​វត្ដ​មាន​​​​អញ្ជើញចូលរួម។ តាម​រយៈ​ឯកឧត្តម​ អ៊ាង​ សុផល្លែត​ ជំនួយ​ ការ​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​បាន​ឲ្យ​ដឹង​​ថាៈ នៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្ដម នាយករដ្ឋមន្ដ្រី ​ នៃ​ប្រទេស​នេប៉ាល់ មានប្រសាសន៍​គោរព​អញ្ជើញ​ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស នេប៉ាល់ផងដែរ​។ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍សម្តែង​នូវការស្វាគមន៍ សារ​ជា​ថ្មី​ម្ដង​ទៀត ជូនចំពោះឯកឧត្ដម MADHAV KUMAR NEPAL ដែលបានឆ្លើយតបតាមការអញ្ជើញ មក​ចូល​រួម​មហាសន្និ​ បាតលើកទី៦ របស់​​ ICAPP ។ ទាក់ទិនទៅ​និងការគោរព​អញ្ជើញ​ របស់​ឯកឧត្ដម​នាយករដ្ឋមន្ដ្រី សម្ដេច​​តេជោ មាន​ប្រសាសន៍​ថា នៅក្នុងពេលវេលាដ៏ សមស្រប សម្ដេចនឹងដឹកនាំ​គណៈប្រតិភូ​​ទៅបំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ នៅប្រទេសនេប៉ាល់ ហើយសំរាប់ដំណើរ​ទស្សនកិច្ច​នៅពេល​នោះ សម្ដេច​នឹង​អញ្ជើញ​ទៅ ទស្សន​កិច្ច​ទី​កន្លែង ដែលព្រះពុទ្ធព្រះបរមគ្រួ ព្រះសមនគោត្ដមនៃយើង ព្រះ​អង្គ​ទ្រង់​ប្រសូត្រផងដែរ។

អតីត​ប្រធានា​ធិបតី​ហ្វីលីពីន​គាំទ្រ​ផែន​ការ​បង្កើត​ដែ​គូ​ សហប្រតិបត្តិ​ការ​លើ​វិស័យ​កសិកម្ម​ កម្ពុជា​-ហ្វីលីពីន​(០២/១២/២០១០)

នៅ​វិមាន​​សន្តិ​ភាព​ នៃទី​ស្តី​ការ​គណៈ​រដ្ឋមន្រី្ត​ ល្ងាចថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១០ ​សម្ដេច​អគ្គ​មហា ​សេនា​បតី​តេជោ ហ៊ុន សែន ទទួល​ជួប​សំដែង​ការគួរសមជាមួយឯកឧត្ដម ហ្វីដែល រ៉ាម៉ូសអតីតប្រធានាធិបតី នៃ​សាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​​ក្នុង​ជំនួប ​ពិភាក្សាគ្នានោះ ឯកឧត្ដម​អតីត​​ប្រធានាធិបតី មានប្រសាសន៍សំដែងនូវការ​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ដែលបានដឹកនាំប្រទេសកម្ពុជាឈានឆ្ពោះទៅកាន់ ការវិវត្ដន៍រីកចំរើន​គួរឱ្យ​កក់​សំគាល់ ។ ជាមួយគ្នានេះឯកឧត្ដម​ ហ្វីដែល រ៉ាម៉ូស បាន​ មាន ប្រសាសន៍​កោត​សរសើរ​ចំពោះ​ដំណើរ​ការ រៀបចំមហាសន្និបាតលើកទី ៦ របស់ ICAPP ដែលបានប្រព្រឹត្ដទៅប្រកបដោយជោគជ័យ ពិសេស​ការ​រៀប​ចំ​បង្កើត​នូវ​ចលនា​អ្នក ​ប្រជា ធិបតេយ្យ​​និយមកណ្ដាលអន្ដរជាតិ-អាស៊ីប៉ាស៊ីហ្វីក ហៅ​កាត់​ថា CDI-AP ។ នៅក្នុង​ជំនួប​ ពិភាក្សា​គ្នា​នេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជា​មាន គោល​នយោបាយ​លើក​ទឹក​ចិត្ដ​ជំរុញកិច្ចសហប្រតិបត្ដិការ នៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន ពិសេស​លើវិស័យកសិកម្ម ពោល​គឺ​នាំ​អង្ករ​​ពី​ប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន និងការ ហោះហើរ​ត្រង់​​ពី​​ទីក្រុង​ម៉ានីឡា​ ប្រទេស​ហ្វីលីពី​ន​មកកាន់​ទីក្រុង​សៀមរាប​ និង រាជធានី​ ភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា​។
ឯកឧត្ដម ហ្វីដែល រ៉ាម៉ូស មានប្រសាសន៍សំដែងនូវការគាំទ្រ និងបានស្នើសុំឱ្យឯកឧត្ដម ឯកអគ្គ រដ្ឋទូត​​ហ្វីលីពីន​ប្រចាំនៅកម្ពុជា​​ពិនិត្យលទ្ធភាពធ្វើការចរចាលើបញ្ហាដ៏មានសារៈ សំខាន់នោះ ។ ឯកឧត្ដម​អតីត​​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​បាន​មានប្រសាសន៍ សង្កត់​ ធ្ងន់ថា បើសិនជាអាចធ្វើបានគឺការ​បង្កើត​ដៃ​គូ​យុទ្ធសាស្ដ្រក្នុងការធ្វើកិច្ចសហប្រតិបត្ដិការ លើវិស័យ កសិកម្ម​នេះផ្ទាល់តែម្ដង ។/

សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​បើក​អង្គ​មហាសន្និបាត​លើក​ទី​៦ នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី ICAPP (០២/១១/២០១០)


អង្គ​មហាសន្និបាត លើក​ទី​៦ នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី ICAPP ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នា​​ម៉ោង៩ ព្រឹក ថ្ងៃទី​២​ធ្នូ ឆ្នាំ​២០១០ នៅ​វិមាន​សន្តិភាព ក្រោម​ អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​ជា​ប្រធាន​ មហាសន្និបាត រួមទាំង​នាយក​រដ្ឋមន្ត្រី​ អតីត​ប្រមុខរដ្ឋ និង​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ ​ប្រហែល ១០០ គណបក្ស ដែល​មាន​និន្នាការ​ផ្សេងៗ​គ្នា មកពី​​​ប្រ​ទេស​ក្នុង​ទ្វីប​អាស៊ី​​​។
មហាសន្និបាត លើក​ទី​៦ នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី ICAPP  ត្រូវ​ប្រារព្ធ​​​ឡើងក្រោម​ប្រធានបទ ស្វែងរក​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​តំបន់​អាស៊ី ដែល​ ផ្តោត​ជា​​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន​។
មានប្រសាសសន៍ទៅ​កាន់​គណៈប្រតិភូ​គណបក្ស​នយោបាយ​ និង​ស្ថាប័ន​សង្កេតការណ៍​ អន្តរជាតិក្នុង​​សុន្ទរ​កថា​បើក​ពិធី​​មហាសន្និបាត ICAPP លើក​ទី​៦​នេះ សម្តេច​តេជោ​ បាន ​លើក ឡើង​​ថា យើង​បាន​រួម​គ្នា ក្នុង​ការ​កាត់​បន្ថយ​ការ​ អភិវឌ្ឍ​នៅ​ក្នុង​តំបន់ ដើម្បី​ធានា​ឲ្យ​បាន ​នូវ​ការ ​អភិវឌ្ឍ​ចំ​គោល​ដៅ​ពិត​ប្រាកដ​ផ្នែក​សេដ្ឋកិច្ច​នៅ​ អាស៊ី ដែល​ប្រការ​​នេះ​នឹង​បើក​ឡើង​ នូវ​​កាលា នុវត្តនភាព និង​ជា​ភាព​ថ្មី​ថែម​ទៀត សម្រាប់​ ការ​អភិវឌ្ឍ ក៏​ប៉ុន្តែ​យើង​ត្រូវ​តែ​ទទួល ​ស្គាល់​ថា ជា​រួម​តំបន់​អាស៊ី​ទាំង​មូល​នៅ​តែ​បន្ត​ស្ថិត​នៅ​ក្នុង​ភាព​ទទួល​ភាព​ទន់​ខ្សោយ​​នៅ​ ឡើយ ដោយ​សារ​តែ​មាន​ការ​គ្រប​​ដណ្ដប់ នៃ​ភាព​ក្រីក្រ និង​ភាព​ទន់​ខ្សោយ​នៅ​មូលដ្ឋាន ​សម្រាប់​​ការ​អភិវឌ្ឍ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ធំ​នៅ​ក្នុង​តំបន់​របស់​យើង។ សម្ដេច​ នាយករដ្ឋមន្ត្រី​បាន​​ថ្លែង​បន្ថែម​ទៀត​ថា ក្នុង​ន័យ​នេះ ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ ក្នុង ​ចំណោម​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​គឺ​ត្រូវ​តែ​ជា កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ ដែល​យើង​ត្រូវ​ ព្រួត​ដៃ​គ្នា​ដោះ​ស្រាយ​ទាំង​អស់​គ្នា។
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា មហាសន្និបាត ICAPP ដែល​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​២​ធ្នូ នាពេលនេះ មិនមែន​ជា​ការ​ចៃដន្យ​ទេ តែ​ជា​ការរៀបចំ ត្រូវ​នឹង ​ថ្ងៃ​ខួប​លើក​ទី​៣២ ឆ្នាំ នៃ​ការបង្កើត​រណសិរ្ស​២​ធ្នូ ឆ្នាំ​១៩៧៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ ក្រហម​។
ដោយ​ឡែក​​ឯកឧត្តម​ បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​ថ្លែង​​សុន្ទរ កថាចូលរួម​​អបអរ សាទរតាម​ប្រព័ន្ធ ViDEO Conference  ​ផងដែរ។​ ឯកឧត្តម​ បាន គីមូនបាន​លើក​សរសើរ​ដល់​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង​ (ICAPP) និង​ដើម្បី​លើក​កម្ពស់​ស្រ្តី និង​យុវជន​ជំនាន់​ក្រោយ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ និង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល ​រួម​ធ្វើ​នយោបាយ។

ឯកឧត្តម​ ​បាន គីមូន បាន​​​សម្ដែង​ក្ដី​រំលែក​ទុក្ខ ចំពោះ​ប្រជាជន និង​ប្រទេស​កម្ពុជា ដែល​ ប្រជា​ពលរដ្ឋ​កម្ពុជា បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​នៅ​លើ​ស្ពាន​ពេជ្រ ក្នុង​អំឡុង ពេល​មាន​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​កន្លង​ទៅ​នេះ។ 
ឯកឧត្តម​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​​ ​ក៏​បាន​ថ្លែង​ជូន​ពរ​ឲ្យ​កិច្ច ប្រជុំ ICAPP ​ ដែល​លោក​ចាត់​ទុក​ថាជា​ច្រក​មួយ​សម្រាប់​ជួយ​ដោះស្រាយ ​ជម្លោះ​នានាក្នុង​ពិភពលោក ដំណើរ​ការ​ទៅ​ប្រកប​ដោយ​ភាព​រលូន និង​ទទួល​បាន​ជោគ​ជ័យ។
​ឯកឧត្តម​ Jose De Venecia Jr. ប្រធាន​ ស្ថាបនិក និង​ជា​សហប្រធាន​នៃ​គណៈ កម្មាធិការ ​អចិន្ត្រៃយ៍​របស់ ICAPP​ ឯកឧត្តម​គីម អ៊ូយុង​ ដែល​ជា​សហប្រធាន​ ICAPPនេះ​ដែរ​បាន​មាន ​ប្រសាសន៍​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​​គណបក្ស​ប្រជាជន​ កម្ពុជា​ ក្នុង​ការ​រៀប​ចំ​​ សន្និសីទ ICAPPលើកទី​៦​ នេះ​​។ ​
​មហាសន្និបាត ICAPP លើកទី​៦ ដែល​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ ជា​ព្រឹត្តិការណ៍​តែមួយ​គត់​ក្នុង​ពិភពលោក ជា​វេទិកា​បើកចំហរ សម្រាប់​គ្រប់​គណបក្ស​ នយោបាយ ដែល​មាន​និន្នាការ​ផ្ទុយគ្នា និង​ជា​ច្រក​នយោបាយ​មួយ សម្រាប់​ដោះស្រាយ​ ជម្លោះ​នានា​ដោយ​សន្តិវិធី ដូចជា ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ និង​ជម្លោះ​នៅ​អាហ្គានីស្ថាន ជាដើម​ មាន​មេដឹកនាំ​គណបក្ស​នយោបាយ​ចំនួន ៨៩ គណបក្ស មកពី ៥៧ ប្រទេស ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ជា​សមាជិក ICAPP បាន​ចូលរួម​ក្នុង​មហាសន្និបាត​នេះ។​​  
​ ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ដើម្បី​រៀបចំ​ មហាសន្និបាត​សន្និសីទ​អន្តរជាតិ នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ថា ICAPP ( International Conference of Asian Political Parties ) លើក​ទី​៦ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១០​។ ​ក្នុង​នោះ​ក៏​មាន​សិក្ខាសាលា​សំខាន់​ពីរ ដែល​ពិភាក្សា​លើ​បញ្ហា​ស្ត្រី​ជា​ អ្នកនយោបាយ អ្នកដឹកនាំ​នយោបាយ​វ័យក្មេង ព្រមទាំង​សន្និបាត ស្តីពីសុវត្ថិភាព​ បរិស្ថាន​ពិភពលោក ដែល​មាន​ការពិភាក្សា​លើ​ប្រធានបទ​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន ជាដើម​។
( រូបថត៖ ខែម សុវណ្ណរា)               

PRESS RELEASE Press Secretariat ICAPP 2nd December, 2010

Increasing tendency towards a change in motivation of membership in formal youth organizations
Asia’s youth populations are burgeoning, irrespective of whether they are organized through formal youth organizations and those who are not.
In saying this,  Say Samal, Cambodia’s deputy secretary general of the Royal Government and who is also a member of Youth Association ofCambodia, stressed “some studies indicate that there is an increasing tendency towards a change in motivation of membership in formal youth organizations: many members have a pragmatic rather than an ideological interest in their activities.”
“Explicit efforts must be made to include these young people who face obstacles, such as cultural norms that favor hierarchical relationships between generations, economic circumstances that prevent them from participating in anything other than income generating activity and lack of access to information and necessary skills,” Samal said in his opening remarks at the ICAPP Special Workshop on Young Political Leaders.
Continuing on this, Kim Rithy President of the Youth Association of Cambodia, said that never before has Cambodia seen an implosion of young entrepreneurs and technocrats entering the civil services to build a better tomorrow. 
“The youth of today, irrespective of their upbringing in terms of wealth or political bias, have human capital and innovativeness in them and that they were the key to lay the foundation for a brighter future for Cambodia in the years to come.
“Young entrepreneurs are the key to economic growth as they are filled with so much energy and creativity. If we have youth who have the basic fundamentals as the cornerstone of their development, they can easily integrate themselves with the world. Therefore, they must be encouraged to give their share of contributions towards building the nation,” Rithy said.
“In this regard we must help eliminate the difficulties which hamper the youth from development as they are the key for sustained human resources supply,” he added.
He pointed out that the youth of one generation have great divergence from the youth of other generation. However, young generations face greater obstacles in their development into useful human resource and capital.
“The challenge was to carefully balance the economic system, ecology and the environment in which the youth can thrive, said Rithy.
Meanwhile Abdullah Rifau, Youth Wing President from Maldives, said that the most important aspect for youth is for them to earn public respect and support as these elements were the key to win the heart of the public in becoming young leaders in any country.
“The public have become acutely aware of the general tendencies of political leadership to enrich themselves. This has to be avoided like the plague. Leadership is critical but, of equal importance, is the need for young leaders to have a vision – a vision as to where our leaders want our future to be.”
“Leadership must be confident. The more important thing is to support the rule of law. In democracy the leader must make sure the rule of law is maintained,” said Rifau.  
He stressed that when the leadership starts to believe that they are above the law, people will no longer respect them. They have to make sure there is no more corruption and that they do not impede the rights to freedom of speech.
“Successful young leaders must have the passion, patience and take practical step to contribute towards society and the country’s political growth,” Rifau concluded.
The speaker from the United States of America, Gary W. Raynolds, Chief of Police, Bedford County Sheriff’s Office, in his comments warned that the emerging problem for youth today is technology in the realms of internet and its abuse in pornography leading to sexual and child exploitation.
“We must do out utmost to ensure that there is no more harm befalling on our children vis-a-vis child labor and our youth in all aspects. To enable this, there should be more education and preventive measures in place to eliminate abuse or exploitation of our children,” said Raynolds.
At the closing remark Deputy Secretary General of the Royal Government of Cambodia, Samal, saidthe general consensus of the participants of the Special Workshop on Young Political Leaders is that ICAPP is an open and unique forum for Asia’s political parties and beyond.
He added that ICAPP has taken another step yesterday afternoon – that is by extending the forum to include the special workshop for young political leaders working to achieve the common goal of sustained peace and shared prosperity in Asia.
“We were exceptionally pleased to note that this first special workshop on young political leaders here in Phnom Penh will help to promote exchanges and cooperation amongst youth who may be subscribing to competing ideologies and also enhance mutual understanding and trust among our peoples and countries; and promote regional cooperation in our home continent,” said Samal. 
Press Secretariat ICAPP
2nd December, 2010

PRESS RELEASE Poverty Impacts Women More Severely Than Men

 Lack of access to and control over resources, lack of opportunities and lack of mobility were serious issues which impacted women more severely.
Dr. Ing Kantha Phavi, Minister of Women’s Affairs said  that “Women were severely impacted because of lack of decision making power and that women in the formal sector such as services, manufacturing and lower rung positions were often subjected to “ Last to be hired and first to be hired.”
She said that women often did not have any job security, no maternity benefits, no health benefits, no leave and pensions though women in the informal sector contributed substantively to the GDP.
Minister Kantha Phavi said that it was therefore crucial that opportunities and alternative resources were made available for communities and to ensure than both women and men shared responsibilities towards sustaining the environment.
Meanwhile, Khuon Sudary, member of the Standing Committee of the Cambodian People’s Party (CPP), said that the global economic and financial crisis had put disproportionate burden on women.
“In fact, the gender issues in Asia have not attained increased prominence in the regional and international debates on sustainable energy, environment and economy.”
Iris Indira Murti, Chairperson of International Cooperation Board of the Central Executive Board of Party of the Functional Groups of Indonesia, commented that since women worked two thirds of their normal working hours largely because of house hold chores and that they should be equal opportunities for both women and men in this globalized world.
She added: “Women will be good in politics if politics were good to women,” and that there should be concerted “Pro-women and pro-poor approach at policy making levels.
The session concluded with representatives from 22 countries issuing a joint declaration which reaffirmed the commitment of women to the objectives of ICAPP to promote exchanges and cooperation between political parties to enhance mutual understanding and trust among peoples and countries in the region, to promote regional cooperation through the unique role and channel of political parties, and to create an environment for sustained peace and shared prosperity in the region.
Meanwhile Rinzin Jamtsho, the Secretary to the President of Bhutan, said in the second plenary session of ICAPP that “Bhutan became a democracy by the persuasion and personal efforts of a King who worked consistently over thirty years to establish the prerequisites of a democratic culture and institutional arrangements.”  
“The so called leaders today are recruits called upon by the people to serve the nation at this critical juncture.  In pursuing noble vision of Kings of Bhutan, the party has adopted the principle of “growth with equity and justice” as the central theme that has been the guiding principle.”
He added that Bhutan is the only country, pursuing the unique and profound concept of Gross National Happiness (GNH) and that the ultimate goal of development in Bhutan is to maximize happiness of the people, which takes into account the values of spiritual and emotional needs more than just satisfying material needs. Gross National Happiness comprises of four pillars. Four pillars are: equitable socio- economic development, environmental preservation, cultural promotion and good governance.
The general theme adopted by most speakers was for Asian countries dire need to address the key issues to construct a road map for accelerating growth for a better tomorrow. These included building on past achievements, quality education, bringing employment and Meso Economy to the center point, improving health services, ensuring pro-poor growth, strengthening local government, upgrading micro credit, focus on women’s advancement, strengthening connectivity, improving technology by giving emphasis on Information and Communication Technology (ICT) and bringing policy process into focus and addressing implementation.

​សម្តេចតេជោ ហ៊ុន សែន បើកកិច្ចប្រជុំ ICAPP លើកទី៦


          មហាសន្និបាតលើកទី ៦ នៃ“សន្និសីទអន្តរជាតិនៃគណបក្ស នយោបាយ នៅអាស៊ី” ដែលហៅ​កាត់​ថា អាយខាប់ (ICAPP) បាន ដំណើរការនៅថ្ងៃទី២ខែធ្នូ នៅវិមានសន្តិភាព។
          «ការស្វែងរកអនាគតកាន់តែប្រសើសំរាប់អាស៊ី» គឺជា ប្រធានបទ  ដែលត្រូវបានជ្រើសរើស សំរាប់មហាសន្និបាតរបស់ អាយខាប់ លើកទី ៦​នេះ ដោយផ្តោតទៅលើសេដ្ឋកិច្ច​ ថាមពល និង បរិស្ថាន
( រូបថត៖ ខែម សុវណ្ណរា
          មហាសន្និបាតលើកទី ៦ របស់ អាយខាប់ បានប្រព្រឹត្តទៅ រួមជាមួយ ខួបលើកទី ១០ នៃ ការបង្កើត អាយខាប់ ហើយ ក្នុង នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សន្និសីទ ដែល ប្រារព្ធឡើង នៅថ្ងៃទី២ធ្នូនេះ មិនមែន ជាការ ចៃដន្យទេ គឺចំនឹង ទិវាជាប្រវត្តិសាស្ត្រមួយ របស់គណៈបក្សប្រជាជនកម្ពុជា ។ សន្និសីទថ្ងៃនេះ គឺចំខួបលើកទី ៣២នៃកំណើត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះកម្ពុជា ចេញពីរបបប្រល័យពូជ សាសន៍ខ្មែរក្រហម  ។ ការជួបជុំគ្នានេះ គឺដើម្បី បន្តគំនិត ផ្តួចផ្តើម ដំបូង នៃសន្និសីទអន្តរជាតិ នៃ គណៈបក្ស នយោបាយ នៅអាស៊ី ក្នុងការជំរុញ ការផ្លាស់ប្តូរ និងលើកកំពងស់កិច្ចសហ ប្រតិបត្តិការ ក្នុងចំណោម គណៈបក្សនយោបាយនៅអាស៊ី ដែលមាន មនោគមន៍នយោបាយ ខុសៗគ្នា ក្នុងគោលដៅពង្រឹងបន្ថែមទៀត ដល់ការស្វែងយល់ ពីគ្នា និងពង្រឹងនូវការជឿទុកចិត្តគ្នា ទៅវិញ ទៅមក រវាង ប្រជាជន នៃប្រទេសនានា នៅក្នុងតំបន់ ។ កិច្ចប្រជុំនេះ ក៏នឹងបន្ត លើកកំពស់ផងដែរ នូវកិច្ចសហ ប្រតិ បត្តិការ តំបន់តាមរយៈតួនាទី ដោយឡែក នៃគណៈបក្ស នយោបាយនីមួយៗ ដើម្បី បង្កើតឲ្យ មានបរិយាកាសល្អប្រសើរ សម្រាប់ធានានូវចីរភាព និងការចែក រំលែក នូវ វឌ្ឍនភាពនៅក្នុង តំបន់ទាំងមូល ។ សម្តេច បង្ហាញ នូវ ទស្សនៈថា ប្រធានបទស្តីពី «ការស្វែងរកអនាគត កាន់តែ ប្រសើរ ឡើង សម្រាប់ អាស៊ី»គឺពិតជាមានការពាក់ព័ន្ធ យ៉ាងសំខាន់ទៅនឹង បរិការសកល លោកនាពេលបច្ចុប្បន្ននេះ ពិសេស គឺការផ្តោត ការយកចិត្ត ទុកដាក់ ទៅលើបញ្ហាសេដ្ឋកិច្ច ថាមពល និងបរិស្ថាន  ។ ក្នុងស្មារតីនេះ សម្តេច សង្ឃឹមថា កិច្ចប្រជុំនេះ និង វេទិកា ផ្សេងៗ ទៀត ដែល​រៀបចំក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ នឹងជួយជំរុញ ដល់ការអនុវត្តនូវ កិច្ចសហប្រតិបត្តិការ និងការ ប្តេជ្ញា​ចិត្ត​ខាងនយោបាយដើម្បីសម្រេចបំណងប្រាថ្នារួម របស់ យើងទាំងអស់ គ្នា ពោលគឺ​ការអភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព និង ការស្វែងរក ដំណោះស្រាយ ចំពោះសេចក្តីត្រូវការផ្នែកថាមពល និងកិច្ចការ ពារបរិស្ថាន ។
          គួររំលឹកថា​ អាយខាប់ គឺជាសន្និសីទអន្តរជាតិ នៃ គណៈបក្ស នយោបាយនៅអាស៊ី ដែលបាន ផ្តួចផ្តើម បង្កើតឡើង ដោយ លោកអតីតប្រធានសភាហ្វីលីពីន ហ្សូហ្សេ ឌើវើនេស៉្យា ។ កាលពី បង្កើតដំបូង ក្នុងឆ្នាំ ២០០០ អាយខាប់ មានតែគណៈបក្ស ចំនួន ៤៦ នៃ ២១ប្រទេស ចូលរួមប៉ុណ្ណោះ ប៉ុន្តែ រហូតមកដល់ ឆ្នាំ២០១០ នេះ មានគណៈបក្ស រហូតដល់ ៣២៣ នៃប្រទេស ៥២ និង​ អាជ្ញាធរ​ជាតិ​ ប៉ាឡេ​ស្ទីន ១ ដែល​បាន​ចុះឈ្មោះ​ ក្នុង​បញ្ជី​សមាជិក អាយខាប់ ក្នុងនោះ​កម្ពុជា មាន​គណបក្សចំនួនពីរ គឺគណៈ បក្ស​ប្រជាជន​កម្ពុជាដែលកំពុងកាន់ អំណាច និង​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​គណបក្ស​ សម្ព័ន្ធភាព ក្នុង​រដ្ឋាភិបាល ​អាណត្តិ​ទី ​៤ នេះ ។
គួរកត់សំគាល់ដែរថា រហូតមកដល់ពេលនេះ សន្និបាត របស់ អាយខាប់ បានរៀបចំ ចំនួន ៥លើក រួចមកហើយ គឺលើកទី១ ក្នុងឆ្នាំ ២០០០ ធ្វើនៅ ទីក្រុង ម៉ានីល ប្រទេសហ្វ៊ីលីពីន , លើកទី២ ឆ្នាំ ២០០២ នៅប្រទេសថៃ , លើកទី៣ ឆ្នាំ ២០០៤ នៅ ទីក្រុង ប៉េកាំង ប្រទេសចិន , លើកទី៤ ឆ្នាំ ២០០៦ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ , លើកទី៥ ឆ្នាំ ២០០៩ នៅទីក្រុង អាស្តាណា ប្រទេស កាហ្សាក់ស្ថាន ហើយលើកទី ៦ ក្នុង ឆ្នាំ២០១០ នេះ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គណៈបក្សប្រជាជនកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំ សន្និសីទនេះ ចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៤ ធ្នូ ។
          ​ ព្រឹត្តិការណ៍ជាច្រើននឹងកើតឡើងរវាងថ្ងៃទី១ ដល់ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១០ រួមមានកិច្ចប្រជុំចលនា​​បក្ស ប្រជាធិបតេយ្យនិយម កណ្តាល អន្តរជាតិអាស៊ីប៉ាស៊ីហ្វិក , កិច្ចប្រជុំគណៈ អចិន្រ្តៃយ៍ របស់ អាយកាប់ លើកទី ១៤ , សិក្ខាសាលាស្តីពី អ្នកនយោបាយស្រ្តី , សិក្ខាសាលាស្តីពីអ្នកដឹកនាំ នយោបាយ វ័យ ក្មេង និង មហាសន្និបាតស្តីពី សុវត្តិភាព បរិស្ថានពិភពលោក
         
​    ​ក្នុង​ពិធីនោះ​លោក Jose De Venecia Jr. ប្រធាន​ស្ថាបនិក និង​ជា​សហប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ ICAPP​ក៏បានថ្លែងសុន្ទរកថានិង​មាន​សារ​អបអរសាទរ​របស់​លោក បាន គីមូន អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ ជាមួយនឹង​សុន្ទរកថា​អបអរសាទរ​របស់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អតីត​ប្រមុខរដ្ឋនិង​អតីត​ប្រមុខ​រដ្ឋាភិបាល​ជាច្រើន​រូប​ផ្សេងទៀត​។​    

អត្ថបទ៖ មុត វិសុធ

​បើក​មហាសន្និបាត ICAPP លើក​ទី​៦ នៅ​កម្ពុជា

ពិធី​បើក​អង្គ​មហាសន្និបាត លើក​ទី​៦ នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី ICAPP ត្រូវធ្វើឡើង នៅ​ម៉ោង ៩ ព្រឹក ថ្ងៃទី​២​ធ្នូ ឆ្នាំ​២០១០ នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​មហាសន្និបាត រួមទាំង​នាយក​រដ្ឋមន្ត្រី អតីត​ប្រមុខរដ្ឋ និង​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ប្រហែល ១០០ គណបក្ស ដែល​មាន​និន្នាការ​ផ្សេងៗ​គ្នា មកពី​ប្រទេស​ប្រហែល ៦០​។ 
( រូបថត៖ ខែម សុវណ្ណរា

​    ​ក្នុង​ពិធី​បើក​មហាសន្និបាត ICAPP លើក​ទី​៦​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឡើង​ថ្លែង​សន្ទរកថា មុន​នឹង​សុន្ទរកថា​អបអរសាទរ​របស់​លោក Jose De Venecia Jr. ប្រធាន​ស្ថាបនិក និង​ជា​សហប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ ICAPP​។ ក្នុង​ពិធី​នោះ ក៏​មាន​សារលិខិត​អបអរសាទរ​របស់​លោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ជាមួយនឹង​សុន្ទរកថា​អបអរសាទរ​របស់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អតីត​ប្រមុខរដ្ឋ និង​អតីត​ប្រមុខ​រដ្ឋាភិបាល​ជាច្រើន​រូប​ផ្សេងទៀត​។​    ​
​    ​មហាសន្និបាត លើក​ទី​៦ របស់ ICAPP  ត្រូវ​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ ស្វែងរក​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​តំបន់​អាស៊ី ដែល​ផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន​។ ក្នុងនោះ ក៏​មាន​សិក្ខាសាលា​សំខាន់​ពីរ ដែល​ពិភាក្សា​លើ​បញ្ហា​ស្ត្រី​ជា​អ្នកនយោបាយ អ្នកដឹកនាំ​នយោបាយ​វ័យក្មេង ព្រមទាំង​សន្និបាត ស្តីពី សុវត្ថិភាព​បរិស្ថាន​ពិភពលោក ដែល​មាន​ការពិភាក្សា​លើ​ប្រធានបទ​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន ជាដើម​។​
​    ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ដើម្បី​រៀបចំ​មហាសន្និបាត​សន្និសីទ​អន្តរជាតិ នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ថា ICAPP ( International Conference of Asian Political Parties ) លើក​ទី​៦ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១០​។​
​    ​មេដឹកនាំ​គណបក្ស​នយោបាយ​ចំនួន ៨៩ គណបក្ស មកពី ៥៧ ប្រទេស ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ជា​សមាជិក ICAPP បាន​ចូលរួម​ក្នុង​មហាសន្និបាត​នេះ​។     ​មហាសន្និបាត ICAPP ជា​ព្រឹត្តិការណ៍​តែមួយ​គត់​ក្នុង​ពិភពលោក ជា​វេទិកា​បើកចំហរ សម្រាប់​គ្រប់​គណបក្ស​នយោបាយ ដែល​មាន​និន្នាការ​ផ្ទុយគ្នា និង​ជា​ច្រក​នយោបាយ​មួយ សម្រាប់​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី ដូចជា ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ និង​ជម្លោះ​នៅ​អាហ្គានីស្ថាន ជាដើម​។​
​    ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា មហាសន្និបាត ICAPP ដែល​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​២​ធ្នូ នាពេលនេះ មិនមែន​ជា​ការ​ចៃដន្យ​ទេ តែ​ជា​ការរៀបចំ ត្រូវ​នឹង​ថ្ងៃ​ខួប​លើក​ទី​៣២ ឆ្នាំ នៃ​ការបង្កើត​រណសិរ្ស​២​ធ្នូ ឆ្នាំ​១៩៧៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​៕