Friday, January 14, 2011

មន្ដ្រីកម្ដុជាចាត់ទុក ប្រេន អាដាម ជាមេចោរព្រៃ ចង់បំផ្លិចបំផ្លាញ សន្ដិភាពនិងការ អភិវឌ្ឍន៍នៅកម្ដុជា

ភ្នំពេញ មន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកំហឹង ជំនួសមេដឹកនាំរបស់ខ្លួន ដោយប្រើពាក្យសម្ដី ព្រមានធ្ងន់ៗទៅលោក ប្រេន អាដាម នាយកប្រតិបត្ដិទទួលបន្ទុក សិទ្ធិមនុស្សនៅអាស៊ី របស់អង្គការឃ្លាំមើល សិទ្ធិមនុស្ស (Human Right Watch) ដែល បានផ្ដល់កិច្ច សម្ភាសន៍ជាមួយវិទ្យុបរទេស មួយ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ដោយរិះគន់យ៉ាងខ្លាំង ចំពោះប្រមុខនៃរាជ រដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។
មន្ដ្រីនៃរាជរដ្ឋាភិបាល ខាងលើនេះ បាន ប្រើពាក្យសម្ដី ដោយចាត់ទុកជន បរទេស ខាងផ្នែក សិទ្ធិមនុស្សរូបនេះថា ជាមេចោរ ព្រៃ មានបំណងចង់ បំផ្លិចបំផ្លាញ សន្ដិសុខ ក្នុង សង្គមកម្ពុជា។ លោកប្រេន អាដាម តាមរយៈបទ សម្ភាសន៍ជាមួយវិទ្យុបរទេស មួយ ដោយរិះ គន់ទៅសម្ដេចប្រមុខនៃរាជរដ្ឋាភិបាលតេជោ ហ៊ុន សែន ថាគឺជា មេដឹកនាំមួយរូបកាន់ តំណែងជានាយករដ្ឋមន្ដ្រីយូរឆ្នាំ ហើយឈាន ទៅរករបប ផ្ដាច់ការ។


មន្ដ្រីអង្គការសិទ្ធិ មនុស្សអន្ដរជាតិរូបនេះ បានលើកឡើងទៀតថា សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន អាចគ្រប់ គ្រងប្រទេសរហូត មកដល់បច្ចុប្បន្ននេះដោយ សារតែ ប្រើប្រាស់យុទ្ធវិធីបំបែក និងគំរាម កំហែងដើម្បីត្រួតពិនិត្យតាមរយៈការទិញទឹក ចិត្ដ មន្ដ្រីមួយចំនួននៅក្នុងគណបក្សប្រឆាំង ។ លោក ប្រេន អាដាម បានរិះគន់ទៀតថា ប្រាក់ចំណូលទាំងឡាយ ដែលប្រមូលបានពី ការធ្វើអាជីវកម្មពីធនធានធម្មជាតិ នោះត្រូវ បានធ្លាក់ចូលទៅក្នុងហោប៉ៅ របស់បណ្ដាមេ ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះមន្ដ្រីរូបនេះ បានជំរុញឱ្យសម្ដេចតេជោ ហ៊ុន សែន រៀបចំការបោះឆ្នោត ដើម្បី ជ្រើសរើសមេដឹក នាំថ្មីមួយ។ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដី គណៈរដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ បានព្រមានទៅមន្ដ្រីរូបនេះដោយ ចាត់ទុកថា ជាការលើកឡើងគ្មានដឹងទិស តំបន់ និងគ្មានមូលដ្ឋានច្បាស់លាស់ ដែល ប្រជាពលរដ្ឋខ្មែរទាំងមូល មិនអាចអត់ឱន ដល់បុគ្គលរូបនេះបានឡើយ ដែលបានមើល ងាយដល់មេដឹកនាំរបស់កម្ពុជា ដែល លេច ចេញពីការបោះឆ្នោតតាមព្រ័ន្ធប្រជាធិប តេយ្យយ៉ាងពិតប្រាកដនោះ។
លោក ទិត សុធា បានបញ្ជាក់ថាខ្ញុំសូម ចាត់ទុកបុគ្គលរូបនេះ ជាមេចោរព្រៃដ៏ងងឹត ងងល់ ដែលចង់បំផ្លាញសន្ដិភាពនិងការ អភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ដែលជា សមិទ្ធផលយ៉ាងពិតប្រាកដ លេចចេញពីការ ដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត របស់គណបក្សប្រជាជន កម្ពុជា

លោក ទិត សុធា បានរៀបរាប់ថា រហូត មកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានទទួល ការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេច តេជោជានាយករដ្ឋមន្ដ្រី ហើយជាពិសេសនោះ ប្រជាពលរដ្ឋទាំងអស់ មិនអាចបំផ្លិច បាននូវគុណសម្បត្ដិ នៃការស្រោចស្រង់ ប្រទេសជាតិនាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា ទាំងអស់បានវាយតម្លៃ ដោយ មោទនភាព ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។  ដោយបញ្ចេញ កំហឹងមិនអាចទប់ទ្រាំ បានចំពោះមេដឹកនាំ របស់ខ្លួនឯងនោះ ទីប្រឹក្សា រាជរដ្ឋាភិបាល រូបនេះ បានចាត់ទុកលោក ប្រេន អាដាម ជាមនុស្សខ្វាក់ភ្នែក និង និយាយគ្មាន មូលដ្ឋានត្រឹមត្រូវ។

លោក ទិត សុធា បានសង្កត់ធ្ងន់ថាមិនគួរគប្បីជនបរ ទេសរូបនេះមកបន្ទាប បន្ថោកដល់មេដឹកនាំ កម្ពុជា ដែលទទួលបានការគាំទ្រតាមរយៈ ការបោះឆ្នោតក្នុង សំឡេងដ៏ភ្លូកទឹកភ្លូកដី តាមរយៈប្រព័ន្ធប្រជាធិបតេយ្យយ៉ាងពិត ប្រាកដនោះទេ មន្ដ្រីនៃរាជរដ្ឋាភិបាលខាងលើបាន ចាត់ទុកលោក ប្រេន អាដាម ថាបានរំលោភ សិទ្ធិនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ដោយហេតុថា សម្ដេចហ៊ុន សែនត្រូវ បានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្រេចគាំទ្រជាបេក្ខភាព នាយករដ្ឋមន្ដ្រី សម្រាប់អាណត្ដិទី៥ និងអាណត្ដិក្រោយៗ ទៀត។ ពាក់ព័ន្ធទៅនឹងការរិះគន់ របស់លោក ប្រេន អាដាម ថា បញ្ហាបញ្ចេញមតិនិងសិទ្ធិ សេរីភាព រួមទាំងការគោរព សិទ្ធិមនុស្សនៅ ប្រទេសកម្ពុជា មានការធ្លាក់ចុះនោះត្រូវបាន លោក ទិត សុធា បកស្រាយទៅវិញថា គឺជា ការមួលបំភ្លៃការពិតទាំងស្រុង ពីព្រោះថា សិទ្ធិមនុស្សនៅ កម្ពុជា គឺជាឋានសួគ៌ ហើយ មានបុគ្គលខ្លះបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ហួសដែន កំណត់ រហូតដល់មានការប្ដឹងផ្ដល់ ដល់ប្រព័ន្ធតុលាការដើម្បីបង្ហាញថា រឿង រ៉ាវប្ដឹងផ្ដល់គ្នានៅកម្ពុជា គឺនឹងត្រូវបានដោះ ស្រាយតាមរយៈប្រព័ន្ធតុលាការដោយឯក រាជ្យ។
មន្ដ្រីនៃរាជរដ្ឋាភិបាលខាងលើបានចាត់ ទុកលោក ប្រេន អាដាម ថាបានងប់ងល់នឹង និន្នាការរបស់គណបក្សប្រឆាំង ហើយមក មើលងាយដល់ថ្នាក់ ដឹកនាំនៃរាជរដ្ឋាភិបាល ដែលលេចចេញពីឆន្ទៈពិតប្រាកដរបស់ប្រជា ពលរដ្ឋកម្ពុជា។
ដោយ ស៊ន សុភក្រ្ត