Wednesday, January 19, 2011

សកម្មជនស្នេហាជាតិថៃនៅតែបិទផ្លូវមួយនៅក្បែរអាគាររដ្ឋាភិបាល

បែ្រដោយលោក ប៉ិន មឿន AKP ភ្នំពេញ
តាមប្រភពស៊ីនហួបានឲ្យដឹងថាៈបណ្តាញ អ្នកស្នេហាជាតិថៃ ( TPN ) កាលពីថ្ងៃច័ន្ទ បាន បដិសេធ មិនព្រមចាកចេញពីផ្លូវនៅក្បែរអាគារ រដ្ឋាភិបាលនៅពេលដែលផ្នែក ១នៃប៉ូលីសក្រុង បានព្យាយាម ធ្វើការចរចាជាមួយពួកគេ ។
TPN ជាក្រុមបំបែកខ្លួនតូចមួយរបស់សម្ព័ន្ធភាពប្រជាជន ដើម្បីលទ្ធិប្រជាធិបតេយ្យ ( PAD ) អាវ លឿង បានចាប់ផ្តើមប្រមូលផ្តុំ គ្នានៅ ឯអាគាររដ្ឋាភិបាលចាប់តាំងពីដើមខែនេះនិង បានបិទផ្លូវមួយ នៅក្បែរនោះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាមទារឲ្យរដ្ឋាភិបាលបង្កើនការជួយដល់ជនជាតិថៃ៧នាក់
ដែល ជាប់ឃុំនៅក្នុងប្រទេស កម្ពុជា លើបទចោទប្រកាន់ចូលក្នុងតំបន់ហាមឃាត់ចាប់តាំងពីថ្ងៃ ២៩ ខែធ្នូ ឆ្នាំកន្លងទៅ ។
ពួកសកម្មជនទាំងនោះ ឥឡូវនេះកំពុង បង្កើតវេទិកាមួយនៅឯស្ពានចាម៉ៃ – ម៉ារូចេតនៅ ក្បែរអាគារ នោះ ។
មេដឹកនាំបណ្តាញលោកចៃវ៉ាត់ ស៊ីនស៊ូវង់ បាននិយាយថា ក្រុមនេះ នឹងដាក់ជូនបណ្តឹងតវ៉ា មួយដល់ព្រះមហាក្សត្រ នៅថ្ងៃអង្គារដោយស្នើសុំឲ្យមានការយល់ព្រមរបស់ព្រះអង្គដើម្បីដកគណរដ្ឋ មន្រ្តីបច្ចុប្បន្ន ចេញពីបទបរាជ័យក្នុងការធ្វើឲ្យមានការដោះលែងអ្នជាប់ឃុំឃាំងថៃទាំង៧នាក់នោះ ។
ចរាចរនៅជុំវិញបរិវេណអាគាររដ្ឋាភិបាលត្រូវបានរាំងស្ទះនៅពេលដែលពួកអ្នតវ៉ាប្រហែលពី៣០០ ទៅ៥០០នាក់បានប្រមូលផ្តុំគ្នានៅទីនោះ។ ពួកគេ បាននិយាយថាពួកគេនឹងមិនបំបែកគ្នា ទេរហូតទាល់ តែដល់ ថ្ងៃទី១៩ ខែមករា ៕

No comments:

Post a Comment