Tuesday, January 11, 2011

កម្លាំងការពារព្រំដែនវរៈ ៩១១ ចាប់ខ្លួនថៃម្នាក់ ដើរក្នុងព្រៃទឹកដីខ្មែរ

ការចាប់ឃាត់នេះបានធ្វើឡើង កាលពីវេលាព្រឹកថ្ងៃអង្គារទី១១មករានេះ។ មេបញ្ជាការការពារព្រំដែនវរៈ ៩១១លោក ឈូក អាង បានមានប្រសាសន៍ថា បុរសថៃរូបនេះមានវ័យ៧៦ឆ្នាំ មាន ឈ្មោះ ភុក ព្រី ឆាតថុល នៅលើខ្លួនបុរស រូបនោះមានលិខិតឆ្លងដែនស្របច្បាប់ ហើយត្រូវចាកចេញពីកម្ពុជាវិញកាលពីម្សិលមីញ ប៉ុន្តែកាលពីយប់មិញមិនដឹងជាយ៉ាងម៉េចបែរជាមកដើរនៅ ក្នុងព្រៃ ក្នុងទឹកដីខ្មែរ ហើយក៍ត្រូវចាប់ខ្លួនមកសួរនាំ តែម្តង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ បុរសថៃរូមនេះបានចូលមកលេងកាស៊ីណូប៉ោយប៉ែតម្ដងរួច មកហើយ លុះរសៀលថ្ងៃដដែល គាត់បានចេញត្រឡប់ទៅដីថៃវិញ រហូតទល់ម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ គាត់បានពឹងពាក់ជនជាតិថៃ ដើម្បីជួយនាំផ្លូវមកកាន់កាស៊ីណូប៉ោយប៉ែតជាថ្មីម្ដងទៀត ដោយឱ្យ ឈ្នួល៧០០បាតក្នុងការនាំផ្លូវ ។ លុះមកដល់ចំណុចព្រៃព្រិច ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុមអ្នកនាំផ្លូវគាត់ បានព្រួតគ្នាវាយតប់ប្លន់យកលុយអស់ចំនួន២ពាន់បាត និង នាឡិកាដៃមួយគ្រឿង រួចគេចខ្លួនទាំងយប់បាត់អស់ ធ្វើឱ្យ រូបគាត់ដើរ វង្វេង ក្នុង ព្រៃ នោះរហូតទល់ភ្លឺ ហើយត្រូវបាននគរបាលការពារព្រំដែនកម្ពុជាចាប់ឃាត់ខ្លួនតែម្ដង ។

CamBN

No comments:

Post a Comment