Monday, January 31, 2011

អត្ថាធិប្បាយ: អតីត​មេដឹកនាំ​កំពូលៗ​ខ្មែរក្រហម​នាំគ្នា​ក្រឡុក​តុលាការ ​

ភ្នំពេញ​: សវនាការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​ខៀវ សំផន នួន ជា និង​អៀង ធិរិទ្ធ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មករា​នេះ បាន​ជួប​នឹង​ភាពច្របូកច្របល់​យ៉ាងខ្លាំង​ដោយសារ​តែ​ពួក​អតីត មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​បាន​នាំគ្នា​ដើរចេញ​ពី​អង្គ​សវនាការ​ជា​បន្តបន្ទាប់​ក្រោម ហេតុផល​ផ្សេងៗ​។

​ដំបូង​ឡើយ អៀង ធិរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​ជា​ភរិយា​របស់​អៀង សារី​ បាន​ដើរចេញ​ពី​សវនាការ​ដោយ​ប្រគល់សិទ្ធិ​ឱ្យ​មេធាវី​ជា​អ្នកឆ្លើយ​ជំនួស​។ ហេតុផល​ របស់ ​អៀង ធិរិទ្ធ​ គឺ​គាត់​បដិសេធ​មិនស​ហការ​ជាមួយ​តុលាការ​ជាពិសេសមិន​ចូលរួម​ អង្គ​សវនាការ​នេះ​ទេ​។ ​មួយសន្ទុះ​ក្រោយមក នួន ជា អតីត​ប្រធាន​រដ្ឋសភា​ក៏បាន​ដើរ ចេញ​ពី​សវនាការ​ទៀ​ត​ក្រោម​ហេតុផល​សុខភាព​។

​មើល​ទៅ​សវនាការ​ព្រឹក​នេះ​មិន​ខុស​ពី​ចាប់​ក្តាម​ដាក់​ចង្អេរ​ឡើយ​។ ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនេះ​បាន​បង្ហាញ​យ៉ាងច្បាស់​តាំងពី​ដើមទី​មក​ម្ល៉េះ​ថាពួកគេមិន​សហការ ​ជាមួយ​តុលាការ​ឡើយ​។ ក្នុងន័យនេះ ហេតុផល​សុខភាព​របស់ ​នួន ជា ​អាច​គ្រាន់តែ  ​ជា​លេស​ដើម្បី​គេចចេញ​ពី​សវនាការ​តែប៉ុណ្ណោះ​។ នេះ​ជា​ចំណុច​ដែល​តុលាការ​គួរ ​ពិនិត្យ​ផងដែរ​ដើម្បី​កុំឱ្យ​ពួកគេ​បន្ត​ក្រឡុក​តុលាការ​ដូច​មេអាប៉ោង​ទៀត​។ 

នេះ​ត្រឹម​សវនាការ​សុំ​នៅក្រៅ​ឃុំ​ផង ចុះ​ទម្រាំ​ដល់​សវនាការ​កាត់ក្តី​សំណុំរឿង​០០២ ​នៅពេល​ខាងមុខ​នេះ តើ​ពួកគេ​នឹង​សម្តែងឬទ្ធិដាក់​តុលាការ​យ៉ាងណា​ទៀត​?

​គិត​ទៅ ពួក​មេដឹកនាំ​ខ្មែរក្រហម​ទាំងនេះ​ពិតជា​មាន​សំណាង​ណាស់​។ បន្ទាប់ពី​បានដឹកនាំ​ប្រទេស​ឱ្យ​មាន​របប​ប្រល័យ​ពូជសាសន៍​កាប់សម្លាប់​ពលរដ្ឋ​ខ្លួនឯង​អស់​រាប់​លាន​នាក់ ពួកគេ​អាច​បន្ត​រស់នៅ​ក្នុង​សេរីភាព​រហូតដល់​ពេល​ចាប់ខ្លួន​គឺ​នៅពេលដែល​ពួកគេ​មាន​វ័យចាស់​ទៅហើយ​។ 

ឥឡូវនេះ ទោះបីជា​ពួកគេ​ត្រូវបាន​ឃុំខ្លួន​ក៏​មែន​ម​ពិត ក៏ប៉ុន្តែ ​អ្នក​ទាំងនោះ​មាន សំណាង​ខ្លាំងណាស់​បើ​ធៀប​នឹង​អ្នកទោស​ផ្សេង​ទៀត​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬ​បទ​មជ្ឈឹម​ក្នុង​ទំហំ​ទោស​តិច​ជាង​ទោសអតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ឆ្ងាយ​ណាស់ តែ​អ្នកទោស​ទាំងនោះ គ្មាន​វាសនាទទួលបាន​ការការពា​រ​និង​បីបាច់​ថែទាំដូច​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​នេះ​ឡើយ​។
 
​ប៉ុណ្ណឹង​ហើយ​ពួកគេ​នៅ​មិន​អស់ចិត្ត​ឡើយ ដោយ​បាន​សម្តែង​អាកប្បកិរិយា​ដូចជា សម្បើម​ខ្លាំង​ណាស់​។ ពួកគេ​មិន​បាន​សម្តែងការសោកស្តាយ​ចំពោះ​ទង្វើ​កាលពី អតីតកាល​របស់​ខ្លួន​សូម្បី​តែ​បន្តិច​ក៏​គ្មាន​ដែរ​។ 

ដូច្នេះ តុលាការ​គួរតែ​ចាត់វិធានការ​តឹងរ៉ឹង​បន្តិច​ចំពោះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ដើម្បី​កុំឱ្យ​ពួកគេ​បន្ត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដាក់​តុលាការ​តាម​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ​៕

 ដោយ : បញ្ញវន្ត

នគរបាល​សែន​សុខ​បង្ហាញ​មុខ​អ្នក​ប្រើ​ប្រាស់​-ចែក​ចាយ​ថ្នាំ​ញៀន​



ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ មក​រា​ ​២០១១ នៅ​អធិការ​ដ្ឋា​ន​ខណ្ឌ​សែន​សុខ​ ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​ ​បញ្ជូន​ជន​សង្ស័យ​១០នាក់​ពាក់​ព័ន្ធ​នឹង​ ​គ្រឿង​ញៀន​ទៅ​តុលាការ​ ​។ ជន​សង្ស័យ​ ​ទាំង​១០នាក់​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​ ​បទ​ចែក​ចាយ​គ្រឿង​ញៀន​ ​និង​ផ្ដល់​ទី​តាំង​ ​ឱ្យ​ប្រើ​ប្រាស់​នៅ​ចំណុច​ផ្ទះ​ជួល​ ​ផ្លូវ​លំ​ ​ក្រុម​ទី​១០ ភូមិ​ត្រ​ញំ​ង​ឈូក​ ​សង្កាត់​ទឹក​ ​ថ្លា​ ​ខណ្ឌ​សែន​សុខ​ ​កាល​ពី​វេលា​ម៉ោង​ ​៩:១៥នាទី​ ​ថ្ងៃ​ទី​២៩ មក​រា​ ​២០១១ ដឹក​ ​នាំ​ដោយ​លោក​ឃួ​ង​ ​ស្រេង​ ​ប្រធាន​គ​ណៈ​ ​ឯក​ភាព​ខណ្ឌ​សែន​សុខ​ ​និង​ជា​អភិបាល​ ​ខណ្ឌ​សែន​សុខ​ ​និង​លោក​គឺ​ ​ប៊ុ​ណ្ណា​រ៉ា​ ​ព្រះ​ ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ ​លោក​ ​ម៉ក់​ ​ហុង​ ​អធិការ​នគរបាល​ខណ្ឌ​សែន​ ​សុខ​ផង​ដែរ​ ​។
ជន​សង្ស័យ​ទាំង​១០នាក់​មាន​ឈ្មោះ​ ​១-សុខ​ ​ចា​ន់​នី​ ​ហៅ​បារាំង​ ​ភេទ​ប្រុស​ ​អាយុ​៣៩ឆ្នាំ , ២-ស៊ុន​ ​វ​ណ្ណា ហៅ​ណា​ ​ភេទ​ស្រី​ ​អាយុ​៣៩ឆ្នាំ , ៣-ញ៉ែ​ម​ ​ភក្ដី​ ​ហៅ​ ​ភក្ដី​ ​ភេទ​ប្រុស​ ​អាយុ​២៣ឆ្នាំ , ៤- សៀន​ ​ភ​ត្ដ្រា ហៅ​ត្រា​ ​ភេទ​ប្រុស​ ​អាយុ​ ​២៣ឆ្នាំ , ៥-ឈឹ​ម​ ​សំបា​ន​ ​ហៅ​បាន​ ​ភេទ​ ​ប្រុស​ ​អាយុ​២៨ឆ្នាំ , ៦-ឈួ​ន​ ​សា​វី​ ​ហៅ​ ​វី​ ​ភេទ​ប្រុស​ ​អាយុ​៤៧ឆ្នាំ , ៧-មាស​ ​ចំណាប់​ ​ហៅ​ចំណាប់​ ​ភេទ​ប្រុស​ ​អាយុ​ ​១៧ឆ្នាំ , ៨-ហេង​ ​សុ​ភ័​ក្រ​ ​ហៅ​ភ័​ក្រ​ ​ភេទ​ ​ប្រុស​ ​អាយុ​៣០ឆ្នាំ , ៩-លឹ​ម​ ​មុ​ន្នី​នៀ​ត​ ​ហៅ​រ៉ូ​ហ្សា ភេទ​ស្រី​ ​អាយុ​២០ឆ្នាំ​ ​និង​ទី​ ​១០-គឹ​ម​ ​សេង​ហួត​ ​ហៅ​ឃី​ន​ឌី​ ​ភេទ​ ​ប្រុស​ ​អាយុ​២៨ឆ្នាំ​ ​។ នៅ​ពេល​ឃាត់​ខ្លួន​ ​សមត្ថ​កិច្ច​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ ​ចំនួន​ដូច​ជា​ ​ស្រោម​សំបុត្រ​វេច​ខ្ចប់​២ គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ម៉ា​ ​ទឹក​កក )ចំនួន​០.១២ក្រាម​ ​និង​មេ​តំ​ហ្វេ​ ​តា​មីន (ម៉ា​ទឹក​កក )ចំនួន​០.៤៩ក្រាម​ ​ទូរស័ព្ទ​៩គ្រឿង (ខូច​គុណ​ភាព​៦គ្រឿង ) ប្រាក់​៤៤៤ដុល្លារ​ ​និង​៧៩០.០០០រៀល​ ​ក្បាល​វី​ស៊ី​ឌី​១គ្រឿង​ ​លោហ​ធាតុ​ពណ៌​ ​លឿង​ស្លេក​ចំនួន​៣ ខ្សែ​ក​១​ ​ខ្សែ​ដៃ​១ កង​ ​ដៃ​១ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១ និង​ ​ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​មួយ​ចំនួន​ ​ម៉ូ​តូ​២គ្រឿង (ម៉ា​កវី​វ៉ា​១ គ្រឿង​និង​ម៉ា​ក​ហុង​ដា​១គ្រឿង ) ។
សមត្ថ​កិច្ច​បាន​ប​ន្ដ​ថា​ ​ដោយសារ​ ​មាន​ការ​សហ​ការ​បាន​យ៉ាង​ល្អ​ជាមួយ​ ​ប្រជា​ពលរដ្ឋ​ ​ទើប​ឈាន​ដល់​ការ​ចាប់​ ​ជន​សង្ស័យ​បាន​រហូត​ដល់​១០នាក់​ជា​ ​ប​ន្ដ​បន្ទាប់​ ​។ សមត្ថ​កិច្ច​បាន​និយាយ​ថា​ ​កម្លាំង​របស់​លោក​នឹង​ស្រាវជ្រាវ​ប​ន្ដ​ ​ទៀត​ ​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ដែល​ ​ពាក់​ព័ន្ធ​ក្នុង​ការ​ចែក​ចាយ​នេះ​ ​។
បច្ចុប្បន្ន​ ​ជន​សង្ស័យ​ទាំង​អស់​ត្រូវ​ ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ ​ដើម្បី​ ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ​៕


ដោយ​ ៖ អ៊ុំ​ ​ណូ​ន

លោក​ព្រឹទ្ធាចារ្យ​ហ៊ុន​ ​នាង​ ​អញ្ជើញ​បញ្ចុះ​បឋម​សិលា​សង់​អគារ​សិក្សា​មួយ​ខ្នង​នៅ​សាលា​បាក់​ខែង​


ភ្នំ​ពេ​ញ៖ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មក​រា​ ​ឆ្នាំ​២០១១ លោក​ព្រឹទ្ធាចារ្យ​ហ៊ុន​ ​នាង​ ​ប្រធាន​មូល​និ​ធិ​សម្ដេច​ជួន​ ​ណា​ត​ ​អម​ដំណើរ​ដោយ​លោក​ឧកញ៉ា​ចាយ​ ​ស៊ា​ង​អ៊ី​ ​លោក​ជំទាវ​ឧកញ៉ា​សៀង​ ​ចា​ន់​ហេង​ ​អគ្គ​នា​យិ​កា​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍ​ន៍​ ​និង​ជា​អគ្គ​នា​យិ​កា​មជ្ឈមណ្ឌល​ព័ត៌មាន​នគរ​វ​ត្ដ​ ​និង​លោក​កង​ ​សា​ទី​ ​សមាជិក​ក្រុម​លេខា​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី និង​ជា​អនុ​ប្រធាន​ទី​២មូល​និ​ធិ​សម្ដេច​ជួន​ ​ណា​ត​ ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធិ​បញ្ចុះ​បឋម​សិលា​សង់​អគារ​សិក្សា​មួយ​ខ្នង​៦បន្ទប់​ ​និង​ខ្លោងទ្វារ​នៅ​ក្នុង​សាលា​បឋម​សិក្សា​បាក់​ខែង​ ​ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប​ ​ខណ្ឌ​ឫស្សី​កែវ​ ​រាជ​ធានី​ភ្នំពេញ​ ​ ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​លោក​ព្រឹទ្ធាចារ្យ​ ​ហ៊ុន​ ​នាង​ផ្ទាល់​ ​។
ពិធី​នេះ​មាន​ការ​ស្វាគមន៍​ដោយ​ម​ន្ដ្រី អាជ្ញា​ធ​រដែ​ន​ដី​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​សិ​ស្សា​ ​នុ​សិស្ស​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ ​។ ក្នុង​ ​ឱ​កាស​នោះ​ ​លោក​អ៊ិ​ន​ ​ឫទ្ធិ​វង្ស​ ​វិស្វករ​ ​ទទួល​បន្ទុក​សាង​សង់​អគារ​សិក្សា​ ​និង​ ​ខ្លោងទ្វារ​សាលា​បឋម​សិក្សា​បាក់​ខែង​ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០១១ ក្រុម​ជាង​នឹង​ចាប់​ផ្ដើម​ដំណើរ​ ​ការ​បើក​ការដ្ឋាន​សាង​សង់​ខ្លោងទ្វារ​និង​ ​អគារ​សិក្សា​១ខ្នង​ ​៦បន្ទប់​ធ្វើ​អំពី​ឥដ្ឋ​ប្រក់​ ​ក្បឿង​ ​មាន​ប្រវែង​ប​ណ្ដោ​យ​៤៨ម៉ែត្រ​ ​ទទឹង​៨.៥០ម៉ែត្រ​ ​និង​ខ្លោងទ្វារ​មាន​ ​កម្ពស់​៦.៥០ម៉ែត្រ​ ​ទទឹង​៤.៨០ម៉ែត្រ​ ​ដែល​នឹង​សាង​សង់​រួចរាល់​រ​យៈ​ពេល​៣ ខែ​កន្លះ​ ​។
អភិបាល​ខណ្ឌ​ឫស្សី​កែវ​ ​លោក​ឃ្លាំង​ ​ហួត​បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​ ​សាលា​នេះ​ ​មាន​សិស្ស​រៀន​ចំនួន​៨១១នាក់​ ​មាន​គ្រូ​ ​១៧នាក់​ ​ដែល​ចំនួន​នេះ​មាន​បរិមាណ​ ​ច្រើន​ហួស​ពី​និ​យាម​គរុកោសល្យ​ ​ជា​ ​ហេតុ​ធ្វើ​ឱ្យ​គ្រូ​និង​សិស្ស​មាន​ការ​លំបាក​ ​ខ្លាំង​ ​ទាំង​ការ​បង្រៀន​ ​និង​រៀន​ ​។ ប៉ុន្ដែ ពេល​នេះ​ ​ក្មួ​យៗ​ទាំង​អស់​មាន​ភ័ព្វ​ ​វាសនា​ទទួល​បាន​នូវ​អគារ​សិក្សា​១ខ្នង​ ​៦ បន្ទប់​ ​និង​ខ្លោងទ្វារ​សាលា​ថ្មី​ ​ដែល​ជា​ ​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​លោក​ព្រឹទ្ធាចារ្យ​ ​ហ៊ុន​ ​នាង​ ​ជា​បិតា​បង្កើត​របស់​សម្ដេច​ ​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន​ ​សែន​ ​ផ្ដល់​ជូន​កូន​ចៅ​ ​ប្រជា​ជន​នៅ​សង្កាត់​ ​ព្រែក​លៀប​នេះ​ ​សិក្សា​រៀន​សូត្រ​បាន​យូរ​ ​អង្វែង​ ​។
លោក​អភិបាល​ខណ្ឌ​ឫស្សី​កែវ​ថ្លែង​ឱ្យ ដឹង​ទៀត​ថា​ ​ក្នុង​នាម​ប្រជា​ពលរដ្ឋ​ ​សិ​ស្សា​ ​នុ​សិស្ស​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​អាជ្ញា​ធ​រដែ​ន​ ​ដី​ ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​ជូន​លោក​ព្រឹទ្ធាចារ្យ​ហ៊ុន​ ​នាង​ ​ដែល​ជា​ ​និច្ច​កាល​បាន​យក​ចិ​ត្ដ​ទុកដាក់​ជួយ​ជ្រោ​ម​ ​ ​ជ្រែង​ទាំង​ផ្នែក​ពុទ្ធ​ចក្រ​និង​អាណា​ចក្រ​ ​និង​សូម​បួងសួង​ដល់​បារមី​វ​ត្ដ​បាក់​ខែង​ ​សូម​ទ្រទ្រង់​ថែ​រក្សា​ការពារ​លោក​ព្រឹទ្ធា​ ​ចា​រ្យ​ ​ព្រម​ទាំង​កូន​ចៅ​ ​ចៅ​ទួត​ ​ពិសេស​ ​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន​ ​សែន​ ​និង​លោក​ជំទាវ​បណ្ឌិត​ ​សូម​ជួប​ ​ប្រទះ​សេចក្ដី​សុខ​ ​សុភ​មង្គល​ ​ដើម្បី​ដឹក​ ​នាំ​ប្រទេស​ឱ្យ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ ​រុងរឿង​ជា​និ​រ​ន្ដ​រ៍​ ​។
ពិធី​នេះ​ត្រូវ​បាន​បញ្ចប់​បន្ទាប់​ពី​មាន​ពិធី​បញ្ចុះ​បឋម​សិលា​និង​បាន​អញ្ជើញ​ ​ទ​ស្ស​នា​កន្លែង​សាង​សង់​តាម​គម្រោង​រួច​មក 


ដោយ​ ៖ អា​រុ​ណ​រះ​

ប្រកាស​ប្រធាន​ ​អនុ​ប្រធាន​ ​ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​


ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​៖ បន្ទាប់​ពី​បង្កើត​អោ​យ​មាន​សាលា​ដំបូង​ប្រចាំ​ខេត្ត​នេះ​រួច​មក​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា​ ​២០១១ ក៏​ត្រូវ​បាន​ប្រកាស​អោ​យ​មាន​ប្រធាន​ ​អនុ​ប្រធាន​ ​និង​ព្រះ​រាជ​អាជ្ញា​សម្រាប់​សាលា​ដំបូង​នេះ​ផង​ដែ​រ​។​ ​ដែល​កម្ម​វិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​របស់​ឯក​ឧ​ត្តម​ ​អង្គ​ ​វង្ស​វ​ឌ្ឍា​នា​ ​រដ្ឋ​ម​ន្ត្រី​ក្រសួង​យុត្តិធម៌​ ​ឯក​ឧ​ត្តម​ ​អ៊ុ​ក​ ​សា​វុ​ធ​ ​អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍លោក​ ​ហ៊ី​ ​សោភា​ ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ លោក​ ​មៀ​ច​ ​សំ​អ៊ា​ន់​ ​លោក​ ​ប៉ិក​ ​សុ​ខិ​ន​ ​អភិបាល​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ​ម​ន្ត្រី​រាជ​ការ​កង​ប្រដាប់​អាវុធ​ជុំ​វិញ​ខេត្ត​ ​និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ចូល​រួ​ម​។
          ប្រធាន​ ​អនុ​ប្រធាន​ ​ព្រះ​រាជ​អាជ្ញា​ដែល​ត្រូវ​ប្រកាស​ទទួល​ភារ​កិច្ច​រួម​មាន​ ​លោក​ ​អ៊ា​ត​ ​ផ​ល្លា​ ពី​ចៅក្រម​សាលា​ដំបូង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ត្រូវ​បាន​ទទួល​ភារ​កិច្ច​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យលោក​ ​សួ​ស​ ​ឡា​ ​ពី​ចៅ​ខេត្ត​សៀមរាប​មក​ជា​អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យលោក​ ​គូ​យ​ ​កាន់​យ៉ា​ ​ពី​ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​មក​ជា​ប្រធាន​ព្រះ​រាជ​អាជ្ញា​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យ​។​ ​ការ​ប្រកាស​នេះ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ​ ​ន​ស /រត​ក /០៩១០/៧៨៩ ចុះ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ ​ឆ្នាំ​២០១០ ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​សម្ដេច​នរោត្តម​ ​សីហ​មុនី​ ​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជ​ជា​ណា​ចក្រ​កម្ពុ​ជា​។
លោក​ ​ប៉ិច​ ​សុ​ខិ​ន​ ​អភិបាល​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​បាន​និយាយ​ថា​ ​នេះ​ជា​លើក​ដំបូង​ហើយ​ជា​ប្រវត្តិ​សា​ស្ត្រ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​មាន​ប្រព័ន្ធ​លោក​សង្ឃឹម​ថា​ការ​បង្កើត​ប្រព័ន្ធ​តុលាការ​នេះ​នឹង​កាន់តែ​ធ្វើ​អោ​យ​ការ​អនុ​វត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​កាន់តែ​ល្អ​ប្រ​សើ​រ​។
លោក​ ​អង្គ​ ​វង្ស​វ​ឌ្ឍានា​ ​រដ្ឋ​ម​ន្ត្រី​ក្រសួង​យុត្តិធម៌​និយាយ​ថា​៖ ពេល​ដំណើរ​ការ​សាលា​ដំបូង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​នេះ​។​ ​នឹង​នាំ​យក​នូវ​សេ​វា​យុត្តិធម៌​មួយ​មក​ទៀត​ ​ហើយ​បម្រើ​ពលរដ្ឋ​អោ​យ​ងាយ​ស្រួ​ល​។​ ​ជួយ​សម្រួល​អោ​យ​អតិ​បរ​មា​ដល់​ពលរដ្ឋ​នៅ​ខេត្ត​នេះ​ ​នឹង​ក្លាយ​ជា​នីតិ​រដ្ឋ​មួយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​តម្លា​ភាព​យុ​ត្តិ​ធ​ម៌​។
លោក​រដ្ឋ​ម​ន្ត្រី​និយាយ​បន្ត​ថា​៖ ចំពោះ​សំណុំ​រឿង​ចាស់​ពី​ខេត្ត​នេះ​នៅ​ក្នុង​ដៃ​តុលាការ​ខេត្ត​សៀមរាប​សុំ​ ​ប្រធាន​សាលា​ដំបូង​ខេត្ត​នេះ​បន្ត​ចាត់ចែង​តាម​នីតិ​វិធី​រហូត​ចប់​ករណី​ ​គ្មាន​ភា​គី​នៃ​ប​ណ្តឹ​ង​ស្នើ​សុំ​ដើម្បី​សមត្ថ​កិច្ច​មក​សាលា​ដំបូង​ ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ទេ​។​ ​ឯ​សំ​នុំ​រឿង​ថ្មី​ជា​សមត្ថ​កិច្ច​របស់​សាលា​ដំបូង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យ​។
លោក​ ​អង្គ​ ​វង្ស​វ​ឌ្ឍា​នា​ ​ស្នើ​អោ​យ​តួ​អង្គ​បម្រើ​សេ​វា​យុត្តិធម៌​ដែល​កាន់​តំណែង​ពី​ពេល​នេះ​តទៅ​ ​ប្រកាន់​ខ្ជាប់​ស្មារតី​ ​ឧ​ត្តម​គតិ​ខ្ពស់​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ហើយ​ធ្វើ​អោ​យ​យុ​ត្ថា​ធិ​ការ​មាន​ភាព​ល្អ​ប្រសើរ​ ​និង​មាន​ជំនឿ​អនុ​វត្ត​ក្រម​សីល​ធម៌​នៅ​ក្រម​អយ្យកា​រៀបចំ​ទិស​ដៅ​ផែនការ​មាន​សាមគ្គី​ភាព​ផ្ទៃ​ក្នុ​ង​។​ ​ទំនាក់​ទំនងជា​ប្រចាំ​នឹង​ក្រសួង​យុ​ត្តិ​ធ​ម៌​។​ ​រៀបចំ​បញ្ជី​សំណុំ​រឿង​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូ​វ​។​ ​ចាត់ចែង​ទាន់​ពេល​នូវ​នីតិ​វិធី​ឃុំ​ខ្លួន​ជន​សង្ស័យ​ ​និង​ទ​ណ្ឌិ​ត​ដែល​ច្បាប់​កំ​ន​ត់​កុំ​អោ​យ​លើស​ពេល​នាំ​អោ​យ​ប៉ះ​ពាល់​ដល់​សិទ្ធិសើ​រី​ភាព​ ​កិត្តិយស​របស់​បុគ្គល​ ​ឬ​បាត់បង់​ផល​ប្រយោជន៍​របស់​ជន​រង​គ្រោះ​។ ត្រូវ​ប្រយ័ត្ន​បាត់​សំណុំ​រឿ​ង​៕
ដោយ​ ៖ សំរោង​

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​កាំកុងត្រូល​ចាប់បាន​ម្ស៉ៅ​ស៊ុប​បន្លំ​ម៉ាក​

បន្ទាយមានជ័យ: ​ប្រធាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​កាំកុងត្រូល​បាន​ស្ទាក់​បង្ក្រាប​ម្សៅ​ស៊ុប​ដែល​បាន បន្លំ​ម៉ាក​សញ្ញា​គ្មាន​ឯកសារ​បែបបទ​គ្មាន​បញ្ជាក់​ថ្ងៃ​-​ខែ ផលិត​លើ​សំបក​ក​ញ្ចា​ប់​។​

​    ​ការបង្ក្រាប​នោះ​ធ្វើ ឡើង​ពី​ល្ងាច​ថ្ងៃទី ២៨ មករា នៅ​ផ្សារ​ចម្ការ​គ​ភូមិ​២ សង្កាត់ ភ្នំ​ស្វាយ ក្រុង សិរីសោភ័ណ ដោយ​រកឃើញ ម្សៅ ស៊ុប​សញ្ញា រូប ដើមឈើ​បុណ្យ​គ្រី​ស​ស្មាស ចំនួន ២៩​កា​រ៉ុង ទម្ងន់ ៧២៥ គីឡូក្រាម​។ ម្សៅ​ស៊ុប​ទាំងនេះ​គ្មាន ឯកសារ​ថ្ងៃ​-​ខែ បញ្ជាក់​លើ​សំបក​ក​ញ្ចា​ប់​ដូចដែល​សមត្ថកិច្ច​ត្រួតពិនិត្យបាន​ណែនាំ​។ រីឯ​ម្សៅ​ស៊ុប​សញ្ញា​វែក​មាន សរសេរ​លើ​សំបក​កា​រ៉ុង​ថា Kumbo ( GPPS) ចំនួន​២០​កា​រ៉ុង​ទម្ងន់​៦០០​គីឡូក្រាម​។ ទំនិញ​ទាំងនេះ​នាំ​មកពី​ភ្នំ ពេញ​មក​លក់​នៅ​បន្ទាយមានជ័យ​ពោលគឺ​នាំមក​ដល់​ក្នុងប្រទេស​រួចមកហើយ​។​

​លោក យិន ប្រសិទ្ធ​ប្រធាន​ក្រុម​ប្រតិបត្តិ​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​អោយដឹងថា រថយន្ត​ដែល​ផ្ទុកទំនិញ​នេះ​គឺ​ម៉ាក​អ៊ី​ស៊ុយ​ខ្មៅ ស្លាក​សញ្ញា ភព​២ ០៤៥៦ ឈ្មោះ​កែវ សុភា​រិ​ន ភេទ ប្រុស អាយុ ៣១ លំនៅ​ភូមិ​សែ​សិន សង្កាត់ អូរ​អំបិល ក្រុង សិរីសោភ័ណ​។ ឯ​ទំនិញ​មាន​ម្ចាស់​ឈ្មោះ ហៀ​ង សភាព ភេទ ប្រុស អាយុ ២៨​ឆ្នាំ លំនៅ​ភូមិ​-​សង្កាត់​កំពង់ស្វាយ​។​
​    ​
​លោក ខេង ស៊ុម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​អោយដឹងថា ម្សៅ​ស៊ុប ១៣២៥​គីឡូក្រាម នេះ​និង​រថយន្ត​ត្រូវ​រក្សាទុក​នៅ​នគរបាល​រង់ចាំ​ការពិនិត្យ​សម្រេច​លើ​ឯ​សារ​កំនត់ហេតុ​និង​សំនុំរឿង​បង្ក្រាប ពី​ថ្នាក់លើ​ ៕ 

ដោយ : សុផុន 

លើកគ្នា​មកតវ៉ា​ដល់​អធិការដ្ឋាន​ សុំ​ឲ្យមន្ត្រីប៉ូលិស​ប៉ុស្ដិ៍​ម្នាក់​ចូល​ធ្វើការ​វិញបន្ទាប់​ពី​មេ​ដក​បញ្ឈរជើង​

ភ្នំពេញ: មន្ត្រីប៉ូលិស​ប៉ុស្ដិ៍​សំរោងក្រោម​ម្នាក់​ត្រូវ​មេ​បញ្ឈរជើង បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​មេភូមិ​ប្ដឹង​ចោទប្រកាន់ថា យក​កាំភ្លើង​បាញ់​គំរាម​នៅមុខ​ផ្ទះ​គាត់។ ប៉ុន្តែប្រជាជន​ដែលស្រឡាញ់​មន្ត្រីប៉ូលិស​អះអាងថា ការចោទប្រកាន់នេះ​ផ្ទុយ​ពី​ការពិត ហើយក៏​នាំគ្នា​ជាង៥០​នាក់ មក​តវ៉ា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មករា​នេះ សុំឲ្យ​លោក​អធិការ​អនុញ្ញាតឲ្យ​លោក អាំ សំអាត បាន​ចូល​បម្រើការ​វិញ​។

​ក្នុង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចុះ​ថ្ងៃទី​២៨ មករា ២០១១ ជូន​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ដង្កោ ប្រជាជន​ក្នុង​ភូមិ​សុំឲ្យ​លោក​អធិការ​បញ្ជូនលោក អាំ សំអាត ជាមន្ត្រី ប៉ូលិស​ប៉ុស្ដិ៍​សំរោងក្រោម បាន​ចូល​បម្រើ​ការងារ​នៅ​មូលដ្ឋាន​វិញ​។​ ប្រជាជន​ទាំងនោះ​បន្តថា លោក​មេ​ភូមិ​ចំការ​ស្បែ​ង បាន​ប្ដឹង​ចោទប្រកាន់​លោក អាំ សំអាត ដោយ​បំផ្លើស​ខុស​ពី​ការពិត ហើយ​តាមពិត​លោក​មេ​ភូមិ​ពុំ​ដែល​បាន​ជួយ​ប្រជាជន​ដូច​លោក អាំ សំអាត ឡើយ​។ ពួកគាត់​ត្រូវការ​លោក អាំ សំអាត មក​បម្រើ​ការងារ​នៅ​ប៉ុស្ដិ៍​សំរោងក្រោម​វិញ ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ពួកគាត់​។

​ជុំវិញ​ករណី​នេះ គេ​ពុំទាន់​ដឹងថា លោក ប៊​ន សំអាត អធិការ​ប៉ូលិស​ខណ្ឌ​ដង្កោ សម្រេចចិត្ត​បែបណា​ចំពោះ​លោក អាំ សំអាត នោះ៕​

ដោយ : សុពិសិដ្ឋ 

លោក​ខៀវ​កាញារីទ្ធ​: លទ្ធភាព​នៃ​ការផ្ទុះអាវុធ​នៅតាម​ព្រំដែន​ខ្មែរ​ថៃ​មាន​តិចតួច​

ពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១១ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​អ្នកនាំពាក្យ រាជរដ្ឋាភិបាល​បាន​មាន ប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ឱ្យដឹងថា​: មកដល់ពេលនេះ​ស្ថានភាព​តំបន់ព្រំដែន​មាន​ភាព​ទ្រឹង​ធម្មតា ហើយ​កន្លងមក​ដោយសា​រ​តែ​ថៃ​មកឃាត់​កម្ពុជា​មិនឱ្យ​ធ្វើ​ផ្លូវ នៅក្នុង​ទឹកដី​កម្ពុជា​ហើយ​ពេលនោះ​បើ​ថៃ​នៅតែ​រឹង​ចូលមក គឺអាច​មានការ​ផ្ទុះអាវុធ​។​

​លោក​ខៀវ កាញារីទ្ធ មានប្រសាសន៍​បន្តថា​: ពេលនេះ​បាន​សម្រួល​គ្នា​រៀងៗ​ខ្លួន​រួចហើយ​។ ចំពោះ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​នៅ​ល្អជា​ធម្មតា​នៅឡើយ​ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ សប្តាហ៍​ខាងមុខនេះ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​ជួបគ្នា (​ក្នុង​កិច្ចប្រជុំ​ខេត្តសៀមរាប​)​។ លោក​រដ្ឋមន្ត្រី​បន្តទៀតថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន អត់​មាន​គំរោង​ជួប​ជាមួយ​លោក​អាប់ ភិ​ស៊ីត នាយករដ្ឋមន្ត្រី​ប្រ​​ទេស​ថៃ​ទេ​នៅពេល​ខាងមុខនេះ​។​

​លោក​ខៀវ កាញារីទ្ធ មានប្រសាសន៍​បន្តទៀត​ថា​: កម្ពុជា​និង​ថៃ​មាន​បញ្ហា​ព្រំដែន​ជាមួយគ្នា​អស់​រយៈពេល ១០០​ឆ្នាំ មក​ហើយ​ដូច្នេះ​បើ​ត្រូវ​រង់ចាំ ៥ ទៅ ៦ ឆ្នាំ​ទៀត​អត់​យូរ​ទេ ហើយ​បញ្ហា​ព្រំ​ដែន​ទុកឱ្យ​អ្នកបច្ចេកទេស​ធ្វើការ​វាស់វែង​ហើយអ្នក នយោបាយ​កុំ​លូកដៃ​ចូល​។​
​ចំពោះ​ទង់ជាតិ​ខ្មែរ​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វារ​: ជំហរ​របស់​កម្ពុជា​អត់​ដោះចេញ​ទេ គឺ​វត្ត​នៅ​ស្ថិតនៅក្នុង​ទឹកដី​របស់​ខ្មែរ​វត្ត​នេះ​ត្រូវបាន​កសាងឡើង​វិញ​នៅ​ឆ្នាំ​១៩៩៩ មកម្ល៉េះ​។​

​ចំពោះ​បញ្ហា​ជម្លោះ​តានតឹង​តាម​ព្រំដែន​កាលពីមុន​និង​សព្វថ្ងៃនេះ គឺ​ត្រូវបាន​លោក​ខៀវ កាញារីទ្ធ មាន​ស្រ​សាន៍​ប្រាប់​ក្រុមអ្នកកាសែត​ថា ជំហរ​របស់​នាយករ​ដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ គឺ​បន្ត​ដោះស្រាយ​នូវ​ភាព​តានតឹង​ជាមួយគ្នា​ដោយ​សន្តិភាព​ហើយ​ជំ​
​រុញឱ្យ​មេបញ្ជាការ​នៃ​កងទ័ព​ជួរមុខ​នៃ​ប្រទេស​ទាំងពីរ​ជួបពិភាក្សា​ជាមួយគ្នា​ដើម្បី​កុំឱ្យ​មាន​ភាព​តានតឹង​។ ជាមួយគ្នា​នោះដែរ​លោក​ខៀវ កាញារីទ្ធ បាន​អះអាងថា ទាំង​កម្ពុជា​​និង​ថៃ​សុទ្ធ​មាន​អ្នក​ស្រឡាញ់​ទឹកដី​ព្រំដែន​ដូចគ្នា​តែ​សុំ​កុំឱ្យអ្នកនយោបាយ​ទាំងនោះ​យក​បញ្ហា​ព្រំដែន​ធ្វើជា​ឈ្មួញ​សង្គ្រាម​។​

​    ​លោក​ខៀវ កាញារីទ្ធ មានប្រសាសន៍ “​យើង​គិតថា​លទ្ធភាព​នៃ​ការកើតឡើង​
(​ផ្ទុះអាវុធ​) គឺ​តិចតួច​ដោយសារតែ​មេបញ្ជាការ​ទាំងសងខាង​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជាប់​ជានិច្ច​”  ហើយ​ជំហរ​របស់​កម្ពុជា គឺ​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថយ​ទំនាស់​៕

ដោយ : រតនា 

ទាហាន​ថៃ​ចំនួន​២​នាក់​ចូល​មក​ទឹក​ដី​កម្ពុជា​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​រួម​ទាំង​វត្ថុ​តាង


ឧត្តរមានជ័យ ៖ ពួក​ទា​ហាន​សៀម​ចំនួន​២​នាក់​ចូល​មក​ទឹក​ដី​កម្ពុជា​ជួញ​ដូរ​ថ្នាំ​ញៀន​ត្រូវ​​បាន​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ចាប់​ឃាត់​ខ្លួន​រួម​ទាំង​វត្ថុ​តាង​ខណៈ​ពេល​ដែល​កំពុង​ធ្វើ​ការ​ចែក​ចាយ​។
ហេតុការណ៍​ដែល​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់​វែង​និង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ចាប់​ឃាត់​ខ្លួន​ទាហាន​ថៃ​២​នាក់​ជួញ​ដូរ​គ្រឿង​ញៀន​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មករា​ឆ្នាំ​២០១១​នៅ​ចំណុច​ច្រក​ជាំ​ក្នុង​ទឹក​ដី​កម្ពុជា​ស្ថិត​នៅ​ក្នុង​ ភូមិ​លើ​ភ្នំ ឃុំ​ត្រពាំង​ប្រីយ៏​ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។

លោក​វរសេនីយ៍ត្រី​ ស៊ុយ​ សេង អធិការ​នគរបាល​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា​ករណី​ក្នុង​ការ​ចាប់​ខ្លួន​ទាហាន​ជន​ជាតិ​ថៃ​ទាំង​២​នាក់​នេះ​សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុ​តាង​ដូច​ជា​ថ្នាំ​ញៀន​គ្រាប់​យ៉ាម៉ា​ពណ៌​ផ្កា​ឈូក​ចំនួន​២៧​គ្រាប់​និង​ប្រាក់​ចំនួន​១១៧២​បាត​ ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គារ​ចំនួន​២​គ្រឿង​បារី​ចំនួន​៥​សុង​ទៀត​ផង​។
ទាហាន​ជន​ជាតិ​ថៃ​នោះ​ទី​១​ឈ្មោះ​ ថា​លើន​សាក់​ខែន​តាប់​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់​នៅ ភូមិ​ស្រែ​ប្រី​ ឃុំ​ផៃ​ផាត់​ថះ​ណា ​ស្រុក​ភូ​សិ​ង ខេត្ត​ស៊ី​សះ​កេត​ប្រទេស​ថៃ​មុខ​របរ​ជា​ទាហាន​កាតព្វកិច្ច​កង​កម្លាំង​សុរះណារី​​(ប៉ា​រ៉ា)ប្រចាំ​នៅ​ស្រែ​ប្រី​ ទី២​ឈ្មោះ​ ភី​និត​ប៊ុន​មី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់​នៅ​ភូមិ​ឃុំ​ស្រុក​ខេត្ត​ខាង​លើ​មុខ​របរ​ជា​ទាហាន​ដូច​គ្នា​។
លោក​បន្ត​ថា​ករណី​នេះ​អធិការ​នគរបាល​ស្រុក​អន្លង់​វែង​បាន​កសាង​សំណុំ​រឿង​តាម​នីតិវិធី​បញ្ជូន​ជន​ជាតិ​ថៃ​ទាំង​២​នាក់​និង​វត្ថុ​តាង​ខាង​លើ​ទៅ​តុលា​ការ​ដំបូង​ខេត្ត​សៀម​រាប​ដើម្បី​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕
ចាន់ ធី

ក្រុម​ស្នូល​អាវ​លឿង​ជួប​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត


១១ ក្រុម​ស្នូល​អាវ​លឿង រួម​ជាមួយ​នឹង​សមាគម​អ្នក​កាសែត​ថៃ​១​ក្រុម និង​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ​ផង​នោះ បាន​ជួប​លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ដើម្បី​លើក​ជា​សំណើ​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ប៉ុន្តែ ត្រូវ​បាន​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ឆ្លើយ​ថា សំណុំ​រឿង នេះ​វា​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ។ រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ចូល​ក្នុង​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ ដែល​កំពុង​ដំណើរ​ការ​ក្ដី​មិន​ទាន់​ចប់​នៅ​ឡើយ។
នៅ​ក្នុង​ជំនួប​នេះ​ដែរ ឥស្សរជន​សំខាន់​ៗ​របស់​ក្រុម​អាវ​លឿង រួម​នឹង​អ្នក​ច្បាប់ និង​អ្នក​អង្គ ម្ចាស់​ផង​នោះ បាន​សុំ​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្រប​សម្រួល​ឲ្យ​ វីរៈ ស៊ុមខ្វាមឃីត បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ឆើ្លយ​តប​ទៅ​វិញ​ថា នេះ ជា​ផ្លូវ​ច្បាប់​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ចូល​ក្នុង​សំណុំ​រឿង​របស់​តុលាការ​បាន​ទេ។
ក្រោយ​ពី​មាន​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ អ្នក​អង្គ​ម្ចាស់​បាន​លើក​ឡើង​ទៀត​ថា រឿង​ព្រំ​ដែន​ជា​រឿង​យូរ​អង្វែង​សុំ​កុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​ពួក​គាត់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​ប្រាប់​ទៅ​ក្រុម​ស្នូល​អាវ​លឿង​ទាំង​នោះ​ថា សូម​កុំ​ឲ្យ​វីរៈ​​ស៊ុមខ្វាមឃីត យក​តុលាការ​កម្ពុជា​ជា​ឈ្នាន់​នយោបាយ​សម្រាប់​ពួក​គេ។
ការ​ស្នើ​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​នេះ គឺ​ជួន​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​លើក​យក​សំណុំ​រឿង​វីរៈ ស៊ុមខ្វាមឃីត មក​បើក​សវនាការ​ជំនុំ​ជម្រះ ក្ដី ពាក់​ព័ន្ធ​នឹង​ករណី​ចូល​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ប្រមូល​ព័ត៌មាន​ជា​ទម្រង់​ចារ​កម្ម​យោធា៕
ឫទ្ធី

សហព្រះរាជអាជ្ញា​​ជាតិ​-​អន្តរជាតិ​ជំទាស់​នឹង​ការដោះលែង​​អតីតមេ​ខ្មែរក្រហម​​ឱ្យ​ស្ថិត​នៅ​​​ក្រៅឃុំ


រាជធានីភ្នំពេញ ៖ សហព្រះរាជអាជ្ញា​​​​ជាតិ និង​អន្តរជាតិ ​បានស្នើ​​ទៅកាន់​​អង្គ​​សវនាការ​​សុំ​ឱ្យ​​រក្សាទុក​​​​ការឃុំ​ខ្លួន​​មេដឹកនាំ​​កំពូល​​ខ្មែរ​ក្រហម លោក​នួន ជា, ខៀវ សំផន និង​​អៀង ធីរិទ្ធ ឱ្យ​នៅ​​​ដដែល​ ​ហាមដោះ​​លែង​​ឱ្យស្ថិត​នៅក្រៅឃុំ​​ដាច់​ខាត ព្រោះ​វា​នឹងបង្ក​​ឱ្យ​មាន​​ហានិភ័យ​​សំរាប់​​​សវុត្ថិភាព​​ជន​ជាប់​ចោទទាំង​៣​​ក្នុង​ដំណើរការ​​​​សវនាការ​​​​មុនអង្គ​​សេចក្តី​របស់​សាលាក្តីខ្មែរ​ក្រហម​​​ កាលពី​វេលាម៉ោង​​១​និង​​៣០នាទី​​​រសៀល​ ថ្ងៃទី​​​៣១ មករា ២០១១ ដើម្បីជំនុំ​ជម្រះ​​ជា​សាធា​រណៈ​​លើ​​សំណុំ​រឿង​​០០២ ​​​​សុំ​នៅ​​ក្រៅ​របស់​​​មេដឹកនាំ​​កំពូល​ខ្មែរ​ក្រហម ។​
​លោកអេនឌ្រូ ខេលៃ សហព្រះ​រាជអាជ្ញា​​អន្តរជាតិ​​នៃសាលា​ក្តី​​ខ្មែរ​ក្រហម​​បានច្រាន​ចោល​​​​ការ​ស្នើសុំ​​របស់​សហ​មេធាវី​​ការពារ​ក្តីលោក​នួន ជា ​ដោយលើកឡើង​ថា ការបន្តឃុំ​ខ្លួន​លោក​នួន ជា ​គឺ​សហព្រះរាជអាជ្ញា​​យល់​ថា មិនប៉ះ​ពាល់​​​ដល់​សិទ្ធិ​​ជន​ជាប់ចោទ​​ឡើយ នេះបើ​​តាមយុត្តិ​សាស្ត្រ​​របស់​​តុលាការ​អន្តរជាតិ ។ ចំណែក​លោកស្រី​​ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ​​នៃ​សាលាក្តី​​ខ្មែរ​ក្រហម បានមាន​​ប្រសាសន៍​ថា ​​ការ​សំរេច​ឃុំ​​ខ្លួនអតីត​មេ​ខ្មែរក្រហម​​​ក្នុង​សំណុំ​រឿង​​​០០២ ចុះថ្ងៃទី​​១៣ មករា ​២០១១ របស់តុលា​ការ​​​នេះត្រូវ​​មានសុពលភាព​​រយៈ​ពេល​​​៤ខែ ​ដូច្នេះ​ការ​​បន្តឃុំខ្លួន​​លើ​មេ​ដឹកនាំ​​ខ្មែរ​ក្រហម​​នួន ជា, ខៀវ សំផន ​និង​អៀង ធីរិទ្ធ ​មិន​ខុស​នីតិ​វិធី​​ច្បាប់ទេ ។ ​
លោកស្រី​​​សហ​ព្រះរាជ​អាជ្ញា​​ពន្យល់​ថា ​បទ​ពិសោធន៍​​​ក្នុងតុលាការ​​អន្តរជាតិ​នានា​ក៏​​អនុវត្ត​​អញ្ចឹង​ដែរ ​បើទោះ​ជាមានការឃុំ​​ខ្លួនជន​​ជាប់​ចោទ​​ខុស​នីតិវិធី​​ក៏ដោយ ក៏​​ការ​ដោះស្រាយ​​សម​ស្រប​នោះគឺមិន​មែនដោះលែង​​ជនជាប់ចោទ​ទេ​ តែ​បើឃុំ​ខ្លួនពួកគេមិន​ត្រូវតាមច្បាប់​​នោះ​គឺនៅ​​ពេល​តុលាការរ​​សំរេចទោស​យ៉ាង​ណា​នោះ ​​​យើង​​​អាច​កាត់​កង​បន្ថយ​ទោស​ពួក​គេ​តាម​នោះ​បាន​វិញ ហើយ​ប្រសិន​បើ​តុលា​​ការសំរេច​ឱ្យ​​ពួក​គេ​រួច​​ទោស ឬ​​រួច​​ផុត​ពី​ការ​ចោទ​ប្រកាន់​វិញ​នោះ គេ​អាច​សង​សំណង​ហិរញ្ញ​​វត្ថុ​ជំនួស​ជា​ជាង​ទុក​ឱ្យ​ជន​ជាប់​ចោទ​ដ៏​សំខាន់​​​ស្ថិត​​នៅ​ក្រៅ​​ឃុំ​​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​សុវត្ថិ​ភាព​​ពួក​គេ ។

​មន្ត្រីសាលា​ក្តី​​បាន​ឱ្យ​​ដឹង​​ថា មាន​​ពលរដ្ឋ​ជាង​​៥០០​នាក់ ត្រូវ​​​បាន​​សាលា​ក្តី​​ ​អនុញ្ញាត​​ឱ្យ​ចូលរួម​ស្តាប់​​សវនាការ​​មុន​អង្គ​សេចក្តី​​ជាសាធារណៈលើ​ពាក្យ​​ស្នើសុំ​​បន្ទាន់​ឱ្យ​ដោះ​លែង​នួន ជា អាយុ​​៨៥​ឆ្នាំ អតីត​​ប្រធាន​សភា​តំណាង​​​ប្រជា​ជន និង​លោក​ខៀវ​ សំផន ​អាយុ​​៧៨ឆ្នាំ អតីត​ប្រធាន​​គណៈ​​ប្រធានរដ្ឋ​​ និង​អៀង ធីរិទ្ធ អាយុ​៧៦​ឆ្នាំ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​នៃ​​របបកម្ពុជា​​ប្រជាធិប​តេយ្យ​​ស្ថិតនៅ​​ក្រៅឃុំ ​​ដែល​ត្រូវ​ចាប់​ផ្តើម​​​​នៅ​​វេលា​ម៉ោង​​​​៩​និង​​៣០នាទី​​ព្រឹក​​ថ្ងៃទី​៣១ មករា ​២០១១ នេះ ។
លោកឌឹម ​សុវណ្ណារុំ​ មន្ត្រី​​អ្នក​នាំពាក្យ​នៃ​​សាលាក្តី​ខ្មែរក្រហម​​បានថ្លែង​​ថា ​មានប្រជា​ពល​រដ្ឋ​មកពីខេត្ត​​កណ្តាល ​កំពង់ស្ពឺ ​កំពង់ចាម កំពត ដែល​រួម​មាន​​ក្រុម​និស្សិត, អ្នកស្រាវជ្រាវ​​ជាតិ និង​អន្តរជាតិ ​ត្រូវ​បាន​​អនុញ្ញាត​​​ឱ្យចូល​រួមស្តាប់​សវនាការ​​មុន​អង្គ​​សេចក្តី​​របស់​​មេដឹកនាំ​​កំពូល​ខ្មែរ​ក្រហម​នេះ​ផងដែរ​ ។ ក្នុង​​​​ពេលសវនាការ​​នឹង​មានការ​ផ្សាយ​​​បន្តផ្ទាល់​​តាម​រយៈ​ទូរទស្សន៍​​​ CTN ទៀត​ផង​ ។ ​មន្ត្រី​សាលាក្តី​​​ខ្មែ​រ​ក្រហម​​​ឱ្យដឹង​ទៀត​ថា ​អង្គជំនុំ​ជម្រះ​​​របស់​សាលា​ដំបូង​នៃតុលាការ​​​ខ្មែរក្រហម​លើកនេះ​​​គឺ​សាកសួរ​ផ្ទាល់​មាត់​​​រួចហើយ​​ធ្វើ​ការ​សន្និដ្ឋាន​​​សំរេច​​តែម្តង ។ សូម​បញ្ជាក់​​ថា តាម​គំរោង​​​បើកសវនាការ​នេះ​​ ត្រូវ​ធ្វើឡើង​​តែ​ចំពោះ​​ជនជាប់ចោទ​​២នាក់​ប៉ុណ្ណោះ​​ទេ គឺ​នួន ជា និង​ខៀវ​ សំផន ​ប៉ុន្តែ​​ពេល​ចាប់​ផ្តើម​​សនវាការនា​ព្រឹក​នោះ ស្រាប់តែ​​មាន​​អៀង ធីរិទ្ធ ​ម្នាក់ទៀត​​​ចូល​រួម ធ្វើ​​ឱ្យមាន​ការ​​ចាប់អារម្មណ៍​​​ពីមជ្ឈ​ដ្ឋាន​​អ្នក​តាម​​ដាន​យ៉ា​ងខ្លាំង​ ។
​សវនាការ​​ដំណើរការ​​បានតែ​រយៈ​ពេល​កន្លះ​ម៉ោង​​ប៉ុណ្ណោះ ​ស្រាប់តែ​​​អៀង ធីរិទ្ធ ​ឈឺ​ក្បាល​​​ត្រូវ​​គ្រូពេទ្យ​​នាំទៅកាន់​ពន្ធនាគារ​​​វិញ ហើយ​​ក្រោយ​មក​​​នួន ជា ​ក៏​មានអាការ​មិនស្រួល​​ត្រូវ​គ្រូ​ពេទ្យ​​​ប្រចាំ​សាលាក្តី​​កំពុង​​ពិនិត្យ​សុខភាព​​ផង​ដែរ ។​ ​លោក​ឌឹម សុវណ្ណារុំ ​អ្នកនាំពាក្យ​​សាលាក្តី​​បាន​ឱ្យ​​ដឹង​ថា ​សវនាការ​​មុនអង្គ​សេចក្តី​​ទៅលើ​​​​អតីត​មេ​ខ្មែរ​ក្រហម​​​ លោកនួន ជា ​និង​លោក​ខៀវ​ សំផន​​ អំពី​ការ​​សុំ​ឱ្យ​​ស្ថិតនៅ​​ក្រៅឃុំ​នេះ គឺ​ធ្វើ​ឡើង​​​បន្ទាប់ពី​​​ក្រុមមេធាវី​​​ការពារ​​ជន​ជាប់​ចោទ​​​​ដាក់​ពាក្យ​​ស្នើសុំ​​ទៅសាលាក្តី​ និង​យល់​ថា ការ​បន្ត​ឃុំ​ខ្លួនអតីតមេ​ខ្មែរក្រហម​​​ថ្នាក់ខ្ពស់​​បំផុត​​ទាំង​​ពីរ​នាក់នេះ​ហួស​រយៈ​ពេល​កំណត់​ហើយ ៕​
ដោយ ៖ កោះឯករាជ្យ
រូបថត ស.សុខុម

ចាប់​ជន​ជាតិ​សៀម​២នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​

ខេត្តឧ​ត្ត​រ​មាន​ជ័យ​៖ ជន​ជាតិ​សៀម២នាក់​ត្រូវ​នគរបាល​កម្ពុ​ជា​ចាប់​ខ្លួន​បញ្ជូន​ទៅ​ ​ស្នង​ការដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ​កាល​ពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ​រួម​នឹង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ពណ៌​ផ្កាឈូក​ចំនួន​២៧គ្រាប់​ ​។
នាយ​ប៉ុ​សិ៍​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​បាន​បញ្ជាក់​ឲ្យ​ដឹង​ ​ម​ន្ត្រី​នគរបាល​អន្តោ​ប្រវេ​ស​ន៍​បាន​ចាប់​ឆែកឆេរ​លើ​ប​រុ​សជន​ជាតិ​សៀម​២នាក់​នៅ​វេលា​ពេល​ម៉ោង​ដូច​ខាង​លើ​ ​បាន​រក​ឃើញ​សារ​ធាតុ​ញៀន​ចំនួន​២៧គ្រាប់​ខ្ចប់​នឹង​ថង់​ផ្លា​ស្ទិ​ក​ ​ដាក់​ជាប់​នឹង​ខ្លួន​បំ​រុង​ឆ្លង​ចេញ​ទៅ​ប្រ​ទស​ថៃ​វិញ​ ​។
ពួក​គេ​ទាំង​២ឈ្មោះ​ ​ស៊ី​ទី​ ​ភី​និ​ត​ ​អាយុ​២០ឆ្នាំ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ​ភុ​ន​ ​តា​ហាន​ថា​ឡើង​សាក់​ ​អាយុ​២១ឆ្នាំ​ ​ទាំង​២នាក់​ជា​ទាហាន​ប៉ា​រ៉ា​ប្រចាំ​ការ​ទល់​មុខ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ​ស្ថិត​ក្នុង​ភូមិ​សា​ស្ត្រ​ស្រែ​ព្រៃ​ ​ឃុំ​តា​ប៊ុ​ន​ ​ស្រុក​ភូ​ស៊ី​ង​ ​ខេត្ត​ស៊ី​សាកេ​ត​ ​ប្រទេស​ថៃ​ ​។
ទាហាន​ប៉ា​រ៉ា​ទាំង​២នាក់​នេះ​ ​នឹង​ត្រូវ​ប្រ​ឈរ​មុខ​ចំពោះ​ការ​ផ្ត​ន្ទា​ទោស​ពី​បទ​ ​ជួយ​ដូរ​សារ​ធាតុ​ញៀន​ឆ្លង​ដែន​ ​៕
 
ដោយ​ ៖ ភិរម្យ

សាលា​ក្តី​​ខ្មែរ​ក្រហម​​បាន​បើកសវនាការ​​មុនអង្គ​​សេចក្តី​​​ជាសាធារណៈ​​​លើ​សំណុំ​រឿង​​​សុំ​នៅ​ក្រៅឃុំរបស់​នួន ជា, ខៀវ សំផន, និង​អៀង​ ធីរិទ្ធ


រាជធានីភ្នំពេញ ៖ សាលាក្តី​​ខ្មែរ​ក្រហម​​​បាន​ដំណើរការ​​​​សវនាការ​​របស់ខ្លួន​​ កាលពី​វេលាម៉ោង​​៩​និង​​៣០នាទី​​ព្រឹក​​ ថ្ងៃទី​​​៣១ មករា ២០១១ ដើម្បីជំនុំ​ជម្រះ​​​មុនអង្គ​​សេចក្តី​​ជា​សាធា​រណៈ​​លើ​​សំណុំ​រឿង​​០០២ ​ករណី​​ដាក់ពាក្យ​​សុំ​នៅ​​ក្រៅ​របស់​​នួន ជា ​អាយុ​​​៨៥​ឆ្នាំ និង​ខៀវ​ សំផន ​អាយុ​៧៨​ឆ្នាំ និង​​អៀង ធីរិទ្ធ អាយុ​​​៧៦​ឆ្នាំ ក្នុង​ចំណោម​​ជនជាប់ចោទ​​ចំនួន​​៤​នាក់ ដែលកំពុង​​ជាប់ឃុំ​ឃាំង​​ក្នុងសាលាក្តី​​​ខ្មែរ​ក្រហម​​​បច្ចុប្បន្ន ។​
​មន្ត្រីសាលា​ក្តី​​បាន​ឱ្យ​​ដឹង​​ថា មាន​​ពលរដ្ឋ​ជាង​​៥០០​នាក់ ត្រូវ​​​បាន​​សាលា​ក្តី​​ ​អនុញ្ញាត​​ឱ្យ​ចូលរួម​ស្តាប់​​សវនាការ​​មុន​អង្គ​សេចក្តី​​ជាសាធារណៈលើ​ពាក្យ​​ស្នើសុំ​​បន្ទាន់​ឱ្យ​ដោះ​លែង​នួន ជា អាយុ​​៨៥​ឆ្នាំ អតីត​​ប្រធាន​សភា​តំណាង​​​ប្រជា​ជន និង​លោក​ខៀវ​ សំផន ​អាយុ​​៧៨ឆ្នាំ អតីត​ប្រធាន​​គណៈ​​ប្រធានរដ្ឋ​​នៃ​​របបកម្ពុជា​​ប្រជាធិប​តេយ្យ​​ស្ថិតនៅ​​ក្រៅឃុំ ​​ដែលត្រូវចាប់ផ្តើម​​​​នៅ​​វេលា​ម៉ោង​​​​៩​និង​​៣០នាទី​​ព្រឹក​​ថ្ងៃទី​៣១ មករា ​២០១១ នេះ ។
លោកឌឹម ​សុវណ្ណារុំ​ មន្ត្រី​​អ្នក​នាំពាក្យ​នៃ​​សាលាក្តី​ខ្មែរក្រហម​​បានថ្លែង​​ថា ​មានប្រជា​ពល​រដ្ឋ​មកពីខេត្ត​​កណ្តាល ​កំពង់ស្ពឺ ​កំពង់ចាម កំពត ដែល​រួម​មាន​​ក្រុម​និស្សិត, អ្នកស្រាវជ្រាវ​​ជាតិ និង​អន្តរជាតិ ​ត្រូវ​បាន​​អនុញ្ញាត​​​ឱ្យចូល​រួមស្តាប់​សវនាការ​​មុន​អង្គ​​សេចក្តី​​របស់​​មេដឹកនាំ​​កំពូល​ខ្មែរ​ក្រហម​នេះ​ផងដែរ​។ ក្នុង​​​​ពេលសវនាការ​​នឹង​មានការ​ផ្សាយ​​​បន្តផ្ទាល់​​តាម​រយៈ​ទូរទស្សន៍​​​ CTN ទៀត​ផង​ ។ ​មន្ត្រី​សាលាក្តី​​​ខ្មែ​រ​ក្រហម​​​ឱ្យដឹង​ទៀត​ថា ​អង្គជំនុំ​ជម្រះ​​​របស់​សាលា​ដំបូង​នៃតុលាការ​​​ខ្មែរក្រហម​លើកនេះ​​​គឺ​សាកសួរ​ផ្ទាល់​មាត់​​​រួចហើយ​​ធ្វើ​ការ​សន្និដ្ឋាន​​​សំរេច​​តែម្តង។ សូម​បញ្ជាក់​​ថា តាម​គំរោង​​​បើកសវនាការ​នេះ​​ ត្រូវ​ធ្វើឡើង​​តែ​ចំពោះ​​ជនជាប់ចោទ​​២នាក់​ប៉ុណ្ណោះ​​ទេ គឺ​នួន ជា និង​ខៀវ​ សំផន ​ប៉ុន្តែ​​ពេល​ចាប់​ផ្តើម​​សនវាការនា​ព្រឹក​នោះ ស្រាប់តែ​​មាន​​អៀង ធីរិទ្ធ ​ម្នាក់ទៀត​​​ចូល​រួម ធ្វើ​​ឱ្យមាន​ការ​​ចាប់អារម្មណ៍​​​ពីមជ្ឈ​ដ្ឋាន​​អ្នក​តាម​​ដាន​យ៉ា​ងខ្លាំង​ ។ ​សវនាការ​​ដំណើរការ​​បានតែ​រយៈ​ពេល​កន្លះ​ម៉ោង​​ប៉ុណ្ណោះ ​ស្រាប់តែ​​​អៀង ធីរិទ្ធ ​ឈឺ​ក្បាល​​​ត្រូវ​​គ្រូពេទ្យ​​នាំទៅកាន់​ពន្ធនាគារ​​​វិញ ហើយ​​ក្រោយ​មក​​​នួន ជា ​ក៏​មានអាការ​មិនស្រួល​​ត្រូវ​គ្រូ​ពេទ្យ​​​ប្រចាំ​សាលាក្តី​​កំពុង​​ពិនិត្យ​សុខភាព​​ផង​ដែរ។​
​លោក​ឌឹម សុវណ្ណារុំ ​អ្នកនាំពាក្យ​​សាលាក្តី​​បាន​ឱ្យ​​ដឹង​ថា ​សវនាការ​​មុនអង្គ​សេចក្តី​​ទៅលើ​​​​អតីត​មេ​ខ្មែរ​ក្រហម​​​ លោកនួន ជា ​និង​លោក​ខៀវ​ សំផន​​ អំពី​ការ​​សុំ​ឱ្យ​​ស្ថិតនៅ​​ក្រៅឃុំ​នេះ គឺ​ធ្វើ​ឡើង​​​បន្ទាប់ពី​​​ក្រុមមេធាវី​​​ការពារ​​ជន​ជាប់​ចោទ​​​​ដាក់​ពាក្យ​​ស្នើសុំ​​ទៅសាលាក្តី​ និង​យល់​ថា ការ​បន្ត​ឃុំ​ខ្លួនអតីតមេ​ខ្មែរក្រហម​​​ថ្នាក់ខ្ពស់​​បំផុត​​ទាំង​​ពីរ​នាក់នេះ​ហួស​រយៈ​ពេល​កំណត់​ហើយ ៕​

ដោយ ៖ កោះឯករាជ្យ

ក្រុម​ស្នូល​អាវ​លឿង​ជួប​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត

ភ្នំពេញ ៖ នៅ​ទីស្ដីការ​ក្រសួងព័ត៌មាន កាល​ពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១ ក្រុម​ស្នូល​អាវ​លឿង រួម​ជាមួយ​នឹង​សមាគម​អ្នក​កាសែត​ថៃ​១​ក្រុម និង​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ​ផង​នោះ បាន​ជួប​លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ដើម្បី​លើក​ជា​សំណើ​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ប៉ុន្តែ ត្រូវ​បាន​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ឆ្លើយ​ថា សំណុំ​រឿង នេះ​វា​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ។ រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ចូល​ក្នុង​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ ដែល​កំពុង​ដំណើរ​ការ​ក្ដី​មិន​ទាន់​ចប់​នៅ​ឡើយ។
នៅ​ក្នុង​ជំនួប​នេះ​ដែរ ឥស្សរជន​សំខាន់​ៗ​របស់​ក្រុម​អាវ​លឿង រួម​នឹង​អ្នក​ច្បាប់ និង​អ្នក​អង្គ ម្ចាស់​ផង​នោះ បាន​សុំ​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្រប​សម្រួល​ឲ្យ​ វីរៈ ស៊ុមខ្វាមឃីត បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ឆើ្លយ​តប​ទៅ​វិញ​ថា នេះ ជា​ផ្លូវ​ច្បាប់​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ចូល​ក្នុង​សំណុំ​រឿង​របស់​តុលាការ​បាន​ទេ។

ក្រោយ​ពី​មាន​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ អ្នក​អង្គ​ម្ចាស់​បាន​លើក​ឡើង​ទៀត​ថា រឿង​ព្រំ​ដែន​ជា​រឿង​យូរ​អង្វែង​សុំ​កុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​ពួក​គាត់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​ប្រាប់​ទៅ​ក្រុម​ស្នូល​អាវ​លឿង​ទាំង​នោះ​ថា សូម​កុំ​ឲ្យ​វីរៈ​​ស៊ុមខ្វាមឃីត យក​តុលាការ​កម្ពុជា​ជា​ឈ្នាន់​នយោបាយ​សម្រាប់​ពួក​គេ។
ការ​ស្នើ​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​នេះ គឺ​ជួន​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​លើក​យក​សំណុំ​រឿង​វីរៈ ស៊ុមខ្វាមឃីត មក​បើក​សវនាការ​ជំនុំ​ជម្រះ ក្ដី ពាក់​ព័ន្ធ​នឹង​ករណី​ចូល​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ប្រមូល​ព័ត៌មាន​ជា​ទម្រង់​ចារ​កម្ម​យោធា៕
ឫទ្ធី

សាលា​ក្ដី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កំពុង​បើក​សវនាការ​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ របស់ នួន ជា, ខៀវ សំផន និង​អៀង ធីរិទ្ធ

ភ្នំពេញ ៖ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១​នេះ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​នួន ជា អតីត​ប្រធាន​សភា, ខៀវ សំផន អតីត​​ប្រធាន​គណៈ​ប្រធាន​រដ្ឋ និង​អៀង ធីរិទ្ធ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច ក្នុង​របប​កម្ពុជា​ប្រជាធិប តេយ្យ។
តាម​សេចក្ដី​រាយ​ការណ៍​ពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឲ្យ​ដឹង​ថា​ដំណើរ​ការ​នីតិ វិធី​បើក​សវនាការ​មាន​ការ​ចូល​រួម​​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ជន​រង​គ្រោះ អ្នក​សារព័ត៌មាន​ជាតិ និង អន្តរជាតិ​ជាច្រើន​នាក់៕

កោះកែវ

សម្តេចតេជោទទួល​ជួប​ជាមួយ​ក្រុមហ៊ុន​ជីលីនគ្រុប​របស់​ប្រទេស​ចិន

ភ្នំពេញ ៖ យោង​តាម​ជំនួយ​ការ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ឱ្យ​ដឹង​ថា នៅ​ពេល​អនុញ្ញត​ឱ្យ​ក្រុម​ហ៊ុន​ជីលីនគ្រុប​របស់​ប្រទេស​ចិន​ចូល​ជួប​សំដែង​ការ​គួរ​សម​នៅ​ភូមិ​គ្រឹះ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២៩ មករា សម្តេច​តេជោ​បាន​សំដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​គោល​បំណង​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​សម្រាប់​ការ​សិក្សា​ផ្នែក​កសិកម្ម នៅ​កម្ពុជា ដោយ​មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​មួយ​របស់​កម្ពុជា​​។
លោក អ៊ាង សុផល្លែត ឱ្យ​ដឹង​ថា សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម ជាវិ​ស័យ​មួយ​ដែល បាន​​ជួយ​កម្ពុជា​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​ជួយ​កម្ពុជា​បាន​ឆ្លង​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ​ពិភព​លោក នា​ពេល​កន្លង​មក​ហើយ​ថែម​ទាំង​បាន​ជួយ​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​ជាង ១% ក្នុង​មួយ​ឆ្នាំ​ផង​ដែរ ។ សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន សភាព​ទន់​ខ្សោយ​ដែល​នេះ​ជា​សក្ដានុពល​សម្រាប់​អ្នក​វិនិយោគ ហើយ​ភាព​ទន់​ខ្សោយ​នេះ​គឺ​ជា​កង្វះ​ខាត​លើ​វិស័យ​ធារាសាស្ត្រ ដែល​ជា​កត្តា​សម្រាប់​ជម្រុញ​ការ​ដាំ​ដុះ​បង្កើន​ទិន្នផល​ស្រូវ​ ។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ជីលីនគ្រុប​ពិចារណា​លើ​ការ​បណ្តាក់​ទុន​លើ​វិស័យ​កសិកម្ម​នេះ និង​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ​ក្នុង​ជំហាន​ដំបូង​វិនិយោគ​ទៅ​លើ​ការ​ប្រមូល​ទិញ និង កែឆ្នៃ​ស្រូវ​ដើម្បី​ធ្វើ​ការ​នាំ​ចេញ ដែល​​នេះ​ជា​ការ​ចាំ​បាច់​នៅ​ពេល​បច្ចុប្បន្ន​ ។
លោក អ៊ាង សុផល្លែត ថ្លែង​ថា លោកYANG QING CAI អតីត​អភិបាល​ខេត្ត​ជីលីន ជា​ប្រធាន​ការិយាល័យ សម្របសម្រួល​អភិវឌ្ឍន៍​​កសិកម្ម​ខេត្ត​ជីលីន និង ជា​ប្រធាន​សមាគម​កសិកម្ម-ឧស្សាហកម្ម​ខេត្ត​បាន​ជំរាប​ជូន​សម្តេច​តេជោ​អំពី ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​សហការ​ជាមួយ​ភាគី​កម្ពុជា ជា​ពិសេស​លើ​បញ្ហា​ស្រូវ​តែម្តង ។ លោកYANG QING CAI ថ្លែង​ថា ក្រុមហ៊ុនជីលីនគ្រុប​ជា​ក្រុមហ៊ុន ដែល​មាន​ជំនាញ​ខាង​ទិញ ស្រូវ​សម្រាប់​កែច្នៃ​នាំ​ចេញ និង​មាន​បទ​ពិសោធន៍​ខាង​​វិស័យ​កសិកម្ម និង ផ្នែក​ធារា​សាស្ត្រផង​ដែរ ។
នៅ​ក្នុង​ជំនួប​នោះ លោកYANG QING CAI បាន​អះអាង​ថា​ក្រុមហ៊ុន​របស់​លោក​មាន​បំណង​ចង់​នាំ​មក​នូវ​បទ​ពិសោធន៍​ដែល​ប្រទេស​ចិន​បាន​ទទួល​រយៈពេល ៣០ ឆ្នាំ​កន្លង​មក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បី​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​វិនិយោគ​លើ​វិស័យ​នេះ ។ នៅ​ក្នុង​ជំនួប​នោះ​លោកYANG QING CAI ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​គាំទ្រ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​ធ្វើ​អគារ​សិក្សា​លើ​វិស័យ​កសិកម្ម​នេះ​ផង​ដែរ៕
ស្នាយពល

ខេត្ត​ឧត្ដរ​មានជ័យ បង្កើត​បាន​ស្ថាប័ន​តុលាការ​ប្រចាំ​ខេត្ត​នេះ​ហើយ

ឧត្ដរមានជ័យ ៖ ស្ថាប័ន​តុលាការ​នៅ​ខេត្ត​ឧត្ដរមានជ័យ ត្រូវ​បាន​បង្កើត​ហើយ​ដើម្បី​ដំណើរ​ការ​នីតិវិធី តាម​ក្រឹត្យក្រម​ច្បាប់ ដែល​កាល​ពី​មុន​នៅ​ខេត្ត​ឆ្ងាយ​ដាច់​ស្រយាល​មួយ​នេះ​មិន​មាន​ស្ថាប័ន​តុលាការ​នៅ ឡើយ ហើយ​ការ​កាត់​ក្ដី​ទៀត​សោត ក៏​ត្រូវ​ដឹក​ជញ្ជូន​ធ្វើ​ដំណើរ​មក​ជំនុំជម្រះ​នៅ​ក្នុង​សាលាដំបូង​ខេត្ត​សៀម រាប។
ការ​ប្រកាស​ជា​ផ្លូវ​ការ​នេះ បាន​ធ្វើ​ឡើង​ក្រោម​​អធិបតី​ភាព ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង យុត្តិធម៌ លោក​ប៉ិច សុភិន អភិបាល​ខេត្ត​ឧត្ដរ​មានជ័យ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​ទូទាំង​ខេត្ត​ទាំងមូល។
សេចក្ដី​រាយ​ការណ៍​ពី​កន្លែង​ប្រារព្ធ​ពិធី​បាន​ឲ្យ​ដឹង​ថា ប្រធាន អនុប្រធាន និង​ព្រះ​រាជ​អាជ្ញា ត្រូវ​បាន ផ្លាស់​ប្ដូរ​ពី​កន្លែង​ផ្សេង​ៗ​គ្នា មាន​ដូច​ជា លោក​អ៊ាត ផល្លា ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន ប្រកាស​ឲ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​ខេត្ត​ឧត្ដរមានជ័យ លោក​កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​បាត់ដំបង មក​កាន់​ជា​ព្រះ​រាជ​អាជ្ញា​ខេត្ត​ឧត្ដរ​មានជ័យ និង​លោក​សួស ឡា ចៅក្រម​ខេត្ត​សៀមរាប ត្រូវ​បាន​ប្រកាស​ជា អនុប្រធាន​សាលា​ដំបូង​ខេត្ត​ឧត្ដរមានជ័យ៕
. ពៅ

គណៈប្រតិភូ​សារព័ត៌មាន​ថៃ នឹង​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្ដម​​ខៀវ កាញារីទ្ធ នៅ​ម៉ោង​១១​ថ្ងៃ​នេះ

ភ្នំពេញ ៖ គណៈប្រតិភូ​សារព័ត៌មាន​ថៃ នៅ​វេលា​ម៉ោង​១១ ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១​នេះ នឹង​ចូល ជួប​ពិភាក្សា​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា និង​ថៃ ជាមួយ​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា។
លោក​សុខ សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​សារព័ត៌មាន​កម្ពុជា បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា​នេះ​ថា ក្រុម​គណៈប្រតិភូ​អ្នក​សារព័ត៌មាន​ថៃ ចង់​មក​ជួប​ជាមួយ​ឯកឧត្ដម ខៀវ កាញារីទ្ធ នៅ​វេលា​ម៉ោង ១១ ថ្ងៃ​ទី​៣១ ខែ​មករា​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្រទេស​ទាំង​ពីរ ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​នយោបាយ និង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក និង​ដើម្បី​សហ ការណ៍​គ្នា​ពង្រឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​កាន់​តែ​ល្អ​ឡើង​វិញ​នា​ពេល​អនាគត៕

កោះកែវ

ស្ពាននាគភ្លោះ២ខ្សែតនៅមជ្ឈមណ្ឌលកោះពេជ្រ បើកការដ្ឋានសាងសងនៅថ្ងៃនេះ

ស្ពាននាគភ្លោះ២ខ្សែតម្លៃ២ម៉ឺន ៥រយហាសិបប្រាំពាន់៩០ដុល្លារ នៅមជ្ឈមណ្ឌលកោះពេជ្រនឹងចាប់ ផ្តើមលេចជា រូបរាងចាប់ពីថ្ងៃបើកការដ្ឋាន សាងសង់នាថ្ងៃ ទី៣១ខែមករា នេះ ។ ស្ពាននាគភ្លោះ២ខ្សែនេះត្រូវបានសាងសង់ ក្រោយពី មានហេតុការណ៍ រត់ជាន់គ្នាស្លាប់ និងរបួសជាង៧០០នាក់មកនោះ ។ អភិបាលរាជធានីភ្នំពេញលោក កែបជុតិមាត្រូវគេនិយាយថា ចូលរួមជា អធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពាននាគភ្លោះ២ខ្សែ ចេញចូល កោះពេជ្រ បន្ថែមទៀត ដើម្បីបញ្ជៀសការកកស្ទះចរាចរ និងបញ្ចៀសគ្រោះថ្នាក់ដោយយថាហេតុជាថ្មីទៀត។ក្រោយពីធ្វើការ ប្រជុំពិភាក្សាជាច្រើនលើក លើគម្រោងស្ថាបនាស្ពានបន្ថែមពីរទៀតដែលភ្ជាប់ ពីតំបន់កោះពេជ្រ មកសួនច្បារសម្តេចតេជោ ហ៊ុន សែននោះ សាលារាជធានី បានទទួលការឯកភាព ពីសម្តេចហ៊ុន សែន លើការរៀបចំតុបតែង និងទីតាំងស្ថាបនាស្ពានភ្លោះ ដោយមានបង្កាន់ដៃរូបនាគរួចរាល់ហើយ។
CamBn

បទវិចារណកថា៖ ឧស្សាហកម្មកាត់ដេរ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រនៅ​កម្ពុជា

     អស់រយៈពេលជាង ៣០ឆ្នាំ ក្រោយរបបប៉ុលពតត្រូវបាន ដួលរលំរួចមក ប្រទេសកម្ពុជាបាន និង កំពុងតែ បោះជំហ៊ាន​ទៅមុខឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ និងប្រកបដោយ គតិបណ្ឌិត ដោយបានធ្វើការ បង្រួបបង្រួមជាតិ ពីគ្រប់ភាគីទាំង អស់ដែលធ្លាប់តែមាន ជម្លោះជាមួយគ្នា ឱ្យមក ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេស។
នៅពេលសង្គ្រាម ត្រូវបានបញ្ចប់ ជាពិសេស គឺក្រោយពីមាន ការបោះឆ្នោតជាសកល ដែល មានការចូលរួមពី គ្រប់គណបក្ស នយោបាយទាំងអស់ នៅឆ្នាំ ១៩៩៣ រួចមក យើងសង្កេត ឃើញថា ថ្នាក់ដឹកនាំប្រទេស កម្ពុជាបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើការអភិវឌ្ឍន៍ ប្រទេសនូវ គ្រប់វិស័យ រួមមានទាំងការកសាង ហេដ្ឋរចនាសម្ព័ន្ធ ការអប់រំ សេវាសាធារណៈ លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដទៃទៀត។ ហើយអ្វីដែល សំខាន់បំផុត នោះគឺ ប្រទេស កម្ពុជារក្សាបាននូវ “ស្ថិរភាពនយោបាយ” និង “សន្ដិសុខសង្គម” ដែលជាឱកាស ដ៏វិសេសវិសាល បំផុត សម្រាប់ការអភិវឌ្ឍន៍ប្រទេស។
     ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច យើងសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការ អភិវឌ្ឍន៍ ដោយបានបង្កើតនូវ គោលនយោបាយ និងការលើកទឹកចិត្ដជាច្រើន ដើម្បីទាក់ទាញអ្នក វិនិយោគ និងបង្កើតឱ្យមានឱកាសការងារ ក្នុងគោលបំណងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចសង្គម។ ជាលទ្ធផលយើងឃើញថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មុនកើតមាន វិបត្ដិហិរញ្ញវត្ថុសាកល នៅកម្ពុជាមានអត្រាកំណើន GDP (ផលិតផល សរុបក្នុងស្រុកប ប្រចាំឆ្នាំ ជាង ១០ ភាគរយ។
ដោយមានគោលនយោបាយ និងបរិយាកាសសង្គមល្អ បច្ចុប្បន្ននេះកម្ពុជា មានឧស្សាហកម្ម កាត់ដេរ ប្រមាណ ៥៥០ រោងចក្រ ដែលបានជួយទៅដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជួយទ្រ ទ្រង់ដល់កំណើន GDP ប្រហែល ភាគ នៃកំណើន GDP សរុបប្រចាំឆ្នាំ។
ជាមួយគ្នានេះដែរ ឧស្សាហកម្មកាត់ដេរបានស្រូបទាញ កំលាំងពលកម្មជាង ៤៥ ម៉ឺននាក់ នៅទូទាំងប្រទេស និងបានចូលរួមចំណែកក្នុងការ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជន បទនៅកម្ពុជា ក្នុងការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រស្របតាម យុទ្ធសាស្ដ្ររបស់រាជ រដ្ឋាភិបាល
មិនត្រឹមតែផ្ដល់ឱកាស និងលើកទឹកចិត្ដឱ្យមានការ វិនិយោគផ្នែក ឧស្សាហកម្មកាត់ដេរ ប៉ុណ្ណោះទេ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការលើកទឹក ចិត្ដឱ្យមានការបង្កើតសហជីពកម្មករ យ៉ាងច្រើន ដើម្បីជួយដោះស្រាយ វិបត្ដិកម្មករ ការញំនាំនូវទុក្ខ កង្វល់របស់កម្មករ និងសម្របសម្រួលការងារ ជាមួយនឹងរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រ កាត់ដេរទាំងអស់។
ដោយយោលទៅលើ សិទ្ធិក្នុងការបញ្ចេញមតិ និងគោលនយោបាយ ល្អរបស់រាជរាដ្ឋាភិបាល កម្ពុជា យើងសង្កេត ឃើញថា មានសហជីពកម្មករមួយ ចំនួនតូចបានឆ្លៀតឱកាស ដើម្បីបំរើផល ប្រយោជន៍របស់ខ្លួន និងបក្សពួកក្រុមខ្លួន មួយក្ដាប់តូច បានយកឱកាសនៅពេលដែល កម្មករ មានបញ្ហាជាមួយនឹងរោងចក្រ ដោយបានធ្វើការជំរុញ និងបំផុសឱ្យ កម្មករធ្វើការបាតុកម្មតវ៉ា និង ដាក់លក្ខខណ្ឌជា ច្រើនទៅដល់រដ្ឋាភិបាល និងម្ចាស់រោងចក្រ កាត់ដេរទាំងនោះ។ ការធ្វើ ឱ្យមាន បរិយាកាសបែបនេះ គឺជាការដាក់បន្ទុកយ៉ាង ធន់ធ្ងរបន្ថែមទៀតទៅ រាជរដ្ឋាភិបាល ហើយអ្វីដែល សំខាន់បំផុត នោះគឺបង្កើតឱ្យមាន ទុកកង្វល់ដល់កម្មករ និងក្រុមគ្រួសាររបស់គេ គឺការបាត់បង់ ចំណូលសំរាប់ទ្រទ្រង់ ជីវភាពគ្រួសារ។ នេះមិនមែនមានន័យថា ការធ្វើបាតុកម្មរបស់កម្មករ-កម្មការីនី ជាការខុសច្បាប់ ឬបង្កើតឱ្យមានបញ្ហា នៅក្នុងសង្គម នោះទេ ប៉ុន្ដែក្នុងនាមជា តំណាងឱ្យ កម្មករ-កម្មការីនី សហជីពទាំងនោះ គួរតែខិតខំព្យាយាម ដោះស្រាយ និងសម្រប សម្រួល ដោយសន្ដិ វិធីឱ្យអស់លទ្ធភាព ជាមួយនឹងម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល ដើម្បីស្វែងរក ដំណោះស្រាយ មួយ សមស្របដែលអាច ទទួលយកបាន ទាំងអស់គ្នា។
     សរុបមកយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំយក អស់ពីកំលាំង កាយចិត្ដ ដើម្បីបង្កើតឱ្យមាន ស្ថេរភាពសង្គម បង្កើតគោលនយោបាយ និងការលើក ទឹកចិត្ដដល់អ្នក វិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដែលជា ឱកាសដ៏វិសេសវិសាលបំផុត ក្នុងការបង្កើតឱ្យ មានឱកាសការងារ ដែលជាការរួមចំណែកមួយ យ៉ាងធំធេងក្នុងការលើក កម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានរួមចំណែក កាត់បន្ថយភាពក្រីក្រ ស្របតាម យុទ្ធសាស្ដ្រចតុ កោនជំហានទី២ របស់រាជរដ្ឋាភិបាល និងការលើកកម្ពស់ សេដ្ឋកិច្ចសង្គមសំរាប់ ការអភិវឌ្ឍន៍ប្រទេស ប្រកបដោយនិរន្ដរ ភាព និងធ្វើឱ្យប្រទេស កម្ពុជារួចចាកផុត ពីវិបត្ដិនៃភាព ក្រីក្រ។ ដោយមើលឃើញ ពីភាពរីកចំរើននេះហើយ ទើបថ្មីៗ នេះវិទ្យាស្ថានសាធារណៈ រដ្ឋអន្ដរជាតិ (IRI) បានចេញរបាយការណ៍ របស់ខ្លួនមួយបង្ហាញថា មានប្រជាពលរដ្ឋប្រមាណ ជាង ៧៦ ភាគរយបានធ្វើការ គាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ថាកំពុងតែដើរ នៅលើផ្លូវត្រូវ។ 
ដោយ ករុណា

COMMENTARY: THE PAD NAKED STRATEGY: TAKING CAMBODIA HOSTAGE WILL LEAD TO A MILITARY COUP AND WAR

The PAD is the biggest Thai political spoiler and loser. Past successes of this nationalist movement in bringing down the elected government of Thaksin Shinawatra, the legitimate government of Samak Sudaravej and the government of Somchai Wongsawat has proven without a doubt that the PAD is simply a tool in the grab for power, by the established Thai political power houses to be discarded after being used. Many Democrats, including Abhisit Vejjajiva and Kasit Pyromya were the center stages of PAD movement when Bangkok Suwannaphuma airport was taken hostage by the PAD. But when the Democrats came to power, PAD leaders were nowhere to be found. The mouth-watering ministerial and under-ministerial posts were distributed to members of the Democratic Party and others political parties’ members allied with the Democratic Party. The sickening reality forces the PAD to form a political party, the New Politics Party (NPP) which has been crippled from the start. The PAD is irrelevant as a political party, but yet hugely relevant as a tool in the grab for power by the others. Who do not want to use a tool for free?

Pre-election euphoria turned Thai national past time after the rainy season and harvest time, as usual, hits Thai societies and people like sermon water released by monks while chanting Buddhist prayer. They enjoy their political life under a brand of democracy unique to Thailand.  No winners, no losers, because the fate of Thai national politics is decided solely by “known invisible hands,” that are beyond all thinkable blames and without responsibility. Divide and rule are their core values. This explains why governments come and go so easily, why street protests are popularly appealing, and why the military coups are subject of fertile speculation that they will occur when street demonstrations grew to their ripening.

At every turn, since 2005 the PAD has played the same hand of the same “Cambodian card” and won, not for the PAD itself, but for the others, including Abhisit Vejjajiva and Kasit Pyromya, in 2007. How about this time? The answer is simple, extremely difficult to predict, not even worth to speculate. And the damn question is: Will those “known invisible hands” go along with the three (3) demands of the PAD, or will they go along with the rejection of the PAD demands by the Abhisit government? Go along with the three (3) demands of the PAD means that a military coup will likely take place, and a war of aggression by Thailand against Cambodia will likely materialize. Go along with the rejection of the demands of the PAD by the Abhisit government means that the territorial claims by Thailand will be resolved peacefully. 

It is frustratingly unfortunate that the ultra-nationalist elements of Thai population continue to take Cambodia hostage of their internal political squabbles for no valid legal, historical and factual reasons. The PAD and other Thai ultra-nationalists had never brought evidences to back up their claims of losing territory to Cambodia. Their words are mere innuendo, suggestion, and speculation. On the other hand, Cambodia has brought to the open the evidences that:

  • There is a final and stable international boundary line between Cambodia and Thailand based on the provisions of Articles I and III of February 13, 1904 Convention, and according to this international boundary line, the Temple of Preah Vihear, its vicinity, and the ground on which sits the Temple of Preah Vihear are inside Cambodia and under Cambodia’s sovereignty. 

  • Without ambiguity, the 1904 Convention provided that the frontier in the area of the Temple of Preah Vihear should be the watershed between two named river systems, and that this watershed should be delimited by a Mixed Commission.

  • The MOU 2000 provided the legal framework for the JBC to conduct the demarcation of land boundary between Cambodia and Thailand, and to place border-pillars where they should be.
Cambodia wants to live in peace with all neighbors. But if a war of aggression is imposed on her, the only choice she has is to fight to protect the territorial integrity and safeguard national sovereignty.  Samdech Akka Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia has stated many times in many occasions that under his watch, not a square inch of Cambodian territory will be lost, and Cambodia will not encroach even an inch of foreign territory. Facing Thai hostilities caused by the PAD, the “invisible known hands” and the others, the Cambodian people are proud to have Samdech Techo Hun Sen in command and also to have our armed forces ready to fight to safeguard the motherland. 

When it is not under our control, we throw our hands up in the air, and scream out loud: “So this must be it!”
Waddhana P.
Senior Analyst and Researcher on
Cambodian-Thai Relations
Institute for International Affairs, Cambodia
31 January 2011