Tuesday, January 25, 2011

ថ្ងៃ​ស្អែក​រឿងក្តី​​គ្រួសារ​ខូវ ជីលី ឈាន​ដល់​ការ​សន្និដ្ឋាន​​បញ្ចប់​​ បន្ទាប់ពី​​បើក​​សវនា​ការ​​ច្រើន​​លើក


(រូបថត​ ប៊ុនណាក់)

រាជ​ធានីភ្នំពេញ ៖ នៅ​ថ្ងៃ​២៦ មករា ស្អែក​នេះ​​សវនា​ការ​រឿង​ក្តី​​គ្រួសារ​លោកឧកញ៉ា​ខូវ ជី​លី ​​បាន​ឈាន​ដល់​ទីបញ្ចប់​សំរាប់ការ​កសិដ្ឋាន​​របស់​តុលា​ការ​ បន្ទាប់ពី​បើក​សវនាការ​ជាច្រើន​លើក ។ ទោះបី​ជា​បែបណា​ ការ​ប្រកាស​​សាល​ក្រម ឬ​ក៏​ការ​ប្រកាស​ពន្យារពេល​​ទៅថ្ងៃ​ណាមួយ​​នៅមិន​​ទាន់​បាន​ដឹងទេ ​សំរាប់​​ការវិនិច្ឆ័យ​រឿង​ក្តី​ចោទ ប្រកាន់​ភរិយា​លោក​ឧកញ៉ា​ខូវ ជីលី ថា ​មាន​ចេត​នា​មនុស្សឃាត​លើ​កូនស្រី​ភរិយា​​ដើម​គឺ​លោក​ស្រី​ស៊ុន សុថា ​ដែល​ជាភរិយា​​លោក​ទេស​រដ្ឋ​​មន្ត្រី​​ស៊ុន ចាន់ថុល ។
មានការ​កត់សំគាល់​ថា ពេញ​១​ថ្ងៃ​ទី២៤ មករា នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានបន្ត​បើក​សវ​នា​ការ​​រឿង​ក្តី​ភរិយា​​លោក​ឧកញ៉ាខូវ​ ជីលី ​ដែល​នេះ​ចាត់​ទុក​ថា ជា​សវនាការ​លើក​ទី៥ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​​លើ​បទ​ល្មើស​​ប៉ុនប៉ង​រំលោភ​ និង​ធ្វើ​​មនុស្ស​​ឃាតលើ​លោកស្រី​ស៊ុន សុថា ​ភរិយាទេស​រដ្ឋ​មន្ត្រីលោក​ស៊ុន ចាន់​ថុល​ ។
សវនា​ការ​លើកនេះ​ក៏មិន​ខុស​ពី​​​លើក​មុនៗ​ដែរ ​សមាស​ភាព​ចូល​រួម​គឺនៅ​ដដែល​ ​ទាំង​ក្រុម​ប្រឹក្សា ​​តំណាង​អយ្យការ មេ​ធាវី ជនសង្ស័យ​ ព្រម​ទាំង​​សាក្សី ។ សវនាការ​​​៤​លើក​កន្លងទៅ ក្រុម​ប្រឹក្សា​​​បានសាក​សួរ​ដេញ​ដោល​ជនសង្ស័យ​៥​នាក់​​ និងសាក្សី​​១៨​នាក់ ​ខាងជនជាប់​ចោទ​រួច​រាល់​អស់​ហើយ ​គឺ​នៅ​សល់តែ​សាក្សី​ខាងដើម​ចោទប៉ុណ្ណោះ ​​ដូច្នេះ​សវនា​ការ​ថ្ងៃនេះ គឺតុលា​ការ​បានសួរសាក្សី​​២​នាក់​ខាង​ដើម​ចោទ ក្នុងនោះ​ម្នាក់​គឺលោក​យាយ​​ប៉ែន ជីវ៉ាន់ អាយុ​៧៨​ឆ្នាំ ​ជា​ភរិយា​ដើម ​​របស់លោក​​​ឧកញ៉ា​ខូវ ជី​លី និងម្នាក់​ទៀត​​ជា​កូន​ស្រី​ច្បង​ឈ្មោះ​ខូវ ជីឡា​សាឌី ​ហៅ​មុំ​ ក្នុង​នាម​ជា​សាក្សី​ដើមបណ្តឹង​ ។
នៅចំពោះ​​មុខ​អង្គសវនា​ការ​ អ្នកស្រី​ខូវ ជីឡា​សាឌី ​បាន​រៀប​រាប់​​ថា អ្នកស្រី​គ្រាន់​តែ​ជា​សាក្សី​ដែលបានដឹងខ្លះ​ពីរឿង​អ្នកមីង​សេង ច័ន្ទ​ដា និងប្អូនស្រី​ស៊ុន​ សុថា ។ អ្នក​ស្រី​បន្តថា ​រឿង​ដំបូង​​​បំផុត​ដែល​ធ្វើ​​ឱ្យគ្រួសារ​ត្រកូល​ខូវបែក​បាក់​គ្នា​ និង​កាន់​តែបែកបាក់ទៀត​​នោះ គឺ​ផ្តើម​ចេញ​តាំង​ពីលោក​ប៉ា (ឧកញ៉ា​​ខូវ ជីលី) បាន​យក​ប្រពន្ធ​​ក្រោយ​គឺអ្នក​​​មីង​សេង ​ច័ន្ទ​ដា នេះ ​ដែល​ធ្វើ​ឱ្យកូន​ប្រុស​ស្រី​មួយចំនួនមិនពេញចិត្ត ។ អ្វី​ដែលកាន់​តែ​មិនចុះសំរុង​គ្នានោះ​ គឺ​ប្អូនស្រី​ស៊ុន ​សុថា ភរិយា​លោក​ស៊ុន ចាន់​ថុល ដែលពួក​គេ​​មិន​ចង់​បាន​ និង​​មិន​ចង់​ឮ​​ពាក្យ​ថា ស្រី​យក​ប្តី​គេ ។ ​
អ្នកស្រី​ខូវ ជីឡាសាឌី ​ហៅមុំ បន្តថា ​ចាប់​តាំង​ពីលោក​ប៉ា​យក​ប្រពន្ធក្រោយ​ គឺអ្នក​មីង​សេង ច័ន្ទ​ដា នេះមក ​បង​ប្អូន​ទាំង​១១​នាក់ទាំង​អ្នករស់​នៅស្រុក​ខ្មែរ ​និងនៅ​ស្រុក​បារាំង​​ត្រូវ​បែក​បាក់​ជាពីរ លុះចុង​ក្រោយ​​ដែលឈាន​ដល់​មានការ​ពាក់ព័ន្ធ​នឹងរឿង​ប៉ុនប៉ង​​រំលោភ​​ និងធ្វើ​មនុស្ស​ឃាត​លើ​ប្អូន​ស្រី​​ស៊ុន សុថា​នោះ គឺ​​កាល​ពីថ្ងៃទី៤ កក្កដា ​២០០៩ ​ពេលអ្នកស្រី​បាន​មកពី​ស្រុក​បារាំង​ចូល​ជួបឪពុក​ (ឧកញ៉ា​ខូវ​ ជី​លី ) ពេលនោះ​​បាន​ឃើញ​លោក​មានជំងឺ​ដេក​​កន្ទេល ​ទើប​អ្នកស្រី​ស្តី​​​បន្ទោស​​អ្នក​បំរើ​​​ផ្ទាល់​ឈ្មោះចាន់ ​សុខា និង​អ្នក​មីង​សេង ច័ន្ទ​ដា ​ពីការ​មិនទូរ​ស័ព្ទ​​​ប្រាប់​ពួក​គេ​ជា​កូនបង្កើត​ឱ្យដឹង ដែល​នេះ​ចាត់ទុក​ថា អ្ន​ក​ស្រីសេង ច័ន្ទដា ​និងអ្នកបំរើ​​ឈ្មោះ​ចាន់ សុខា ​ចង់​ទុក​ឱ្យ​​លោកប៉ា​គាត់​ស្លាប់ ។ រឿង​នេះ​បាន​​រាល​ដាល​ឱ្យ​កាន់​តែ​ធំ និង​បង្កើត​ជាគំនុំ​ហែក​គ្រួសារ​​មួយ​ឱ្យ​មានការ​បែក​បាក់​រហូត​ប្អូនៗប្រាប់​ថា ​អ្នក​មីង​សេង ច័ន្ទ​ដា ​​និង​អ្នកបំរើ​​​ក្នុង​ផ្ទះ ​រៀប​គំរោង​ចង់សម្លាប់​ប្អូនស្រី​ស៊ុន សុថា ។
​សាក្សី​​សំខាន់​ម្នាក់​ទៀត​គឺ​លោក​យាយ​ប៉ែន ​ជីវ៉ាន់ ​អាយុ​៧៨​ឆ្នាំ គាត់ដើរ​មិនរួច​ទេ ​និង​ស្ថិត​​នៅក្នុងរទេះ​​រុញ​ក្នុង​សំលៀក​បំពាក់​ជាអ្នក​កាន់​​ធម៌​អាថ៌ ។ គាត់​ជា​​​​អតីត​ភរិយា​​ដើម​​លោក​ឧកញ៉ា​​​ខូវ ជី​លី ហើយ​បាន​ចូល​ខ្លួន​មក​​ធ្វើ​សាក្សី​ឱ្យ​ដើម​បណ្តឹង​​កូនស្រី​ស៊ុន សុថា ។ លោកយាយ​បានឆ្លើយនៅចំពោះ​មុខ​អង្គសវនា​ការ​យ៉ាង​ខ្លី២​ចំណុច​​ថា ១-រឿង​លិខិត​ដែល​សរ​សេរ​ឆ្លើយតប​​ឧកញ៉ា​ខូវ ជីលី ​ដាក់​ជូនតុលា​ការ​ និងចុះ​ផ្សាយ​​​ក្នុងទំព័រ​សារព័ត៌​មាន​ គឺ​គាត់​មិន​មែន​ជា​អ្នក​សរ​សេរទេ ​ប៉ុន្តែ​ស្នាម​មេ​ដៃ​​ គឺពិត​ជា​គាត់​បាន​​​ផ្តិ​ត​ក្នុង​លិខិត​នោះ​មែន ព្រោះ​កូន​យក​​មកឱ្យ​ផ្តិត ។ ​​ទី២-រឿង​អ្វីៗ​លោក​យាយ​មិនបាន​​ដឹង​ទាំង​អស់ ​​​គ្រាន់​តែ​​ថា រឿង​នេះ​កូនៗ​ទាំង​អស់​​គេ​មិនពេញ​ចិត្ត​​ឪពុក​របស់​គេ​យកនាង​សេង ច័ន្ទ​ដា ​ធ្វើជា​ភរិយា ​។
ក្នុងសវនាការ​ពេញ​១​ថ្ងៃ​​ មេ​ធាវី​ខាង​ចុង​ចោទ​ គឺលោក​លឹម វណ្ណា និង​លោក​​ការ សាវុត ​បានសង្កត់​​ធ្ងន់​ទៅ​លើ​អ្នកស្រី​ខូវ​ ជី​ឡា​សាឌី ហៅ​មុំ ទាក់​ទិន​នឹងរឿង​​ទៅជួប​ជន​សង្ស័យ​​​​ឈ្មោះ​ចាន់ សុខា និង​នាង​ស៊ី​ណាត ​នៅពន្ធ​នា​គារដោយ ​មានការ​សួរ​​​យក​ចំលើយ​ និងបាន​ប្រគល់​ប្រាក់​​ម្នាក់​១០០​ដុល្លារ និងផ្លែឈើ​១កន្ត្រក​ដែលនោះ​​គឺជាការ​ខុស​នីតិវិធីរបស់អ្នក​ស្រី​ជាសាក្សី​​ហើយ ។ ការ​ធ្វើ​​បែបនេះ​លោក​មេ​ធាវី​ចាត់​ទុក​ថា ​​ជា​ការ​ទៅ​ជួប​ទិញ​ទឹកចិត្ត​​ជនសង្ស័យ​ ដើម្បី​ឱ្យ​​ងាក​មករក​​ខាងដើម​បណ្តឹង​វិញ ។​ ពិនិត្យ​ទៅ​លើ​អង្គ​សវនាការរឿង​ក្តីប៉ុន​ប៉ង​​​រំលោភ និង​ធ្វើ​​មនុស្ស​​ឃាត​​ក្នុងគ្រួសារ​​តែមួយ​របស់​លោក​ឧកញ៉ា​​ខូវ ជីលី ​នេះ ហាក់​ដូច​ជា​​មាន​សភាព​​សាំ​ញ៉ាំពេក​ណាស់ ហើយ​អ្វី​ដែល​ជា​ការពិត​ពុំ​មាន​ភស្តុតាង​ច្បាស់​លាស់ សំរាប់​ឱ្យ​តុលាការ​​ដាក់បន្ទុក​​ ដើម្បី​ចោទប្រកាន់ និងឈាន​ទៅ​​ផ្តន្ទាទោសជន​ដែលត្រូវ​ចោទ គឺ​រក​មិន​ឃើញ​សោះ ៕

ដោយ ៖ កោះឯករាជ្យ

កម្ពុជាស្នើ​សុំ​​ឱ្យបារាំង​​​ជំរុញ​​អ្នក​វិនិ​យោគ​​​របស់ខ្លួន​​មកកាន់តែ​ច្រើន​ថែម​ទៀត

 (រូបថត សំអូន)
រាជធានីភ្នំពេញ ៖ លោកងួន ញ៉ិល ​ប្រធានស្តី​ទី​​រដ្ឋសភា និង​ជា​ប្រធាន​​ក្រុម​សភា​កម្ពុជានិ​យាយភាសាបារាំង បានស្នើសុំ​​ដល់​​លោក​ស្រី​​អនុ​​ប្រធាន​​ទី​១ព្រឹទ្ធសភា​​បារាំង ឱ្យ​​ជំរុញ​​​អ្នកវិនិយោគ​​បារាំង​មកធ្វើការ​​វិនិយោគ​​​​​​នៅ​កម្ពុជា​កាន់តែ​ច្រើនថែមទៀត​​ ដែល​ការស្នើ​នេះ​បាន​​ធ្វើឡើង ខណៈ​​​ជំនួប​​ពិភាក្សា​​​ការងារ​ជា​មួយ​គណៈ​ប្រតិភូ​​​ព្រឹទ្ធសភា​​​បារាំង​ដឹកនាំ​ដោយ​​លោក​ស្រីកាតឺរីន តាស្កា (Catherin Tasca) កាល​ពី​ព្រឹកថ្ងៃទី​​​២៥ មករា ២០១១ នៅវិមានរដ្ឋ
សភា ។
លោកងួន ញ៉ិល ​បាន​មានប្រសាសន៍​​ថា ​លោក​ស្វាគមន៍​​​ចំពោះដំណើរទស្សន​កិច្ច​​​ផ្លូវ​ការ​របស់​ប្រតិភូ​​ព្រឹទ្ធសភា​​បារាំង​​ក្នុងប្រទេស​កម្ពុជា ​ដើម្បី​​​​ពិនិត្យ​មើលការរីកចំរើន​​​លើគ្រប់វិស័យ​​​របស់​កម្ពុជា ​ដូច​ដែល​​​គណៈ​ប្រតិភូ​បានមើល​​​ឃើញ​​​ស្រាប់​នៅពេល​នេះ ។ ​រដ្ឋសភា​​កម្ពុជា​​បាន​ធ្វើការ​​អនុម័ត​​ច្បាប់​​​បានជាង​​​៤០០​ច្បាប់ និង​មាន​ច្បាប់​​ជាច្រើនទៀត​គ្រោង​នឹង​​អនុម័ត​​​នៅ​ពេល​ខាងមុខនេះ ។​ ដំណើរទស្សនកិច្ច​​នេះ​នឹង​ពង្រឹង​​​ទំនាក់ទំនង​រវាង​ប្រទេស​​​​ទាំង​ពីរ​កម្ពុជា-​បារាំងថែមទៀត បន្ទាប់ពី​​​ប្រទេសទាំង​២​​មាន ទំនាក់ទំនង​ការទូត​​ជាមួយគ្នា​យូរយារ​ណាស់​មកហើយ ។​
គួរបញ្ជាក់​ថា លោកស្រី​​​កាតឺរីន ​តាស្កា បាន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​​ថ្ងៃចន្ទ ទី​២៤ មករា ​ម្សិល​មិញ​ ក្នុងដំណើរទស្សន​​​កិច្ច​​ផ្លូវ​ការ​​រយៈ​ពេល​​១សប្តាហ៍​​ក្នុងប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​​ទី​​​២៤ ដល់ថ្ងៃទី​​​៣០ មករា ។ ​តាមសេចក្តី​​​រាយ​ការណ៍​​​បាន​ឱ្យ​ដឹងថា ដំណើរទស្សន​កិច្ច​​​របស់​លោកស្រីអនុប្រធាន​​ទី​១ ព្រឹទ្ធសភា​​បារាំង​​នា​ពេល​នេះ ធ្វើ​ឡើងក្នុងគោលបំណង​ពិនិត្យ​​​​លទ្ធ​ផល​​ការងា​រលើ​កិច្ច​​​សហប្រតិបត្តិ​​ការដែល​​​កំពុង​អនុវត្ត​​​ជាមួយព្រឹទ្ធ​សភា​កម្ពុជា ជាពិសេស​ក្នុង​ក្រប​ខណ្ឌ​​នៃបណ្តា​​ប្រទេស​និយាយ​ភាសាបារាំង និងការ​កំណត់​​​​ទស្សន​វិស័យ​​សំរាប់អនាគត ។
ក្នុងដំណើរ​​ទស្សន​កិច្ច​​​នេះ​ លោកស្រី​​កាតឺ​រីន​តាស្កា ​រួមជាមួយព្រឹទ្ធសមាជិក​កម្ពុជា នឹង អញ្ជើញ​​ចូលរួមក្នុង​សិក្ខា​សាលា​​​មួយ​ពាក់ព័ន្ធ​​​​នឹង​តួនាទី​​របស់សមាជិកព្រឹទ្ធសភា​ក្រោម​ប្រធានបទ ការងា​រនីតិ​កម្ម ការពិនិត្យ​​​ការអនុវត្ត​​ច្បាប់ និង​សកម្មភាព​ក្នុងមូលដ្ឋាន ។ ​សេចក្តី​​រាយការណ៍​​បាន​បន្តថា គណៈ​ប្រតិ​ភូ​ព្រឹទ្ធ​សភាបារាំង ក៏នឹង​ចូល​ក្រាបបង្គំ​​​គាល់ព្រះករុណា​ព្រះបាទ​​សម្តេច​ព្រះ​​បរ​មនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​​នៃព្រះរាជាណាចក្រ​​កម្ពុជា ជួបសវនាការ​ជាមួយ​សម្តេចប្រធាន​ព្រឹទ្ធសភា ជា​ ស៊ីម និង​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​​​ហ៊ុន សែន​ ផងដែរ ។
នៅ​មុន​បញ្ចប់​​ដំណើរ​ទស្សន​កិច្ច​​​ និង​ការ​និវត្តន៍​​ទៅកាន់​ប្រទេស​បារាំង​វិញ លោកស្រី​អនុ​ប្រធាន​ទី​១ ព្រឹទ្ធសភា​​បារាំង នឹង​ធ្វើដំណើរ​​ទៅ​កាន់​​ខេត្ត​សៀមរាប ដើម្បីជួប​ពិភាក្សា​​​ការងារ​ជា​មួយ​លោកស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប ទស្សនា​​​សាលា​បារាំង និង​ទស្សនា​ប្រាសាទ​អង្គរ​វត្ត និង​ប្រាង​្គប្រាសាទ​នានាផងដែរ ៕​

ដោយ ៖ កោះឯករាជ្យ

កម្ពុជា​និង UNDP ចុះហត្ថលេខា​ស្តីពី​គម្រោង​កម្ចាត់​គ្រាប់មីន​

ភ្នំពេញ​: ​មន្ត្រី​កម្ពុជា និង​មន្ត្រី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​បាន​ចុះហត្ថលេខា​លើ​គម្រោង​បោស​សំអាត​មី រយៈពេល​ប្រាំ​ឆ្នាំ​ថ្មី​នា​ថ្ងៃនេះ បាន​ធ្វើ​ការប្តេជ្ញា​ជា​ថ្មី​របស់​ខ្លួន​ក្នុង​ការគាំទ្រ​កិច្ចប្រឹងប្រែង​នានា​ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ពី់​មីន និង​សំណល់​ជា់តិ​ផ្ទុះ ពី​សង្គ្រាម ដើម្បី​លើក​កំពស់​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​-​សង្គម ។​
 
​ការចុះហត្ថលេខា​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព ឯ​.​ឧ​. បណ្ឌិត​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជា​សក្ខីភាព​នៃ​ការ​ចាប់ផ្តើម​អនុវត្ត​គម្រោង  ប៉ោ​ស​សំអាត​មីន ដើម្បី​លទ្ធផល​«​ដំណាក់កាល​ទី​ពីរ ចាប់ពី​ឆ្នាំ ២០១១ ដល់ ២០១៥»​។​
 
​ឯ​.​ឧ​. បណ្ឌិត សុខ អាន បាន​មានប្រសាសន៍ថា  ការចុះហត្ថលេខា លើ​គម្រោង​ថ្ងៃនេះ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង ដោយ​គ្មាន​អល់អែក​ក្នុងការ​រំដោះប្រជាជន​យើង​ពី​ភាព​ភ័យខ្លាច​នៃ​គ្រោះថ្នាក់​ដោ់យសារ​មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ព្រមទាំង​រំដោះ​ផ្ទៃដី​ដែល​មាន​មីន​សំរាប់​ប្រគល់ជូន​សហគមន៍​ជនបទ​របស់​យើង និង​ការអភិវឌ្ឍ​ដែល​ចាំបាច់​។​

​ឯកឧត្តម បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា  កម្លាំងចលករ​ដែល​យើង​បាន​ទទួល​ក្នុង​វិស័យ​នេះ​គឺជា​ផ្លែផ្កា​ដែល​បានមក​ពី​ការប្រឹងប្រែង​បំពេញការងារ និង​កិច្ចប្រឹងប្រែង​រួមគ្នា និង​លំហូរ​ជា​ន្ត​បន្ទាប់​នៃ​ធនធាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ 

​ព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​សកម្មភាព​មីន​នៅ​កម្ពុជា នឹង​កើតមាន​​ឡើង​ក្នុង​កំឡុងពេល​ប្រាំ​ឆ្នាំ ខាងមុខ​។ ទីមួយ នៅ​ចុងឆ្នាំ​២០១១ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​និង​អធិបតី​នៃ​កិច្ចប្រជុំ​លើក​ទី ១១ នៃ​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​ហាមប្រាម​ការប្រើប្រាស់​មីនប្រឆាំង​មនុស្ស ដែល​ជា​ព្រឹត្តិការណ៍​ដ៍​សំខាន់​មួយ​នៅក្នុង​ជីវិត​នៃ​សន្ធិសញ្ញា​នេះ​។​

 ទី​ពីរ កម្ពុជា​ត្រូវ​ធ្វើឱ្យ​មាន​វឌ្ឍនភាព​ប្រកប​ដោយ​ខ្លឹមសារ ឈាន​ទៅ​សម្រេច​គោលដៅ​
​ដែល​កំណត់​នៅ​ក្នង​គោលដៅ​អភិវឌ្ឍ​សហ​វត្សរ៍​ទី​៩ និង មាត្រា ៥ នៃ​សំណើ​សុំ​ពន្យារ​ពេល​។​​ឯ​.​ឧ​. ប្រាក់ សុខុន អនុប្រធាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​​ជនពិការ​ដោយសារ​មីន និង​អ្នកស្រី អេ​ឡេ​ណា ទី​ឆេន​កូ នាយិកា​កម្មវិធី​អភិវឌ្ឍ​ន៏​សហប្រជាជាតិ UNDP ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​ឯកសារ​គម្រោង​។ 

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី តំណាង​ដៃគូ​អភិវឌ្ឍ៍​នានា ដូចជា CIDA, AusAID, និង DFID
 (​អូស្ត្រាលី​) និង​អេ​ស្ប៉ាញ​ផងដែរ ដែល​ប្រទេស​របស់​ពួកគេ​បាន​ផ្តល់​ការគាំទ្រ ផ្នែក​ហិរញ្ញវត្ថុ​នៅ​ដំណាក់កាល​ទាំងពីរ  នៃ​សកម្មភាព​មីន​នៅ​កម្ពុជា​។​

​ឯ​.​ឧ​. ប្រាក់ សុខុន បាន​មានប្រសាសន៍ថា  គម្រោង​នេះ​មិនអាច​កើត​ឡើង នៅពេល​ណា​ប្រសើរ​​ជាង​នេះ​ឡើយ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ ក្នុង​ការទទួលស្គាល់​ភាព​ជា​ដៃគូ និង​កិច្ចសហការ​របស់​យើង​ជាមួយ​ដៃគូ​អភិវឌ្ឍ៍​នានា ដែល​មាន​សភាព​រឹងមាំ​ជាង​ពេល​ណាៗ​ទាំងអស់​។ 

​គម្រោង​នៅក្នុង​ដំណាក់កាល​ថ្មី​នេះ កសាង​លើ​មូលដ្ឋាន​នៃ​ការបញ្ចប់​ដោយ​ជោគជ័យ​នូវ​ដំណាក់​​កាល​ទីមួយ​ពី​ឆ្នាំ ២០០៦ ដល់ ២០១០​និង​មានបំណង​បោសសំអាត​ផ្ទៃដី ដែល​មាន​គ្រាប់មីន​​ប្រមាណ​ជា ៣៥ គីឡូម៉ែត្រ​ក្រឡា នៅក្នុង​តំបន់​ដែល​រង​ផលប៉ះ​ពាល់​ខ្លាំង​បំផុត​នៃ​កម្ពុជា​។​

​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ គម្រោង​នេះ​មានបំណង​ស្វែងរក​នូវ​ប្រាក់​មូលនិធិ​ប្រមាណ​ជា ២៤ ​លាន​ដុល្លារ អាមេរិក តាមរយៈ​ការរួម វិភាគទាន​ពី UNDP និង​ដៃគូ​អភិវឌ្ឍ​ដទៃទៀត ដូចជា​CIDA, AusAID, និង DFID​។​

​ប្រទេស​កម្ពុជា​មាន​ការ​រីកចំរើន​គួរឱ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​បោសសំអាត​គ្រាប់​មីន និង​សំណល់​​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​រយៈពេល ពីរ​ទសវត្សរ៍​កន្លង​ទៅ ប៉ុន្តែ​អាវុធ​ដ៏​គ្រោះថ្នាក់​ទាំងនេះ​នៅតែ​ជា​ឧបសគ្គ​ចំបង​ចំពោះ​សន្តិសុខ​មនុស្ស​។ 

 
​នៅ​ឆ្នាំ​២០១០ ​អត្រា​គ្រោះថ្នាក់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​បង្កដោយ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន ​និង​កំពុង​ធ្លាក់ចុះ​ជា​លំដាប់​ពី​ចំនួន​ជាង ២.៧០០ នាក់ ក្នុង​មួយ​ឆ្នាំ នៅ​ចុង​ទសវត្សរ៍ ១៩៩០ មក ២៤៤ នាក់ នៅ​ឆ្នាំ ២០០៩​។ 

​ផ្តៃដី​ប្រមាណ ៥៦០ គីឡូម៉ែត្រ​ក្រឡា នៃ​ផ្ទៃដី​ដែល​មាន​មីន​ត្រូវបាន​បោសសំអាត ចាប់តាំងពី​ឆ្នាំ ១៩៩២ ឬ​ស្មើ​ជិត​ពាក់កណ្តាល នៃ​ផ្ទៃដី​សរុប​ដែល​​បាន​ប៉ាន់ស្មាន​ថា​មាន​មីន​។ ទោះជា​យ៉ាងណាក្តី នៅ​មាន​ផ្ទៃដី​ទំហំ​ប្រហែល ៦៥០ ​គីឡូម៉ែត្រ​ក្រឡា ទៀត ដែល​ជា​អទិភាព​ត្រូវ​បោសសំអាត ហើយ​ដែល​ទាមទារ​នូវ​កិច្ច​ប្រឹង​​ប្រែង​យ៉ាង​ខ្លាំងក្លា ​ក្នុង​រយៈពេល​ពី ១០ ទៅ ១៥ ឆ្នាំ​ទៀត​៕
 
ដោយ : រតនា

មណ្ឌល​គី​រី​: ទទួល​ចំណេះដឹង​អភិបាលកិច្ច​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន

មណ្ឌលគិរី: មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​របស់​ខេត្ត​មណ្ឌល​គី​រី​បានទទួល​ចំណេះដឹង​ស្តីអំពី​អភិបាលកិច្ច​មូលដ្ឋាន ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​កាន់តែ​ប្រសើរឡើង​ទាក់ទង​ទៅនឹង​អភិបាលកិច្ច​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​តាម​ភូមិ​-​ឃុំ ។​
​    
​តាមរយៈ​សិក្ខាសាលា​ផ្សព្វផ្សាយ​បទពិសោធន៍​និង​ចំណេះដឹង​ស្តីអំពី អភិបាលកិច្ច​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ដែល​ត្រូវ​បានរៀបចំ​ទ្បើង​ដោយមាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា រួមសហការ​ជាមួយ​គំរោង​កសាង​សមត្ថភាព​អភិវឌ្ឍន៍ជនបទ​នៅក្នុង​ខេត្ត​ភាគ​ឥ​សាន្ត ហៅ​កាត់​ថា (PRDNEP)  របស់ JICA និង សមាគម​មិត្តភាព​យុវជន​កម្ពុជា​-​ជប៉ុន (JAAC)  កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ។​
 
   ​លោក ហេង សំណាង អភិបាលរង​ខេត្ត​មណ្ឌល​គី​រី​បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ដែល​ពាក់ព័ន្ធ​នឹង​ការងារ អភិបាលកិច្ច​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង​ពិភាគ្សា​អំពី​បទពិសោធន៍​ល្អៗ ដែល​អាច​យកមកអនុវត្ត​ន៍​បាន​នៅក្នុង​ភារកិច្ច​ប្រចាំថ្ងៃ ដើម្បី​ជាការ​ចូលរួមចំណែក​ក្នុងការ​ធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​វិស័យ​អភិបាលកិច្ច​មូលដ្ឋាន​នៅ​កម្ពុជា​។ ការចែករំលែក​បទពិសោធ​ន៍​នេះ​នឹងធ្វើ​ទ្បើង តាមរយៈ​បទ​បង្ហាញ​របស់​សិក្ខាកាម ដែល បាន​ចូលរួម​កម្មវិធី បណ្តុះបណ្តាល​សំរាប់​អ្នកដឹកនាំ​វ័យក្មេង នៅ​ប្រទេស​ជប៉ុន ដែល​បាន​ប្រព្រឹត្តទៅ​កាល ពីថ្ងៃ​ទី​១៤ ខែវិច្ឆិកា ដល់ ថ្ងៃទី​១ ធ្នូ ឆ្នាំ​២០១០ កន្លងទៅនេះ ក្រោម​ប្រធានបទ  អភិបាលកិច្ច​មូលដ្ឋាន ។​

​ជាមួយគ្នា​នោះ​លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន JICA ក៏ដូចជា​គំរោង PRDNEP ដែល​បានសំរេច​ជ្រើស​រើសយក​ខេត្ត​ម​ណ្ធ​ល​គី​រី ជាទី​តាំង​ក្នុងការ​រៀបចំ​សិក្ខាសាលា​នេះ ។ នេះ​ជាការ​ផ្តល់ឱកាស​ដ៏​ល្អ​សំរាប់​មន្ត្រី​ពាក់ព័ន្ធ​នៅ ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​ទាំងមូល អាច​រៀនសូត្រ​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត សំរាប់​ការងារ​អភិវឌ្ឍ​មូលដ្ឋាន​របស់​ពួកគាត់ ។ 

 លោក ភោគ ភី​រ៉ា តំណាង​ការិយាល័យ JICA ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យដឹងថា JICA បាន​ផ្តោតលើ​ការយកចិត្តទុកដាក់​លើ​អភិបាលកិច្ច​ល្អជា​អតិ​ភាព​មួយ​ក្នុង​អតិ​ភាព​នានា ដែល​ជួយ​ដល់​កម្ពុជា​ក្នុងនោះ​មាន​គម្រោង​២ គឺ PILAC2 និង PRDNEP ព្រមទាំង​វគ្គ​បណ្តុះបណ្តាល​នានា​ដូចជា TPYL ជាដើម​៕

ដោយ : សេសា

អនុប្រធាន​ទី​១​ព្រឹទ្ធសភា​បារាំង​ជួប​ជាមួយ​សម​ភាគី​កម្ពុជា​

ភ្នំពេញ: នៅក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​មករា​នេះ នៅ​មន្ទីរ​ព្រឹទ្ធសភា លោក​ទេព ង​ន អនុប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​លោកស្រី​កាតឺ​រីន តា​ស្កា​(Catherine Tasca) អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព ព្រឹទ្ធសភា​បារាំង​-​កម្ពុជា បាន​ឯកភាពគ្នា​ថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​អ្នកនាំពាក្យ​នៃ​ជំនួប​សវន​ការ​នេះ​បាន​ឱ្យដឹងថា លោក​ទេព ង​ន បានលើកឡើង អំពី​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​បារាំង ដែល​មាន​ជា​យូរលង់​ណាស់​មកហើយ និង​បាន លើកឡើង​អំពី​ទំនាក់ទំនង​ខាង​ផ្នែក​សេដ្ឋកិច្ច ដែល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​របស់​បារាំង​មួយ​ចំនួន ដូចជា ក្រុមហ៊ុន​រ៉ែ​ប្រេង បាន​និង​កំពុងតែ​ប្រកប​របរ​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ទេព ង​ន ក៏​បាន​សំណូមពរ​ឱ្យ​ព្រឹទ្ធសភា​បារាំង​ផ្តល់​ជា​អាហារូបករណ៍ ឬក៏ ផ្តល់​ឱកាស​សម្រាប់​មន្ត្រី​ព្រឹទ្ធសភា​កម្ពុជា បាន​ទៅ​សិក្សា​ភាសា​បារាំង ឬ​សិក្សា​លើ​អ្វី​ដែល​ស្ថិតនៅ​ក្នុង​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​ជំនាញ​ផ្សេងៗ​របស់​ព្រឹទ្ធសភា​បារាំង ដើម្បី​ជា​ការផ្លាស់ប្តូរ​នូវ​កិច្ច​សហប្រតិបត្តិ ការ​រវាង​ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប លោកស្រី​កាតឺ​រីន តា​ស្កា បាន​ទទួលយក​សំណូមពរ​ឱ្យមាន​ការផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​បារាំង ហើយ​លោក​ស្រី​សន្យាថា នឹង​ជួយ​ជម្រុញ​ដល់​រដ្ឋាភិបាល​បារាំង ជាពិសេស​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ឱ្យ​ផ្តល់​ឱកាស​ដល់​មន្ត្រី​ព្រឹទ្ធសភា​កម្ពុជា បាន​ទៅ​សិក្សា​នៅ​ប្រទេស បារាំង​។​

​ក្រៅពីនោះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​សភាពការណ៍​មួយចំនួន ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​សង្ឃឹម​ថា ប្រទេស​ទាំង​ពីរ ជាពិសេស​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​រឹតចំណង​មិត្តភាព សហប្រតិបត្តិការ​ទ្វេ ភាគី ឱ្យបាន​កាន់តែ​ខ្លាំងក្លា​និង​ល្អ​ប្រសើរ​ថែម​ទៀត​។​

​លោកស្រី Catherine Tasca បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៤​មករា​ដល់​៣០​មករា​ឆ្នាំ​២០១១៕

ដោយ : សម្បត្តិ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជំរុញ​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​ពូជ​គោ​ប្រា​ម៉ាន់​

កណ្តាល: នៅក្នុង​ពិធី​តាំងពិព័រណ៍​ពូជ​គោ​ប្រា​ម៉ាន់​លើក​ទី​២ និង ការតាំងពិព័រណ៍​ផលិតផល​កសិកម្ម ពាណិជ្ជកម្ម​នៅ​ភូមិ​-​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម កាលពី​ចុង​សប្តាហ៍​មុន លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ និង សមាគម​បង្កាត់​ពូជ​គោ​បាន​ជំរុញឱ្យមាន​ការ​បង្កាត់​ពូជ​គោ​ប្រ៉ា​ម៉ាន់​នៅ​កម្ពុជា​ចាប់ពីពេលនេះ​តទៅ​ដើម្បី​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ស្រុក​មួយ​ដែល​មានពូជ​គោ​ធំៗ ។ 
​លោក ជួង សុផល ប្រធាន​ប្រតិបត្តិ​សមាគម​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​កម្ពុជា បានឱ្យដឹងថា​គោ​ចំនួន ១១៣​ក្បាល ពូជ​មកពី​បរទេស និង ក្នុងស្រុក​បាន​ត្រូវដាក់​តាង​បង្ហាញ​ឱ្យ​ប្រជាកសិករ​ខ្មែរ​បានឃើញ​និង​ធ្វើការ​ដេញថ្លៃ​គោ​កាលពី​ថ្ងៃ​២២-២៣ មករា ឆ្នាំ​២០១១ ។​
​ពូជ​គោ​ប្រា​ម៉ាន់​មិន​រើស​ចំណី ធន​ជំងឺ ធន​នឹង​អាកាសធាតុ​ក្តៅ កម្លាំង​ខ្លាំង មាឌធំ និង សាច់​ល្អ ដែល​អាច​ចិញ្ចឹម​យក​សាច់ បង្កាត់​ពូជ និង សម្រាប់​ជា​កម្លាំង​អូសទាញ​ក៏បាន ។ បើ​ញី​សម្បូរ​ទឹកដោះ​និង​កើតកូន​ថ្លោស (៣៥​គីឡូ​) ។ ប្រា​ម៉ាន់​ញី​មាន​ទម្ងន់ ៥០០ ទៅ ៦០០ គីឡូ បើ​ឈ្មោល ៨០០ ទៅ ៩០០ គីឡូក្រាម​ដែល​គោ​ធម្មតា​មាន​ទម្ងន់​តែ ២០០ ទៅ ២៥០ គីឡូក្រាម​ប៉ុណ្ណោះ ។ កម្ពុជា​ចាំបាច់​ត្រូវ​នាំ​ពូជ​គោ​ប្រា​ម៉ាន់​មក​កម្ពុជា ព្រោះ​ការប្រើ​ពូជ​ថ្មី​នឹង​ជួយ​ដល់​វិស័យ​ផលិតកម្ម​សត្វ ហើយ​ការតាំងពិព័រណ៍​ពូជ​គោ​ប្រា​ម៉ាន់​នេះ​នឹង​លើកទឹកចិត្ត​ដល់​ការចិញ្ចឹម​សត្វ​គោ​នៅ​កម្ពុជា ។​

​លោក ស្រី ច​ន្ឋូ បានឱ្យដឹងថា​ថ្មីៗ​នេះ​ក្រុមហ៊ុន 7NG បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ស៊ុយ​អ៊ែត​ក្នុងការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​និង​សាងសង់​រោងចក្រ​ផលិត​ទឹកដោះគោ​នៅក្បែរ​ជើងភ្នំ​គីរីរម្យ​ខេត្តកំពង់ស្ពឺ ដែល​វា​នឹង​ជួយ​ឱ្យ​ប្រជាជនមាន​ការងារ​ធ្វើ​បង្កើន​ប្រាក់ចំណូល​។ លោក ស្រី បន្តថា ប្រធាន​សមាគម​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​កម្ពុជា​និង​កសិដ្ឋាន​គំរូ អេ​ច ភី បានបញ្ជាក់​ពី​គោលបំណង​នៃ​ការតាំងពិព័រណ៍​ពូជ​គោ​ប្រា​ម៉ាន់​លើក​ទី​២ និង ការតាំងពិព័រណ៍​ផលិតផល​កសិកម្ម ពាណិជ្ជកម្ម ថា គឺ​ជំរុញ​ការចិញ្ចឹម​គោ​នៅ​កម្ពុជា​ឱ្យ​ទ​ទូល​បាន​សាច់ ទឹកដោះគោ សម​ស្របតាម​ស្តង់ដារ ។ ជាពិសេស​ដើម្បី​ជំរុញ​ទឹកចិត្ត​ប្រជាកសិករ​ងាក​ទៅរក​វិស័យ​ចិញ្ចឹមសត្វ​វិស័យ​កសិកម្ម​ដើម្បី​បង្កើន​ប្រាក់ចំណូល​ព្រមទាំង​ចែករំលែក​បទពិសោធន៍​រវាង​សមាគម​និង​កសិដ្ឋាន​នានា និង កាត់បន្ថយ​ភាពក្រីក្រ​។ 

​មានតែ​មួយគត់​កសិដ្ឋាន​គំរូ​អេ​ច​ភី​ក្នុងការ​ប្រមូល​ពូជ​គោ​ផ្សេងៗ​មក​អភិរក្ស​ដូចជា ប្រា​ម៉ាន់ អ៊េ​ង​ហ្គឺ​ស​....​ជាដើម ។ ពូជ​គោ​ទាំងអស់នេះ​សាច់​របស់​វា​មានតម្លៃ​ខ្ពស់​លើ​ទីផ្សារ​ជាពិសេស​ពេញនិយម​នៅតាម​បណ្តា​ហាង​និង​សណ្ឋាគារ​ទំនើបៗ ឱ្យតែ​យើង​មានពូជ​គោ​សុទ្ធ​ការចិញ្ចឹម​ការថែរក្សា​ផ្តល់​ចំណី​សម​ស្របតាម​បច្ចេកទេស​ស្តង់ដារ​អន្តរជាតិ​យើង​នឹង​ទទួលផល​ប្រយោជន៍​ជាច្រើន​។​

​លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មានប្រសាសន៍ថា សព្វថ្ងៃ​កម្ពុ​ជាមាន​គោក្របី​ជាង ៤ លាន​ក្បាល ក្នុងនោះ​មាន​គោ ៣ លាន ៤​សែន និង​ង​ក្របី​ជាង ៧០ ម៉ឺន​ក្បាល ។ ភាគច្រើន​គោក្របី​ដែល​យើង​មាន​នេះ​មិនមែនជា​ពូជ​ល្អ​ទេ គឺ​ពូជ​ក្នុងស្រុក​ដែល​ចេះតែ​តូច​ទៅៗ​ដូច្នេះ​យើង​ចាំបាច់​ត្រូវការ​ពូជ​គោ​ល្អៗ​ដូចជា ប្រា​ម៉ាន់​ដើម្បី​យកមក​បង្កាត់​ពូជ ។ តាមរយៈ​ពិព័រណ៍​ពូជ​គោ​ប្រា​ម៉ាន់​ជា​គំរូ​សង្ឃឹមថា ទៅ​អនាគត​នឹងមាន​កសិដ្ឋាន​ច្រើន​ទៀត​និង​ធ្វើឱ្យ​ការចិញ្ចឹម​សត្វ​កាន់តែ​រីកលូតលាស់​ផងដែរ ។ ទាក់ទង​នឹង​ពូជ​គោ​នោះ លោក​បណ្ឌិត ច័ន្ទ សារុន បាន​មានប្រសាសន៍ថា​កម្ពុជា​បាន​នាំ​ពូជ​គោ អា​រី​យ៉ាណា​កម​ពី​ឥណ្ឌា​នៅ​ឆ្នាំ​១៩៥៦ ។ នៅ​ទស្សវត្ស​១៩៦០​និង​៧០​រដ្ឋាភិបាល​បាន​បង្កើត​ស្ថានីយ៍​ចិញ្ចឹម​គោ​យក​ទឺ​ក​ដោះ​នៅ​ស្ថានីយ៍​ព្រះវិហារ​ខេត្តកំពង់ចាម ។ តែ​នៅ​ទស្សវត្ស​៧០​និង​របប​ប៉ុលពត​ការចិញ្ចឹម​សត្វ​បាត់អស់​ទាំងស្រុង ។ ក្រោយ​ថ្ងៃ ៧​មករា​កម្ពុជា​បាន​នាំ​ពូជ​គោ​ប្រា​ម៉ាន់ ១៨៣ ក្បាល​នៅ​ឆ្នាំ​១៩៨៥ ។ បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​នៅ​ភ្នំ​តា​ម៉ៅ ។ នៅ​ឆ្នាំ​២០០៨ បាន​នាំ​ពូជ​គោ​កំផែង​សែន ២២ ក្បាល​ពី​ថៃ ។ ដូច្នេះ​នៅ​កម្ពុជា​មានពូជ​គោ ៤​ប្រភេទ​គឺ គោ​ស្រុក គោ​អា​រី​យ៉ាណា ប្រា​ម៉ាន់​និង​កំផែង​សែន ៕

ដោយ : ចក្ខុ

យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​ស្រុក​ស្នួល ឃាត់ខ្លួន​មនុស្ស​មួយចំនួន

ក្រចេះ: យុវជន​៥​នាក់​ត្រូវបាន​កម្លាំង​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ខេត្ត​ក្រចេះ​ឃាត់ខ្លួន​រួម​ជាមួយ  រថយន្ត​កែច្នៃ​ដឹកឈើ​៧​ម៉ែត្រគូប ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​បទ​ល្មើស​កាប់ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ព្រៃ​ដែន​ជំរក​សត្វព្រៃ​ស្រុក​ស្នួល​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ ។ 

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​ឱ្យដឹងថា ការឃាត់ខ្លួន​នេះ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ព្រោះ​មនុស្ស និង​សម្ភារៈ​ល្មើស​ផ្សេងទៀត មិនទាន់​ដឹកជញ្ជូន​ចេញពី​ព្រៃ​អស់​នៅ​ឡើយ ។​

​យុវជន​ទាំង​៥​នាក់​ដែល​គណៈកម្មការ​ចម្រុះ​បាន​ឃាត់​ខ្លួន​មាន​១.​ឈ្មោះ សឹង គីនីន អាយុ ២០​ឆ្នាំ ២​អាយុ​.​ឈ្មោះ ម៉ៅ ភា អាយុ ២០​ឆ្នាំ ៣.​ឈ្មោះ ឃឹម ធឿន ៤.​ឈ្មោះ​ម៉ក់ ស្រ៊ុន ៥.​ឈ្មោះ ស៊ុំ សំអាត ពេលដែល​ពួកគេ កំពុង​ធ្វើ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រភេទ​កកោះ ចំនួន​៧​ដុំ ស្មើ​ជាង​៧​ម៉ែត្រគូប ដោយ​គ្មាន​ច្បាប់​អនុញ្ញត​។​

​មេព្រៃ​បាន​កសាង​សំណុំរឿង​បញ្ជូន​យុវជន​ទាំង​៥​នាក់​ពី​ករណី​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញត​។​

​សកម្មភាព​នៃ​កា​ចុះបង្ក្រាប​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ​ដែល​គិត​មក​ទល់​ថ្ងៃនេះ គឺ​មាន​រយៈ ពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា ចាប់ពី​ថ្ងៃ​ទី​២៣-២៤-២៥ ខែ មករា ដោយ​មាន​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​អភិបាលស្រុក​ស្នួល នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ ការ​កងរាជអាវុធហត្ថ​ខេត្ត ព្រម ទាំង​កំលាំង​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ក្រុម​អ្នក​ចុះបង្ក្រាប​រាប់រយ​នាក់​សុទ្ធតែ​មាន​អាវុធ​គ្រប់​ដៃ​បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ឈើ អនាធិបតេយ្យ​ក្នុង​ព្រៃ​ដែន​ជំរក​សត្វព្រៃ​ស្នួល​ស្ថិត ក្នុង​ភូមិសាស្ត្រ ភូមិ​កា​បី ឃុំ​២​ធ្នូ ស្រុក​ស្នួល ជាប់​ព្រំប្រទល់​ស្រុក​កែវ​សីមា​និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​។​

​ក្នុង​យុទ្ឋនាការ សមត្ថកិច្ច​ក៏​ចាប់​បាន​ឈើ​ប្រភេទ​លេខ​មួយ (​ឈើ​គ្រឿងផ្ទះ​)​ដែល​ស្ថិតនៅ ខាងក្រោយ​ផ្ទះ ប្រជាពលរដ្ឋ​ស្ថិត​នៅ​ចំនុច​កា​បី ឃុំ​ពី​ធ្នូ ស្រុក​ស្នួល ដោយ​ការ​រឹបអូស​បាន​ឈើ​ទាំងអស់​ចំនួន​ជិត​ដប់​ម៉ែត្រគូប​ផងដែរ និង ឃាត់​បាន​រថយន្ត​ប្រភេទ​ច្នៃ​រ៉េវ បាន​មួយ​គ្រឿង​ទៀត​។​

​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ បាត ស្រីអូន អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ពី​ធ្នូ ស្រុក​ស្នួល មក​កសាង សំណុំរឿង​ដែល​ស្ត្រី​រូប​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ម្ចាស់​ឈើ​លេខ​១ ដែល​សមត្ថកិច្ច បាន​រុករក ឃើញ​នៅ​ខាងក្រោយ​ផ្ទះ នៅ​ចំនុច​ខាងលើ​ទល់មុខ​និង ទីស្នាក់ការ​ការពារ​ដែន​ជំរក​សត្វ ភូមិ​កា​បី ។​

​ការចុះ​បង្ក្រាប់​បទល្មើស​ឈើ​អនាធិប្បតេយ្យ​នៅក្នុង​ព្រៃ​ដែន​ជំរក​សត្វ ព្រៃ​ស្នួល​មាន​សកម្មភាព​ក្តៅគគុក ហើយ​បាន​ចូល​រុករក​ដល់​ព្រៃ​ជ្រៅ​។ ប៉ុន្តែ គេ​មិនដឹងថា មុខសញ្ញា​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​មួយចំនួន​ដែល​មានឈ្មោះ​ល្បី​រន្ទឺ​ខាង​ការកាប់ ដឹក​ឈើប្រណិត​ក្នុង​ព្រៃដែ​ជំរក​សត្វ​ស្នួល​នេះ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​បាន​ឬ​យ៉ាងណា​នៅឡើយ​ទេ​។​

​តំបន់​ព្រៃ​ការពារ​ដែន​ជម្រក​សត្វ​ស្នួល​ដែលជា​តំបន់​អភិរក្ស​របស់​អគ្គនាយកដ្ឋាន​រដ្ឋបា​ល​កាពារ និង​ភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន ជា​តំបន់​ដែល​ឈ្មួញ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ឈើ​គ្រប់​ប្រភេទ និង​មាន​ទ្រង់ទ្រាយ​ធំ​ហើយ​បើកចំហរ​យ៉ាង​អនាធិប្បតេយ្យ​។  កន្លង​ទៅ​ក៏​ធ្លាប់​កើត​មាន​ការផ្ទុះ​អាវុធ​ជា​ញឹកញាប់ ពី​សំណាក់​ជន​ទុច្ចរិត​ជា​អ្នក​រកស៊ី​ឈើ​ដែល​សុទ្ឋសិង​ជា​មួយមន្ត្រី​ប្រដាប់អាវុធ បាន​ផ្ទុះអាវុធ​គំរាម​ដាក់គ្នា ដោយសារ​សង្គ្រាម​កាង​ឈើ​ផងដែរ​៕

ដោយ : សេសាន

ប្រតិភូ​ក្រសួង​សាធារណៈការ និង​ក្រុមហ៊ុន​សៀ​ហៃ ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវជាតិ​៥៩ ម៉ាឡៃ​-​ប៉ៃលិន​

ប៉ៃលិន: ផ្លូវ​ប្រវែង ១៤៤Km ដែលមានគំរោង​ស្ថាបនា​ផ្លូវ​លេខ​៥៩ ពី​កូនដំរី​ដល់​ខេត្ត​ប៉ៃលិន ដែលស្ថាបនាដោយក្រុមហ៊ុន​សៀង​ហៃ របស់​ចិន ក្នុង​ទឹក​ប្រាក់កម្ចី​ប្រមាណ ៧២​លាន​ដុល្លារ ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​ស្ថាបនា​បើក​ការដ្ឋាន​ជា​ផ្លូវការ នា​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ២០១១ ក្រោម​អធិបតីភាព សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។​ នេះបើតាមការឲ្យដឹងពីលោក លោក​បណ្ឌិត លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ អមដំណើរ​ដោយ លោក ភី សុភាត់ អគ្គនាយករង​សាធារណៈការ និង​ជា​ប្រធាន​គំរោង​ចិន លោក ឆែ សុភាព នាយក​គំរោង​ស្ថាបនា​ ។ 

​លោក លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា ប្រតិភូ​ក្រសួង​សាធារណៈការ និង​ក្រុមហ៊ុន​សៀង​ហៃ ប្រទេស​ចិន ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវជាតិ​លេខ​៥៩ ពី​ចំណុច​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ទៅដល់​ខេត្ត​ប៉ៃលិន ប្រវែង ១៤៤Km ឆ្លងកាត់​ស្រុក​ម៉ាឡៃ ភ្នំព្រឹក សំពៅ​លូន ដល់​ប៉ៃលិន​។​

លោក ឆែ សុភាព នាយក​គំរោង​ស្ថាបនា​ផ្លូវ​លេខ​៥៩ បានឲ្យដឹងថា កំណាត់​ផ្លូវជាតិ​ពី​ម៉ាឡៃ ដល់​ប៉ៃលិន កូនដំរី ប្រវែង ១៤៤Km ត្រូវ​ស្ថាបនា​ក្នុង​រង្វង់​ទឹក​ប្រាក់កម្ចី​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ទឹកប្រាក់ ៧២​លាន​ដុល្លារ​។​

​ផ្លូវជាតិ​លេខ​៥៩ កូនដំរី​ដល់​ប៉ៃលិន​ត្រូវបាន​ស្ថាបនា​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១០ ផ្លូវ​នេះ​មាន​ទទឹង ១០m ចិញ្ចើម​សងខាង ១m មាន​ស្ពាន​លូ PK31 PK32 PK33 ដូច្នេះ​ក្រុមហ៊ុន​សៀង​ហៃ ខុន​ត្រា​ក់សិន (SCG) ចាប់ផ្ដើម​ស្ថាបនាកៀ​បង្ហាប់ ហើយ​សំណង់​ជាប់​ដី​ចំណី​ផ្លូវ​ក្នុង​ទីប្រជុំជន ត្រូវ​អាជ្ញាធរ​សហការ​ឲ្យ​រុះរើ​បណ្ដើរៗ ដើម្បី​សម្រួល​ដល់​ការស្ថាបនា​ផ្លូវ​។​

លោក ទេព ឃុនណាល់ អភិបាល​ស្រុក​ម៉ាឡៃ និង​លោក ប្រាក់ សារ៉ាត់ អនុប្រធាន​មន្ទីរ​សាធារណៈការ ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា យើង​ត្រៀម​រក​ទីតាំង​ដើម្បី​បើក​ការដ្ឋាន នា​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ។ យើង​គ្រោង​អ្នកចូលរួម​ចំនួន ៥.០០០​នាក់ នៅ​ស្រុក​ម៉ាឡៃ​៕

ដោយ : សុផុន

ភ្នំ​បូកគោ​ស្វាគមន៍​ភ្ញៀវទេសចរ នាឱកាស​បុ​ណ​ចូលឆ្នាំ​ចិន​ខាងមុខ

កំពត: ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្តកំពត​នឹង​ផ្អាក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ភ្ញៀវទេសចរ​បានមក​កំសាន្ដ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ។ រមណីយដ្ឋាន​ភ្នំ​បូកគោ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដែលមាន​ឈ្មោះ​ល្បីល្បាញ​។ 

​    ​លោក យ៉ង ភី​រម្យ នាយក​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​បានឱ្យដឹងថា នាឱកាស​បុ​ណ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ រមណីយដ្ឋាន​ភ្នំ​បូកគោ​នឹង​បើក​ឲ្យ​ភ្ញៀវទេសចរ​ឡើង​រយៈ ៦ ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១១ ហើយ​ឥឡូវនេះ​ខាង​លោក​បានដាក់​លិខិត​ជូនទៅ​អាជ្ញាធរខេត្ត ស្នើសុំ​កម្លាំង ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​រយៈពេល​បើក​នោះ ។ ពេលនេះ​ផ្លូវ​កៅស៊ូ​ធ្វើ​រួច ៩០ ភាគរយ​ហើយ នៅសល់តែ ៤ គីឡូម៉ែត្រ គឺ​ពី​គីឡូ​លេខ​១៤ ដល់​គីឡូ​លេខ ១៧ ។  ប៉ុន្តែ​មិនមែន​មានន័យថា​ត្រង់នោះ​ផ្លូវ​ពិបាក​នោះទេ ដោយសារ​កន្លងទៅនេះ​ក្រុមហ៊ុន​ត្រូវ​ពង្រីក​ឲ្យ​ធំ​ទូលាយ ពោលគឺ​ពង្រាប​បានល្អ​ស្អាត​អស់ហើយ ។ 

​    ​លោក​អភិបាលខេត្ត​កំពត​បាន​ឲ្យ​ដឹង នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា​នេះ​ថា នាឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ ក្រុមហ៊ុន​សុខាអូតែល​នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ឡើង​ទៅលេង​កម្សាន្ត ដោយពេល​នេះ​ខាង​ឧ​ទ្យា​នុ​រក្ស បាន​ស្នើសុំ​កម្លាំង​សមត្ថកិច្ច ដើម្បី​ដាក់ពង្រាយ​ការពារ​សុវត្ថិភាព សម្រាប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ ។ ការ​ឲ្យ​ឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​វា​អាស្រ័យ​លើ​ក្រុមហ៊ុន ចំណែក​អាជ្ញាធរ​ពេល​គេ​សុំ​កម្លាំង​បានត្រឹមតែ​បញ្ជូន ទៅ​សហការ​ក្នុងការ​ការពារ សេចក្តីសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ការកំណត់​យ៉ាងណា​ស្ថិតនៅលើ​ក្រុមហ៊ុន ព្រោះ​សព្វថ្ងៃ​ក្រុមហ៊ុន​កំពុង​ដំណើការ​សាសង់​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ផ្សេងៗ​ទៀត​យ៉ាង​មមាញឹក ។​

​    ​គួរ​បញ្ជាក់ថា សេវាកម្ម​ទេសចរណ៍​ខេត្តកំពត​នាពេល​បច្ចុប្បន្ន កំពុងមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង​ហើយ ក្នុងនោះ​នៅ​ទូទាំង​ខេត្ត​មាន​សណ្ឋាគារ​ចំនួន ៥ និង​ផ្ទះសំណាក់ ៣៧ ជា​សរុប​មាន​៦៨១ បន្ទប់ ។ ដោយឡែក​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ដែល​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​អះអាងថា អនុវត្តបាន​តាម​ការ​ណែនាំ​ពី​លក្ខណៈ​អនាម័យ សេវាកម្ម​បម្រើភ្ញៀវ​ត្រឹមត្រូវ​នោះ​មាន​ចំនួន ៣៥ កន្លែង ៕

ដោយ : ចក្រី

ឱសថ​ក្លែងក្លាយ​តម្លៃ​១​លាន​ដុល្លារ​ត្រូវ​ដុតបំផ្លាញ​

កណ្តាល:  ឱសថ​ក្លែងក្លាយ​ខូចគុណភាព ដែលមាន​តម្លៃ​ប្រមាណ ១​លាន​ដុល្លា​អាមេរិក នាំចូល​ពី​ប្រទេស​ចិន​ដោយ​ខុសច្បាប់ ត្រូវបាន​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បាន​ដុតបំផ្លាញ នៅ​ថ្ងៃទី​២៥ ខែមករា នេះ នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ​ទោ ស៊ា​ង ប៊ុន​លាង ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស ។​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ ស៊ា​ង ប៊ុន​លាង បាន​មានប្រសាសន៍ថា ទំនិញ​ខុសច្បាប់ និង ឱសថ​ក្លែងក្លាយ​ដែល​ដុតបំផ្លាញ​រួមមាន​ជាង ២១​តោន មាន​ថ្នាំ​ដាក់​ភ្នែក​ចំនួន ២៩៤០០​ដប កាហ្វេ​សម្រក​ទម្ងន់ និង កាហ្វេ​ចំរុះ​ចំនួន ១០១៤​កេស ថ្នាំ​លើសឈាម ២១​កេស កៅ​អ៊ា​ក​១៨៩ ឱសថ​បុរាណ​ចិន ថ្នាំ​អា​ម៉ុក​សី​លីន អំពី​ស៊ី​លីន​មាន​ចំនួន ៦៨​កេស និង​មេស្រា​ចំនួន ៣៣០០​លីត្រ ដែល​ជនល្មើស​ឈ្មោះ ស៊ូ យ៉ុង​ជី​ង អាយុ ៤០​ឆ្នាំ ជនជាតិ​ចិន ជា​អ្នក​នាំ​ឱ​សង​ចូល​ដោយ​ខុសច្បាប់​ត្រូវ​ចាប់ខ្លួន​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១០ ហើយ​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១០ ។​

​លោក​ឧ​ត្ត​ម​សេនីយ​ប្រធាន​នាយកដ្ឋាន​បានឱ្យដឹង​ទៀតថា ឱសថ​ក្លែងក្លាយ និង​ទំនិញ​ខុសច្បាប់​ទាំងនោះ ត្រូវ​សមត្ថកិច្ច​ប៉ូលីស​នាយដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​ បង្ក្រាប​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១០ ហើយ​ការដុត​បំផ្លាញ​ឱសថ​ក្លែងក្លាយ និង​ទំនិញ​ខុសច្បាប់​ទាំងនោះ តាម​ការ សម្រេច​របស់​តុលាការ​បន្ទាប់ពី​ធ្វើការ បង្ក្រាប​រយៈពេល​ជាង​៥​ខែ​។​ លោក​បាន​បន្តថា ទំនិញ​ទាំងនេះ​ភាគច្រើន​ជា​ទំនិញ​ក្លែងក្លាយ​...​និង​ថ្នាំ​ផ្សេងៗ​នាំចូល​ ដោយ​គ្មាន​វេជ្ជបញ្ជារ​ពេទ្យ នាំចូល​តាម​ច្រករបៀង ហើយ​ធ្វើឱ្យ​ប្រជាជន​យើង​លេប​ទៅ ប៉ះពាល់​ដល់​សុខភាព លួចលាក់​នាំចូល​តាម​កេស​ទំនិញ ...​ពេលធ្វើ​កោស​លស​វិ​ច្ច័​យ​ទៅ​ថ្នាំ​ទាំងនេះ​មិនអាច​ប្រើ​បាន ហើយ​ឱសថ​ទាំងនោះ​មាន​ប្រភពពី​ប្រទេស​ចិន  ដែល​បាន​ចរាចរ​ក្នុង​ទីផ្សារ​ខ្លះៗ​ហើយ ។ បើតាម​តម្លៃ​លក់​នៅលើ​ទីផ្សារ​ទំនិញ​ដែល​ដុត កម្ទេចចោល​មានតម្លៃ​១​លាន​ដុល្លា​អាមេរិក ។​

​គួរ​បញ្ជាក់ថា ប៉ូលិស​នាយដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ដុតបំផ្លាញ​ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព​ចំនួន​៧​លើក​មកហើយ​ក្នុងនោះ ៤​លើក​ចំនួន​៣៧.៥ តោន សាច់សត្វ​ខូចគុណភាព ដុត​នៅ​បឹង​ជើងឯក​, លើក​ទី​៥- សាច់មាន់​ខូចគុណភាព​ចំនួន ២៩​តោន នៅ​ក្រុងព្រះសីហនុ​, លើក​ទី​៦- ឱសថ​បុរាណ​ចិន ចំនួន ១៩​តោន និង​២៨០ នៅ​ជើងឯក​, លើក​ទី​៧- គ្រឿងសំអាង ស្រា​ក្លែងក្លាយ  ស៊ី​ឌី​ចម្រុះ សាប៊ូ និង​ទឹកដោះគោ​ជូ​ក្លែងក្លាយ​ចំនួន ១៣​តោន និង ៩០​គីឡូក្រាម ។​
​លោក​ប្រធាន​នាយកដ្ឋាន​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានឱ្យដឹង​ទៀតថា ប៉ូលីស​នឹង​ទទួល​ការ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ ដើម្បី​ធ្វើការ​បង្ក្រាប​ឱសថ​ក្លែងក្លាយ ជាពិសេស​ឱសថ​ព្យាបាល​គ្រុនចាញ់​ក្លែងក្លាយ ដោយ​ទទួល​ការជួយ​ឧបត្ថម​ថវិកា​ពី​មូលនិធិ​សកល  (Global Fund) ។​

​លោក​ឧ​ត្ត​ម​សេនីយ​ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​នគរបាល​ក​ណ្តា​ល​យុត្តិធម៌ បាន​មានប្រសាសន៍ថា ការបង្ក្រាប​ឱសថ​ក្លែងក្លាយ ជា​ចំណុចក្តៅ​ដែល​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ត្រូវធ្វើ​ ជាបន្ទាន់ ព្រោះ ឱសថ​ក្លែងក្លាយ​វា​ធ្វើឱ្យ​ខូច​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ។ ចំណុច​សំខាន់​មួយទៀត គឺ គ្រឿងឧបភោគ បរិភោគ ជាពិសេស​រ៉ឿ​ង​ឱសថ​ក្លែងក្លាយ​នេះ​វា​សំខាន់ ព្រោះ​ពេល​ឈឺ​ប្រជាពលរដ្ឋ​រក​ថ្នាំលេប និង​មាន​អា​ការៈឈឺ​ម្តង​បន្តិចៗ​ស្លាប់​តែម្តង ៕

ដោយ : ចក្ខុ

ក្លឹប​អ្នកកាសែត​កម្ពុជា​ផ្ញើ​សារ​រម្លែក​ទុក្ខ​អ្នកកាសែត​អាមរិកាំង​ដែល​បាន​ស្លាប់​

ភ្នំពេញ​: ​បន្ទាប់​ពី​ការស្លាប់​របស់​អ្នកកាសែត​ស្ត្រី​ជនជាតិ​អាមេរិកាំង​ដែល​បម្រើការ​ឱ្យ​កាសែត The Cambodia Daily កាលពី​ថ្ងៃ​ទី​២២​មករា ដោយ​គាំងបេះដូង​នោះមក ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ផ្ញើ​សារ​រម្លែក​ទុក្ខ​មួយ​ចុះ​ថ្ងៃទី​២៤​មករា​។​

​សារ​រម្លែក​ទុក្ខ​នោះ​មាន​ខ្លឹមសារ​ថា ក្លឹប​អ្នកកាសែត​កម្ពុជា ព្រមទាំង​សមាជិក សមាជិកា ទាំងអស់​​មានការ​រំជួលចិត្ត​យ៉ាងខ្លាំង​បន្ទាប់ពី​ទទួល​ព័ត៌មាន​អំពី​មរណភាព​របស់​នាង ជី ស៊ីកា​ក្លែរ​ថម​ម៉ូសុ​ន (Jassica Clair Thomopson) ជនជាតិ​អាមេរិក និង​ជា​អ្នកយក​ព័ត៌មាន​អោយ​កាសែត ឌឺ​ឃែម​បូឌា​​ដេលី កាលពី​ថ្ងៃ​ទី ២២ ខែ មករា​ឆ្នាំ ២០១១ នៅ​ឯ​ផ្ទះ​ជួល ស្ថិត​ក្នុង​ខ័ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា ចាត់ទុក​មរណភាព​នាង ជី​ស៊ីកា​ក្លែរ ជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​​សំខាន់​មួយ​សម្រាប់​វិស័យ​សារព័ត៌មាន និង សូម​សម្តែង​នូវ​ការសោកស្តាយ​ព្រមទាំង​ចូលរួម​​រម្លែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​នាង ជី​ស៊ីកា​ក្លែរ និង សូម​អោយ​វិញ្ញាណខ័ន្ធ​​នាង​ទៅកាន់​សុគតិភព​៕

ដោយ : សម្បត្តិ

បុគ្គលិក​រតនាគារ​កំ​ពង់​ឆ្នាំង​ម្នាក់​បែក​ចិញ្ចើម​ឆ្វេង​ព្រោះតែ​ប្រធាន​ស្រី​យក​ឈើ​ជ្រុង​គប់​

កំពង់ឆ្នាំង: ​មានរឿង​វិវាទ​គ្នា​រវាង​បុគ្គលិក និង​អនុប្រធាន​គណនេយ្យ នៃ​រតនា​ខេត្តកំពង់ឆ្នាំង​ព្រោះតែ​ការ សរសេរ​ប័ណ្ណ​ចំណូល​ចំណាយ​ហើយ​ឈានទៅដល់​ប្រើ​អំពើរ​ហិង្សា ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ ២០១១ នៅក្នុង​ការិយាល័យ​គណ​នេ​យ្យ​នៃ​រតនាគា​ខេត្ត ស្ថិតក្នុង​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​
​    
​    ជនរងគ្រោះ​ឈ្មោះ អ៊ុច សំអុន ភេទ​ប្រុស ជា​បុគ្គលិក​គណនេយ្យ​នៃ​រតនាគា​ខេត្តកំពង់ឆ្នាំង ក្រោយពេល​កើតហេតុ​ត្រូវបាន​គេ​នាំមក​ដេរ មុខរបួស​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​ស្ត្រី​ដៃដល់​ឈ្មោះ មាស ច័​ន្ធ​ម៉ាលី តួនាទី​ជា​អនុប្រធាន​គណនេយ្យ​នៃ​រតនាគា​ខេត្ត ។​

    ​ជនរងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា រឿងរ៉ាវ​គឺ​ផ្តើមចេញពី​រឿង​សរសេរ​ប័ណ្ណ​ចំណូល​ចំណាយ ហើយ​ក្នុងពេល​ទាស់សំដី​គ្នា​នោះ ប្រធាន​ស្រី របស់គាត់​បាន​យក​ឈើ​ជ្រុង​រាង​ត្រីកោណ​ដែលមាន​ស​សេរ​អក្សរ​ថា (​មិន​នៅ​) គប់​មកលើ​គាត់​ត្រូវចំ​ចុង ចិញ្ចើម​បណ្តាល អោយ​បែក​ហូរឈាម​តែម្តង ហើយ​គាត់​បាន​ខាំមាត់​ដើរចេញ មិនបាន​តបត​ទៅវិញ​ទេ ។​

    ​ប្រភព​ដោយឡែក​មួយទៀត​បាន​និយាយថា ករណី​មន្ត្រី​រតនា​វៃ​គ្នា​ផ្អើល​ពេញ​ខេត្ត​នេះ​វា​មិនមែន ផ្តើមចេញពី​រឿង​សរសេរ​ប័ណ្ណ​ចំណូល​ចំណាយ​មួយ​ប៉ុណ្ណោះ​ទេ តាមពិត​រឿងនេះ​បាន​រាលដាល​ពី​កុំមីស្យុង លុយ​បុរេប្រទាន ដែល​អង្គភាព​មួយចំនួន​ទើបតែ​បើក​ចេញ​ថ្មីៗ ។​

    ​ក្រោយពេល​កើតហេតុ គេ​នៅ​មិនទាន់​ឃើញ សមត្ថ​ក​កិច្ច​ឃាត់ខ្លួន​ស្ត្រី​ដៃដល់​នៅឡើយ​ទេ ៕

ដោយ : បរិបូរណ៌

សវនាការ ៥ លើក​អំពី​ករណី​ប៉ុនប៉ង​សម្លាប់​ភរិយា​លោក ស៊ុន ចាន់ថុល មិនទាន់​ចប់​

ភ្នំពេញ: ​ទោះបីជា​បើកសវនាការ​៥​លើក​ហើយ​ក៏ដោយ ក៏​រឿងក្តី​ក្នុង​គ្រួសារ​ត្រកូល​ខូវ​នៅ​មិនទាន់​ចប់​ដែរ ។ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១១ លោកស្រី​ប៉ែន ជីវ​ណ្ណ អតីត​ភរិយា​របស់លោក ខូវ ជឺ​លី បានមក​ចូល​ឆ្លើយបំភ្លឺ​នាពេល​សវនាការ​រឿងក្តី​ភរិយា​ក្រោយ​របស់លោក​ឧកញ៉ា ខូវ ជឺ​លី និង​មនុស្ស​ចំនួន ៤ នាក់​ទៀត ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការរៀប​គម្រោង​សម្លាប់​ប្រពន្ធ​កូន របស់លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ព្រមទាំង​ជា​កូនស្រី និង​ចៅស្រី​របស់លោក​ឧកញ៉ា ខូវ ជឺ​លី​។​

​    ​ជនជាប់ចោទ​ទាំង ៥ នាក់ នោះ​មានឈ្មោះ ចាន់ សុខា ភេទ​ស្រី អាយុ ៣៧ ឆ្នាំ មុខរបរ​អ្នកបម្រើ​ផ្ទាល់ខ្លួន​នៅផ្ទះ​លោក​ខូវ ជឺ​លី ឈ្មោះ​នាង ស៊ី​ណាត ភេទ​ស្រី អាយុ​២៥​ឆ្នាំ អ្នកបម្រើ​នៅផ្ទះ​ស៊ុន ចាន់ថុល​, ឈ្មោះ ខន ឡាក់ ហៅ​សុខ ឡាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ខូវ ជឺ​លី​, ឈ្មោះ​យាន សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ខូវ​ជឺ​លី បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១០ និង​ខែកក្កដា ឆ្នាំ​២០១០ ។ 

​    ​ដោយឡែក​ឈ្មោះ សេង ច​ន្ទ័​ដា ហៅ ខូវ ច​ន្ទ័​ដា ភរិយា​លោក ខូវ ជឺ​លី បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១០ តែ​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១០ ចៅក្រម​ស៊ើបសួរ​បានសម្រេច​មិន​ឃុំខ្លួន​រួច​ដោះលែង ឲ្យ​មាន​សេរីភាព​វិញ​ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។ ប៉ុន្តែ​មកដល់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១០ ប៉ូលិស​បាន​ឃាត់​លោកស្រី តាម​ដីកា​រួច​បញ្ជូនមក​តុលាការ​ចាត់ការ​តាមច្បាប់​ក្នុង​រឿង​ដដែល​ខាងលើនេះ ។​

​    ​នាពេលនេះ​លោកស្រី ប៉ែន ជីវ​ណ្ណ អាយុ​៧៨​ឆ្នាំ អតីត​ភរិយា​ទី​២ របស់លោក​ឧកញ៉ា​ខូវ ជឺ​លី ដែល​ស្ថិតនៅក្នុង​បន្ទប់​សវនាការ ទាំង​អង្គុយ​លើ​រទេះរុញ​បាន​ឆ្លើយបំភ្លឺ​ប្រាប់​តុលាការ​ថា ខ្ញុំ​ជា​មនុស្ស​កាន់សីល​ដូច្នេះ​ខ្ញុំ​និយាយ​អ្វី​ការពិត ហើយ​កន្លងមក​កូនៗ​ទាំងអស់​តែង​និយាយប្រាប់​ខ្ញុំ​ថា ពួកគេ​មានការ​មិន​ពេញចិត្ត​ចំពោះ​លោកស្រី សេង ច​ន្ទ័​ដា ដែលជា​ភរិយា​ទី​៤ របស់​លោកប៉ា ព្រោះ​ពួកយើង​តែងមាន​បញ្ហា​ជាមួយ​គាត់​រហូត ។ ចំណែក​កូន​ឈ្មោះ ស៊ុន សុថា គឺ​មិន​ពេញចិត្ត​នឹង​សេង ច​ន្ទ័​ដា ទេ​ដោយសារតែ​កូន​ស្អប់​មនុស្ស​ដែល​យកប្តី​គេ ដូច្នេះ​ទើប​កូន​ម្នាក់នេះ​មិន​ទទួលស្គាល់ សេង ច​ន្ទ័​ដា ជា​ម្តាយ​ទេ ។ ដោយសារតែ​បញ្ហា​នេះហើយ​ទើប​ឈ្មោះ សេង ច​ន្ទ័​ដា មានការ​មិន​ពេញ​ចិត្តនឹង​កូន​ឈ្មោះ ស៊ុន សុថា​ទេ រហូត​ហៅ​បក្ខពួក​មក​ប៉ុនប៉ង​សម្លាប់ និង​រំលោភ​លើ​កូន​ម្នាក់នេះ ។​

​    ​លោកស្រី ខូវ ជឺ​ឡា​សា​ឌី កូនស្រី​ច្បង​របស់លោក​ឧកញ៉ា ខូវ ជឺ​លី បាន​ឆ្លើយ​បំភ្លឺថា សេង ច​ន្ទ័​ដា ជា​អ្នក​រៀប​គម្រោង​ការចង់​ធ្វើបាប​ពួក​ខ្ញុំ ទើប​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១០ ខ្ញុំ និង​បងប្អូន​៤​នាក់​ទៀត​បាន​សម្រេចចិត្ត សរសេរ​លិខិត​ទៅ​ប៉ូលិស ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ។ កន្លងមក​ឈ្មោះ ចាន់ សុខា ដែល​នៅ​ជិត​ជាមួយ​ប៉ា គឺ​តែង​រាយការណ៍​អ្វីដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប៉ា ហើយ​នៅ​ថ្ងៃមួយ ចាន់ សុខា បាន​ប្រាប់ថា មីង​ឈ្មោះ សេង ច​ន្ទ័​ដា បាន​ឲ្យ​ប៉ា​យួរ​កាបូប​ទាំងសងខាង​កាន់​ឡើង​កាំជណ្តើរ ថែមទាំង​ពេល​លោកប៉ា​ឈឺ គឺ​មីង​មិនបាន​មើលថែ​ទេ ។ នៅពេលដែល​ខ្ញុំ​លឺ​ពាក្យ​នេះហើយ ខ្ញុំ​មានការ​ខូចចិត្ត​យ៉ាងខ្លាំង ។​

​    ​ខូវ ជឺ​ឡា​សា​ឌី បាន​បន្តទៀតថា បន្ទាប់ពី ចាន់ សុខា ជាប់​ក្នុង​ពន្ធនាគារ​នាង​ប្រាប់​តាម​ប្អូន​ថា ចង់​ជួប​ខ្ញុំ ទើប​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១០ ខ្ញុំ​បាន​ចូលជួប​នាង​នៅ​ពន្ធនាគារ ។ នៅពេលនោះ​នាង​បាន​សារភាព​ពីអ្វី​ដែល​នាង​បាន ធ្វើ​មកលើ​ប្អូនស្រី​ឈ្មោះ ស៊ុន សុថា ហើយ​ខ្ញុំ​បាន​កត់ត្រា​ជាលា​យល​ក្ខ័​អក្សរ ព្រមទាំង​បាន​ថត​សម្លេង​ថែមទៀត ។ ចំណែក​ប្រាក់ ១០០ ដុល្លារ និង​ផ្លែឈើ​គឺ​ខ្ញុំ​បាន​ឲ្យ​នាង​ព្រោះតែ​ការ​អាណិត​តែប៉ុណ្ណោះ មិនមែនជា​ការទិញ​ទឹកចិត្ត​ទេ ហើយ​ខ្ញុំ​ក៏បាន​ឲ្យ​ប្រាក់​ទៅ​ឈ្មោះ នាង ស៊ី​ណាត ចំនួន ១០០ ដុល្លារ​អាមេរិក​ដូចគ្នា​នឹង​ការ​អាណិត​នាង​ដែរ ។​

​    ​គួរ​បញ្ជាក់ថា លោក​មេធាវី ប៉ាល់ ច​ន្ទ័​តារា បាន​ចាក់​វី​ឌី​អូ​ក្នុង​បន្ទប់​សវនាការ ស្តីពី​សកម្មភាព​ដែល​ប៉ូលិស​បាន​សាកសួរ​ចម្លើយ​លើ​ជនជាប់ចោទ​ឈ្មោះ ចាន់ សុខា ដោយ​ពុំមាន​ធ្វើ​ទា​រុ​ណ្ឌ​កម្ម និង​ការគំរាមកំហែង ហើយ​ឈ្មោះ នេះ​បាន​និយាយ​សារភាព​ពី​គម្រោងការ​ប៉ុនប៉ង​ធ្វើឃាត​លើ​ឈ្មោះ ស៊ុន សុថា ។  

​    ​តំណាង​អយ្យការ​បានធ្វើ​សេចក្តីសន្និដ្ឋាន​ស្នើសុំ​ឲ្យ​តុលាការ​ផ្តន្ទា ទោស​ជនជាប់ចោទ​ទាំង ៥ នាក់​តាមច្បាប់ ដែល​បានកំណត់ ។ ដោយឡែក​មេធាវី​តំណាង​ឲ្យ​ដើមបណ្តឹង​ក៏បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្រដៀង​គ្នា​នេះដែរ ប៉ុន្តែ​ដោយសារ​ពេលវេលា​ខ្លី​មេធាវី​ការពារ​ជនជាប់ចោទ​មាន​ដល់​ទៅ ៦ នាក់ រួច​បានធ្វើ​សេចក្តីសន្និដ្ឋាន​តែ ២ នាក់​នោះ ដូច្នេះ​តុលាការ​បានសម្រេច​ផ្អាក​សវនាការ​លើក​ទី​៥ នេះ​សិន រួច​បន្តទៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១១ ខាងមុខនេះ ពោលគឺ​ជាស​វនា​ការលើក​ទី​៦ ៕

ដោយ : រតនា

កម្ពុជា​ជា​កន្លែង​ស្វែងយល់​និង​ទទួល​បទពិសោធន៍​អំពី​សកម្មភាព​មីន​

ភ្នំពេញ​: លោក ច​ន ច​ច​អូ​វិន​(John George Owens)​ទីប្រឹក្សា​ផ្នែក​ហ្វឹកហ្វឺន​បច្ចេក​ដោះមីន​និង​ជា​តំណាង​អាជ្ញាធរ​មីន​ប្រទេស​ពេ​រូ បាន​ដឹកនាំ​គណៈប្រតិភូ​អាជ្ញាធរ​មីន​ពេ​រូ​ដែលមាន​គ្នា ៥ នាក់​មក​បំពេញ​ទស្សន កិច្ច​នៅ​កម្ពុជា​ក្នុង​គោលបំណង​ស្វែងយល់​និង​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​។ 

គណៈប្រតិភូ​បាន​ទៅ​ទស្សនា​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន​កម្ពុជា​កាលពី​
​ព្រឹក​ថ្ងៃ​ទី ២៤ ខែ មករា ឆ្នាំ ២០១១​។​

​លោក ជុំ ប៊ុន​រ៉ុង អគ្គលេខាធិការ​អាជ្ញាធ​រ​មីន​កម្ពុជា​បាន​ជម្រាបជូន​អំពី​ការវិវត្តន៍​នៃ​សកម្មភាព​មីន​ចាប់ពី​ឆ្នាំ ១៩៩២ រ​ហួត​មកដល់​បច្ចុប្បន្ន​និង​ផែនការ​ទៅ​អនាគត​ពី​ឆ្នាំ ២០១០​ដល់ ២០១៩ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​មីន​ដែល​រាជរដ្ឋាភិបាល​ទើបបាន​សម្រេច​ជា​ផ្លូវការ​កន្លង​ទៅ​ថ្មីៗ​នេះ ។​

​លោក​បាន​បញ្ជាក់ថា ស្ថានភាព​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​បាន​រង​ឥទ្ធិពល​សង្គ្រាមលោកលើកទី​២ សង្គ្រាម​ឥណ្ឌូចិន​និង​សង្គ្រាមរ៉ាំរ៉ៃ​ជិត​៣​ទស្សវត្សរ៍​បានធ្វើឱ្យ​កម្ពុជា​ទទួល​រង​នូវ​វិនាសកម្ម​គ្រប់យ៉ាង ទាំង​ជីវិត​មនុស្ស សម្ភារៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់​។​

​សង្គ្រាម​បាន​បន្សល់ទុក​គ្រាប់ មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៤ ពាន់​គីឡូម៉ែត្រ​ក្រឡា គ្រាប់​មីន​ចំនួន ៤,៦ លាន​គ្រាប់​បាន​បង្កប់​នៅក្នុង​ដី​និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ទម្លាក់​ដោយ​យន្តហោះ ចម្បាំង​ពី​ឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៧៥ មាន​ចំនួន ២,៧៥ លាន​តោន​ហើយ​វា​បាន​បង្ករ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ស្លាប់​បាត់បង់​ជីវិត​និង​ពិការ​អស់​ជាង ៦ ម៉ឺន​នាក់ ។​
​    ​
​លោក​បាន​បន្តថា លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ដោះមីន​ដោយ​ប្រតិបត្តិ​ករ​ធំៗ​ទាំង​៤​មាន NPMEC. CMAC MAG. nig HALO Trust NGOs និង​ក្រុមហ៊ុន​ដោះ​មីន​ផ្សេងទៀត​គិត​មកដល់​ឆ្នាំ ២០១០ នេះ សម្រេចបាន​លើ​ផ្ទៃដី ៦១៤ គីឡូម៉ែត្រ​ក្រឡា រកឃើញ​និង​កម្ទេច​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជិត​១​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង ២ ម៉ឺន​គ្រាប់ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​២​លាន​គ្រាប់ ហើយ​តាមរយៈ​នៃ​កិច្ច សហប្រតិបត្តិការ​ក្នុង​វិស័យ​មីន​បាន​កាត់បន្ថយ​អត្រា​ជន​រង​គ្រោះថ្នាក់​បាន​ធ្លាក់ចុះ​យ៉ាង​លឿន​ដែល​ក្នុង​ឆ្នាំ ១៩៩៦ មាន​ជន​រង​គ្រោះថ្នាក់​ដោយសារ​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង ៤.០០០ តែ​នៅ​ឆ្នាំ ២០១០​កន្លង ទៅ​នេះ​មាន​ចំនួន​តែ ២.៦០០ នាក់​ប៉ុណ្ណោះ​។​

​លោក ច​ន ច​ច​អូ​វិន បាន​មានប្រសាសន៍​បញ្ជាក់​ជូន​អាជ្ញាធរ​មីន​កម្ពុជា​ថា ពេ​រូជាប្រទេស​មួយ​ដែល​មាន​បញ្ហា​គ្រាប់​មីនដូច​កម្ពុជា​ដែរ​ដែល​មាន​ចំការមីន​ជាង ៤៥ ចំការ​មីន​ហើយ​ប៉ះពាល់​យ៉ាងខ្លាំង​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​ដោយ មាន​គ្រាប់មីន​ប្រមាណ​ជាង ៣៥.០០០ គ្រាប់​ដាក់​ក្នុង​សម័យ​សង្គ្រាម​តាម​ព្រំដែន​។​

​លោក​ប្រធាន​គណៈប្រតិភូ​បាន​វាយតម្លៃ​និង​កោតសរសើរ​ចំពោះ​សមិទ្ធិផល​និង​សកម្មភាព​កម្ចាត់​មីន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ហើយ​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ដកស្រង់​បាន​នូវ​បទ ពិសោធន៍​ពី​កម្ពុជា​ហើយ​យកទៅអនុវត្ត​សកម្មភាព​កម្ចាត់​មីន​នៅ​ប្រទេស​ប៉េ​រូ​ឱ្យបាន​ជោគជ័យ​ដូច​នៅ​កម្ពុជា​ដែរ​។​

​នេះ​មិនមែន​ជា​លើក​ទី​១​ទេ តែ​ជា​ញឹកញាប់​ណាស់​ដែល​ប្រទេស​នានា​លើ​សាកល​លោក​បាន​មក​ស្វែងយល់​ដើម្បី​ដក​បទពិសោធន៍​ស្តី​ពី​ការដោះមីន​នៅ​កម្ពុជា​៕

ដោយ : សម្បត្តិ

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ចាញ់​ក្តី​ក្រុមហ៊ុន KCC

ភ្នំពេញ​: ​តុលាការ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រកា​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី​២៥​មករា​នេះ​ឱ្យ​មន្ត្រី សិទ្ធិ​មនុស្ស​លោក សម ចាន់​គារ មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចាញ់ក្តី​ក្នុង​រឿង​បរិហារកេរ្តិ៍​ក្រុមហ៊ុន KCC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម​។​

​លោក​សាន សុផាត​ចៅក្រម​សាលាដំបូង​កំពង់ឆ្នាំង​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​សម ចាន់​គារ​ដោយ​ត្រូវ​ពិន័យ​ជា​ប្រាក់​១​លាន​រៀល និង​សងជំងឺចិត្ត​ក្រុមហ៊ុន​៣​លាន​រៀល​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​

​រឿងក្តី​នេះ​ត្រូវបាន​តុលាការ​លើក​មក​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​១៨​មករា​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​លោក ថៃ គី តំណាង​ក្រុមហ៊ុន KCC ចោទប្រកាន់​មន្ត្រី​សិទ្ធិមនុស្ស​ខាងលើ​ពី​បទ​បរិហារកេរ្តិ៍​នៅពេល​ដែល​មន្ត្រី​រូប​នោះ​និយាយប្រាប់​កាសែត​ថា​ក្រុមហ៊ុន​បាន​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​។​

​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ​រាជ សីមា​ក៏​ត្រូវបាន​តុលា​ការផ្តន្ទាទោស​ក្នុង​សំណុំរឿង​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​១៧​មករា​ដោយ​តម្រូវឱ្យ​បង់​ប្រាក់​ពិន័យ​៨​លាន​រៀល​និង​ប្រាក់​ជំងឺ​ចិត្ត​២​លាន​រៀល​។​លោក​ចាន់​ស​វ៉េ​ត មន្ត្រី​អង្គការ​អាដហុក​បាន​អះអាង​នៅថ្ងៃនេះ​ថា​អ្នក​ទាំង​ពីរ​នឹង​ប្តឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​ការកាត់ក្តី​នេះ​៕

ដោយ : រតនា

កម្មករ​រោងចក្រ PCCS ធ្វើ​កូដកម្ម​ទាមទារ​បើ​កលុយ​អតីតភាព​ការងារ

ពេញ​: កម្មករ​កម្មការិនី​ចំនួន​៧០០​នាក់​នៃ​រោងចក្រ​កា់ត​ដែរ PCCS ដែល​មាន​ទីតាំង​នៅ​ភូមិ​ចុង​ថ្នល់​ខាងកើត​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កំពុង​បន្ត​ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃទី​២៥​មករា​នេះ​ដើម្បី​ទាមទារ​ឱ្យ​ចៅ​កែ​រោងចក្រ​បើកប្រាក់​អតីតភាព​ការងារ​របស់​ខ្លួន​នៅពេល​ដែល​ក្រុមហ៊ុន​នេះ​ក្សយ័ធ​ន់ហើយ​គ្រោង​បិទទ្វារ​។​

​រោងចក្រ​នេះ​មាន​កម្មករ​សរុប​២៧០០​នាក់ តែ​មាន​កម្មករ​២០០០​នាក់​បាន​បើកប្រាក់​រួច​ហើយ​ដោយ​ទទួលបាន​១៥០០​ដុល្លារ​ក្នុង​ម្នាក់​។ ប៉ុន្តែ សម្រាប់​កម្មករ​៧០០​នាក់​ចុងក្រោយ​ថៅកែ​បើក​ឱ្យតែ​៣០០​ដុល្លារ​ម្នាក់​សិន​ជាហេតុ​នាំ​ឱ្យ​ពួកគេ​នាំគ្នា​ធ្វើ​កូដកម្ម​ព្រោះ​ខ្លាច​ថៅកែ​រើ​ឥ​វ៉ាន់​ចេញ​អស់​មិន​បាន​បើក​លុយ​៕

ដោយ : សុពិសិដ្ឋ

មន្ត្រី​ត្រួតពិនិត្យ​គ្រឿងញៀន​ព្រមាន​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​...


មង្គល​បូរី​.​បន្ទាយ​មាន​ជ័​យ​: ​ក្នុង​យុ​ទ្ធា​នា​ការ​របស់​គណៈកម្មការ អនុប្រធាន​គណៈកម្មកា​រ​ខេត្តបន្ទាយមានជ័យ​ត្រួតពិនិត្យ​គ្រឿងញៀន​បាន​ព្រមាន​ផ្ទួនៗ ដែល​ពាក់ព័ន្ធ​ប្រឡាក់​ប្រឡូក​នឹង​គ្រឿងញៀន​គឺ​ត្រូវ​បញ្ឈប់ ។ ពុំ​នោះទេ​បញ្ហា​នេះ​នឹង​អន្តរាយ​ដល់​ខ្លួន​ជាក់​ជាមិនខាន ។​

​    ​លោក​វេជ្ជបណ្ឌិត ឈុំ វណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​អនុប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និយាយ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​និង​ត្រៀម​សរុប​លទ្ធផល​ការងារ​នៅ​សាលា​ស្រុង​មង្គល​បូរី​កាលពី​ចុង​សប្ដាហ៍​មុន​ថា  “​ពីមុន​ផ្សេង​ដែល​បងប្អូន​មិន​ហ៊ាន​ប្រាប់​ពី​គ្រឿងញៀន​ព្រោះ​ខ្លាច​ថា​ជនល្មើស​មាន​ខ្សែរយៈ​រកស៊ី​ហើយ​បើ​ធ្វើ​ក៏​គ្មាន​គុណសម្បត្តិ​និង​សុវត្ថិភាព​តែ​ពី​ពេលនេះ​ទៅ​យើង​មានការ​ធានា​” ។​យុទ្ធនាការ បានធ្វើ​នៅ​គ្រប់ ស្រុក​-​ក្រុង ទាំង​៩​របស់​ខេត្ត​។​
​    ​
​    ​លោក បាន​បន្តថា អ្នកពាក់ព័ន្ធ​មិនត្រូវ​ធ្វើអោយ​កន្លែង​ណាមួយ​ជាទី​សុវត្ថិភាព​សម្រាប់​អ្នកប្រើ់ប្រាស់​ចែកចាយ​គ្រឿងញៀន​នោះឡើ់យ​។ ត្រូវ​វែកមុខ​អ្នក​នៅ​ពី​ក្រោយខ្នង ។​

​    ​លោក ច្រាញ់ សា​រ៉ា​យ មន្ត្រី​អង្គការ SEADO ប្រចាំខេត្ត​បន្ទាយ​មាន​ជ័​យេ​បាន​ឲ្យ​ដឹងថា អង្គការ​ជា​ដៃគូ​មួយ​ដែល​ជួយ​អប់រំ បង្កា កាត់បន្ថយ​នូវ​ការប្រើប្រាស់​គ្រឿងញៀន ។ បាន​ផ្សព្វផ្សាយ​១៩​ភូមិ​នៅ​ឃុំ​បន្ទាយ​នាង បង្កើត​ក្រុម​អប់រំ​មិត្ត មាន​សមាជិក​៦៨​នាក់​។ 
​    ​
​    ​គួររំលឹកថា កន្លងមក​នៅ​ស្រុក​មង្គល​បូរី​មាន​ករណី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​និង​ប៉ូលិស​ស្រុក​បង្ក្រាប​លើ អ្នក​សេព​គ្រឿងញៀន​, អ្នក​ចែកចាយ​គ្រឿងញៀន​ជា​បន្តបន្ទាប់​តែ​ត្រូវ​សំរួល​ដោះស្រាយ​នៅត្រឹម​លោក ផុន សា​លឹម អធិការ​ប៉ូលិស​ស្រុក​។​ហេតុនេះ​បានជា​ពេល​ផ្សព្វផ្សាយ​រឿងនេះ​លោក​គេច​មុខ​មិន​មក​ចូលរួម​៕

ដោយ : សុផុន

គណបក្ស​សមរង្ស៊ី​មិនទាន់មាន​ដំណោះស្រាយ​រឿង​ប្តូរ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​


ភ្នំពេញ​: ​នៅក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃទី​២៥​មករា​នេះ គណបក្ស​សមរង្ស៊ី​មិន​បាន​បង្ហាញ​ដំណោះស្រាយ​ណាមួយ​ចំពោះ​ការតវ៉ា​របស់​បេក្ខជន​បំរុង​តំណាងរាស្ត្រ​ទាំង​៨​រូប​ទេ​។ នៅពេល​ចោទសួរ​អំពី​បញ្ហា​នេះ លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​នេះ​ជា​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ​។​

​លោក​យឹម សុវណ្ណ​អះអាង​ដោយ​ខ្លី​ថា គណបក្ស​សម រង្ស៊ី​កំពុង​អនុវត្ត​តាម​រូបមន្ត​សមស្រប​មួយ​តាមរយៈ​ការផ្តល់​តួនាទី​ខ្លះ​ដល់​ពួកគេ​ក្នុង​ពេល​រង់ចាំ​ការបោះឆ្នោត​អាណត្តិ​ក្រោយ​។ ក្រុម​អ្នក​ចុះហត្ថលេខា​លើ​ញ្ញត្តិ​ទាំង​៨​រូប​នៅ​មិនទាន់​មាន​ប្រតិកម្ម​អ្វី​ទេ​នៅ​ព្រឹក​នេះ​ដោយ​ពួកគេ អះអាង​ថា​រង់ចាំ​លទ្ធផល​នៃ​ការប្រជុំ​នៅ​ល្ងាច​នេះ​សិន​។​

​បេក្ខជន​តំណាងរាស្ត្រ​៨​នាក់​ដែល​ត្រៀម​ខ្លួន​ចូល​កាន់តំណែង​នៅ​ចុងខែ​មិនា​ខាងមុខ បានឆ្លៀតឱកាសដែលលោក​សម រង្ស៊ី​បាន​កោះប្រជុំ​គណៈអចិន្ត្រៃយ៍​គណបក្ស​​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ភី​លី​ពី​នដើម្បីតវ៉ា​។ សមាជិក​អចិន្ត្រៃយ៍​គណបក្ស​សម រង្ស៊ី បាន​ធ្វើដំណើរ​ទៅ​កាន់​ទីនោះ​ដើម្បី​ជួប​ប្រជុំ​ជាមួយ​លោក​សម​រង្ស៊ី​ប្រធាន​បក្ស​ប្រឆាំងពីថ្ងៃទី១៦ដល់២៤មរាឆ្នាំ២០១១​ព្រោះតែលោកសមរង្ស៊ី​មិន​អាច​ចូល​ស្រុក​ខ្មែរ​បាន​ទេ​ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​។​

​សមាជិក​គណៈនាយក​គ​ណ​បក្ស​សម រង្ស៊ី​៨​រូប​ដែល​ត្រៀម​ខ្លួន​ចូល​កាន់តំណែង​ជា​សមាជិក​សភា​ពាក់កណ្តាល​អាណត្តិ​បាន​សរសេរ​ញ្ញត្តិ​មួយ​រំលឹក​លោក​សម​រង្ស៊ី​ឱ្យ​គោរព​ការសន្យា​របស់​ខ្លួន​ដែល​បាន​សន្យា​តាំងពីដើម​អាណត្តិ​ថា​ពួកគេ​នឹង​ទទួល​តំណែង​ជា​តំណាងរាស្ត្រ​នៅ​ពាក់កណ្តាល​អាណត្តិ​ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​២៤​មិនា​ឆ្នាំ​២០១១​តទៅ​។​

​ញ្ញត្តិ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២២​មករា​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​លោក​សម រង្ស៊ី​ចង់ បំភ្លេច​កិច្ចសន្យា​នេះ​ចោល​វិញ​ដោយសារ​ភាពចម្រូងចម្រាស​ផ្ទៃក្នុង​ជា​ច្រើន​។ សមាជិក គណៈនាយក​ទាំង​៨​រូប​បាន​រំលឹក​ឱ្យ​លោក​សម​រង្ស៊ី​គោរព​បាវ​នា​របស់​គណ​បក្ស​គឺ​សីលធម៌ សច្ចៈ​ធម៌ និង​យុត្តិធម៌​។​

​សូមបញ្ជាក់​ថា គោលការណ៍​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​នេះ​ត្រូវបាន​គណបក្ស​សម រង្ស៊ី​សម្រេច​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១១​ឧសភា​ឆ្នាំ​២០០៨​។ ប៉ុន្តែ​រយៈ​ពេល​២​ឆ្នាំ​កន្លះ​បាន​កន្លងទៅ គោលការណ៍​នេះ​បាន​បង្ក​ឱ្យមាន​ភាពចម្រូងចម្រាស​ជាច្រើន​នៅក្នុង​ចំណោម​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​សម រង្ស៊ី​។ មនុស្ស​ជាច្រើន​ជាពិសេស​តំណាងរាស្ត្រ​ក្នុង​តំណែង​បាន​ជំទាស់​។ រហូតមកទល់​ពេលនេះ​គោលការណ៍​នេះ​នៅតែ​មិន​អាច​ដោះស្រាយ​ចេញ​ដដែល​៕

ដោយ : រតនា

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​លោក​ពើ​យ​ប៉ែល​គ្រប់គ្រង​បារម្ភ​ខ្លាច​រដ្ឋ​​ដក​ហូត​យក​ដី​វិញ​

ខេ​ត្ដ​សៀម​រា​ប៖ ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់​នៅ​លើ​ដី​មិន​ស្រប​ច្បាប់​ស្ថិត​ក្នុង​ភូមិ​ខ្នារ​ង្វា​ស​ ​ឃុំ​ឃុន​រាម​ ​ស្រុក​បន្ទាយស្រី​ ​ខេ​ត្ដ​សៀមរាប​ ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាត់បង់​ដី​ ​និង​លំនៅ​ឋាន​របស់​ខ្លួន​ដោយ​ខ្លាច​រដ្ឋ​ដក​ហូត​យក​ដី​តំបន់​នេះទុកជា​ស​ម្ប​ត្ដិ​រដ្ឋ​វិញ​ ​។
ការ​ព្រួយ​បារ​ម​នេះ​បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​អាជ្ញា​ធ​របា​ន​ចាប់​ខ្លួន​ ​លោក​ឧត្ដម​សេនីយ៍​ឯក​ក្លែង​ក្លាយ​ឈ្មោះ​ ​ពើ​យ​ប៉ែល​ដែល​ជា​មេខ្លោង​ទន្ទ្រាន​យក​ ​ដី​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​នេះ​ ​និង​ស្រប​ ​ពេល​ដែល​អាជ្ញា​ធ​រ​ស្រុក​បន្ទាយស្រី​ ​ចុះ​ ​ស្រង់​ស្ថិ​តិ​ប្រជា​ជន​កាល​ពី​ចុង​ស​ប្ដា​ហ៍​ ​មុន (ថ្ងែ ទី​២១-២២-២៣ ខែ​មក​រា ) 
អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​រាប់​រយ​ ​នាក់​បាន​រៀបរាប់​ថា​ ​គាត់​បាន​ទិញ​ដី​ ​នេះ​ពី​លោក​ពើ​យ​ប៉ែល​ដែល​មាន​ក្បាល​ ​ដី​៣០ម៉ែត្រ​ ​និង​ប​ណ្ដោ​យ​១០០ម៉ែត្រ​ ​ក្នុង​តំ​លៃ​៣០០ដុល្លារ​ ​ហើយ​បាន​សាង​ ​សង់​លំនៅ​ឋាន​ខ្នាត​តូច​រស់​នៅ​ ​។ អ្នក​ ​ភូមិ​រូប​នេះ​បាន​ប​ន្ដ​ថា​ ​ការ​ទិញ​ដី​របស់​ ​គាត់​ពី​លោក​ពើ​យ​ ​ប៉ែល​ ​ពុំ​មាន​ធ្វើ​ ​លិខិត​ស្នាម​បញ្ជាក់​ពី​រដ្ឋ​អំណាច​មូល​ ​ដ្ឋា​ន​ទេ​គឺ​មាន​តែ​ស្នាម​មេ​ដៃ​ ​និង​ហត្ថ​លេខា​ ​របស់​លោក​ពើ​យ​ ​ប៉ែល​ ​ប៉ុណ្ណោះ​ ​។
ក្រុម​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​រៀប​ ​រាប់​ស្រ​ដៀង​គ្នា​ថា​ ​ពួក​គាត់​មក​រស់​នៅ​ ​ទី​នេះ​សុទ្ធតែ​ទិញ​ដី​លោក​ពើ​យ​ ​ប៉ែល​ ​ទាំង​អស់​ ​ដោយ​មាន​ដី​ឡូត៍​ក្បាល​៣០ ម៉ែត្រ​ប​ណ្ដោ​យ​១០០ម៉ែត្រ​ ​ហើយ​អ្នក​ ​ខ្លះ​បាន​លក់​ប​ន្ដ​ទៅ​អ្នក​ផ្សេង​ដើម្បី​យក​ ​ប្រាក់​ចំណេញ​អ្នក​ខ្លះ​ទៀត​ធ្វើ​ផ្ទះ​រស់​នៅ​ ​។ ក្រុម​អ្នក​ភូមិ​បាន​ប​ន្ដ​ថា​ ​ក្នុង​ចំណោម​ ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នេះ​មាន​អ្នក​ខ្លះ​ ​ទិញ​ដី​ពី​លោក​ ​ពើ​យ​ ​ប៉ែល​ ​និង​អ្នក​ខ្លះ​ ​ទៀត​គេ​មក​ចាប់​យក​ដី​តំបន់​នេះ​ដោយ​ ​មិន​បាន​ទិញ​ពី​បុគ្គល​ណា​ទេ​ ​។
ក្រុម​ប្រជា​ពលរដ្ឋ​បាន​ប​ន្ដ​ថា​ ​មុន​ ​ដំបូង​មាន​ប្រជា​ពលរដ្ឋ​តែ​ជាង​២០ គ្រួសារ​ប៉ុណ្ណោះ​ ​។ តែ​ពេល​នេះ​ចំនួន​ ​ប្រជា​ពលរដ្ឋ​បាន​កើន​ឡើង​ដល់​រាប់​រយ​ ​គ្រួសារ​ឯ​ណោះ​។​ប្រជា​ពលរដ្ឋ​ប​ន្ដ​ថា​ ​នៅ​ ​ពេល​ឃើញ​អាជ្ញា​ធ​រ​ចុះ​មក​ស្រង់​ស្ថិ​តិ​ ​បែប​នេះ​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​លំនៅ​ឋាន​របស់​ពួក​គាត់​ ​។ ក្រុម​ប្រជា​ ​ពលរដ្ឋ​ ​ក៏​បាន​សំណូម​ពរ​ដល់​អាជ្ញា​ធរ​ ​បើ​ដក​ហូត​យក​ដី​នេះ​គួរ​តែ​ដោះ​ស្រាយ​ ​គោល​នយោបាយ​ព្រោះ​នៅ​ដី​ទិញ​ពី​លោក​ ​ពើ​យ​ ​ប៉ែល​ ​។
ទាក់ទិន​នឹង​ការ​ចុះ​ស្រង់​ស្ថិ​តិ​នេះ​ ​អភិបាល​ស្រុក​បន្ទាយស្រី​លោក​ ​ម៉ឹង​ ​វុ​ធី​ ​បាន​ប្រាប់​នគរ​វ​ត្ដ​តាម​ទូរស័ព្ទ​ថា​ ​ការ​ចុះ​ ​ស្រង់​ស្ថិ​តិ​នេះ​គឺ​ក្នុង​គោល​បំណង​ស្វែង​ ​រក​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​លើ​ដី​នេះ​ឱ្យ​បាន​ពិត​ប្រាកដ​ដើម្បី​ងាយ​ ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​បា​ល​ប៉ុណ្ណោះ​ ​។ លោក​អភិបាល​ស្រុក​បាន​ប​ន្ដ​ថា​ ​ដី​តំបន់​ ​ព្រៃ​ជាំ​ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋ​កំពុង​ ​រស់​នៅ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ ​របស់​ស្ថា​ប័​ន​រដ្ឋ​បា​ល​ព្រៃ​ឈើ​។​ ​ដូច្នេះ​ ​ការ​សម្រេច​បែប​ណា​នោះ​ ​គឺ​អាស្រ័យ​ ​លើ​ស្ថា​ប័​ន​មួយ​នេះ​ ​។
ម​ន្ដ្រី​រដ្ឋ​បា​ល​ព្រៃ​ឈើ​សង្កាត់​កន្ទួត​ ​ខ្នារ​ក្រៅ​ដែល​គ្រប់គ្រង​តំបន់​ព្រៃ​ជាំ​បាន​ ​ឱ្យ​ដឹង​ថា​ដី​ព្រៃ​ឈើ​តំបន់​ព្រៃ​ជាំ​ជា​ប្រភេទ​ ​ព្រៃ​ពាក់កណ្ដាល​ស្រោង​ ​និង​ព្រៃ​របោះ​ ​ហើយ​ត្រូវ​លោក​ ​ពើ​យ​ ​ប៉ែល​ ​កាប់​ ​ទន្ទ្រាន​កាន់​កាប់​ជាង​១៨០០ហិ​ក​តា​។​ ​ម​ន្ដ្រី​រដ្ឋ​បា​ល​ ​ព្រៃ​ឈើ​បាន​ប​ន្ដ​ថា​ ​សមត្ថ​ ​កិច្ច​រដ្ឋ​បា​ល​ព្រៃ​ឈើ​បាន​ចុះ​ទប់​ស្កាត់​ជា​ ​ច្រើន​លើក​តែ​លោក​ ​ពើ​យ​ ​ប៉ែល​ ​បាន​ ​ប្រើ​កង​កម្លាំង​យោធា​ដែល​ខ្លួន​គ្រប់គ្រង​ ​ប្រឆាំង​រារាំង​ ​។
ម​ន្ដ្រី​ដដែល​បាន​ប​ន្ដ​ទៀត​ថា​ ​ដោយ​ ​សារ​តែ​សកម្មភាព​រំលោភ​បំពាន​របស់​លោក​ពើ​យ​ ​ប៉ែល​ ​ចេះ​តែ​រីក​រាល​ដាល​ ​ធំ​ឡើង​ខណ្ឌ​រដ្ឋ​បា​ល​ព្រៃ​ឈើ​សៀមរាប​ ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​បុគ្គល​នេះ​តាម​ផ្លូវ​ច្បាប់​ ​ហើយ​ ​តុលាការ​ក៏​បាន​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ ​នេះ​រួច​ម្ដង​ហើ​យ​។
នាយ​ខណ្ឌ​រដ្ឋ​បា​ល​ព្រៃ​ឈើ​សៀមរាប​ ​លោក​ទា​ ​គឹ​ម​សុទ្ធ​ ​បាន​ឱ្យ​ដឹង​ថា​ ​ស្ថា​ប័​ន​ ​រដ្ឋ​បា​ល​ព្រៃ​ឈើ​កំពុង​ខិតខំ​ធ្វើ​កិច្ច​ការ​ ​នេះ​ ​ដើម្បី​យក​ដី​ព្រៃ​ឈើ​តំបន់​ព្រៃ​ជាំ​ ​មក​រក្សា​រ​ទុកជា​ស​ម្ប​ត្ដិ​សា​ធារ​ណៈ​របស់​ ​រដ្ឋ​វិញ​ ​។ លោក​បាន​ប​ន្ដ​ថា​ ​រដ្ឋ​បា​ល​ព្រៃ​ ​ឈើ​ត្រៀម​គម្រោង​រួច​ជា​ស្រេច​ក្នុង​ការ​ ​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​តំបន់​នេះ​ ​ក្នុង​ ​នោះ​ដាំ​ដើម​ឈើ​ប្រភេទ​ប្រណីត​ដូច​ជា​ ​ឈើ​បេង​ ​ឈើ​គ្រញូង​ជា​ដើម​ ​។
 គួរ​បញ្ជាក់​ថា​ ​ម​ន្ដ្រី​យោធា​ឈ្មោះ​ ​ពើ​យ​ ​ប៉ែល​ ​មាន​ឋាន​ន្ដរ​ស័​ក្កិ​ជាវ​រ​សេ​ ​នី​យ​ទោ​ ​បាន​ក្លែង​បន្លំ​ ​ពាក់​ស័​ក្កិ​ជា​ឧត្ដម​ ​សេនីយ៍​ឯក​ ​ត្រូវ​កង​កម្លាំង​សមត្ថ​កិច្ច​ ​ប៉េ​អឹ​ម​ផ្ទៃ​ប្រទេស​សហ​ការ​ជាមួយ​ប៉េ​ ​អឹ​ម​ខេ​ត្ដ​សៀមរាប​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ក្នុង​លំនៅ​ឋាន​របស់​គាត់​ស្ថិត​ក្នុង​ ​ភូមិ​ខ្នារ​ង្វា​ស​ ​ឃុំ​ឃុន​រាម​ ​ស្រុក​បន្ទាយ​ ​ស្រី​ ​ខេ​ត្ដ​សៀមរាប​ ​ហើយ​រហូត​មក​ទល់​ពេល​នេះ​គេ​ពុំ​ទាន់​បាន​ដឹង​អំពី​ ​ជោគ​ ​វាសនា​របស់​លោក​ឧត្ដម​សេនីយ៍​ក្លែង​ ​ក្លាយ​រូប​នេះ​នៅ​ឡើយ​ទេ 

 
ដោយ​ ៖ ជា​ ​ស្រស់​

អាជ្ញា​ធ​រ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ផ្ដល់​ស្រូ​វ​ពូជ​ដល់​ប្រជា​ពលរដ្ឋ​៦២២នាក់​ ​នៅ​ស្រុក​ព្រះនេត្រព្រះ​

ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ប្រជា​ពលរដ្ឋ​៦២២នាក់​ជា​កសិករ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ទឹក​ជោរ​ ​ឃុំ​ប្រាសាទ​ ​ស្រុក​ព្រះនេត្រព្រះ​ ​បាន​ទទួល​អំណោយ​ជា​ស្រូ​វ​ពូជ​អ៊ី​អ៊ែ​៦៦ សរុប​១២តោន​ពី​អាជ្ញា​ធ​រ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​សម្រាប់​បង្ក​បង្កើន​ផល​នៅ​រ​ដូ​វ​ប្រាំង​ ​ដែល​កម្ម​វិធី​ផ្ដល់​ជូន​ស្រូ​វ​ពូជ​នេះ​ ​ឧបត្ថម្ភ​ដោយ​ធនាគារ ADB តាម​រ​យៈ​គម្រោង​ឧបត្ថម្ភ​ស្បៀង​ស​ង្គ្រោះ​ប​ន្ទា​ន់​។
លោក​ ​លី​ ​សុ​វ​ណ្ណា​រិ​ទ្ធ​ ​អភិបាល​ស្រុក​ព្រះនេត្រព្រះ​ឱ្យ​ដឹង​ថា​ ​ស្រុក​មាន​ផ្ទៃ​ដីស​រុ​ប​១០៥,៨៣៥ហិ​ក​តា​ក្នុង​នោះ​ផ្ទៃ​ដី​ ​បង្ក​បង្កើន​ផល​មាន​៧០,៦០១ហិ​ក​តា​។​ ​ក្នុង​ឆ្នាំ​២០១០កន្លង​មក​នេះ​ ​ប្រជា​កសិករ​ទូ​ទាំង​ស្រុក​បង្ក​បង្កើន​ផល​ស្រូ​វ​សម្រេច​ ​បាន​ផ្ទៃ​ដី​៤៦,៤៩៥ហិ​ក​តា​លើស​ផែនការ (៤៥,៧០០ហិ​កតា )។ លទ្ធ​ផល​ដែល​សម្រេច​បាន​នេះ​ត្រូវ​បាន​រង​ការ​ខូច​ខាត​ទៅ​វិញ​មួយ​ចំនួន​ដោយ​គ្រោះ​ទឹក​ជំនន់​ ​ដែល​សរុប​ប៉ះ​ពាល់​ចំនួន​១០,១៦៥ហិ​កតា​ ​ខូច​ខាត​១៧៣០ហិ​ក​តា​។
លោក​ ​លី​ ​សុ​វ​ណ្ណា​រិ​ទ្ធ​ ​ប​ន្ដ​ថា​ ​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​រូប​វ​ន្ដ​ត្រូវ​រង​ការ​ខូច​ខាត​ជា​ច្រើន​រួម​មាន​ផ្លូវ​ខូច​ខាត​មធ្យម​ចំនួន​៤ខ្សែ​ស្មើ​១៨៤គីឡូម៉ែត្រ​ ​ខូច​ខាត​ធ្ងន់​ ​២០គីឡូម៉ែត្រ​ ​បាក់​ស្រុត​ស្ពាន​បេតុង​១កន្លែង​ទៀ​ត​។
លោក​ ​អ៊ុ​ង​ ​អឿ​ន​ ​អភិបាល​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​បាន​ញំ​នាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​ទាំង​បី​ ​ដែល​តែង​តែ​គិត​គូរ​យក​ចិ​ត្ដ​ទុកដាក់​ពី​ ​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​ទី​កន្លែង​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។
លោក​អភិបាល​ខេ​ត្ដ​បាន​ប​ន្ដ​ថា​ ​ការ​ផ្ដ​ត់​ផ្គង់​ស្រូ​វ​ពូជ​ជូន​ដល់​ប្រជា​ព​រដ្ឋ​ក្រី​ក្រ​ ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ក្នុង​រ​ដូ​វ​វស្សា​ ​នា​ថ្ងៃ​នេះ​ ​គឺ​ដើម្បី​រួម​ចំណែក​ជាមួយ​រាជ​រ​ដ្ឋា​ភិ​បា​ល​បន្ធូរ​បន្ថយ​នូវ​ការ​លំបាក​ ​របស់​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ការ​ខូច​ខាត​ខ្លាំង​លើ​ដំណាំ​ស្រូ​វ​សត្វ​ពា​ហ​នៈ​ ​និង​លំនៅ​ឋា​ន​។​ ​តាម​រ​យៈ​ការ​ផ្គត់​ផ្គង់​នេះ​ ​បង​ប្អូន​អាចយ​ក​ទៅ​ដោះ​ស្រាយ​ជីវភាព​ចំពោះ​មុខ​ឬ​យក​ទៅ​ដាំ​ដុះ​ដើ​ម្ប​ធានា​ ​បាន​នូវ​តម្រូវ​ការ​ស្បៀង​យូរ​អង្វែង​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​បា​ន​។
ជាមួយ​គ្នា​នេះ​ដែរ​លោក​ ​អ៊ុ​ង​ ​អឿ​ន​ ​បាន​ជូន​ថវិកា​២លាន​រៀល​ ​ដើម្បី​ចូល​រួម​ក​សាង​ស្ពាន​យោល​ក​ន្ទូ​ត​ស្ថិត​ក្នុង​ភូមិ​ក​ន្ទូ​ត​ ​ឃុំ​ទឹក​ជោរ​ ​ស្រុក​ព្រះនេត្រព្រះ​ ​ត​ភ្ចា​ប់​ជាមួយ​តា​អាន​ ​ស្រុក​ក្រឡាញ់​ ​ខេ​ត្ដ​សៀមរាប​ ​ព្រម​ទាំង​សន្យា​ជួន​ឧ​ឃ្ឃោ​ស​ន​ស័​ព្ទ​បំពង​សំឡេង​មួយ​ឈុត​ដល់​ឃុំ​ទឹក​ជោរ​ ​និង​ឃុំ​ប្រាសាទ​ ​ក្នុង​ឱ​កាស​ចូល​ឆ្នាំ​ ​ប្រពៃណី​ខ្មែរ​ផង​ដែ​រ​៕

 
ដោយ​ ៖ សហការី