Wednesday, January 19, 2011

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ១០៤២នាក់ នៅស្រុកព្រៃនប់ទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

លោក ស្វាយ កេតថាណា AKP ខេត្តព្រះសីហនុ–
ប្រជាពលរដ្ឋ ១០៤២នាក់ ដែលភាគច្រើនជាកសិករនៅក្នុងឃុំពីរនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ទទួលបាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ពិធីចែកអត្តសញ្ញាណប័ណ្ណនេះ បានធ្វើឡើងនៅក្នុងឃុំបឹង តាព្រំ កាលពីថ្ងៃ ទី ១៦ មករា ២០១១ កន្លងទៅថ្មីៗនេះ។
លោកវរៈសេនីយ៍ឯក ជិន វិជ្ជា ស្នងការរងនគរបាលខេត្តព្រះសីហនុបានប្រាប់ AKP ថា ប្រជាពល រដ្ឋដែល ទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងពីរឃុំនៅស្រុកព្រៃនប់នេះ មានឃុំបឹងតាព្រំចំនួន ៥៤៦ នាក់ ក្នុង នោះ ប្រុស ២៤៥នាក់ និង ឃុំអូរជ្រៅចំនួន ៤៨៦នាក់ ក្នុងនោះប្រុស២៤៦នាក់ ។
លោក សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុដែលបានចូលរួមជាអធិបតីក្នុងពិធីចែកអត្ត សញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរនោះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដោយពាំនាំនូវការសាក សួរសុខទុក្ខ ពីសម្តេចទាំងបី មានសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចតេ ជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលជានិច្ចកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជា ពលរដ្ឋមិនថា នៅឆ្ងាយ ឬ នៅជិតឡើយ។ ហើយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានចែកជូនប្រជា ពលរដ្ឋនាពេល នេះគឺជាតំណាង និងសិទ្ធិស្របច្បាប់ប្រជាពលរដ្ឋកម្ពុជា ដែលបានរស់នៅព្រះរាជាណា ចក្រកម្ពុជា។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាឲ្យបានគង់វង្សនូវសន្លឹកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន ព្រោះវាមានប្រយោជន៍ ខ្លាំងណាស់ សំរាប់ប្រើប្រាស់ក្នុងថ្ងៃអនាគតក្នុងការបំពេញបែបបទលិខិតស្នាមរដ្ឋ បាលនានា ដើម្បីធានាបាន ការរស់នៅដ៏ត្រឹមត្រូវក្នុងសង្គមនីតិរដ្ឋ។
លោកប្រធានក្រុមប្រឹក្សាខេត្តក៏បានផ្តាំផ្ញើបន្ត សូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តទៅតាម គោល នយោបាយមានសុវត្ថិភាពគឺត្រូវចៀសវាងនិងបំបាត់ឲ្យបានអំពើលួច ឆក់ ប្លន់ ការប្រើប្រាស់គ្រឿង ញៀន ការជួញដូរស្រ្តី និងកុមារ បំបាត់ពួកក្មេងទំនើង បំបាត់ឲ្យបានអំពើហិង្សា ក្នុងគ្រួសារ ការប្រព្រឹត្ត ល្បែងស៊ីសង និងការប្រើប្រាស់អាវុធខុសច្បាប់ គឺត្រូវនាំគ្នាចូលរួមចលនាប្រជាការពារដើម្បីសុវត្ថិភាពភូមិ ឃុំ របស់យើង ទាំងអស់គ្នា។
លោកស្នងការរងនគរបាលខេត្តព្រះសីហនុ ក៏បានឲ្យដឹងបន្ថែមទៀតថា នៅឆ្នាំ២០១១នេះ នគរ បាលស្ថិតិ អត្តសញ្ញាណប័ណ្ណមានគំរោងចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ ១២ ឃុំ ទៀតនៅ ស្រុកព្រៃនប់ ហើយប្រជាពលរដ្ឋដែលត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណនេះ មានចំនួន ៧០២១៨នាក់ ទៀត ។
ស្រុកព្រៃនប់នៅក្នុងខេត្តព្រះសីហនុមាន ១៤ឃុំ ១៥ភូមិ ប្រជាពលរដ្ឋ ១៥០២០គ្រួសារត្រូវជា មនុស្ស ៨២៤៣៣នាក់ ក្នុងនោះមានស្រី ៤១៦២៨នាក់៕

No comments:

Post a Comment