Wednesday, January 19, 2011

ប្រទេសនេប៉ាល់មកស្វែងយល់ដកពិសោធ ពី កិច្ចប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា

លោកប៉ាល់ សុង AKP ភ្នំពេញ
គណៈប្រតិភូក្រសួងសន្តិភាពនិងស្ថាបនា ឡើងវិញនៃប្រទេសនេប៉ាល់ Ministry of Reace and Reconstruction Nep ដឹកនាំដោយ ឯកឧត្តម RAKAN CHEMJONG រដ្ឋមន្ត្រីក្រសួងសន្តិភាព និងស្ថាបនាឡើងវិញនៃប្រទេសនេប៉ាល់ បាន អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជុំ ប៊ុនរ៉ុង អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា ព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១១ នេះនៅអាជ្ញា ធរមីនកម្ពុជា ដើម្បីស្វៃងយល់បទពិសោធន៏កិច្ច សហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងឳកាសនេះ ឯកឧត្តម ជុំ ប៊ុនរ៉ុង បានជំរាបជូនពីកិច្ចប្រតិបត្តិការវិស័យសកម្មភាពមីន នៅកម្ពុជា ដោយឃើញនិងកំទេចចោលគ្រាប់មីន ប្រឆាំងមនុស្សជាតិ១លានគ្រាប់ គ្រាប់មីនប្រឆាំង រថក្រោះ ជាង២ម៉ឺនគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះជាង ២លានគ្រាប់ ។ តាមរយៈនៃកិច្ចប្រតិបត្តិការក្នុង វិស័យមីន បានកាត់បន្ថយអត្រាជនរងគ្រោះថ្នាក់ដោយមីន និងគ្រាប់មិនទាន់ផ្ទុះនៅឆ្នាំ ២០១០ កន្លងទៅនេះចំនួន ២៦០នាក់ ។
ឯកឧត្តមអគ្គលេខាធិការអជ្ញាធរមីន បានបន្ថែមថា កម្ពុជានឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះ និង ជាប្រធាន ក្នុងកិច្ចប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នាចុងឆ្នាំ២០១១នេះ បន្ទាប់ពីកម្ពុជាទើបបាន ស្វាគមន៏ពីអន្តរជាតិឲ្យពន្យារ ពេលដោះមីន ១០ ឆ្នាំទៀត (២០១០-២០១៩) ។
ឯកឧត្តមអគ្គលេខាធាជ្ញាធរមីនកម្ពុជា ក៏ បានជូនពរគណៈប្រតិភូនៃក្រសួងសន្តិភាព និង ស្ថាបនា ឡើងវិញនែប្រទេសនេប៉ាល់ឲ្យទទួលបានជោគជ័យដំណើរទស្សនកិច្ចនៅកម្ពុជា ទៅតាមបណ្តាខេត្ត មួយចំនួនដែលបានគ្រោងទុក ។
ឯកឧត្តម RAKAN CHEMJONG រដ្ឋមន្រ្តី ក្រសួងសន្តិភាព និងស្ថាបនាឡើងវិញប្រទេស ប្រទេសនេ ប៉ាល់ បានជំរាបជូនថា ប្រទេសនេ ប៉ាល់ក៏ជាប្រទេសមួយ ដែលមានបញ្ហាមីនដូចកម្ពុជាដែរ បន្តពី សង្រ្គាមអស់រយៈពេលជាង២០ឆ្នាំ កន្លងមក ហើយបញ្ហាមីននិងគ្រាប់មិនទាន់ផ្ទុះ បាន និងកំពុងចោទ ជាបញ្ហាលំបាកយ៉ាងខ្លាំងនៅ នេប៉ាល់ ដែលជាប្រទេសពោរពេញដោយភ្នំធំៗ ។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លែខ្ពស់ និងកោតសរសើរចំពោះសមិទ្ធផលនៃសកម្មភាពមីនដែលកម្ពុជា ទទួលបានហើយ សង្ឃឹមថា ប្រទេសនេប៉ាល់​និង ដកស្រង់បទពិសោធន៏ល្អៗ ពីកម្ពុជាទៅអនុវត្តន៍ ក្នុងការងារសកម្មភាព មីននៅនេប៉ាល់ឲ្យធានាជោគជ័យដូចកម្ពុជាដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រសិទ្ធិពរជ័យឲ្យអាជ្ញា ធរមីន និងថ្នាក់ដឹកនាំកម្ពុជាបានសេចក្តីសុខ និងទទួលបានជោគជ៍យថ្មីៗថែមទៀតក្នុងការ កសាង ប្រទេសឡើងវិញពិសេសការកំទេចមីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់ពីទឹកដីរបស់កម្ពុជា ដើម្បីប្រជាជន​បាន រស់នៅដោយសុខសាន្ត និងមានការអភិវឌ្ឍន៏ប្រ ទេសរីកចំរើនឆាប់រហ័ស ៕

No comments:

Post a Comment