ការទាមទារនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានកាត់ប្រាក់ខែរបស់លោកស្រីគ្រប់ចំនួន ១៦លាន ៥សែនរៀលដើម្បីសងជំងឺចិត្តសម្តេច ហ៊ុន សែន និងបង់ការផាកពិន័យចូលថវិកាជាតិរួចមក។
លោកស្រីតំណាងរាស្ត្រខេត្តកំពតត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យចាញ់ក្តីសម្តេច ហ៊ុន សែនពីបទបរិហារកេរ្តិ៍ និងតម្រូវឲ្យបង់ប្រាក់សងជំងឺចិត្តជូនដើមបណ្តឹងចំនួន ៨លានរៀល និងបង់ ប្រាក់ពិន័យចំនួន៨លាន៥សែនរៀលដែលសរុបទាំងអស់មាន១៦លាន៥សែនរៀល។
លោកស្រីត្រូវបានតុលាការសម្រេចបង្ខំឲ្យកាត់ប្រាក់ខែសងរហូតគ្រប់ចំនួនពីព្រោះតែលោកស្រី មិនព្រមបង់ប្រាក់នោះដោយសំរួល។ តែឥឡូវនេះ ការកាត់ប្រាក់ខែបានគ្រប់ចំនួនហើយ។ លោកជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនបានឲ្យដឹងថា សភាត្រូវរង់ចាំសំបុត្រពីតុលាការ ដើម្បីចាត់ការរឿងនេះ ពោលគឺចូលតាមច្រកណាត្រូវចេញតាមច្រកនោះវិញ។
មានន័យថា ប្រសិនបើតុលាការសរសេរលិខិតទៅរដ្ឋសភាបញ្ជាក់ថាលោកស្រីរួចទោសពេលណា រដ្ឋសភានឹងព្រគល់អភ័យឯកសិទ្ធិជូនលោកស្រីមួរ សុខហួរភ្លាមដែរ៕
CEN
No comments:
Post a Comment