Wednesday, January 19, 2011

ប្រជាពលរដ្ឋ​តាម​តំបន់​ជើងព្រៃ ខេត្ត​ព្រះសីហនុ​មិន​ហ៊ាន​ចេញទៅ​ធ្វើការ​ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ផ្ទះ​

ព្រះសីហនុ: ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ជើងព្រៃ ក្នុង​សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​បញ្ហា​ភ្លើង​ដែល​បាន​ឆាបឆេះ​ជា​អន្លើៗ ដោយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ស្ទើរ​មិន​ហ៊ាន​ចេញ​ចោលផ្ទះ ដើម្បី​ទៅ​ប្រកបការងារ​ចិញ្ចឹមជីវិត​ឡើយ ។​

​    ​ចំពោះ​ការព្រួយបារម្ភ របស់​ប្រជាពលរដ្ឋ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១១ នេះ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​សបា្តហ៍​នេះ មាន​ភ្លើង​ឆាបឆេះ​ព្រៃ​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​អំពី​មូលហេតុ​ច្បាស់លាស់​ទេ ដោយ​ពួកគាត់​ពន្លត់​បានតែ​មួយ​រយៈ ក៏មាន​ភ្លើង​ឆេះ​កន្លែង​ថ្មី​ទៀត ។ បើតាម​ការសង្កេត​រប​ស់​ប្រជាពលរដ្ឋ ភ្លើង​ឆេះ​ព្រៃ​នេះ គឺ​បណ្តាលមកពី​មនុស្ស​លួច​ដុត ដើម្បី​រំលោភ​ដីធ្លី​របស់​រដ្ឋ និង​មានការ​លួច​ដុត​នៅតាម​ដីឡូត៍​ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយក៏​ឆេះ​រាលដាល​មក ។​

​    ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​និយាយថា អាជ្ញាធរខេត្ត​ព្រះសីហនុ​បានប្រកាស​រួចមកហើយ អំពី​បញ្ហា​ភ្លើង ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង ដូច្នេះ​ត្រូវតែ​ប្រុងប្រយ័ត្ន​ទោះបី​ភ្លើង ភ្លើងចង្ក្រាន ឬ​ចង្កៀង​ក្ដី ។ ករណីនេះ​បានកើត​ឡើងជា​បន្តបន្ទាប់ អាជ្ញាធរខេត្ត​ព្រះសីហនុ បានរៀបចំ​ត្រៀម​រថយន្ត​ទឹក​ពន្លត់​អគ្គី​ភ​យ័ ដែលមាន​ស្រាប់​រួចជាស្រេច​ទៅហើយ  ៕

ដោយ : សមុទ្រ 
ភ្លើង​ឆាបឆេះ​ព្រៃ​នៅក្នុង​ទឹកដី​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១១ នេះ

No comments:

Post a Comment