Wednesday, January 19, 2011

សូរ ឃុន​៖ ពលរដ្ឋ​ខ្មែរ​ជាង​៦០​ភាគរយ​ប្រើប្រាស់​សេវា​ទូរ​សព្ទ័​ចល័ត​

ភ្នំ​ពេញ: ពលរដ្ឋ​ខ្មែរ​ជាង​៩​លាន​៥​សែន​នាក់​នៅ​ទូទាំង​ប្រទេស​ឬ​ស្មើនឹង​ជាង​៦០​ភាគរយ​នៃ​ប្រជា​ពលរ​​ដ្ឋ​១៤​លាន​នាក់​បាន​និង​កំពុង​ប្រើប្រាស់​សវា​កម្ម​ទូរ​សព្ទ័​ចល័ត​។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យដឹង​របស់​លោក​សូរ ឃុន​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅក្នុង​សន្និសីទ​កាសែត មួយ​ដែល​បាន​បើក​ធ្វើ​នៅ​រសៀល​ថ្ងៃទី​១៩​មករា​នេះ​។​

​លោក​សូរ ឃុន​ដែល​ទើបតែ​វិលត្រឡប់​ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​អាស៊ាន​នៅ​គូ​ឡា​ឡំ​ពួ​រ បានឲ្យដឹង​ទៀតថា សព្វថ្ងៃនេះ​មាន​ក្រុមហ៊ុន​ទូរ​សព្ទ័​ចំនួន​៩​ដែល​កំពុង​ដំណើរការ​រកស៊ី​នៅ​កម្ពុជា​។ រដ្ឋាភិបាល​បាន​ទទួល​ចំណូល​ពី​ក្រុមហ៊ុន​ទូរ​សព្ទ័​ចំនួន​៧៨​ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​២០១០​។  

​លោក​រដ្ឋមន្ត្រី​អះអាងថា​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ជំពាក់​លុយ​រដ្ឋ ប៉ុន្តែ​ពួកគេ​បាន​យល់ព្រម សង​ជា​បណ្តើរៗ​ហើយ​។ លោក​បន្តថា នៅ​ទូ​ទាំ​ង​ប្រទេស​មាន​អង់​តែ​ន​ទូរ​សព្ទ័​ចំនួន​ជាង​៥០០ កន្លែង ហើយ​អង់​តែ​ន​ទាំងនោះ​មិន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទេ​៕

ដោយ : រតនា CEN

No comments:

Post a Comment