Monday, January 24, 2011

ជំនួយ​៥០០.០០០​ដុល្លារ​សម្រាប់​គំរោង​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​នៅ​ស្រុក​គិរីវង់​

ភ្នំពេញ: ជំនួយ ៥០០.០០០​ដុល្លារ​ត្រូវបាន​អង្គការ​ព្រៃឈើ ស្បៀងអាហារ និង​កសិកម្ម​សហប្រជាជាតិ (Fao) ផ្តល់​ឱ្យ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​ប​ង្កើ ត​មជ្ឈមណ្ឌល ផលិត​ពូជ​ដង្កូវនាង​ប្រកបដោយ​និរន្តរភាព ដើម្បី​បង្កើត​ឧបករណ៍​ស្រាវ​សសៃសូត្រ ខ្នាត​តូច​ចំនួន​៧​កន្លែង​ទូទាំងប្រទេស​។​

​កម្មវិធី​នេះ​សំដៅ​ធ្វើឱ្យ​ស្រុក​គិរីវង់​ក្លាយ​ជា​ស្រុក​គំរូ​ទី​១ ក្នុង​ការជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ តាមរយៈ​ការដាំ​ដើម​មន​ដើម្បី​ចិញ្ចឹម​ដង្កូវនាង​ផលិត​ជា​សូត្រ និង​ពង្រឹង​សមត្ថភា ព​អ្នក​ផលិត​សូត្រ និង​រៀបចំ​កម្មវិធី​ផលិត​សូត្រ​ឱយ​ក្លាយជា​កម្មវិធី​ថ្នាក់ជាតិ​។​

​លោក​សុន គ​ន្ឋរទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនា​បី​តេជោ​ហ៊ុន សែន និង​ជា​អគ្គលេខា​ធិ ការណ​គៈកម្មាធិការ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​បាន​មានប្រសាសន៍ ក្នុង​ពិធី​បើក​ការបណ្តុះ បណ្តាល​កសិករ​ពី​របៀប​ដាំ​ដំណាំ​មន កាលពី​ពាក់កណ្តាល​សប្តាហ៍​មុន​ថា តាកែវ​គឺ​ជា​ខេត្ត​មួយ ​ដែ ល​បាន​បង្កើត​គណៈកម្មការ​ខេត្ត​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ និង​ដាក់ឱ្យ​សាកល្បង​កម្មវិធី​ស្តារ​វិស័យ​សូត្រ​មុនគេ​។ 

​លោក​បន្តថា ដោយ​មាន​ការឧបត្ថម្ភ​ពី​អង្គការ​ផលិតភាព​អាស៊ី និង​ការណែនាំ ពី​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ខេត្តតាកែវ ត្រូវបាន​ជ្រើសរើស​ជា​ខេត្ត​គំរូ​សម្រាប់​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ព្រោះ​ខេត្តតាកែវ​មា ន​សក្តានុពល​លើ​វិស័យ​នេះ​។​

​ខេត្ត​តាកែវ​មាន​សក្តានុពល​លើ​បី​ចំនុច ទី​១ បាន​បង្កើត​ផ្សារ​កសិផល​សុខ អាន​ទន្លាប់​​មជ្ឈមណ្ឌល​ជាតិភូមិ​មួយ​ផលិតផល​មួយ​គំរូ​លើក​ទី​១ ដើម្បី​ផ្សារភ្ជាប់​កសិផល​ទៅ​នឹង​ទីផ្សារ ដែល​ចំណាយ​ថវិកា​អស់​៤០០.០០០​ដុល្លារ និង​មាន​ស្តង់​ចំនួន ២៥០ សម្រាប់​ផ្តល់ឱ្យ​កសិករ​ដាក់លក់​ផលិតផល​ដោយ​ពុំ​តំរូវឱយ​បង់ថ្លៃ​តូប និង​ភាស៊ី​។​

 ទី​២ បង្កើត​កន្លែង​ច្នៃ​ឆៃថាវ​មួយកន្លែង​ទៀត​ចំណាយ​អស់​ថវិការ​ប្រមាណ​២០០.០០០​ដុល្លារ ហើយ​បច្ចុប្បន្ន​សមាគម​បាន​បញ្ជូន​សមាជិក​ចំនួន​១០​នាក់​ឱ្យទៅ​រៀនបច្ចេក ទេស ​ធ្វើ​ឆៃ​ប៉ូវ នៅ​ប្រទេស​វៀតណាម និង​១០​នាក់​ទៀត​នៅ​ស្រុក​ស្អាង ខេត្ត ​កណ្តាល និង​ទី​៣ បាន​ជំរុញ​ឱយ​មាន​ការផលិត​នូវ​ផលិតផល ជា​សក្តានុពល​ចំនួន​៥​មុខ​ជា​ជំ​ហ៊ាន​តំបូង  រួមមាន ការដាំ​មន​ចិញ្ចឹម​ដង្កូវនាង​ផលិត​សសៃសូត្រ ការ​ដាំ​ដំណាំ​ឆៃថាវ​ដើម្បី​កែច្នៃ​ជា​ឆៃ​ប៉ូវ និង ការ​ដាំ​ដំណាំ​ផ្សេងៗ​ទៀត​ដូចជា ម្ទេស ដីភ្លី ម្រេច​ជាដើម ៕

ដោយ : សម្បត្តិ

ស្ពាន​ព្រែក​តា​មាក់​ត្រូវ​បា​នសម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​



ភ្នំពេញ​: ស្ពាន​ព្រែក​តា​មាក់​ត្រូវបាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​មករា​នេះ​ក្រោម​អធិបតីភាព​​របស់​សម្តេច​ហ៊ុន សែន ​នាក​យក​រដ្ឋ​មន្ត្រី​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ស្ពាន​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​បាន​កើតឡើង​ដោយ​ការប្រើប្រាស់​នូវ​ចំណែក នៃ​ប្រាក់​កម្ចី​ចំនួន​៣០០​លាន​ដុល្លា​អាមេរិក​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​៥% ។ ស្ពាន​នេះ​ឆ្លង​ទន្លេ​មេគង្គ​ត​ភ្ជាប់​ពី​ប្ញ​ស្សី​ជ្រោយ​ស្រុក​មុខកំពូល ទៅ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ស្ពាន​នេះ​បាន​សាងសង់​តាម​បទដ្ឋាន​បច្ចេកទេស​កំរិត​ថ្នាក់​ទី​១ នៃ​សំណង់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ប្រវែង ១.០៦៦ ម៉ែត្រ និង  ទទឹង ១៣​ម៉ែត្រ​កន្លះ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៤២,៥ ដុល្លា​អាមេរិក ក្នុងនោះ​ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​មានជាង ២​លាន​ដុល្លារ ក្រៅពី​នោះ​ជា​ថវិកា​កម្ចី របស់​ចិន​។ 

​ស្ពាន​ព្រែក​តា​មាក់សាង​សង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រូ​ប និង ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ត្រួតពិនិត្យ​សំណង់​ក្វាង​ហ្សូ​វ៉ាន អាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​ស្ពាន​នេះ​បាន​សាងសង់​ក្នុង​រយៈ​៣៨​ខែ ដោយ​គិត​ចាប់ពី ថ្ងៃទី​៦ ខែ  មិថុនា ឆ្នាំ​២០០៧​មក ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជាពិសេស​ចំពោះ រដ្ឋាភិបាល​ចិន ប្រជាជន​ចិន ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ឥណទាន និង ជំនួយ​ជា​បន្តបន្ទាប់ តាម​សំណូមពរ​នៃ​សេចក្តី​ត្រូវការ របស់​កម្ពុជា និង ទាន់​ពេលវេលា ដែល​កម្ពុជា​កំពុង​ជួប​ការលំបាក និង ចាំបាច់​ក្នុង​ការជំរុញ​កំណើន សេដ្ឋកិច្ច  និង អភិវឌ្ឍន៍​សង្គម​ដោយ​គ្មាន​លក្ខខ័ណ្ឌ ។​

​លោក ផាន គ័ង​ស៊ា ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ ព្រះរាជាណាចក្រកម្ពុជា​បាន​មានប្រសាសន៍ថា រហូតមកដល់​ថ្ងៃនេះ ប្រទេស​កម្ពុជា​មានស្ពាន​មិត្តភាព​ចិន​កម្ពុជា ចំនួន​៣​ គឺ​ស្ពាន​ព្រែក​តា​មាក់ ស្ពាន​សេកុង ខេត្ត​ស្ទឹងត្រែង និង​ស្ពាន​មិត្តភាព​ចិន​កម្ពុជា​ព្រែក​ក្តាម ។​

 លោក​បាន​បញ្ជាក់​ថា​ស្ពាន​ធំ​ទាំងអស់នេះ​ដូចជា​ខ្សែពូរ​មួយៗ​ដែល​មិន​ត្រឹមតែ​ត​ភ្ជាប់​ពី ទន្លេ​ម្ខាង​ទៅ​ម្ខាង​ទេ ព្រមទាំង​បាន​ត​ភ្ជាប់​ចិត្ត​ប្រជាជន​ចិន និង កម្ពុជា ជា​ស្ពាន​មិត្តភាព និង ស្ពាន​សហប្រតិបត្តិការ​៕
 
ដោយ : សម្បត្តិ

 

ទាហាន​ថៃ​គំរាម​ចូល​ដក​ស្លាក​“​ទាហាន​ថៃ​ឈ្លានពាន​”​ចេញពី​តំបន់​ជាប់​វត្ត​កែវ គិរី​ស្វា​រៈ

ស្លាក​ថ្ម​ដែល​ថៃ​កំពុង​ទាមទារ​អោយ​កម្ពុជា​ដកចេញ
ប្រភព​យោធា​ពី​ព្រំដែន​និយាយ​ថា​ទាហាន​ថៃ​កំពុង​គំរាម​ចូល​ដក​ស្លាក​ថ្ម​នៅលើ​ដី​មាន​ជម្លោះ​ដែល​សរសេរ​ថា​ទាហាន​ថៃ​ជា​“​អ្នក​ឈ្លានពាន​”​ប្រសិនបើ​អាជ្ញាធរ​កម្ពុជា​មិន​ដក​វា​ចេញ​ដោយ​ខ្លួនឯង​ទេ​។​
​បញ្ជាការ​តំបន់​២​ថៃ​លោក​ថា​វ៉ាត​ឆៃ សាមុត​សា​ខន​បាន​ស្នើ​អោយ​ទាហាន​កម្ពុជា​ដក​ស្លាក​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ដោយ​ចោទប្រកាន់​ទាហាន​ថៃ​ថា​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​មុខ​វត្ត​កែវ គិរី​ស្វា​រៈ​។​
​វត្ត​នេះ​ស្ថិតនៅ​ចម្ងាយ​៣០០​ម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​និង​ស្ថិតនៅក្នុង​តំបន់​៤,៦​គីឡូម៉ែត្រ​ដែល​ថៃ​អះអាងថា​ជា​តំបន់​ជម្លោះ​។​
​ប្រភព​យោធា​បាន​និយាយថា​ទាហាន​កម្ពុជា​ទំនងជា​ស្ទាក់ស្ទើរ​ក្នុង​ការដក​ស្លាក​ថ្ម​នេះ​ពីព្រោះ​ពួកគេ​នៅ​រង់ចាំ​បញ្ជា​ពី​មេបញ្ជាការ​មុន​ពេល​ចាត់ការ​យ៉ាងណាៗ​។​
​ប្រភព​ព័ត៌មាន​បាន​និយាយថា​ស្លាក​នេះ​ត្រូវ​បើក​សម្ពោធ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ទៀ​បាញ់​របស់​កម្ពុជា​កាលពី​ខែ​មុន​។​ប្រភព​បាន​និយាយទៀតថា​“​យើង​នឹង​រង់ចាំ​មើល​ថា​តើ​កម្ពុជា​យក​វា​ចេញ​ដែរ​ឬ​អត់​”​។​
​ស្លាក​នេះ​សរសេរថា​“​ទី​នេះ​ជា​កន្លែង​ទាហាន​សៀម​ចូល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃ​១៥​ខែកក្កដា​ឆ្នាំ​២០០៨ ហើយ​ដកទ័ព​ទៅវិញ​នៅ​ម៉ោង​១០:៣០​ព្រឹក​នា​ថ្ងៃ​០១​ធ្នូ​ឆ្នាំ​២០១០”​។​
ក្នុង​កម្មវិធី​ទូរទស្សន៍​ប្រចាំ​សប្តាហ៍​“​ជំនឿ​ចិត្ត​នៅ​ថៃ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អាប់​ភិស៊ី​ត​”​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ នាយករដ្ឋមន្ត្រី​ថៃ​លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​បាន​និយាយថា​លោក​បាន​បញ្ជា​អោយ​ប្រមុខ​យោធា​ទាក់ទង​ទាហាន​កម្ពុជា​អោយ​ដក​ចេញ​ស្លាក​សញ្ញា​ថ្ម ដែល​មាន​សរសេរ​អក្សរ​ខ្មែរ​ថា​“​ទាហាន​ថៃ​ឈ្លានពាន​”​។​
​អាប់​ភិស៊ី​ត​បាន​និយាយ​ថា​នឹងមិ​ន​មាន​បញ្ហា​ទេ​សំរាប់​កម្ពុជា​ដកយក​ស្លាក​សញ្ញា​នេះ​ចេញ​។​
​លោក​បាន​និយាយទៀតថា​លោក​នឹង​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​រដ្ឋ​នៅ​ម៉ោង​៨:៣០​យប់​ថ្ងៃ​អាទិត្យ​ដើម្បី​ពន្យល់​សាធារណជន​អំពី​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​និង​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ស្វះស្វែង​អោយមាន​ការដោះលែង​ជនជាតិ​ថៃ​ដែល​កម្ពុជា​ចាប់​ឃុំ​ក្នុង​គុក​។​

​ជនជាតិ​ថៃ​៥​នាក់​ដែល​តុលាការ​កម្ពុជា​បាន​ដោះ​លែង​បាន​ទៅ​ដល់​ប្រទេស​ថៃ​វិញ​កាលពី​ថ្ងៃ​សៅរិ៍ ហើយ​នាយក​រដ្ឋមន្ត្រី​បាន​និយាយថា​រដ្ឋាភិបាល​បន្ត​ព្យាយាម​ជួយ​ដោះលែង​លោក​វីរៈ សំ​ក្វាម​ឃី​ត អ្នកសម្របសម្រួល​ក្រុម​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​ដែល​ត្រូវបដិសេធ​នា​ធា​ខ្លួន​នៅ​ក្រៅ​ឃុំ​និង​លេខា​របស់​គាត់​ឈ្មោះ​រ៉ា​ទ្រី ភិ​ប៉ៃតា​ណា​ប៉ៃ​ប៊ូ​ល​ដែល​បាន​ការអនុញ្ញាត​អោយ​នៅ​ក្រៅ​ឃុំ​និង​កំពុងស្ថិត​នៅ​ក្នុង​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​។​

ពួក​អាវ​លឿង​រិះគន់​សុន្ទរកថា​របស់​អាប់​ភិស៊ី​ត​អំពី​ព្រំដែន


 ពួក​អាវ​លឿង​ជួបជុំ​តវ៉ា​រឿង​ព្រំដែន​ថៃ​-​កម្ពុជា​កាលពី​ពេល​កន្លងមក​
យោង​តាម​ក្រុម​អាវ​លឿង​ថៃ សុន្ទរកថា​តាម​ទូរទស្សន៍​របស់​នាយក​រដ្ឋមន្ត្រី​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​កាលពី​យប់​ថ្ងៃ​អាទិត្យ​អំពី​ជម្លោះព្រំដែន​ថៃ​-​កម្ពុជា​មិន​ពិត​ជាក់ស្តែង​ទេ​។​
​អ្នកនាំពាក្យ​លោក​ផាន​ថេប ពួ​ពង់​ផាន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​តំបន់​ដែល​ជនជាតិ​ថៃ​៧​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ទាហាន​កម្ពុជា​កាលពី​ថ្ងៃ​២៩​ធ្នូ​ធ្លាប់ជា​ជំរំ​ដែល​បង្កើតឡើង​ដោយ​អាជ្ញាធរ​ថៃ​សំរាប់​ជនភៀសខ្លួន​កម្ពុជា ហើយ​រដ្ឋាភិបាល​បានអនុញ្ញាត​អោយ​សង់រ​បង​ចូលក្នុង​ទឹកដី​ថៃ​។​
​លោក​បន្ថែម​ថា​តែ​ឥឡូវ​ពួក​អ្នក​ភូមិ​លែង​អាច​ប្រើប្រាស់​តំបន់​នេះ​ក្រោយ​ប្រជាជន​កម្ពុជា​ចូលមក​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​នេះ ហើយ​រដ្ឋាភិបាល​ថៃ​មិន​ដែល​លើក​បញ្ហា​នេះ​មក​ពិភាក្សា​ជាមួយ​កម្ពុជា​ទេ​។​
​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្តថា​ការពន្យល់​របស់​អាប់​ភិស៊ី​ត​អំពី​បញ្ហា​ព្រំដែន​កាលពី​យប់​ម៉ិញ​អាច​នាំ​អោយ​ថៃ​បាត់បង់​ទឹកដី​និង​អាច​មាន​ទោស​ជាប់គុក​មួយជីវិត​ឬ​ត្រូវ​ប្រហារជីវិត​។​
​ក្នុង​កម្មវិធី​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​អាទិត្យ លោក​អាប់​ភិស៊ី​ត​បាន​និយាយថា ការសំរេច​របស់​តុលាការ​កម្ពុជា​អំពី​ជនជាតិ​ថៃ​៥​នាក់់​មិន​ទាក់ទង​ការកំណត់​ព្រំដែន​ថៃ​-​កម្ពុជា​ទេ​។​លោក​បាន​និយាយថា​“​ការសំរេច​នេះ​មិន​ប៉ះពាល់​ដល់​បញ្ហា​ព្រំដែន​ពីព្រោះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ថៃ​និង​កម្ពុជា​អំពី​ការ​អង្កេត​និង​កំណត់​ព្រំដែន​គោក​ដែល​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០០០​នេះ​ចែង​ថា​បញ្ហា​ព្រំដែន​នឹងត្រូវ​ដោះស្រាយ​នៅ​ពេល​គណៈកម្មការ​ព្រំដែន​ចំរុះ​ថៃ​-​កម្ពុជា​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​”​។​
​លោក​បាន​និយាយ​ថា​កន្លែង​ដែល​ទាហាន​កម្ពុជា​ចាប់​ជនជាតិ​ថៃ​កាលពី​ថ្ងៃ​២៩​ធ្នូ​នៅ​ជា​តំបន់​មាន​ជម្លោះ​នៅឡើយ​។​
​អាប់​ភិស៊ី​ត​នៅ​តែ​និយាយថា​រដ្ឋាភិបាល​នឹង​មិន​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ពីព្រោះ​វា​អាច​នាំ​ដល់​ការប៉ះទង្គិច​រវាង​ប្រទេស​ទាំង​ពីរ​។

នាយករដ្ឋមន្ត្រី​ថៃ​ព្រមាន​អំពី​ការផ្ទុះ​សង្គ្រាម​ប្រសិនបើ​លុបចោល​MoU


 អាប់​ភិស៊ី​ត​បាន​និយាយថា​ប្រទេស​ទាំង​២​នឹង​គ្មាន​ជំរើស​ណា​ក្រៅពី​ប្រើ​កម្លាំង​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ប្រសិនបើ​លុបចោល​MoU
នាយករដ្ឋមន្ត្រី​ថៃ​លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​បាន​ព្រមាន​ថា​ការ​ហែក​ចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០​ឬ​MoU​ឆ្នាំ​២០០០​ស្តីពី​ការកំណត់​ព្រំដែន​គោក​ថៃ​-​កម្ពុជា​នឹង​គ្រាន់តែ​នាំ​ដល់​ការប្រើ​កម្លាំង​ទ័ព​។​
​លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ដូច្នេះ​ក្នុង​កម្មវិធី​ទូរទស្សន៍​ប្រចាំ​សប្តាហ៍​កាលពី​យប់​ថ្ងៃ​អាទិត្យ​ដោយ​លោក​បាន​និយាយថា​MoU​នេះ​ជួយ​ទប់ស្កាត់​កុំអោយ​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​២​ដណ្តើម​យក​ទឹកដី​ដែល​ពួកគេ​អះអាង​ថា​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​គេ​។​
​លោក​បាន​បញ្ជាក់ថា​ការលុបចោល​តាម​ការទា​ម​ទារ​របស់​ក្រុម​អាវ​លឿង​នឹង​នាំអោយ​ប្រទេស​ទាំង​២​គ្មាន​ជំរើស​ណា​ក្រៅពី​ប្រើ​កម្លាំង​ដើម្បី​ចាប់​យក​ទឹកដី​។​MoU​នេះ​ជា​ឧបករណ៍​មួយ​សំរាប់​រារាំង​កុំអោយ​ប្រទេស​ណាមួយ​អះអាង​ជាក​ម្ម​សិទិ្ធ​ជា​ឯ​តោ​ភាគី​លើ​តំបន់​ព្រំដែន​មាន​ជម្លោះ​។​
​ក្រុម​អាវ​លឿង​កំពុង​ទាមទារ​អោយ​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ដោយ​អះអាង​ថា​MoU​នេះ​វា​ដូចគ្នា​នឹង​ការអនុញ្ញាត​អោយ​កម្ពុជា​យក​ទឹកដី​ព្រំដែន​របស់​ថៃ​។​ក្រុម​នេះ​នឹង​ធ្វើ​ការជួបជុំ​តវ៉ា​នៅ​បាងកក​នា​ថ្ងៃស្អែក​ដើម្បី​រំលេច​ការទាមទារ​របស់គេ​។

ក្លឹប​អ្នកកាសែត​កម្ពុជា​បើក​វគ្គ​សិក្សា​អំពី​ការធ្វើ​សេចក្តី​រាយ​ការណ័ព័ត៌មាន​បែប​ថ្មី​

ភ្នំពេញ​: ​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ជូនដំណឹង​ដល់​សមាជិក​សមាជិកា​និង​អ្នកកាសែត​ទាំងអស់​អំពី​ការ​​បើក​វគ្គ​បណ្តុះបណ្តាលរ​យ​:​ពេល​មួយ​ខែ​ស្តីពី “សេចក្តីរាយការណ៍​ព័ត៌មាន​នៅ​ក្នុង​យុគសម័យ​នៃ​​ការលេចឡើង​សារព័ត៌មាន​បែប​ថ្មី​”​។​

​វគ្គ​សិក្សា​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ​ទី​២៨​ខែ​មករា ដោយ​បង្រៀន​រៀងរាល់​ព្រឹក​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​​ចាប់ពី​ម៉ោង​៨​ដល់​ម៉ង​១២​ព្រឹក​នៅ​ទីស្នាក់ការ​ក្លឹប​អ្នកកាសែត​កម្ពុជា​។​
​វគ្គ​សិក្សា​ដែល​បាន​ទទួល​ការគាំទ្រ​ពី​មូលនិធិ​ខុនរ៉ាដ​អាដិនណៅអ៊ែរ​នេះ​រៀបចំឡើង​ក្នុង​គោល​​បំណង​ពង្រឹងគុណភាព​សារព័ត៌មាន​លើកកម្ពស់​វិជ្ជាជីវៈសារព័ត៌មាន​ពិសេស​ផ្នែក​ក្រមសីលធម៌​​និង​តួនាទី​សារព័ត៌​មាន​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។​

​លោក​ប៉ែន សមិទ្ឋិ ​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​និយាយថាវ​គ្គ​សិក្សា​នេះ​ឆ្លុះបញ្ចាំង​អំពី​កិច្ច​​ប្រឹងប្រែង​រួម​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​និង​មូលនិធិ​ខុនរ៉ាដ​អាដិនណៅអ៊ែរ​អាល្លឺម៉ង់​នៅ​​ក្នុង​ការជួយ​ពង្រឹង​វិជ្ជាជីវ​:​របស់​អ្នកសារព័ត៌មាន​កម្ពុជា​។ លោក​និយាយថា​“​វា​ជា​កិច្ចការ​របស់​​យើង​ដើម្បី​ធានា​អ្នកសារព័ត៌មាន​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ជាប់​រហូត​ដើម្បី​អោយ​​ពួកគេ​អាច​ទទួល​ចំណេះដឹង​ថ្មីៗ​ដែល​អាច​ធ្វើអោយ​គុណភាព​សារព័ត៌មាន​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​”​។​

​វគ្គ​សិក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​មាន​ការ​បូក​ផ្សំគ្នា​ទ្រឹស្តី​ជា​មូលដ្ឋាន​នៃវិជ្ជាជីវៈ សារព័ត៌មាន​ព្រមទាំង​បូក​បញ្ចូល​លក្ខខណ្ឌ​ចាំបាច់​ថ្មីមួយចំនួន​ទៀត​ដែ​ល​អ្នកសារព័ត៌មាន​​ត្រូវ​ចេះ​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​រាយ​ការណ័ព័ត៌មាន​ទាំង​សម្រាប់​សារព័ត៌មា​ន​បែប​ប្រពៃណី​ (​កាសែត ទូរទស្សន៍​និង​វ​ទ្យុ​) ​និង​សារព័ត៌មាន​បែប​ថ្មី ​(​វេបសាយ ប្លុក​និង​បណ្តាញ​សារព័ត៌មាន​សង្គម​ដូចជា facebook ជាដើម​)​។​

​ដូច្នេះ​នៅក្នុង​ការសិក្សា​រយៈ​ពេល​មួយ​ខែ​នេះ​សិក្ខាកាម​នឹង​ទទួល​ការបណ្តុះបណ្តាល​ដូច​​ខាងក្រោម​: ​ទ្រឹស្តី​អំពី​សមាសធាតុ​សំខាន់ៗ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​: តួនាទី​របស់​សារព័ត៌មាន តម្លៃ​នៃ​ការពិត ​ឯករាជ្យភាព ភាពត្រឹមត្រូវ ភាពមិនលម្អៀង តម្លៃ​ដំណឹង​(news worthy) ការពិនិត្យ​ផ្ទៀងផ្ទាត់ ​គោលការណ៍​សត្យានុម័ត និង​ក្រមសីលធម៌​ជាដើម​។​ - ​របៀប​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ផ្នែក​នយោបាយ សេដ្ឋកិច្ច​ - ​សង្គម​សន្តិសុខ និង​តារា​ជាដើម​។​ - ​សារព័ត៌មាន​បែប​ថ្មី​និង​អ្នកសារព័ត៌មាន​: អ្វី​ទៅ​ដែល​ហៅថា​សារព័ត៌មាន​បែប​ប​ថ្មី​?, គោលការណ៍​​នៃការ​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​, និង​បញ្ហា​ប្រឈម​ថ្មីៗ​សម្រាប់​អ្នកសារព័ត៌មាន​។ - ​ការអនុវត្ត​ជាក់ស្តែង​នៃ​ការធ្វើសេចក្តីរាយ ការណ៍​ព័ត៌មាន​។

​អ្នកសារព័ត៌មាន​ចំនួន​២០​នាក់​នឹង​ត្រូវ​ជ្រើស​ជ្រើស​សម្រាប់​ចូលរួម​នៅក្នុង​វគ្គ​សិក្សា​នេះ​។​​ នៅ​ពេល​បញ្ចប់​ការសិក្សា​ក្លឹប​អ្នកកាសែត​កម្ពុជា​នឹង​មាន​ការផ្តល់ជូន​នូវ​វិញ្ញា​ប័ណ្ឌបត្រ​បញ្ជាក់​​ការសិក្សា​។ ​អាស​ស្រ័យ​ដូច្នេះ​សិក្ខាកាម​ទាំង​អ​ស់​នឹង​តម្រូវ​អោយ​
មាន​វត្តមាន​យ៉ាង​ទៀងទាត់​​នៅក្នុង​ការសិក្សា​នេះ​៕

ដោយ : បញ្ញវន្ត

លោក​គង់ គាំ​កោះប្រជុំ​រឿង​អនុវត្ត​គោលការណ៍​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ

ភ្នំពេញ​: លោក សម រង្ស៊ី មិន​អាច​ចូល​ក្នុង​ប្រទេស​បាន លោក​គង់ គាំ​អនុប្រធាន​គណបក្ស​សម រង្ស៊ី​បាន​កោះប្រជុំ​សមាជិក​គណៈកម្មកា​រនា​យក​ជា​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃទី ​២៥​ មករា ឆ្នាំ​២០១១​។ 

​គឺជា​កិច្ចប្រជុំ​ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់​ពីរ​គឺ​ទី​១-​ផ្សព្វផ្សាយ​ពី​លទ្ធផល​កិច្ចប្រជុំ​រវាង​លោក សម រង្ស៊ី ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន និង​ទី​២​និយាយ​ពី​សំណើរ​សុំ​អនុវត្ត​គោលការណ៍​ផ្លាស់ប្តូរ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​។​

​តាម​គម្រោង គណៈអចិន្ត្រៃយ៍​គណបក្ស​សមរង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក គង់ គាំ ត្រូវ​វិល​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​ភ្នំពេញ​វិញ​នា​ម៉ោង ៧ យប់​ថ្ងៃ​ទី​២៤​មករា​នេះ​។​

​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សមរង្ស៊ី បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២៤​មករា​ថា នៅ​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១ វេលា​ម៉ោង ៩ ព្រឹក គណបក្ស​សមរង្ស៊ី​នឹង​ធ្វើ​សន្និសីទ កាសែត ស្តីពី លទ្ធផល​កិច្ចប្រជុំ​លោក​ប្រធាន​សម​រង្ស៊ី ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

​លោក សមរង្ស៊ី បាន​អំពាវនាវ​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ដែល​តវ៉ា​រឿង​អាណត្តិ​តំណាងរាស្ត្រ​ចូលរួម​ប្រជុំ ដើម្បី​ដោះស្រាយ​ដោយ​ការយោគយល់​ក្នុង​ការពង្រឹង​គណបក្ស​ប្រឆាំង ដែល​កំពុងតែ​ជួប​ការលំបាក​នាពេលនេះ​។​

​កិច្ចប្រជុំ​រវាង​គណៈកម្មកា​រនា​យក​នឹងធ្វើ​នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១ ដឹកនាំ​ដោយ​លោក គង់ គាំ​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ១៥ រូប ជាមួយ​លោក​ប្រធាន​សម​រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៤​មករា ឆ្នាំ​២០១១​។​

​ចំណែក​លោក កែ​ត ឃី បេក្ខជន​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​នាយក​នៃ​គណបក្ស​សមរង្ស៊ី​បាន​អះអាង​នៅ​រសៀល​ថ្ងៃទី​២៤​មករា​ថា ក្រុម​បេក្ខជន​តំណាងរាស្ត្រ​រង់ចាំ​មើល​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​នាយក​នា​ព្រឹក​ថ្ងៃ​ទី​២៥​មករា ថា​តើ​លោក​ប្រធាន​សម​រង្ស៊ី បាន​សម្រេចចិត្ត​បែបណា​លើ​គោលការណ៍​ធ្វើ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​នោះ​។​

​ម្យ៉ាងទៀត ញ្ញា​ត្តិត​វ៉ា​ទៅកាន់​លោក​ប្រធាន​សម​រង្ស៊ី ក្នុង​ពេល​លោក​ជួបប្រជុំ​ជាមួយ​គណៈ​អចិន្ត្រៃយ៍​នៅ​ហ្វីលីពីន​នោះ ក៏​គ្រាន់តែ​ជាការ​ក្រើនរម្លឹក ចំពោះ​សេចក្តី សម្រេចចិត្ត​របស់​លោក​ប្រធាន ព្រោះថា អ្នក​នៅ​ក្នុង​ប្រទេស មិន​ងាយ​នឹង​បាន​ជួប​ជាមួយ​លោក​ប្រធាន​ឡើយ​។​

​លោក កែ​ត ឃី ជា​ក្រុមការងារ​ក្នុង​ខេត្ត​កំពង់ធំ ហើយ​ដែល​ត្រូវ​ទទួល​សិទ្ធិ​ឡើង​ធ្វើ​តំណាងរាស្ត្រ​ជំនួស​លោក ម៉ែន សុថា​វ​រិន្ទ្រ​។ លោក កែ​ត ឃី បាន​ចុះហត្ថលេខា​លើ​ញ្ញា​ត្តិ​ជាមួយនឹង​បេក្ខជន​តំណាងរាស្ត្រ ៧ រូប​ផ្សេងទៀត ដើម្បី​សុំ​ឱ្យ​លោក​សម រង្ស៊ី​អនុវត្ត​គោលការណ៍​ធ្វើ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ តាម​ការសន្យា​៕
 
ដោយ : លីហូវ

ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ​២​ខ្សែ​គ្រោង​បើក​ការដ្ឋាន​សាងសង់​

ភ្នំពេញ: ​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរ​ផង​និង​បញ្ចៀស​គ្រោះថ្នាក់​ដោយ​យថាហេតុ​ជាថ្មីទៀត ហើយ​បើតាម​ប្រភពពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១១ នេះ​ថាបើ​មិនមាន​ការប្រែប្រួល​កម្មវិធី​ទេនោះ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១១ ខាងមុខនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក ជំទាវ​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​នាគ​ភ្លោះ​២​ខ្សែ​ចេញចូល​កោះ​ពេជ្រ​បន្ថែម ២​ខ្សែ  

​​ក្រោយពី​ធ្វើការ​ប្រជុំពិភាក្សា​ជាច្រើនលើក​លើ​គម្រោង​ស្ថាបនា​ស្ពាន​បន្ថែម​ពីរ​ទៀត​ដែល​ភ្ជាប់​ពី​តំបន់​កោះ​ពេជ្រ​មក សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន នោះ សាលា​រាជធានី​បានទទួល​ការឯកភាព​ដ​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើ Design និង​ទីតាំង​ស្ថាបនា​ស្ពាន​ភ្លោះ​ដោយមាន​បង្កាន់ដៃ​រូប​នាគ​ហើយ​។ ស្ពាន​ភ្លោះ​ដែល​នៅ​ប៉ែក​ខាងជើង​នៃ​ស្ពាន​ពេជ្រ​នេះ​ជា​ស្ពានបេតុង​អារ​មេមាន​ប្រវែង​បណ្តោយ​១០១​ម៉ែត្រ ទទឹង ១២​ម៉ែត្រ មាន​ក្បាល​នាគ​នៅ​ដើម និង​ចុងស្ពាន ដោយមាន​បង្កាន់ដៃ​ជា​រាងខ្លួន​នាគ មាន​កម្ពស់ ១.០៥​ម៉ែត្រ​។ ស្ពាន​នីមួយៗ ជា​ស្ពាន​ឯកទិស ដែល​ស្ពាន​ទី​១ សម្រាប់​រថយន្ត ៣​ខ្សែ ក្នុងទិសដៅ​ចេញពី​ផ្លូវ​ផ្នែក​ខាងត្បូង​ជាប់ សួន​សម្តេច ហ៊ុន សែន ចូលមក​កោះ​ពេជ្រ ឯ​ស្ពាន​ទី​២ សម្រាប់​រថយន្ត ៣​ខ្សែ ក្នុងទិសដៅ​ចេញពី​កោះ​ពេជ្រ​ឆ្ពោះទៅ ផ្លូវ​ផ្នែក​ខាងជើង​ជាប់​សួន​សម្តេច ហ៊ុន សែន វិញ​។ ស្ពាន​នេះ​នឹងត្រូវ​ក្រុមហ៊ុន​វិនិយោគ​ទន់​អណិកជន​កម្ពុជា “OCIC”​ធ្វើការ​ស្ថាបនា​ដោយ​ប្រើប្រាស់​ថវិកា​ក្រុមហ៊ុន​ប្រមាណ ២,៥៥៥,០៩០ USD ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​ប្រើប្រាស់​រយៈពេល ០៩​ខែ ក្នុងការ​សាងសង់​។ 

សាលា​រាជធានី​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ខាងលើ​នឹង​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ភ្លោះ នេះ នៅ​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០១១​ខាងមុខនេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន និង លោកជំទាវ​។  គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១០ នេះ​សាលា​រាជធានី​ភ្នំពេញ​និង ក្រុមហ៊ុន​កោះ​ពេជ្រ បាន​សហការគ្នា​និមន្ត​ព្រះសង្ឃ​ចំនួន ៧​អង្គ ធ្វើ​ពិធីសែនក្រុងពាលី​នៅលើ​កោះ​ពេជ្រ​ត្រង់​ខាងកើត​គល់ស្ពាន​ពេជ្រ​ទៅតាម​ជំនឿ​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​បើក​ឱ្យ​ដំណើរការ​ជាថ្មី​ឡើងវិញ ស្ពាន​ពេជ្រ​ក្រោយពី​បិទ​អស់​រយៈពេល ១៦​ថ្ងៃ បន្ទាប់ពី​មាន​កើត​ឧបទ្ទវហេតុ​កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ បណ្តាល​មាន​អ្នកស្លាប់​ចំនួន ៣៥៣​នាក់ និង​រងរបួស​៣៩៤​នាក់​។​គួរ​បញ្ជក់​ដែរ​ថា​ស្ពាន​កោះ​ពេជ្រ​បន្ទាប់ពី​បើក​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ឡើងវិញ​ជា​លើកដំបូង​ពេលនោះ​លោក កែប ជុតិមា បាន​អះអាងថា ដោយ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន សាលា​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​ថ្មី​២​ខ្សែ​បន្ថែមទៀត​ជាប់​ស្ពាន​ពេជ្រ​ចាស់​អម​សងខាង​សួនច្បារ សម្តេច​តេ ជោ​ហ៊ុន សែន និង​សង់​ស្តូប​គោរព វិញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ស្លាប់​នៅលើ​ស្ពាន​ពេជ្រ​នៅត្រង់​គល់ស្ពាន​ផ្នែក​ខាងជើង ត្រើយ​ខាងលិច ។​មន្ត្រី​ជំនាញ​បាន​អះអាងថា​ស្ពាន​ថ្មី ២​ខ្សែ​ដែល​គ្រោង​ធ្វើការ​សាងសង់​ថ្មី​នេះ ១​ខ្សែ ទំហំ ១២​ម៉ែត្រ​ទទឹង​និង​បណ្តោយ​ប្រវែង ១០១​ម៉ែត្រ​ដដែល​៕

ដោយ : សេរី

ប៉េអឹម​១៥០០​នាក់​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ការពារ និង​ខេត្ត​ភាគ​ឥសាន​

ភ្នំពេញ​: ​កម្លាំង​ប៉េអឹម​ប្រមាណ​១៥០០​នាក់ រួមមាន​កម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​ប៉េអឹម​ខេត្ត កំពង់ចាម ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី និង​ខេត្ត​មួយចំនួនទៀត បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃ ឈើ​នៅ​តំបន់​ដែន​ជម្រក សត្វ​ស្នួល និង​តំបន់​បរិស្ថាន​ជុំវិញ​នោះ​។​

​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ឱ្យដឹងថា កម្លាំង​ប៉េអឹម​រាប់រយ​នាក់​បាន​ចុះ​ទៅ​កាន់​ទីរួមស្រុក​ស្នួល ខេត្ត​ក្រចេះ តាំង​ព្រលឹម​ថ្ងៃទី ២៣ ខែ​មករា​ឆ្នាំ​២០១១​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ការចុះ​បង្ក្រាប បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្នួល​។​

​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​អាច​នឹង​ប្រើ​កម្លាំង​រហូតដល់​១៥០០​នាក់​មកពី​ខេត្ត​ជុំវិញ​តំបន់​ខាងលើ​ដើម្បី​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​​បរិស្ថាន និង ដែន​ជម្រក​សត្វ​ដែល​មាន​ព្រំប្រទល់​បួន​ខេត្ត​ជាប់​គ្នា​គឺ​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី​។ ប្រភព​ឱ្យ​ដឹងថា កម្លាំង​ទាំងនោះ​ដឹកនាំ​ដោយ​កម្លាំង​ប៉េអឹម​ការិយាល័យ​ប្រឆាំង​បទល្មើស​​ព្រហ្មទណ្ឌ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

 ដោយឡែក កម្លាំង​ប៉េអឹម​កំពង់ចាម​ចំនួន​១០០​នាក់ បាន​បញ្ជូន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​។ កម្លាំង​ដែល​បញ្ជូន​ទៅ​ចូលរួម​ទាំ​១០០​នាក់​ត្រូវបាន មេ​បញ្ជារ​ការ​របស់​ពួកគេ​ដក​យក​ទូរស័ព្ទ​ដៃ​ទាំង​អស់​ដោយ​មិនឱ្យ​មាន​ការទាក់ទង​ទៅ​ខាងក្រៅ លើកលែង​តែ​មេ​បញ្ជ​ការដែល​ដឹកនាំ​កម្លាំង​ទាំង​១០០​នាក់ តែ​ម្នាក់​ប៉ុណ្ណោះ ដែល​មាន​ទូរស័ព្ទដៃ សម្រាប់​ទទួល​តែ​បញ្ជារ​តែប៉ុណ្ណោះ​។​

​ប្រភព​ពី​ស្រុក​ស្នួល​បានឱ្យដឹងថា រហូតមក​ដល់​ល្ងាច​ថ្ងៃទី​២៤ ខែ​មករា នេះ​កម្លាំង​ប៉េអឹម​ប៉េអឹម​ផ្ទៃ​ប្រទេស​បាន​បន្ត​រុករក​ក្នុង​តំបន់​ព្រៃ​ជ្រៅ ក្នុង​តំបន់​ការពារ​បរិស្ថាន ដើម្បី​ធ្វើ​ការបង្ក្រាប​ដល់​ឬ​សគល់​តែម្តង​៕
 
ដោយ : សម្បត្តិ

គ្រូពេទ្យ​និង​អ្នកកាសែត​រួម​គ្នា​បង្កើត​វេបសាយ​សុខភាព​និង​វេជ្ជសាស្ត្រ​

ភ្នំពេញ​: គ្រួ​ពេទ្យ​និង​អ្នកកាសែត​បាន​សម្រេចចិត្ត​បង្កើត​វេបសាយ​ www.health.com.kh ក្នុង​បំណង​ផ្តល់​ព័ត៌មាន​អំពី​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​និង​អប់រំ​សុខភាព​​ដើម្បី​បម្រើ​ផល ប្រយោជន៍​សុខភាព និង​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន នាយក​គ្រប់គ្រង​វេបសាយ​សុខភាព​នេះបាន​និយាយថា​
​វេប​សាយនេះ​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​គោលបំណង​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវការ​
​ធនធាន​វេជ្ជសាស្ត្រ​និង សុខភាព ជា​ភាសា​ខ្មែរ​ដែល​ទាំង​គ្រូពេទ្យ​និង​សាធារណជន​អាច​​ទទួលបាន​តាមរយ​:​វេបសាយ ww.health.com.kh​។ 

​លោក​និយាយថា​បំណង​របស់​ក្រុម​គ្រូពេទ្យ និង​អ្នកសារព័ត៌មាន​ដែល​ចូលរួម​ចំណែក​នៅក្នុង​​ការបង្កើត​វេប​សាយនេះ​គឺ​ជំរុញ​ទស្សនវិជ្ជា​”​សុខភាព​សម្រាប់​ទាំងអស់គ្នា​” តាមរយ​:​ការផ្តល់​ព័ត៌មាន​សុខភាព ដែល​ត្រឹម ត្រូវ តាម លក្ខណ​:​បច្ចេកទេស​វេជ្ចសាស្ត្រ​ជូន​ដល់​ប្រជាជន​កម្ពុជា​។​

​ក្រុម​គ្រូពេទ្យ​ដែល​ចូលរួម​នៅ​ក្នុង​វេបសាយ​នេះ​សុទ្ឋតែ​បាន​ទទួល​ការបណ្តុះបណ្តាល​នៅ​ប្រទេស​បារាំង ប្រទេស​បែ​ល​ហ្សិ​ច ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​វៀតណាម​ជាដើម​។​

​គ្រូពេទ្យ​ដែល​ចូលរួម​នៅក្នុង​ការបង្កើត​វេប​សាយនេះ​រួមមាន​លោក​វេជ្ជបណ្ឌិត​ងួន សេ​រ័ត្ន ដែល​​ក៏​ជា​អ្នកនិពន្ឋ​របស់​កាសែ​ត​រស្មី​កម្ពុជា លោក​វេ​ជ្ជ​បណ្ឌិតស៊ិ​កធីរ​:​ដែល​ទទួល​ការបណ្តុះបណ្តាល​​ផ្នែក​វះកាត់​ពី​កូរ៉េខាងត្បូង លោក​វេជ្ជបណ្ឌិត​លឹម វណ្ណ​និត គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​កុមារ​ដែល​​ទទួល​ការបណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ Nantes University​ប្រទេស​បារាំង ​លោក​វេជ្ជបណ្ឌិត​ងូវ បូរ៉ា ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​សុខភាព​សាធារណ​:​នៅ​ប្រទេស​​បែ​ល​ហ្ស៊ិ​ច​និង​លោក​វេជ្ជបណ្ឌិត​ម៉ែន​បញ្ញា​រតន៍​ដែល​មាន​បទពិសោធន៍​ជាច្រើន​ទាក់ទង​នឹង​​ការព្យាបាល​ជំងឺ​អេដស៍ និង​ការព្យាបាល​សម្រន់​ការឈឺចាប់​ជាដើម​។​

​គ្រួ​ពេទ្យ​ទាំងអស់​នេះ​នឹង​ចូលរួម​ចំណែក​ត្រួតពិនិត្យ​និង​សរសេរ​អត្ថបទ​សុខភាព​និង​វេជ្ជសាស្ត្រ​​តាម​ជំនាញ​របស់​ពួកគេ​រៀងៗ​ខ្លួន​។ វេបសាយ​www.health.com.kh នឹង​មាន​ផ្តល់​ព័ត៌មាន​គ្រប់​​ប្រភេទ​ទាក់ទង​នឹង​ជំងឺ​ទូទៅ​ការអប់រំ​សុខភាព​ផ្លួវភេទ​ការអប់រំ​សុ​ខ​ភាព​ទូទៅ​សម្រាប់​បុរស ស្ត្រី យុវវ័យ​និង​កុមារ​។​

​ការថែរក្សា​សម្រស់​និង​របៀប​ជួយសង្គ្រោះ​មនុស្ស​នៅក្នុង​ពេល​អាសន្ន​ក៏​ជា​ប្រធានបទ​ដែល​នឹង​​ធ្វើការ​ផ្សព្វផ្សាយ​តាមរយ​:​វេបសាយ​នេះ​ផង​ដែរ​។​ក្រៅពី​នេះ​វេបសាយក៏​នឹង​មានផ្ត​ល់​ជូន​ផង​ដែរ​​អំពី​របកគំហើញ​ថ្មីៗ​ផ្នែក​សុខភាព​និង​វេជ្ជសាស្ត្រ​ដែល មាន​ប្រយោជន៍​ទាំង​សម្រាប់​គ្រូពេទ្យ ​និស្សិត​ពេទ្យ​និង​សាធារណជន​ទូទៅ​។​

​លោក​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន និយាយ​ថា​ការបង្កើត​វេបសាយ​នេះ​គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​សុខភាព និង​វេជ្ជសាស្ត្រ ដែល​ត្រឹមត្រូវ និង​មាន​ប្រយោជន៍​សំខាន់​ជូន​ដល់​ប្រជាជន​។​ហេតុដូច្នេះ​ហើយ​​បានជា​វេបសាយ​នេះ​មាន​គ្រូពេទ្យ​ជំនាញ​ចូលរួម​ត្រួតពិនិត្យ​ខ្លឹមសារ​ទាំងអស់​។​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គ្រូពេទ្យ​មួយ​ក្រុម​រួម​ជាមួយនឹង​អ្នកកាសែត​រួម​គ្នា​បង្កើត​វេបសាយ​សុខភាព​​ដ៏​មាន​សារសំខាន់។

​លោក​បាន​និយាយ​បន្ថែមទៀតថា​គោលបំណង​របស់​យើង​គឹ​ប្រមូល​គ្រូពេទ្យ​អោយ​បាន​ច្រើន​ដើម្បី​ចូលរួម​ផ្តល់​ព័ត៌មាន​សុខភាព​ត្រឹមត្រូវ​ជូន​ដល់​ប្រជាជន​កម្ពុជា​ដោយ​សង្ឃឹមថា​នៅពេលដែល​ពួកគេ​ទទួលបាន​ព័ត៌មាន​កាន់តែ​ច្រើន​ពួកគេ​នឹង​កាន់តែ​មាន​សុខភាព​ល្អ​និង​កាត់បន្ថយ​ការចំណាយ​មិន​ចាំបាច់​សម្រាប់​សុខភាព​។

​គ្រូពេទ្យ​ផ្សេងទៀត​នឹង​ត្រូវបាន​ស្វាគមន៍​អោយ​ចូល​រួមវិភាគទាន​នៅក្នុង​ការសរសេរ​អត្ថបទ​សុខភាព​សម្រាប់​រការ​ផ្សព្វផ្សាយ​តាមរយ​:​វេបសាយ​www.health.com.kh​៕

ដោយ : សម្បត្តិ

លោក​ថាច់ សាង​អំពាវនាវ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោមគាំទ្រ​សម្តេច​ហ៊ុន សែន

ភ្នំពេញ​: ​អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​ថាច់ សាង បាន​អំពាវនាវ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​សេចក្តីអំពាវនាវ​នេះ​បាន​ធ្វើឡើង​តាមរយៈ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃ​ទី​២៣​មករា​ឆ្នាំ​២០១១ ដែលមាន​ហត្ថលេខា​របស់​លោក​ថាច់ សាង​។ សារលិខិត​ដែលមាន​ពីរ​ទំព័រ​មាន​សេចក្តី​ថា ដើម្បី​ស្ថិរភាព​សង្គម និង​ភាព​គង់វង្ស​នៃ​សន្តិភាព លោក​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម និង​ខ្មែរ​រួម​លោហិត​ទាំងអស់​ផ្តល់​ការគាំទ្រ​ដល់​សម្តេច​ហ៊ុន សែន និង​លោកជំទាវ​ដែល​តែងតែ​គិតគូរ​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ 

​លោក​ថាច់ សាង​បាន​ហៅ​សម្តេច​ហ៊ុន សែន​ថា​ជា​វីរៈ​ដ៏​ឆ្នើម​ដែល​មាន​ការគាំទ្រ​ពី​មហា​ប្រទេស ចិន វៀតណាម​និង ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​សាកលលោក​ទាំងមូល​។ លោក​អះអាង​ថា​សម្តេច​ហ៊ុន សែន​កំពុង​រុញច្រាន​សេចក្តី​ទុក្ខព្រួយ និង​សោកនាដកម្ម​ទាំងឡាយ​ឱ្យ​ចាកចេញ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​។ 

​ក្នុង​បរិបទ​នេះ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បញ្ឈប់​ជ​បន្តា​ន់​នូវ​គំនិត​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​ហ៊ុន សែន​។ គេ​មិនដឹងថា​ឥឡូវនេះ​លោក​ថាច់​សាង​នៅទីណា​ទេ ប៉ុន្តែ ក្នុង​លិខិ​ត្តអំពាវនាវ អតីត​តំណាងរាស្ត្រ​ជនជាតិ​ខ្មែរ​ក្រោម​សញ្ជាតិ​អាមេរិក​រូប​នេះ​បាន​ចុះហត្ថលេខា​នៅ​ភ្នំពេញ​។​៕

ដោយ : រតនា

ក្រសួង​វប្បធម៌​កម្ចេច​វីស៊ីឌី និង​ឌី​វី​ឌី​ខុសច្បាប់​ជាង​២៥​ម៉ឺន​បន្ទះ​

ភ្នំពេញ​: ពិធី​កម្ទេច VCD និង DVD ព្រមទាំង​ឧបករណ៍​ថតចម្លង​ខុសច្បាប់​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​២៤​មករា​នេះ​នៅក្នុង​បរិវេណ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

VCD និង DVD ដែល​ត្រូវ​កិន​កម្ទេច​ចោល​នៅ​ថ្ងៃនេះ​មាន​ចំនួន​ជាង​២៥​ម៉ឺន​បន្ទះ​ដែលជា​ខ្សែ​វីដេអូ ខារ៉ាអូខេ និង​រឿង​អាសអាភាស​ខុសច្បាប់​ដែល​សមត្ថកិច្ច​រឹបអូស​បាន​នៅក្នុង​ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង​កាល​ពី​ក្នុង​អំឡុង​ឆ្នាំ​២០១០​កន្លងទៅ​នៅក្នុង​៧​ខេត្ត ក្រុង​ទូទាំង​ប្រទេស​គឺ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ចាម សៀមរាប បាត់ដំបង និង​កំពត​។​

​ពិធី​កម្ទេច​ដោយ​កិន​នឹង​រ៉ូឡូ​កិន​ថ្ម​បាន​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​ក្រសួង​វប្បធម៌ និង​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃ​ក្នុង​ក្រសួង​មហាផ្ទៃ​ដែល​បាន​សហការ​គ្នា​បង្ក្រាប​ VCD និង DVD ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​៕

ដោយ : រតនា

តុលាការ​ខ្មែរក្រហម នឹង​បើក​សវនាការ​ពាក្យស្នើសុំ​ដោះលែង នួន ជា និង ខៀវ សំផន នៅ​ថ្ងៃ​ទី​៣១​មករា

ភ្នំពេញ: អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម នឹង​បើក​សវនាការ​ជា​សាធារណៈ​ដោយ​ផ្ទាល់មាត់ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១ លើ​ពាក្យ​ស្នើសុំ​បន្ទាន់​ឲ្យ​ដោះលែង​លោក នួន ជា និង លោក ខៀវ សំផន ឲ្យនៅ​ក្រៅ​ឃុំ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​

​    ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៤​មករា ឆ្នាំ​២០១១ បានបង្ហាញ​ថា សវនាការ​ពាក់ព័ន្ធ​នឹង​ពាក្យស្នើសុំ​បន្ទាន់​ឲ្យ​ដោះលែង​លោក នួន ជា នៅ​ក្រៅ​ឃុំ នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មករា ឆ្នាំ​២០១១ វេលា​ម៉ោង ៩ និង ៣០ នាទី​។ ចំណែក​នៅ​ម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃ​ដដែល ជា​សវនាការ​ពាក់ព័ន្ធ​នឹង​ពាក្យ​ស្នើ​សុំ​របស់​លោក ខៀវ សំផន ដើម្បី​នៅក្រៅ​ឃុំ​។​
​    ​ពាក្យ​ស្នើសុំ​ឲ្យ​ដោះលែង​អតីត​មេ​ខ្មែរក្រហម លោក នួន​ជា អតីត​ប្រធាន​រដ្ឋសភា និង​លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម ដោយសារ​តែ​ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ យល់ថា ការបន្ត​ឃុំខ្លួន​អតីត​មេ​ខ្មែរក្រហម​ខ្ពស់បំផុត​ទាំង​ពីរ​រូប ហួស​រយៈពេល​កំណត់​។​
​    ​ការកំណត់ ក្នុង​ការឃុំ​ខ្លួន​អតីត​មេ​ខ្មែរក្រហម ដើម្ប​រង់ចាំ​ការកាត់ទោ​ស គឺ​តុលាការ មាន​សិទ្ធិ​ដាក់​ឃុំ តែ​ពេល ៣ ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ការចាប់​ឃុំខ្លួន​។ លោក ខៀវ​សំផន ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១៩​វិច្ឆិកា ឆ្នាំ​២០០៧​។ រីឯ​លោក នួន ជា ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០០៧​។​
​    ​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​លើកឡើង​ថា សវនាការ​សាធារណ ដោយផ្ទាល់​មាត់​លើ​អតីត​មេ​ខ្មែរក្រហម​ទាំង​ពីរ នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​ក្រោយ ធ្វើឡើង​ក្រោយ​ពី​អង្គ​បុរេ​ជំនុំជម្រះ ក្នុង​តុលាការ​ខ្មែរក្រហម បាន​ចេញ​ដីកា បញ្ជូន​សំណុំរឿង ០០២ ទៅ​ជំនុំជម្រះ​។ កាលពី​ថ្ងៃ​ទី​១៣​មករា ឆ្នាំ​២០១១ អង្គ​បុរេ​ជំនុំជម្រះ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​បន្ត​ដាក់​ជនជាប់ចោទ​ទាំង ៤ រូប រួមមាន​៖ នួន​ជា អៀង​សារី អៀង​ធីរិទ្ធ និង​ខៀវ​សំផន ក្នុង​សំណុំរឿង​០០២ ក្នុង​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន រហូតដល់​ពេល​មានការ​នាំ​ខ្លួន​ពួក​គាត់ ទៅ​ជំនុំជម្រះ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​។ 
​    ​អតីត​មេ​ខ្មែរក្រហម​ជាន់ខ្ពស់ ២ រូប​ទៀត ក្នុង​សំណុំរឿង ០០២ រួមមាន​៖ លោក អៀង សារី និង​លោកស្រី អៀង ធីរិទ្ធ ក៏​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ដោះលែង​ផងដែរ​។ តែ​សវនាការ អាច​ធ្វើ​នៅ​ពេល​ក្រោយ​។​
​    ​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បន្ថែមថា ជនជាប់ចោទ​ទាំង ៤ រូប ដែល​ត្រូវបាន​ឃុំខ្លួន​បន្ត ក្នុង​សំណុំរឿង​០០២ អាច​នឹង​ត្រូវ​នាំខ្លួន ទៅ​ជំនុំជម្រះ​លើ​អង្គសេចក្តី ក្នុង​អំពើ​សម្លាប់​មនុស្ស នា​សម័យ​ខ្មែរក្រហម ក្នុង​ចន្លោះ​រយៈពេល ៦ ខែ នៅ​ដើមឆ្នាំ​២០១១​នេះ​៕​

ដោយ : លីហូវ

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​វេជ្ជសាស្ត្រ​មេគង្គ​ដើម្បី​ពង្រឹងសមត្ថភាព​វេជ្ជសាស្ត្រ​ក្នុង​តំបន់​

ភ្នំពេញ: ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​មកពី ១៥​ប្រទេស បាន​ជួបជុំគ្នា​នៅ​កម្ពុជា​ក្នុង​សន្និសីទ មេគង្គ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ការងារ​ស្រាវជ្រាវ ក៏ដូចជា​ការពារ និង​ប្រ​យុ​ទ្ឋ​ជំងឺឆ្លង​។​

​    ​ប្រទេស​ដែល​ចូលរួម​ក្នុង​សន្និសីទ​នេះ​មាន ប្រទេស​បារាំ ង ទ្បា​វ វៀតណាម ថៃ ម៉ា​ទ្បេ​ស៊ី ឥណ្ឌូនេស៊ី ឥ​ណ្ណា ហ្វីលីពីន សាំង​ហ្កា​ពួរ អូស្ត្រាលី សហរដ្ឋ​អា​មេ រិ​ក អង់គ្លេស កូរ៉េ ស្វី​ស អា​ល្លឹ​ម៉​ង់ និង​ប្រទេស​ជប៉ុន​។​

​    ​លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​មានប្រសាសន៍​ឱយដឹង​បន្ទាប់ពី​សន្និសីទ​បា​នស​ម្រាក​មួយរយៈ​ខ្លី កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ មករា​កន្លងមក​ថា សន្និសីទ​នេះ​ធ្វើ ទ្បើង​ដើម្បី​លើក​កំពស់​ចំណេះដឹង រវាង​អ្នកជំនាញ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ និង ការងារ​ស្រាវជ្រាវ​ទាក់ទង​វិស័យនេះ​ក្នុង​តំបន់ និង​ពិនិត្យ​រួមគ្នា​លើ​ការ​ថែ​រទាំ អ្នកជំងឺ​ក្នុង​តំបន់​នេះ ដែលមាន​មុខ​ជំងឺ​ស្រដៀងៗ​គ្នា​ថា អ្វីដែល​គេ​ធ្វើបាន​ជោគជ័យ និង​អ្វី​នាំឱយមាន​ភាពបរាជ័យ​ដែល ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា ទៅវិញទៅមក​រវាង​ប្រទេស​ក្នុង និង​ក្រៅ តំបន់​។ ជំងឺ​រ៉ាំរ៉ៃ​ជា​ប្រភេទ​ជំងឺមិនឆ្លង ជំងឺ​ទាំងនោះ​រួមមាន ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺ លើសឈាម​ជាដើម​។​
​    ​
​លោក​សាស្ត្រាចារ្យ​ម៉ី សាម៉ឺឌី អគ្គលេខាធិការ​កាកបាត​ក្រហម​កម្ពុជា និង​ជា​សាស្ត្រាចារ្យ មហា​បរិ​ញ្ញា​បាន​ប្រសាសន៍ថា កំរិត​សមត្ថភាព​របស់​គ្រូពេទ្យ និស្សិត​ពេទ្យ​របស់​កម្ពុជា​កាន់តែ​មាន ភាពប្រសើរ​ទ្បើង​លើ​សមត្ថភាព ដោយ​ពួកគេ​អាច​ទទួលបាន​នូវ​ការសិក្សា ការអនុវត្តន៍​លើ​សម្ភារៈ​បរិក្ខា​ពេទ្យ និង​ការវិវត្តន៍​ដ៏​ឆាប់រហ័ស​របស់​វិស័យ​វេជ្ជសាស្ត្រ បាន​យ៉ាង​ល្អប្រសើរ​បើ​ធៀប​ជា​មួ យ​ពេលដែល​លោក​រៀន ។​


​លោកស្រី​បេន​នី រី​ឆាត Penny Richards ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​មា ន​ប្រសាសន៍ថា ប្រទេស​អូស្ត្រាលី​បាន​ប្តេជ្ញាចិត្ត​យ៉ា​មុតមាំ ក្នុង​ការជួយ​កម្ពុជា​ឱយសម្រេចបាន​នូវ គោលដៅ​ទី​៤ លើ​ការកាត់បន្ថយ​មរណៈភាព​មាតា និង​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​ទី​៥ លើ​កា រ​កាត់បន្ថយ​អត្រា​មរណៈភាព​មាតា ហើយ​យើង​ជឿថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​នេះ ប្រសិនជា​បុគ្គលិក​សុខាភិបាល​នៅតាម​សេវា​សុភាព នៅក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​មាន​សម ត្ថ​ភាព​គ្រប់គ្រាន់ ហើយ​ជំនួយ​លើ​ផ្នែក​នេះ​របស់​ប្រទេស​អូស្ត្រាលី បាននិងកំពុង​ជួយ​ពង្រឹង​លើ​ការងារ​នេះ ។​

លោក​ស្ត្រី​បន្តថា បច្ចុប្បន្ននេះ​សមាមាត្រ​ជំនួយ​របស់​អូស្ត្រាលី សម្រាប់​ជួយ​ប្រទេស​កម្ពុជា កាន់តែ​រីក​ធំ​ទ្បើង ដោយ​ឆ្នាំនេះ​បាន​ជួយ​ប្រទេស​កម្ពុជា​ចំនួន​២១​លាន​ដុល្លារ លើ​ការផ្គត់ផ្គង់ និង​ព ង្រឹ​ង​ប្រ​ព័​ន្ឋ​សុខាភិបាល ក្នុងចំណោម​ទឺ​ក​ប្រាក់​សរុប​ដែល​ជួយ​មក​តំបន់​នេះ ក្នុងឆ្នាំនេះ​សរុប​ចំនួន ៥០.៣​លាន​ដុល្លារ ។​

​លោកស្រី​ Penny Richards ​បាន​បន្តថា ប្រទេស​អូស្ត្រាលី​ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង ការជួយ​ឱយ​ប្រទេស​ក្នុង​តំបន់​នេះ ដើម្បី​ធ្វើឱយ​ពួកគេ​ធ្វើ​ការផ្តល់សេវា​កាន់​តែមាន​គុណភាព ក្នុងការ​ធ្វើឱយ​ប្រសើរ​ទ្បើង​នូវ​សុខភាព​មាតា ទារក និង​កុមារ ។ នៅ​ប្រទេស​កម្ពុជា​វិញ​អូស្ត្រាលី​បាន ជួយ​រដ្ឋាភិបាល​កម្ពុជា លើ​ការពង្រឹង​សមត្ថភាព​ផ្នែក​ធនធានមនុស្ស តាម​ផែនការ​យុ​ទ្ឋ​សាស្ត្រ​រប ស់​វិស័យ​សុខាភិបាល នៃ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ជាតិ​លើ​វិស័យនេះ​សម្រាប់​ឆ្នាំ​២០០៨ ២០១៥ ៕

ដោយ : សេរី

បុគ្គលិក​កាសែត The Cambodia Daily ស្លាប់​និង​សន្លប់​ដោយសា​រគ្រឿង​ស្រវឹង

ភ្នំពេញ​: ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់​ឈ្មោះ JISSICA CLAIR THOMOPSON អាយុ ៣២ ឆ្នាំ បុគ្គលិក​កាសែត The Cambodia Daily ដែល​បាន​ស្លាប់​ក្នុង​ផ្ទះ​ជួល​កាលពី​ថ្ងៃ​ទី​២២​មករា​ត្រូវបាន​គេ​រកឃើញ​មូលហេតុ​ហើយ​។​

​លោក​ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​តាម​ទូរ​សព្ទ័​នៅថ្ងៃ​នេះ​ថា ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​ព្រោះ​តែ​បាន​ហូប​ស្រា​លាយ​ប៊ីយែ​ច្រើនពេក​។ ចំ​ណែ​ក​ឯ​បុរស​ឈ្មោះ DREW C.FOSTER ដែល​បាន​សន្លប់​នោះ​គឺ​ដោយសារ​តែ​ផឹក​គ្រឿង​ស្រវឹង​លាយ​គ្រឿងញៀន​ហួស​កម្រិត​គឺ​មិនមែន​ដោយ​សារ​ពុល​អាហារ​ឬ​ភេសជ្ជៈ​ដូច​ការ​ស្មាន​កាលពីដើម​ទី​នោះឡើយ​។​

​លទ្ធផល​នេះ​ត្រូវបាន​លោកស្នងការ​បញ្ជាក់ថា​បាន​រកឃើញ​បន្ទាប់​ពី​ការ​ធ្វើ​កោសល្យវិច្ច័យ​របស់​ប៉ូលិស​និង​ក្រុមគ្រូពេទ្យ​ជំនាញ​។​


​គួរបញ្ជាក់​ថា មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី ២២ មករា ២០១១​នេះ ដោយសារ​គេ​ប្រទះ​ឃើញ​នារី​បុគ្គលិកកាសែត​ឌឺ​ឃែម​បូឌា​ដេលី ជនជាតិ​អាមេរិកកាំង​ម្នាក់ ស្លាប់​នៅក្នុង​បន្ទប់ដេក និង​បុរស​ម្នាក់​ទៀត​មាន​លក្ខណៈ​សន្លប់​ស្តូកស្តឹង ។​

​ហេតុការណ៍​ខាងលើ​នេះ កើតឡើង​នៅក្នុង​ផ្ទះ​វិឡា​លេខ ១២ ច្រក​ផ្លូវ​លេខ ៤១​ក្រុមទី ៦១ សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន ដែល​ជា​ទីកន្លែង​បុគ្គលិក​កាសែត ឌឹឃែមបូឌា ដេលី​ជាច្រើន​នាក់​បាន​ជួល​ស្នាក់​នៅ​រួមគ្នា​។ ផ្ទះ​វិឡា​នេះ ជា​របស់​លោក​ឈួន សុធី​ដែល​បាន​ជួល​ទៅ​ក្រុមអ្នកកាសែត​បរទេស​ទាំង​នេះ​។​

​សន្តិសុខ​យាម​ផ្ទះ​បាន​ប្រាប់​ប៉ូលិស​ថាៈ ជនរងគ្រោះ​ទាំង​២​ខាងលើ បាន​ដើរលេង​ផឹកស៊ី​ជាមួយ​គ្នា​រហូតដល់់​ម៉ោង ៤​ទៀប​ភ្លឺ ទើប​ត្រឡប់​ចូល​ផ្ទះ​។ រហូតដល់​ម៉ោង ១២​និង​៣០​នាទី​ថ្ងៃ​ទី ២២ មករា ២០១១ ទើប​មាន​ការភ្ញាក់ផ្អើល​ឡើង​ដោយសារ បុគ្គលិក​ស្នាក់នៅ បន្ទប់​ផ្សេងទៀត​បាន​ឃើញ ជនរងគ្រោះ​ស្លាប់​និង​សន្លប់ នៅក្នុង​បន្ទប់ ហើយ​បាន​ហៅ​រថយន្ត​ពេទ្យ មក​នាំ​អ្នក​មាន​ជីវិត​ទៅ​កាន់​មន្ទីរពេទ្យ​៕

ដោយ : រតនា

ព្រឹទ្ធសភាបារាំងបានដឹកនាំគណប្រតិភូបំពេញ ទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ

អនុប្រធានទីមួយនៃព្រឹទ្ធសភា និងប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំងកម្ពុជា លោកស្រី Catherine Tasca បានដឹកនាំគណប្រតិភូព្រិទ្ធសភាបារាំង មួយក្រុមមកបំពេញ ទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែមករានេះ ។ ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងក្នុង គោលបំណងពិនិត្យលើលទ្ធផលនៃកិច្ច សហប្រតិប ត្តិការដែលកំពុងអនុវត្តជាមួយ ព្រិទ្ធសភាកម្ពុជាជាពិសេសក្នុងក្រប ខ័ណ្ឌនៃបណ្តាប្រទេសដែលនិយាយភាសាបារាំង ហៅថា ហ្វ្រង់កូហ្វូនី ។ តាមការជូនដំណឹងរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឲ្យដឹងថាលោកស្រី Catherine នឹងចូលរួមក្នុងសិក្ខាសាលាមួយស្តីពីការងារនិតិកម្ម ការពិនិត្យ ការអនុវត្តច្បាប់និងសកម្មភាពក្នុងមូលដ្ឋាន នៅថ្ងៃទី២៤ខែមករានេះ ដែលមានការចូលរួមពីសមាជិក ព្រឹទ្ធសភាកម្ពុជាផងដែរ។ ក្រៅពីនោះលោកស្រី នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបសវនាការជាមួយសម្តេច ជាស៊ីមប្រធានព្រឹទ្ធសភា លោក ងួន ញ៉ិល ប្រធានទីមួយរដ្ឋសភានិងសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ។ ក្រៅពីនោះលោកស្រី Catherine នឹង អញ្ជើញទៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនិងជួបជាមួយ អភិបាលខេត្តសៀមរាប លោក ស៊ូភីរិន្ធ រួមទាំងទស្សនាសាលារៀនភាសាបារាំង និងថ្នាក់ដែលមានបង្រៀនពីរភាសាផងដែរ ។

ពិធី​បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សង្កែ

បាត់ដំបង​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នំា​២០១១​ក្នុង​បរិវេណ​សាលា​បក្ស​ស្រុក​សង្កែ​បាន​រៀប​ចំ​ពិធី​បញ្ចូល​សមាជិក​ថ្មី​នៅ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ការ​ប្រារព្ធ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់​វិល​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​។
ពិធី​នេះ​ក្រោម​អធិបតី​ភាព​លោក​ ឡោក​ ហ៊ួរ​ នាយក​រង​ទី​១​ខុទ្ទកាល័យ​ព្រឹទ្ធ​សភា​និង​ជា​ប្រធាន​ក្រុម​ទី​ប្រឹក្សា​ជំនួយ​ការ​សម្ដេច​ធម្មពោធិសាល​ ជា ​ស៊ី​ម​​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​សង្កែ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ទាំង​១០​និង​សមាជិក​សមាជិកា​ដែល​សុំ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​បក្ស​ថ្មី​មាន​ចំនួន​៧៨៨​នាក់​ព្រម​ទាំង​សមាជិក​ចាស់​ចំនួន​២០០​នាក់​ផង​ដែរ​។
ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​ ឡោក​ ហ៊ួរ ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​សង្កែ​បាន​មាន​ប្រសាសន៍​ថា​ប្រធាន​ក្រុម​ថ្នាក់​ឃុំ​ទាំង​អស់​ត្រូវ​ព្យាយាម​ឧស្សាហ៍​ចុះ​ពង្រឹង​អោយ​ដល់​មូលដ្ឋាន​ដើម្បី​អោយ​ប្រជា​ពលរដ្ឋ​មាន​ការ​ជឿ​ជាក់​និង​មាន​ទំនុក​ចិត្ត​លើ​គណបក្ស​ប្រជាជន​ពិសេស​ត្រូវ​អោយ​ដឹង​អំពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​និង​ទទួល​យក​ការ​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ​ថា​តើ​ពួក​គាត់​ត្រូវ​ការ​អ្វី​ខ្លះ​សម្រាប់​សហគមន៍​ដែល​ពួក​គាត់​រស់​នៅ​រាល់​ថ្ងៃ​៕
និយមរ័ត្ន


សម្រង់ព័ត៌មានក្នុងវេទិកាបញ្ញាជនរបស់ទូរទស្សន៍ CTN រវាង លោក បណ្ឌិត ឈឹម ផលវរុណ ជាមួយ លោក ជុំ កុសល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១



លោក ជុំ កុសល
សំណួរ៖ លោក​ ប្រែដ អាដាម ដែលជានាយកអង្គការ Human Right Watch ទទួល​បន្ទុក​​កិច្ច​ការ​​សិទ្ធិមនុស្សនៅអាស៊ីប៉ាស៊ីហ្វិក បានលើកចំៗសំដៅមកលើប្រមុខ​នៃរាជរដ្ឋា​ភិបាល​​កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាការដឹកនាំប្រទេស​យូរទៅ​ធ្វើឲ្យ​មាន​អំណាច​ផ្តាច់ការ​ មិនគោរពសិទ្ធមនុស្ស ហើយ សុំឲ្យចុះចេញពីតំណែង និងរៀបចំ​បោះ​ឆ្នោត​​ជាថ្មី​ឡើង​វិញ ឲ្យមានលក្ខណៈសេរីយុត្តិធម៌ និងការដឹកនាំយូរទៅ​ធ្វើឲ្យគណបក្សប្រឆាំង​កាន់​តែ​ចុះ​ខ្សោយ​ជាដើម។ស្របពេលនេះដែរជាមួយនឹងព្រឹត្តិការណ៍នៅប្រទេស ទុយនេស៊ី ក៏​មាន​អ្នក​វិភាគនយោបាយនៅក្រៅប្រទេសមួយចំនួននោះ​បានលើកយកបញ្ហានេះមកផ្សព្វ​ផ្សាយ​ថា​ឲ្យកម្ពុជាមើលគំរូនៅប្រទេស ទុយនេស៊ី ដែលទិដ្ឋភាពនេះគឺមានការផ្ទុយគ្នាស្រឡះ​ពីកម្ពុជា។​ទាក់ទង​នឹង​បញ្ហានេះតើលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-បាទ សូមអរគុណ រឿងបុគ្គលដែលជាជនបរទេសទោះបីជាខ្លួនពាក់ផ្លាកជាអង្គការសិទិ្ធ​មនុស្ស​អ្វីក៏ដោយ អ្នកទាំងនោះមិនមែនជាអ្នករែកពន់ នូវការទទួលខុសត្រូវ និងសុខទុក្ខ​របស់​ប្រជា​ពលរដ្ឋខ្មែរនោះទេ ហើយប្រជាពលរដ្ឋខ្មែរបានចាត់ទុកនូវទស្សនៈរបស់លោក ប្រែដ អាដាម នេះគឺជាទស្សនៈគ្មានសុភវិនិច្ឆ័យ និងគ្មានឧត្តមគតិសម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ គឺគ្រាន់តែជាទស្សនៈនៃការស្អប់រាជរដ្ឋាភិបាល ស្អប់ប្រជាជនខ្មែរ និងកាន់ជើងចំពោះគណបក្ស​ប្រឆាំង​តែប៉ុណ្ណោះ។លោកប្រែដ អាដាម និងសហសេវិករបស់គាត់គឺមិនដែលឲ្យតម្លៃដល់កម្ពុជា​តាំងពីដើមមកម្លេះ។គាត់មិនបានជួយអ្វីដល់ប្រជាពលរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញ គាត់គ្រាន់​តែ​បាន​ចូលរួមអូសទាញពួកវង្វេងមួយចំនួន ឲ្យប្រឆាំងនឹងភាពរីកចម្រើនរបស់រដ្ឋាភិបាលទៅវិញ។ អ្នកដែលចូលរួមជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋគឺមានតែគណបក្សប្រជាជនកម្ពុជាទេ គឺ​យើង​បានជួយប្រជាជនតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មក​។
-ហេតុអ្វីបានជាលោក ប្រែដ អាដាម  និងក្រុមគណបក្សប្រឆាំងមិនទទួលស្គាល់​នូវ​សុភវិនិច្ឆ័យ​នៃភាពរីកចម្រើននៅកម្ពុជា ពីព្រោះគាត់មិនមែនជាអ្នកសិទ្ធិមនុស្សទេ នេះគឺខ្ញុំហ៊ាន​អះអាង។កន្លងមកការវិនិច្ឆ័យនូវសិទ្ធិមនុស្សរបស់គាត់តាមបែបទស្សនវិជ្ជាគឺមិនមាននិយាយអំពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហមនោះទេ។បើសិនជាអ្នកណាក៏ដោយដែលគិតថាខ្លួនជាអ្នកសិទ្ធិមនុស្សគឺខ្លួនត្រូវហ៊ានទទួលស្គាល់ និងហ៊ានឲ្យតម្លៃនូវការរស់ឡើងវិញ​នៃ​ប្រជាជាតិខ្មែរ។
-ឥឡូវនេះដោយសារតែគាត់ចង់ឲ្យគណបក្សប្រឆាំងដ៏គ្មានសមត្ថភាពនោះ​មកដឹកនាំ​ប្រ​ទេសឲ្យរលត់រលាយ នៅពេលដែលប្រជាពលរដ្ឋខ្មែរមិនគាំទ្រគណបក្សប្រឆាំងផង ហើយ​ប្រជា​ជន​កាន់តែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនទៅៗនោះ បានធ្វើឲ្យពួក​គេ​ក្តៅ​ក្រហាយណាស់។ដូច្នេះគណបក្សប្រឆាំង ក្រុមអង្គការប្រឆាំង និងជនបរទេសឯកជន​ដែល​ប្រឆាំង​នោះ គេមិនសប្បាយចិត្តនឹងការដឹកនាំរបស់រាជរដ្ឋភិបាល គេមិនសប្បាយចិត្តនឹង​ប្រជា​ពល​រដ្ឋដែលមិនព្រមបោះឆ្នោត​ផ្លាស់ប្តូរឲ្យពួកក្រុមនិន្នាការប្រឆាំងរបស់គេ​បាន​ដឹក​​នាំប្រទេស។​ពួកគេបានចោទប្រកាន់ថាការបោះឆ្នោតសុទ្ធតែអយុត្តិធម៌ មិនត្រឹមត្រូវ។​ប្រសិនពួកគេ​យល់​ថា​ខ្មែរ​ធ្វើការស្ទង់មតិពួកគេមិនឲ្យតម្លៃ ឥឡូវអង្គការបរទេសសហរដ្ឋអាមេរិក គឺអង្គការ IRI គេ​ធ្វើ​ការ​ស្ទង់មតិ ក៏អង្គការនេះស្ទង់ឃើញថាគណបក្សប្រជាជនមិនដែលចាញ់ម្តងណានោះទេ ហើយ​ក៏មិនដែលស្ទង់ឃើញថារាជរដ្ឋាភិបាលដើរលើផ្លូវខុសនោះទេ។លទ្ធផលសុទ្ធតែគាំទ្ររាជរដ្ឋាភិបាល ទទួលស្គាល់ការដឹកនាំប្រទេសតាមរយៈរាជរដ្ឋាភិបាលបានដើរលើ​ផ្លូវត្រូវដែលមានការគាំ​ទ្រ​ជាង​​៧០% គឺរហូតដល់៧៦% គឺដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយការស្ទង់​នេះ​​​ក៏​វា​​មិនខុសប៉ុន្មាន​ទៅនឹងលទ្ធផលនៃការបោះឆ្នោតនោះទេ។វិទ្យាស្ថានពលរដ្ឋវិជ្ជាក៏បាន​ធ្វើ​ការ​ស្ទង់​មតិនេះដូចគ្នា ហើយលទ្ធផលក៏មិនខុសគ្នាដែរ។ក្រោយពីការស្ទង់មតិនេះអង្គការ IRI បាន​​ឲ្យ​តម្លៃ​ចំពោះមុខរាជរដ្ឋាភិបាលថាមានការគាំទ្ររហូតដល់៧៦%  ក្នុងការដឹកនាំប្រទេស និង​ការ​អភិវឌ្ឍ​ប្រទេស មានន័យថារាជរដ្ឋភិបាលកម្ពុជាកំពុងដើរលើផ្លូវត្រូវ ដូច្នេះយើងត្រូវទទួល​ស្គាល់​​ទាំង​​អស់​គ្នា។តួលេខនេះ​ប្រសិនបើមានការបោះឆ្នោតនាពេលនេះគឺ​គណបក្សប្រជាជន​កម្ពុជា នឹង​​ទទួល​បាន៩៦អសនៈ ។ រីឯការស្ទង់មតិរបស់វិទ្យាស្ថានពលរដ្ឋវិជ្ជា​នាពេលថ្មីៗ​នេះ​ដែរ​គឺ​គណ​បក្ស​​​ប្រជាជន​កម្ពុជា​អាច​ទទួលបានដល់៩៩អសនៈឯណោះបើសិនជាមានការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០១០កន្លងទៅ។
លោក ជុំ កុសល
សំណួរ៖ នៅក្នុងពិភពលោកយើងបច្ចុប្បន្ននេះ នៅក្នុងសង្គមប្រជាធិបតេយ្យ​តាម​បែប​សភា​និយម​ពុំទាន់មានប្រទេសណាមួយគេកំណត់អាជ្ញាយុកាលអំណាចឬអាណត្តិ​របស់​នាយក​រដ្ឋមន្ត្រីទេ គឺមួយជីវិតឲ្យតែប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ មាន័យថា បើប្រជាពលរដ្ឋបោះឆ្នោត​គាំ​ទ្រ​គណបក្សប្រជាជនកម្ពុជា គឺបានន័យថាបោះឆ្នោតគាំទ្រសម្តេច ហ៊ុន សែន ធ្វើជា​នាយក​រដ្ឋ​មន្ត្រី​បន្តហើយ ។ប៉ុន្តែនៅពេលដែលជនបរទេសម្នាក់គឺលោក ប្រែដ អាដាម បានទាមទារ​ឲ្យ​សម្តេច ហ៊ុន សែន ចុះចេញពីអំណាច និងធ្វើការបោះឆ្នោតឡើងវិញ​បែបនេះ​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុកថា គាត់គឺជាមនុស្សសរសៃប្រសាទ ហើយក៏មានគណបក្សប្រឆាំងមួយចំនួនខំបន្ទរនូ​វ​បញ្ហា​នេះផងដែរ ។ដូច្នេះបើតាមនីតិវិធីនៃលទ្ធិប្រជាធិបតេយ្យ​តាមបែប​សភា​និយម តើអំណាច​នាយករដ្ឋ​មន្ត្រីត្រូវមានការកំណត់ដូចអ្វីដែល​គេស្រែក​ឡើង​ឬ​ទេ​?​ ហើយ​តើ​វា​សម​ស្រប​ទៅនឹង​គោល​ការណ៍នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដឬទេ? ​សូមលោកបណ្ឌិត​ជួយ​​ធ្វើ​អត្ថា​​ធិ​ប្បាយ​​ បាទ​។
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ បាទ សូមអរគុណ ត្រង់ចំណុចនេះហើយដែលបងប្អូនប្រជាពលរដ្ឋត្រូវយល់ អំពីប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសពីរបែបខុសគ្នា គឺមួយតាមបែបប្រជាធិបតេយ្យប្រធានាធិបតី​និយម និងមួយទៀតតាមបែបប្រជាធិបតេយ្យសភានិយម ។ ជាគោលការណ៍​តាមទ្រឹស្តី​នីតិរដ្ឋ​ធម្មនុញ្ញ ក៏ដូចជាទ្រឹស្តីវិទ្យាសាស្ត្រ​នយោ​បាយ ហេតុផលចាំបាច់​ក្នុងការ​កំណត់​នូវ​អាណត្តិ​នយោបាយ និងអាណត្តិបុគ្គលសម្រាប់ឈរឈ្មោះ តំណែងជានាយករដ្ដមន្ត្រី ឬជាប្រធានាធិបតី​នេះ​ គឺគេមានហេតុផលជាក់លាក់របស់គេ។ យើងឃើញថានៅក្នុងរបបប្រជាធិបតេយ្យ​ប្រធានា​ធិ​ប​តី​និយម ​ប្រជាពលរដ្ឋបោះឆ្នោតឲ្យបុគ្គល តែបុគ្គលនោះមានអំណាចទាំងអស់ គឺទាំង​អំណាច​ប្រមុខ​រដ្ឋាភិបាល ប្រមុខយោធា ប្រមុខការទូត រួមនិងអំណាចវិនិច្ឆ័យក្តី តែងតាំងចៅក្រម  ក៏​ប្រធា​នាធិបតីកាន់ទាំងអស់។ដូច្នេះអំណាចទាំងអស់ប្រមូលផ្តុំនៅក្នុងបុគ្គលម្នាក់ជាប់ឆ្នោតដោយប្រជាពលរដ្ឋ ក្នុងតួនាទីជាប្រធានាធិបតី។ហើយគេមានអំណាចសភា​មួយទៀតដែល​តាមដាន​អំណាច​របស់ប្រធានាធិបតី ខាងផ្នែកថវិកា។ដូច្នេះ​ហើយទើប​គេមាន​តុល្យភាព​អំណាចរបស់​ប្រធានា​ធិ​ប​តី​ ដោយមិនអនុញ្ញាត្តិឲ្យឈរឈ្មោះពីរអាណត្តិនោះទេ។
សម្រាប់អំណាចតាមបែបសភានិយមវិញគឺខុសអំពីប្រធានាធិបតេយ្យនិយម ដោយគេ​កំណត់តាមរដ្ឋធម្មនុញ្ញក្នុងការឈរឈ្មោះគ្មានកាលកំណត់ជានាយករដ្ឋមន្ត្រី។ដោយសារនាយករដ្ឋមន្រ្តី ទទួល​ខុសត្រូវ​ចំពោះមុខរាជរដ្ឋាភិបាល និងទទួលខុសត្រូវចំពោះមុខរដ្ឋសភា រីឯប្រធា​នា​ធិ​បតី ដូចលោក អូបាម៉ា គឺមិនទទួលស្គាល់ចំពោះមុខរដ្ឋសភាអាមេរិកទេ សូមអ្នកនយោបាយ​រឡេះរឡោះ​មួយ​ចំនួន និងប្រជាពលរដ្ឋកុំយល់ច្រឡំ។លោកស្រី ហ៊ីលឡារី គ្លីន តុន ក៏មិន​ទទួល​ខុស​​ត្រូវ​ចំពោះ​មុខ​រដ្ឋសភាដែរ ហើយគណៈរដ្ឋមន្ត្រីអាមេរិកក៏មិនទទួលខុសត្រូវចំពោះមុខ​រដ្ឋសភា​ដែរ។​​គ្មាន​សមាជិក​រដ្ឋសភាណាហ៊ានកោះហៅសមាជិករដ្ឋាភិបាលមកសួរនោះទេ។​ដែល​ខុស​ពី​ប្រព័ន្ធ​សភានិយម នាយករដ្ឋ​មន្ត្រី រដ្ឋាភិបាល រដ្ឋមន្ត្រី ទាំងអស់គឺទទួលខុសត្រូវ​ចំពោះ​រដ្ឋសភា នៅ​ក្នុងក្របខ័ណ្ឌ​សមត្ថ​កិច្ច​របស់ក្រសួង ដែលជាអំណាចនីតិប្រតិបត្តិ ដែល​ទទួល​​ខុសត្រូវ​ចំពោះ​​អំណាច​នីតិ​ប្ប​ញ្ញ​ត្តិ​។​ម្យ៉ាងទៀត នាយករដ្ឋមន្ត្រី និងសមាជិក​គណៈរដ្ឋមន្ត្រី​សុទ្ធ​តែ​ត្រូវ​បាន​ឆ្លងកាត់​ការបោះ​ឆ្នោត​​ទុក​ចិត្ត​ពីសមាជិកសភា។នេះហើយ​ជាយន្តការ​បែប​សភា​និយម។ដរាបណាក្រុមមតិភាគច្រើនធ្វើការការពាររដ្ឋាភិបាលនៅក្នុងរដ្ឋសភា ដរាបនោះនាយក​រដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីនៅដំណើរការបាន។នៅពេលណា នាយករដ្ឋមន្ត្រី និង​សមាជិក​គណៈរដ្ឋមន្ត្រីបាត់បង់នូវការគាំទ្រនៅក្នុងរដ្ឋសភា ដរាបនោះគណរដ្ឋមន្ត្រី​បាត់បង់​នូវ​ដំណើរ​ការ និងមានការធ្វើញ្ញត្តិតវ៉ា នោះទើបអាច​ដកនាយករដ្ឋមន្ត្រីបាន។​ម្យ៉ាងទៀតតួនាទី​របស់​គណបក្ស​ប្រឆាំង​នៅប្រទេសនានា គេមិនធ្វើដូចគណបក្សប្រឆាំងនៅកម្ពុជាទេ គឺគេធ្វើយ៉ាង​ណា​បង្ហាញ​នូវសកម្មភាពនយោបាយរបស់ខ្លួន យកមកតស៊ូមតិនៅក្នុងវេទិកាសភា ហើយនិងពិនិត្យ​មើលសកម្មភាពរបស់រដ្ឋាភិបាល ថាតើបានយកគោលនយោបាយដែលខ្លួនបានឃោសនានៅ​ពេលបោះឆ្នោតមកអនុវត្តឬទេ ហើយមានប្រសិទ្ធភាពឬទេ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ និង​ប្រជា​ពលរដ្ឋអាចបែងចែកថាតើគោលនយោបាយរបស់គណបក្សប្រឆាំងវាល្អជាង គណបក្ស​ដឹក​នាំ​ប្រទេស ឬគណបក្សដឹកនាំប្រទេសល្អជាង។ដូច្នេះវាជាការប្រកួតប្រជែងផ្នែកគោល​នយោ​បាយ​។​ វាមិនដែលអ្នកចាញ់ទៅប្រាប់អ្នកឈ្នះនោះទេ។ បើគិតមកទល់ពេលនេះ គណបក្ស​ប្រឆាំង​​មួយ​ចំនួនមានអាយុ ១៧ឬ១៨ឆ្នាំហើយ ប៉ុន្តែគណបក្សប្រឆាំង និងអង្គការ​ដែល​ប្រឆាំង​នៅ​កម្ពុជាទាំងនោះនៅតែអសមត្ថភាព​ ​នៅ​តែ​ល្ងង់​ខ្លៅដដែល។ដូច្នេះត្រូវតែហ៊ាន​ទទួល​ស្គាល់ថា​ខ្លួនអត់ចេះទៅនោះទើបប្រសើរ។
លោក ជុំ កុសល
សំណួរ៖ បើតាមសម្តីរបស់លោក ប្រែដ អាដាម បាននិយាយថា ការដឹកនាំរបស់​សម្តេច​តេជោ​ ហ៊ុន សែន យូរទៅធ្វើឲ្យគណបក្សប្រឆាំងកាន់តែចុះខ្សោយ។​ដើម្បីឲ្យ​គណបក្ស​ប្រឆាំង​អាច​ឈ្នះបានតើគួរធ្វើយ៉ាងដូចម្តេច?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-បើចង់ឈ្នះទីមួយ អ្នកត្រូវទទួលស្គាល់នូវស្នាដៃនៃឥស្សរៈភាពរបស់ថ្នាក់ដឹកនាំរបស់​គណ​​បក្សប្រជាជនកម្ពុជាសិន ថាតើគណបក្សប្រជាជនកម្ពុជា​បានធ្វើ​អ្វី​ខ្លះ​សម្រាប់​ប្រជា​ជាតិ​ខ្មែរ​។​បើអ្នកមិនទទួលស្គាល់ទេ ១០០ជីវិតទៀតក៏មិនអាចឈ្នះបានដែរ។​ពួកលោកត្រូវដឹងថា​សម្លេង​​ឆ្នោត​ដែលទទួលបាន គឺជាសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋ គឺម្ចាស់ឆ្នោត​គេ​ទទួល​ស្គាល់​ស្នា​ដៃ​របស់​គណបក្សប្រជាជន ជាពិសេស​គឺស្នាដៃ​ដឹកនាំ​របស់​ប្រមុខរាជរដ្ឋាភិបាល។​តើស្នាដៃ​នោះ​ជា​អ្វី​ គឺស្នាដៃនៃថ្ងៃ៧មករា។បើអ្នកឯងមិនទទួលស្គាល់នូវស្នាដៃនៃការរស់ឡើងវិញ ពីរបបខ្មែរ​ក្រហម​​ គឺអ្នកឯងមិនបាច់ធ្វើនយោបាយទៀតទេ។​សូម្បីតែសមាជិករបស់គណបក្ស​លោក សមរង្ស៊ី​ និង​សមាជិករបស់គណបក្សលោក កឹម សុខា ក៏ពួកគេទទួលស្គាល់​ថ្ងៃ៧​មករា​ដែរ​។​
-មួយទៀត បើមិនទទួលស្គាល់សមិទ្ធផល តាំងពីថ្ងៃ៧មករារហូតមកដល់ឆ្នាំ១៩៩៣ទេ ក៏គ្មានជោគវាសនា សម្លឹងមើលកៅអីនាយករដ្ឋមន្ត្រីដែរ។
-ទីបីបើអ្នកឯងមិនទទួលស្គាល់នូវសមិទ្ធផលដែលកើតមានពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨
និងរហូត ដល់បច្ចុប្បន្នទេ ជាពិសេសគឺសមិទ្ធផលសន្តិភាព​នៅឆ្នាំ១៩៩៨​ដែលជាស្នាដៃ​របស់​សម្តេច​ ហ៊ុន សែនក្នុងនយោបាយឈ្នះឈ្នះទេ ទោះបីជាខំ១០០ជាតិទៀតក៏មិនឈ្នះដែរ។
ដូច្នេះត្រូវហ៊ានសារភាពចុះចាញ់ថាខ្លួនមិនអាចធ្វើបានដូចប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលជាស្ថាប័នជាតិសព្វថ្ងៃទេ។ហ៊ានសារភាពថាដរាបណា សម្តេច ហ៊ុន សែន នៅតែឈរ​ឈ្មោះ​តំណែងជានាយករដ្ឋមន្ត្រីគឺខ្លួនមិនអាចឈ្នះបានទេ ក្រែងលោពេលនោះប្រជាពល​រដ្ឋ​អាច​មាន​ការអាណិត ប្រសើរជាងការជេរ ប្រមាថឲ្យចុះចេញពីតំណែង។
ប្រសិនបើគណបក្សប្រឆាំង មិនទទួលស្គាល់នូវសមិទ្ធផលនានា ដែល​រាជរដ្ឋា​ភិ​បាល​បានធ្វើតាំងពីដើមរហូតមកដល់ពេលនេះទេ គឺប្រជាពលរដ្ឋ​ក៏មិនគាំទ្រ​បោះ​ឆ្នោត​ឲ្យ​ដែរ។​ដូច្នេះ​ គឺត្រូវហ៊ានសារភាបចុះចាញ់ ហ៊ានទទួលស្គាល់សមិទ្ធផលនានា និងត្រូវដូរបេក្ខជនថ្មី ។ សម្រាប់​គណបក្សសិទ្ធិមនុស្សត្រូវដូរលោក កឹម សុខា ចេញ ឯ គណបក្សសម រង្ស៊ី ត្រូវដូរ លោក សម រង្ស៊ី​ ចេញ ក្រែងលោអាចយល់សប្តិបានឈ្នះខ្លះ។
សរុបមកការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីក្នុងរបបសភានិយម គឺជាសិទ្ធិផ្តាច់មុខ​របស់​គណបក្សនយោបាយ ហើយគណបក្សប្រជាជនកម្ពុជាបានបង្ហាញព្រមគ្នា តាំងកម្មវិធី​នយោបាយ និងបេក្ខភាពនាយករដ្ឋមន្ត្រី គឺសម្តេច ហ៊ុន សែន ដូច្នេះបើប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានន័យថាប្រជាពលរដ្ឋ គាំទ្រគោល​នយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា និងទីពីរគឺប្រជាពលរដ្ឋគាំទ្រនូវស្នាដៃដឹកនាំ និងសមិទ្ធផលនានា​របស់​សម្តេច ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសជាបន្តទៀត។ការបោះឆ្នោត នៅឆ្នាំ២០១៣ ខ្ញុំ​ហ៊ាន​អះ​អាង គឺជាការបោះឆ្នោត​បន្ត​អភិវឌ្ឍប្រទេសក្រោមការដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា។​ម្យ៉ាង​ទៀត​ការធ្វើនយោបាយ គឺត្រូវចេះសិក្សាពីចិត្តសាស្ត្ររបស់ប្រជារាស្ត្រ បើយើងមិនដឹង​ថា​ប្រជារាស្ត្រ​ចង់បានអ្វីផង តើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យម្តេចកើត។សម្រាប់សម្តេច ហ៊ុន សែន លោក ត្រូវបានទទួលការគាំទ្រ និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋយ៉ាងច្រើន ដូច្នេះហើយ​ទើប​លោក​តែង​ទទួលបានជោគជ័យនៅរាល់ពេលបោះឆ្នោត។
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី

ទស្សនៈ ៖ ចង់បាននីតិរដ្ឋត្រូវមានច្បាប់ NGOs

បើនិយាយពី NGOs នៅស្រុកខ្មែរមានរាប់ពាន់ខ្លះក៏ដំណើរការ រីឯខ្លះទៀតមានតែឈ្មោះសឹង តែរក​ទីស្នាក់ការទំនាក់ទំនងគ្មាន។

សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលមានដំណើរការមានមិនច្រើន ទេគឺមានប្រមាណជាងមួយរយ​សមាគមអង្គការប៉ុណ្ណោះ ក្នុងចំណោមសមាគមអង្គការក្នុងស្រុកជាងពីរពាន់ដែលបានចុះបញ្ជីជាមួយរាជរដ្ឋា​ភិបាល​កម្ពុជាតាមរយៈក្រសួងមហាផ្ទៃ ឬ ទីស្ដីការគណៈរដ្ឋមន្ដ្រី។

ពួកគេទាំងនេះបានចូលរួមចំនែកអភិវឌ្ឍន៍ប្រទេស​ឡើងវិញក្នុង​វិស័យផ្សេងៗ​ពីគ្នាជា​អាទិ៍វិស័យអប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម ឥណទានច្បាប់ សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ។ គេអាចបែងចែកពួក​គេជាក្រុមទៅតាម វិស័យការងារ​ដែលសមាគមអង្គការក្នុងស្រុកបម្រើសេវានៅក្នុងសង្គម។

សមាគមអង្គការក្នុងស្រុកដែលបម្រើសេវាផ្នែកអប់រំសុខាភិបាល កសិកម្ម ឧស្សាហកម្ម និង ឥណទាន គឺជា​ក្រុម​ធំមួយដែលបានជួយសម្រាលបន្ទុកជាច្រើន​របស់​រាជរដ្ឋ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកអភិវឌ្ឍ​សង្គម​កម្ពុជា។ ដោយឡែកក្រុមសមាគមអង្គការដែលបម្រើសេវាផ្នែកច្បាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជា​ក្រុម​តូចមួយ បើប្រៀបធៀបនឹងចំនួនសមាគមអង្គការក្នុងស្រុកដែលបានចុះបញ្ជី។  ក្រុមនេះមានគ្នាតិច​ប៉ុន្ដែចេះ​ប្រើល្បិចផ្លាស់ប្ដូររូបភាព ក្នុងសង្គមពេលខ្លះគេធ្វើសកម្មភាពតែម្នាក់ឯងដោយឯករាជ្យ ប៉ុន្ដែពេលខ្លះទៀត​គេ​ប្រមូល​ចងក្រងគ្នាជាក្រុមជាសម្ព័ន្ធភាព ជាក្រុមការងារគណៈកម្មាធិការ ឬក្រុមចម្រុះផ្សេងៗ​ដើម្បីបំភ័នភ្នែក​សាធារណៈជនដែលមើលទៅហាក់បីដូចជាមាន គ្នាច្រើនប៉ុន្ដែបើយើងពិនិត្យ​ឱ្យហ្មត់ចត់ទៅពួក​គេមានគ្នាមិន​លើសពី ៣០សមាគមអង្គការឡើយ ដែលដើរតួធ្វើជាសមាជិក បំពេញឱ្យគ្នាទៅវិញទៅមក​ក្នុងសម្ព័ន្ឋភាព​ក្រុមការងារ ឬគណៈកម្មការផ្សេងៗ ជាពិសេសពួកគេភាគច្រើន​អួតអាងពីការគ្រប់់គ្រងបាន​ល្អតាមបែបប្រជា​ធិប​តេយ្យតម្លាភាព ឬគណនេយ្យ និងមានរចនាសម្ព័ន្ឋគ្រប់គ្រងអង្គភាពបានគ្រប់គ្រាន់ជាអាទិ៍ មានក្រុម​ប្រឹក្សា​ភិបាលគ្រប់គ្រងជាដើម ប៉ុន្ដែបើពិនិត្យឱ្យច្បាស់ទៅ គឺពួកគេមានគ្នាតែមួយដំបស្វា តែប៉ុណ្ណោះគឺប្រធាន​អង្គការមួយទៅធ្វើជាក្រុមប្រឹក្សាភិបាលឱ្យអង្គការមួយទៀត ហើយច្រាស់មកវិញមានន័យថាគឺ ពួកគេដើរតួនាទី​ជាអ្នកប្រតិបត្ដិផងនិង ជាក្រុមប្រឹក្សាភិបាលផងដែលបំពេញផលប្រយោជន៏ឱ្យគ្នាទៅវិញទៅមក។ រីឯអង្គការ​សមាគមខ្លះបានជ្រើសរើសក្រុមប្រឹក្សាភិបាលសុទ្ធតែបរទេសមានមុខមាត់និងឋានៈ ប៉ុន្ដែពួកគេមិនដែលបាន ប្រជុំក្រុមប្រឹក្សាភិបាលម្ដងសោះព្រោះតែ​ក្រុមប្រឹក្សាភិបាលមានតែឈ្មោះដាក់ក្នុង​រចនាសម្ព័ន្ធអង្គការឱ្យតែល្អ​មើល​​គ្មានដំណើរការ។ រឹតតែអាក្រក់ខឹងនេះទៀតសមាគមអង្គការក្នុងស្រុកខ្លះបានទទួលយកបុគ្គលិកដែលធ្វើការ​ក្នុងអង្គការម្ចាស់ ជំនួយរបស់ខ្លួនឱ្យធ្វើជាក្រុមប្រឹក្សាភិបាល ដែលធ្វើឱ្យស្ថាប័នប្រតិបត្ដិមានការច្របូក​ច្របល់គ្មានឯករាជ្យក្នុងការបំពេញការងារ។ ម្យ៉ាងទៀតក៏នៅមានប្រភេទក្រុមប្រឹក្សាភិបាលមួយបែបទៀតដែល​ហួសដឺឡេ (expired) មានន័យថា ពួកគេមុខក្រាស់បើទោះបីជាលក្ខន្ដិកៈ សមាគមអង្គការមានចែង​អំពី​អាណត្ដិការងាររបស់ក្រុមប្រឹក្សាភិបាល ២ ឬ ៣ ឆ្នាំ ក៏ដោយក៏ពួកគេធ្វើមិនដឹងមិនឮមិនព្រមលាឈប់​ពីក្រុម​ប្រឹក្សាភិបាលឡើយ គឺពួកគេស្រឡាញ់មុខមាត់ឈរឈ្មោះដំណែង ជាក្រុមប្រឹក្សាភិបាលឱ្យអង្គការសង្គម ប៉ុន្ដែបែរ​ជាបានចូលដៃចូលជើងរួមចំនែកធ្វើឱ្យសមាគមអង្គការទាំងនោះចុះ ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយ​សារ​តែក្រុមប្រឹក្សាភិបាលមិនដំណើរការឬក្រុមប្រឹក្សាភិបាលដែលគ្មានគំនិតស្ថាបនា បង្កើតឡើង​ដើម្បីតែគាំទ្រ​នាយកប្រតិបត្ដិដើម្បីអោយខ្លួននិងបក្ខពួកខ្លួនកាន់ដំណែងទទួលបានប្រាក់ខែបានយូរឆ្នាំប៉ុណ្ណោះ។

          រួមសេចក្ដីមកសមាគមអង្គការក្នុងស្រុកនៅកម្ពុជាមិនទាន់មានភាពរឹងមាំក្នុងការបំពេញការងារទេ ទាំង​ការ​គ្រប់គ្រងផ្ទៃក្នុង និងការប្រតិបត្ដិការគម្រោងនានាដែលទាមទារឱ្យមានស្ថាប័ននិងលិខិតបទដ្ឋានគតិយុត្ដិ​ច្បាស់លាស់ ដើម្បីគ្រប់គ្រងអំពីដំណើរការពួកគេនៅក្នុងសង្គមចៀសវាងនូវទំនាស់ផ្សេងៗជាយថា ហេតុដែល​ធ្វើឱ្យបាត់បង់ផលប្រយោជន៍ ចំពោះប្រជាពលរដ្ឋដែលជាអ្នកទទួលផល។ ការបង្កើតឱ្យមានច្បាប់​ដើម្បី​គ្រប់​គ្រងសមាគមអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកគឺកាលានុវត្ដថ្មីមួយដែលធ្វើឱ្យអង្គការសង្គមនានា ដែលប្រតិ​បត្ដិការនៅក្នុងប្រទេសកម្ពុជាកាន់តែមានការទទួលខុសត្រូវសាធារណៈច្រើនជាងមុន។ លុបបំបាត់ចោល​នូវភាព​អសកម្ម​នានាដែលពួកគេកំពុងជួបប្រទះ និងធ្វើឱ្យពួកគេកាន់តែមានភាពស្រប​ច្បាប់ក្នុងការបំពេញ​ការងារ​ក្នុងសង្គម។

          ម្យ៉ាងទៀតការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក គឺជាការគោរព​អនុវត្ដ ទៅតាមស្មារតីមាត្រា៤២នៃរដ្ឋធម្មនុញដែលជាមាគ៌ាដ៏ត្រឹមត្រូវនៃព្រះរាជាណាចក្រកម្ពុជា ដែលរាជ​រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងធ្វើដំណើរ​នៅលើផ្លូវឆ្ពោះទៅកាន់នីតិរដ្ឋពិតប្រាកដ។
មេត្ដា