Tuesday, February 01, 2011

OPINION: THAILAND MUST BE SENSITIVE TO ICAPP VOICES AND TO THE WISDOM OF WORLD OPINION

1 February 2011
  • The International Conference of Asian Political Parties (ICAPP) reaffirmed the ICJ Decision 15 June 1962;
  • The International Conference of Asian Political Parties (ICAPP) reaffirmed the World Heritage Committee to inscribe the Temple of Preah Vihear on the World Heritage List;
  • The Cambodian flag flies over territory under Cambodian sovereignty only.
There is no Cambodian flag flying over “the disputed area”. Prime Minister Abhisit Vejjajiva should not be alarmed and wrongly demand that the Cambodian flag be removed. It flies certainly over territory under Cambodian sovereignty only, in the area of the Temple of Preah Vihear.
It is Cambodia’s longstanding official position that there is “no overlapping area,” and “no disputed area” near the Temple of Preah Vihear, based on the Dangrek Map, known in legal and international circles as the ANNEX I map, accepted and used by the International Court of Justice (ICJ) in 1962 in order to make the historical, legal and international judgments of 15 June 1962, (Cambodia vs Thailand), case: The Temple of Preah Vihear. The ICJ found that Thailand had accepted the ANNEX I map, which confers the binding character of the ANNEX I map on the parties to the 13 February 1904 Convention.
The site of the Keo Sikha Kiri Svara pagoda is situated 300 meters west of the Temple of Preah Vihear and 700 meters south of the frontier on the ANNEX I map, as delimited by the Mixed Commission composed of French and Siamese officers prescribed in the provisions of Articles 1 and 3 of the 13 February 1904 Convention.
Legitimately and legally speaking, this is an area under Cambodian sovereignty, and as such Cambodia is free to fly her flag or develop infrastructure aimed at improving the living conditions of the people in communities which had been established under Cambodian administrative supervision and control. Having said that, as long as (i) it is not a Thai provocation by actions and words, (ii) not a cause to cloud the relations and mutual understandings between Cambodia and Thailand, (iii) not hidden or open violations of Cambodia sovereignty by Thailand, how Thailand sees the frontier line on the ANNEX I map would not be a concern for Cambodia. The ANNEX I map exists legally.  An international, final and stable frontier line exists legally as delimited by the Mixed Commission and as shown on the map. 
Most recently, on 5 December 2010, after concluding successfully the 6th General Assembly of the International Conference of Asian Political Parties (ICAPP) represented by 89 Asian ruling and opposition political parties, ICAPP Standing Committee members visited the Temple of Preah Vihear. They stood on the grounds of the Temple, turning their eyes north, looking at Thailand, and:
  • Reaffirmed the great international significance and outstanding universal value –very pure, significant and exceptional- of this Temple in accordance with the cultural standard of UNESCO, which was inscribed on the World Heritage List in 2008, and expressed their appreciation of the Decision made by the World Heritage Committee to inscribe the Temple on the World Heritage List in Quebec, Canada;
  • Expressed their entire satisfaction with the decision of the International Court of Justice in June 1962, which ruled the Temple of Preah Vihear is indisputably situated in territory under the sovereignty of the Kingdom of Cambodia;
  • Appealed to the international community for their immediate assistance in restoring, preserving and protecting the Temple, following the example of ICC-Angkor, which should be applied as a model for the sacred site of the Temple of Preah Vihear.
As it is known universally among civilized nations in case of contention, there exist international standards, rules and procedures to resolve the differences peacefully, and in this instance between Cambodia and Thailand. Rolling tanks, sending troops to the border areas, beefed up troops with heavy weapons by Thailand are acts of provocation and the threat of using forces is imminent not to be ignored by the Cambodian people and government.
Thailand, since the days of the ICJ proceedings has shown its true color to be driven by insatiable territorial ambition over Cambodia and has resorted to innuendo, speculation and suggestion in a variety of ways intended to intoxicate international public opinion with the scheme of swaying it to the side of Thailand and to believe that Thailand is a victim of Cambodian territorial encroachment and that Cambodia has remained badly mean and aggressive and yet unpunished by the international public opinion. Sure enough, Thai people, for nationalist reasons have fallen for that. But the international public opinion, despite relentless campaigns by Thai powerful media in many different foreign languages, has instead given to Thailand a slap in the face by:
  • Being skeptical from the start, knowing that Thailand is relatively much, much more economically and military powerful than Cambodia to allow the latter to bully Thailand; that is unthinkable.
  • Believing that Thailand as a whole from top to bottom would not have tolerated any neighbors had they encroach Thai territory, or occupy a square inch of Thai territory, and asking why Thailand has not acted if it was true.
  • Seeing Thailand’s indecisiveness and hesitation pertinent to the alleged loss of Thai “disputed territory” as the admission of Thailand’s scare of the unknown resulting from its lie and deception if it pursues military, diplomatic or international legal action.
  • Getting tired of the same broken song about “overlapping area” and “disputed area,” while insisting to resolve the “problems” bi-laterally and resisting the alternative approach of finishing up the Thai unproductive and annoying saga full of innuendo, suggestion and speculation, by using the good auspices of ASEAN and the UNITED NATIONS.
  • Concluding that Thailand is a crying baby, and that is the end of it.
The Cambodian people have reasons to be thankful to the international public opinion for its fairness in listening to their voices telling the fact and the truth and referring only to the binding international convention treaty and legality.
Often times Thailand’s provocations and threats of using forces are real and therefore, they demand vigilance from Cambodians at all times. Well over two years now, since 15 July 2008, Thailand has learnt some sad lessons that it should not have messed around with Cambodia, under the wise leadership of Prime Minister, Samdech Akka Moha Sena Padei Techo Hun Sen who has the dream and the wisdom of building peaceful and developing areas along the border of Cambodia with Thailand and other neighbors, but is determined to lead a united Cambodia to defend her sovereignty and safeguard her territorial integrity.           
Waddhana P
Senior Analyst and Researcher on
Cambodian-Thai Relations
Institute for International Affairs, Cambodia
1 February 2011

បទសម្ភាសន៍ជា​មួយ​លោក​បណ្ឌិត ឈឹម ផលវរុណ​ ស្តីពីការទាមទារ​របស់ថៃ ឲ្យកម្ពុជាដកទង់ជាតិចេញពី វត្តកែវសិក្ខាគីរីស្វារៈ ដែលស្ថិតលើទឹកដីកម្ពុជា ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១១


          លោក​ សត្យារក្ស
សំណួរ ៖ ថ្មីៗនេះលោក អាប់ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្ត្រីសៀម បានទាមទារឲ្យ​ កម្ពុជា​ដកទង់ជាតិកម្ពុជាចេញពីវត្ត កែវសិក្ខាគីរីស្វារៈ ដែលស្ថិតនៅលើទឹកដីកម្ពុជា ចំពោះ ការ​លើកឡើងនេះសូមលោកបណ្ឌិតជួយបំភ្លឺអំពីទង្វើ និងសកម្មភាព​ដែលសៀម​មាន គំនិត​ចង់​ឈ្លាន​ពានទឹកដីកម្ពុជាបែបនេះបានទេ បាទ?          
លោក បណ្ឌិត ឈឹម ផលវរុណ
        ចម្លើយ៖ បាទ សូមអរគុណ
          -ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ គឺត្រូវបានយុត្ថាធិការនៃតុលាការ យុត្តិធម៌​អន្តរជាតិ​​​ទី​ក្រុង​ឡាអេ​បាន​សម្រេច​ទទួល​ស្គាល់​ និង​បាន​កាត់ក្តី​មកឲ្យ​ប្រទេសកម្ពុជា​ តាំង​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ ១៩៦២។ លោក​ អាប់ភីស៊ីត វេចាជីវ៉ា នា​ពេល​ថ្មី​ៗ​នេះ​នៅ​តែ​ចិញ្ចឹម ​ចិត្ត​ទុច្ចរិត​​របស់​ខ្លួន​ឈ្លាន​ពាន​ប្រាសាទ​ព្រះ​វិហារ ​ដោយ​ទាម​ទារ​ឲ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញ​ ពីវត្ត​កែវ​សិក្ខា​​គីរីស្វរៈ ដែល​ជា​​ទឹក​ដី​​របស់​កម្ពុជា​។ ប្រសិន​បើ​សៀម​គឺ​ជា​ប្រទេស​មហាអំណាច​​ ធ្លាប់​ធ្វើ​អាណានិគម​ លើ​ប្រទេស​ជិតខាង​ដូច​ពេល​មុន​នោះ​ ទើប​អាច​លើក​ទ័ព​មក​ឈ្លាន​ពាន​ កម្ពុជា​បាន​។ នយោបាយ​ពាល​បែប​នេះ ​សូម្បី​តែ​សកលលោក​មាន​ដូច​ជា​សហរដ្ឋអាមេរិក​ ចិន​ បារាំង​ អង់គ្លេស រុស្ស៊ី ក៏​​គេលែង​ប្រើ​នយោបាយ ​ធ្វើ​សង្គ្រាមឈ្លាន​ពាន​​លើ​ ប្រទេស​​ជាតិ​ ដទៃ​ដូច​សៀម​ពេល​នេះ​ទៀត​ហើយ។
-កន្លង​​មក​ទង់​ជាតិ​របស់​ព្រះរាជាណាចក្រកម្ពុជា​គឺ​មាន​នៅ​លើ​វត្ត​​ កែវសិក្ខាគីរីស្វរៈ នេះ​យូរមក​ហើយ ហើយ​ប្រទេស​សៀ​ម​ក៏​មិន​ដែល​ទា​មទារ​អ្វី​ដែរ​។ ប៉ុន្តែ​នៅ​ពេល​ដែល​ សៀម​បាន​ដក​ទ័ព​ទៅ​វិញ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ ឆ្នាំ​ ២០១០ កម្ពុជា​ក៏​បាន​ដាក់​ស្លាក​នៅ​ទី​នោះ​ថា ទីនេះ​ជា​ទី​ដែល​សៀម​ឈ្លាន​ពាន កម្ពុជា កាល​ពី​ថ្ងៃទី​១៥ ខែ កក្កដា ឆ្នាំ​ ២០០៨ ក្រោយ​មក​សៀម​ក៏​បាន​ទាម​ទារ​ឲ្យ​កម្ពុជា​បំផ្លាញ​ស្លាក​នេះ​ចោល​ កម្ពុជា​ក៏​យល់​ព្រម​យក ​ស្លាក​នេះ​ចេញ​ ដោយ​យោគ​យល់​ដល់​មុខ​មាត់​ប្រទេស​សៀម​ កុំ​ឲ្យ​អាម៉ាសលើ​ឆាក​ អន្តរជាតិ​។ ប៉ុន្តែ​ដោយ​សារ​នយោបាយ​​ពាល​របស់​ក្រុង​បាងកក​គេ​បាន​ទាម​ទារ​បន្ត​ទៀត​ ឲ្យ​​កម្ពុជា​ដក​ទង់ជាតិ​ចេញ​ពី​វត្ត​ កែវសិក្ខា​គី​រី​ស្វ​រៈ​ ដែល​ជា​ទឹក​ដី​របស់​ខ្លួន​ទៀត​ ចំណុច​នេះ​ កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ​ នេះ​គឺ​ជា​ចរិត​ចង់​ឈ្លាន​ពាន​របស់​​ប្រទេស​សៀម ​យ៉ាង​ ពិត​ប្រាកដ​ ដោយ​ភ្ជាប់​បញ្ហា​នេះ​ជា​មួយ​ការ​ទាម​ទារ​របស់​ក្រុ​ម​អាវ​លឿង ​ដែល​​ជា​ក្រុម​រាជ​វាំង​ គាំទ្រ​ដោយ​ពួក​យោធាមួយ​ចំនួន​។
លោក​ សត្យារក្ស
សំណួរ៖ ចំណុច​មួយ​ទៀត​គឺ​គំនិត​ទុច្ចរិតរបស់​រដ្ឋាភិបាល​សៀម​ និង​ពួក​ជ្រុល​និយម​​ អា​វ​លឿង​នៅ​តែ​ចិញ្ចឹម​ចិត្តថាប្រាសាទ​ព្រះ​វិហារ​ជា​របស់​កម្ពុជា​ ប៉ុន្តែ​ដី​នៅ​ក្រោម​ប្រាសាទ និង​នៅ​ជុំវិញ​ប្រាសាទ​ជា​របស់​សៀម​។ ត្រង់​ចំណុច​នេះ​ប្រសិន​បើ​កម្ពុជា​យើង​និយាយ​ថា វាំង​របស់​សៀម​នៅ​ទី​ក្រុង​បាង​កកជារបស់​សៀម​ ប៉ុន្តែ​ដី​ទាំង​នោះ​គឺជា​ដី​របស់​កម្ពុជា​វិញ​ នេះ បើ​ផ្អែក​តាម​ប្រវត្តិ​សាស្រ្ត​ តើ​ប្រទេស​សៀម​ទទួល​យក​បាន​ដែរ​ឬទេ​។ ចំណុច​នេះ​សូម​ លោក ​បណ្ឌិត​ជួយ​ធ្វើ​ការ​ពន្យល់​ទៅ​ដល់​ក្រុម​ជ្រុល​និយម​ទាំង​នោះ​ ឲ្យ​បាន​យល់​ច្បាស់​បាន​ទេ​បាទ​?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-រដ្ឋាភិបាល​របស់​លោក អាប់ភីស៊ីត បច្ចុប្បន្ន គឺជា​រដ្ឋាភិបាល​របស់​ពួក​ អាវ​លឿង​ ដែល​ជា​អាយ៉ង​របស់​ក្រុម​រាជវាំង​សក្តិភូមិ​ និង​ក្រុម​យោធា​ថៃ​មួយ​ចំនួន​។ ដូច្នេះ​ការ​ដែល​ អះអាង​ថា​ តួ​ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ​ តែ​ដី​នៅ​លើ​ទី​តាំង​នោះ​ជា​របស់​សៀម​ គឺ​អាច​ និយាយ​បាន​តែ​ពួក​ជ្រុល​និយម​អាវ​លឿង​មួយ​ចំនួន​តូច​​​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​ប្រជា​ជាតិ​ ថៃ​ទាំង​មូល​​គេ​មិន​និយាយ​​បែប​នេះ​ទេ​។ ប្រការ​ដែល​ក្រុម​ជ្រុល​និយមអាវលឿង​ កំពុង​តែ​ និយាយ​បែប​នេះ​គឺ​អន្តរជាតិ​ គេ​កំពុង​តែ​សើច​ចម្អក​ឲ្យ​ប្រទេស​ថៃ​ពី​ព្រោះ​ថា បើ​និយាយ​តាម ​ច្បាប់​អន្តរជាតិ​ និង​ផែន​ទី​ដែល​បាន​ដំកល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​​ប្រាសាទ​ព្រះវិហារ​ និង​តំបន់​ជុំ​វិញ​ប្រាសាទ​ពិ​ត​ជា​ទឹក​ដី​របស់​កម្ពុជា​។ ប្រការ​ដែល​ក្រុម​ជ្រុល​និយម​អាវ​លឿង​ និង​ ក្រុម​រាជវាំង​​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ​នេះ​ គឺ​ជា​ការ​ល្ងង់​ខ្លៅ​ចំពោះ​ច្បាប់​ អន្តរជាតិ​យ៉ាង​ពិត​ប្រាកដ​។
-​បើ​កម្ពុជា​យក​ប្រវត្តិសាស្រ្ត​មក​ផ្សារភ្ជាប់​ក្នុង​រឿង​នេះ​ ទឹក​ដី​ក្រុង​បាង​កក​គឺ​ជា​របស់​ កម្ពុជា​ ប៉ុន្តែ​វាំង​ដែល​ថៃ​​បាន​កសាង​ចាត់​ទុក​ថា​ជា​របស់​ថៃ​ទៅ​ចុះ​ ហើយ​បើ​កម្ពុជា​និយាយ ​បែប​នេះ​មែន​ តើ​​ប្រទេស​ថៃ​​ប្រតិកម្មយ៉ាង​ណា​? កម្ពុជា​មិន​ដែល​មាន​គំនិត​ដូច្នេះទេ​ គឺ​កម្ពុជា​​ ឈរ​លើការ​ពិត​នៃ​​បច្ចុប្បន្ន​ភាព​ រីឯ​អតីតកាល​វា​បាន​បញ្ចប់​ទៅ​ហើយ​ គឺ​យើង​ត្រូវ​រាប់​អាន​គ្នា​ ដោយ​ភាតរៈភាព​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ និង​មិន​ត្រូវ​យក​ប្រត្តិសាស្រ្ត​មក​ធ្វើ​ជម្លោះ​តទៅ​ ទៀត​ទេ។​ កម្ពុជា​ និង​ថៃ​គ្មាន​ទឹកដី​ ឬ តំបន់​ត្រួត​ស៊ីគ្នាទេ​ ហើយ​ក៏​គ្មាន​តំបន់​ ៤.៦ គមដូច​ការ ​ទាម​ទារ​របស់​ថៃ​នោះ​ដែរ​។
លោក​ សត្យារក្ស
សំណួរ៖ សកម្មភាព​ និង​ទង្វើ​របស់​សៀម​សព្វ​ថ្ងៃ​នេះ​បង្ហាញ​ពី​ចរិត​ឈ្លានពាន​ របស់​ ប្រទេស​​សៀម​មក​លើ​កម្ពុជា​តែ​ម្តង ចំពោះ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ទន់​ភ្លន់​ តែ​ម៉ឺង​ ម៉ាត់​ បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​បាន​ផ្ញើ​វាសនា​ និង​អាយុ​ជីវិតជាតិ និង​បូរណភាព​ទឹកដី​ ចំពោះ​ភាព​ ដឹក​នាំ​ដ៏ម៉ឺង​ម៉ាត់​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ផ្ទាល់​តែ​ម្តង​។​  ប្រសិន ​បើ​សៀម​ចូល​ឈ្លាន​ពាន​កម្ពុជា​ ការ​ប្រើសិទ្ធិ​ស្វ័យ​ការ​ពារ​របស់​កម្ពុជា​បែប​នេះ​ បើ​ផ្អែក​តាម​ ច្បាប់អន្តរជាតិ​តើ​កម្ពុជា​ខុស​ដែរ​ឬទេ​?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ៖ បាទសូម​អរគុណ ប្រសិន​បើ​សៀម​ចូល​ឈ្លាន​ពាន​មែន​កម្ពុជា​​ពិត​ជា មាន​ សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ការ​ពារ​ប្រទេស​ជាតិរបស់​ខ្លួន​ ហើយ​កម្ពុជា​នឹង​ប្តឹង​ដល់​ក្រុម​ប្រឹក្សា​ សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ពេល​នោះ​រដ្ឋាភិបាល​សៀម​​ និង​ទទួល​នូវ​ការ​ បរាជ័យ​ និង​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ​ជា​មិន​ខាន​។ ប្រទេស​កម្ពុជា​ត្រូវ​បាន​អន្តរជាតិ​ ទទួល​ស្គាល់​ថា​ជា​ប្រទេស​មាន​ឯករាជ្យ​ និង​អធិបតេយ្យ​ភាព​ពេញ​បរិបូរណ៍ នៅ​លើ​ឆាក អន្តរជាតិ​ ហើយ​កម្ពុជា​តែង​តែ​ប្រើ​ប្រាស់​នូវ​នយោបាយ​ការ​បរទេស​ទន់ភ្ល​ន់ ដោយ​ផ្អែក​លើ​ នយោបាយ​សន្តិភាព​ និង​សហ​ប្រតិបត្តិការ​​ជាមួយ​ប្រទេស​ជិតខាង​ ប៉ុន្តែ​គឺ​មាន​ភាព​ម៉ឺ​ង​ម៉ាត់​។ កម្ពុជា​មិន​ប្រើ​នយោបាយ​ហឹង្សា ដើម្បី​ដោះស្រាយ​បញ្ហាជាមួយ​ប្រទេសជិតខាង​នោះ​ទេ​។​ ប៉ុន្តែ​កម្ពុជា​សូម​រក្សាសិទ្ធិ​ និង​កាតព្វកិច្ច​ក្នុង​ការការ​ពារ​ទឹក​ដី​ ដោយ​មិន​ឲ្យ​បាត់​បង់​ទឹក​ដី​ របស់​ខ្លួន​ ១ មម ទេ​ តែ​ក៏​មិន​ឈ្លាន​ពាន​គេ​ ១ មម ដែរ។​
លោក​ សត្យារក្ស
សំណួរ៖ តើលោកបណ្ឌិត​មើល​ឃើញយ៉ាង​ណា​ដែរ​ នូវ​ទឹក​ចិត្ត​ស្នេហាជាតិរបស់​ យុទ្ធជន​កម្ពុជា​ក្នុង​ការ​ការពារ​ប្រទេស​ និង​ទឹក​ចិត្ត​ប្រយុទ្ធ​របស់​ទ័ពសៀម​?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-ផ្អែក​តាម​ភូមិសាស្រ្ត​របស់​កម្ពុជា​ គឺ​យើង​មាន​ភាព​អំណោយ​ផល​ច្រើន​ សម្រាប់​កង ទ័ព​កម្ពុជា​ ដោយ​យើង​មាន​ទី​តាំង​ឈរជើង​ស្ថិត​នៅ​លើ​ទី​ទួលខ្ពស់​ ដែល​ជា​អំណោយ​ផល​ ក្នុង​ការ​ប្រយុទ្ធ​។​
-តាម​ភូមិសាស្រ្ត​សេដ្ឋកិច្ច​នៅ​តំបន់​ទាំង​នោះ​ គឺ​ខាង​ថៃ​មាន​ផល​ប្រយោជន៍​ជាង​ កម្ពុជា​​ព្រោះ​ប្រជា​ពលរដ្ឋ​ថៃ​ ទទួល​ផល​នៅ​ទី​នោះ​ច្រើន​​ក្នុង​ការ​ផ្លាស់​ប្តូរ​នូ​វពាណិជ្ជកម្ម​។ ដូច្នេះ​ប្រសិន​បើ​​ប្រទេស​ទាំង​ពីរ​​មាន​សង្គ្រាម​​ជា​មួយ​គ្នា​អ្នក​វិនិយោគថៃ​ និង​ពាណិជ្ជករ​ថៃ​ នឹង​បាត់​បង់​នូវ​ប្រយោជន៍​ទាំង​នេះ​ ច្រើន​ជាង​កម្ពុជា​។​
-បើ​ផ្អែក​តាម​ចិត្ត​សាស្រ្ត​របស់​យុទ្ធជន​កម្ពុជា​ គឺ​យោធា​កម្ពុជា​មាន​ទឹក​ចិត្ត​ប្រយុទ្ធ​ខ្ពស់​ ដោយ​ឈរ​លើ​ស្មារតី​ឯកភាព​ក្នុង​ជួរ​កង​ទ័ព​ ក្នុង​ការ​ស្តាប់​មេ​បញ្ជាការ​ និង​ជា​ពិសេស​គឺ​ទឹក​ចិត្ត​ ប្រឆាំងនឹង​​ការ​​ឈ្លានពាន​របស់​បរទេស។ ម្យ៉ាង​ទៀត​បទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​របស់​ យុទ្ធ​ជន​កម្ពុជា​ គឺ​មាន​ជាយូរ​មក​ហើយ​។​ ចំណែក​ឯយុទ្ធជន​របស់​ថៃ​ពុំ​មាន​ទឹក​ចិត្ត​ ក្នុង​ការ ​ប្រយុទ្ធ​ទេ​ ដោយ​ពួក​គេ​ជា​អ្នក​ឈ្លាន​ពាន​ និង​គ្មាន​បទពិសោធន៍​ក្នុង​ការ​ធ្វើ​សង្រ្គាម​ គឺ​ធ្វើ​តាម​ តែ​បញ្ជា​របស់​ក្រុម​យោធា​រាជវាំង​មួយ​ចំនួន​​តែ​ប៉ុណ្ណោះ​។​
លោក​ សត្យារក្ស
សំណួរ៖ តើ​លោក​បណ្ឌិត​អាច​បង្ហាញ​បាន​ទេ នូវ​នយោបាយ​ស្នេហា​ជាតិ​ក្នុង​ការ​ពារ​​ ជាតិ​របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា​ ពិសេស​គឺ​គណបក្ស​សមរង្ស៊ី និង​ គណបក្សលោក កឹម សុខា នាពេល​នេះ​?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-​នយោបាយ​ការពារ​ជាតិ​របស់​គណបក្ស​ប្រឆាំង​ធ្វើ​ឡើង​ គឺ​សម្រាប់​បំផុស​ប្រជាជន​ ឲ្យ​តវ៉ា​ជាមួយ​រដ្ឋាភិបាល​តែប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រឆាំង​មិន​ដែល​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​ និង​ឧបត្ថម្ភ​ដល់​កង​ទ័ពក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី​ឡើយ​។ ជាក់​ស្តែង​នាពេល​នេះ​ គណបក្ស​ប្រឆាំង​គួរ​តែ​ខិត​ខំ​ប្រមែ​ប្រមូល​ប្រជា​ជន ​ឲ្យជួយ​​លើក​ទឹក​ចិត្ត​ដល់​យោធា​ នៅ​ សមរភូមិ​​មុខ​ដែល​​​កំពុង​ប្រឈម​ជា​មួយ​នឹង​ការ​ប៉ុន​ប៉ង​ឈ្លាន​ពាន​របស់​សៀម​។​
សម្រង់​ព័ត៌មាន​៖ លោក នូ សាវុធឌ

សមាគម​សិល្ប​ករ​ខ្មែរ​ធ្វើ​សន្និសីទ​រសៀល​ថ្ងៃ​នេះ​

ភ្នំ​ពេ​ញៈ សមាគម​សិល្ប​ករ​ខ្មែរ​នឹង​រៀបចំ​កម្ម​វិធី​សន្និសីទ​ព័ត៌មាន​នៅ​វេលា​ម៉ោង​២រសៀល​ថ្ងៃ​នេះ​ ​នៅ​សណ្ឋាគារ​ណា​ ​ហ្គា​វើ​ល​ ​។ ការ​រៀបចំ​សន្និសីទ​នេះ​នឹង​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​សិល្ប​ករ​ ​សិល្ប​កា​រិ​នី​ខ្មែរ​ ​ហើយ​អ្វី​ ​ដែល​នឹង​ត្រូវ​ផ្ដោត​សំខាន់​នោះ​ ​គឺ​គម្រោង​រៀបចំ​ការ​ការ​ប្រ​គុំ​ត​ន្ដ្រី​រាត្រី​ស​មោ​ស​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ។
ការ​ប្រា​រ​ឰ​ពិធី​នេះ​ធ្លាប់​បាន​ខក​ខាន​ម្ដង​រួច​មក​ហើយ​ ​បន្ទាប់​ពី​គម្រោង​ប្រា​រ​ឰ​កាល​ពី​ចុង​ឆ្នាំ​២០១០ត្រូវ​បាន​ខក​ខាន​ ​ដោយសារ​ព្រឹត្ដិ​ការណ៍​សោក​នាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ​នោះ​ ​។ គម្រោង​ប្រ​គុំ​ត​ន្ដ្រី​ស​មោ​ស​នេះ​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ ​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន​ ​សែន​ ​ហើយ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទ​ស្ស​នា​នឹង​ចូល​ទៅ​ក្នុង​ ​មូល​និ​ធិ​សមាគម​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សិល្ប​ករ​ ​សិល្ប​កា​រិ​នី​ដែល​ខ្វះ​ទី​ពឹង​ ​បាត់បង់​សមត្ថ​ភាព​ជា​ដើម​ ​។ តាម​ការ​ ​រំពឹង​ទុក​ ​នឹង​មាន​សិល្ប​ករ​ ​សិល្ប​កា​រិ​នី​ខ្មែរ​ចូល​រួម​សម្ដែង​រាប់​រយ​នាក់​ក្នុង​កម្ម​វិធី​មួយ​នេះ​ ​៕

ដោយ​ ៖ ​វ​ឌ្ឍ​នា​

កម្ពុ​ជា​ច្រាន​ចោល​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​ វិ​រៈ​ស៊ុម​ខ្វាម​ឃី​ត​នៅ​ក្រៅ​ឃុំ​ដោយ​ចាត់​ទុក​ថា​ ​ជា​កិច្ច​ការ​តុលាការ​

ភ្នំពេញ​ ​៖ គ​ណៈ​ប្រតិភូ​ថៃ​ដែល​រួម​ ​ ​មាន​សមាជិក​ថ្នាក់​ដឹកនាំ​ក្រុម​អាវ​ ​លឿង​ ​និង​អ្នក​អង្គ​ម្ចាស់​១ព្រះ​អង្គ​រួម​ទាំង​ ​អ្នក​កាសែត​មួយ​ក្រុម​បាន​ស្នើ​សុំ​ឱ្យ មាន​ការ​ដោះ​លែង​លោក​ ​វិ​រៈ​ស៊ុម​ ​ខ្វាម​ឃី​ត​ ​និ​ង​លោក​ស្រី​ ​រ៉ា​ទ្រី ឱ្យ​នៅ​ ​ក្រៅ​ឃុំ​ ​ដែល​ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​ ​ក្នុង​ជំនួប​រវាង​លោក​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ព័ត៌មាន​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​ជាមួយ​គ​ណៈ​ប្រតិភូ​ថៃ​នៅ​ទី​ស្ដី​ការ​ក្រសួង​ ​ព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មេ​សា​ ​ឆ្នាំ​២០១១ 
ជា​ការ​ឆ្លើយ​ចំពោះ​សំណើ​នេះ​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ព័ត៌មាន​ ​បាន​ឆ្លើយ​តប​វិញ​ភ្លា​មៗ​ថា​ ​សំណុំ​រឿង​ ​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ​រ​ដ្ឋា​ភិ​ ​បា​ល​កម្ពុ​ជា​មិន​អាច​លូក​ដៃ​ចូល​បាន​ទេ​ ​ពីព្រោះ​ស្ថា​ប័​ន​ឯក​រាជ្យ​មួយ​នេះ​ ​កំពុង​ ​ដំណើរ​ការ​ក្ដី​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​ ​។
ជាមួយ​គ្នា​នេះ​ក្រុម​គ​ណៈ​ប្រតិភូ​ថៃ​ ​បាន​លើក​ឡើង​ស្នើ​សុំ​ឱ្យ​កុំ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​កម្ពុ​ជា​ចាប់​ខ្លួន​ ​និង​ឃុំ​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​ ​២នាក់​ដែល​ពាក់​ព័ន្ធ​ ​និង​រឿង​នយោបាយ​ ​ឬ​បញ្ហា​ព្រំ​ដែន​ ​ពីព្រោះ​បញ្ហា​ទាំង​នោះ​ ​វា​ជា​រឿង​យូរ​អង្វែង​ ​។ ការ​ស្នើ​ឱ្យ​មាន​ ​ការ​ដោះ​លែង​លោក​ ​វិ​រៈ​ស៊ុម​ ​ខ្វាម​ឃី​ត​ ​ ​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ​ ​គឺ​ស្រប​ពេល​ដែល​ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​និង​យក​ ​សំណុំ​រឿង​ ​វី​រៈ​ស៊ុម​ ​ខ្វាម​ឃី​ត​ ​មក​ជំនុំ​ ​ជម្រះ​នៅ​ថ្ងៃ​នេះ​ ​ដោយ​ជាប់​ចោទ​ពី​បទ​ ​ប៉​ន​ចូល​ក្នុង​តំបន់​កម្ពុ​ជា​ដោយ​គ្មាន​ការ​អនុញ្ញាត​តាន​ច្បាប់​ ​អ​ន្ដោ​ប្រវេ​ស​ន៍​ខុស​ ​ច្បាប់​នឹង​ប្រមូល​ព័ត៌មាន​ជា​ទម្រង់​ចារ​ ​កម្ម​យោធា​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ ​។
ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មក​រា​ ​ឆ្នាំ​២០១១ លោក​រដ្ឋ​ម​ន្ដ្រី ខៀវ​ ​កា​ញា​រី​ទ្ធ​ ​ក៏​បាន​លើក​ឡើង​ថា​ ​សូម​កុំ​ឱ្យ វិ​រៈ​ស៊ុម​ ​ខ្វាម​ឃី​ត​ ​យក​តុលាការ​ជា​ឈ្នា​ន​ន​យោ​ ​បាយ​សម្រាប់​ពួក​គេ​ ​ពីព្រោះ​ជា​ផ្លូវ​ច្បាប់​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​មិន​អាច​លូក​ដៃ​ ​ចូល​ក្នុង​សំណុំ​រឿង​របស់​តុលាការ​បាន​ទេ​។
សូម​ជម្រាប​ថា​ ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ​ឆ្នាំ​២០១០ អាជ្ញា​ធ​រ​កម្ពុ​ជា​បាន​ចាប់​ ​ឃាត់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ដែល​បាន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ជា​បាន​បញ្ជូន​ខ្លួន​ ​មក​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ ​ព្រៃ​សរ​ ​រាជ​ធានី​ភ្នំពេញ​ ​ដើម្បី​ផ្ដន្ទា​ទោស​ ​តាម​ច្បា​ប់​។​ ​ដោយ​មាន​ការ​ស្នើ​សុំ​ឱ្យដោះ​លែង​នៅ​ក្រៅ​ឃុំ​ជា​ប​ន្ដ​បន្ទាប់​ពី​ ​សំណាក់​មេធាវី​ការពារ​ជន​ជាប់​ចោទ​និង​ ​ម​ន្ដ្រី​ស្ថាន​ទូត​ថៃ​នៅ​កម្ពុ​ជា​ផង​តុលាការ​កម្ពុ​ជា​ក៏​បាន​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ ​ក្រៅ​ឃុំ​ជា​ប​ន្ដ​បន្ទាប់​ ​ហើយ​ក្រោយ​មក​ ​ទៀត​ក៏​បាន​សម្រេច​ផ្ដន្ទា​ទោស​ជន​ជាតិ​ ​ថៃ​៥នាក់​ដោយ​ម្នា​ក់ៗ​ត្រូវ​មាន​ទោស​៩ ខែ​តែ​ត្រូវ​ព្យួរ​ដោយ​ឱ្យ​មាន​វ​ត្ដ​មាន​នៅ​ ​ក្រៅ​ឃុំ​ហើយ​ត្រូវ​បាន​បញ្ជា​រ​ឱ្យ​ត្រ​ឡប់​ ​ទៅ​ប្រទេស​ថៃ​វិញ​ ​ដោយ​ឡែក​មាន​តែ​ ​២នាក់​ ​ប៉ុណ្ណោះ​ដែល​តុលាការ​កម្ពុ​ជា​ ​សម្រេច​ចោទ​ប្រកាន់​បន្ថែម​ដោយ​ឃុំ​ ​ខ្លួន​ប​ន្ដ​ ​ប៉ុន្ដែ​មាន​តែ​ ​វិ​រៈ​ស៊ុម​ ​ ​ខ្វាម​ឃី​ត​ ​ប៉ុណ្ណោះ​ដែល​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ ​ដោយ​ឡែក​សុំ​ជា​ជំនួយ​ការ​ម្នាក់​ទៀត​ ​ត្រូវ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​ ​អាសន្ន​ ​។
សូម​ជម្រាប​ថា​ ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ ​លោក​ ​វិ​រៈ​ស៊ុម​ ​ខ្វាម​ឃី​ត​ ​ដែល​គេ​ស្គាល់​ ​ថា​ ​ជា​មេ​ដឹកនាំ​សំខាន់​ម្នាក់​របស់​ក្រុម​ ​ជ្រុល​និយម​ថៃ​មាន​អាវ​លឿង​នោះ​បាន​ ​ធ្វើ​ឱ្យ​ក្រុម​ជ្រុល​និយម​អាវ​លឿង​ប​ន្ដ​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​រួម​ទាំង​ការ​ ​ដាក់​សំ​ពា​ធ​ទៅ​លើ​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ ​អាប់​ភិ​ស៊ី​ត​ ​វាចា​ជី​វ៉ា​ ​ប្រឆាំង​និង​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ជា​ប​ន្ដ​បន្ទាប់​ ​។ សកម្ម​ ​ភាព​របស់​ក្រុម​អាវ​លឿង​ថៃ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ក៏​ជា​ចំណែក​មួយ​ ​ដែល​ធ្វើ​ឱ្យ​ស្ថាន​ភាព​ទំនាក់​ទំនង​រវាង​ ​ប្រទេស​ទាំង​២កម្ពុ​ជា​-ថៃ​វិល​ទៅ​រក​ភាព​ ​តានតឹង​ឡើង​វិញ​ ​។
បើ​ទោះជា​បែប​នេះ​ក្ដី​គេ​ត្រូវ​រង់​ចាំ​ ​មើល​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១១នេះ​ ​ ​តុលាការ​កម្ពុ​ជា​នឹង​សម្រេច​ផ្ដន្ទា​ទោស​ ​លោក​ ​វិ​រៈ​ស៊ុម​ ​ខ្វាម​ឃី​ត​ ​យ៉ាង​ណា​នោះ​ ​វា​ជា​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ​ពីព្រោះ​ ​ករណី​នេះ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​មិន​អាច​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​របស់​តុលាការ​ ​បាន​ឡើយ          
 
ដោយ​ ៖ មរតក

គម្រោង​បង្រួប​បង្រួម​គណ​បក្ស​សិទ្ធិ​មនុស្ស​និង​សម​ ​រ​ង្ស៊ី​ បរាជ័យ​

ភ្នំពេញ​ ​៖ សម្ពន្ធ​ភាព​អ្នក​ប្រជា​ធិ​ប​តេ​យ្យ​ ​ដែល​គណ​បក្ស​សិទ្ធិ​មនុស្ស​ ​និង​ ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ គ្រោង​បង្កើត​ដើម្បី​ ​ដណ្ដើម​ជ័យ​ជម្នះ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​នោះ​ ​បាន​ដើរ​ដល់​ផ្លូវ​ទ័ល​ច្រក​ ​ខ​ណៈ​ដែល​គណ​បក្ស​ប្រឆាំង​ទាំង​២នេះ​ ​ ​បាន​សម្ដែង​នូវ​គំនិត​ផ្ទុយ​គ្នា​ពី​គោល​ ​ ​ការណ៍​មួយ​ចំនួន​ក្នុង​ការ​ចង​សម្ពន្ធ​ភាព​ ​នឹង​គ្នា​​ដែល​ការ​បរាជ័យ​នេះ​កើត​ឡើង​ ​នៅ​ពេល​ដែល​ក្រុម​ដឹកនាំ​គណ​បក្ស​ទាំង​២មាន​គំនិត​ផ្ទុយ​គ្នា​អំពី​ការ​បែង​ចែក​​អំណាច​ក្នុង​សម្ពន្ធ​ភាព​ថ្មី​នោះ​។
ខ​ណៈ​ការ​ជាប់​គាំង​អស់​ពេល​ជា​យូរ​ ​លោក​ ​កឹ​ម​ ​សុ​ខា​ ​ប្រធាន​គណ​បក្ស​សិទ្ធិ​ ​មនុស្ស​បាន​សរ​សេរ​លិខិត​រំលឹក​ទៅ​លោក​ ​សម​ ​រ​ង្ស៊ី​ ប្រធាន​គណ​បក្ស​សម​ ​រ​ង្ស៊ី​ អំពី​ ​ការ​ជជែក​រក​ច្រក​បង្រួប​បង្រួម​គ្នា​ ​ជា​ ​ការ​ឆ្លើយ​តប​លោក​ ​សម​ ​រ​ង្ស៊ី​ បាន​សរ​ ​សេរ​លិខិត​បញ្ជាក់​អំពី​រូប​ម​ន្ដ​ ​សម្រាប់​ ​ការ​រួបរួម​គ្នា​នោះ​ ​៖
១-រក្សា​ឈ្មោះ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ជា​ ​គណ​បក្ស​រួម​ហើយ​ឈ្មោះ​នេះ​នឹង​ផ្លាស់​ ​ប្ដូរ​នៅ​ពេល​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ ​នា​ពេល​ខាង​មុខ​ ​ដែល​យើង​ទទួល​បាន​ ​យ៉ាង​តិច​១ភាគ​៣នៃ​អាស​នៈ​រដ្ឋ​សភា​ ​ទាំងមូល​ ​។
២-ផ្ដល់​សិទ្ធិ​ជូន​ថ្នាក់​ដឹកនាំ​គណ​បក្ស​ ​សិទ្ធិ​មនុស្ស​ ​នូវ​តួ​នាទី​ជា​អនុ​ប្រធាន​ ​និង​ ​អគ្គ​លេខាធិការ​រង​រួម​ទាំង​តំណែង​ផ្សេ​ងៗ​ ​ទៀត​ក្នុង​រចនា​ស​ម្ព័​ន្ធ​គណ​បក្ស​ចំនួន​១ ភាគ​៤(អាស​នៈ​១ភាគ​៤នេះ​គិត​ទៅ​តាម​ ​ស​មា​មាត្រ​នៃ​សន្លឹក​ឆ្នោត​ដែល​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​ ​ទទួល​ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨) ។

លោក​ ​កឹ​ម​ ​សុ​ខា​ ​ប្រធាន​គណ​បក្ស​ ​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​ថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ដោយ​ ​ចាត់​ទុក​ការ​សន្យា​ផ្ដល់​តំណែង​របស់​ ​លោក​ ​សម​ ​រ​ង្ស៊ី​ គឺ​ជា​បំណង​ចង់​ឱ្យ​ គណ​បក្ស​សិទ្ធិ​មនុស្ស​រំលាយ​ខ្លួន​ចូល​ជា​ ​មួយ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ដោយ​លោក​ ​បញ្ជាក់​ថា​ ​គោល​បំណង​នៃ​ការ​បង្រួប​ ​បង្រួម​គ្នា​ ​គឺ​ដើម្បី​បង្កើត​ជា​ចលនា​ធំ​ ​មួយ​យក​ឈ្នះ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ដែល​កំពុង​ដឹកនាំ​រាជ​រ​ដ្ឋា​ភិ​បា​ល​ដូច​នេះ​ ​បើ​យើង​ជ្រក​នៅ​ផ្ទះ​តូច​ ​គឺ​យើង​នៅ​តែ​ ​ចាញ់​ដដែល​ ​។
លោក​ ​កឹ​ម​ ​សុ​ខា​ ​បាន​ប​ន្ដ​ទៀត​ថា​ ​ការ​រួបរួម​ដែល​គ្រាន់​តែ​ដើម្បី​បែង​ចែក​ ​អំណាច​គ្នា​អង្គុយ​នៅ​ក្រោម​ស្លាក​ឈ្មោះ​ ​បុគ្គល​ ​ឬ​បក្ស​ពួក​ដោយ​មិន​មាន​ការ​កែ​ ​ទម្រង់​ឱ្យ​មាន​លក្ខ​ណៈ​ប្រជា​ធិ​ប​តេ​យ្យ​ទេ​ ​នោះ​ ​ការ​រួបរួម​មិន​ត្រឹម​តែ​មិន​ទទួល​ ​បាន​ជ័យ​ជម្នះ​លើ​គណ​បក្ស​កាន់​អំណាច​ ​វា​ ​ថែម​ទាំង​បង្ក​ឱ្យ​មាន​ការ​បែក​បាក់​គ្នា​ ​ទៅ​វិញ​ជា​មិន​ខាន​ ​។
ជាមួយ​គ្នា​នេះ​លោក​ ​យឹ​ម​ ​សុវណ្ណ​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ បាន​ ​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​ ​ផ្សាយ​ជា​ភាសា​ខ្មែរ​ថា​ ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ទុក​ពេល​ឱ្យ​គណ​បក្ស​សិទ្ធិ​មនុស្ស​ ​ចំនួន​៣ខែ​ ​ដើម្បី​ពិចារណា​ក្នុង​ការ​ផ្ដល់​ ​តួ​នាទី​មួយ​ចំនួន​ ​ដូចដែល​លោក​ប្រធាន​ ​សម​ ​រ​ង្ស៊ី​ បាន​សរ​សេរ​លិខិត​កន្លង​មក​ ​។
គេ​សង្កេត​ឃើញ​ថា​ ​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​បង្កើត​ ​ក្រុម​ការងារ​ដើម្បី​ពិភាក្សា​រក​ច្រក​រួប​ ​រួម​គ្នា​បង្កើត​បក្ស​ថ្មី​មួយ​ ​ដើម្បី​ប្រជែង​ ​រក​សន្លឹក​ឆ្នោត​ជាមួយ​គណ​បក្ស​ប្រជា​ ​ជន​កម្ពុ​ជា​ ​ប៉ុន្ដែ​ការ​ផ្ដួច​ផ្ដើម​គំនិត​នេះ​ ​ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​ ​មើល​ឃើញ​ថា​ ​មិន​អាច​ទៅ​រួច​នោះ​ទេ​ ​តាំង​ពី​ដំបូង​មក​ ​ពីព្រោះ​ថ្នាក់​ដឹកនាំ​ ​និង​ ​ម​ន្ដ្រី​ជាន់​ខ្ពស់​នៃ​គណ​បក្ស​ទាំង​២មាន​ ​គំនិត​ផ្ទុយ​គ្នា​ ​ដោយ​ម្ខា​ងៗ​ដណ្ដើម​គ្នា​ ​ចង់​ធ្វើ​ធំ​នៅ​ក្នុង​បក្ស​ ​ដែល​ផ្ទុយ​ពី​អ្វី​ដែល​ ​ពួក​គេ​តែង​តែ​អះអាង​ថា​ ​មិន​គិត​ពី​ផល​ ​ប្រយោជន៍​ ​អំណាច​ ​បុណ្យ​ស័ក្ដិ​នោះ​ ​ជាក់​ ​ស្ដែង​ការ​ផ្ដួច​ផ្ដើម​គំនិត​រួបរួម​គ្នា​នោះ​ ​គឺ​ ​ត្រូវ​បរាជ័យ​មែន​ ​បន្ទាប់​ពី​គណ​ព​ក្សទាំង​ ​ពីរ​បែង​ចែក​អំណាច​គ្នា​មិន​ត្រូវ​ ​។
ជុំ​វិញ​ការ​បង្រួប​បង្រួម​របស់​គណ​បក្ស​សម​ ​រ​ង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ ​នេះ​ ​លោក​បណ្ឌិត​ ​ជៀ​ម​ ​យា​ប​ ​ម​ន្ដ្រី​ជាន់​ ​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ធ្លាប់​មាន​ ​ប្រសាសន៍​ថា​ ​គណ​បក្ស​ទាំង​ពីរ​គ្មាន​ ​ចំណុច​ណា​មួយ​ដែល​អាច​រួបរួម​គ្នា​បាន​ ​នោះ​ទេ​ ​ពីព្រោះ​ថ្នាក់​ដឹកនាំ​គណ​បក្ស​ទាំង​ ​ពីរ​ ​មាន​គំនិត​ផ្ទុយ​គ្នា​ដោយ​ចង់​បាន​ផល​ ​ប្រយោជន៍​ ​និង​ចំណេញ​តែ​រៀ​ងៗ​ខ្លួន​។ លោក​ប​ន្ដ​ថា​ ​បើ​ទោះបីជា​គណ​បក្ស​ទាំង​ ​ពីរ​បញ្ចូល​គ្នា​ជា​គណ​បក្ស​តែ​មួយ​ក៏​មិន​ ​អាចយ​ក​ឈ្នះ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ទាំង​៣ បាន​ដែរ​ ​ពីព្រោះ​សម្ដេច​ទាំង​៣ គឺ​ ​សម្ដេច​ ​ជា​ ​ស៊ី​ម​, សម្ដេច​ ​ហ៊ុន​ ​សែន​ ​និង​សម្ដេច​ ​ហេង​ ​សំ​រិ​ន​ ​ប្រៀប​បាន​ ​ជញ្ជាំង​ ​ឬ​ប្លាំ​ង​ដាស​ដ៏​រឹង​មាំ​ ​ដែល​គ្មាន​ ​អ្នក​ណា​អាចយ​ក​ឈ្នះ​ ​ឬ​ផ្ដួល​រំលំ​បាន​៕


ដោយ​ ៖ មរតក​

វិចារណកថា​ ​៖ កម្ពុ​ជា​ក្លាយ​ជា​គ​ម្រូ​នៃ​ការ​ស្វែង​រក​ស​ន្ដិ​ភាព​អ​ន្ដរ​ជាតិ​

ប្រទេស​កម្ពុ​ជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ​ ​ស​ន្ដិ​ភាព​រវាង​ភា​គី​ជម្លោះ​នានា​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល​ ​។ កិ​ច្ច​ប្រជុំ​ដែល​គ្រោង​ ​រៀបចំ​ធ្វើ​ក្នុង​ក្រុង​ភ្នំពេញ​នា​ចុង​ខែ​កុម្ភៈ​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ភា​គី​ជម្លោះ​ទាំង​ ​ឡាយ​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល​រួម​មាន​គណ​បក្ស​ធំៗ​បី​ ​និង​គណ​បក្ស​តូ​ចៗ​ខ្លះ​ទៀ​ត​។​ ​ក្នុង​ជំនួប​នេះ​ ​តាម​គម្រោង​គឺ​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន​ ​សែន​ ​នឹង​ដឹកនាំ​កិច្ច​ប្រជុំ​ ​ដោយ​ផ្ទាល់​ ​ដោយ​ពុំ​មាន​ការ​សម្រប​សម្រួល​ពី​ប្រទេស​មហា​អំណាច​ណា​មួយ​ ​ឡើយ​ ​។ នេះ​អាច​ចាត់​ទុកជា​ប្រវត្ដិ​សា​ស្ដ្រ​ដ៏​អ​ស្ចា​រ្យ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​។ កម្ពុ​ជា​ធ្លាប់​តែ​ហែក​ហួរ​ដាច់​ដោច​ដោយ​ស​ង្គ្រា​ម​រាប់​ ​ទសវត្សរ៍​ ​បាន​ក្លាយ​ជា​ប្រទេស​មាន​សុខ​ស​ន្ដិ​ភាព​បរិបូរណ៍​ហើយ​បាន​ក្លាយ​ជា​គ​ម្រូ​ ផ្ដល់​បទ​ពិសោធន៍​ដល់​ប្រទេស​ដទៃ​ ​។
គោល​នយោបាយ​ឈ្នះ​ៗរបស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន​ ​សែន​ ​បាន​ប្រែ​ក្លាយ​ ​កម្ពុ​ជា​ដែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​ឱ្យ​ទៅ​ជា​ប្រទេស​ឯក​រាជ្យ​ពេញ​ ​លេញ​ ​មាន​សុខ​ស​ន្ដិ​ភាព​បរិបូរ​ ​ដោយ​ពុំ​មាន​គ្រូ​បា​ចា​រ្យ​មហា​អំណាច​ណា​ ​ដោយ​ ​រាប់​ទាំង​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​បាន​ចំណាយ​ថវិកា​ជាង​២ពាន់​លាន​ដុល្លារ​ផង​ ​អាច​នាំ​ស​ន្ដិ​ភាព​ពេញ​លេញ​ជូន​កម្ពុ​ជា​នៅ​ទសវត្សរ៍​ទី​៩០ កន្លង​មក​នេះ​ទេ​ ​។ ជោគ​ ​ជ័យ​ដ៏​មហា​ធំ​ធេង​របស់​កម្ពុ​ជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ហ៊ុន​ ​សែន​ ​នេះ​ ​សោត​ក៏​បង្កើន​បាន​នូវ​កង​វិ​ស្វ​កម្ម​ជាតិ​ខ្មែរ​ជំនាញ​ខាង​ដោះ​គ្រាប់​មីន​និង​សង់​ ​សំណង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​នានា​រាប់​រយ​នាក់​ចេញ​ទៅ​បម្រើ​និង​ក​សាង​ស​ន្ដិ​ភាព​ ​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​រួច​មក​ហើយ​ ​ក្រោម​ឆ័​ត្រ​របស់​អង្គ​ការ​សហ​ប្រជា​ជា​តិ​។​ ​ដោយសារ​មើល​ឃើញ​នូវ​បទ​ពិសោធន៍​ដ៏​កម្រ​តែ​ល្អ​ប្រពៃ​នេះ​ហើយ​ ​បាន​ជា​អគ្គ​ ​លេខាធិការ​អ​ចិ​ន្ដ្រៃ​យ៍​នៃ​សន្និសីទ​អ​ន្ដរ​ជាតិ​របស់​គណ​បក្ស​នយោបាយ​អាស៊ី​ ​ហៅ​ ​កាត់​តាម​ភាសា​អង់គ្លេស​ថា​ ​អាយ​ខាប់​ ​និង​ក្រុម​អ្នក​ប្រជា​ធិ​ប​តេ​យ្យ​និយម​ ​កណ្ដាល​អ​ន្ដរ​ជាតិ​អាស៊ី​-បា​ស៊ី​ហ្វិ​ក​ ​ហៅ​កាត់​តាម​ភាសា​ ​អង់គ្លេស​ថា​ ​ខាត់​ឌី​ ​បាន​ ​សម្រេច​ចិ​ត្ដ​ជ្រើស​រើស​យក​កម្ពុ​ជា​ជា​កន្លែង​ជួប​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ​ ​នយោបាយ​ឱ្យ​ប្រទេស​នេ​ប៉ា​ល​ ​។
យើង​អាច​និយាយ​បាយ​ថា​ ​នេះ​ជា​ព្រឹត្ដិ​ការណ៍​ដ៏​ធំ​ធេង​មួយ​របស់​ប្រទេស​និង​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​ដែល​កម្ពុ​ជា​ត្រូវ​គេ​ជ្រើស​យក​ធ្វើ​ជា​គ្រូបាធ្យាយ​ក្នុង​ការ​ចែក​ ​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ឱ្យ​ដល់​ប្រទេស​ដទៃ​ដើម្បី​រំលត់​ភ្លើ​ង​ស​ង្គ្រា​ម​នៅ​ ​ក្នុង​ប្រទេស​ ​ក៏​ដូច​ជា​បទ​ពិសោធន៍​នៃ​ការ​ដោះ​មីន​ដែល​បង្កប់​នៅ​ក្រោម​ដី​ក្នុង​ ​សម័យ​ស​ង្គ្រា​ម​ ​។ មិន​មែន​តែ​ប្រទេស​នេ​ប៉ា​ល់​មួយ​នេះ​ទេ​, កាល​ថ្ងៃ​ទី​១៩ មក​រា​ ​២០១១ រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​កូ​ឡំ​ប៊ី​លោក​ស្រី​ម៉ែ​រី​ ​អា​ន់​ជើ​ឡា​ ​ហុ​ល​ហ្គិ​ន​ ​ក្នុង​អំឡុង​ ​ពេល​នៅ​បំពេញ​ទស្សន​កិច្ច​ក្នុង​កម្ពុ​ជា​ ​ក៏​បាន​ព្រលយ​ចង់​បាន​មេ​រៀន​បទ​ពិសោធន៍​ ​ពី​កម្ពុ​ជា​ចំពោះ​បញ្ហា​ដោះ​ស្រាយ​ស​ន្ដិ​ភាព​នៅ​ក្នុង​ប្រទេស​របស់​លោក​ស្រី​ដែរ​ ​។  បើ​សិន​ជា​ពុំ​មាន​អ្វី​ប្រែ​ប្រួល​ទេ​ ​នៅ​ចុង​ខែ​កុម្ភៈ​នេះ​ ​ប្រទេស​នេ​ប៉ា​ល់​ដែល​កំពុង​ ​មាន​វិបត្ដិ​ផ្នែក​នយោបាយ​យ៉ាង​ជ្រៅ​ ​នឹង​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុ​ជា​លើក​ដំបូង​បង្អស់​ ​ដើម្បី​ស្រង់​យក​បទ​ពិសោធន៍​ចរចា​ស្វែង​រក​ស​ន្ដិ​ភាព​ឱ្យ​ប្រទេស​របស់​ខ្លួន​ ​។
រ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​កម្ពុ​ជា​ពិត​ជា​បាន​ពង្រីក​ពង្រឹង​អ​ត្ដ​ភាព​ឱ្យ​ មាន​កិត្ដិ​យស​នៅ​លើ​ឆាក​អ​ន្ដរ​ជាតិ​ជា​ខ្លាំង​ ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​អនុ​វ​ត្ដ​យ៉ាង​ ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​ៗរបស់​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន​ ​សែន​ ​ដោយ​បាន​បង្រួប​បង្រួម​ភា​គី​ជម្លោះ​ទាំងឡាយ​ឱ្យ​ចូល​មក​រួបរួម​ជា​កម្លាំង​ឯក​ភាព​ជាតិ​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​, មាន​កាតព្វកិច្ច​និង​ការ​ទទួល​ផល​ស្មើ​គ្នា​នៅ​ក្នុង​ ​ប្រទេស​កម្ពុ​ជា​ឯក​រាជ្យ​ ​ស​ន្ដិ​ភាព​ ​សេរី​ភាព​ ​និង​សុភ​មង្គល​ ​។
ក្រោយ​ការ​រំដោះ​ជាតិ​ពី​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​គម្រប់​៣២ឆ្នាំ​ ​និង​ ​ក្នុង​ពលី​កម្ម​ដ៏​ពោរ​ពេញ​ទៅ​ដោយ​ការ​លំបាក​ស្មុគ​ស្មាញ​ក្នុង​នយោបាយ​ក​សាង​និង​ ​ថែ​រក្សា​ស​ន្ដិ​ភាព​ពាក់កណ្ដាល​ស​ង្គ្រា​ម​ក្នុង​រ​យៈ​ពេល​មុន​និង​ជា​ប​ន្ដ​បន្ទាប់​មក​នេះ​ ​មេ​ដឹកនាំ​ចលនា​រំដោះ​ជាតិ​៧មក​រា​ ​ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​គឺ​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​សព្វ​ថ្ងៃ​ ​ចេះ​តែ​ច្រូត​កាត់​ប្រមូល​ផល​ជា​ប​ណ្ដើ​រៗ​ពី​ការ​ត​ស៊ូ​ដក​ ​ពិសោធន៍​ក្នុង​ការងារ​ជាក់​ស្ដែង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​រហូត​ឈាន​ដល់​ធ្វើ​ជា​គ​ម្រូ​ សម្រាប់​ស​ន្ដិ​ភាព​របស់​ប្រទេស​មួយ​ចំនួន​ដូច​នៅ​ពេល​នេះ​។​ ​ ​នេះ​ជា​មោ​ទ​នភា​ព​ ​គួរ​ឱ្យ​កោត​ស្ញប់​ស្ញែង​ក្រៃ​លែង​ ​។ ក្នុង​ដំណើរ​នេះ​ ​គេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​ទៅ​​អនាគត​កាល​ ​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជាស​ម្ដេច​ហ៊ុន​ ​សែន​ ​នឹង​ក្លាយ​ជា​ ​ឥស្សរ​ជន​ស​ន្ដិ​ភាព​ពិភព​លោក​មុន​ដំបូង​បង្អស់​របស់​កម្ពុ​ជា​ ​ដែល​មុ​នៗ​នេះ​ក្នុង​ ​ពង្សាវតារ​កម្ពុ​ជា​មាន​ត្រឹម​តែ​ព្រះ​បិតា​ឯក​រាជ្យ​និង​ស​ន្ដិ​ភាព​ជាតិ​តែ​ប៉ុណ្ណោះ​ ​។
អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ជូន​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​ ​ដែល​ជ្រើស​រើស​សម្ដេច​ហ៊ុន​ ​សែន​ ​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​នៃ​ព្រះ​រាជា​ ​ណា​ចក្រ​កម្ពុ​ជា​នោះ​ ​ជា​សេចក្ដី​សម្រេច​ចិ​ត្ដ​ដ៏​ត្រឹម​ត្រូវ​បំផុត​ ​ដូចដែល​ការ​ស្ទង់​ ​ប្រជា​មតិ​របស់​វិទ្យា​ស្ថាន​សាធារណ​រដ្ឋ​អ​ន្ដរ​ជាតិ​ (IRI) ​របស់​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ដែល​បង្ហាញ​លទ្ធ​ផល​ថ្មី​ៗនេះ​ថា​ ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៧៦ភាគ​រយ​ ​និយាយ​ថា​ ​កម្ពុ​ជា​កំពុង​ដើរ​ត្រង់​ផ្លូវ​ប្រជា​ធិ​ប​តេ​យ្យ​នោះ​ ​ពិត​ជា​ត្រឹម​ត្រូវ​យ៉ាង​ប្រត្យក្ស​ដែល​ ​ពុំ​អាច​នរណា​ប្រកែក​បាន​ឡើយ៕
 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

អគ្គស្នងការនគរបាលជាតិធ្វើពិធីបើក សន្និបាតបូកសរុបសភាពការណ៏កិច្ច ប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈឆ្នាំ២០១០និងលើកទិសដៅ ឆ្នាំ២០១១

នៅអគ្គស្នងការនគរបាលជាតិ បានធ្វើពិធីបើកសន្និបាតបូកសរុបស ភាពការណ៏កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឆ្នាំ២០១០និងលើកទិសដៅ ឆ្នាំ២០១១ នៅព្រឹកថ្ងៃទី ០១-០២ ខែ កុម្ភៈឆ្នាំ២០១១នេះ។ ក្រោមធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយផ្កាយមាស៤ នេត សាវឿន អគ្គស្នងការណគរបាលជាតិ ក្រសួងមហាផ្ទៃ និង អគ្គរងនគរបាលជាតិជាច្រើនរូបបព្រមទាំង ស្នងការស្នងរងទូទាំង ខេត្តក្រុងក្នុង ព្រះរាជាណាចក្រកម្ពុជាជាច្រើននាក់ ក្នុងកម្មវិធីបើកមហាសន្និបាតនេះ។


 CamBn

សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​កាត់ក្តី​ជនជាតិ​ថៃ​២​នាក់​


ភ្នំពេញ​: ជនជាតិ​ថៃ​២​នាក់​គឺ វរៈ ស៊ុម​ខ្វាម​ឃី​ត​( Veera Somkwamkit) និង​ឈ្មោះ រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ​ប៊ូ​ន ( Ratree Paiputanapaiboon) ដែល​តុលាការ​ចោទ​បន្ថែម​ពី​បទ​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ដែល​អាច​នាំឱ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​នោះ​ត្រូវបាន​គេ​នាំ​មក​ដល់​តុលាការ​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១​ខែ​កុម្ភៈ​នេះ​ដើម្បី​បើក​សវនាការ​ជុំនុំជម្រះ​ទោស​។​

​អ្នក​ទាំង​ពីរ​នេះ​ជា​ជនជាតិ​ថៃ​ចុងក្រោយ​ក្នុងចំណោម​៧​នាក់​ដែល​តុលាការ​កម្ពុជា​ត្រូវ​ជំនុំជម្រះទោស​។ ជនជាតិ​ថៃ ៥ នាក់​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ផានិ​ច វី​គីត​សេត (Panic Vikitseth) ជា​សមាជិក​សភា ឈ្មោះ​ណា​រឿ​ម មុល​ជិត​វ៉ា​រ៉ា​តាណា ( Maruemol Chitwaratana) ឈ្មោះ​គុជ ពុន​ថន​ជូ​សា​ណា​សេរី (Kochpontorn Chusana Seree) ឈ្មោះ សែម ឌី​ន​ឡឺត​ប៊ូ​ឆា (Samdin Lersbusya) និង​ឈ្មោះ​តា​យ ណែ​មួង​ម៉ាក​ច​ន (Taynae Moonmachon) ត្រូវបាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២១​មករា​ឆ្នាំ​២០១១​នេះ​។​

​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ឆ្នាំ​២០១០​ខណៈ ដែល​ពួកគេ​ដើរ​ចូល​ក្នុង​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ចំណុច​គីឡូ​ម៉ែត​លេខ​២៦ ក្នុង ខេត្ត​បន្ទាយមានជ័យ​។ ពួកគេ​ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ ឆ្លង​ដែល​ខុសច្បាប់ និង​ចូល​ក្នុង​តំបន់​យោធា​ក្នុង​បំណង​ទុច្ចរិត​។ ប៉ុន្តែ ជនជាតិ​ថៃ​២​នាក់ ចុងក្រោយ​នេះ​ត្រូវបាន​តុលាការ​ចោទ​បន្ថែម ពី​បទ​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ដែល​អាច​ធ្វើឱ្យ អន្តរាយ​ដល់​ការ​ការពារជាតិ​។​

​កាលពី​ថ្ងៃ​ទី​៣១​មករា​ម្សិលមិញ ជនជាតិ​ថៃ​មួយក្រុម​ដែល​ក្នុងនោះ​មាន​អ្នកកាសែត អតីត​សមាជិក​ព្រឹទ្ធ​សភា​លោក ការ៉ុម សៃ​ង៉ាម និង​សែ​រាជវង្ស​មួយអង្គ​ផង​គឺ​អ្នកអង្គ​ម្ចាស់ វ៉ាន់​នី​ផាន់ បាន​ចូល​ជួប​លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​។ ពួកគេ​បាន​ស្នើ​ឱ្យ​លោក​ខៀវ កាញារីទ្ធ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ដើម្បី​ដោះ​លែង​ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ​។​

​ប៉ុន្តែ លោក​រដ្ឋមន្ត្រី​បាន​អះអាងថា​លោក​មិន​អាច​ជួយ​អន្តរាគមន៍​បានទេ​ក្នុង​រឿង​នេះ​ពីព្រោះ​ជា​សមត្ថកិច្ច​របស់​តុលាការ​។ លោក​ខៀវ កាញារីទ្ធ​បាន​ប្រាប់​ទៅ​ក្រុម​ជនជាតិ​ថៃ​ទាំង​នោះ​ថា​គេ​ត្រូវ​រង់ចាំ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ចប់សព្វគ្រប់​សិន​ទើប​និយាយ​គ្នា​បាន​៕
 
ដោយ : រតនា