ភ្នំពេញ: សវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់ខៀវ សំផន នួន ជា និងអៀង ធិរិទ្ធនៅព្រឹកថ្ងៃទី៣១មករានេះ បានជួបនឹងភាពច្របូកច្របល់យ៉ាងខ្លាំងដោយសារតែពួកអតីត មេដឹកនាំខ្មែរក្រហមទាំងនោះបាននាំគ្នាដើរចេញពីអង្គសវនាការជាបន្តបន្ទាប់ក្រោម ហេតុផលផ្សេងៗ។
ដំបូងឡើយ អៀង ធិរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាភរិយារបស់អៀង សារី បានដើរចេញពីសវនាការដោយប្រគល់សិទ្ធិឱ្យមេធាវីជាអ្នកឆ្លើយជំនួស។ ហេតុផល របស់ អៀង ធិរិទ្ធ គឺគាត់បដិសេធមិនសហការជាមួយតុលាការជាពិសេសមិនចូលរួម អង្គសវនាការនេះទេ។ មួយសន្ទុះក្រោយមក នួន ជា អតីតប្រធានរដ្ឋសភាក៏បានដើរ ចេញពីសវនាការទៀតក្រោមហេតុផលសុខភាព។
មើលទៅសវនាការព្រឹកនេះមិនខុសពីចាប់ក្តាមដាក់ចង្អេរឡើយ។ ពួកអតីតមេដឹកនាំខ្មែរក្រហមទាំងនេះបានបង្ហាញយ៉ាងច្បាស់តាំងពីដើមទីមកម្ល៉េះថាពួកគេមិនសហការ ជាមួយតុលាការឡើយ។ ក្នុងន័យនេះ ហេតុផលសុខភាពរបស់ នួន ជា អាចគ្រាន់តែ ជាលេសដើម្បីគេចចេញពីសវនាការតែប៉ុណ្ណោះ។ នេះជាចំណុចដែលតុលាការគួរ ពិនិត្យផងដែរដើម្បីកុំឱ្យពួកគេបន្តក្រឡុកតុលាការដូចមេអាប៉ោងទៀត។
នេះត្រឹមសវនាការសុំនៅក្រៅឃុំផង ចុះទម្រាំដល់សវនាការកាត់ក្តីសំណុំរឿង០០២ នៅពេលខាងមុខនេះ តើពួកគេនឹងសម្តែងឬទ្ធិដាក់តុលាការយ៉ាងណាទៀត?
គិតទៅ ពួកមេដឹកនាំខ្មែរក្រហមទាំងនេះពិតជាមានសំណាងណាស់។ បន្ទាប់ពីបានដឹកនាំប្រទេសឱ្យមានរបបប្រល័យពូជសាសន៍កាប់សម្លាប់ពលរដ្ឋខ្លួនឯងអស់រាប់លាននាក់ ពួកគេអាចបន្តរស់នៅក្នុងសេរីភាពរហូតដល់ពេលចាប់ខ្លួនគឺនៅពេលដែលពួកគេមានវ័យចាស់ទៅហើយ។
ឥឡូវនេះ ទោះបីជាពួកគេត្រូវបានឃុំខ្លួនក៏មែនមពិត ក៏ប៉ុន្តែ អ្នកទាំងនោះមាន សំណាងខ្លាំងណាស់បើធៀបនឹងអ្នកទោសផ្សេងទៀតដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈឹមក្នុងទំហំទោសតិចជាងទោសអតីតមេដឹកនាំខ្មែរក្រហមទាំងនោះឆ្ងាយណាស់ តែអ្នកទោសទាំងនោះ គ្មានវាសនាទទួលបានការការពារនិងបីបាច់ថែទាំដូចអតីតមេដឹកនាំខ្មែរក្រហមទាំងនេះឡើយ។
ប៉ុណ្ណឹងហើយពួកគេនៅមិនអស់ចិត្តឡើយ ដោយបានសម្តែងអាកប្បកិរិយាដូចជា សម្បើមខ្លាំងណាស់។ ពួកគេមិនបានសម្តែងការសោកស្តាយចំពោះទង្វើកាលពី អតីតកាលរបស់ខ្លួនសូម្បីតែបន្តិចក៏គ្មានដែរ។
ដូច្នេះ តុលាការគួរតែចាត់វិធានការតឹងរ៉ឹងបន្តិចចំពោះអតីតមេដឹកនាំខ្មែរក្រហមទាំងនោះដើម្បីកុំឱ្យពួកគេបន្តធ្វើព្យុះធ្វើភ្លៀងដាក់តុលាការតាមអំពើចិត្តយ៉ាងដូច្នេះ៕
ដោយ : បញ្ញវន្ត
Monday, January 31, 2011
នគរបាលសែនសុខបង្ហាញមុខអ្នកប្រើប្រាស់-ចែកចាយថ្នាំញៀន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ មករា ២០១១ នៅអធិការដ្ឋានខណ្ឌសែនសុខ បានធ្វើសន្និសីទកាសែតមួយបន្ទាប់ពី បញ្ជូនជនសង្ស័យ១០នាក់ពាក់ព័ន្ធនឹង គ្រឿងញៀនទៅតុលាការ ។ ជនសង្ស័យ ទាំង១០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនពី បទចែកចាយគ្រឿងញៀន និងផ្ដល់ទីតាំង ឱ្យប្រើប្រាស់នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី១០ ភូមិត្រញំងឈូក សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៩:១៥នាទី ថ្ងៃទី២៩ មករា ២០១១ ដឹក នាំដោយលោកឃួង ស្រេង ប្រធានគណៈ ឯកភាពខណ្ឌសែនសុខ និងជាអភិបាល ខណ្ឌសែនសុខ និងលោកគឺ ប៊ុណ្ណារ៉ា ព្រះ រាជអាជ្ញារងសាលាដំបូងរាជធានី លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែន សុខផងដែរ ។
ជនសង្ស័យទាំង១០នាក់មានឈ្មោះ ១-សុខ ចាន់នី ហៅបារាំង ភេទប្រុស អាយុ៣៩ឆ្នាំ , ២-ស៊ុន វណ្ណា ហៅណា ភេទស្រី អាយុ៣៩ឆ្នាំ , ៣-ញ៉ែម ភក្ដី ហៅ ភក្ដី ភេទប្រុស អាយុ២៣ឆ្នាំ , ៤- សៀន ភត្ដ្រា ហៅត្រា ភេទប្រុស អាយុ ២៣ឆ្នាំ , ៥-ឈឹម សំបាន ហៅបាន ភេទ ប្រុស អាយុ២៨ឆ្នាំ , ៦-ឈួន សាវី ហៅ វី ភេទប្រុស អាយុ៤៧ឆ្នាំ , ៧-មាស ចំណាប់ ហៅចំណាប់ ភេទប្រុស អាយុ ១៧ឆ្នាំ , ៨-ហេង សុភ័ក្រ ហៅភ័ក្រ ភេទ ប្រុស អាយុ៣០ឆ្នាំ , ៩-លឹម មុន្នីនៀត ហៅរ៉ូហ្សា ភេទស្រី អាយុ២០ឆ្នាំ និងទី ១០-គឹម សេងហួត ហៅឃីនឌី ភេទ ប្រុស អាយុ២៨ឆ្នាំ ។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយ ចំនួនដូចជា ស្រោមសំបុត្រវេចខ្ចប់២ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ា ទឹកកក )ចំនួន០.១២ក្រាម និងមេតំហ្វេ តាមីន (ម៉ាទឹកកក )ចំនួន០.៤៩ក្រាម ទូរស័ព្ទ៩គ្រឿង (ខូចគុណភាព៦គ្រឿង ) ប្រាក់៤៤៤ដុល្លារ និង៧៩០.០០០រៀល ក្បាលវីស៊ីឌី១គ្រឿង លោហធាតុពណ៌ លឿងស្លេកចំនួន៣ ខ្សែក១ ខ្សែដៃ១ កង ដៃ១ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ម៉ូតូ២គ្រឿង (ម៉ាកវីវ៉ា១ គ្រឿងនិងម៉ាកហុងដា១គ្រឿង ) ។
សមត្ថកិច្ចបានបន្ដថា ដោយសារ មានការសហការបានយ៉ាងល្អជាមួយ ប្រជាពលរដ្ឋ ទើបឈានដល់ការចាប់ ជនសង្ស័យបានរហូតដល់១០នាក់ជា បន្ដបន្ទាប់ ។ សមត្ថកិច្ចបាននិយាយថា កម្លាំងរបស់លោកនឹងស្រាវជ្រាវបន្ដ ទៀត ដើម្បីស្វែងរកចាប់ខ្លួនអ្នកដែល ពាក់ព័ន្ធក្នុងការចែកចាយនេះ ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវ បញ្ជូនទៅសាលាដំបូងរាជធានី ដើម្បី ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ ៖ អ៊ុំ ណូន
លោកព្រឹទ្ធាចារ្យហ៊ុន នាង អញ្ជើញបញ្ចុះបឋមសិលាសង់អគារសិក្សាមួយខ្នងនៅសាលាបាក់ខែង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ លោកព្រឹទ្ធាចារ្យហ៊ុន នាង ប្រធានមូលនិធិសម្ដេចជួន ណាត អមដំណើរដោយលោកឧកញ៉ាចាយ ស៊ាងអ៊ី លោកជំទាវឧកញ៉ាសៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ដ និងលោកកង សាទី សមាជិកក្រុមលេខាសម្ដេចនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី២មូលនិធិសម្ដេចជួន ណាត បានអញ្ជើញចូលរួមក្នុងពិធិបញ្ចុះបឋមសិលាសង់អគារសិក្សាមួយខ្នង៦បន្ទប់ និងខ្លោងទ្វារនៅក្នុងសាលាបឋមសិក្សាបាក់ខែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអំណោយដ៏ថ្លៃថ្លារបស់លោកព្រឹទ្ធាចារ្យ ហ៊ុន នាងផ្ទាល់ ។
ពិធីនេះមានការស្វាគមន៍ដោយមន្ដ្រី អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សចូលរួមយ៉ាងច្រើនកុះករ ។ ក្នុង ឱកាសនោះ លោកអ៊ិន ឫទ្ធិវង្ស វិស្វករ ទទួលបន្ទុកសាងសង់អគារសិក្សា និង ខ្លោងទ្វារសាលាបឋមសិក្សាបាក់ខែង បានឱ្យដឹងថា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១១ ក្រុមជាងនឹងចាប់ផ្ដើមដំណើរ ការបើកការដ្ឋានសាងសង់ខ្លោងទ្វារនិង អគារសិក្សា១ខ្នង ៦បន្ទប់ធ្វើអំពីឥដ្ឋប្រក់ ក្បឿង មានប្រវែងបណ្ដោយ៤៨ម៉ែត្រ ទទឹង៨.៥០ម៉ែត្រ និងខ្លោងទ្វារមាន កម្ពស់៦.៥០ម៉ែត្រ ទទឹង៤.៨០ម៉ែត្រ ដែលនឹងសាងសង់រួចរាល់រយៈពេល៣ ខែកន្លះ ។
អភិបាលខណ្ឌឫស្សីកែវ លោកឃ្លាំង ហួតបានថ្លែងថា បច្ចុប្បន្ន សាលានេះ មានសិស្សរៀនចំនួន៨១១នាក់ មានគ្រូ ១៧នាក់ ដែលចំនួននេះមានបរិមាណ ច្រើនហួសពីនិយាមគរុកោសល្យ ជា ហេតុធ្វើឱ្យគ្រូនិងសិស្សមានការលំបាក ខ្លាំង ទាំងការបង្រៀន និងរៀន ។ ប៉ុន្ដែ ពេលនេះ ក្មួយៗទាំងអស់មានភ័ព្វ វាសនាទទួលបាននូវអគារសិក្សា១ខ្នង ៦ បន្ទប់ និងខ្លោងទ្វារសាលាថ្មី ដែលជា អំណោយដ៏ថ្លៃថ្លារបស់លោកព្រឹទ្ធាចារ្យ ហ៊ុន នាង ជាបិតាបង្កើតរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ដល់ជូនកូនចៅ ប្រជាជននៅសង្កាត់ ព្រែកលៀបនេះ សិក្សារៀនសូត្របានយូរ អង្វែង ។
លោកអភិបាលខណ្ឌឫស្សីកែវថ្លែងឱ្យ ដឹងទៀតថា ក្នុងនាមប្រជាពលរដ្ឋ សិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែន ដី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោកព្រឹទ្ធាចារ្យហ៊ុន នាង ដែលជា និច្ចកាលបានយកចិត្ដទុកដាក់ជួយជ្រោម ជ្រែងទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ និងសូមបួងសួងដល់បារមីវត្ដបាក់ខែង សូមទ្រទ្រង់ថែរក្សាការពារលោកព្រឹទ្ធា ចារ្យ ព្រមទាំងកូនចៅ ចៅទួត ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវបណ្ឌិត សូមជួប ប្រទះសេចក្ដីសុខ សុភមង្គល ដើម្បីដឹក នាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន រុងរឿងជានិរន្ដរ៍ ។
ពិធីនេះត្រូវបានបញ្ចប់បន្ទាប់ពីមានពិធីបញ្ចុះបឋមសិលានិងបានអញ្ជើញ ទស្សនាកន្លែងសាងសង់តាមគម្រោងរួចមក ៕
ដោយ ៖ អារុណរះ
ប្រកាសប្រធាន អនុប្រធាន ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីបង្កើតអោយមានសាលាដំបូងប្រចាំខេត្តនេះរួចមកនៅព្រឹកថ្ងៃទី៣១ មករា ២០១១ ក៏ត្រូវបានប្រកាសអោយមានប្រធាន អនុប្រធាន និងព្រះរាជអាជ្ញាសម្រាប់សាលាដំបូងនេះផងដែរ។ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍, លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ , លោក មៀច សំអ៊ាន់ លោក ប៉ិក សុខិន អភិបាលខេត្តឧត្តរមានជ័យ លោកប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការកងប្រដាប់អាវុធជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនបានចូលរួម។
ប្រធាន អនុប្រធាន ព្រះរាជអាជ្ញាដែលត្រូវប្រកាសទទួលភារកិច្ចរួមមាន លោក អ៊ាត ផល្លា ពីចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យត្រូវបានទទួលភារកិច្ចជាប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, លោក សួស ឡា ពីចៅខេត្តសៀមរាបមកជាអនុប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, លោក គូយ កាន់យ៉ា ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបងមកជាប្រធានព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ។ ការប្រកាសនេះយោងតាមព្រះរាជក្រឹត្យ នស /រតក /០៩១០/៧៨៩ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ ឡាយព្រះហស្ថលេខាដោយសម្ដេចនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា។
លោក ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យបាននិយាយថា នេះជាលើកដំបូងហើយជាប្រវត្តិសាស្ត្រខេត្តឧត្តរមានជ័យមានប្រព័ន្ធលោកសង្ឃឹមថាការបង្កើតប្រព័ន្ធតុលាការនេះនឹងកាន់តែធ្វើអោយការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែល្អប្រសើរ។
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និយាយថា៖ ពេលដំណើរការសាលាដំបូងខេត្តឧត្តរមានជ័យនេះ។ នឹងនាំយកនូវសេវាយុត្តិធម៌មួយមកទៀត ហើយបម្រើពលរដ្ឋអោយងាយស្រួល។ ជួយសម្រួលអោយអតិបរមាដល់ពលរដ្ឋនៅខេត្តនេះ នឹងក្លាយជានីតិរដ្ឋមួយប្រកបដោយប្រសិទ្ធភាពតម្លាភាពយុត្តិធម៌។
លោករដ្ឋមន្ត្រីនិយាយបន្តថា៖ ចំពោះសំណុំរឿងចាស់ពីខេត្តនេះនៅក្នុងដៃតុលាការខេត្តសៀមរាបសុំ ប្រធានសាលាដំបូងខេត្តនេះបន្តចាត់ចែងតាមនីតិវិធីរហូតចប់ករណី គ្មានភាគីនៃបណ្តឹងស្នើសុំដើម្បីសមត្ថកិច្ចមកសាលាដំបូង ខេត្តឧត្តរមានជ័យទេ។ ឯសំនុំរឿងថ្មីជាសមត្ថកិច្ចរបស់សាលាដំបូងខេត្តឧត្តរមានជ័យ។
លោក អង្គ វង្សវឌ្ឍានា ស្នើអោយតួអង្គបម្រើសេវាយុត្តិធម៌ដែលកាន់តំណែងពីពេលនេះតទៅ ប្រកាន់ខ្ជាប់ស្មារតី ឧត្តមគតិខ្ពស់ក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋហើយធ្វើអោយយុត្ថាធិការមានភាពល្អប្រសើរ និងមានជំនឿអនុវត្តក្រមសីលធម៌នៅក្រមអយ្យការៀបចំទិសដៅផែនការមានសាមគ្គីភាពផ្ទៃក្នុង។ ទំនាក់ទំនងជាប្រចាំនឹងក្រសួងយុត្តិធម៌។ រៀបចំបញ្ជីសំណុំរឿងប្រកបដោយការទទួលខុសត្រូវ។ ចាត់ចែងទាន់ពេលនូវនីតិវិធីឃុំខ្លួនជនសង្ស័យ និងទណ្ឌិតដែលច្បាប់កំនត់កុំអោយលើសពេលនាំអោយប៉ះពាល់ដល់សិទ្ធិសើរីភាព កិត្តិយសរបស់បុគ្គល ឬបាត់បង់ផលប្រយោជន៍របស់ជនរងគ្រោះ។ ត្រូវប្រយ័ត្នបាត់សំណុំរឿង៕ដោយ ៖ សំរោង
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងកាំកុងត្រូលចាប់បានម្ស៉ៅស៊ុបបន្លំម៉ាក
បន្ទាយមានជ័យ: ប្រធាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងកាំកុងត្រូលបានស្ទាក់បង្ក្រាបម្សៅស៊ុបដែលបាន បន្លំម៉ាកសញ្ញាគ្មានឯកសារបែបបទគ្មានបញ្ជាក់ថ្ងៃ-ខែ ផលិតលើសំបកកញ្ចាប់។
ការបង្ក្រាបនោះធ្វើ ឡើងពីល្ងាចថ្ងៃទី ២៨ មករា នៅផ្សារចម្ការគភូមិ២ សង្កាត់ ភ្នំស្វាយ ក្រុង សិរីសោភ័ណ ដោយរកឃើញ ម្សៅ ស៊ុបសញ្ញា រូប ដើមឈើបុណ្យគ្រីសស្មាស ចំនួន ២៩ការ៉ុង ទម្ងន់ ៧២៥ គីឡូក្រាម។ ម្សៅស៊ុបទាំងនេះគ្មាន ឯកសារថ្ងៃ-ខែ បញ្ជាក់លើសំបកកញ្ចាប់ដូចដែលសមត្ថកិច្ចត្រួតពិនិត្យបានណែនាំ។ រីឯម្សៅស៊ុបសញ្ញាវែកមាន សរសេរលើសំបកការ៉ុងថា Kumbo ( GPPS) ចំនួន២០ការ៉ុងទម្ងន់៦០០គីឡូក្រាម។ ទំនិញទាំងនេះនាំមកពីភ្នំ ពេញមកលក់នៅបន្ទាយមានជ័យពោលគឺនាំមកដល់ក្នុងប្រទេសរួចមកហើយ។
លោក យិន ប្រសិទ្ធប្រធានក្រុមប្រតិបត្តិសេដ្ឋកិច្ច ក្រសួងមហាផ្ទៃអោយដឹងថា រថយន្តដែលផ្ទុកទំនិញនេះគឺម៉ាកអ៊ីស៊ុយខ្មៅ ស្លាកសញ្ញា ភព២ ០៤៥៦ ឈ្មោះកែវ សុភារិន ភេទ ប្រុស អាយុ ៣១ លំនៅភូមិសែសិន សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ។ ឯទំនិញមានម្ចាស់ឈ្មោះ ហៀង សភាព ភេទ ប្រុស អាយុ ២៨ឆ្នាំ លំនៅភូមិ-សង្កាត់កំពង់ស្វាយ។
លោក ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា ម្សៅស៊ុប ១៣២៥គីឡូក្រាម នេះនិងរថយន្តត្រូវរក្សាទុកនៅនគរបាលរង់ចាំការពិនិត្យសម្រេចលើឯសារកំនត់ហេតុនិងសំនុំរឿងបង្ក្រាប ពីថ្នាក់លើ ៕
ដោយ : សុផុន
ការបង្ក្រាបនោះធ្វើ ឡើងពីល្ងាចថ្ងៃទី ២៨ មករា នៅផ្សារចម្ការគភូមិ២ សង្កាត់ ភ្នំស្វាយ ក្រុង សិរីសោភ័ណ ដោយរកឃើញ ម្សៅ ស៊ុបសញ្ញា រូប ដើមឈើបុណ្យគ្រីសស្មាស ចំនួន ២៩ការ៉ុង ទម្ងន់ ៧២៥ គីឡូក្រាម។ ម្សៅស៊ុបទាំងនេះគ្មាន ឯកសារថ្ងៃ-ខែ បញ្ជាក់លើសំបកកញ្ចាប់ដូចដែលសមត្ថកិច្ចត្រួតពិនិត្យបានណែនាំ។ រីឯម្សៅស៊ុបសញ្ញាវែកមាន សរសេរលើសំបកការ៉ុងថា Kumbo ( GPPS) ចំនួន២០ការ៉ុងទម្ងន់៦០០គីឡូក្រាម។ ទំនិញទាំងនេះនាំមកពីភ្នំ ពេញមកលក់នៅបន្ទាយមានជ័យពោលគឺនាំមកដល់ក្នុងប្រទេសរួចមកហើយ។
លោក យិន ប្រសិទ្ធប្រធានក្រុមប្រតិបត្តិសេដ្ឋកិច្ច ក្រសួងមហាផ្ទៃអោយដឹងថា រថយន្តដែលផ្ទុកទំនិញនេះគឺម៉ាកអ៊ីស៊ុយខ្មៅ ស្លាកសញ្ញា ភព២ ០៤៥៦ ឈ្មោះកែវ សុភារិន ភេទ ប្រុស អាយុ ៣១ លំនៅភូមិសែសិន សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ។ ឯទំនិញមានម្ចាស់ឈ្មោះ ហៀង សភាព ភេទ ប្រុស អាយុ ២៨ឆ្នាំ លំនៅភូមិ-សង្កាត់កំពង់ស្វាយ។
លោក ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា ម្សៅស៊ុប ១៣២៥គីឡូក្រាម នេះនិងរថយន្តត្រូវរក្សាទុកនៅនគរបាលរង់ចាំការពិនិត្យសម្រេចលើឯសារកំនត់ហេតុនិងសំនុំរឿងបង្ក្រាប ពីថ្នាក់លើ ៕
ដោយ : សុផុន
លើកគ្នាមកតវ៉ាដល់អធិការដ្ឋាន សុំឲ្យមន្ត្រីប៉ូលិសប៉ុស្ដិ៍ម្នាក់ចូលធ្វើការវិញបន្ទាប់ពីមេដកបញ្ឈរជើង
ភ្នំពេញ: មន្ត្រីប៉ូលិសប៉ុស្ដិ៍សំរោងក្រោមម្នាក់ត្រូវមេបញ្ឈរជើង បន្ទាប់ពីមានពាក្យបណ្ដឹងពីមេភូមិប្ដឹងចោទប្រកាន់ថា យកកាំភ្លើងបាញ់គំរាមនៅមុខផ្ទះគាត់។ ប៉ុន្តែប្រជាជនដែលស្រឡាញ់មន្ត្រីប៉ូលិសអះអាងថា ការចោទប្រកាន់នេះផ្ទុយពីការពិត ហើយក៏នាំគ្នាជាង៥០នាក់ មកតវ៉ាកាលពីព្រឹកថ្ងៃទី៣១ មករានេះ សុំឲ្យលោកអធិការអនុញ្ញាតឲ្យលោក អាំ សំអាត បានចូលបម្រើការវិញ។
ក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចុះថ្ងៃទី២៨ មករា ២០១១ ជូនលោកអធិការប៉ូលិសខណ្ឌដង្កោ ប្រជាជនក្នុងភូមិសុំឲ្យលោកអធិការបញ្ជូនលោក អាំ សំអាត ជាមន្ត្រី ប៉ូលិសប៉ុស្ដិ៍សំរោងក្រោម បានចូលបម្រើការងារនៅមូលដ្ឋានវិញ។ ប្រជាជនទាំងនោះបន្តថា លោកមេភូមិចំការស្បែង បានប្ដឹងចោទប្រកាន់លោក អាំ សំអាត ដោយបំផ្លើសខុសពីការពិត ហើយតាមពិតលោកមេភូមិពុំដែលបានជួយប្រជាជនដូចលោក អាំ សំអាត ឡើយ។ ពួកគាត់ត្រូវការលោក អាំ សំអាត មកបម្រើការងារនៅប៉ុស្ដិ៍សំរោងក្រោមវិញ ដើម្បីរក្សាការពារសន្តិសុខជូនពួកគាត់។
ជុំវិញករណីនេះ គេពុំទាន់ដឹងថា លោក ប៊ន សំអាត អធិការប៉ូលិសខណ្ឌដង្កោ សម្រេចចិត្តបែបណាចំពោះលោក អាំ សំអាត នោះ៕
ដោយ : សុពិសិដ្ឋ
ក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចុះថ្ងៃទី២៨ មករា ២០១១ ជូនលោកអធិការប៉ូលិសខណ្ឌដង្កោ ប្រជាជនក្នុងភូមិសុំឲ្យលោកអធិការបញ្ជូនលោក អាំ សំអាត ជាមន្ត្រី ប៉ូលិសប៉ុស្ដិ៍សំរោងក្រោម បានចូលបម្រើការងារនៅមូលដ្ឋានវិញ។ ប្រជាជនទាំងនោះបន្តថា លោកមេភូមិចំការស្បែង បានប្ដឹងចោទប្រកាន់លោក អាំ សំអាត ដោយបំផ្លើសខុសពីការពិត ហើយតាមពិតលោកមេភូមិពុំដែលបានជួយប្រជាជនដូចលោក អាំ សំអាត ឡើយ។ ពួកគាត់ត្រូវការលោក អាំ សំអាត មកបម្រើការងារនៅប៉ុស្ដិ៍សំរោងក្រោមវិញ ដើម្បីរក្សាការពារសន្តិសុខជូនពួកគាត់។
ជុំវិញករណីនេះ គេពុំទាន់ដឹងថា លោក ប៊ន សំអាត អធិការប៉ូលិសខណ្ឌដង្កោ សម្រេចចិត្តបែបណាចំពោះលោក អាំ សំអាត នោះ៕
ដោយ : សុពិសិដ្ឋ
លោកខៀវកាញារីទ្ធ: លទ្ធភាពនៃការផ្ទុះអាវុធនៅតាមព្រំដែនខ្មែរថៃមានតិចតួច
ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលបានមាន ប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានឱ្យដឹងថា: មកដល់ពេលនេះស្ថានភាពតំបន់ព្រំដែនមានភាពទ្រឹងធម្មតា ហើយកន្លងមកដោយសារតែថៃមកឃាត់កម្ពុជាមិនឱ្យធ្វើផ្លូវ នៅក្នុងទឹកដីកម្ពុជាហើយពេលនោះបើថៃនៅតែរឹងចូលមក គឺអាចមានការផ្ទុះអាវុធ។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា: ពេលនេះបានសម្រួលគ្នារៀងៗខ្លួនរួចហើយ។ ចំពោះទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងថៃនៅល្អជាធម្មតានៅឡើយ នៅថ្ងៃទី៣ ខែកុម្ភៈ សប្តាហ៍ខាងមុខនេះរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរជួបគ្នា (ក្នុងកិច្ចប្រជុំខេត្តសៀមរាប)។ លោករដ្ឋមន្ត្រីបន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អត់មានគំរោងជួបជាមួយលោកអាប់ ភិស៊ីត នាយករដ្ឋមន្ត្រីប្រទេសថៃទេនៅពេលខាងមុខនេះ។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តទៀតថា: កម្ពុជានិងថៃមានបញ្ហាព្រំដែនជាមួយគ្នាអស់រយៈពេល ១០០ឆ្នាំ មកហើយដូច្នេះបើត្រូវរង់ចាំ ៥ ទៅ ៦ ឆ្នាំទៀតអត់យូរទេ ហើយបញ្ហាព្រំដែនទុកឱ្យអ្នកបច្ចេកទេសធ្វើការវាស់វែងហើយអ្នក នយោបាយកុំលូកដៃចូល។
ចំពោះទង់ជាតិខ្មែរនៅវត្តកែវសិក្ខាគិរីស្វារ: ជំហររបស់កម្ពុជាអត់ដោះចេញទេ គឺវត្តនៅស្ថិតនៅក្នុងទឹកដីរបស់ខ្មែរវត្តនេះត្រូវបានកសាងឡើងវិញនៅឆ្នាំ១៩៩៩ មកម្ល៉េះ។
ចំពោះបញ្ហាជម្លោះតានតឹងតាមព្រំដែនកាលពីមុននិងសព្វថ្ងៃនេះ គឺត្រូវបានលោកខៀវ កាញារីទ្ធ មានស្រសាន៍ប្រាប់ក្រុមអ្នកកាសែតថា ជំហររបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺបន្តដោះស្រាយនូវភាពតានតឹងជាមួយគ្នាដោយសន្តិភាពហើយជំ
រុញឱ្យមេបញ្ជាការនៃកងទ័ពជួរមុខនៃប្រទេសទាំងពីរជួបពិភាក្សាជាមួយគ្នាដើម្បីកុំឱ្យមានភាពតានតឹង។ ជាមួយគ្នានោះដែរលោកខៀវ កាញារីទ្ធ បានអះអាងថា ទាំងកម្ពុជានិងថៃសុទ្ធមានអ្នកស្រឡាញ់ទឹកដីព្រំដែនដូចគ្នាតែសុំកុំឱ្យអ្នកនយោបាយទាំងនោះយកបញ្ហាព្រំដែនធ្វើជាឈ្មួញសង្គ្រាម។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍ “យើងគិតថាលទ្ធភាពនៃការកើតឡើង
(ផ្ទុះអាវុធ) គឺតិចតួចដោយសារតែមេបញ្ជាការទាំងសងខាងមានទំនាក់ទំនងជាមួយគ្នាជាប់ជានិច្ច” ហើយជំហររបស់កម្ពុជា គឺបង្កើនកិច្ចសហប្រតិបត្តិការបន្ថយទំនាស់៕
ដោយ : រតនា
លោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា: ពេលនេះបានសម្រួលគ្នារៀងៗខ្លួនរួចហើយ។ ចំពោះទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងថៃនៅល្អជាធម្មតានៅឡើយ នៅថ្ងៃទី៣ ខែកុម្ភៈ សប្តាហ៍ខាងមុខនេះរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរជួបគ្នា (ក្នុងកិច្ចប្រជុំខេត្តសៀមរាប)។ លោករដ្ឋមន្ត្រីបន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អត់មានគំរោងជួបជាមួយលោកអាប់ ភិស៊ីត នាយករដ្ឋមន្ត្រីប្រទេសថៃទេនៅពេលខាងមុខនេះ។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តទៀតថា: កម្ពុជានិងថៃមានបញ្ហាព្រំដែនជាមួយគ្នាអស់រយៈពេល ១០០ឆ្នាំ មកហើយដូច្នេះបើត្រូវរង់ចាំ ៥ ទៅ ៦ ឆ្នាំទៀតអត់យូរទេ ហើយបញ្ហាព្រំដែនទុកឱ្យអ្នកបច្ចេកទេសធ្វើការវាស់វែងហើយអ្នក នយោបាយកុំលូកដៃចូល។
ចំពោះទង់ជាតិខ្មែរនៅវត្តកែវសិក្ខាគិរីស្វារ: ជំហររបស់កម្ពុជាអត់ដោះចេញទេ គឺវត្តនៅស្ថិតនៅក្នុងទឹកដីរបស់ខ្មែរវត្តនេះត្រូវបានកសាងឡើងវិញនៅឆ្នាំ១៩៩៩ មកម្ល៉េះ។
ចំពោះបញ្ហាជម្លោះតានតឹងតាមព្រំដែនកាលពីមុននិងសព្វថ្ងៃនេះ គឺត្រូវបានលោកខៀវ កាញារីទ្ធ មានស្រសាន៍ប្រាប់ក្រុមអ្នកកាសែតថា ជំហររបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺបន្តដោះស្រាយនូវភាពតានតឹងជាមួយគ្នាដោយសន្តិភាពហើយជំ
រុញឱ្យមេបញ្ជាការនៃកងទ័ពជួរមុខនៃប្រទេសទាំងពីរជួបពិភាក្សាជាមួយគ្នាដើម្បីកុំឱ្យមានភាពតានតឹង។ ជាមួយគ្នានោះដែរលោកខៀវ កាញារីទ្ធ បានអះអាងថា ទាំងកម្ពុជានិងថៃសុទ្ធមានអ្នកស្រឡាញ់ទឹកដីព្រំដែនដូចគ្នាតែសុំកុំឱ្យអ្នកនយោបាយទាំងនោះយកបញ្ហាព្រំដែនធ្វើជាឈ្មួញសង្គ្រាម។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍ “យើងគិតថាលទ្ធភាពនៃការកើតឡើង
(ផ្ទុះអាវុធ) គឺតិចតួចដោយសារតែមេបញ្ជាការទាំងសងខាងមានទំនាក់ទំនងជាមួយគ្នាជាប់ជានិច្ច” ហើយជំហររបស់កម្ពុជា គឺបង្កើនកិច្ចសហប្រតិបត្តិការបន្ថយទំនាស់៕
ដោយ : រតនា
ទាហានថៃចំនួន២នាក់ចូលមកទឹកដីកម្ពុជាជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមទាំងវត្ថុតាង
ឧត្តរមានជ័យ ៖ ពួកទាហានសៀមចំនួន២នាក់ចូលមកទឹកដីកម្ពុជាជួញដូរថ្នាំញៀនត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជាំចាប់ឃាត់ខ្លួនរួមទាំងវត្ថុតាងខណៈពេលដែលកំពុងធ្វើការចែកចាយ។
ហេតុការណ៍ដែលសមត្ថកិច្ចប៉ូលិសស្រុកអន្លង់វែងនិងនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជាំចាប់ឃាត់ខ្លួនទាហានថៃ២នាក់ជួញដូរគ្រឿងញៀនបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១១នៅចំណុចច្រកជាំក្នុងទឹកដីកម្ពុជាស្ថិតនៅក្នុង ភូមិលើភ្នំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ុយ សេង អធិការនគរបាលស្រុកអន្លង់វែងបានឲ្យដឹងថាករណីក្នុងការចាប់ខ្លួនទាហានជនជាតិថៃទាំង២នាក់នេះសមត្ថកិច្ចបានដកហូតវត្ថុតាងដូចជាថ្នាំញៀនគ្រាប់យ៉ាម៉ាពណ៌ផ្កាឈូកចំនួន២៧គ្រាប់និងប្រាក់ចំនួន១១៧២បាត ទូរស័ព្ទដៃម៉ាកណូគារចំនួន២គ្រឿងបារីចំនួន៥សុងទៀតផង។
ទាហានជនជាតិថៃនោះទី១ឈ្មោះ ថាលើនសាក់ខែនតាប់ ភេទប្រុសអាយុ២១ឆ្នាំរស់នៅ ភូមិស្រែប្រី ឃុំផៃផាត់ថះណា ស្រុកភូសិង ខេត្តស៊ីសះកេតប្រទេសថៃមុខរបរជាទាហានកាតព្វកិច្ចកងកម្លាំងសុរះណារី(ប៉ារ៉ា)ប្រចាំនៅស្រែប្រី ទី២ឈ្មោះ ភីនិតប៊ុនមី ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិឃុំស្រុកខេត្តខាងលើមុខរបរជាទាហានដូចគ្នា។
លោកបន្តថាករណីនេះអធិការនគរបាលស្រុកអន្លង់វែងបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនជនជាតិថៃទាំង២នាក់និងវត្ថុតាងខាងលើទៅតុលាការដំបូងខេត្តសៀមរាបដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ចាន់ ធី
ក្រុមស្នូលអាវលឿងជួបរដ្ឋមន្រ្តីក្រសួងព័ត៌មានសុំឲ្យដោះលែង វីរៈ ស៊ុមខ្វាមឃីត
១១ ក្រុមស្នូលអាវលឿង រួមជាមួយនឹងសមាគមអ្នកកាសែតថៃ១ក្រុម និងអ្នកអង្គម្ចាស់មួយអង្គផងនោះ បានជួបលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីលើកជាសំណើសុំឲ្យដោះលែង វីរៈ ស៊ុមខ្វាមឃីត ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ប៉ុន្តែ ត្រូវបានលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ឆ្លើយថា សំណុំរឿង នេះវាស្ថិតនៅក្នុងដៃតុលាការ។ រដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃចូលក្នុងស្ថាប័នឯករាជ្យមួយនេះ ដែលកំពុងដំណើរការក្ដីមិនទាន់ចប់នៅឡើយ។
នៅក្នុងជំនួបនេះដែរ ឥស្សរជនសំខាន់ៗរបស់ក្រុមអាវលឿង រួមនឹងអ្នកច្បាប់ និងអ្នកអង្គ ម្ចាស់ផងនោះ បានសុំលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្របសម្រួលឲ្យ វីរៈ ស៊ុមខ្វាមឃីត បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ ប៉ុន្តែលោករដ្ឋមន្ត្រីឆើ្លយតបទៅវិញថា នេះ ជាផ្លូវច្បាប់រដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃចូលក្នុងសំណុំរឿងរបស់តុលាការបានទេ។
ក្រោយពីមានការធានាឲ្យនៅក្រៅឃុំ អ្នកអង្គម្ចាស់បានលើកឡើងទៀតថា រឿងព្រំដែនជារឿងយូរអង្វែងសុំកុំឲ្យរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនពួកគាត់ពាក់ព័ន្ធនឹងបញ្ហានយោបាយ។ លោករដ្ឋមន្រ្តីបញ្ជាក់ប្រាប់ទៅក្រុមស្នូលអាវលឿងទាំងនោះថា សូមកុំឲ្យវីរៈស៊ុមខ្វាមឃីត យកតុលាការកម្ពុជាជាឈ្នាន់នយោបាយសម្រាប់ពួកគេ។
ការស្នើសុំឲ្យដោះលែង វីរៈ ស៊ុមខ្វាមឃីត ឲ្យបាននៅក្រៅឃុំនេះ គឺជួនពេលដែលសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងលើកយកសំណុំរឿងវីរៈ ស៊ុមខ្វាមឃីត មកបើកសវនាការជំនុំជម្រះ ក្ដី ពាក់ព័ន្ធនឹងករណីចូលក្នុងតំបន់យោធាកម្ពុជាដោយគ្មានការអនុញ្ញាត អន្តោប្រវេសន៍ខុសច្បាប់ និងប្រមូលព័ត៌មានជាទម្រង់ចារកម្មយោធា៕
ឫទ្ធី
សហព្រះរាជអាជ្ញាជាតិ-អន្តរជាតិជំទាស់នឹងការដោះលែងអតីតមេខ្មែរក្រហមឱ្យស្ថិតនៅក្រៅឃុំ
រាជធានីភ្នំពេញ ៖ សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានស្នើទៅកាន់អង្គសវនាការសុំឱ្យរក្សាទុកការឃុំខ្លួនមេដឹកនាំកំពូលខ្មែរក្រហម លោកនួន ជា, ខៀវ សំផន និងអៀង ធីរិទ្ធ ឱ្យនៅដដែល ហាមដោះលែងឱ្យស្ថិតនៅក្រៅឃុំដាច់ខាត ព្រោះវានឹងបង្កឱ្យមានហានិភ័យសំរាប់សវុត្ថិភាពជនជាប់ចោទទាំង៣ក្នុងដំណើរការសវនាការមុនអង្គសេចក្តីរបស់សាលាក្តីខ្មែរក្រហម កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣១ មករា ២០១១ ដើម្បីជំនុំជម្រះជាសាធារណៈលើសំណុំរឿង០០២ សុំនៅក្រៅរបស់មេដឹកនាំកំពូលខ្មែរក្រហម ។
លោកអេនឌ្រូ ខេលៃ សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានច្រានចោលការស្នើសុំរបស់សហមេធាវីការពារក្តីលោកនួន ជា ដោយលើកឡើងថា ការបន្តឃុំខ្លួនលោកនួន ជា គឺសហព្រះរាជអាជ្ញាយល់ថា មិនប៉ះពាល់ដល់សិទ្ធិជនជាប់ចោទឡើយ នេះបើតាមយុត្តិសាស្ត្ររបស់តុលាការអន្តរជាតិ ។ ចំណែកលោកស្រីជា លាង សហព្រះរាជអាជ្ញាជាតិនៃសាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ថា ការសំរេចឃុំខ្លួនអតីតមេខ្មែរក្រហមក្នុងសំណុំរឿង០០២ ចុះថ្ងៃទី១៣ មករា ២០១១ របស់តុលាការនេះត្រូវមានសុពលភាពរយៈពេល៤ខែ ដូច្នេះការបន្តឃុំខ្លួនលើមេដឹកនាំខ្មែរក្រហមនួន ជា, ខៀវ សំផន និងអៀង ធីរិទ្ធ មិនខុសនីតិវិធីច្បាប់ទេ ។
លោកស្រីសហព្រះរាជអាជ្ញាពន្យល់ថា បទពិសោធន៍ក្នុងតុលាការអន្តរជាតិនានាក៏អនុវត្តអញ្ចឹងដែរ បើទោះជាមានការឃុំខ្លួនជនជាប់ចោទខុសនីតិវិធីក៏ដោយ ក៏ការដោះស្រាយសមស្របនោះគឺមិនមែនដោះលែងជនជាប់ចោទទេ តែបើឃុំខ្លួនពួកគេមិនត្រូវតាមច្បាប់នោះគឺនៅពេលតុលាការរសំរេចទោសយ៉ាងណានោះ យើងអាចកាត់កងបន្ថយទោសពួកគេតាមនោះបានវិញ ហើយប្រសិនបើតុលាការសំរេចឱ្យពួកគេរួចទោស ឬរួចផុតពីការចោទប្រកាន់វិញនោះ គេអាចសងសំណងហិរញ្ញវត្ថុជំនួសជាជាងទុកឱ្យជនជាប់ចោទដ៏សំខាន់ស្ថិតនៅក្រៅឃុំនាំឱ្យប៉ះពាល់ដល់សុវត្ថិភាពពួកគេ ។
មន្ត្រីសាលាក្តីបានឱ្យដឹងថា មានពលរដ្ឋជាង៥០០នាក់ ត្រូវបានសាលាក្តី អនុញ្ញាតឱ្យចូលរួមស្តាប់សវនាការមុនអង្គសេចក្តីជាសាធារណៈលើពាក្យស្នើសុំបន្ទាន់ឱ្យដោះលែងនួន ជា អាយុ៨៥ឆ្នាំ អតីតប្រធានសភាតំណាងប្រជាជន និងលោកខៀវ សំផន អាយុ៧៨ឆ្នាំ អតីតប្រធានគណៈប្រធានរដ្ឋ និងអៀង ធីរិទ្ធ អាយុ៧៦ឆ្នាំ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យស្ថិតនៅក្រៅឃុំ ដែលត្រូវចាប់ផ្តើមនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣១ មករា ២០១១ នេះ ។
លោកឌឹម សុវណ្ណារុំ មន្ត្រីអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា មានប្រជាពលរដ្ឋមកពីខេត្តកណ្តាល កំពង់ស្ពឺ កំពង់ចាម កំពត ដែលរួមមានក្រុមនិស្សិត, អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ត្រូវបានអនុញ្ញាតឱ្យចូលរួមស្តាប់សវនាការមុនអង្គសេចក្តីរបស់មេដឹកនាំកំពូលខ្មែរក្រហមនេះផងដែរ ។ ក្នុងពេលសវនាការនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ CTN ទៀតផង ។ មន្ត្រីសាលាក្តីខ្មែរក្រហមឱ្យដឹងទៀតថា អង្គជំនុំជម្រះរបស់សាលាដំបូងនៃតុលាការខ្មែរក្រហមលើកនេះគឺសាកសួរផ្ទាល់មាត់រួចហើយធ្វើការសន្និដ្ឋានសំរេចតែម្តង ។ សូមបញ្ជាក់ថា តាមគំរោងបើកសវនាការនេះ ត្រូវធ្វើឡើងតែចំពោះជនជាប់ចោទ២នាក់ប៉ុណ្ណោះទេ គឺនួន ជា និងខៀវ សំផន ប៉ុន្តែពេលចាប់ផ្តើមសនវាការនាព្រឹកនោះ ស្រាប់តែមានអៀង ធីរិទ្ធ ម្នាក់ទៀតចូលរួម ធ្វើឱ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអ្នកតាមដានយ៉ាងខ្លាំង ។
សវនាការដំណើរការបានតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ ស្រាប់តែអៀង ធីរិទ្ធ ឈឺក្បាលត្រូវគ្រូពេទ្យនាំទៅកាន់ពន្ធនាគារវិញ ហើយក្រោយមកនួន ជា ក៏មានអាការមិនស្រួលត្រូវគ្រូពេទ្យប្រចាំសាលាក្តីកំពុងពិនិត្យសុខភាពផងដែរ ។ លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីបានឱ្យដឹងថា សវនាការមុនអង្គសេចក្តីទៅលើអតីតមេខ្មែរក្រហម លោកនួន ជា និងលោកខៀវ សំផន អំពីការសុំឱ្យស្ថិតនៅក្រៅឃុំនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមមេធាវីការពារជនជាប់ចោទដាក់ពាក្យស្នើសុំទៅសាលាក្តី និងយល់ថា ការបន្តឃុំខ្លួនអតីតមេខ្មែរក្រហមថ្នាក់ខ្ពស់បំផុតទាំងពីរនាក់នេះហួសរយៈពេលកំណត់ហើយ ៕ដោយ ៖ កោះឯករាជ្យ
រូបថត ស.សុខុម
ចាប់ជនជាតិសៀម២នាក់ពាក់ព័ន្ធគ្រឿងញៀន
ខេត្តឧត្តរមានជ័យ៖ ជនជាតិសៀម២នាក់ត្រូវនគរបាលកម្ពុជាចាប់ខ្លួនបញ្ជូនទៅ ស្នងការដ្ឋានខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១១ នៅច្រកទ្វារអន្តរជាតិជាំ រួមនឹងថ្នាំញៀនប្រភេទយ៉ាម៉ាពណ៌ផ្កាឈូកចំនួន២៧គ្រាប់ ។
នាយប៉ុសិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិជាំបានបញ្ជាក់ឲ្យដឹង មន្ត្រីនគរបាលអន្តោប្រវេសន៍បានចាប់ឆែកឆេរលើបរុសជនជាតិសៀម២នាក់នៅវេលាពេលម៉ោងដូចខាងលើ បានរកឃើញសារធាតុញៀនចំនួន២៧គ្រាប់ខ្ចប់នឹងថង់ផ្លាស្ទិក ដាក់ជាប់នឹងខ្លួនបំរុងឆ្លងចេញទៅប្រទសថៃវិញ ។
ពួកគេទាំង២ឈ្មោះ ស៊ីទី ភីនិត អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ភុន តាហានថាឡើងសាក់ អាយុ២១ឆ្នាំ ទាំង២នាក់ជាទាហានប៉ារ៉ាប្រចាំការទល់មុខច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិសាស្ត្រស្រែព្រៃ ឃុំតាប៊ុន ស្រុកភូស៊ីង ខេត្តស៊ីសាកេត ប្រទេសថៃ ។
ទាហានប៉ារ៉ាទាំង២នាក់នេះ នឹងត្រូវប្រឈរមុខចំពោះការផ្តន្ទាទោសពីបទ ជួយដូរសារធាតុញៀនឆ្លងដែន ៕
ដោយ ៖ ភិរម្យ
សាលាក្តីខ្មែរក្រហមបានបើកសវនាការមុនអង្គសេចក្តីជាសាធារណៈលើសំណុំរឿងសុំនៅក្រៅឃុំរបស់នួន ជា, ខៀវ សំផន, និងអៀង ធីរិទ្ធ
រាជធានីភ្នំពេញ ៖ សាលាក្តីខ្មែរក្រហមបានដំណើរការសវនាការរបស់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣១ មករា ២០១១ ដើម្បីជំនុំជម្រះមុនអង្គសេចក្តីជាសាធារណៈលើសំណុំរឿង០០២ ករណីដាក់ពាក្យសុំនៅក្រៅរបស់នួន ជា អាយុ៨៥ឆ្នាំ និងខៀវ សំផន អាយុ៧៨ឆ្នាំ និងអៀង ធីរិទ្ធ អាយុ៧៦ឆ្នាំ ក្នុងចំណោមជនជាប់ចោទចំនួន៤នាក់ ដែលកំពុងជាប់ឃុំឃាំងក្នុងសាលាក្តីខ្មែរក្រហមបច្ចុប្បន្ន ។
មន្ត្រីសាលាក្តីបានឱ្យដឹងថា មានពលរដ្ឋជាង៥០០នាក់ ត្រូវបានសាលាក្តី អនុញ្ញាតឱ្យចូលរួមស្តាប់សវនាការមុនអង្គសេចក្តីជាសាធារណៈលើពាក្យស្នើសុំបន្ទាន់ឱ្យដោះលែងនួន ជា អាយុ៨៥ឆ្នាំ អតីតប្រធានសភាតំណាងប្រជាជន និងលោកខៀវ សំផន អាយុ៧៨ឆ្នាំ អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យស្ថិតនៅក្រៅឃុំ ដែលត្រូវចាប់ផ្តើមនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣១ មករា ២០១១ នេះ ។
លោកឌឹម សុវណ្ណារុំ មន្ត្រីអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា មានប្រជាពលរដ្ឋមកពីខេត្តកណ្តាល កំពង់ស្ពឺ កំពង់ចាម កំពត ដែលរួមមានក្រុមនិស្សិត, អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ត្រូវបានអនុញ្ញាតឱ្យចូលរួមស្តាប់សវនាការមុនអង្គសេចក្តីរបស់មេដឹកនាំកំពូលខ្មែរក្រហមនេះផងដែរ។ ក្នុងពេលសវនាការនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ CTN ទៀតផង ។ មន្ត្រីសាលាក្តីខ្មែរក្រហមឱ្យដឹងទៀតថា អង្គជំនុំជម្រះរបស់សាលាដំបូងនៃតុលាការខ្មែរក្រហមលើកនេះគឺសាកសួរផ្ទាល់មាត់រួចហើយធ្វើការសន្និដ្ឋានសំរេចតែម្តង។ សូមបញ្ជាក់ថា តាមគំរោងបើកសវនាការនេះ ត្រូវធ្វើឡើងតែចំពោះជនជាប់ចោទ២នាក់ប៉ុណ្ណោះទេ គឺនួន ជា និងខៀវ សំផន ប៉ុន្តែពេលចាប់ផ្តើមសនវាការនាព្រឹកនោះ ស្រាប់តែមានអៀង ធីរិទ្ធ ម្នាក់ទៀតចូលរួម ធ្វើឱ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអ្នកតាមដានយ៉ាងខ្លាំង ។ សវនាការដំណើរការបានតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ ស្រាប់តែអៀង ធីរិទ្ធ ឈឺក្បាលត្រូវគ្រូពេទ្យនាំទៅកាន់ពន្ធនាគារវិញ ហើយក្រោយមកនួន ជា ក៏មានអាការមិនស្រួលត្រូវគ្រូពេទ្យប្រចាំសាលាក្តីកំពុងពិនិត្យសុខភាពផងដែរ។
លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីបានឱ្យដឹងថា សវនាការមុនអង្គសេចក្តីទៅលើអតីតមេខ្មែរក្រហម លោកនួន ជា និងលោកខៀវ សំផន អំពីការសុំឱ្យស្ថិតនៅក្រៅឃុំនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមមេធាវីការពារជនជាប់ចោទដាក់ពាក្យស្នើសុំទៅសាលាក្តី និងយល់ថា ការបន្តឃុំខ្លួនអតីតមេខ្មែរក្រហមថ្នាក់ខ្ពស់បំផុតទាំងពីរនាក់នេះហួសរយៈពេលកំណត់ហើយ ៕
ដោយ ៖ កោះឯករាជ្យ
ក្រុមស្នូលអាវលឿងជួបរដ្ឋមន្រ្តីក្រសួងព័ត៌មានសុំឲ្យដោះលែង វីរៈ ស៊ុមខ្វាមឃីត
ភ្នំពេញ ៖ នៅទីស្ដីការក្រសួងព័ត៌មាន កាលពីវេលាម៉ោង១១ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ ក្រុមស្នូលអាវលឿង រួមជាមួយនឹងសមាគមអ្នកកាសែតថៃ១ក្រុម និងអ្នកអង្គម្ចាស់មួយអង្គផងនោះ បានជួបលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីលើកជាសំណើសុំឲ្យដោះលែង វីរៈ ស៊ុមខ្វាមឃីត ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ប៉ុន្តែ ត្រូវបានលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ឆ្លើយថា សំណុំរឿង នេះវាស្ថិតនៅក្នុងដៃតុលាការ។ រដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃចូលក្នុងស្ថាប័នឯករាជ្យមួយនេះ ដែលកំពុងដំណើរការក្ដីមិនទាន់ចប់នៅឡើយ។
នៅក្នុងជំនួបនេះដែរ ឥស្សរជនសំខាន់ៗរបស់ក្រុមអាវលឿង រួមនឹងអ្នកច្បាប់ និងអ្នកអង្គ ម្ចាស់ផងនោះ បានសុំលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្របសម្រួលឲ្យ វីរៈ ស៊ុមខ្វាមឃីត បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ ប៉ុន្តែលោករដ្ឋមន្ត្រីឆើ្លយតបទៅវិញថា នេះ ជាផ្លូវច្បាប់រដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃចូលក្នុងសំណុំរឿងរបស់តុលាការបានទេ។
ក្រោយពីមានការធានាឲ្យនៅក្រៅឃុំ អ្នកអង្គម្ចាស់បានលើកឡើងទៀតថា រឿងព្រំដែនជារឿងយូរអង្វែងសុំកុំឲ្យរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនពួកគាត់ពាក់ព័ន្ធនឹងបញ្ហានយោបាយ។ លោករដ្ឋមន្រ្តីបញ្ជាក់ប្រាប់ទៅក្រុមស្នូលអាវលឿងទាំងនោះថា សូមកុំឲ្យវីរៈស៊ុមខ្វាមឃីត យកតុលាការកម្ពុជាជាឈ្នាន់នយោបាយសម្រាប់ពួកគេ។
ការស្នើសុំឲ្យដោះលែង វីរៈ ស៊ុមខ្វាមឃីត ឲ្យបាននៅក្រៅឃុំនេះ គឺជួនពេលដែលសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងលើកយកសំណុំរឿងវីរៈ ស៊ុមខ្វាមឃីត មកបើកសវនាការជំនុំជម្រះ ក្ដី ពាក់ព័ន្ធនឹងករណីចូលក្នុងតំបន់យោធាកម្ពុជាដោយគ្មានការអនុញ្ញាត អន្តោប្រវេសន៍ខុសច្បាប់ និងប្រមូលព័ត៌មានជាទម្រង់ចារកម្មយោធា៕
ឫទ្ធី
សាលាក្ដីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពុងបើកសវនាការលើសំណុំរឿងសុំនៅក្រៅឃុំ របស់ នួន ជា, ខៀវ សំផន និងអៀង ធីរិទ្ធ
ភ្នំពេញ ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសុំនៅក្រៅឃុំរបស់នួន ជា អតីតប្រធានសភា, ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ និងអៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្នុងរបបកម្ពុជាប្រជាធិប តេយ្យ។
តាមសេចក្ដីរាយការណ៍ពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឲ្យដឹងថាដំណើរការនីតិ វិធីបើកសវនាការមានការចូលរួមពីដើមបណ្ដឹងរដ្ឋប្បវេណី ជនរងគ្រោះ អ្នកសារព័ត៌មានជាតិ និង អន្តរជាតិជាច្រើននាក់៕
កោះកែវ
សម្តេចតេជោទទួលជួបជាមួយក្រុមហ៊ុនជីលីនគ្រុបរបស់ប្រទេសចិន
ភ្នំពេញ ៖ យោងតាមជំនួយការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យដឹងថា នៅពេលអនុញ្ញតឱ្យក្រុមហ៊ុនជីលីនគ្រុបរបស់ប្រទេសចិនចូលជួបសំដែងការគួរសមនៅភូមិគ្រឹះវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មករា សម្តេចតេជោបានសំដែងនូវការស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុនចិនមួយនេះសម្រាប់ការសិក្សាផ្នែកកសិកម្ម នៅកម្ពុជា ដោយមានប្រសាសន៍ថា វិស័យកសិកម្មជាវិស័យអាទិភាពមួយរបស់កម្ពុជា។
លោក អ៊ាង សុផល្លែត ឱ្យដឹងថា សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា វិស័យកសិកម្ម ជាវិស័យមួយដែល បានជួយកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ច និងជួយកម្ពុជាបានឆ្លងផុតពីវិបត្តិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុពិភពលោក នាពេលកន្លងមកហើយថែមទាំងបានជួយកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជាង ១% ក្នុងមួយឆ្នាំផងដែរ ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា វិស័យកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលបច្ចុប្បន្នមាន សភាពទន់ខ្សោយដែលនេះជាសក្ដានុពលសម្រាប់អ្នកវិនិយោគ ហើយភាពទន់ខ្សោយនេះគឺជាកង្វះខាតលើវិស័យធារាសាស្ត្រ ដែលជាកត្តាសម្រាប់ជម្រុញការដាំដុះបង្កើនទិន្នផលស្រូវ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនជីលីនគ្រុបពិចារណាលើការបណ្តាក់ទុនលើវិស័យកសិកម្មនេះ និងបានស្នើឱ្យក្រុមហ៊ុននេះក្នុងជំហានដំបូងវិនិយោគទៅលើការប្រមូលទិញ និង កែឆ្នៃស្រូវដើម្បីធ្វើការនាំចេញ ដែលនេះជាការចាំបាច់នៅពេលបច្ចុប្បន្ន ។
លោក អ៊ាង សុផល្លែត ថ្លែងថា លោកYANG QING CAI អតីតអភិបាលខេត្តជីលីន ជាប្រធានការិយាល័យ សម្របសម្រួលអភិវឌ្ឍន៍កសិកម្មខេត្តជីលីន និង ជាប្រធានសមាគមកសិកម្ម-ឧស្សាហកម្មខេត្តបានជំរាបជូនសម្តេចតេជោអំពី ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីសហការជាមួយភាគីកម្ពុជា ជាពិសេសលើបញ្ហាស្រូវតែម្តង ។ លោកYANG QING CAI ថ្លែងថា ក្រុមហ៊ុនជីលីនគ្រុបជាក្រុមហ៊ុន ដែលមានជំនាញខាងទិញ ស្រូវសម្រាប់កែច្នៃនាំចេញ និងមានបទពិសោធន៍ខាងវិស័យកសិកម្ម និង ផ្នែកធារាសាស្ត្រផងដែរ ។
នៅក្នុងជំនួបនោះ លោកYANG QING CAI បានអះអាងថាក្រុមហ៊ុនរបស់លោកមានបំណងចង់នាំមកនូវបទពិសោធន៍ដែលប្រទេសចិនបានទទួលរយៈពេល ៣០ ឆ្នាំកន្លងមកក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីផ្តល់ឱ្យប្រទេសកម្ពុជា តាមរយៈការវិនិយោគលើវិស័យនេះ ។ នៅក្នុងជំនួបនោះលោកYANG QING CAI ក៏បានស្នើឱ្យមានការគាំទ្ររបស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីធ្វើអគារសិក្សាលើវិស័យកសិកម្មនេះផងដែរ៕
ស្នាយពល
ខេត្តឧត្ដរមានជ័យ បង្កើតបានស្ថាប័នតុលាការប្រចាំខេត្តនេះហើយ
ឧត្ដរមានជ័យ ៖ ស្ថាប័នតុលាការនៅខេត្តឧត្ដរមានជ័យ ត្រូវបានបង្កើតហើយដើម្បីដំណើរការនីតិវិធី តាមក្រឹត្យក្រមច្បាប់ ដែលកាលពីមុននៅខេត្តឆ្ងាយដាច់ស្រយាលមួយនេះមិនមានស្ថាប័នតុលាការនៅ ឡើយ ហើយការកាត់ក្ដីទៀតសោត ក៏ត្រូវដឹកជញ្ជូនធ្វើដំណើរមកជំនុំជម្រះនៅក្នុងសាលាដំបូងខេត្តសៀម រាប។
ការប្រកាសជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ លោកប៉ិច សុភិន អភិបាលខេត្តឧត្ដរមានជ័យ និងស្ថាប័នពាក់ព័ន្ធទាំងអស់ទូទាំងខេត្តទាំងមូល។
សេចក្ដីរាយការណ៍ពីកន្លែងប្រារព្ធពិធីបានឲ្យដឹងថា ប្រធាន អនុប្រធាន និងព្រះរាជអាជ្ញា ត្រូវបាន ផ្លាស់ប្ដូរពីកន្លែងផ្សេងៗគ្នា មានដូចជា លោកអ៊ាត ផល្លា ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបាន ប្រកាសឲ្យធ្វើជាប្រធានតុលាការខេត្តឧត្ដរមានជ័យ លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញារងខេត្តបាត់ដំបង មកកាន់ជាព្រះរាជអាជ្ញាខេត្តឧត្ដរមានជ័យ និងលោកសួស ឡា ចៅក្រមខេត្តសៀមរាប ត្រូវបានប្រកាសជា អនុប្រធានសាលាដំបូងខេត្តឧត្ដរមានជ័យ៕
អ. ពៅ
គណៈប្រតិភូសារព័ត៌មានថៃ នឹងជួបពិភាក្សាជាមួយឯកឧត្ដមខៀវ កាញារីទ្ធ នៅម៉ោង១១ថ្ងៃនេះ
ភ្នំពេញ ៖ គណៈប្រតិភូសារព័ត៌មានថៃ នៅវេលាម៉ោង១១ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១នេះ នឹងចូល ជួបពិភាក្សាអំពីការផ្សព្វផ្សាយព័ត៌មានមួយចំនួនរបស់ប្រទេសកម្ពុជា និងថៃ ជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា។
លោកសុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានប្រាប់កម្ពុជាថ្មីឲ្យដឹង នៅព្រឹកថ្ងៃទី៣១ ខែមករានេះថា ក្រុមគណៈប្រតិភូអ្នកសារព័ត៌មានថៃ ចង់មកជួបជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ នៅវេលាម៉ោង ១១ ថ្ងៃទី៣១ ខែមករានេះ គឺដើម្បីពិភាក្សាអំពីការផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសទាំងពីរ ទាក់ទងទៅនឹងស្ថានភាពនយោបាយ និងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនាពេលកន្លងមក និងដើម្បីសហ ការណ៍គ្នាពង្រឹងការផ្សព្វផ្សាយព័ត៌មានឲ្យបានកាន់តែល្អឡើងវិញនាពេលអនាគត៕
កោះកែវ
ស្ពាននាគភ្លោះ២ខ្សែតនៅមជ្ឈមណ្ឌលកោះពេជ្រ បើកការដ្ឋានសាងសងនៅថ្ងៃនេះ
ស្ពាននាគភ្លោះ២ខ្សែតម្លៃ២ម៉ឺន ៥រយហាសិបប្រាំពាន់៩០ដុល្លារ នៅមជ្ឈមណ្ឌលកោះពេជ្រនឹងចាប់ ផ្តើមលេចជា រូបរាងចាប់ពីថ្ងៃបើកការដ្ឋាន សាងសង់នាថ្ងៃ ទី៣១ខែមករា នេះ ។ ស្ពាននាគភ្លោះ២ខ្សែនេះត្រូវបានសាងសង់ ក្រោយពី មានហេតុការណ៍ រត់ជាន់គ្នាស្លាប់ និងរបួសជាង៧០០នាក់មកនោះ ។ អភិបាលរាជធានីភ្នំពេញលោក កែបជុតិមាត្រូវគេនិយាយថា ចូលរួមជា អធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពាននាគភ្លោះ២ខ្សែ ចេញចូល កោះពេជ្រ បន្ថែមទៀត ដើម្បីបញ្ជៀសការកកស្ទះចរាចរ និងបញ្ចៀសគ្រោះថ្នាក់ដោយយថាហេតុជាថ្មីទៀត។ក្រោយពីធ្វើការ ប្រជុំពិភាក្សាជាច្រើនលើក លើគម្រោងស្ថាបនាស្ពានបន្ថែមពីរទៀតដែលភ្ជាប់ ពីតំបន់កោះពេជ្រ មកសួនច្បារសម្តេចតេជោ ហ៊ុន សែននោះ សាលារាជធានី បានទទួលការឯកភាព ពីសម្តេចហ៊ុន សែន លើការរៀបចំតុបតែង និងទីតាំងស្ថាបនាស្ពានភ្លោះ ដោយមានបង្កាន់ដៃរូបនាគរួចរាល់ហើយ។
CamBn
CamBn
បទវិចារណកថា៖ ឧស្សាហកម្មកាត់ដេរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា
អស់រយៈពេលជាង ៣០ឆ្នាំ ក្រោយរបបប៉ុលពតត្រូវបាន ដួលរលំរួចមក ប្រទេសកម្ពុជាបាន និង កំពុងតែ បោះជំហ៊ានទៅមុខឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ និងប្រកបដោយ គតិបណ្ឌិត ដោយបានធ្វើការ បង្រួបបង្រួមជាតិ ពីគ្រប់ភាគីទាំង អស់ដែលធ្លាប់តែមាន ជម្លោះជាមួយគ្នា ឱ្យមក ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេស។
នៅពេលសង្គ្រាម ត្រូវបានបញ្ចប់ ជាពិសេស គឺក្រោយពីមាន ការបោះឆ្នោតជាសកល ដែល មានការចូលរួមពី គ្រប់គណបក្ស នយោបាយទាំងអស់ នៅឆ្នាំ ១៩៩៣ រួចមក យើងសង្កេត ឃើញថា ថ្នាក់ដឹកនាំប្រទេស កម្ពុជាបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើការអភិវឌ្ឍន៍ ប្រទេសនូវ គ្រប់វិស័យ រួមមានទាំងការកសាង ហេដ្ឋរចនាសម្ព័ន្ធ ការអប់រំ សេវាសាធារណៈ លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដទៃទៀត។ ហើយអ្វីដែល សំខាន់បំផុត នោះគឺ ប្រទេស កម្ពុជារក្សាបាននូវ “ស្ថិរភាពនយោបាយ” និង “សន្ដិសុខសង្គម” ដែលជាឱកាស ដ៏វិសេសវិសាល បំផុត សម្រាប់ការអភិវឌ្ឍន៍ប្រទេស។
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច យើងសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការ អភិវឌ្ឍន៍ ដោយបានបង្កើតនូវ គោលនយោបាយ និងការលើកទឹកចិត្ដជាច្រើន ដើម្បីទាក់ទាញអ្នក វិនិយោគ និងបង្កើតឱ្យមានឱកាសការងារ ក្នុងគោលបំណងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចសង្គម។ ជាលទ្ធផលយើងឃើញថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មុនកើតមាន វិបត្ដិហិរញ្ញវត្ថុសាកល នៅកម្ពុជាមានអត្រាកំណើន GDP (ផលិតផល សរុបក្នុងស្រុកប ប្រចាំឆ្នាំ ជាង ១០ ភាគរយ។
ដោយមានគោលនយោបាយ និងបរិយាកាសសង្គមល្អ បច្ចុប្បន្ននេះកម្ពុជា មានឧស្សាហកម្ម កាត់ដេរ ប្រមាណ ៥៥០ រោងចក្រ ដែលបានជួយទៅដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជួយទ្រ ទ្រង់ដល់កំណើន GDP ប្រហែល ១ ភាគ ៣ នៃកំណើន GDP សរុបប្រចាំឆ្នាំ។
ជាមួយគ្នានេះដែរ ឧស្សាហកម្មកាត់ដេរបានស្រូបទាញ កំលាំងពលកម្មជាង ៤៥ ម៉ឺននាក់ នៅទូទាំងប្រទេស និងបានចូលរួមចំណែកក្នុងការ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជន បទនៅកម្ពុជា ក្នុងការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រស្របតាម យុទ្ធសាស្ដ្ររបស់រាជ រដ្ឋាភិបាល ។
មិនត្រឹមតែផ្ដល់ឱកាស និងលើកទឹកចិត្ដឱ្យមានការ វិនិយោគផ្នែក ឧស្សាហកម្មកាត់ដេរ ប៉ុណ្ណោះទេ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការលើកទឹក ចិត្ដឱ្យមានការបង្កើតសហជីពកម្មករ យ៉ាងច្រើន ដើម្បីជួយដោះស្រាយ វិបត្ដិកម្មករ ការញំនាំនូវទុក្ខ កង្វល់របស់កម្មករ និងសម្របសម្រួលការងារ ជាមួយនឹងរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រ កាត់ដេរទាំងអស់។
ដោយយោលទៅលើ សិទ្ធិក្នុងការបញ្ចេញមតិ និងគោលនយោបាយ ល្អរបស់រាជរាដ្ឋាភិបាល កម្ពុជា យើងសង្កេត ឃើញថា មានសហជីពកម្មករមួយ ចំនួនតូចបានឆ្លៀតឱកាស ដើម្បីបំរើផល ប្រយោជន៍របស់ខ្លួន និងបក្សពួកក្រុមខ្លួន មួយក្ដាប់តូច បានយកឱកាសនៅពេលដែល កម្មករ មានបញ្ហាជាមួយនឹងរោងចក្រ ដោយបានធ្វើការជំរុញ និងបំផុសឱ្យ កម្មករធ្វើការបាតុកម្មតវ៉ា និង ដាក់លក្ខខណ្ឌជា ច្រើនទៅដល់រដ្ឋាភិបាល និងម្ចាស់រោងចក្រ កាត់ដេរទាំងនោះ។ ការធ្វើ ឱ្យមាន បរិយាកាសបែបនេះ គឺជាការដាក់បន្ទុកយ៉ាង ធន់ធ្ងរបន្ថែមទៀតទៅ រាជរដ្ឋាភិបាល ហើយអ្វីដែល សំខាន់បំផុត នោះគឺបង្កើតឱ្យមាន ទុកកង្វល់ដល់កម្មករ និងក្រុមគ្រួសាររបស់គេ គឺការបាត់បង់ ចំណូលសំរាប់ទ្រទ្រង់ ជីវភាពគ្រួសារ។ នេះមិនមែនមានន័យថា ការធ្វើបាតុកម្មរបស់កម្មករ-កម្មការីនី ជាការខុសច្បាប់ ឬបង្កើតឱ្យមានបញ្ហា នៅក្នុងសង្គម នោះទេ ប៉ុន្ដែក្នុងនាមជា តំណាងឱ្យ កម្មករ-កម្មការីនី សហជីពទាំងនោះ គួរតែខិតខំព្យាយាម ដោះស្រាយ និងសម្រប សម្រួល ដោយសន្ដិ វិធីឱ្យអស់លទ្ធភាព ជាមួយនឹងម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល ដើម្បីស្វែងរក ដំណោះស្រាយ មួយ សមស្របដែលអាច ទទួលយកបាន ទាំងអស់គ្នា។
សរុបមកយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំយក អស់ពីកំលាំង កាយចិត្ដ ដើម្បីបង្កើតឱ្យមាន ស្ថេរភាពសង្គម បង្កើតគោលនយោបាយ និងការលើក ទឹកចិត្ដដល់អ្នក វិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដែលជា ឱកាសដ៏វិសេសវិសាលបំផុត ក្នុងការបង្កើតឱ្យ មានឱកាសការងារ ដែលជាការរួមចំណែកមួយ យ៉ាងធំធេងក្នុងការលើក កម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានរួមចំណែក កាត់បន្ថយភាពក្រីក្រ ស្របតាម យុទ្ធសាស្ដ្រចតុ កោនជំហានទី២ របស់រាជរដ្ឋាភិបាល និងការលើកកម្ពស់ សេដ្ឋកិច្ចសង្គមសំរាប់ ការអភិវឌ្ឍន៍ប្រទេស ប្រកបដោយនិរន្ដរ ភាព និងធ្វើឱ្យប្រទេស កម្ពុជារួចចាកផុត ពីវិបត្ដិនៃភាព ក្រីក្រ។ ដោយមើលឃើញ ពីភាពរីកចំរើននេះហើយ ទើបថ្មីៗ នេះវិទ្យាស្ថានសាធារណៈ រដ្ឋអន្ដរជាតិ (IRI) បានចេញរបាយការណ៍ របស់ខ្លួនមួយបង្ហាញថា មានប្រជាពលរដ្ឋប្រមាណ ជាង ៧៦ ភាគរយបានធ្វើការ គាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ថាកំពុងតែដើរ នៅលើផ្លូវត្រូវ។
ដោយ ករុណា
COMMENTARY: THE PAD NAKED STRATEGY: TAKING CAMBODIA HOSTAGE WILL LEAD TO A MILITARY COUP AND WAR
The PAD is the biggest Thai political spoiler and loser. Past successes of this nationalist movement in bringing down the elected government of Thaksin Shinawatra, the legitimate government of Samak Sudaravej and the government of Somchai Wongsawat has proven without a doubt that the PAD is simply a tool in the grab for power, by the established Thai political power houses to be discarded after being used. Many Democrats, including Abhisit Vejjajiva and Kasit Pyromya were the center stages of PAD movement when Bangkok Suwannaphuma airport was taken hostage by the PAD. But when the Democrats came to power, PAD leaders were nowhere to be found. The mouth-watering ministerial and under-ministerial posts were distributed to members of the Democratic Party and others political parties’ members allied with the Democratic Party. The sickening reality forces the PAD to form a political party, the New Politics Party (NPP) which has been crippled from the start. The PAD is irrelevant as a political party, but yet hugely relevant as a tool in the grab for power by the others. Who do not want to use a tool for free?
Pre-election euphoria turned Thai national past time after the rainy season and harvest time, as usual, hits Thai societies and people like sermon water released by monks while chanting Buddhist prayer. They enjoy their political life under a brand of democracy unique to Thailand. No winners, no losers, because the fate of Thai national politics is decided solely by “known invisible hands,” that are beyond all thinkable blames and without responsibility. Divide and rule are their core values. This explains why governments come and go so easily, why street protests are popularly appealing, and why the military coups are subject of fertile speculation that they will occur when street demonstrations grew to their ripening.
At every turn, since 2005 the PAD has played the same hand of the same “Cambodian card” and won, not for the PAD itself, but for the others, including Abhisit Vejjajiva and Kasit Pyromya, in 2007. How about this time? The answer is simple, extremely difficult to predict, not even worth to speculate. And the damn question is: Will those “known invisible hands” go along with the three (3) demands of the PAD, or will they go along with the rejection of the PAD demands by the Abhisit government? Go along with the three (3) demands of the PAD means that a military coup will likely take place, and a war of aggression by Thailand against Cambodia will likely materialize. Go along with the rejection of the demands of the PAD by the Abhisit government means that the territorial claims by Thailand will be resolved peacefully.
It is frustratingly unfortunate that the ultra-nationalist elements of Thai population continue to take Cambodia hostage of their internal political squabbles for no valid legal, historical and factual reasons. The PAD and other Thai ultra-nationalists had never brought evidences to back up their claims of losing territory to Cambodia. Their words are mere innuendo, suggestion, and speculation. On the other hand, Cambodia has brought to the open the evidences that:
- There is a final and stable international boundary line between Cambodia and Thailand based on the provisions of Articles I and III of February 13, 1904 Convention, and according to this international boundary line, the Temple of Preah Vihear, its vicinity, and the ground on which sits the Temple of Preah Vihear are inside Cambodia and under Cambodia’s sovereignty.
- Without ambiguity, the 1904 Convention provided that the frontier in the area of the Temple of Preah Vihear should be the watershed between two named river systems, and that this watershed should be delimited by a Mixed Commission.
- The MOU 2000 provided the legal framework for the JBC to conduct the demarcation of land boundary between Cambodia and Thailand, and to place border-pillars where they should be.
Cambodia wants to live in peace with all neighbors. But if a war of aggression is imposed on her, the only choice she has is to fight to protect the territorial integrity and safeguard national sovereignty. Samdech Akka Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia has stated many times in many occasions that under his watch, not a square inch of Cambodian territory will be lost, and Cambodia will not encroach even an inch of foreign territory. Facing Thai hostilities caused by the PAD, the “invisible known hands” and the others, the Cambodian people are proud to have Samdech Techo Hun Sen in command and also to have our armed forces ready to fight to safeguard the motherland.
When it is not under our control, we throw our hands up in the air, and scream out loud: “So this must be it!”
Waddhana P.
Senior Analyst and Researcher on
Cambodian-Thai Relations
Institute for International Affairs, Cambodia
31 January 2011
Subscribe to:
Posts (Atom)